អំណាចដែលមានគុណប្រយោជន៍
កីឡាប្រដាល់ និងការប្រកួតកម្លាំង សុទ្ធតែមានលក្ខណៈពិសេសដូចគ្នា។ ក្នុងព្រឹត្តិការណ៍នៃការប្រកួត កីឡាករនីមួយៗ បានបញ្ចេញសមត្ថភាពរៀងៗខ្លួន ក្នុងគោលបំណងដើម្បីបង្ហាញថា នរណាមានកម្លាំងខ្លាំងជាងគេ។ វាមិនខុសពីការប្រកួតកាច់ដៃឡើយ គេប្រកួតគ្នា ដើម្បីឲ្យដឹងថា នរណាមានកម្លាំងដៃខ្លាំងជាងគេ។ យ៉ាងណាមិញ លក្ខណៈពិសេសរបស់ព្រះ គឺជាការដែលព្រះអង្គមានអំណាចគ្រប់ចេស្តា។ ប៉ុន្តែ តើព្រះអង្គបង្ហាញកម្លាំងរបស់ព្រះអង្គ ដោយរបៀបណា? ព្រះអង្គមិនបង្ហាញចេស្តារបស់ព្រះអង្គ ដោយរៀបចំហ្វូងផ្កាយកាឡាក់ស៊ីឡើងវិញ នៅចំពោះមុខយើង ឬដោយផ្លាស់ប្ដូរពណ៌របស់ព្រះអាទិត្យមួយពព្រិចភ្នែក ឬក៏ធ្វើឲ្យផ្លេកបន្ទោរបញ្ចេញពន្លឺនៅនឹងមួយកន្លែងឡើយ។ ផ្ទុយទៅវិញ ព្រះដែលមានក្តីស្រឡាញ់ និងក្តីអាណិតចំពោមនុស្សដែលត្រូវការជំនួយ ដូចជាយើង ព្រះអង្គបានសម្រេចព្រះទ័យ “ដើម្បីនឹងសំដែងព្រះចេស្ដា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់វិញ”(២របាក្សត្រ ១៦:៩)។ ព្រះគម្ពីរទាំងមូល បានកត់ទុកជាច្រើនដង អំពីការដែលព្រះអង្គបានបង្ហាញព្រះចេស្តារ តាមរបៀបដូចនេះ ដែលរាប់ចាប់តាំងពីការដែលព្រះអង្គញែកសមុទ្រក្រហម ការប្រទាននំម៉ាណា ដោយការអស្ចារ្យក្នុងវាលរហោស្ថាន ការចាប់កំណើតដ៏អស្ចារ្យពីស្រ្តីព្រហ្មចារី រហូតដល់ការមានព្រះជន្មឡើងវិញ។ ក្នុងការអស្ចារ្យទាំងអស់នេះ ព្រះដ៏មានគ្រប់ព្រះចេស្ដានៃយើង ទ្រង់បានសម្រេចព្រះទ័យ សម្តែងព្រះចេស្ដារបស់ទ្រង់ ដើម្បីប្រទានពរ ថែរក្សា និងការពាររាស្រ្តរបស់ទ្រង់ ដោយសេចក្តីស្រឡាញ់។ ចូរយើងទុកចិត្តថា ព្រះអង្គមានព្រះហឫទ័យរីករាយ ក្នុងការបង្ហាញព្រះចេស្ដាររបស់ព្រះអង្គ ពេលយើងជួបការពិបាកក្នុងជីវិត។ ហើយនៅពេលដែលព្រះអង្គសំដែងព្រះចេស្ដា ដើម្បីជួយយើងហើយ នោះចូរយើងកុំភ្លេចថ្វាយសិរីល្អដល់ព្រះអង្គឡើយ!–Joe…
Read article