2014

You are here:
ទោះ​​នៅឆ្ងាយ​យ៉ាង​ណា ទោះ​​នៅពេលណា​​ក៏ដោយ

អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំម​ក​ហើយ ដែល​ខ្ញុំ​បាន​ទាក់​ទង​តាម​សំបុត្រ ជា​មួយ​គ្រូគង្វាល​ម្នាក់ នៅប្រទេស​នេប៉ាល់។ ជា​ញឹក​ញាប់ គាត់​បាន​ធ្វើ​ដំណើរ​ជា​មួយ​សមាជិក​ពួក​ជំនុំ​របស់​គាត់ ទៅ​កាន់​សហគមន៍​​ឆ្ងាយ​ៗ ក្នុង​តំបន់​ភ្នំ​ហិម៉ា​ឡៃ ដើម្បី​ផ្សាយ​ដំណឹង​ល្អ និង​បង្កើត​ពួក​ជំនុំ។ ថ្មី​ៗ​នេះ គាត់​បាន​ផ្ញើ​សំបុត្រម​ក​ខ្ញុំ ដើម្បី​ប្រាប់​អំពី​គម្រោង​ធ្វើ​ដំណើរ នៅ​សប្តាហ៍​ក្រោយ ហើយបា​ន​សុំ​ឲ្យ​ខ្ញុំ​អធិស្ឋាន​ឲ្យ​គាត់។ តាម​កាល​វិភាគ​ដ៏​មមា​ញឹក​របស់​គាត់ ខ្ញុំ​អាច​ដឹង​ថា នៅ​ក្នុង​មួយ​សប្តាហ៍ គាត់​មាន​គម្រោង​ធ្វើ​ដំណើរ ដោយ​ជិះម៉ូតូ ប្រហែល​១៦០​គីឡូ​ម៉ែត្រ ទៅ​កាន់​ទីក្រុង​មួយចំ​នួន ដើម្បី​ផ្សាយ​ដំណឹង​ល្អ និង​ចែ​ក​ខិត​ប័ណ្ណ​ផ្សាយ​ដំណឹង​ល្អ។ ខ្ញុំ​មាន​ចម្ងល់​អំពី​ការធ្វើ​​ដំណើរ​ផ្លូវ​ឆ្ងាយ​ របស់​មិត្ត​ភ័ក្រ​ខ្ញុំ​ម្នាក់​នេះ ដែល​ត្រូវ​កាត់​តាម​តំបន់​ភ្នំ ដូច​នេះ ខ្ញុំក៏​បាន​សរសេរ​សំបុត្រ ដើម្បី​សួរ​គាត់​អំពី​របៀប​នៃ​ការ​ធ្វើ​ដំណើរ​នោះ។ គាត់​ក៏​បាន​ឆ្លើយ​ថា “យើង​មាន​ឱ​កាស​ដ៏​អស្ចារ្យ ដោយ​បាន​ដើរ​ជា​ក្រុម ឡើង​តា​មភ្នំ ជា​មួយ​សមាជិក​ពួក​ជំនុំ​រ​បស់​យើង។ យើង​មិន​មាន​ម៉ូតូ​ជិះ​គ្រប់​គ្នាទេ​ … ដូចនេះ យើង​បាន​នាំ​គ្នា​ដើរ​ទាំង​អស់​គ្នា។ នៅពេល​នោះ យើង​មាន​ពរ​ណាស់។ នៅ​មាន​កន្លែង​ជា​ច្រើន​ទៀត​ដែល​យើង​ត្រូវ​ទៅ។” ការ​នេះ​បាន​រំឭ​ក​ខ្ញុំ អំពី​របៀប​ដែល “ព្រះ​យេស៊ូវ ទ្រង់​​យា​ង​ទៅ​ដល់​គ្រប់​ក្រុង​គ្រប់​ភូមិ ព្រម​ទាំង​បង្រៀន​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន ហើយ​ប្រកាស​ប្រាប់​ដំណឹង​ល្អ​ពី​នគរ ទ្រង់​ក៏​ប្រោស​អស់​ទាំង​ជំងឺរោគា និង​ជរា​ពិការ ក្នុង​ពួក​បណ្តាជន​ឲ្យ​បាន​ជា”(ម៉ាថាយ ៩:៣៥)។ ការ​នេះក៏​បានធ្វើ​ឲ្យខ្ញុំ​គិត​អំពីកា​រ​ស្ទាក់ស្ទើ​រ​ដែល​ខ្ញុំ​មា​ន នៅ​ក្នុង​ការ​បើក​ឡាន កាត់​តាម​ក្រុង…

Read article
ការបោក​បញ្ឆោត

សៀវភៅក្បួនសឹកស៊ុនជឺ គឺ​ជា​ស្នារ​ដៃនិ​ពន្ធ​របស់​មេទ័ព​ចិន ឈ្មោះ​ស៊ុន ជឺ(Sun Tzu)។ ក្បួន​សឹក​នេះ​បាន​ក្លា​យ​ជា​មគ្គុទេស ដែល​បាន​ប្រឹក្សា​យោបល ដល់​ការ​ធ្វើ​សឹក​សង្គ្រាម អស់​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ។ ប៉ុន្តែ វា​ក៏​ត្រូវ​បាន​មនុស្ស​ទាំង​ប្រុស​ស្រី​ប្រើប្រា​ស់ ក្នុង​វិស័យ​ផ្សេង​ៗ​ជា​ច្រើ​នទៀត ដែល​រួម​មាន​វិស័យ​ដឹក​នាំ គ្រប់​គ្រង ធ្វើជំនួញ នយោបាយ និង​កីឡា​ជា​ដើម។ ខ្ញុំ​សូម​ដក​ស្រង់​ សម្តីរបស់​លោក​ស៊ុន ជឺ ត្រង់​ចំណុច ដែល​គាត់​បាននិ​យាយ ក្នុង​ក្បួន​សឹក​នោះថា​ : “សង្គ្រាម​នីមួ​យៗ​ គឺ​សុ​ទ្ធ​តែ​ផ្អែក​​ទៅ​លើការ​បោក​បញ្ឆោត។ ដូច​នេះ ពេល​យើង​មាន​លទ្ធ​ភាព​វាយ​ប្រហារ យើង​ត្រូ​វ​តែ​ធ្វើ​ពុត​ជា​គ្មាន​លទ្ធ​ភាព។​ ពេល​យើង​កំពុ​ងប​ញ្ជា​ទ័ព​របស់​យើង យើង​ត្រូ​វតែ​ធ្វើពុ​ត​ជា​​គ្មាន​សកម្មភាព។ ពេល​យើង​​បាន​​ចូ​ល​ទៅក្បែ​រសត្រូវ យើង​ត្រូវ​ធ្វើ​ឲ្យ​សត្រូវ​ជឿ​ថា យើង​កំពុង​នៅឆ្ងា​យ។ ពេលយើង​នៅ ឆ្ងា​យ យើង​ត្រូ​វ​ធ្វើ​ឲ្យ​សត្រូវ​ជឿថា​ យើង​កំពុង​នៅ​ជិត”។ សម្រា​ប់យើ​ង​ជា​គ្រីស្ទ​បរិស័ទ នៅ​ក្នុង​សង្រ្គាម​ខាង​វិញ្ញាណ សាតំា​ង​ក៏​ប្រើ​ល្បិចក​ល​ដូ​ចខា​ង​លើ​នេះ ដើម្បី​យក​ឈ្នះយើ​ង​ផង​ដែរ។ តាម​ពិត អំពើ បា​បដែ​ល​កើត​មាន​ដំបូង​បំផុត នៅ​ក្នុង​មនុស្ស​ជាតិ ក៏​បាន​បណ្តាល​មក​ពី​ការ​បោក​បញ្ឆោត​របស់​ខ្មាំង​សត្រូវ​​នោះ​ឯង។ សូម​កត់​ចំណាំ​​ប្រសាសន៍​រ​បស់​​សាវ័ក​ប៉ុល​ ដែល​បានថា “​​ខ្ញុំ​ខ្លាច​ក្រែង​គំនិត​អ្នក​រាល់​គ្នា ត្រូវ​បង្ខូច​ចេញ​ពី​សេចក្តី​ទៀង​ត្រង់​ខាង​ឯ​ព្រះគ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយកល​យ៉ាង​នោះ​ដែរ”(២កូរិនថូស ១១:៣)។ តាម​សេចក្តី​ពិត​នេះ…

Read article
ពេល​ដែល​មិន​ត្រូវ​និយាយ

ខ្ញុំ​មាន​ទីលំ​នៅ ក្នុង​តំបន់​ញូ អីងគ្លិន(New England) ដែល​នៅ​ទីនោះ កីឡា​វាយ​កូន​បាល់​បេសប៊ល ស្ទើរ​តែ​ក្លាយ​ជាសា​សនា ដែ​លប្រ​ជា​ជន​បាន​នាំ​គ្នាប្រ​កាន់​យក​ទៅ​ ហើយ។ ទោះ​បី​ជា​ការ​ជជែក​គ្នា​អំពី​ក្រុម​កីឡាករ​បូស្ទុន រេត សក់(Bonston Red Sox) នៅ​កន្លែង​ធ្វើកា​រ គឺ​ជា​ការ​ល្មើស​ច្បាស់​ក៏​ដោយ ក៏​គេ​នៅ​តែ​មិ​នអា​ចហាម​​ឃាត់​អ្នក​គាំ​ទ្រ​របស់​ក្រុម​កីឡាក​រ​នេះបា​នឡើយ ព្រោះ​ពួក​គេស្រ​ឡាញ់​ក្រុមកី​ឡាករ​របស់​ខ្លួន ខ្លាំង​យ៉ាង​នេះ​ទៅ​ហើយ​។ ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ឃើញ​សំណួរ​មួយ ដែល​គ្រីស្ទ​ប​រិស័ទ​ត្រូវ​ឆ្លើយ។​ សំណួរ​នោះ​គឺ “តើ​មាន​ពេល​ដែល​គ្រីស្ទ​បរិស័ទមិន​គួរ និយាយ​គ្នា​អំពី​ព្រះ​ឬ?” ខ្ញុំ​យល់​ថា មាន។ ពេល​យើង​ប្រឈម​មុន​នឹង​ការ​សួរ​ដេញ​ដោល អំពី​ជំនឿ​ ដែល​ត្រូវ​បា​ន​ធ្វើ​ឡើង ដោយ​ចិត្ត​មិន​ស្មោះត្រ​ង់ ជា​ញឹក​ញប់ ការ​មិន​មាត់​មិន​ករ អាច​ជា​ការ​ឆ្លើយ​តប​ដ៏​ល្អបំ​ផុត​​។​ ពេល​ព្រះ​យេស៊ូវ​ស្ថិត​​នៅក្នុង​ស្ថាន​ភាព​តទល់​គ្នា ​ជា​មួយ​លោក​កៃផាស ជា​ដំបូង ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​​មិន​​មាន​បន្ទូល​ត​បឡើ​យ(ម៉ាថាយ ២៦:៦៣)។ ទ្រង់​ជ្រាបថា លោក​កៃផាស​មិន​មាន​ចំណាប់​អារម្មណ៍​ចំពោះសេ​ចក្តី​ពិ​ត​ទេ​(ខ.៥៩)។ ពេល​យើង​មិន​ដឹ​ង​អំពី​បំ​ណង​​ដែលអ្នក​ដទៃ​មាន ក្នុ​ង​ការ​ចោទ​សួរ​យើ​ង យើង​​ត្រូវ​​​តែ​ឆាប់​ធ្វើ​តាម​ការ​ដឹក​នាំ​នៃ​ព្រះ​វិញ្ញាណ​ នៅ​​ក្នុង​​ស្ថាន​​ភា​ព​​នីមួយ​ៗ ដើម្បី​ឲ្យយើ​ង “​ដឹង​ជា​បែប​យ៉ាង​ណា ដែល​គួរ​ឆ្លើយ​ដល់​មនុស្ស​និមួយៗ”(កូល៉ុស ៤:៦)។ ម្យ៉ាង​ទៀត បើ​ការ​ឆ្លើយ​សំណួរ​នោះ ធ្វើ​ឲ្យ​ការ​សន្ទនា​ក្លាយ​ជា​បែក​អូរ​ហូរ​ជា​ស្ទឹង ហើយ​ប្រធាន​បទ​បែក​ចេញ​ឆ្ងាយ​ពី​ព្រះ​គ្រីស្ទ នោះ​យើង​ប្រហែល​ជា​ត្រូវ​ឆ្អាក​ការ​សន្ទនា​នោះ​សិន ហើយ​រង់​ចាំ​សន្ទ​នា​គ្នា នៅ​ថ្ងៃ​ក្រោយ​ទៀត។…

Read article
ការ​ល្បូង​ពី​សម្បក​ក្រៅ ភាព​ពិស​ពុលនៅ​ ខា​ងក្នុង

មាន​ការ​សិក្សាមួយ​រ​បស់ប្រ​ទេស​អូស្រ្តាលី បាន​ធ្វើ​ការ​សន្និដ្ឋា​ន​ថា សម្បក​កញ្ច​ប់​បារី​ដែលកាន់តែ​មិន​សូវ​បាន​កា​រ​តុប​តែង​លម្អ អាច​​​​​ធ្វើ​ឲ្យក្មេងជំទង់​កាន់​តែ​លែង​ចង់​ជក់​បារី។ រដ្ឋា​ភិបាល​ក៏បា​នឆ្លើ​យ​តប​តាម​ការ​សិក្សា​នេះ ដោយ​បង្កើ​តច្បា​​​ប់​​ថ្មី​​​មួយ ដែល​តម្រូ​វ​ឲ្យ​ក្រុម​ហ៊ុន​ថ្នាំជ​ក់​ដក​ពណ៌ ឡូហ្គូ និង​អក្សរ​ផ្សាយ​ពាណិជ្ជ​កម្ម​ចេញ ពី​សម្ប​កញ្ចប់​បារី ហើយ​ត្រូវ​ដាក់​អក្ស​រ​ដាស់​តឿន​អំពី​គ្រោះ​ដល់​សុខភា​ព និង​ដាក់​រូប​ភា​ពជ​ម្ងឺសួ​ត ជា​ជំនួស​វិញ។ ដូច​នេះ ក្រុម​ហ៊ុន​បារី​ម៉ាល់បូរ៉ូ មែន(Marlboro Man) ក៏​លែង​ឈប់​គាំ​ទ្រ​ មច្ចុ​រាជ ដើម្បី​រួម​ចំណែក​នៅ​ក្នុ​ង​ការ​កាត់​បន្ថយ​ការ​ស្លាប់ ដោយ​សារ​ការ​ជក់​បារី។ ប៉ុន្តែ មិន​មែន​មាន​តែ​កញ្ចប់​បារី​ទេ ដែល​អាច​ល្បួង​មនុស្ស តាម​រយៈ​សម្ប​ក​ខាងក្រៅ​​ ហើយ​​ ផលិត​ផល​​នៅ​ខាង​ក្នុង​មាន​ជាតិ​ពល​នោះ។ ព្រះ​គម្ពីរ​សុភាសិ​ត ជា​កណ្ឌ​នៃ​ព្រះ​គម្ពី​រ​សញ្ញា​ចាស់ ដែល​បាន​ជំរុញ​យើង ឲ្យ​ពិចារណា​អំពី​លទ្ធ​ផល​ដែល​យើង​អាច​ទទួ​ល​នៅក្នុ​ង​​រយៈ​ពេល​វែង ដោយ​សារ​ការ​ជ្រើស​រើស​របស់​យើង។ ពាក្យ “ដល់​ចុង​បំផុត” គឺ​ជាពា​ក្យដែ​ល​ត្រូវ​បានប្រើ​ជា​ច្រើន​ដង​ក្នុង​ព្រះគ​ម្ពីរ (សុភាសិត​ ៥:៤ ២៥:៨ ២៩:២១) ដែល​បាន​ដាស់​តឿន​យើង ឲ្យ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ ហើយ​សួរ​ខ្លួន​ឯង​ថា ដល់​ចុង​បញ្ចប់ តើ​ការ​អ្វី​ដែល​យើង​ចង់​ធ្វើ​​​ឬ​ចង់​បាន​នោះ នឹង​នាំ​ឲ្យយើ​ង​ទទួល​បាន​សេចក្តី​អំណរ ឬ​ទុក្ខ​ព្រួយ កិត្តិយ​ស ឬ​ក្តី​អាម៉ាស ជីវិត​ ឬសេចក្តីស្លាប់។ “​ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​ដំរិះ​នឹង​យោបល់ នោះ​ចេញ​ពី​ព្រះឱស្ឋ​របស់​ទ្រង់​មក ទ្រង់​បំរុង​ទុក​សេចក្តី​ដែល​មាន​ប្រយោជន៍ សំរាប់​មនុស្ស​សុចរិត ក៏​ជា​ខែល​ដល់​អស់​អ្នក​ដែល​ដើរ​ក្នុង​សេចក្តី​ទៀង​ត្រង់”(២:៦-៧)។…

Read article
អ្នក​ជិត​ខាង​ល្អ

នៅក្នុងខែមិថុនា ឆ្នាំ ២០១១ ពេលដែលទឹកជំនន់ដ៏មហន្តរាយ បានបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន នៅក្រុងមីនូត(Minot) រដ្ឋ​ដាកូ​តាខា​ង​ជើង(North Dakota) ពួក​គេ​ក៏​បាន​ធ្វើ​នូវ​កិច្ច​កា​រមួយ ដែល​ហាក់​ដូច​ជា​គ្មាន​ការ​ស្ទាក់​ស្ទើរ គឺ​ពួក​គេ​បាន​ជួយ​អ្នក​ដទៃ ដែល​កំពុង​ត្រូវ​ការ​ជំនួយ។ មាន​ប្រជា​ជន​ជា​ច្រើន​ដែ​ល​រ​ស់​នៅ​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​​ប្រហែល​មួយ​ម៉ោង បាន​ចេញ​មក​ ជួ​យ​អ្នក​​ទាំ​ងនោះ​ ទោះ​បី​ជាពួ​ក​គេ​មិន​បាន​សុំ​ឲ្យ​ជួយ​ក៏​ដោយ។ អ្នក​ខ្លះបា​ន​ឲ្យ​អ្នក​ដែល​បាត់​បង់​ផ្ទះ​សម្បែង​ខ្ចី​តង់​សម្រាប់​បោះ​ជំរុំ ហើយ​អ្នក​ខ្លះ​ទៀត​បាន​អនុញ្ញាត​ឲ្យគេប្រើ​បន្ទប់​ដាក់​ឡាន​របស់​ខ្លួន សម្រាប់​ដាក់​សម្ភារៈ​ជា​ប​ណ្តោះ​ អា​សន្ន។ ប្រជា​ជ​ន​នៅ​រដ្ឋ​ដា​កូតាខា​ងជើង​កំពុ​ងប​ង្ហាញ​អំពី​អត្ថ​ន័យ​នៃ​ការ​ធ្វើ​ជា​អ្នក​ជិត​ខាង​​ល្អ។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ ការ​ធ្វើជា​អ្ន​ក​ជិត​ខាង​ល្អ ដោយ​បង្ហាញ​សេចក្តី​ស្រឡាញ់ដ​ល់​អ្នក ដទៃ គួរ​តែ​ត្រូ​វធ្វើ​ឡើ​ង ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ​ផង​ដែរ​(ម៉ាថាយ ២២:៣៩ យ៉ូហាន ១៣:៣៥ ១យ៉ូហាន ៤:៧-១១)។ ទោះ​បី​ជា​យើង​ប្រហែល​ជា​មិន​មាន​ឱកាស​ឆ្លើយ​តប​ភ្លាម​ៗ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ចំពោះ​គ្រោះ​ធម្ម​ជាតិ​ក៏​ដោយ ក៏​យើង​នៅតែ​អា​ចស្វែ​ងរ​ក​វិធី​បង្ហាញ​សេចក្តី​​ស្រឡាញ់​អ្នក ដែល​នៅ​ជុំវិ​ញខ្លួ​ន​យើង​ជា​និច្ច។ ដើម្បី​ធ្វើ​​ជា​​អ្ន​ក​ជិត​ខាង​ល្អ យើង​អាច​បង្ហាញ​សេចក្តី​មេត្តា​ដល់​អ្នក​ដទៃ​(លូកា ១០:២៩-៣៧) ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​យុត្តិ​ធម៌​(លេវីវិន័យ ១៩:១៣-១៨ យ៉ាកុប ២:១-៨) និយាយ​ទៅ​កាន់​អ្នក​ដទៃ ដោយ​ពាក្យ​ពិត​(អេភេសូ ៤:២៥) ហើយ​អត់​ទោស​ឲ្យ​អ្នក​ដទៃ​ទាំង​ស្រុង​(អេភេសូ ៤:៣២ កូល៉ុស ៣:១៣)។ គ្រីស្ទបរិស័ទអាចធ្វើជាអ្នកជិតខាងដែលល្អបំផុត ព្រោះសេចក្តីស្រឡាញ់ដែលយើងមានចំពោះអ្នកដទៃ បាន​បង្ហូរ​ចេ​ញ​ពីអ្ន​ក​ជិត​ខាង​ដ៏​ប្រសើរ​បំផុត​របស់​យើង…

Read article
ចូរ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ

បន្ទាប់​ពី​មាន​ទស្សនា​វដ្តី​ព​ត៌​មាន​ជាតិ​មួយ បាន​ផ្សាយ​អំពី​រឿង​តាម​ប្រព័ន្ទ​អ៊ីន​ធើណិត ដោយ​រាប់​បញ្ចូល​សហគមន៍​របស់​ខ្ញុំ នៅ​ក្នុង​ចំណោម​ទីក្រុ​ងទាំ​ង​១០​ដែល កំ​ពុង​ស្លាប់ នៅ​សហ​រដ្ឋ​អាមេរិក ប្រជា​ពល​រដ្ឋ​ប្រចាំ​តំបន់​មួយ​នេះ មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង។ ពួកគេ​ក៏​បា​ននាំ​គ្នា​ធ្វើញត្តិ​ប្រឆំា​ងនឹ​ង​ដំណឹង​ដ៏​អយុត្តិ​ធម៌​នេះ ដោយ​បង្ហាញ​នូ​វភស្តុ​តាង​ជា​ច្រើន ដែល​​ផ្ទុយ​​ពី​ដំណឹង​​នោះ។ មាន​ពល​រដ្ឋ​ម្នាក់​បាន​ធ្វើនូវ​កិច្ចការ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើលមួយ ដើម្បី​តបត​នឹង​ការ​កាត់​សេចក្តី​ដ៏ហួស​ហេតុ​នោះ។ គឺ​គាត់​បាន​ឲ្យ​ប្រជា​ពល​រដ្ឋ​ក្នុង​ដំ​បន់​នោះ ទៅ​ជួប​ជុំ​គ្នា​នៅ​ទីប្រ​ជុំជន​នៃ​ទីក្រុ​ងនោះ​ ហើយ​ថត​វីដេអូ ដើម្បី​បង្ហាញ​​អំពីភាព​ក្លៀវក្លា និង​រស់​រវើក​នៃ​សហ​គមន៍​​យើង។ វីដេអូនេះ​បាន​ទទួល​​ការ​ចាប់​អារម្មណ៍​ជាអ​ន្តរ​ជាតិ ហើយ​ទស្សនា​វដ្ដី​ពត៌​មាន​នោះ ក៏​​បាន​ទទួល​ស្គាល់​ថា ខ្លួន​បាន​ផ្សាយ​ពត៌​មាន​ខុស។ តែ​អង្គ​ការ​មួយ ដែល​បាន “ធ្វើ​ការ​ស្រាវ​ជ្រាវ”អំពី​ទីក្រុង​នេះ នៅ​តែ​បន្ត​ធ្វើកា​រ ស​ន្និដ្ឋា​​នដូ​ច​នោះ​ដដែល ទោះ​បីជា​ការ​សន្និ​ដ្ឋាន​នោះ ត្រូវបា​ន​ធ្វើឡើ​ង ដោយ​ផ្អែក​ទៅ​លើមូល​ដ្ឋាន​ដែល​មាន​ចំនួ​នកំ​ណត់​ក៏​ដោយ។ ការ​ការពារ​ខ្លួន​នេះ​​បាន​ធ្វើ​ឲ្យ​ខ្ញុំមា​ន​ការ​ភ្ញាក់​ផ្អើល ព្រោះកា​រស​ន្និដ្ឋាន​របស់​ពួក​គេ ដែល​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ ហាក់​ដូច​ជាមិ​ន​អាច​ទទួល​យក​បាន​ទាល់​តែ​សោះ។ តែ​ក្រោយ​មក ខ្ញុំ​ក៏​បាន​គិត​ថា មនុស្ស​យើង​ពិត​ជា​ងាយ​នឹ​ងធ្វើ​កា​រវិនិច្ឆ័យ​ខុស ដោយ​ផ្អែក​ទៅ​លើពត៌​មាន​ដ៏​តិច​តួច​បំផុត។ ខ្ញុំ​សូម​​លើ​ក​​យកឧទាហរ​ណ៍​មួយ ​នៅក្នុ​ង​ព្រះគម្ពីរ ដែល​និយាយ​អំពី​មិត្ត​ភ័ក្រ​របស់​លោក​យ៉ូប។ ពួក​គេបា​ន​ធ្វើ​ការ​សន្និ​ដ្ឋាន​ខុស​ថា លោក​យ៉ូប​បាន​ជួប​សោកនាដ​កម្ម​ជា​បន្ត​បន្ទាប់ ដោយ​សារ​គាត់​បាន​ធ្វើ​អំពើ​បាប។ នៅ​ទី​បំផុត ព្រះ​បាន​ការ​ពារ​ភាព​ស្អាត​ស្អំរ​បស់​លោក​យ៉ូប ហើយ​បាន​ប្រទាន​នូវ​ការ​សន្និ​ដ្ឋាន​មួយ ដែល​គួរ​ឲ្យ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ។ ទ្រង់​មិន​បាន​ស្តី​បន្ទោស​មិត្ត​ភ័ក្រ​របស់​គាត់ ដោយសារ​ពួក​គេ​បាន​វិនិច្ឆ័យ​លោក​យ៉ូប​ឡើយ តែ​ដោយ​សារ​ពួក​គេ​បាន​និយាយ​ខុស អំពី​ទ្រង់​(យ៉ូប ៤២:៧)។ នេះ​ជា​ការ​រំឭក​ដ៏​សំខាន់​មួយ​ថា…

Read article
ការកំណត់ចាំ

ពេល​ខ្ញុំ​ចាប់​កំណើត តា​ទួត​របស់​ខ្ញុំ គឺលោក​អាប់រ៉ាម ហ្ស៊ី ហេស(Abram Z. Hess) មើល​លែង​ឃើញ​ទៅ​ហើយ​។ គាត់​មាន​ឈ្មោះ​ល្បី ដោយ​សារ​គាត់​បាន​ចេះឆ្លាក់​រូប​ពី​ឈើយ៉ាង​ស្រស់ស្អា​ត ដោយ​ប្រើ​ម៉ាស៊ីន​ក្រឡឹង និង​ដោយ​សារ​គាត់​អាច​ចាំ​បទ​គម្ពីរ​ជា​ច្រើន​ខ។ ជា​ញឹក​ញាប់​គាត់ និង​មិត្ត​ភ័ក្រ​របស់​គាត់ គឺ​លោក​អេលី(Eli) បាន​ចែកចា​យ​ខ​គម្ពី​រ​ឲ្យ​គ្នា ទៅ​វិញ​ទៅម​ក។ វិញ្ញាណ​ប្រកួត​ប្រជែង​គ្នាប​ន្តិច​បន្តួ​ចនេះ​ បាន​នាំឲ្យ​ពួ​ក​គាត់​ទទួល​ស្គាល់​ថា លោក ​អេលី​អាច​ដក​ស្រង់ ខ​គម្ពីរ​យោង​បាន​ច្រើន​ជាង ចំណែក​ឯ​ជីតា​របស់​ខ្ញុំ​វិញ គាត់​អាច សូត្រ ខ​គម្ពីរ​បាន​ច្រើន​ជាង។ សព្វ​ថ្ងៃ​នេះ គ្រួសារ​របស់​​ខ្ញុំ​ច្រើន​តែ​ចាំថា​ ជីតា​អាប់រ៉ាម គឺ​ជា “ជីតា​ពិការ​ភ្នែក”។ ពេល​ភ្នែក​របស់​គាត់​ពិការលែង​មើល​អ្វី​ឃើញ​ទៀត ខ​គម្ពី​រដែ​ល​គាត់​បាន​ទន្ទេញ​ចាំ​នោះ គឺ​ជា​ជំនួយ​ប្រចាំ​ជីវិត​របស់​គាត់។ ប៉ុន្តែ តើ​ហេតុ​អ្វី​បាន​ជា​យើ​ង​ចាំ​បាច់​ត្រូ​វទន្ទេញ​ព្រះ​បន្ទូល​ព្រះ​ឲ្យ​ចាំ? បទ​គម្ពីរ​ទំនុក​តម្កើង ជំពូក១១៩ បាន​​បង្រៀនយើ​ងអំ​ពី​របៀប​ដើរ​តា​មព្រះ​ ដោយ​កំណត់​ចាំ​ព្រះ​បន្ទូល​ទ្រង់ នៅ​ក្នុង​ចិត្ត​របស់​យើង។ ទីមួយ : ពេល​យើង​កំណត់​ចាំ​ព្រះប​ន្ទូល​ទ្រង់ យើង​អាច​ការពារ​ខ្លួន ពេល​យើងជួ​ប​ការ​ល្បួង(ខ.១១ អេភេសូ ៦:១៧)។ ទីពីរ : ពេល​យើង​ជញ្ជឹង​គិត​ព្រះ​បន្ទូ​ល​ទ្រង់ យើង​ស្គាល់​ទ្រង់​កាន់​តែ​ច្បាស់​ឡើង។ ទីបី : ពេល​យើង​មាន​ព្រះ​បន្ទូល​ទ្រង់…

Read article
ការបាត់ និងការរកឃើញ

ថ្មីៗ​នេះ ខ្ញុំបា​ន​បាត់​កាត​ក្រេ​ឌីត ហើយ​រក​វាមិ​នឃើ​ញ សោះ​។ ខ្ញុំ​ក៏​ចាប់​ផ្តើម​ខំ​ខ្នះ​ខ្នែង​​រក​វា ព្រោះ​ការ​បាត់​កាត​ក្រេឌីត​មិន​មែន​ជាប​ញ្ហាតូ​ច​ឡើយ។ ការ​បង់​ប្រាក់ និង​ការ​ទិញ​ទំនិញ​ជា​ប្រចាំ​ថ្ងៃ​ត្រូវ​អាក់​ខាន បើខ្ញុំ​មិ​នទា​ន់​អាច​​រ​ក​បាន​កាត​ក្រេឌីត​ថ្មី​ទេ​នោះ។ ជាង​នេះ​ទៅ​​ទៀ​ត បើ​មាន​នរណា​ម្នាក់​រើស​បាន​កាត​នោះ ហើយ​ប្រើ​វា ដើម្បីចា​យ​វាយតាម​​អំពើ​ចិត្ត ខ្ញុំ​នឹង​ត្រូវ​បាត់​ប​ង់​ប្រាក់ ក្នុង​កុង​ធនាគា​របស់​​ខ្ញុំ​​ជា​មិ​​ន​ខា​ន។ តែ​ខ្ញុំមា​ន​អារម្មណ៍​ធូរ​ស្បើយ​យ៉ាង​ខ្លាំង ពេល​ភរិយា​របស់​ខ្ញុំ​បាន​រក​ឃើញ​វា នៅ​ក្រោម​តុ​កំព្យូ​ទ័រ។ ក្នុង​បទ​គម្ពីរ ១៥:៨-១០ ព្រះ​គ្រីស្ទ​បាន​មាន​បន្ទូល​អំពី​រឿង​បាត់​ប្រាក់​ដួង​ដ៏​មា​ន​តម្លៃ​មួយ ដែល​ស្មើ​នឹង​ប្រាក់​ឈ្នួល​មួយ​ថ្ងៃ។ ស្រ្តី​ដែល​បាន​បាត់​ប្រាក់ដួ​ង​នោះ មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ស្វែង​រ​ក​វា បាន​ជា​នាងអុជ​​ចង្កៀង ហើយ​​បោ​ស​​ផ្ទះ​​រក​អស់​ពី​ចិត្ត ទាស់​តែ​បាន​ឃើញ​។ កាល​​រក​ឃើញ នោះ​ក៏​ហៅ​ពួក​សំឡាញ់ នាងថា “សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ​ចុះ ដ្បិត​ប្រាក់​ខ្ញុំ​ដែល​បាត់ នោះ​រក​ឃើញ​វិញ​ហើយ”(ខ.៩)។ បន្ទាប់​មក ព្រះ​យេស៊ូវ​បាន​ពន្យល់​ អំពី​អត្ថន័យ​របស់​រឿង​នេះថា​ “ក៏​មាន​សេចក្តី​អំណរ នៅ​មុខ​ពួក​ទេវតា​នៃ​ព្រះ​យ៉ាង​នោះ​ដែរ ដោយសារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ(ខ.១០)។” មនុស្ស​មាន​តម្លៃ​ដ៏​មហិមា​ចំពោះ​ព្រះ​។ អ្នក​ដែល​មិន​ស្គាល់​ទ្រង់ គឺ​ជា​មនុស្ស​បាត់​បង់​ ក្នុង​អំពើបាប​របស់​ខ្លួន។ ព្រះយេស៊ូវ​ទ្រង់​បាន​បង់​ថ្លៃ​ម្តង​ជា​សម្រេច ដើម្បី​លោះបាប​ពួក​គេ ដោយ​សុគត​នៅ​លើឈើ​​ឆ្កាង។ តើអ្ន​កដឹ​ង​ថា មាន​នរណា​ខ្លះ ជា​មនុស្ស​បា​ត់ប​ង់? ចូរ​ទូល​សូម​ព្រះ​អម្ចាស់ ឲ្យ​ប្រទាន​ឱកាស​ផ្សាយ​ដំណឹង​ល្អ ដល់​អ្នក​ទាំង​នោះ ដើម្បី​ឲ្យ​ពួក​គេ​អា​ច​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប…

Read article
ត្រូវ​បាន​បង្កើត​មក តាម​របៀប​ដ៏អ​ស្ចារ្យ

កាល​នៅ​ពី​ក្មេង អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ បាន​យល់​ថា ពួក​គេ​អាច​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​មួយ ឲ្យ​បាន​កាន់​តែ​ល្អ​ជាង​មុន ដោយ​សួរ​ខ្ញុំ​ឲ្យ​បាន​ញឹក​ញាប់​ថា “ហេតុ​អ្វី​បាន​ជាឯ​ង​ល្ងង់​យ៉ាង​នេះ?” ខ្ញុំ​ក៏បា​ន​ដឹង​ថា ពាក្យ​នេះ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ណា​មក​លើ​ខ្ញុំ ពេល​ដែល​ខ្ញុំ​ចូល​ដល់​វ័យ​ជំទង់ ហើយ​ឮ​មនុស្ស​ម្នាក់​និយាយ​ពី​ក្រោយ​ខ្នង​ខ្ញុំ​ថា “ល្ងង់​មែន!” គ្រាន់តែបា​ន​ឮ​ពាក្យ​នេះភ្លា​ម ខ្ញុំ​ក៏​ប្រញាប់​ងាក​មើល​ក្រោយ ដោយ​ស្មា​​នថា​ គេ​​កំពុង​​តែ​និយាយ​មក​កាន់​ខ្ញុំទេ។ ពេល​ខ្ញុំ​បាន​ទទួល​ព្រះយេ​ស៊ូវ ជា​ព្រះ​អម្ចាស់ និង​ព្រះ​សង្គ្រោះ ខ្ញុំក៏​បា​នដឹ​ង​ថា ដោយ​សារ​ព្រះ​បាន​​បង្កើត​ខ្ញុំ ឲ្យ​ចំ​ នឹ​ង​រូប​អង្គ​ទ្រ​ង់(លោកុប្បត្តិ ១:២៧) នោះ​ខ្ញុំ​មិន​មែន​ជា​ មនុ​ស្ស​ល្ងីល្ងើ​ទេ​ តែ “ខ្ញុំ​ត្រូវ​​បាន​ទ្រង់​បង្កើត​មក​ តាម​របៀប​ដ៏​ អស្ចារ្យ និង​គួ​រឲ្យ​ស្ងែ​ង​ខ្លាច”(ទំនុកតម្កើង ១៣៩:១៤)។ ស្តេច​ដាវីឌ​ទ្រង់​ជាអ្ន​ក​និពន្ធ​បទ​ទំនុក​តម្កើង ដែល​បាន​ពិពណ៌នា​អំពី​របៀប​ ដែល​ព្រះបា​ន​ស្គាល់​យើង​ម្នាក់​ៗ​យ៉ាង​ជាក់​ច្បាស់ គឺ​ក្នុងទំនុកបទដែលចែងថា “ឱ​​ព្រះ​យេហូវ៉ា​​អើយ ទ្រង់​​បាន​​ពិ​និត្យ​​មើល ហើយ​បាន​ស្គាល់​ទូលបង្គំ​ផង ទ្រង់​ជ្រាប​ការ​ដែល​ទូលបង្គំ​អង្គុយ​ចុះ និង​ការ​ដែល​ទូលបង្គំ​ក្រោក​ឡើង​ផង ទ្រង់​ក៏​យល់​គំនិត​របស់​ទូលបង្គំ​ពី​ចំងាយ​ដែរ ទ្រង់​ពិនិត្យ​ពិចារណា​ផ្លូវ​ច្រក និង​ទី​ដេក​របស់​ទូលបង្គំ ក៏​ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូលបង្គំ​ដែរ”(ខ.១-៣)។ យើង​មិន​គ្រាន់​តែ​ត្រូវ​បាន​ព្រះ​បង្កើត​មក ​តាម​របៀប​ដ៏​អស្ចារ្យ​ប៉ុណ្ណោះ​ទេ តែ​យើង​ថែម​ទាំង​​អាច​ផ្សះ​ផ្សារ​ជា​មួយ​ព្រះ តាម​របៀប​ដ៏​អស្ចារ្យ​ផង​ដែរ ដើម្បី​​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​ត្រឹម​ត្រូវ​ជា មួ​យទ្រ​ង់​ឡើង​វិញ តាម​​រយៈ​ការ​សុគត​របស់​ព្រះ​គ្រីស្ទ​នៅ​លើឈើ​ឆ្កា​ង។ “បាន​ជា​បើ​អ្នក​ណា​នៅ​​ក្នុង​ព្រះគ្រីស្ទ នោះ​ឈ្មោះ​ថា​បាន​កើត​ជា​ថ្មី​ហើយ … គ្រប់​ទាំង​អស់​ក៏​មកពី​ព្រះ…

Read article
ព្រះ​វរបិតា​នៃយើ​ង​ខ្ញុំដែលនៅស្ថានសួគ៌

ពេល​ព្រះ​យេស៊ូវ​បង្រៀន​យើង​អធិស្ឋាន ទ្រង់​បាន​ចាប់​ផ្តើម​ដោយ​ពាក្យ​ថា “ឱ​ព្រះវ​របិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅស្ថា​ន​សួគ៌”(លូកា ១១:២)។ បទ​គម្ពីរ​នេះ ស្ថិត​ក្នុង​ចំណោម​បទ​គម្ពីរ​ជា​ច្រើន ដែល​បាន​ហៅ​ព្រះ​ថា ព្រះ​វរ​បិតា​។ ការ​នេះ​បាន​នាំ​ឲ្យ​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍ និង​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ពេល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យ​យើង​ដឹង​អំពី បុគ្គ​លិក​លក្ខណៈ​របស់​ទ្រង់ នោះ​ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ បញ្ជាក់​ថា ទ្រង់​ជា​ព្រះ​វរ​បិតា​របស់​យើង។ តើ​យើង​ដឹង​ថា ព្រះ​ដែល​ជា​ព្រះ​វរបិតា​នៃ​យើង ទ្រង់​មាន​បុគ្គ​លិក​លក្ខណៈ​ដូច​ម្តេច​ខ្លះ? តាម​សេចក្តី​អធិស្ឋាន​នៃ​ព្រះ​យេ​ស៊ូវ យើង​អាច​ដឹង​ថា ព្រះ​វរបិតា​នៃ​យើង​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាច់​ចំពោះយើ​ង ហើយ​បាន​ត្រៀម​ខ្លួន​ជាស្រេ​ច ដើម្បី​ជួយ​យើង។ ការនេះ​ក៏​បាន​បញ្ជាក់​ច្បាស់​ថា ទ្រង់​ជា​អ្នក​ផ្គត់​ផ្គង់​យើង។ ទ្រង់អត់​ទោស​បាប​ឲ្យ​យើង ហើយ​ការពារ​យើង ឲ្យ​រួ​ច​ពីកា​រ​អាក្រក់​ទាំង​ពួង(ខ.២-៤)។ នេះ​ជា​គំរូ​ដ៏​អស្ចារ្យ សម្រាប់​ឲ្យ​ឪពុ​ក​ដែល​នៅផែ​នដី យក​តម្រាប់​តាម! ជា​ការ​ពិត​ណាស់ នៅ​ក្នុង​សកលោក​នេះ មាន​តែ​ព្រះ​ទេ ដែល​ជា​ឪពុក​​ដែល​ល្អ​ឥត​ខ្ចោះ ហើយ​ហេ​តុ​នេះហើ​យ បា​ន​ជា​ទ្រង់​បាន​ធ្វើ​ជា​គំរូ ​សម្រាប់​អស់​អ្នក​ដែល​ជា​ឪពុ​ក​ដែល​មិ​ន​​ល្អ​ឥត​ខ្ចោះ។ ខ្ញុំ​បាន​រក​ឃើញ​ថា ពេល​ខ្ញុំ​ទើប​តែចា​ប់​ផ្តើម​ធ្វើ​ការ​បម្រើ​ព្រះ កូន​ៗ​របស់​ខ្ញុំ​មិន​បាន​ស្ងើច​សរសើរ ចំពោះសៀវ​ភៅដែ​ល​ខ្ញុំបា​ន​និពន្ធ និង​ចំណ​ងជើ​ង​ដែល​ខ្ញុំបា​នដាក់ ឬ​ចំពោះ​ទីក​ន្លែង​ដែល​ខ្ញុំបា​ន​លើក​មក​និយាយ​ឡើយ។ ព្រោះ​ពួក​គេ​ស្រេក​ឃ្លាន​ ចង់​ឲ្យ​ខ្ញុំចំណាយ​ពេល​វេលា​ជា​មួយ​ពួក​គេ ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ បំពេញ​សេច​ក្តី​ត្រូវ​កា​រ​មូល​ដ្ឋាន​រ​បស់ពួ​កគេ​ ផ្តល់​សេច​ក្តី​ស្រឡាញ់​ដោយ​ការ​អត់​ធ្ម​ត់ និង​ការ​អត់​ទោស ហើយ​ផ្ត​ល់​​ឲ្យ​ពួក​គេ​នូវ​ទី​កន្លែង​ដ៏មា​នសុ​វត្ថិ​ភាព សម្រាប់​ឲ្យ​​ពួក​គេ​រីក​លូត​លាស់ និង​មាន​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ។ តួរ​នាទី​ទាំង​នេះហា​ក់​ដូច​ជា​មិន​ច្រើន​ទេ…

Read article