“ស្រស់ស្អាតនៅខាងក្នុង”
ពេលខ្ញុំធ្វើដំណើរតាមផ្លូវដ៏មមាញឹកមួយ ខ្ញុំបានចាប់អារម្មណ៍ចំពោះផ្ទះមួយខ្នង។ វាមិនមានការតុបតែងអ្វីទេ ដូចនេះ កម្រមានគេចាប់អារម្មណ៍នឹងវាណាស់។ តែពេលខ្ញុំធ្វើដំណើរកាត់ផ្ទះនោះ កាលពីថ្ងៃមុន ខ្ញុំបានកត់សម្គាល់ឃើញថា នៅខាងមុខផ្ទះនោះ មានផ្លាក ដែលគេសរសេរថា “ផ្ទះលក់”។ ផ្លាកនោះ មានភ្ជាប់ទៅដោយអក្សតូចៗ ដែលគេបានសរសេរថា “ផ្ទះនេះមានភាពស្រស់ស្អាតនៅខាងក្នុង”។ កាលនោះ ខ្ញុំមិនមែនជាអ្នកដើររកទិញផ្ទះទេ ប៉ុន្តែ ផ្លាកលក់ផ្ទះនោះ ធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍ណាស់។ តើផ្ទះដ៏សាមញ្ញមួយនេះ មានអ្វីដែលស្រស់ស្អាតនៅខាងក្នុង? ការនេះក៏បានធ្វើឲ្យខ្ញុំឆ្ងល់ផងដែរថា ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ តើយើងអាចរៀនសូត្របានអ្វីខ្លះ ពីផ្លាកនោះ? សូមពិចារណាអំពីការនេះចុះ។ ទោះបីជាសម្បកក្រៅរបស់យើង មានលក្ខណៈដូចម្តេចក៏ដោយ តើយើងមិនគួរមានសម្រស់ នៅខាងក្នុង ដែលបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះ និងកិច្ចការដែលព្រះអង្គបានធ្វើ ក្នុងជីវិតយើងទេឬ? តើព្រះគម្ពីរបានចែងយ៉ាងដូចម្តេចខ្លះ អំពីសម្រស់នៅខាងក្នុង? ដើម្បីឆ្លើយសំណួរនេះ ជាបឋម សូមយើងមើលបទគម្ពីររ៉ូម ៧:២២ ដែលបានចែងថា “តាមប៉ែកខាងក្នុង ខ្ញុំត្រេកអរចំពោះក្រឹត្យវិន័យរបស់ព្រះ”។ ក្នុងបទគម្ពីរជាបន្តបន្ទាប់ទៀត សាវ័កប៉ុលបានមានប្រសាសន៍ អំពីគំនិត ដែលមានព្រះវិញ្ញាណដឹកនាំ ដែល “មានជីវិត និងសន្តិភាព” ជាលក្ខណៈពិសេស។ ហើយក្នុងព្រះគម្ពីរកាឡាទី យើងឃើញថា ការអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំជីវិតខាងក្នុងរបស់យើង…
Read article