អំណោយនៃពន្លឺ
លោកគ្រីស្តូហ្វ័រ រែន(Christopher Wren) បានរចនា និងសាងសង់សំណង់អគារព្រះវិហារ ជាង៥០កន្លែង ក្នុងទីក្រុងឡុង ក្នុងអំឡុងចុងទសវត្សរ៍ឆ្នាំ ១៦០០។ រចនាបទនៃការសាងសង់របស់គាត់ មានលក្ខណៈពិសេសដ៏គួរឲ្យចាប់អារម្មណ៍ពីរ។ ទីមួយ ព្រះវិហារនីមួយៗ ដែលគាត់សង់មានកំពូលស្រួចខ្ពស់ ហើយរឹងមាំមួយ។ លក្ខណៈពិសេសទីពីរនៃអាគារទាំងនោះ កាន់តែបានបង្ហាញថា លោករែនមានភាពប៉ិនប្រសប់ខ្ពស់។ គាត់បានជឿថា បង្អួចទាំងអស់របស់ព្រះវិហារ ដែលគាត់បានសង់ ត្រូវតែបំពាក់ដោយកញ្ចក់ថ្លា ដែលខុសប្លែកពីកញ្ចក់ពណ៌ដែលមានផ្ទៃល្អក់ ដែលគេនិយមប្រើនៅសម័យគាត់។ មូលហេតុដែលគាត់ប្រើកញ្ចក់ថ្លា គឺដោយសារគាត់យល់ថា “អំណោយដ៏ប្រសើរបំផុត ដែលព្រះប្រទានដល់មនុស្ស គឺពន្លឺ”។ លោករែនយល់ថា ការអនុញ្ញាតឲ្យពួកជំនុំទទួលពន្លឺថ្ងៃ ពេលពួកគេកំពុងថ្វាយបង្គំព្រះក្នុងព្រះវិហារ នាំឲ្យពួកគេបានអរសប្បាយនឹងអំណោយទាននៃពន្លឺ ដែលព្រះបានប្រទានដល់ពួកគេ។ ព្រះគម្ពីរលោកុប្បត្តិបានចែងថា ព្រះបានបង្កើតពន្លឺ នៅថ្ងៃទី១(១:៣)។ ព្រះបានបង្កើតពន្លឺមក មិនគ្រាន់តែដើម្បីឲ្យយើងឃើញអ្វីៗ នៅជុំវិញខ្លួនយើងប៉ុណ្ណោះទេ តែថែមទាំងបានបង្កើតពន្លឺមក ជានិមិត្តសញ្ញានៃការអ្វីដែលព្រះគ្រីស្ទបាននាំមក ក្នុងលោកិយដ៏ងងឹតនេះ។ គឺដូចដែលព្រះអង្គបានមានបន្ទូល ក្នុង១យ៉ូហាន ៨:១២ ថា “ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ”។ សម្រាប់អ្នកដើរតាមព្រះគ្រីស្ទ ពន្លឺស្ថិតក្នុងចំណោមនិមិត្តរូបដ៏អស្ចារ្យ ដែលរំឭកយើងអំពីលក្ខណៈសម្បត្តិរបស់ព្រះសង្រ្គោះនៃយើង និងអំពីគុណភាពនៃជីវិតដែលព្រះអង្គបានប្រទានយើង…
Read article