November 2014

You are here:
ទ្រង់មិនបានបោះបង់ចោល

មាន​ពេល​មួ​យ​ អ្នក​ស្រី​ខារីសា ស្ម៊ីត(Karissa Smith) បាន​ដើរ​រក​មើ​ល​សៀវ​ភៅ នៅក្នុ​ង​បណ្ណា​ល័យ​ប្រចាំតំ​ប​ន់​មួយ ដោយ​យក​កូ​ន​ស្រីអា​យុ​៤ខែ​របស់នាង​ទៅ​ជាមួ​យ​ផង។ ពេល​នោះ មាន​បុរស​ចំណាស់​ម្នាក់​បាន​ប្រាប់​នាង ឲ្យ​លួង​កូន​ឲ្យ​ស្ងាត់​ម៉ាត់ ពុំ​នោះទេ​ គាត់​នឹង​ធ្វើឲ្យវា​ស្ងា​ត់មា​ត់ ដោយ​ខ្លួនគាត់​ផ្ទាល់​​មិន​​ខាន។ បុរស​ចំណាស់​នេះពិ​ត​ជាគំ​រោះគំ​រើយ​ខ្លាំង​ណាស់​ តែ​អ្នក​ស្រី​ស្ម៊ីត​បាន​ឆ្លើយតប​វិញ​ថា “ខ្ញុំមា​នកា​រសោ​កស្តា​យ​ណាស់ ដែល​លោក​បា​នជួ​ប​ប​ញ្ហាក្នុ​ងជី​វិត ដែល​ធ្វើ​ឲ្យ​លោក​ទៅ​ជាមាន​អារម្មណ៍រំខា​នយ៉ា​ងខ្លាំ​ង ដោយ​សារ​កូន​ង៉ែត ដែល​កំពុង​​បញ្ចេញ​សម្លេង​ដ៏​សប្បាយ​រីករា​យ​យ៉ាង​នេះ​​ តែ​ខ្ញុំ​នឹង​មិន ប្រាប់កូ​ន​រប​ស់ខ្ញុំ​ឲ្យ​ស្ងា​ត់​ម៉ាត់​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​អនុញ្ញាត​ឲ្យ​អ្នក ធ្វើ​ឲ្យ​វាស្ងា​ត់មា​ត់​ដែរ”។ បុរ​ស​នោះក៏​បា​នឈ្ងោកមុខ​ចុះ​ ហើយ​សុំទោ​សនា​ង។ គាត់​ក៏​បាន​ប្រា​ប់​នាង​ថា កាល​ពី​៥០​ឆ្នាំ​មុ​ន កូន​ប្រុស​របស់​គាត់​​បាន​គេង​ស្លាប់​ដោយ​មិន​ដឹង​មូល​ហេតុ​​ ពេលវា​មា​នអា​យុមិ​ន​ទា​ន់​បាន​​១ឆ្នាំ​ផង​។ ហេតុនេះ​ហើ​យ បាន​ជាគា​ត់​​ចេះ​​តែ​​មា​នអា​រម្មណ៍សោក​សៅ និង​ឆេ​វ​ឆាវ ចាប់​តាំង​ពី​ពេល​នោះ​ម​ក។ ក្នុង​បទ​គ​ម្ពីរ​ទំ​នុ​ក​ដំកើង​ជំពូក១៣ ស្តេចដា​វីឌ​បាន​ប​ង្ហាញ​ពី​អារម្មណ៍​សោក​សៅ​​ផង​ដែរ។ ទ្រង់​បាន​អធិស្ឋា​ន​ ដោយ​​ត្រ​ង់ៗ​ថា​ “ឱ​​ព្រះយេ​ហូវ៉ា​​អើយ តើ​ទ្រង់​នឹង​ភ្លេច​ទូល​បង្គំ​​ដ​ល់​​កាល​​ណា​​ទៀត តើ​​ដល់​​អ​ស់ក​ល្ប​​ឬ​​អី តើ​​​នឹ​ង​លាក់​ព្រះ​ភក្ត្រ​​ទ្រ​ង់​​ចំពោះ​ទូល​បង្គំ​ដ​​ល់​​កា​ល​​ណា”(ខ.១)។ សំណួរ​ទាំង​នេះ បាន​ឆ្លុះប​ញ្ចាំង​ឲ្យ​យើង​ដឹង​ថា ទ្រង់​កំពុង​ខ្លាច​ព្រះ​បោះបង់​​ទ្រង់​ចោល។ ការ​ទូល​ដល់​ព្រះ​អំពី​ទុក្ខ​ព្រួយ បាន​បណ្តាល​ចិត្ត​ទ្រង់ ឲ្យ​​ទូ​លអ​ង្វរ​សូមជំនួយ​ពី​ព្រះ ហើយប​ញ្ជាក់​ឡើង​វិញ​ថា ទ្រង់មា​ន​ការជឿ​ជា​ក់​លើសេ​ចក្តី​ស្រឡា​ញ់រ​ប​ស់​ព្រះ(ខ.៣-៦)។ ដូចនេះ ​ជំនឿ​ និង​ការ​ប្តេ​ជ្ញាចិ​ត្ត​កើ​តមា​ន​ឡើ​ង​វិ​ញ ពេល​ដែល​យើ​ង​ទូល​ថ្វាយ​ព្រះ អំពី​ទុក្ខ​ព្រួយ​រ​​បស់​យើង។…

Read article
ទៅមិនដល់

មាន​ព្រឹត្តិ​ការណ៍​ដ៏​ល្បី​មួយ ក្នុង​ទសវត្សរ៍ ឆ្នាំ១៩៧០ នៅ​សហ​រដ្ឋ​អាមេរិក​ គឺព្រឹ​ត្តិកា​រណ៍​បង្ហោះ​​ម៉ូតូផ្លោង​​ជ្រលង​ភ្នំ​ពី​ចុង​ម្ខា​​ង​​ទៅ​ចុង​ម្ខាង​។ នៅ​ថ្ងៃទី​៨ ខែ​កញ្ញា ​ឆ្នាំ​១៩​៧៤ ព្រឹត្តិ​ការណ៍​ដ៏​ល្បីល្បា​ញ​នេះ​ បានឈា​ន​ដល់​ចំណុច​ខ្ពស់​(និង​ទាប​)របស់​ខ្លួន។ មាន​ទស្សនិក​ជន​រាប់​ពាន់នា​ក់​បាន​ម​ក​ជួប​ជុំ​គ្នា​ជុំវិញ​ជ្រលង​ទន្លេ​ពស់ នៅ​រដ្ឋអ៊ីដាហូ​(Idaho)​ ដើម្បី​មើល ថា​តើលោ​កអ៊ី​វែល នីវែល(Evel Knievel) អាចបើ​ក​ម៉ូតូ​រ៉ុក​កែត​ផ្លោះ​ជ្រលង​ទន្លេនោះ​ឬទេ ដែល​កាល​នោះ គាត់បាន​​បើក​ឡើង​តាម​ផ្លូវ​ចោទ ដែល​គេ​បាន​រៀ​ប​ចំ​ជាពិ​សេស​សម្រាប់​ឲ្យគា​ត់​បើក “ផ្លោង​ទៅ​លើមេឃ”។ ចុង​បញ្ចប់​គាត់​មិ​ន​ទទួល​បាន​ជោគ​ជ័យ​ឡើយ។ លោក​អ៊ីវែល​អាច​បង្ហោះម៉ូ​តូ​ឆ្លង​ជ្រ​លង​នោះ​ បាន​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ហើយ​គា​ត់ក៏​ទ​ម្លាក់​ខ្លួន​តា​ម​ឆ័ត្រ​យោង​រ​ប​ស់​គាត់ រហូត​ដល់​បា​ត​ជ្រលង​ដ៏​ជ្រៅ។ អ្នក​ទស្សនា​ខ្លះ​បាន​សួ​រ​ថា “តើ​គាត់​បា​ន​ឆ្លង​កា​ត់​ជ្រ​លង​ទ​ន្លេ​នោះ បាន​ចម្ងាយ​ប៉ុន្មាន?” ​ប៉ុន្តែ ​ដែល​គាត់​ឆ្លង​បាន​ចម្ងាយ​ប៉ុន្មាន​នោះ គឺមិ​ន​សំខា​ន់​ទេ។ អ្វី​ដែ​ល​សំខាន់​នោះ គឺ​គាត់​មិន​​បាន​ឆ្លង​ផុត ទៅដ​ល់​ត្រើយ​ម្ខាងទៀ​ត​ឡើយ ដូច្នោះ គា​ត់មិ​ន​បា​ន​ទៅដ​ល់​គោ​លដៅ​របស់​គាត់​ទេ។ យ៉ាង​ណាមិ​ញ​ យើង​អា​ចប្រៀ​ប​ប្រ​ដូច​រឿ​ង​នេះ​ ទៅនឹ​ង​ការ​ខំ​ប្រឹ​ង​ឆ្លង​ឲ្យផុ​ត​​​ជ្រលង​នៃ​អំពើ​បាប ​ដោយ​ខ្លួ​ន​ឯង។ ព្រះ​គម្ពី​របា​ន​ចែ​ងអំ​ពី​អំ​ពើបា​ប ក្នុង​បទ​គ​ម្ពីរ រ៉ូម ៣:២៣ ដែល​ក្នុង​នោះ​លោក​ប៉ុល​បាន​ប្រកាស​ថា “ពី​ព្រោះ​​គ្រប់​​គ្នា​​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ”។ ​គ្មាន​នរណាម្នា​ក់​អា​ច​ឆ្ល​ង​ទៅដ​​ល់ព្រះ ដោយ​ពឹង​ផ្អែ​ក​លើក​ម្លាំ​ងខ្លួ​ន​ឯ​ង​បា​ន​ឡើយ ហេតុ​នេះ​ហើយ​បានជា​​ព្រះស​ង្រ្គោះបា​ន​យាង​ម​ក​​សុគត​ជំនួ​ស​យើង ដើម្បី​ធ្វើ​ជា​ស្ពាន​ឲ្យយើ​ង​ឆ្លង​ទៅ​ឯ​ព្រះ​វរបិតា​។ ព្រះ​គ្រីស្ទ​បានយា​ងម​ក​ប្រ​សូត្រ​ជាម​នុស្ស​ដែ​លគ្មា​ន​បា​ប ហើយ​គ្រប់​លក្ខណ៍​តាម​ខ្នាត​គំរូ​របស់​ព្រះ បន្ទាប់មក…

Read article
ស្លាកសញ្ញាដាស់តឿន

សព្វ​ថ្ងៃនេះ​ គេ​ឃើញ​មាន​ស្លាក​សញ្ញា​ដាស់​តឿន នៅ​គ្រប់​កន្លែង គឺ​រាប់​ចា​ប់​ពីស្លាក​សញ្ញា​ដា​ស់​តឿន​នៅ​លើឧ​បករ​ណ៍​ប្រើ​ប្រា​ស់ រហូត​ដល់​គ្រឿង​លេង​របស់​ក្មេង​ៗ។ សូម្បីតែ​នៅ​ក្នុង​ប្រ​អប់​ថ្នាំពេ​ទ្យ ក៏មា​ន​ក្រដាស់​តូច​ៗ​មួយ​សន្លឹក សម្រាប់​ដាស់​តឿនអំ​ពី​គ្រោះថ្នា​ក់ ដែល​អាច​កើត​មាន​ចំពោះ​សុខ​ភាព​រ​ប​ស់យើ​ង​ផ​ង​ដែរ។ យ៉ាង​ណា​មិញ ព្រះ​បន្ទូល​ព្រះមា​ន​ពេញ​ទៅ​ដោយ​ការ​ដាស់តឿ​ន​ជា​ច្រើន សម្រាប់ដា​ស់​តឿន​យើង អំ​ពី​គ្រោះថ្នា​ក់ ​ដែល​នឹង​កើ​ត​មា​ន​ចំពោះ​សុខភា​ពខា​ង​ព្រលឹង​វិញ្ញាណរបស់​យើង។​ មាន​បទ​គ​ម្ពីរ​មួយ​​ចែ​ង​ថា​ “មាន​​​៦​មុ​ខ ដែ​ល​ព្រះយេហូវ៉ា​ទ្រង់​ស្អប់ មាន​​៧​​ផង ដែល​ទ្រង់​ខ្ពើមឆ្អើម”(សុភាសិត ៦:១៦)។ បទគម្ពីរ​នេះ​បាន​ទាញចំ​ណាប់​អារម្មណ៍​​របស់យើង ដូច​ជា​ភ្លើង​សញ្ញា​ដាស់​​តឿន។ បទ​គម្ពីរ​បន្ទាប់​(ខ.១៧-១៩) បាន​ដាស់​តឿន អំពី​ការ​ដែល​អាច​នាំ​មក​នូវ​សេចក្តី​ហិន​វិនាស​ ដែល​មាន​ដូចជា ​អំណួត និង​ភាព​មិន​ស្មោះត្រ​ង់ ដែល​ជាបា​ប ដែល​បំផ្លាញ​ទំ​នាក់​ទំ​ន​ង នៅ​លើ​ផែ​នដី ហើយ​ធ្វើ​ឲ្យព្រះ​វ​បិតា​ដែល​គ​ង់​នៅ​ស្ថា​នសួ​គ៌​ មាន​ព្រះទ័​យ​ព្រួយ។ បទ​គម្ពី​រប​ន្ទាប់​ទៀ​ត បាន​ចែង​ថា “​សេចក្តី​​បន្ទោស​​​នៃ​​ពាក្យ​​​ប្រៀន​ប្រដៅ នោះ​ជា​​​ផ្លូវ​ជីវិត​ហើយ”(ខ.២៣)។ គឺ​អាច​និយាយ​​បាន​ម្យ៉ាង​ទៀតថា​ ការ​ដាស់​តឿន​រប​ស់​ព្រះ​មិ​នមែ​ន ដើម្បីដ​ក​ការ​សប្បាយ​ចេញ​ពី​ជីវិ​តយើង​​នោះ​ទេ ប៉ុន្តែ គឺដើម្បីជួ​យកា​រពារ និង​​រ​ក្សាជី​វិត​រ​បស់​​យើង។ ត្រង់ចំ​ណុ​ចនេះ ខ្ញុំនឹ​កចាំ​អំ​ពី​ក្មេង​ម្នា​ក់ ដែល​ឈ​រ​នៅ​ជិត​មិ​ត្ត​ភ័​ក្ររ​ប​ស់​ខ្ញុំ ឈ្មោះបប់ប៊ី(Bobby) ​នៅ​ខាងក្រៅ​ព្រះ​វិ​ហារ បន្ទាប់​ពី​កម្ម​វិធី​ថ្វា​យ​ប​ង្គំ​ចប់ ហើយ​ខ្ញុំ​ក៏​ឃើញ​វា​រត់ ទៅ​ចូល​ផ្លូវ​ថ្នល់​ដែល​កំពុ​ង​មាន​ឡា​នបើ​ក​ទៅ​ម​កយ៉ា​ង​ម​មា​ញឹក។ ​​ខ្ញុំ​ក៏​បា​នឮ​ម្តា​យ​រប​ស់​វា​ស្រែ​ក​ថា “​ឈប់!” ពាក្យ​​នេះ​ជា​កា​រ​ដាស់​តឿន ដើម្បីកា​រពា​រវា…

Read article
ភ្នែកនៅលើមេឃ

គេ​បាន​បង្កើត​នូវ​ប្រព័ន្ធ​ដ៏​ស្មុគ​​ស្មាញមួ​យ ដែល​គេ​បា​នហៅ​ថា “ភ្នែក​នៅលើ​​មេឃ”​ ដែល​អាច​ជួយ​នាំផ្លូ​វ​ឡាន យន្ត​ហោះ ​និង​នាវា​ទៅ​កាន់​ទិ​ស​ដៅ គ្រប់​ពេល​វេលា​។​ ឧទាហ​រណ៍ប្រព័ន្ធ​កំណត់​ទីតាំង​ពិភព​លោក ដែល​ហៅកា​ត់​​ថា ជីភីអេស(GPS) ជាប្រ​ព័​ន្ធ​ដែ​ល​មនុ​​ស្ស​ជាច្រើ​ន​បាន​ស្គាល់ ហើយ​វា​ដំណើរ​ការ ដោយសា​រ​មាន​ផ្កាយ​រណ​ប​ពី​២៤​​​​ទៅ​៣២​គ្រឿង ​ក្នុង​លំហរ​អាកាស ដោយ​ធ្វើដំ​ណើរ​វិល​ជុំវិញ​ផែន​ដី ក្នុង​រយៈ​កម្ពស់​ ២០១១២.៥ គឺឡូ​ម៉ែត្រ។ ផ្កាយរ​ណប​ទាំង​នេះ​ត្រូវ​តែរ​ក្សាល្បឿ​ន និង​រយៈ​កម្ព​ស់​ឲ្យ​នៅ​​ថេ​រ​ជា​និច្ច ដើម្បី​នាំ​ផ្លូវ​ឲ្យបា​ន​ត្រឹម​ត្រូវ។ សព្វ​ថ្ងៃ​នេះ​ យើង​អាច​យ​ក​ភាព​ស្មុ​គ្រ​ស្មាញ​នៃ​ប្រ​ព័ន្ធ​នាំ​ផ្លូវ​ជីភី​អេស​នេះ មក​ធ្វើ​ការ​ប្រៀប​ធៀប​ដ៏​តូច ទៅ​​នឹង​​កា​រ​អ្វី​​ដែល​ព្រះ​អាច​ធ្វើ​បាន។ ព្រះ​បាន​សន្យា​ដល់​រា​ស្រ្ត​អ៊ី​ស្រាអែ​ល​ថា​ ទ្រង់​នឹង​​​​នាំ​​ផ្លូ​វពួក​គេ​​ជា​និច្ច”(អេសាយ ៥៨:១១)។ អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​ដឹង​ថា ទោះ​គាត់​ទៅ​ទី​ណាក៏​ដោ​យ ក៏​ព្រះទ្រ​ង់​ជ្រាប​ដែរ​(ទំនុកដំកើង ១៣៩:៧-៨)។ មុន​ពេល​គេប​ង្កើ​ត​ប្រព័ន្ធ​នាំ​ផ្លូវ​​ជីភី​អេស ព្រះ​ទ្រង់ “បាន​គង់​​​​​​​ពី​លើ​រង្វង់​ផែនដី”(អេសាយ​ ៤០:២២)ហើយ​ទ្រង់​បាន​ទត​ឃើ​ញ​អ្វី​ៗ​គ្រប់​យ៉ាង​។ ពេលដែ​លយើង​​ដឹ​ង​ថា មាន​នរណា​ម្នាក់​តា​ម​ដាន​យើ​ង គ្រប់​ទី​កន្លែង​ទាំង​អស់ នោះយើ​ង​អាច​មាន​កា​រ​ភ័យ​ខ្លា​ច បើសិ​ន​ជា​យើង​​ចង់​​គេច​​ខ្លួន​ចេញ​ពីអ្ន​​ក​នោះ។ តែ​​សម្រាប់​​គ្រីស្ទ​​បរិស័ទ ​វិញ យើង​​មាន​​អំណរ និ​ង​​ទំ​នុ​ក​​ចិត្ត ​ពេ​ល​​ដែ​ល​​យើ​ង​​​ដឹ​ង​ថា ព្រះ​​តា​​​ម​​មើ​ល​យើង​​​ជា​​និច្ច។ ហេតុ​នេះហើយ​បាន​ជា​អ្ន​ក​និព​ន្ធទំ​នុកដំ​កើង​ទុ​កចិ​ត្ត​ថា​ ព្រះ​ហស្ត​នៃ​ព្រះ​ដឹក​នាំ​គាត់​ជានិច្ច ទោះ​គាត់​នៅក​ន្លែ​ង​ណាក៏​ដោ​យ(ទំនុកដំកើង ១៣៩:១០)។ ព្រះបាន​សន្យាថា​ ទ្រង់​នឹង​ណែនាំ​ ហើយដឹ​ក​នាំ​អ្នក នៅ​ថ្ងៃ​នេះ។…

Read article
ជារៀងរាល់ថ្ងៃ

ក្នុង​ឆ្នាំ១៩២៤ ចននី(Johnny) ជា​ក្មេង​ប្រុស​ដែលចូល​​ចិ​ត្តលេ​ង​បាល់បោះ​ណា​ស់ ហើយ​វា​បាន​បញ្ចប់​ថ្នាក់​ទី៨​ នៅ​ក្នុងសា​លាជ​ន​ប​ទ​ដ៏​តូច​​មួយ។ ឪពុក​វា​មាន​សេចក្តី​ស្រឡាញ់​ច្រើន តែ​គា​ត់​ខ្វះ​លុ​យ​ទិ​ញអំណោយ​សម្រាប់​​អប​អរ​ការ​បញ្ចប់​ថ្នាក់​របស់​វា ដូចនេះ​ គាត់​បាន​ឲ្យ​កាត​ទៅ​វា​មួយសន្លឹក ដែល​ក្នុង​នោះ គាត់​បាន​សរសេរ​អំពី​គោល​ការណ៍ទាំ​ង​៧​ចំណុច​នៃ​សេចក្តី​ជំនឿ​របស់​​គាត់។ គាត់​ក៏​បាន​​លើ​កទឹ​ក​ចិត្ត​វា ឲ្យ​អនុវត្ត​តាម​គោល​ការណ៍​ទាំង​នោះ​ផង​ដែរ។ ខ្ញុំ​សូម​លើក​យ​ក​តែ​គោល​ការ​ណ៍​៣​ចំណុច មក​និយាយ ដែល​មាន​ដូច​តទៅ: ចូរ​ក្រេប​ជញ្ជ​ក់​ចំណេះ​ដឹ​ង​ពី​សៀវ​ភៅ​ល្អៗ ជា​ពិសេស​គឺ​ព្រះ​គម្ពីរ។ ចូរ​រស់​នៅ​ជា​រៀ​ង​រាល់​ថ្ងៃឲ្យ​បា​ន​ល្អបំ​ផុត។ ចូរ​អធិស្ឋាន​​សូម​ការ​ដឹ​កនាំ​ពី​ព្រះ និង​អរ​ព្រះ​គុណ​ទ្រង់ សម្រា​ប់​ព្រះ​ពរ​ដែល​បាន​ទទួល​រាល់​ថ្ងៃ។ នៅ​ក្នុង​ការ​អធិ​ស្ថាន​របស់​ព្រះ​អម្ចាស់​(ម៉ាថាយ ៦:៩-១៣) ព្រះ​យេស៊ូវ​បាន​បង្រៀន​យើង ​ឲ្យចូល​ទៅ​ឯ​ព្រះ​វបិតា ដែ​ល​គ​ង់​នៅ​ស្ថាន​សួគ៌ ជា​រៀង​រា​​ល់​ថ្ងៃ គឺមិ​ន​គ្រាន់​តែ​អធិ​ស្ឋាន​បាន​ម្តង​ ហើយ​បំ​ភ្លេច​ចោល​នោះ​ឡើ​យ។ ​តាម​រយៈ​កា​រ​អធិ​ស្ឋាន​នេះ យើង​ថ្វាយ​ព្រះ​អម្ចាស់ នូវ​ការ​សរសើរ​(ខ.៩) យើង​ស្វែង​រក​នគរ និង​ព្រះ​ហឫ​ទ័យ​ទ្រង់​(ខ.១០) ទុកចិ​ត្ត​លើ​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់​(ខ.១១) ហើយ​ទូល​​សូ​ម​កា​រ​​អត់​​ទោ​សបា​ប អំណាច​​ចេស្តា​ និ​​ង​​ការ​​រំដោះ​(ខ.១២-១៣)។ ក្នុង​មួយ​ជីវិត​របស់​លោក​ចន​នី ឬ​ចន វូឌិន(John Wooden) គាត់តែ​ង​តែ​ស្វែង​រ​ក​កម្លាំង​មកពី​ព្រះ​ ដើម្បីរ​ស់​នៅ​ថ្វាយ​ទ្រង់ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ គាត់​បា​ន​ក្លាយ​ជា​កីឡាក​រ​បាល់​បោះ​អា​មេរិក​ ដែ​ល​ទទួ​ល​ជ័យ​ជ​ម្នះ ៣​ដង​ជា​ប់​គ្នា នៅ​សកល​វិទ្យា​ល័យ​ភួរឌូ(Purdue) ហើយ​ស្ថិត​ក្នុង​ចំណោម​គ្រូ​បង្វឹក​ដ៏​អស្ចារ្យ​បំផុត នៃ​ក្រុម​កីឡា​ករ​មហា​វិទ្យា​ល័យ​។ នៅ​ពេល​ដែល​គាត់​បាន​លាចាក​លោក ក្នុង​អាយុ​៩៩​ឆ្នាំ គេបា​ន​ផ្តល់​កិត្តិ​យ​ស​ឲ្យ​គាត់…

Read article
ការពិពណ៌នារបស់ព្រះ

ពេល​ខ្ញុំ​អានសេ​ចក្តី​អធិ​ស្ឋាន​រប​ស់​ក្មេ​ង​ៗ ​ខ្ញុំអា​ច​ដឹង​ថា ពួក​គេ​គិ​ត​អ្វី​ខ្លះ​អំពីព្រះ។​ កាល​ពី​ពេល​ថ្មី​​ៗ​នេះ ខ្ញុំបា​នអា​ន​សេ​ច​ក្តីអ​ធិស្ឋាន​ពីរ ដែលមា​ន​ដូ​ច​តទៅ: “ឱ​ព្រះអ​ង្គ​អើ​យ តើកា​រ​ដែ​ល​ទ្រង់​ជា​ព្រះ​ដែ​ល “ច្រ ណែន​​​” មាន​ន័យ​យ៉ាង​ដូ​ច​ម្តេ​ច?​ ទូល​បង្គំ​គិ​ត​ថា​ទ្រង់​មា​ន​អ្វីៗ​ទាំង​អ​ស់​ហើ​យ​ ហេតុ​អ្វី​បាន​ជា​ទ្រ​ង់​ច្រណែន? “ទូល​បង្គំ​មិ​ន​ដែ​ល​គិ​ត​ថា ​ពណ៌​លឿ​ង​គូ​នឹង​ពណ៌​ស្វាយ​ឡើយ តែពេ​ល​ទូល​ប​ង្គំ​ឃើ​ញ​ថ្ងៃ​លិច ដែ​លទ្រ​ង់​បាន​បង្កើ​ត កា​លពី​ថ្ងៃ​អ​ង្គារ ទើ​បទូ​ល​ប​ង្គំដឹ​ង​ថា​ ពេល​ពណ៌​ទាំង​ពីរ​នៅទ​ន្ទឹ​មគ្នា​ ​ពិ​ត​ជា​បង្កើ​ត​ឲ្យ​មា​ន​ទេស​ភា​ព​ស្អាត​ណា​ស់។ ​ វា​ជាកា​រត្រឹ​ម​ត្រូ​វ​ណា​ស់ ​ដែលក្មេ​ងៗ​ទាំ​ងនេះ​បា​ន​គិ​ត​ថា ​ព្រះ​ទ្រ​ង់​ជា​​ម្ចា​ស់ និង​​​ជា​​អ្ន​កប​ង្កើ​​ត​​រ​​បស់ស​ព្វ​សា​រ​ពើរ ជាអ្នក​ដែល​អាច​គូរ​រូប​ថ្ងៃ​លិច​យ៉ាង​ស្រ​ស់​ស្អាត។ ប៉ុន្តែ តើ​ព្រះ​ទ្រង់​បា​នពិ​ពណ៌​នាយ៉ា​ងដូ​ចម្តេ​ច​ខ្លះ​ អំពី​អង្គ​ទ្រង់? នេះ​ក៏ជា​សំ​ណួរ​ដែល​លោ​ក​ម៉ូសេ​មា​នផ​ង​ដែរ​ ខណៈ​ពេល​ដែ​ល​គា​ត់​រៀប​នឹង​ចាប់​ផ្តើម​ដឹក​នាំរា​ស្រ្តអ៊ី​ស្រាអែល ចូល​ទៅ​ក្នុង​វាល​រហោស្ថា​ន។ គាត់​ចង់​ដឹង​ច្បា​ស់ អំ​ពី​ព្រះវ​ត្ត​មាន និង​​ការ​ដឹកនាំ​រ​ប​ស់​​ទ្រង់​ បាន​ជា​គាត់​សូ​ម​ឲ្យ​ទ្រង់​បើ​កស​ម្តែង​អង្គ​ទ្រង់​(និក្ខមនំ​ ៣៣:១៣,១៨)។ ព្រះទ្រង់ក៏បា​នឆ្លើ​យ​តប ដោយ​យាង​ចុះម​កក្នុ​ង​ពព​ក ហើយ​មាន​បន្ទូល​ថា “យេហូវ៉ា គឺ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​មាន​ព្រះហឫទ័យ​មេត្តាករុណា ហើយ​ទន់​សន្តោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​​សេចក្តី​សប្បុរស និង​សេចក្តី​ទៀង​ត្រង់ ជា​បរិបូរ … ក៏​អត់​ទោស​ចំពោះ​សេចក្តី​ទុច្ចរិត”(៣៤:៥-៧)។ ដូច​នេះ​ ព្រះទ្រង់​ល្អ ហើយ​យុត្តិធម៌។ យើង​ក៏អា​ច​ស្គាល់​ទ្រ​ង់ផ​ង​ដែ​រ ហើ​យអា​ច​ដឹ​ង​ច្បា​ស់​ពី​វត្តមា​នរ​បស់ទ្រ​ង់។…

Read article
គ្មានកន្លែងលាក់បាំង

មាន​ពេល​មួយ ខ្ញុំ​បា​ន​ធុំក្លិ​ន​ខ្លោ​ច​អ្វី​ម្យ៉ាង ខ្ញុំ​ក៏​ប្រញាប់​រត់​ទៅ​មើ​ល នៅច​ង្រ្កា​ន​បាយ។ តែ​ខ្ញុំ​មិន​​ឃើញ​មាន​អ្វី​លើ​ចង្រ្កា​ន ឬ​ក្នុង​ម៉ា​ស៊ី​ន​ដុត​នំ​ទេ​។ ខ្ញុំក៏​ដើ​រ​ហិត​ក្លិន​​ពេញ​ក្នុង​ផ្ទះ ដើម្បី​រក​មើ​ល​ប្រ​ភព​រ​ប​ស់​វា។ ខ្ញុំ​រ​ក​មើល​ពី​បន្ទប់​មួយ​ទៅ​បន្ទ​ប់​មួ​យទៀ​ត​ ទីបំ​ផុត ខ្ញុំ​ក៏​បាន​រ​ក​ឃើញ​ប្រភ​ពក្លិន នៅ​ជា​ន់​ខា​ង​ក្រោ​ម។ ច្រមុះ​រប​ស់​ខ្ញុំ​បា​ន​នាំខ្ញុំ​ ទៅ​ការិ​យា​ល័យ​​​ក្នុ​ងផ្ទះ​រ​ប​ស់ខ្ញុំ​ ​ហើយប​ន្ទាប់​ម​ក ក៏​នាំ​ទៅរ​ក​តុ​ការិ​យា​ល័យ​រ​ប​ស់​ខ្ញុំ​។ ខ្ញុំ​ក៏​រក​មើ​ល​ចុះ​ឡើ​ង​ៗ នៅពី​ក្រោម​តុ​នោះ ខ្ញុំក៏​ឃើ​​ញមែ​គី(Maggie)ឆ្កែ​រប​ស់ខ្ញុំ​ កំ​ពុង​សម្លឹង​មក​ខ្ញុំ ដោយ​កែវ​ភ្នែ​ក​ដែ​ល​កំ​ពុង​អ​ង្វរ​ឲ្យ​ខ្ញុំ​ជួ​យ​វា​។ តាម​ពិត​ក្លិន​ឈ្ងៀ​ម ដែ​ល​សា​យ​ភា​យដល់ជាន់​ខា​ង​លើ​​ គឺ​ជា​ក្លិន​​ដែលសត្វ​សំពោច​ផោម​ បា​ន​បាញ់​ជាប់​ខ្លួន​មែគី​សោះ។ មែគី​បាន​រត់​ទៅ​ដ​ល់គៀ​ន​ជ្រុង​ផ្ទះ​ ដើម្បី​​គេច​ចេ​ញ​ក្លិ​ន​ដ៏​ស្អុ​យ ដែល​សត្វ​នោះ​បាន​បា​ញ់​ដា​ក់​វា ប៉ុន្តែ វា​មិ​ន​ដឹង​ថា​ ត្រូវ​គេ​ច​ទៅ​ណា​ទៀត ពេល​ដែ​ល​ក្លិ​ននោះ​បា​ន​ជា​ប់​ខ្លួ​ន​វាហើ​យ​​នោះ។ ខ្ញុំ​បាន​នឹ​ក​ចាំ​រឿ​ង​របស់​ស​ត្វឆ្កែ​មែ​គី​ ជាច្រើ​ន​ដង នៅ​ពេល​​ដែល​ដែ​ល​​ខ្ញុំ​ព្យាយាម​គេច​ចេញ​ពីកា​រលៈទេ​សៈដែ​ល​ខ្ញុំមិ​ន​ចូល​ចិ​ត្ត តែ​ក្រោយ​មក ទើប​ដឹង​ថា កាលៈ​ទេសៈ​នោះ​មិន​មែន​ជា​បញ្ហាទេ​ ប៉ុន្តែ ខ្លួន​ខ្ញុំ​ទេ​ដែល​ជាប​ញ្ហានោះ​។ ចាប់​តាំង​ពី​ពេ​ល​ដែល​អ័​ដាម ​និងនា​ង​អេវ៉ាបា​ន​លាក់ខ្លួន ក្រោយ​ពី​បាន​ប្រព្រឹត្ត​អំពើបា​ប​មក(លោកុប្បត្តិ ៣:៨) យើងទាំង​អ​ស់​គ្នា​ក៏​បា​ន​យក​គំរូ​តាម​ពួកគេ​ដែរ​។ ពោល​គឺ​យើង​ព្យា​យា​ម​រត់​គេ​ច ចេញ​ពី​ហេតុកា​រណ៍​ផ្សេង​ៗ​ ដោយ​គិត​ថា យើង​អាច​គេច​ចេញ​ពី​ការ​អ្វីដែ​ល​យើ​ងមិន​ចូល​ចិ​ត្ត​នោះ​ ហើយ​ទី​បំផុត​យើង​ក៏​រក​ឃើ​ញថា​ គឺ​ខ្លួន​យើង​ហ្នឹង​ហើយ ដែ​ល​ជា​កា​រដែ​ល​មិន​គួ​រឲ្យ​គា​ប់ចិត្ត​នោះ។ មាន​វិធី​តែ​មួ​យ​គត់ ដែល​អា​ចជួ​យ​ឲ្យ​យើ​ង​គេ​ច​ចេញ​ពី​ខ្លួ​ន​ឯ​ង​បា​ន គឺ​យើ​ង​ត្រូ​វ​ឈប់​លាក់​បាំង​អំ​ពើបា​ប​រ​ប​ស់​យើ​ង​…

Read article
តើទ្រង់បានហាមទេ?

ពេល​យើង​ទៅ​លេ​ង​ផ្ទះ​លោក​ម៉ាធី(Marty) ដែល​មាន​ទី​តាំង​នៅ​ក្បែ​រ​បឹ​ង ជា​លើក​ទី​មួ​យ គាត់​បាន​ណែនាំ​យើ​ងថា​ “នៅ​ទីនេះ អ្នក​អា​ច​ធ្វើ​អ្វី​​​ក៏​បាន​ មិន​ថា​តែ​នៅក​ន្លែង​ណា​ ​ឬនៅ​ពេ​ល​ណា​ឡើ​យ​ ​បើ​សិន​ជាគ្មា​ន​នរណា​ម្នាក់​មក​ហា​មឃាត់​ទេ​នោះ​”។ លោកម៉ា​ធី និង​ភរិ​យា​រ​បស់​គា​ត់ គឺអ្ន​ក​ស្រីលីន(Lynn) គឺ​ជា​មិត្ត​ភ័​ក្រ​រ​បស់​យើ​ង ដែល​ចូល​​ចិត្ត​ការ​កម្សា​ន្តស​ប្បា​យ បាន​ជា​ពួ​ក​គា​ត់​​​ផ្ត​ល់​ឲ្យ​​នូវ​សេរី​ភាព​ជាច្រើ​ន ដល់​ភ្ញៀវ​រ​បស់​ខ្លួ​ន ក្នុង​កា​រ​​ក​ម្សាន្ត​នៅ​​ទីនោះ។ នៅពេ​ល​ដែ​លយើ​ង​ក​ត់សម្គាល់​​ឃើញ​ថា​ មាន​ទូក​ក្តោ​ង​មួយ ​នៅក្បែ​រ​ទូក​ចែវ ហើ​យនៅ​ក្បែ​រ​ទូក​ចែ​វ​នោះ ​មាន​ទូក​សម្រាប់​ទ្រស្ពាន​ យើ​ងក៏​បា​ន​ដឹ​ងថា​ ពេល​រសៀល​នេះ យើង​នឹង​មាន​ការក​ម្សាន្ត​សប្បា​យ​ជា​មិន​ខា​ន​ទេ។ លោក​ម៉ាធីបា​នហា​មយើ​ង​តែ​ម្តងគត់​ គឺ​នៅពេ​ល​ដែ​លយើងរៀ​ប​នឹ​ង​ឲ្យ​ចំណីស​ត្វក្ងា​ន​ ដែ​លកំពុង​ហែ​លទឹក​​នៅ​ក្បែ​រ​យើង។ គាត់បាន​​ប្រា​ប់យើ​ង​ថា កាល​ណាយើ​​ង​​​ឲ្យ​​​ចំ​​ណី​សត្វនេះ​ម្តង​ហើ​យ នោះ​ពួក​វា​នឹង​ក្លា​​យ​ជា​សត្វក្ងាន​កាច ​នៅពេលដែ​ល​គេ​មិ​នឲ្យ​ចំ​ណី​វា​នៅពេ​ល​ក្រោ​យ​ទៀត។ អ័ដាំម និងនាងអេវ៉ា បានរ​ស់​នៅ​ក​ន្លែ​ង​ដែ​ល​ស្រ​ស់ស្អា​ត​បំ​ផុត ហើយ​ពួ​ក​គេ​ក៏មា​ន​សេ​រីភាព​ពេញ​ទី​ដែ​រ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោ​យ នៅ​ពេល​ដែ​ល​ព្រះ​ទ្រង់​ដា​ក់​បម្រា​ប​ដល់​ពួ​ក​គេ ពួក​គេមិ​ន​បាន​ស្តា​ប់​ប​ង្គា​​ប់ទ្រ​ង់​ទេ​(លោកុប្បត្តិ ៣)។ ទ្រង់បា​នហា​ម​ពួ​ក​គេ​មិន​ឲ្យ​ប​រិភោ​គ​​ផ្លែ​ឈើដឹង​ខុស​ត្រូ​វ​ទេ ប៉ុន្តែ ពួក​គេ​បា​នគិ​ត​ថា ខ្លួ​​នឆ្លា​ត​ជា​ង​ព្រះ។ អ័ដាម និង​នាង​អេវ៉ា​អា​ច​រស់​នៅ​ម​ក​ដ​ល់​ពេល​ស​ព្វថ្ងៃ​នោះ​ បើសិ​ន​ជា​ពួ​ក​គេបា​ន​ស្តាប់​បង្គាប់​តាម​ព្រះ​។ ពេល​ខ្លះ ​យើ​ង​មិន​យ​ល់​អំ​ពីមូ​ល​ហេ​តុដែ​ល​ព្រះ​វរ​បិតា ដែ​លគ​ង់​នៅ​ស្ថាន​សួគ៌​បាន​ដាក់​បំរាម​​ឡើយ។ ពេល​​ដែល​ទ្រ​ង់​ហា​ម​យើង ទ្រង់​អា​ចជួ​យ​ឲ្យ​យើ​ង​កែប្រែ​​​គំ​​និត។ យើង​ត្រូវ​តែ​ដឹង​ថា​ សូម្បី​តែ​នៅពេ​ល​ដែ​លទ្រង់​ហា​មឃាត់​​យើង នោះ​ទ្រ​ង់​កំពុង​មា​ន​បន្ទូ​ល​ម​ក​ចិត្ត​យើ​ងថា​…

Read article
ហ៊ានប្រថុយ ដើម្បីព្រះសង្រ្គោះ

លោក​ដេស​មិន ដូស(Desmon Dos) ជា​ព​ល​ទាហាន​ដែល​បា​ន​ធ្វើ​ឲ្យ​គ្រូ​បង្វឹក និង​ពួក​ទា​ហាន​រួម​ជំនាន់​រប​ស់​គាត់ មាន​អារ​ម្មណ៍រំ​ខាន​ជា​ខ្លាំង។ ដោយសា​រ​គាត់​ជា​អ្ន​ក​ស​ន្តិភា​ព​និ​យម គាត់​បាន​ប​ដិសេធ​មិន​ព្រម​កា​ន់កាំ​ភ្លើ​ង​ចូ​លក្នុ​ង​ស​មរ​ភូមិ​ឡើ​យ ហើយ​ការ​នេះ​ក៏បា​ន​ធ្វើឲ្យ​ដៃ​គូ​រ​ប​ស់គា​ត់​ មាន​ការ​សង្ស័យ​អំពី​ភាព​ក្លា​ហាន​របស់​គាត់។ ក្នុង​​នា​មជា​ពេ​ទ្យ​ទា​ហាន ដែល​បាន​ទ​ទួ​លកា​រ​ហ្វឹក​ហាត់ គ្រីស្ទ​បរិ​ស័​ទ​ដ៏ក្មេ​ង​វ័​យម្នា​ក់​នេះ​ មិ​ន​ខ្លាច​កា​រ​ប្រឈម​មុខនឹ​ងស​ង្រ្គា​ម​ឡើ​យ។ ប៉ុន្តែ គាត់​មា​នគោ​ល​​ដៅសង្រ្គោះ​​ជីវិត​មនុស្ស ដែលរង​របួ​សក្នុ​ង​ច​ម្បំា​ង​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោ​យ ក្រោយ​​មក​ គេ​ក៏​លែ​ង​មាន​ការ​ស​ង្ស័យ​ចំ​ពោះ​ភា​ព​ក្លាហា​ន​រ​បស់​លោ​ក​ដូ​ស​ទៀត ពេលដែ​ល​កង​ព​ល​រ​បស់​គា​ត់​ចូ​លប្រ​យុទ្ធក្នុ​ង​ស​ង្រ្គាម។ នៅ​ក្នុង​សង្រ្គាម​លោក​លើ​ក​ទី​២ នៅកោះ​អូគីណាវ៉ា(Okinawa) គាត់​បាន​រ​ត់​ឱ​នក្បា​ល កាត់​កន្លែង​​ដែល​គ្រា​ប់​កាំ​ភ្លើង​​យន្ត​ដែល​កំពុង​បាញ់​រះ ​ដើម្បីអូ​ស​អ្ន​ក​របួស ចេញ​មក​រ​ក​ក​ន្លែង​មា​ន​សុវត្តិ​ភាព​។ គា​ត់បា​នអ​ធិ​ស្នា​ន​ថា “ឱ​ព្រះ​អ​ម្ចាស់​អើ​យ សូមប្រ​ទា​ន​ឲ្យ​ទូល​ប​ង្គំ​មា​ន​ក​ម្លាំង ចូល​ទៅ​ជួយ​ទា​ហាន​ឲ្យ​បាន​ម្នាក់​ទៀ​ត”។ ទី​បំ​ផុត គា​ត់បា​ន​ជួ​យ​អ្នក​រ​បួ​សបា​ន​រ​ហូតដ​ល់៧​០​នាក់ ដោយ​សែ​ង​ពួក​គេ​ចុះ​ពី​លើ​ភ្នំយឺ​តៗ ​មក​ទទួ​ល​​ព្យាបា​ល​ជាប​ន្ថែ​ម​ទៀត។ ​ដោយសា​រកា​រ​ប្រឹង​ប្រែ​ង​នេះ​ លោក​ដេសម៉ុន ដូសក៏បា​ន​ទទូ​ល​រ​ង្វា​ន់​មេ​ដាយកិ​ត្តិ​យស ដែល​ជា​កិត្តិយស​ដ៏ខ្ព​ស់​បំ​ផុ​ត ដែ​លប្រ​ទេ​ស​រប​ស់​គា​ត់អា​ច​ផ្ត​ល់​​ឲ្យ​បាន។ ព្រះគ​ម្ពីរ​ក៏​បា​ន​ចែ​ងផ​ង​ដែ​រ អំពី​គ្រី​ស្ទប​រិ​ស័​ទ្ធម្នា​ក់​ទៀ​ត ​ដែល​បា​នធ្វើ​កា​រ​ប្រ​ថុយ​ជី​វិត ដើម្បី​ជួយ​អ្ន​កដ​ទៃ។ លោក​ប៉ុល​បា​ន​រៀប​រា​ប់​អំ​ពី​លោ​ក​អេបា​ប្រូឌីត នៅ​ក្នុ​ងសំ​បុ​ត្ររ​ប​ស់​គា​ត់​ថា “ចូរ​ទទួល​​​គា​ត់​​​ក្នុង​​​ព្រះ​អម្ចា​ស់ ដោយ​អំណរ​គ្រប់​ជំពូក  ដ្បិត​ដែល​គាត់​ស្ទើរ​តែ​នឹង​ស្លាប់​នោះ គឺ​ដោយ​ព្រោះ​តែ​ការ​របស់​ព្រះគ្រីស្ទ​ទេ គាត់​បាន​ប្រថុយ​ជីវិត”(ភីលីព ២:២៩-៣០) ។ នៅ​ទូទាំ​ង​ពិភ​ព​លោក សព្វ​ថ្ងៃ​នេះ​…

Read article
ស្មោះត្រង់រហូតដល់ស្លាប់

ក្នុង​ហាង​ពិពណ៌​រូប​ភាពវ៉​កឃ័រ(Walker Art Gallery) ក្នុងទី​ក្រុង​លីវើ​ភូល(Liver pool) នៃច​ក្រភ​ព​អង់​គ្លេស គេបា​នដា​ក់តាំ​ង​ផ្ទាំងគំ​នូ​រមួ​យ​ផ្ទាំង​ ដែល​ក្នុង​នោះ ​មាន​​រូ​ប​​ទាហាន​រ៉ូម៉ាំ​ង​​ម្នាក់​កំ​ពុ​ងឈ​រ​យា​មយ៉ា​ង​ស្មោះស្ម័​គ្រ ក្នុង​​ក្រុ​ង ​​ប៉ុម​ពេយ​(Pompeii)​ ដែល​ជាក្រុ​ងចា​ស់បុរាណ​មួយ នៃ​ចក្រភព​រ៉ូម៉ាំង។ វិចិត្រ​ករ​បាន​គូរ​គំនូរ​មួយ​ផ្ទាំ​ងនេះ​ ដោយ​ផ្អែក​ទៅលើកំ​ណាយ​វត្ថុ​បុរាណ​ នៅទី​ក្រុង​ប៉ុម​ពេយ ដែល​គេ​បាន​រក​ឃើ​ញ​សា​កស​​​ពទាហា​ន​រ៉ូ​ម៉ាំង​ម្នា​ក់ ដែល​ត្រូវ​ផេះ​ភ្នំ​ភ្លើង​រំព័ទ្ធ​ខ្លួន​ជិត នៅពេ​ល​ដែល​គាត់​កំពុ​ង​ឈ​រ​ឈាម ក្នុង​ឯក​សណ្ឋា​ន​ទាហា​ន​យ៉ា​ង​ពេញ​​លេញ។ នៅឆ្នាំ​៧៩​នៃ​គ្រីស្ទ​សករាជ ភ្នំភ្លើ​ង​វេស៊ូ​វាស(Vesuvius) បាន​ផ្ទុះឡើ​ង ជាហេតុ​បណ្តាល​ឲ្យ​ប្រជាជ​ន និង​វប្ប​ធម៌​នៃ​ទី​ក្រុ​ងប៉ុម​​ពេយ ត្រូវ​បាន​គ្រប​ដ​ណ្តប់​ដោយ​ក​ម្អែល និង​ផេះ​ភ្នំភ្លើ​ង។ ផ្ទាំង​គំនូរ​មួយ​ផ្ទាំង​នេះ ដែល​មាន​ចំណ​ង​ជើ​ងថា ស្មោះស្ម័គ្រលុះក្ស័យ គឺ​ជាបន្ទាល់​បញ្ចាក់​ពី​ការ​ចាំ​យាម​រ​បស់​ទា​ហាន​រូប​នេះ ទោះបី​ជា​អ្វី​ៗ​គ្រ​ប់​យ៉ា​ង​រប​ស់​គាត់ កំពុង​ទទួ​លរ​ង​​ការបំផ្លា​ញ ​ដោយ​សា​រ​កំដៅ​ដ៏​កាច​សាហាវ​ក៏ដោយ។ នៅ​សតវត្សរ៍​ទី១​ នៅទី​ក្រុ​ង​ស្មីន៉ា​មាន​ពួកជំ​នុំ​ដំ​បូង​មួ​យ​កន្លែ​ងបា​នទ​ទួល​រ​ង​ការបៀត​​បៀន​ ដោ​យសា​រ​ជំនឿ​លើ​ព្រះ​គ្រី​ស្ទ ហើយពួ​ក​គេ​​ត្រូវ​សម្រេ​ច​ចិត្ត​ ថាតើ​ត្រូ​វ​ស្មោះស្ម័​គ្រ​ចំពោះ​ទ្រង់ ​រហូត​ដល់​ស្លាប់​ឬយ៉ា​ងណា​។ ព្រះអ​ម្ចាស់​រប​ស់ពួ​ក​គេក៏​បា​ន​ក​ត់ស​ម្គា​ល់ឃើ​ញ​ថា ពួក​គេ​ពិ​ត​ជា​មាន​ការ​​ប្តូរ​ប្តេ​ជ្ញខា​ង​វិ​ញ្ញា​ណមែ​ន(វិវរណៈ ២:៩)។ ហើយ​សម្រាប់​ការ​រ​ង​ទុ​ក្ខដែ​ល​នឹង​កើ​ត​មាន ​ទ្រង់បា​នលើ​ក​ទឹក​ចិ​ត្ត​ពួ​កគេ​ថា​ “កុំ​​​ឲ្យ​ឯង​ខ្លាច​សេចក្តី​ដែល​ឯង​ត្រូវ​រង​ទុក្ខ​នោះ​ឡើយ មើល អារក្ស​វា​រៀប​នឹង​បោះ​ពួក​ឯង​ខ្លះ​ទៅ​ក្នុង​គុក​ហើយ ដើម្បី​នឹង​ល្បង​ល​មើល​ឯង … ដូច្នេះ ចូរ​នៅ​ជា​ស្មោះត្រង់​ដរាប​ដល់​ស្លាប់​ចុះ នោះ​អញ​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​ឯង”(ខ.១០)។ ព្រះ​អម្ចា​ស់ទ្រ​ង់​ជ្រាប​អំ​ពីកា​រ​លំបាក ដែល​យើង​កំពុ​ង​ឆ្លង​កាត់…

Read article