អ្វីដែលត្រូវលាក់
បើសិនជាអ្នកចង់លាក់របស់អ្វីមួយ លោកម៉ៃ ស្លេតធ័ររី (Mike Slattery) ប្រហែលជាអាចជួយអ្នកបាន។ ជាច្រើនឆ្នាំកន្លងទៅ មានក្រុមហ៊ុនទូរស័ព្ទចល័តមួយ ចង់ដំឡើងអង់តែនមួយ នៅក្នុងដីរបស់គាត់ ហើយចង់សង់អង់តែននោះ ឲ្យមានរូបរាងដូចដើមស្រល់ ដើម្បីបន្លំភ្នែកមនុស្សទូទៅ។ តែលោកម៉ៃមានដំណោះស្រាយល្អជាងនោះ គឺគាត់បានសង់ជង្រក់ក្លែងក្លាយមួយ ដោយប្រើបន្ទះប្លាស្ទិកម្យ៉ាង ដែលអនុញ្ញាតឲ្យរលកធាតុអាកាសវិទ្យុឆ្លងកាត់បាន។ គាត់ក៏បានប្រើទ្រឹស្តីនេះ ដើម្បីបង្កើតក្រុមហ៊ុនមួយ ដែលសាងសង់សំណង់ ដែលអាចលាក់អង់តែនដើម្បីឲ្យមានសោភ័ណភាពល្អ និងមានសុវត្ថិភាព។ លោកម៉ៃជឿជាក់ថា អ្នកជិតខាងរបស់គាត់ជាច្រើន នៅតែមិនដឹងថា មានអ្វីនៅខាងក្នុងជង្រុករបស់គាត់ទេ(នោះបើយោងតាម ការសែត កូឡូរ៉ាដូ ស្ព្រីង [The Gazette, Colorado Springs])។ យើងភាគច្រើន ព្យាយាមលាក់របស់អ្វីមួយ ឲ្យផុតពីភ្នែកគេឯង។ វាអាចជារបស់ដែលមិនបង្កគ្រោះថ្នាក់ ដូចជាសម្ភារៈរាយប៉ាយ ក្នុងបន្ទប់ដាក់ឥវ៉ាន់ ឬអាចមានជាតិពុល ដូចជាកំហុសឆ្គងខាងសីលធម៌ ឬខាងវិញ្ញាណ ដែលយើងចង់លាក់ពីអ្នកដទៃ ពីខ្លួនឯង ហើយថែមទាំងចង់លាក់ពីព្រះនេត្រព្រះផង។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក ៣២ ស្តេចដាវីឌបានរៀបរាប់អំពីភាពឥតប្រយោជន៍ នៃការព្យាយាមលាក់បាំងអំពើបាបរបស់ខ្លួន(ខ.៣-៤) ហើយបានពិពណ៌នាអំពីភាពធូរស្បើយ ដែលកើតមាន ពេលទ្រង់បើកចំហចិត្តដល់ព្រះអម្ចាស់ គឺដូចដែលទ្រង់មានបន្ទូលថា “ទូលបង្គំបានរ៉ាប់ទទួលអំពើបាបរបស់ទូលបង្គំនៅចំពោះទ្រង់…
Read article