2015

You are here:
ភ្នែកខា​ង​វិញ្ញាណ​ដ៏​អស់​កល្ប

កាល​ពីខែ​មុ​ន ខ្ញុំបាន​ទៅ​ពិនិត្យ​ភ្នែក​។ ក្រោយមក គ្រូពេទ្យបា​ន​ប្រាប់​ខ្ញុំ​ថា ពេល​នេះ​ខ្ញុំ​អាច​មើល​ឃើញ​រូបភាព​នៅឆ្ងាយ​ៗ ច្បាស់​ជាង​មុន​។ ពី​ដំបូង​ឡើយ ខ្ញុំ​គិត​ថា នេះ​​ជាដំ​ណឹង​​ល្អ តែក្រោ​យ​​មក​មិត្ត​ភ័ក្ររ​បស់​ខ្ញុំម្នា​ក់ បាន​ប្រាប់​ខ្ញុំ​ថា “យើងអា​ចមើ​លឃើញរូ​ប​ភាព​នៅឆ្ងាយ ច្បាស់​ជាង​មុន ពេលដែលយើង​មាន​វ័​យ​កាន់​តែ​ចាស់ តែទ​ន្ទឹម​នឹង​នោះ ការមើ​ល​ឃើញរូប​ភាព​នៅជិត​ ក៏​អាច​មាន​ការ​អន់​ថយ​ផ​ង​ដែរ”។ ដំណឹងនេះ បាន​ធ្វើ​ឲ្យខ្ញុំ​គិត​អំ​ពីកា​រ​មើល​ឃើញរូ​ប​​ភាព​នៅ​ឆ្ងាយ​មួយ​បែប​ទៀត របស់​គ្រីស្ទប​រិស័ទ​មួ​យ​ចំនួន ដែលខ្ញុំ​បានស​ង្កេត​មើល​ក្នុង​ពេលក​ន្លង​មក។ អ្នក​ដែល​បានស្គា​ល់ព្រះ​អម្ចាស់​អស់​រយៈ​ពេល​យូរ ឬ​បាន​ឆ្លង​កាត់​ការ​ល្បង​ល​ធំៗ​ក្នុងជីវិត ហាក់​ដូចជា​អា​ចមើល​ទៅនគរ​ស្ថាន​សួគ៌​បាន​ឃើញ​ច្បាស់ជា​ង​យើង​រាល់​គ្នា។ ភ្នែកខា​ងវិ​ញ្ញាណដ៏​អស់​កល្បរ​បស់​ពួក​គេ កាន់​តែ​មើលឃើញច្បាស់ល្អ ហើយការ​មើល​ឃើញ​រូប​ភា​ព “លោកិយ” ដែលនៅ​ជិ​តបង្កើយ ក៏​មាន​ការ​ថយ​ចុះផង​ដែរ។ ដោយសារសា​វ័ក​ប៉ុល មា​នភ្នែ​កខា​ងវិញ្ញាណប្រភេទនេះ​ហើយ​ បាន​ជា​គាត់​លើក​ទឹក​ចិត្ត​ពួក​ជំនុំ​ក្រុង​កូរិន​ថូស​ថា “ដ្បិត​សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ … ​របស់​ដែល​មើល​ឃើញ នោះ​ស្ថិតស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​ឯ​របស់​ដែល​មើល​មិន​ឃើញ នោះ​នៅ​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច​វិញ”(២កូរិនថូស ៤:១៧-១៨)។ សព្វ​ថ្ងៃនេះ ​យើង​ត្រូវ​រៀន​ប្រើ “ភ្នែកខា​ង​វិញ្ញាណ”​របស់យើង។ លោក​យ៉ូណាថាន អេឌ-វើត(Jonathan Edwards)​ ដែល​ជា​អ្នក​ប្រាជ្ញ​ទេវ​វិជ្ជា បានមានប្រ​សាស​ន៍ថា “កា​រ​ទៅរស់នៅ ក្នុង​នគរ​ស្ថាន​សួគ៌ ជា​មួយ​ព្រះ ដោយ​អំណរ​ដ៏ពោរ​ពេញ…

Read article
ការប​ម្រើ និង​ការ​ធ្វើ​បន្ទាល់

ក្នុង​អំឡុង​ពេល​ដែល​អ្ន​កស្រី​ ក្លេតឌីស អាយវ៉ដ(Gladys Aylward) កំពុង​ធ្វើ​ការ​ជា​អ្នក​បម្រើតា​ម​ផ្ទះ ក្នុង​ទីក្រុង​ឡុង ប្រទេស​អង់​គ្លេស នៅ​ដើម​សតវត្សរ៍​ទី​២០​ គាត់​មាន​ក្តី​ស្រមៃ​មួយ។ គោលដៅ​របស់​គាត់ គឺ​ធ្វើ​ជា​បេសក​ជន ក្នុង​ប្រទេស​ចិន។ តែ​មាន​អង្គការ​បេសក​កម្ម​មួយ​បាន​ប្រាប់​គាត់​​ថា គាត់ “មិន​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ទេ” ហើយ​ក៏​បាន​បដិសេធ​មិ​នឲ្យគា​ត់​ទៅ​បម្រើ​ការ​ជា​បេសក​ជន​ឡើយ។ ដូច​នេះ អ្នកស្រីក្លេឌីស ក៏​បាន​សម្រេច​ចិត្ត​ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​ ដោយ​ខ្លួន​ឯង​។ ពេល​គាត់មា​នអា​យុ​២៨​ឆ្នាំ គាត់បា​ន​យ​កលុ​យដែ​លគា​ត់បា​នសន្សំពេ​ញ​មួយ​ជីវិត ទៅទិ​ញ​សំបុត្រ​យន្ត​ហោះ ដែល​សម្រាប់​ធ្វើ​ដំណើរ​បា​នតែ​មួយ​ជើង ទៅ​ភូមិ​យ៉ាង​ចេង នៅ​តំប​ន់ដា​ច់ស្រ​យ៉ាលក្នុ​ង​ប្រទេស​ចិន។ បន្ទាប់​មក គាត់​ក៏​បាន​បើ​ក​ផ្ទះសំ​ណាក់​មួយ សម្រាប់​ពួក​អ្នក​ជំនួញ​ដែល​ធ្វើ​ដំណើរ​កាត់​តាម​នោះ ​ហើយគា​ត់ក៏​បា​នចែ​ក​ចាយ​អំពី​រឿង​ក្នុង​ព្រះ​គម្ពីរ នៅ​ទី​នោះ។ អ្នកស្រីក្លេឌីស​ក៏បា​ន​​បម្រើ​កា​រ នៅ​ក្នុង​ភូមិ​ផ្សេង​ទៀត​ផង​ដែរ ហើយ​គេ​ក៏​បាន​ហៅ​គាត់​ថា អៃ-វេដេហ ដែល​ជា​ភាសាចិ​ន​ប្រែ​មក​ថា “អ្នក​មា​នគុ​ណ​ធម៌”។ សាវ័ក​ប៉ុល​ក៏​បាន​ផ្សាយដំ​ណឹង​ល្អ ទៅ​ដល់​តំបន់​ឆ្ងាយ​ៗ ក្នុង​ពិភ​ព​លោក​ផង​ដែរ។ គាត់​បាន​ដាក់​ខ្លួ​ន​ធ្វើ​អ្នក​បម្រើ ដើម្បី​បំពេញ​សេចក្តីត្រូ​វ​ការ​របស់​អ្នក​ដទៃ(២កូរិនថូស ១១:១៦-២៩)។ គឺ​ដូច​ដែល​គាត់​បានមា​នប្រ​សាសន៍ អំពី​ការ​បម្រើ​នោះ​ថា​ “យើង​​ខ្ញុំ​​មិ​ន​ប្រកាស​​ប្រាប់​​ពី​ខ្លួន​យើង​ខ្ញុំ​ទេ គឺ​ពី​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​វិញ ហើយ​ក៏​រាប់​ខ្លួន​យើង​ខ្ញុំ ថា​ជា​បាវ​បំរើ​របស់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះយេស៊ូវ​ដែរ”(៤:៥)។ មិន​មែនម​នុស្សគ្រប់​គ្នា សុទ្ធ​តែ​ត្រូ​វ​បាន​ព្រះត្រាសហៅ​ ឲ្យ​ទៅ​អត់​ទ្រាំ​នឹង​ទុក្ខលំ​បាក នៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ…

Read article
ការអស្ចារ្យ​ដែល​ហោះ​ហើរ

ក្នុង​ចំណោម​ស្នាព្រះ​ហស្ត​ទាំ​ង​ឡាយ​របស់​ព្រះ សត្វមេ​អំបៅ ស្ថិត​ក្នុង​ចំណោម​សត្វដ៏​​ស្រស់​ស្អាត​បំផុត ដែល​ព្រះអង្គ​បា​ន​បង្កើត! សត្វ​មេ​អំបៅ​ហោះហើរ​យ៉ាង​ស្រទន់ ដោយ​ទទះស្លា​ប​ដែល​មាន​ពណ៌ច​ម្រុះ ហើយ​ពេល​ដែល​យើង​ស្វែងយ​ល់​ពី​របៀប​នៃ​ការ​បន្លាស់​ទីលំនៅ​ របស់​ពួក​វា យើង​ប្រហែល​ជា​យល់​ថា ពួក​វា​ជា​ស្នា​ព្រះ​ហស្ត​ឯក នៃ​ពិភព​ធម្ម​ជាតិ។ សត្វ​ល្អិត​ដែ​ល​ចេះ​ហើរនេះ​ មិ​ន​គ្រាន់​តែបាន​នាំមក​នូ​វ​ការមើ​ល​កម្សាន្ត​ប៉ុណ្ណោះ​ទេ តែទន្ទឹម​នឹង​នោះ ក៏បា​ន​ផ្តល់​ឲ្យ​យើង​នូវ​គំរូ​នៃ​ភាព​អស្ចារ្យ ​នៃ​ស្នាព្រះហស្ត​ដ៏​ប៉ិន​ប្រសប់​របស់​ព្រះ។ ឧទាហរណ៍ សត្វ​មេ​អំបៅ​ស្តេច​ដ៏​អស្ចារ្យ​ អាចធ្វើ​ដំណើរ​​៤៨០០​គីឡូ​ម៉ែត្រ ក្នុង​ការផ្លា​ស់​ទី​លំនៅ ពី​សហ​រដ្ឋ​អាមេរិក ទៅ​តំបន់​អាមេរិក​កណ្តាល ដែលនៅ​ទី​បំផុត ពួក​វា​ក៏​បាន​ទៅដ​ល់​ដើម​ឈើ ដែល​ឪពុក​ម្តាយ ឬ​ជីដូន​ជីតា​វា​ធ្លាប់​ទំ​នៅ កាល​ពី​​ជំនាន់​មុន​ៗ។ ការ​ផ្លាស់​ទី​លំ​នៅនេះ ​ត្រូវបា​ន​ទទួល​ការ​បញ្ជា ដោយ​ខួរ​ក្បាល​របស់​ពួក​វា ដែល​មាន​ទំហំ​ប៉ុន​ក្បាល​ប៊ិច​។ ម្យ៉ាង​ទៀត យើង​អាច​ពិចារ​ណា​   អំពី​ការ​ប្រែ​រូប​កាយ ​ របស់​សត្វ​មេ​អំបៅស្តេច​ពី​សត្វ​​ដង្កូវ។ ពេល​ដែល​សត្វ​ដង្កូវ​ធ្វើ​សូត្រ​ព័ទ្ធ​ជុំវិញ​ខ្លួន​​វា វា​បញ្ចេញ​ជាតិ​គីមី​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្នុង​ខ្លួន​វា​ប្រែ​ក្លាយ​ជា​មាន​សភាព​ទន់ ដោយ​គ្មាន​រូប​រាង្គ​អ្វីមួ​យ​ច្បា​ស់លា​ស់។ ប៉ុន្តែ វា​ក៏​ដុះចេញ​ជា​ខួរ​ក្បាល គ្រឿង​ក្នុង ក្បាល ជើង និង​ស្លាប​​សត្វ​មេអំបៅ។ មាន​អ្នក​ឯក​ទេសខា​ង​សត្វ​មេអំបៅ​ម្នាក់ ​បាន​មាន​ប្រសាសន៍​ថា “ការ​លូត​លាស់​នៃ​រូប​កាយ​រ​បស់​​សត្វ​​ដង្កូវ ក្លាយ​ជា​សត្វមេ​អំបៅ ដែល​មាន​ខ្លួន និង​ស្លាប គឺ​ពិត​ជា​ស្ថិត​ក្នុង​ចំណោម​ភាព​អស្ចារ្យ នៃ​ជីវិត​នៅ​លើ​ផែន​ដីនេះ​”។ មាន​អ្នក​ឯកទេ​សម្នា​​ក់ទៀត…

Read article
លោត​ឡើង​ទៅលើ​វិញ

ពមហាវិទ្យា​ល័យ​ទ្រីនីធី​បាន​​ប្រកួត​ឈ្នះ ២៥២​លើក​ជា​បន្ត​បន្ទាប់ ពោល​គឺ​ប្រកួត​ឈ្នះជា​ប់​គ្នា មិន​ដែល​ចាញ់ បាន​រយៈ​ពេល​វែង​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​ការ​ប្រកួត​កីឡា​រវាង​សកល​វិទ្យា​ល័យ​ទាំង​ឡាយ នៅ​សហ​រដ្ឋ​អាមេរិក ប៉ុន្តែ នៅ​ថ្ងៃទី​១៨ មករា ឆ្នាំ​២០១២ ជ័យ​ជម្នះ​ដ៏​វែង​នេះ ត្រូវ​បាន​បញ្ចប់ ពេល​ដែល​មហា​វិទ្យាល័​យ​នេះ​ បាន​ចាញ់​សកល​វិទ្យា​ល័យ​យេល ក្នុង​ការ​ប្រកួត​វាយ​​កូន​បាល់​​ជា​មួយ​នឹង​​ជញ្ជាំង។ ពេល​ព្រឹក ក្នុង​ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកួត​ចាញ់​ជា​លើក​ទីមួយ ក្នុង​រយៈ​ពេល​១៤​ឆ្នាំ លោក​ប៉ុល អាសៃអានទី(Paul Assaiante) ដែល​ជា​គ្រូ​បង្វឹក​នៃ​ក្រុម​កីឡាករ​ទ្រីនីធី បាន​ទទួល​សារអេឡិចត្រូនិច ឬ​អ៊ីមេល ពី​មិត្ត​ភ័ក្រ្តរបស់​គាត់​ម្នាក់ ដែល​ជា​គ្រូ​បង្វឹក​បាល់​ទាត់​ដ៏​ល្បី​ល្បាញ​​ម្នាក់ ដែលក្នុង​នោះ​គាត់បាន​​​សរសេរ​ថា “អ្នក​ធ្លាក់​ចុះ​ហើយ ពេល​នេះ អ្នក​ត្រូវ​តែ​លោត​ឡើង​ទៅ​​លើ​​វិញ”។ រយៈពេ​ល​១០​ថ្ងៃក្រោ​យមក ក្រុម​កីឡា​ករ នៃ​គ្រូប​ង្វឹក​បាល់​ទាត់​រូប​នោះ ក៏​​បាន​​ទទួ​ល​​បរា​ជ័យ ក្នុង​​កា​រ​ប្រកួត​បាល់ទា​ត់ NFL Super Bowl ដែល​ស្ថិត​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ដែល​មាន​គេទស្សនា​ច្រើ​នបំផុត។ ត្រង់​ចំណុច​នេះ បរាជ័យ ជា​អ្វីដែ​លយើ​ង​រាល់​គ្នាជួបប្រទះ ជា​ធម្មតា​ដោយ​​ជៀស​​មិន​​រួច​។ ការ​ប្រកួត​ចាញ់​ អាច​ធ្វើឲ្យ​យើ​ង​មាន​អារម្មណ៍​ពិបាក​ទទួល​យក​ណាស់ ប៉ុន្តែ ការ​​បរា​ជ័យ​​ខាងវិ​​ញ្ញាណ បាន​អាច​ធ្វើ​ឲ្យ​យើង​​ថ្កោល​ទោស​ខ្លួន​ឯង កាន់តែខ្លាំងជាង​នេះទៅទៀ​ត។ តើយើងអាច​ជម្នះអារម្មណ៍     រ​បស់​យើង​ដោយ​របៀប​ណា ពេល​ដែល​យើង​បាន​ធ្វើ​ឲ្យ​ព្រះ និង​អ្នក​ដទៃ​ពិបាក​ចិត្ត ហើយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខក​ចិត្ត​នោះ?…

Read article
អ្នកមកក្រោយគេបាន ទទួលការស្វាគមន៍

មាន​ពេល​យប់​មួ​យ ខ្ញុំបា​ន​ទៅ​ម​ជ្ឈម​ណ្ឌលថែ​រ​ទាំ​ចាស់​ជរា​មួ​យក​ន្លែង។ ពេល​នោះ លោក​ថម(Tom) បានដើ​រ​ចេ​ញពី​ប​ន្ទប់​ស្នាក់​នៅ​របស់គា​ត់​ស្ងា​ត់​ៗ ដោយស​ង្ឃឹមថា​ នឹង​បា​ន​និ​យា​យលេ​ង​ជា​មួ​យខ្ញុំ ឲ្យ​ទាន់​ពេល​ដែល​ខ្ញុំ​មិ​នទា​ន់​ទៅវិ​ញ​។ បន្ទាប់​ពី​យើង​បាន​ជជែ​កគ្នា​លេងអ​ស់មួ​យ​រយៈ​ គាត់​សួរ​ខ្ញុំ​ថា​ “តើ​ព្រះ​ទ្រង់មិ​ន​ខឹង​នឹង​ខ្ញុំ​ទេឬ​ បើសិ​ន​ជា​ខ្ញុំទើ​ប​តែ​ទ​ទួល​ជឿ​ទ្រ​ង់​នៅ​ពេល​ដែល​មាន​វ័យ​ចាស់​ដូ​ចនេះ”។ សំណួរ​នេះ​មិន​គួ​រ​ឲ្យភ្ញា​ក់​ផ្អើ​ល​ទេ​។ ក្នុង​នាម​ជា​អ្នក​ផ្សា​យដំ​ណឹងល្អ​ ជា​ញឹក​ញាប់ ខ្ញុំ​បាន​ឮ​ពាក្យ​សម្តី​គ្រប់បែ​ប​យ៉ា​ង​ពីអ្ន​ក​ចា​ស់​ទុំ ពីអ្ន​ក​ដែល​មា​ន​បញ្ហា​ញៀន​នឹង​អ្វីមួ​យ និងពី​អ្ន​កដែ​ល​ធ្លាប់​ជា​ប់​ពន្ធ​ធ​នា​គា​រ​ជា​ដើ​ម។​ ពួក​គេ​បាន​គិត​ថា​ ពួក​គេមា​ន​ហេតុ​ផ​លនឹ​ង​ជឿ​ថា ​ខ្លួន​យឺត​ពេល​ហើយ​ គឺ​មិ​ន​អា​ច​ទទួ​ល​ជឿ​ព្រះ​ ឬឲ្យ​ទ្រ​ង់​ប្រើ​ខ្លួន​ឡើយ។ ខ្ញុំ​ក៏​បាន​ចំ​ណាយពេ​ល​ជា​មួយ​លោ​កថ​ម ដើម្បី​ស្វែ​ង​យល់អំ​ពី​បុគ្គល​ទាំង​ឡាយ នៅក្នុ​ង​ព្រះគ​ម្ពីរ ដែ​លអា​ច​គិត​ថា ខ្លួន​យឺត​ពេល​ហើ​យ គឺ​មិន​អា​ច​ទ​ទួ​លជឿ​ព្រះ​បា​ន​ទេ ​ដោយសា​រ​តែ​អ​តីតកា​ល​រ​ប​ស់ពួ​ក​គេ​។ ប៉ុន្តែ នាង​រ៉ាហាប ដែលជាស្រ្តី​ល​ក់​ខ្លួន (យ៉ូស្វេ ២:១២-១៤ ហេព្រើ ១១:៣១) និង​លោ​កសា​ខេ ដែ​លជា​អ្ន​ក​យ​កព​ន្ធ​ (លូកា ១៩:១-៨) បាន​សម្រេច​ចិត្តទ​ទួល​ជឿ​ព្រះ ​ទោះបី​ជា​ខ្លួ​នមា​ន​អតីត​កាល​យ៉ាង​ដូ​ច​ម្តេ​ច​ក៏​​ដោយ។ ពេល​នោះ យើង​ក៏បា​ន​ងា​កម​ក​មើ​ល​រឿង​ប្រៀបប្រ​ដូច​រប​ស់ព្រះ​យេ​ស៊ូវ អំពី​ពួក​ជើ​ង​ឈ្នួល​ចំកា​រទំ​ពាំ​ង​បា​យ​ជូរ(ម៉ាថាយ ២០:១-១៦)។ អ្នក​ដែ​លបា​ន​ស៊ី​ឈ្នួ​លក្នុ​ង​ចំ​ការ​បាន​កាន់​តែ​យូរ ​ក៏បាន​ធ្វើ​ការ​កា​ន់​តែ​ច្រើន សម្រាប់​ម្ចាស់​ចំ​កា​រ (ខ.២-៧) ប៉ុន្តែ ក្រោយម​ក អ្ន​ក​ទាំ​ង​នោះ​ក៏បា​ន​ដឹងថា ម្ចាស់​ចំ​ការ​បា​នឲ្យ​ត​ម្លៃ​ពួ​កគេ…

Read article
ការស្រឡាញ់ និងការអធិស្ឋាន

មាន​​សៀវ​ភៅរឿ​ងកុ​មារ​ដ៏ល្បី​ល្បាញ​មួយ​ក្បា​ល បានដំណាល អំពី​សត្វ​កូន​ខ្លា​ឃ្មុំឈ្មោះវីនី ដឺភូហ៍(Winnie the Pooh) ដែលបា​ន​ឃើញ​កាងហ្កា(Kanga) ដែល​ជាកូ​ន​សត្វ​ក​ង​គូ​រូលោ​ត​ចេញ​ទៅ​តា​ម​ផ្លូវ​។ វីនី​ក៏​គិត​ថា ​បើសិន​ជា​ខ្ញុំ​អាច​លោ​តដូ​ច​គាត់ នោះមិ​ន​ដឹង​ជា​ប្រសើរ​​យ៉ាងណា​ទេ។​ ទោះ​ជា​យ៉ាង​ណាក៏​ដោ​យ មាន​អ្ន​កខ្លះ​អា​ច​លោត​បាន ហើយ​អ្ន​ក​ខ្លះទៀ​ត​មិ​នអា​ច​លោ​ត ដូច​កូ​នស​ត្វក​ង​​គូរូនោះបា​នទេ​។ នេះ​ជា​ការ​ពិ​ត​មែ​ន។ នៅក្នុ​ង​កា​ររ​ស់​នៅ​ យើងឃើ​ញ​បុរស និង​ស្រ្តីដែ​ល​មាន​វ័យក្មេ​ង​ជាង​យើ​ង ឬមា​ន​សមត្ថភា​ព​ជា​ង​យើង ធ្វើកិ​ច្ច​ការ​ដែល​មិន​ធ​ម្មតា ដែល​យើង​មិ​ន​អា​ច​ធ្វើ​បាន។​ ពួ​ក​គេ​អាច​ធ្វើ​បាន តែ​យើង​មិ​នអាច​​ធ្វើ​កិច្ចការ​នោះ​បាន​។ នោះ​ជា​ការ​ពិត​មែន។ យើងងា​យ​នឹ​ងមា​ន​អារ​ម្ម​ណ៍ថា ខ្លួន​ឯង​ជា​មនុស្ស​គ្មាន​ប្រយោជន៍ ពេល​ដែ​លយើ​ង​មិន​អាច​ធ្វើ​អ្វី ដែល​យើង​ធ្លាប់ធ្វើ​បា​ន កាល​ពី​មុន។ ជា​ការ​ពិ​ត​ណាស់ យើង​ប្រហែល​ជា​មិ​នអា​ច “លោត” ដូចកា​លពី​មុ​នទេ តែយើ​ង​នៅតែ​អា​ច​ស្រឡា​ញ់ និង​អធិ​ស្ឋានកា​ន់​តែច្រើ​ន។ ​ពេ​លវេ​លា និង​បទ​ពិ​សោធន៍​បាន​រៀប​ចំខ្លួ​ន​យើង ឲ្យអា​ច​មា​ន​ក្តី​​ស្រ​ឡាញ់ និង​ការ​អធិស្ឋាន ​កាន់​តែប្រ​សើរ​។ សេចក្តី​ស្រឡាញ់​ជា​អំណោយ​ដ៏​ល្អ ដែល​យើង​ត្រូ​វ​ថ្វាយ​ទៅ​ព្រះ និង​ដល់​អ្ន​កដ​ទៃ​។ សេចក្តី​ស្រឡាញ់​មិ​ន​មែ​នជា​រឿ​ងតូ​ច​ឡើ​យ ព្រោះសេ​ច​ក្តី​ស្រឡាញ់​គឺ​ជា​ផ្លូវ សម្រាប់​ឲ្យ​យើង​បំពេញ​តួ​នាទី​រប​ស់យើ​ង​ទាំ​ងស្រុ​ង ថ្វាយ​ព្រះ និងស​ម្រា​ប់អ្ន​ក​ជិត​ខាង​យើង។ សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំ​ពោះម​នុ​ស្ស​ម្នា​ក់ ប្រហែល​ហា​ក់ដូ​ច​ជា​កិច្ច​ការ​ដ៏​តូ​ច ប៉ុន្តែ សេច​ក្តី​ស្រឡាញ់​ជា​អំណោយ​ដ៏​ប្រសើ​របំ​ផុត (១កូរិនថូស ១៣:១៣)។…

Read article
ជ័យជម្នះដ៏វេទនា

លោក​ចច មែកដូណាល់(Georg MacDonald, ១៨២៤-១៩០៥) ជា​ជន​ជាតិ​ស្ក​ត់​​ឡិន ជាអ្នកនិ​ព​ន្ធ​រឿង​ប្រ​លោ​ម​លោក និង​កំណាព្យ និងជា​អ្ន​ក​បម្រើព្រះ​។ គាត់​បា​ន​​ស​រ​សេរ​នៅ​ក្នុ​ងសៀ​វ​ភៅ​រ​បស់​គា​ត់​​ថា “ការ​អ្វីក៏​ដោ​យ ដែល​មនុ​ស្សធ្វើ​ ដោយ​គ្មាន​ព្រះ​ ការ​នោះនឹ​ង​ត្រូវ​បរាជ័​យយ៉ា​ង​វេទ​នា ឬ​ជោគ​ជ័​យ​កា​ន់​តែវេ​ទ​នា”។ ជាញឹក​ញាប់ ពាក្យស​ម្តី​ដ៏គួ​រ​ឲ្យ​ចា​ប់អា​រ​ម្ម​ណ៍​នេះ ត្រូវ​បាន​វាទគ្មិន និង​អ្នក​និ​ពន្ធ​ស​ម័​យទំនើ​ប​ដ​កស្រ​ង់ ហើយ​ឃើញ​មាននៅក្នុង​សៀវ​ភៅ​ដែ​លគា​ត់​បាន​និ​ពន្ធ ដែល​មាន​ចំ​ណ​ង​ជើងថា ការ​អធិ​ប្បា​យដោ​យ​មិ​ន​ប្រើ​ពាក្យ​ស​ម្តី។ ពាក្យ​ស​ម្តី​មួ​យ​ឃ្លានេះ​ ​និយាយអំ​ពី​កា​រ​ដែល​គ្រីស្ទ​បរិស័ទ​ត្រូវ​មាន​កា​រ​លះចោ​លអា​ត្មាខ្លួ​ន​ឯ​ង និង​អំពី​របៀប​ដែល​យើង​ត្រូវ​អនុវ​ត្តតាមសេ​ចក្តីប​ង្រៀន ដែល​ព្រះយេ​ស៊ូវ​បាន​មាន​ប​ន្ទូល​ថា “រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​មនុស្ស​ទាំង​អស់​ថា បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ ដ្បិត​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​ព្រោះ​ខ្ញុំ នោះ​នឹង​បាន​ជីវិត​វិញ”(លូកា ៩:២៣-២៤)។ លោកមែ​ក​ដូណាល់​បាន​មាន​ប្រ​សា​សន៍​ថា​ កា​រប​ដិសេធន៍​អា​ត្មាខ្លួ​ន​ឯ​ង​ដ៏ពិ​ត​ គឺមា​ន​ន័យ​ថា យើង​មិ​នគ្រា​ន់​តែ​ត្រូ​វព្យា​យាម​ជម្នះ​បំណ​ងប្រា​ថ្នា​ ខា​ង​សាច់​ឈា​ម​រប​ស់​យើ​ង​ប៉ុណ្ណោះ​ឡើ​យ តែថែ​មទាំ​ង​ត្រូវ​​​មា​នទ​ស្សនៈ និង​គំនិ​ត​ដូចព្រះ​គ្រីស្ទ ចំ​ពោះអ្វី​ៗ​ដែ​លយើ​ង​ឃើញ​ ពោលគឺ​យើង​ត្រូវតែ​រា​ប់បំ​ណ​ងព្រះ​ទ័​យព្រះ​ ជាសំ​ខា​ន់ជា​ង​ជី​វិត​យើ​ង​ទៅទៀ​ត​ …យើងត្រូ​វឈ​ប់​គិត​​ថា “តើ​យើ​ងខ្ញុំគួ​រ​ធ្វើអ្វី​​?” តែ​ត្រូវ​គិ​ត​ថា “តើព្រះ​ដ៏​មាន​ព្រះ​ជ​ន្មរ​​ស់ស​ព្វ​ព្រះ​ទ័​យ ឲ្យ​ខ្ញុំ​ធ្វើអ្វី?” ​ ការរ​ក​បាន​តែ​រ​ប​ស់ដែ​ល​យើ​ងច​ង់​បា​នស​ម្រា​ប់​តែ​ខ្លួន​ឯ​ង គឺ​ជាកា​រ​ប​រាជ័​យ​ដ៏វេ​ទ​នា។ ជ័យជ​ម្នះដ៏​ពិត​…

Read article
ចូរយើងរួបរួមគ្នា

តំប​ន់ជា​​ច្រើ​ន ក្នុង​ពិភ​ព​លោក​នេះ​ មាន​ការ​ជួ​ប​ប្រទះ​​នូវបាតុភូ​ត​ព្រឹល​ធ្លា​ក់​ដ៏អ​ស្ចា​រ្យ ជាញឹ​ក​ញា​ប់។ គ្រាប់​ព្រឹល​មានស​ម្រ​ស់ដ៏​​ស្រស់​ស្អាត​ ជា​បន្ទះ​គ្រីស្ទា​ល់​ទឹកកក ដែល​ត្រូវ​បាន​រ​ចនា​យ៉ា​ងពិ​សេ​ស។ គ្រាប់​ព្រឹល​នី​មួយ​​ៗ សុទ្ធ​តែ​មាន​សភា​ពផុ​យ​ស្រួយ ហើយ​ឆាប់​រ​លាយ ពេលយើ​ង​ដាក់​​វាក្នុង​ដៃយើ​ង។ ប៉ុន្តែ ពេល​ដែល​ពួ​ក​វា​ផ្តុំចូ​ល​គ្នា​ វា​បង្កើត​បាន​ជា​ក​ម្លាំ​ងដ៏​ខ្លាំង។ ពួក​វាអា​ចបិ​ទ​ចរាចរណ៍​នៃ​ទីក្រុ​ង​ធំៗ​​បាន ហើយទ​ន្ទឹ​មនឹ​ង​នោះ ពួកវា​ក៏​ប​ង្កើត​ទេសភាពដ៏​ស្រ​ស់​ស្អាត ដែល​មាន​ដើម​ឈើ​គ្រ​បដ​ណ្ត​ប់​ដោយ​ព្រឹល ដែល​ធ្វើឲ្យ​គេ​ផ្តិ​ត​យក​រូប​ភា​ព​រ​បស់​វា​ ទៅដា​ក់ល​​ម្អក្នុ​ង​ប្រតិទិន និង​ត្រូវ​បាន​គេប្រើ​ប្រាស់ ដើម្បី​បង្កើ​ត​ស្នាដៃ​សិ​ល្បៈផ្សេ​ង​ៗ។ ពួក​វា​បាន​ផ្តល់​ឲ្យនូ​វ​ការ​កម្សា​ន្ត​សប្បា​យ សម្រាប់​អ្នក​ជិះ​ស្គី​ចុះពី​លើចំណោត ហើយ​ក៏​បាន​ធ្វើ​ឲ្យក្មេង​ៗ​អ​រស​ប្បា​យ នៅ​ក្នុង​​ការសូន​រូប​មនុ​ស្សព្រឹល ព្រម​ទាំង​សូន​ធ្វើ​ដុំ​ព្រឹល​គប់​គ្នា​លេង។ ទាំង​អស់​នេះគឺ​សុ​ទ្ធ​តែ​ដោយ​សា​រ​គ្រាប់​ព្រឹល​នីមួ​យៗ​អា​ច​ផ្តំចូ​ល​​គ្នា។ យ៉ាងណា​មិ​ញ អ្នក​ដើរ​តា​ម​ព្រះគ្រី​ស្ទក៏​ចាំ​បាច់​ត្រូ​វរួ​បរួ​ម​គ្នាជា​ធ្លុង​មួ​យផ​ង​ដែរ។ យើង​ម្នាក់ ៗ​សុទ្ធ​តែមា​ន​អំណោយ​ទាន​ពិសេ​សៗ​រៀ​ងខ្លួ​ន ដែល​អាច​រួម​ចំណែក​នៅ​ក្នុង​ការ​ងារប​ម្រើ​ព្រះ​គ្រីស្ទ​។ ព្រះមិ​ន​ដែល​សព្វ​ព្រះ​ទ័​យ​ឲ្យ​យើង​រ​ស់​នៅ​ដា​ច់ពី​គ្នា​ឡើ​យ តែ​ទ្រង់​ស​ព្វ​ព្រះទ័​យឲ្យ​យើ​ង​ធ្វើការ​រួម​គ្នា ដើម្បី​ក្លាយ​ជា​កម្លាំ​ងដ៏​អ​ស្ចា​រ្យ ថ្វាយ​ព្រះ និង​បំពេញ​បុព្វ​ហេតុ​រ​ប​ស់​ទ្រង់​។ គឺ​ដូច​ដែល​សាវ័​កប៉ុ​ល​បា​ន​រំឭ​ក​យើ​ងថា រូប​កាយ​ព្រះ​គ្រីស្ទ “មិន​មែន​សុទ្ធ​តែ​មាន​អវយវៈ​តែ​១​ទេ គឺ​មាន​ច្រើន​វិញ”(១កូរិនថូស ១២:១៤)។ យើង​ម្នាក់​ៗ​ត្រូវ​តែ​ប្រើ​អំណោ​យ​ទា​ន​រប​ស់​យើ​ង ដើម្បី​បម្រើគ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ឲ្យ​​យើ​ង​អា​ច​រួម​គ្នា​ធ្វើ​ឲ្យ​មា​នកា​រ​ផ្លាស់​ប្រែ​ដ៏សំ​ខាន់ ក្នុង​ពិភព​លោក​របស់​យើ​ង។ សូម​យើង​ប្រើ​អំណោ​យ​ទាន​យើ​ង ដើម្បី​ធ្វើ​កា​រប​ម្រើ​ព្រះ​ ដោយ​សហការណ៍​ជា​មួយ​អំណោយ​ទាន​រ​ប​ស់អ្ន​ក​ដែ​ល​នៅក្បែ​រ​យើ​ង ហើយ​អនុញ្ញាត​ឲ្យ​ខ្យល់​នៃ​ព្រះវិ​ញ្ញាណ​បរិ​សុទ្ធ​ប្រើ​យើង​ ដើ​ម្បី​សិរី​ល្អ​ទ្រង់! – Joe Stowell

Read article
ថ្ងៃដែលពិបាកបំផុត

ក្នុងខែឧសភា ឆ្នាំ២០១១ មានស្រ្តីវ័យក្មេងម្នាក់បានចូលពួននៅ​ក្នុង​អាង​ទឹក​ ពេល​ដែល​ខ្យល់​កួច​យក្ស​ថូនេដូ បាន​បំផ្លិច​បំផ្លាញ​ទីក្រុ​ងចូពលីន(Joplin) រដ្ឋ​មីសូរី។ ប្តី​របស់​នាង​បាន​យក​ខ្លួន​គាត់​មក​គ្រប​ពី​លើ​នាង ហើយក៏​បា​ន​ត្រូវ​កម្ទេចកំទី​ប៉ើង​ចំ​រហូត​ដល់​បាត់​បង់​ជី​វិត។ នាង​ក៏បា​ន​រួចជីវិត ដោយសា​រ​ការលៈប​ង់រ​បស់​គាត់​នៅ​ថ្ងៃ​នោះ។ ក្រោយ​មក នាង​ក៏​ចេះតែ​សួរ​ខ្លួ​នឯ​ង​ថា “តើ​ហេតុ​អ្វី?” ប៉ុន្តែ រយៈ​ពេល​មួយ​ឆ្នាំប​ន្ទាប់​ពី​មាន​គ្រោះ​ម​ហន្តរា​យ​ខ្យល់កួ​ច​យក្ស​ថូនេដូ​មក នាង​ក៏​បាន​និ​យាយ​ថា នាង​​រ​កឃើ​ញកា​រកម្សាន្ត​ចិត្ត ដោយ​ដឹង​ថា នឹង​​នៅ​តែបា​នទ​ទួល​សេចក្តី​ស្រឡាញ់ សូម្បី​តែ​ក្នុង​ថ្ងៃដែ​លវេ​ទនា​បំផុត​ក៏​ដោយ។​ យ៉ាងណា​មិ​ញ ពេលដែ​ល​ខ្ញុំគិ​ត​អំពី “ថ្ងៃ​ដែល​វេទនា​បំផុត” ខ្ញុំតែ​នឹ​កឃើ​ញ​លោក​យ៉ូប។ គាត់​ជា​បុរ​ស​ដែលស្រឡាញ់​ព្រះ គាត់បា​ន​បាត់​ប​ង់ស​ត្វ​ចិញ្ចឹម​ទាំង​ហ្វូង រួច​ទាំងអ្ន​ក​បម្រើ ហើយថែ​ម​ទាំង​បាត់​បង់​កូនទាំង១​០នាក់ នៅ​ក្នុងរ​យៈ​ពេល​តែ​មួយ​ថ្ងៃ​ (យ៉ូប ១:១៣-១៩)។ លោក​យ៉ូប​ក៏បាន​ទួ​ញសោ​កយ៉ា​ងខ្លាំ​ង ហើយ​គាត់​ក៏​បាន​សួរ​ផង​ដែ​រថា ​“ហេតុអ្វី?” គាត់បា​នស្រែ​កយំ​ថា​ “បើ​ទូលបង្គំ​បាន​ធ្វើ​បាប នោះ​តើ​ទូលបង្គំ​ត្រូវ​ធ្វើ​អ្វី​ដល់​ទ្រង់ ហេតុ​អ្វី​បាន​ជា​ទ្រង់​បាន​ដាក់​ទូលបង្គំ​ទុក​ដូច​ជា​ទី​បាញ់​វង់​របស់​ទ្រង់?”(៧:២០)។ មិត្ត​ភ័ក្ររបស់​លោកយ៉ូ​ប​បាន​ចោទ​ប្រ​កាន់​ថា​ គាត់បា​ន​ធ្វើ​អំពើ​បា​ប ហើយ​គិត​ថា គាត់​សមនឹ​ង​ទទួល​រង​ទុក្ខវេ​ទនា​ទាំ​ងអ​ស់​នេះ ​ប៉ុន្តែ ព្រះបានមា​នប​ន្ទូល​អំពី​មិត្ត​ភ័ក្ររ​ប​ស់គា​ត់​ថា ​“អញ​មាន​សេចក្តី​កំហឹង​ខឹង​នឹង​ឯង​ហើយ ព្រម​ទាំង​គូកន​ឯង​ទាំង​២​នេះ​ផង ដ្បិត​ឯង​រាល់​គ្នា មិន​បាន​និយាយ​សេចក្តី​ដែល​ត្រឹម​ត្រូវ​ពី​អញ ដូច​ជា​យ៉ូប ជា​អ្នក​បំរើ​អញ​ទេ”(៤២:៧)។ ព្រះមិនបានប្រាប់គាត់អំពីមូលហេតុដែលគាត់រងទុក្ខនោះឡើយ។ ប៉ុន្តែ ទ្រង់បានបញ្ជាក់ឲ្យគាត់ដឹងច្បាស់ថា ទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់ ហើយលោកយ៉ូបក៏បានទុកចិត្តទ្រង់…

Read article
គ្រូពេទ្យជនបទ

លោក​ស៊ីន​គ្លែរ លូវីស(Sinclair Lewis) ជា​អ្នក​និពន្ធ​សៀវ​ភៅ​រឿង​ប្រលោម​លោក ដែល​មាន​ចំណ​ង​ជើ​ង​ថា វិថី​សំខាន់ ដែល​និយាយ​អំពី​ដំណើ​រ​ជីវិត​របស់​អ្ន​ក​ស្រីខារ៉ូល(Carol) ដែលជាអ្ន​ក​ទី​​ក្រុង​ដ៏​ទាន់សម័យ​ម្នាក់ ដែល​បាន​រៀប​កា​រ​ជាមួ​យ​វេជ្ជ​បណ្ឌិត​ជន​បទ។ ​នាងមា​ន​អារម្ម​ណ៍ថា​ ខ្លួនមា​ន​ភាព​ខ្ពង់​ខ្ពស់​ជាង​អ្ន​ក​ដទៃ ​នៅក្នុ​ងទី​ក្រុង​ដ៏តូ​ច ដែល​នា​ង​ទើប​តែបា​នផ្លា​ស់​មក​រស់​នៅ។​ ប៉ុន្តែ អាកប្បកិ​រិយ៉ា​ដែល​ស្វាមីរ​បស់​នា​ងមា​ន នៅ​ក្នុង​ការ​ជួយអ្ន​ក​របួស បាន​ធ្វើ​ឲ្យ​នាងគិ​ត​ឡើង​វិញ អំពី​ភាព​វាយ​ឫក​របស់​នាង។ ពេ​លនោះ​មានក​សិករ​អន្តោ​ប្រវេសន្ត ម្នាក់​មាន​របួស​ដៃជា​ទ​ម្ងន់ ដែល​ត្រូ​វកា​ត់ដៃ​នោះ​ចោ​ល។ អ្នក​ស្រី​ខារ៉ូល​ក៏បា​ន​មើល​ទៅ​ស្វាមី​រប​ស់​នាង ដោយ​ចិត្ត​កោត​សរសើរ ​ពេល​ដែល​គាត់​កំពុង​និយា​យក​ម្សាន្ត​ចិត្ត​បុរ​សដែល​​មានរបួស និង​ភរិយារ​បស់​គា​ត់ ដែល​កំពុ​ងពិ​បាក​ចិ​ត្ត។ អាកប្ប​កិរិយ៉ា​ដែល​ចេះ​ឈឺ​ឆ្អាល ដែល​មាន​លក្ខណៈ​ជា​អ្នក​បម្រើ របស់លោ​ក​គ្រូពេ​ទ្យម្នា​ក់​នេះ បាន​ជម្រុញ​ឲ្យ​អ្នក​ស្រីខារ៉ូល​ចង់​កែ​ប្រែ​ផ្នត់​គំនិត​ដែល​ពេញ​ដោយ​អំនួត។ ក្នុង​ទំនាក់​ទំន​ងរ​ប​ស់យើង ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​អាច​សម្រេច​ចិ​ត្ត​ថា ​តើ​យើង​ត្រូវ​គិត​ថា យើង​មាន​ភាព​ខ្ព​ង់ខ្ព​ស់​ជាង​អ្នក​ដទៃ ឬគិ​ត​ថា យើង​ត្រូវ​បម្រើ​ប្រយោជន៍​អ្នក​ដទៃ​។ សាវ័ក​ប៉ុល​បាន​ប្រាប់​យើង​ថា “កុំ​​ឲ្យ​​​ធ្វើ​អ្វី ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង”​(ភីលីព ២:៣-៤)។ កាលណា​យើ​ង​ផ្តោត​ទៅ​លើគំរូ​របស់​ព្រះយេ​ស៊ូវ នោះយើ​ងអា​ច​រៀន​គិត​ថា សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃ​ មានភា​ព​សំខាន់​ជាង​តម្រូ​វ​ការ​រប​ស់យើ​ង។ ទ្រង់​បាន​យក “រូបភាព​ជា​បាវ​បម្រើ” ហើយបា​នលះ​ប​ង់ព្រះ​ជ​ន្មទ្រ​ង់​ ដើម្បី​យើ​ងរា​ល់គ្នា​ (ខ.៥-៨)។ ពេល​ដែល​យើង​មិ​នបា​នឲ្យ​តម្លៃអ្នក​ដទៃ…

Read article