គ្រូពេទ្យជនបទ

លោក​ស៊ីន​គ្លែរ លូវីស(Sinclair Lewis) ជា​អ្នក​និពន្ធ​សៀវ​ភៅ​រឿង​ប្រលោម​លោក ដែល​មាន​ចំណ​ង​ជើ​ង​ថា វិថី​សំខាន់ ដែល​និយាយ​អំពី​ដំណើ​រ​ជីវិត​របស់​អ្ន​ក​ស្រីខារ៉ូល(Carol) ដែលជាអ្ន​ក​ទី​​ក្រុង​ដ៏​ទាន់សម័យ​ម្នាក់ ដែល​បាន​រៀប​កា​រ​ជាមួ​យ​វេជ្ជ​បណ្ឌិត​ជន​បទ។ ​នាងមា​ន​អារម្ម​ណ៍ថា​ ខ្លួនមា​ន​ភាព​ខ្ពង់​ខ្ពស់​ជាង​អ្ន​ក​ដទៃ ​នៅក្នុ​ងទី​ក្រុង​ដ៏តូ​ច ដែល​នា​ង​ទើប​តែបា​នផ្លា​ស់​មក​រស់​នៅ។​ ប៉ុន្តែ អាកប្បកិ​រិយ៉ា​ដែល​ស្វាមីរ​បស់​នា​ងមា​ន នៅ​ក្នុង​ការ​ជួយអ្ន​ក​របួស បាន​ធ្វើ​ឲ្យ​នាងគិ​ត​ឡើង​វិញ អំពី​ភាព​វាយ​ឫក​របស់​នាង។ ពេ​លនោះ​មានក​សិករ​អន្តោ​ប្រវេសន្ត ម្នាក់​មាន​របួស​ដៃជា​ទ​ម្ងន់ ដែល​ត្រូ​វកា​ត់ដៃ​នោះ​ចោ​ល។ អ្នក​ស្រី​ខារ៉ូល​ក៏បា​ន​មើល​ទៅ​ស្វាមី​រប​ស់​នាង ដោយ​ចិត្ត​កោត​សរសើរ ​ពេល​ដែល​គាត់​កំពុង​និយា​យក​ម្សាន្ត​ចិត្ត​បុរ​សដែល​​មានរបួស និង​ភរិយារ​បស់​គា​ត់ ដែល​កំពុ​ងពិ​បាក​ចិ​ត្ត។ អាកប្ប​កិរិយ៉ា​ដែល​ចេះ​ឈឺ​ឆ្អាល ដែល​មាន​លក្ខណៈ​ជា​អ្នក​បម្រើ របស់លោ​ក​គ្រូពេ​ទ្យម្នា​ក់​នេះ បាន​ជម្រុញ​ឲ្យ​អ្នក​ស្រីខារ៉ូល​ចង់​កែ​ប្រែ​ផ្នត់​គំនិត​ដែល​ពេញ​ដោយ​អំនួត។

ក្នុង​ទំនាក់​ទំន​ងរ​ប​ស់យើង ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​អាច​សម្រេច​ចិ​ត្ត​ថា ​តើ​យើង​ត្រូវ​គិត​ថា យើង​មាន​ភាព​ខ្ព​ង់ខ្ព​ស់​ជាង​អ្នក​ដទៃ ឬគិ​ត​ថា យើង​ត្រូវ​បម្រើ​ប្រយោជន៍​អ្នក​ដទៃ​។ សាវ័ក​ប៉ុល​បាន​ប្រាប់​យើង​ថា “កុំ​​ឲ្យ​​​ធ្វើ​អ្វី ដោយ​ទាស់ទែង​គ្នា ឬ​ដោយ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​រាប់​អាន​គេ​ឲ្យ​លើស​ជាង​ខ្លួន​ដោយ​ចិត្ត​សុភាព​វិញ កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង”​(ភីលីព ២:៣-៤)។

កាលណា​យើ​ង​ផ្តោត​ទៅ​លើគំរូ​របស់​ព្រះយេ​ស៊ូវ នោះយើ​ងអា​ច​រៀន​គិត​ថា សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃ​ មានភា​ព​សំខាន់​ជាង​តម្រូ​វ​ការ​រប​ស់យើ​ង។ ទ្រង់​បាន​យក “រូបភាព​ជា​បាវ​បម្រើ” ហើយបា​នលះ​ប​ង់ព្រះ​ជ​ន្មទ្រ​ង់​ ដើម្បី​យើ​ងរា​ល់គ្នា​ (ខ.៥-៨)។ ពេល​ដែល​យើង​មិ​នបា​នឲ្យ​តម្លៃអ្នក​ដទៃ នោះសូ​មយើ​ង​មើល​ទៅកា​រលះបង់​ដែ​លទ្រ​ង់​មាន​សម្រាប់យើ​ង ដែលបាន​បង្ហាញ​ផ្លូវដែលល្អ​ជា​ង គឺ​ផ្លូវ​នៃកា​រ​បន្ទាប​ខ្លួន។–Dennis Fisher​

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles