September 2014

You are here:
ពាក្យ ដែលគេអានក្នុងអាវកាស

មានពេលមួយ ​ខ្ញុំ​បា​ន​​ដឹង​ថា លោក​រែក វល​ហេម(Rex Walheim) ដែល​ជា​អវ​កាស​យាន្ត​និក ​បាន​យក​សៀវ​ភៅ នំម៉ា​ណាប្រ​ចាំថ្ងៃ​ ជាប់​តាម​​ខ្លួន ក្នុង​ដំណើរ​បេសក​កម្ម​ចុង​ក្រោ​យ ទៅ​កា​ន់​អវ​កាស តាម​យាន្ត​អវ​កាស អា​ត្លង់ទី​ស(Atlantis)។​​ ពេល​នោះ ខ្ញុំ​​ក៏​ចង់​ដឹង​ផង​ដែ​រ ថាតើ​គាត់​បាន​រើស​​យក​សៀ​វភៅ​នំ​ម៉ា​ណាប្រ​ចាំថ្ងៃ​មួយច្បាប់​​​ណា​ ដែលខ្ញុំ​​​បា​ន​​និពន្ធ។ ក្នុង​នាម​ជា​យុវ​ជន នៅ​ក្នុង​ក្រុង​ដ៏​តូច​មួយ ខ្ញុំគិ​ត​ថា ការ​ដែល​គេ​យ​កពា​ក្យដែ​លខ្ញុំ​សរសេរ ទៅ​អាន​នៅ​ក្នុង​អវកាស​ នៅខាង​ក្រៅ​ភព​ផែនដី គឺ​​​ពិត​ជា​អស្ចារ្យ​គួរ​សម​ដែរ។ ទោះជា​យ៉ា​ង​ណាក៏​ដោយ មិ​ន​យូរ​ប៉ុ​ន្មាន ខ្ញុំ​ក៏​លែង​មាន​ចិត្ត​ចង់​ដឹង​អំ​ពី​ការ​នេះ​ទៀ​ត ពេល​ដែល​ខ្ញុំសួ​រ​ខ្លួន​ឯ​ង​ថា ហេតុអ្វីបា​ន​ជា​ខ្ញុំ​ចាត់​ទុក​ការ​នេះ​ជា​កា​រ​អស្ចារ្យ​ម្ល៉េះ? ពេល​ដែល​ខ្ញុំ​អធិស្ឋា​ន ពាក្យ​រប​ស់​ខ្ញុំ​ក៏បា​ន​ឮ​ដល់ព្រះ​កា​រណ៌​របស់​ព្រះ ដែល​គ​ង់​នៅន​គរស្ថា​ន​សួគ៌។ ហើយ​តើ​ហេតុ​អ្វីបា​ន​ជា​ខ្ញុំមិ​នមាន​ចិត្ត​ភ្ញាក់ផ្អើល ពេល​បាន​ដឹង​ថា ព្រះ​ដែល​បាន​បង្កើត​សកល​លោក ទ្រង់​ស្តាប់​ពាក្យ​ដែ​ល​ខ្ញុំ​ទូល​ដល់​ទ្រង់? ក្នុង​ព្រះគ្រី​ស្ទ ខ្ញុំ​អាច​ចូល​ទៅ​ជិត​ព្រះ ដោយ​សេរី​ភាព និងក្លាហាន(អេភេសូរ ៣:១២)។ ហេតុ​អ្វីបាន​ជា​ខ្ញុំមា​នអា​រម្មណ៍​ថា ការ​ដែល​មនុស្ស​បាន​អាន​ពាក្យ​ដែលខ្ញុំ​ស​រសេ​រ មា​នភា​ព​អស្ចារ្យ​ជាង ​ការ​ដែល​ព្រះដ៏​មា​ន​គ្រប់​ចេស្តា​ បានស្តា​ប់​ឮពា​ក្យដែ​ល​ខ្ញុំអ​ធិស្ឋាន​ទៅ​រក​ទ្រង់? បើ​សិន​ជា​សំ​ណួរ​ខាង​លើនេះ​ នៅតែ​មិ​នទា​ន់​គ្រប់​គ្រា​ន់​ទៀ​ត​ទេ នោះខ្ញុំ​ត្រូ​វដឹ​ង​ផង​ដែរ​​ថា ព្រះ​អម្ចាស់​​កំពុង​​ប្រើ​​​ពួ​ក​​ជំនុំ​​​ទ្រង់ ដើម្បី​​​ឲ្យ “​ពួក​គ្រ​ប់​គ្រង និង​​ពួក​មាន​អំណាច​នៅ​ស្ថាន​ដ៏​ខ្ពស់” បាន​ស្គាល់​ពី​​ប្រា​ជ្ញា​​នៃ​​ព្រះ​​ដ៏​​មា​ន​​ជា​​ច្រើន​​យ៉ា​ង​​ណាស់(ខ.១០)។ សូម​ពិចារណា​អំពី​កា​រ​នេះ​ចុះ។…

Read article
ការឈរនៅក្នុងភ្លើង

ខ​ណៈ​​ពេល​​ដែល​ភ្លើ​ងកំ​ពុង​លេប​ត្របាក់​ផ្ទះរបស់​យើង ខ្ញុំ​កំពុង​ឃ្លុំភួ​យ នៅ​​ក្នុង​​ឡា​​ន​​ភីក​​អាប់រប​ស់​​ជីតា​​រ​បស់​​ខ្ញុំ មើល​ព្រឹត្តិ​ការណ៍​នោះ​​ពីចម្ងាយ។ ឳពុក​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំថា​ កាល​នោះ​ខ្ញុំបា​ន​គេងល​ក់​ស្រួល ខណៈ​ពេល​ដែល​​គាត់​លើក​ខ្ញុំ និង​បង​ប្អូ​នប្រុ​ស​រ​បស់​ខ្ញុំ​ ព្រម​ទាំង​កូ​ន​ឆ្កែរ​ប​ស់​យើង ​ចេញ​ពីផ្ទះ​ ទៅក​ន្លែង​សុ​វត្ថិ​ភាព។ ពេលខ្ញុំ​ភ្ញា​ក់​ដឹង​ខ្លួ​ន​ឡើង ​ឃើញ​ភ្លើ​ង​ឆេះ​សន្ធោស​​ន្ធៅ ខ្ញុំ​បាន​មក​ដល់​កន្លែង​សុវត្ថិ​ភាព​​ទៅហើ​យ។ ខ្ញុំ​មិន​មាន​ការ​ភ័យ​ខ្លា​ច​ទេ ព្រោះកា​ល​នោះ ខ្ញុំ​នៅក្មេ​ងពេ​ក ហើយ​មាន​ចិត្ត​ឆ្ង​ល់​ច្រើន​ពេ​ក​ អំពី​ហេតុ​ការណ៍​នោះ។ ខ្ញុំ​នៅចាំ​អំ​ពី​ការ​មួយ​ចំនួន ដែល​បាន​កើ​ត​ឡើង​នៅ​យប់​នោះ។ ភ្លើងពិត​​ជាមា​នកម្តៅ​ខ្លាំង​ណាស់ ទោះ​បី​ជា​ខ្ញុំ​កំពុង​នៅ​ក្នុង​ឡាន​ក៏ដោ​យ ហើយ​ខ្ញុំ​ថែម​ទាំង​​មើល​ភ្លើង​ឆេះ​នោះ​ យ៉ាង​ជក់​ចិត្ត​ទៀត​​ផង។ ខ្ញុំ​ក៏​នៅនឹក​ចាំ​ អំពី​​កា​រភ័​យ​ខ្លាច​ដែល​មាន​នៅ​លើ​ទឹក​មុខ​របស់ម​នុស្ស​​គ្រប់​គ្នា ដែល​បារ​ម្ភ​ពី​សុវត្ថិ​ភាព​រ​បស់​អ្នក​ជា​ទីស្រ​ឡាញ់​រ​ប​ស់ខ្លួ​ន បា​ន​ជាពួ​ក​គេ​ខំ​ពិនិត្យមើ​លម្ត​ង​ហើយ​ម្តង​ទៀត។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា ឪពុក​របស់​ខ្ញុំ​បាន​ស​ម្រុក​ចូល ទៅក្នុ​ងផ្ទះ​ដែល​កំ​ពុង​ឆាប​ឆេះ ​ដើម្បី​​រ​ក​​មើ​ល​​ជីតា​រ​បស់​​ខ្ញុំ​​ទាំង​ជ្រួលច្រ​បល់ ជា​ហេតុ​បណ្តាល​ឲ្យជី​តារ​ប​ស់ខ្ញុំ​ រត់​ទៅ​ឃាត់​ឪពុក​របស់​ខ្ញុំ ព្រោះ​ពេល​នោះ​ គា​ត់​មិ​នបា​ន​នៅ​ក្នុ​ងភ្លើ​ង​នោះទេ​។ សេចក្តី​ក្លាហាន​រប​ស់​ពួក​​គាត់ បាន​ធ្វើ​ឲ្យ​ប៉ះពា​ល់ចិ​ត្ត​អ្នកដែ​ល​បាន​មើល​ឃើញ​ហេតុ​ការណ៍ នៅ​យប់​នោះ។​ ក្រោយ​មក ខ្ញុំ​ក៏បា​ននឹ​ក​ចាំអំ​ពី​អ​គ្គីភ័​យនោះ​ ជា​រៀង​រាល់​ពេ​លដែ​ល​ខ្ញុំអា​ន​រឿងរ​បស់​លោក​សាដ្រាក់ ​លោក​មែសាក់ និងលោ​ក​អ័បេឌ-នេកោ។ ពេល​ដែល​ពួក​គេត្រូ​វទ​ទួល​ទោស​ប្រហារ​ជីវិត ដោយ​សារ​មិន​ព្រម​ថ្វា​យប​ង្គំស្តេ​ច តាម​​​ព្រះរាជ​ក្រឹ​ត្យ(ដានីយ៉ែល ៣:១០-១២)​ ពួក​គេ​ក៏​បាន​ចូល​ទៅ​ក្នុងគុ​ក​ភ្លើង ដោយ​សេចក្តី​ក្លាហា​ន ដើម្បី​ព្រះ​ដែល​ខ្លួន​ស្រឡាញ់(ខ.១៦-១៨)។ ហើយ​ព្រះអ​ម្ចាស់​បា​ន​ឈ​រ​នៅជា​មួ​យ​ពួក​គេ នៅក្នុ​ងគុ​ក​ភ្លើង​នោះ(ខ.២៥)…

Read article
ការល្បួងនៃសារ ដែលគេផ្ញើមក

ឧបមា​ថា អ្នក​កំពុ​ងអ​ង្គុយ​អរ​សប្បាយ នឹង​ការ​ប្រគុំ​តន្រ្តី រឿង​ល្ខោន ឬ​ខ្សែ​ភាព​យន្ត នៅ​ក្នុង​មហោ​ស្រព​មួយ ដែ​លគេ​បាន​បិទ​ភ្លើ​ងឲ្យ​ងងឹត។ ភ្លាម​​នោះ ស្រាប់​តែ​មាន​ទូរស័ព្ទ​ស្មាត​ហ្វូន​របស់​នរណា​ម្នាក់ បាន​បញ្ចេញ​ពន្លឺ​ឡើង ​នៅ​ក្នុង​ចំណោម​នោះ។ ម្ចាស់​ទូរស័ព្ទ​នោះ​ក៏បា​នបើ​កមើលសារ ដែល​គេបាន​ផ្ញើ​មកគាត់​ ហើយ​គាត់​ប្រហែល​ជា​ចំ​ណាយ​ពេល ដើម្បី​ឆ្លើយ​តប​សារ​នោះ​ផ​ង​ក៏​មិន​ដឹង។ នៅ​ក្នុង​សៀវ​​ភៅ​ដែល​មា​នចំ​ណង​ជើ​ងថា ការ​ខ្វះកា​រ​ពិចារ​ណា: ការ​អ្វីដែ​ល​អ៊ីន​ធ័រណិត កំពុង​ធ្វើ​មក​លើ​ខួរក្បា​លរ​ប​ស់​យើង ​លោក​នីកូឡាស ខារ(Nicholas Carr)បាន​មានប្រសាសន៍​ថា នៅ​ក្នុង​ពិភ​ពលោក​ដែ​ល​ត​ភ្ជាប់​គ្នា ដោយ​អ៊ីនធ័រណិត យើង​កាន់​តែ​ពិបាក​ប្រឆាំង “​អារម្មណ៍​ដែល​ចេះ​តែ​រំពឹង​ថា​មាន​នរណា​ម្នាក់​​ប្រហែល​ជា​បាន​ផ្ញើ​សារ​មក​យើង”។ កាល​លោក​សាំយ៉ូអែល​នៅក្មេ​ង គាត់​បាន​ឮស​ម្លេង​ហៅឈ្មោះ​គា​ត់ ហើយ​គាត់​គិ​តថា សម្លេង​នោះ​ជា​សម្លេង​របស់​សម្តេ​ចស​ង្ឃ អេលី ដែល​កំពុង​បម្រើព្រះ​ នៅ​ក្នុង​រោង​ឧបោសថ(១សាំយ៉ូអែល ៣:១-៧)។ ពេល​ដែល​លោក​អេលីបា​នដឹ​ង​ថា ព្រះ​កំពុង​ហៅសាំ​យ៉ូអែល គាត់​ក៏​បាន​ប្រាប់​ក្មេង​ប្រុស​ម្នាក់​នេះ​ឲ្យឆ្លើ​យ​តប។ ពេល​ដែល​ព្រះ​ហៅឈ្មោះ​គា​ត់ជា​លើក​ទីបួន “សាំយ៉ូអែល ក៏​បាន​ទូ​ល​ឆ្លើ​យ​ថា សូម​​ទ្រ​ង់​​មាន​​ព្រះ​បន្ទូល​​ម​ក​ចុះ ដ្បិត​​ទូល​បង្គំ ជា​​អ្នក​​បំរើ​​ទ្រង់​​ប្រុង​​ស្តាប់​​ហើយ”(ខ.១០)។ ក្រោ​យមក លោក​សាំយ៉ូអែ​ល​ក៏មា​ន​ទ​ម្លាប់ប្រុ​ង​ចិត្ត​ស្តាប់​ព្រះ​សូ​រសៀ​ងរ​ប​ស់ព្រះ​ នៅ​ក្នុង​ការ​រ​ស់នៅ​ ពេល​ដែល “ព្រះ​អម្ចា​ស់​​តែ​ង​​លេច​​​ម​ក​​ ឲ្យ​សាំយូអែល​ស្គាល់​នៅ​ត្រង់​ស៊ីឡូរ ដោយសារ​ព្រះបន្ទូល​ទ្រង់”(ខ.២១)។ តើ​នៅថ្ងៃ​នេះ​ យើង​កំពុ​ងស្តា​ប់​ព្រះ​សូរ​សៀង​របស់ព្រះ ​ក្នុង​ជីវិត​របស់យើ​ង​ឬ​ទេ? តើ​យើង​មាន​ចំ​ណាប់​អារម្មណ៍​ ចំពោះស​ម្លេង​រ៉ោទ៍​របស់ទូ​រ​ស័ព្ទ​ទំនើប​របស់​យើង…

Read article
កែតម្រង់ពួកគេ

អ្នក​ស្រី ឡូរី ហ្កូត​ឡេប(Lori Gottlieb) គឺ​ជា​គ្រូ​ពេ​ទ្យ​ចិត្តសាស្រ្ត ហើយ​ក៏​ជា​ម្តា​យម្នា​ក់ ដែល​បា​ន​មាន​ប្រសាសន៍ថា ឪពុក​ម្តាយ​ដែល​ងប់​ចិត្ត​​ខ្លាំង​ពេក នឹង​ការ​ខំ​ធ្វើ​ឲ្យកូន​របស់ខ្លួ​ន​មានសុ​ភម​ង្គល អាច​​ជា​​ហេ​តុ​បណ្តាល​ឲ្យ​កូន​របស់​ខ្លួន ក្លាយ​ជា​មនុស្ស​ពេញ​វ័យ​ដែល​គ្មាន​អំណរ។ ឪពុក​ម្តាយ​ទាំង​នោះ​ បាន​ទម្រើស​កូន​របស់​ខ្លួន ដោយ​មិន​បាន​បង្រៀន​ពួកគេ​ អំពី​របៀប​ចេះ​ប្រឈម​មុខ​នឹងជីវិត​ពិត​ទេ ​ហើយ​ពេលដែ​លកូ​ន​របស់​ខ្លួ​ន​ធ្វើ​អ្វីខុ​ស ពួក​គេ​ធ្វើ​មិន​ដឹង​មិន​ឮ ហើយ​ក៏​មិន​ព្រម​លត់​ដំ​កូន​នោះ​ឡើយ។ ក្នុង​បទ​គម្ពី​រ​សាំយ៉ូអែល​ទី​១ យើង​ឃើញ​ថា លោក​អេលី ដែល​ជា​​សម្តេច​សង្ឃ ក៏បា​ន​ធ្វើ​មិន​ដឹង​មិន​ឮ​ផង​ដែរ ​ពេល​ដែល​កូន​របស់​ខ្លួន​ធ្វើ​ខុស។ យើង​មិន​ដឹង​ថា គាត់​ជា​ឪពុក​ប្រភេទ​ណាទេ​ នៅពេ​ល​ដែល​ពួក​កូន​ប្រុស​របស់​គាត់​នៅ​ក្មេង។ ប៉ុន្តែ ពេល​ដែល​ពួ​​ក​គេ​ធំពេ​ញ​វ័យ ហើយ​ចូល​ធ្វើ​​ការ​បម្រើ​ព្រះ នៅ​ក្នុង​ព្រះ​វិហារ​របស់​ទ្រង់ គាត់​មិន​បាន​កែតម្រង់​ពួក​គេឡើ​យ។ ពួក​គេ​ជាម​នុស្ស​អាត្មា​និយម ជា​មនុស្ស​កំផឹត និង​មាន​ការបះ​បោ​រ​ទាស់​នឹ​ងព្រះ ដោយ​រាប់​សេច​ក្តី​ប៉ង​ប្រាថ្នា​របស់​ខ្លួន ជា​សំខាន់​ជាង​ព្រះ​បន្ទូល​ព្រះ ​និង​សំខាន់​ជាង​​សេច​ក្តី​ត្រូវកា​ររ​បស់​ពួក​បណ្តា​​ជន។ ជា​ដំបូង លោក​អេលី​បាន​ស្តី​បន្ទោស​ឲ្យ​កូនប្រុសរបស់គាត់ តែ ពួក​គេ​មិន​ព្រម​ស្តាប់​គាត់​ឡើយ។ គាត់​មិន​បាន​បញ្ឈប់​ការ​ងារ​របស់​ពួក​គេទេ ផ្ទុយ​ទៅ​វិញ គាត់​បាន​ធ្វើ​មិន​ដឹ​ង​មិន​ឮ ហើយ​បណ្តោយ​ឲ្យ​ពួក​គេ​បន្ត​ប្រព្រឹត្ត​អំពើ​បាប​នោះ​ទៀត។ ដោយ​សារ​​អំពើ​បាប​រប​ស់ពួ​ក​កូ​ន​ប្រុសរ​បស់​លោកអេ​លី និង​ដោយ​សា​រ​គាត់​បាន​លើ​ក​ដំកើង​កូន​គាត់ ខ្លាំង​ជាង​ព្រះ(១សាំយ៉ូអែល ២:២៩) ព្រះ​អម្ចាស់​ក៏​បាន​ព្រមា​នគា​ត់​ថា ក្រុម​គ្រួសារ​រប​ស់គា​ត់ នឹង​ទទួល​រង​កា​រជំ​នុំជ​ម្រះជា​​មិន​ខាន(ខ.៣៤ ៤:១៧-១៨)។ បើ​សិន​ជា​យើ​ង​ជា​ឪពុ​កម្តា​យ​ដែល​ជឿ​ព្រះ…

Read article
មានចិត្តរីករាយមិនមែនដើម្បីបង្រ្គប់កិច្ច

ដោយ​សារ​ភរិយា​របស់​ខ្ញុំ មាន​ការ​ជាប់​រវល់​ខ្លាំង ជួន​កាល នាង​អាច​ចំណាយ​ពេល​តែ​បន្តិច​បន្តួចប៉ុណ្ណោះ សម្រាប់​ចៅ​ៗ​របស់​យើង ជា​រៀង​រាល់​សប្តាហ៍។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើអាច​ធ្វើ​ទៅ​បាន នាង​នឹង​រៀប​ចំ​កាល​វិភាគ ដើម្បី​ចំណាយ​ពេល​ជា​បន្ថែម​ជា​មួយ​ពួក​គេ។ នាង​ធ្វើ​ដូច​នេះ មិន​មែន​ដើម្បី​បំពេញ​តួនាទី​ជា​ជី​ដូន​ឡើយ ​តែ​គឺ​ដោយ​សារនាង​ស្រឡាញ់ពួ​ក​គេ។ ពេល​ដែល​ខ្ញុំ​ឃើញ​នាង​ចំណាយ​ពេល​ជា​មួយ​ពួក​គេ ខ្ញុំ​ក៏​បាន​យល់ អំពី​អត្ថ​ន័យ​នៃ​ពាក្យ មាន​ចិត្ត​រីក​រាយ ។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ១១៩ ស្តេច​ដាវី​ឌ​បានរៀប​រាប់​ប្រាប់​យើង អំពី “ចិត្ត​រីក​រាយ” ដែល​ទ្រង់​មាន​ចំពោះ​ព្រះ​បន្ទូល​ព្រះ។ ទ្រង់​បាន​ប្រើ​ពាក្យ មាន​ចិត្ត​រីក​រាយ ប្រាំ​បី​ដងក្នុង​មួយ​ជំពូក​​នេះ​​(ខ.១៦,២៤,៣៥,៤៧,៧០,​៧៧,៩២,​១៧៤)។ ទ្រង់​​មា​នប​ន្ទូល​ថា “ទូលបង្គំ​នឹង​មាន​ចិត្ត​រីករាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ឥត​ភ្លេច​ព្រះបន្ទូល​ទ្រង់​ឡើយ … ទូលបង្គំ​នឹង​មាន​ចិត្ត​រីករាយ ដោយ​សារ​​សេចក្តី​​បង្គាប់ ​របស់​​ទ្រ​ង់​ ជា​​សេចក្តី​ដែល​​ទូលបង្គំ​បាន​ស្រឡាញ់”(ខ.១៦,៤៧)។ កាល​ណា​អ្នក​និព​ន្ធ​ទំនុក​ដំកើង​សរសេរ​ថា “ទូលបង្គំ​នឹង​មាន​ចិត្ត​រីក​រាយ” នោះ​គាត់​កំពុង​តែ​និយាយ​អំពី​ខ្លួន​គាត់ ដែល​មាន​ចិត្ត​អរ​សប្បាយ។ ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ គាត់​មិន​ដែល​រាប់​ការ​មាន​ចិត្ត​រី​ក​រាយ​ចំពោះ​ព្រះបន្ទូល​ព្រះ ជា​បន្ទុក​ឡើយ ព្រោះ​គាត់​ស្រឡាញ់​ព្រះ​បន្ទូល​ទ្រង់។ ការ​ប្រកប​ស្និទ្ធ​ស្នាល ដែល​ស្តេច​ដាវីឌ​​មា​ន​​ជាមួ​យព្រះ​ បាន​នាំ​ឲ្យ​ទ្រង់​ចង់​ដឹង​ថា ព្រះ​ដែល​ទ្រង់​ស្រឡាញ់ សព្វ​ព្រះ​ទ័យ​នឹង​មាន​បន្ទូល​អ្វី​ខ្លះម​កកាន់​ទ្រង់។ យើង​ចាំ​បាច់​ត្រូវ​ពង្រឹង​ទំនាក់​ទំនង ដែល​យើង​មាន​ជាមួ​យ​ទ្រង់ ឲ្យ​បាន​រឹ​ង​មាំ ដើម្បី​ឲ្យ​យើង​មាន​ចិត្ត​រីក​រាយ ចំ​ពោះ​ព្រះ​បន្ទូល​ព្រះ ដោយ​សារ​សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ ចំពោះទ្រង់…

Read article
អ្វីដែលយើងត្រូវការ

ក្នុង​ពេល​កន្ល​ងម​ក​នេះ ខ្ញុំបា​ន​ទទួល​ដំណឹង​ដ៏​សោក​សៅ​ជាប​ន្តប​ន្ទាប់ ពី​មិត្ត​ភ័​ក្រ និង​ពួក​ជំនុំ។ កូន​ស្រីរ​បស់​​មិត្ត​ភ័ក្ររ​បស់​ខ្ញុំ​ម្នា​ក់ បាន​ចាក​ចោល​ប្តី​ និង​កូន​ៗ​រប​ស់​នាង។ ថ្មីៗ​នេះ ខ្ញុំក៏​បា​នទ​ទួ​លដំ​ណឹង​ពី​បុរស​ជា​ឪពុក​មួយ​ចំនួន ​ដែល​បាន​បា​ត់​បង់​កូ​ន​ប្រុស​វ័យ​ជំទ​ង់ នៅ​ក្នុ​ងគ្រោះ​ថ្នា​ក់​រថ​យន្ត​បុក​គ្នា​។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹ​ង​ថា ​ពួ​ក​ចាស់​ទុំ ដែល​ជាប​ង្គោល​នៃ​ពួក​ជំនុំ កំពុ​ងមា​ន​បញ្ហា​សុ​ខ​ភាព​​ជា​ច្រើន ​បន្ទាប់​ពី​បាន​ចូ​លនិ​វត្តន៍។ អ្នកប្រ​ហែល​ជា​ធ្លាប់​ឮ​ដំណឹង​អាក្រ​ក់​ដូចនេះ ហើយ​អ្នក​ក៏​ប្រ​ហែល​ជា​មាន​រឿ​ង​ដ៏សោ​ក​សៅផ្ទាល់ខ្លួ​ន​ផ​ងដែរ។​​ តើ​យើង​ទៅ​រក​ជំនួ​យ នៅទី​ណា ពេល​ដែល​ការ​​លំបាក និង​ការ​ឈឺ​ចាប់ កំពុង​តែ​អង្រួន​សេចក្តី​ជំនឿរ​បស់​យើង ហើយ​កំពុង​ឆក់​យក​ដំណក់ចុងក្រោ​យ​ នៃសេច​ក្តីអំ​ណរ​របស់​យើង​នោះ? ស្ថិត​ក្នុង​ស្ថា​នភា​ពបែ​ប​នេះ យើងគួរ​តែ​ទៅរ​ក​បទគ​ម្ពីរ ២កូរិនថូស ១:៣ ដែល​​ពេញ​ទៅដោ​យ សេច​ក្តី​សង្ឃឹម ជំនួយ និង​ភាព​ដែ​លអា​ច​ធ្វើ​ទៅ​រួ​ច។ ក្នុង​បទ​គម្ពីរ​នេះ យើង​អាច​ក​ត់​សំគាល់ឃើ​ញ​ថា ​ការ​សរសើ​រ​ដំកើង ​ដែល​សាវ័​កប៉ុ​ល​មាន​ចំ​ពោះ​ព្រះ គឺ​មា​នពី​រ​ផ្នែក(សូមចាំ​ថា​ មនុស្សភា​គ​ច្រើន​ មិន​ដែល​មាន​​ការតស៊ូ និង​បញ្ហា​ច្រើន​ដូ​ច​សាវ័ក​ប៉ុ​លឡើ​យ)។ ទីមួយ : គាត់​បាន​ស​រសើ​រ​ដំ​កើង​ព្រះ ដែល​មិន​គ្រាន់​តែ​ជាព្រះ​​រ​បស់​យើ​ងប៉ុ​ណ្ណោះ​ទេ​ ​តែ​ថែម​ទាំ​ង​ជាព្រះ​ និង​ព្រះ​វរបិតារ​ប​ស់ព្រះ​យេ​ស៊ូវ។ ដូច​នេះ សូ​ម​ពិ​ចារណា អំពី​អំណាច និង​សេចក្តី​ស្រឡា​ញ់​ ដែល​មា​ន​នៅ​ក្នុងទំ​នាក់​ទំន​ង​នេះចុះ។ បន្ទាប់ម​ក គាត់​មាន​ដំ​ណឹង​​កា​ន់​​​តែ​​ល្អ​ជា​ង​​នោះ​​ទៀ​​ត…

Read article
ការរួបរួមគ្នាជា គ្រួសារតែមួយ

ខ្ញុំ និង​ស្វាមី ព្រម​ទាំង​កូ​ន​ៗរ​បស់​ខ្ញុំ មាន​ប្រពៃណី​កម្សាន្ត​សប្បាយ​មួយ​បែបប្រ​ចាំ​គ្រួ​សារ។ យើងតែ​ង​តែ​អ​នុវត្ត​នៅក្នុ​ង​ផ្ទះរ​ប​ស់​យើង​ ដោយ​មាន​នរណាម្នា​ក់​ ក្នុង​គ្រួសារ​យើង ស្នើរ​ឲ្យ​មាន“កា​រ​ឱ​ប​គ្នាជា​គ្រួ​សារ”។ តាម​ធម្មតា ពេល​យើងម​ក​ជុំគ្នា នៅក្នុង​ផ្ទះ​បា​យហើ​យ ខ្ញុំ​ក៏​ឱប​កូន​ៗ ហើយ​ស្វាមីរ​ប​ស់ខ្ញុំ​ក៏​បា​ន​ឱប​យើ​ង​ទាំង​អ​ស់​គ្នា ក្នុងរ​ង្វង់​ដៃរ​បស់​គាត់​។ នេះ​ជារ​បៀ​ប​ដែល​យើ​ងអា​ច​បង្ហា​ញ​សេចក្តី​ស្រឡាញ់ ​និង​អរ​សប្បាយ​ជា​មួ​យគ្នា ជាល​ក្ខ​ណៈ​​គ្រួសារ​ក្នុង​រយៈ​ពេល​ដ៏ខ្លី​។ ទោះ​យូ​រ​ៗ​ម្តង យើង​មាន​កា​រ​ឱ​បគ្នា​ជា​ក្រុម ដោយ​អំណរ​ក៏​ដោយ ក៏យើង​មិន​តែ​ង​តែមា​ន​ភាព​ងា​យស្រួ​ល នៅ​ក្នុង​ការ​ថែ​រក្សាកា​ររួ​ប​រួ​មគ្នា​យ៉ាង​ដូ​ច​នេះ​ឡើយ។ និយាយ​រួម សមា​ជិក​ម្នាក់​ៗ ក្នុង​គ្រួសារ សុទ្ធ​តែ​មាន​ល​ក្ខណៈ​ពិសេ​ស​រៀង​ៗ​ខ្លួន។ យើង​មាន​តម្រូវ​ការ សមត្ថភា​ព និង​ទស្សនៈ​ខុស​ៗ​គ្នា គឺមិ​ន​ខុស​ពី​មហាគ្រួ​សារ​នៃ​ព្រះ​ឡើ​យ(អេភេសូរ ៤:១១-១២)។ ទោះ​បី​ជា​យើង​មា​នល​ក្ខណៈខុ​សគ្រី​ស្ទប​រិស័​ទដទៃទៀត​ក៏​ដោយ ក៏​សា​វ័ក​ប៉ុល​បាន​ឲ្យ​យើ​ង “​​ខំ​​ប្រឹង​​រក្សា​សេចក្តី​រួបរួម​គ្នា​របស់​ព្រះវិញ្ញាណ ដោយ​សេចក្តី​មេត្រី ទុក​ជា​ចំណង​”(ខ.៣)។ យើង​ចាំបា​ច់​ត្រូ​វ​មា​ន​ភាព​សុ​ខដុម​ជា​មួយ​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត ព្រោះ​កា​រនេះ​បា​នឆ្លុះ​ប​ញ្ចាំង អំពី​កា​រ​រួប​រួ​ម​រវាង​ព្រះយេ​ស៊ូវ និង​ព្រះ​វរបិតា​ទ្រង់ ដែល​គង់​នៅ​ស្ថាន​សួគ៌។ ព្រះ​យេស៊ូវ​បាន​អ​ធិស្ឋាន​ឲ្យអ្ន​ក​ជឿទ្រ​ង់​ថា “សូ​ម​ឲ្យពួកគេ​ទាំង​អស់គ្នា ​បាន​រួម​មក​តែ​មួយ ឱ​ព្រះវរបិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅ​ក្នុង​ទ្រង់​ដែរ”(យ៉ូហាន ១៧:២១)។ ពេល​ដែល​បញ្ហា​កើ​ត​មាន ក្នុង​គ្រួសារ​នៃ​ព្រះ ព្រះ​គ​ម្ពីរ​បាន​ចែង​​ថា យើងត្រូវ​តែ​ឆ្លើ​យត​ប “ព្រម​ទាំង​មាន​ចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់​ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក…

Read article
ការធ្វើដំណើរម្នាក់ឯង

ថ្ងៃទី ២០ និង២១ ខែឧសភា ឆ្នាំ ១៩២៧ គឺជាថ្ងៃជាប្រវត្តិសាស្រ្ត នៅក្នុងវិស័យអាកាសចរណ៍ ពេលដែលលោកឆាល លីនបឺក(Charles Lindbergh) បានបើកយន្តហោះតែម្នាក់ឯង ឆ្លងកាត់មហាសមុទ្រអាត្លង់ទិច ដោយគ្មានការឈប់សម្រាកតាមផ្លូវ។ កាលពីមុន ធ្លាប់មានអ្នកផ្សេងបើកយន្តហោះកាត់មហាសមុទ្រអាត្លង់ទិចដែរ ប៉ុន្តែ គ្មាននរណាធ្លាប់បើកបរតែម្នាក់ឯង ដូចគាត់ទេ។ ដូចនេះ លោកលីនបឺកបានសម្រេចជោគជ័យជាប្រវត្តិសាស្រ្ត នៅពេលដែលគាត់ចុះចត នៅអាកាសយាន្តដ្ឋាន ឡឺ ប៊ូហ្គេត(Le Bourget Field) នៅទីក្រុងប៉ារីស មានមនុស្សរាប់ពាន់នាក់ បានទះដៃអបអរសាទរ ការធ្វើដំណើរដ៏ជោគជ័យរបស់គាត់។​ ហើយពេលដែលគាត់ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ គេក៏បានផ្តល់កិត្តយសឲ្យគាត់ ដោយការដើរដង្ហែរជាក្បួន និងឲ្យរង្វាន់គាត់ សម្រាប់សេចក្តីក្លាហាន និងការមានម្ចាស់ការ។ ទោះបីជាលោកលីនបឺកអាចមានគ្រោះថ្នាក់ នៅក្នុងការបើកបរយន្តហោះតែម្នាក់ឯងក៏ដោយ ក៏ការរស់នៅ ក្នុងលោកិយដែលពេញដោយអំពើបាប អាចមានគ្រោះថ្នាក់ជាងនេះទៅទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ត្រង់ចំណុចនេះ​ អ្នកដើរតាមព្រះគ្រីស្ទ អាចមានការលើកទឹកចិត្ត និងការកម្សាន្តចិត្ត ព្រោះយើងមិនចាំបាច់ត្រូវ “ធ្វើដំណើរតែម្នាក់ឯង” ឡើយ។ នៅពេលយប់ មុនពេលគេយកទ្រង់ទៅឆ្កាង ព្រះយេស៊ូវបានសន្យាថា ទ្រង់នឹងមិនបោះបង់ចោលយើងឡើយ ហើយទ្រង់នឹងចាត់ព្រះវិញ្ញាណទ្រង់ឲ្យចុះមក…

Read article
ល្អ ហើយច្រើន

ខ្ញុំត្រូ​វ​តែ​ទទួលស្គា​ល់​ថា ខ្ញុំពិត​ជា​ចូល​ចិត្ត​ញាំរ​បស់​ផ្អែម​ណាស់។ ក្នុងចំណោ​ម​ស្ករ​គ្រាប់​ទាំ​ង​អ​ស់ ដែល​ខ្ញុំ​ចូល​ចិត្ត ស្ករ​គ្រាប់​ហ្គូត អែន ភ្លែនធី(Good & Plenty) ស្ទើរ​តែ​ក្លាយ​ជា​ប្រភេទ​ស្ករ​គ្រាប់​ដែលខ្ញុំ​ចូ​លចិ​ត្ត​បំ​ផុត! ដូច​នេះ ខ្ញុំពិត​ជា​ត្រេកអ​រ​ខ្លាំង​ណាស់ ពេល​ដែលបា​នញាំ​ស្ករ​គ្រាប់​ដ៏ផ្អែម​ទាំង​នោះ។​ មាន​របស់​ល្អ​ជាច្រើ​ន ដែល​យើង​អាច​រ​កបាន​ ក្នុង​ជីវិត​ ​ប៉ុន្តែ រប​ស់ល្អ​ខ្លះ​មិន​អា​ចស្ថិ​ត​ស្ថេរ​យូរ​ឡើយ​ គឺមិន​ខុស​ពី​ស្ករ​គ្រាប់​ហ្គូត អែន ភ្លែនធីឡើយ។ យើង​ប្រហែ​ល​ជា​ចាត់​​ទុក​របស់​ខ្លះ ​ជារ​បស់​ដែ​លល្អ​បំ​ផុត ប៉ុន្តែ ពេលដែ​ល​យើង​បាត់​បង់​វាទៅ​ យើងមា​នអា​រ​ម្មណ៍​ថា ទទេ ហើយ​ថែម​ទាំង​ស្តាយ​ក្រោយ​ទៀ​តផ​ង។ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​មា​ន​ការ​ប៉ះ​ពាល់​ចិ​ត្តយ៉ា​ង​ខ្លាំ​ង ពេលដែ​ល​បា​នឮ​អ្ន​ក​និព​ន្ធទំ​នុក​ដំកើ​ង​ប្រកាស​​ថា “ខ្ញុំ​បាន​ទូល​ដល់​ព្រះយេហូវ៉ា​ថា ទ្រង់​ជា​ព្រះអម្ចាស់​នៃ​ទូលបង្គំ ក្រៅ​ពី​ទ្រង់ ទូលបង្គំ​រក​សេចក្តី​ល្អ​មិន​បាន​ឡើយ”(ទំនុកដំកើង ១៦:២)។ យើង​សុទ្ធ​តែ​ដឹង​ថា​ ព្រះទ្រ​ង់​ល្អ។ ប៉ុន្តែ តើយើ​ងបា​ន​ស្រឡាញ់​ទ្រង់ ហើយ​រាប់​ទ្រង់​ជាមិ​ត្តល្អ​បំផុ​ត ក្នុង​ជីវិ​តយើ​ង​ឬ​ទេ? អ្នក​និព​ន្ធទំ​នុកដំ​កើ​ងបា​ន​ពន្យ​ល់​ថា ព្រះទ្រ​ង់ល្អ​ ព្រោះទ្រ​ង់​ការពារ​យើង(ខ.១) ទ្រង់ប្រ​ទាន​នូវ​ការ​ល្អ​ដល់​យើ​ង(ខ.២) ទ្រង់​ជួ​យ​គំ​និត និង​បង្រៀនយើ​ង(ខ.៧) ហើយ​ទ្រង់​ជា​ព្រះ​ដែល​បង្ហាញ​ឲ្យ​យើង​ឃើញ “ផ្លូវ​នៃ​ជីវិត” ហើយ​បំពេញ​យើង ដោយ​សេចក្តី​អំ​ណរ ក្នុង​ព្រះ​វត្ត​មាន​ទ្រង់(ខ.១១)។ ដូច​នេះ ព្រះ​ទ្រង់​ល្អ​ណាស់! តែ​គួរ​ឲ្យ​ស្តាយណា​ស់…

Read article
ត្រាប់តាមសេចក្តីល្អ

មនុស្ស​ភាគ​ច្រើ​នទទួល​ស្គាល់​ថា ជីវិត​មនុស្ស គឺ​ជា​ការ​លាយ​ឡំ​ដ៏​ឈឺចា​ប់ រវាង​សេចក្តី​ល្អ និង​សេចក្តី​អាក្រក់​។​ ជាក់​ស្តែង ការ​នេះ​ពិត​ជា​បាន​កើត​ឡើង នៅ​ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ មិត្ត​ភាព គ្រួសារ ការងារ និង​ពួក​ជំនុំ​​។​ ទោះយើង​បាន​ដឹងពី​រឿ​ងនេះ​ហើ​យ​ក៏ដោ​យ ក៏​យើង​នៅតែ​មា​នកា​រ​ភ្ញាក់​ផ្អើល និង​ខក​ចិត្ត ពេល​ដែល​ភាព​អាត្មា​និយម​បាន​លេច​ឡើង នៅ​ក្នុង​ពួក​ជំនុំ​​​ដែល​ខិត​ខំ​រួម​គ្នា​ថ្វាយ​បង្គំ និង​បម្រើ​ព្រះ​គ្រីស្ទ។ ពេល​ដែល​សាវ័ក​យ៉ូហាន សរសេរ​សំបុត្រ​ទៅ​លោក​កៃយុស​ ដែល​ជា​មិត្ត​សំឡាញ់រ​បស់​គាត់​ គាត់​ក៏​បានប​ង្រៀន​ឲ្យ​ពួក​ជំនុំរបស់គា​ត់ រស់​នៅតា​មសេចក្តី​ពិត និង​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ចិត្ត​សប្បុរស(៣យ៉ូហាន ១:៣-៨)។ ទោះ​ជា​យ៉ាងណា​ក៏ដោ​យ ឌីអូត្រេព “ចង់​ធ្វើ​ជាអ្ន​ក​ធំ​ជា​ង​គេក្នុង​ពួក​ជំនុំ”(ខ.៩) ហើយក៏បា​ននាំ​ឲ្យ​មា​នការ​ឈ្លោះ​ប្រកែក​គ្នា។ សាវ័កយ៉ូ​ហាន​បា​ន​សន្យា​ថា​ គាត់​នឹង​ទៅ​ជួប​ឌីអូត្រេព​ដោយ​ផ្ទាល់ ដើម្បីដោះស្រា​យ​បញ្ហា​នេះ ពេល​គាត់​មក​សួរ​សុខ​ទុក​ពួក​ជំ​នុំ​លើក​ក្រោ​យ។ ទន្ទឹម​​​នឹង​​នោះ គាត់ក៏​បាន​បង្រៀ​ន​ពួក​គេ​ថា “អ្នក​​ស្ងួនភ្ងា​អើយ ចូរ​ត្រាប់​តាម​សេចក្តី​ល្អ កុំ​ឲ្យ​តាម​សេចក្តី​អាក្រក់​ឲ្យ​សោះ អ្នក​ណា​ដែល​ប្រព្រឹត្ត​ល្អ នោះ​មក​ពី​ព្រះ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះ​មិន​បាន​ឃើញ​ព្រះ​ឡើយ”(ខ.១១)។ យ៉ាង​ណា​ មិញ សាវ័ក​ប៉ុល​ក៏បា​នប​ង្រៀន​គ្រីស្ទ​បរិ​ស័ទ​នៅក្រុ​ងរ៉ូ​ម​ផង​ដែ​រ​ថា “កុំ​​ឲ្យ​សេចក្តី​អាក្រក់​ឈ្នះ​អ្នក​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈ្នះ​សេចក្តី​អាក្រក់ ដោយសារ​សេចក្តី​ល្អ​វិញ”(រ៉ូម ១២:២១)។ ​ក្នុង​ជម្លោះ​ដ៏​ក្តៅ​គគុក យើង​ប្រហែល​ជា​ត្រូ​វអារ​ក្ស​ល្បួង ឲ្យ​“ពន្លត់​ភ្លើង ដោយ​ប្រើ​ភ្លើង”។ ប៉ុន្តែ…

Read article