2015

You are here:
រថយន្តអគ្គិសនីសម្រាប់ក្មេងជិះលេង

ជី វិតរបស់មនុស្ស មិនខុសពីឡានអគ្គីសនី សម្រាប់ក្មេងជិះបុកគ្នា​លេង នៅមណ្ឌលក​ម្សាន្តប៉ុ​ន្មា​ន​ទេ។ ពេលណាអ្នកចូ​ល​បើក​ឡាន​នោះ អ្នកដឹង​ជា​​មុន​ថា គេនឹង​បើកបុក​ឡាន​អ្នកជា​មិ​ន​ខា​ន…​គ្រាន់តែមិ​នដឹងថា​ គេបុ​កធ្ង​ន់​ធ្ង​រ​ប៉ុណ្ណាទេ​។ ពេលណា​គេ​បើកបុ​ក​ឡាន​រ​ប​ស់អ្ន​ក​ អ្នក​នឹង​​បន្ថែមល្បឿនដេ​ញបុ​ក​អ្នក​នោះ​វិ​ញ ដោយស​ង្ឃឹ​មថា​ អ្នក​នឹង​​បាន​បុកឡានអ្ន​កនោះ​ឲ្យខ្លាំងជា​ង ​ពេល​ដែល​គា​ត់បុ​ក​អ្ន​ក​ទៅ​ទៀ​ត​។ នេះប្រហែ​លជា​យុទ្ធ​សា​ស្រ្ត សម្រាប់​កម្សាន្ត​សប្បាយ នៅក្នុ​ង​ការ​ជិះ​ឡា​ន​បុ​កគ្នា​ តែបើ​យើ​ងធៀ​ប​មកជីវិត​ពិត​វិ​ញ វា​ជា​យុទ្ធសា​ស្រ្ត​ដ៏អា​ក្រ​ក់ នៅ​ក្នុ​ងកា​រ​រ​ស់​នៅ​។ ពេលដែ​ល​អ្ន​កដ​ទៃ​ម​ក​ប៉ះ​ទង្គិ​ច​យើង​ នៅ​ក្នុង​កា​រ​រ​ស់នៅ ​នោះការដែល​យើង​​ខំ​ប៉ះ​ទ​ង្គិ​ច​ស​ងគេ​​វិ​​ញ​ នឹង​គ្រា​ន់​តែធ្វើ​ឲ្យ​មានរឿ​ង​កា​ន់តែ​ធំ​ប៉ុ​ណ្ណោះ​ ហើយនៅ​ទី​បំផុ​ត អ្នកទាំ​ង​​ពីរសុទ្ធតែ​ទ​ទួ​ល​រ​ង​ការ​ខូ​ច​ខា​ត​។ យ៉ាងណាមិ​ញ ​ព្រះយេស៊ូ​វ​មា​ន​យុ​ទ្ធសា​ស្រ្ត​ ដែលប្រសើរ​ជា​ង​នេះ​​ សម្រាប់​យើ​ង​ គឺ​ឲ្យ​យើ​ងអ​ត់​ទោ​សឲ្យ​អ្នកណា​មក “ប៉ះ​ទង្គិ​ច”យើង។ យើងក៏​ប្រ​ហែ​ល​ជា​ច​ង់​ដឹ​ង ថាតើត្រូវអត់​ទោ​ស​ឲ្យ​គេ​ប៉ុ​ន្មាន​ដ​ង​ គឺ​​មិន​ខុ​ស​ពី​កា​លដែ​លលោកពេត្រុ​សបា​ន​ទូល​សួរ​ព្រះ​យេ​ស៊ូ​វ​ថា “តើគួ​ឲ្យ​អ​ត់​ទោ​សប្រាំពីរ​ដង​ឬ​?​” ហើ​យ​​ព្រះ​យេស៊ូ​វ​ឆ្លើ​យ​ថា ​“​ត្រូវ​អត់​ទោសឲ្យ​​ប្រាំពី​រ​ចិ​ត​សិប​ដង​“ (ម៉ាថាយ ១៨:២១-២២)។ ម្យ៉ាងវិ​ញ​ទៀ​ត​ ព្រះគុ​ណរ​ប​ស់​ព្រះ​គ្មា​ន​ដែ​ន​កំណ​ត់​ឡើ​យ។ យើង​គួរ​តែ​ចែ​ក​ផ្សាយវិញ្ញាណនៃ​កា​រ​អត់​ទោ​ស​ដ​ល់​អ្នក​ដ​ទៃ។ ហេតុ​អ្វី​បា​នជា​យើ​ង​ត្រូវ​ធ្វើ​ដូ​ច្នេះ​? ព្រោះនៅក្នុ​ង​រឿង​ចៅហ្វា​យ​ដែ​ល​ចេះអ​ត់​ទោ​ស ព្រះយេ​​ស៊ូវ​បា​ន​ព​ន្យល់​ថា​ ​យើងអ​ត់​ទោ​សឲ្យ​អ្ន​ក​​ធ្វើខុ​ស​នឹង​យើ​ង មិនមែ​ន​ដោ​យ​សារ​អ្ន​ក​នោះ សមនឹ​ង​ទ​ទួល​កា​រ​លើ​កលែ​ង​ទោ​ស​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ដោ​យ​សារព្រះបា​នអ​ត់​ទោ​ស​យើ​ង​​ជាមុ​ន។ គឺ​ដូចដែលព្រះ​យេស៊ូ​វ​មានប​ន្ទូលថា​ “អញ​បាន​លែ​ង​ទារបំណុល​ឯ​ង​​ទាំង​អស់ហើ​យតើ ពីព្រោះឯង​បានអង្វរដ​ល់​អញ។ ដូច្នេះ តើមិន​គួរ​ឲ្យ​ឯង​អាណិ​តមេត្តាដ​ល់គូ​ក​ន​ឯង…

Read article
ការសម្រាកទាំងបង្ខំ

មុនពេលបុណ្យណូអែល កាលពីឆ្នាំមួយនោះ អ្នកស្រីគីម បានទៅពេទ្យុ។ គ្រូ​ពេ​ទ្យក៏​​ពិនិត្យឃើញមានជំងឺមហា​រីកគ្រាប់ឈាម ហើយក៏ប្រាប់ថា ត្រូវ​ព្យាបា​លជា​ប​ន្ទា​ន់។ ពីរបី​សប្តា​ហ៍​មុ​ន​ពេ​ល​ទ​ទួល​ដំណឹ​ង​នេះ​ នាងបា​​ន​​ប្រាប់​មិ​ត្ត​​ភ័ក្រ​​របស់​នា​ង​ អំពីកា​រដែ​ល​នា​ង​មា​ន​ពរ និងកា​រ​ស្កប់​ចិ​​ត្តជា​ខ្លាំងនៅ​ក្នុង​គ្រួ​សា​រ ដែល​មាន​ក្តី​ស្រ​ឡាញ់ និង​មាន​​ផ្ទះ​ដ៏កក់ក្តៅមួយ​ ហើ​យទើ​ប​តែបា​ន​ចៅ​ប្រុស​មួ​យ​ផង។ ពេល​មិត្តសំ​ឡា​ញ់រ​ប​​​ស់​ខ្ញុំម្នា​ក់នេះ​ចូលម​ន្ទីរ​ពេ​ទ្យ នាង​​បានទូ​​​ល​​​​សូ​មឲ្យ​​ព្រះយេស៊ូ​វ​ប​​ង្ហា​​​ញ​វ​ត្ត​មា​ន​ព្រះ​អង្គ ហើយ​គ​ង់​​នៅ​​​ជិ​ត​នាង​។ បន្ទាប់ពី​ការព្យា​បា​ល​បាន​ប្រាំ​ពីរ​ខែ​ម​ក ជំងឺ​រប​​ស់​នាង​ចាប់ផ្តើម​ធូ​រ​ស្បើ​យ​ជាប​ណ្តើ​រ​ៗ។ នាង​ហៅ​ពេល​នោះ​ថា​​ “ពេលស​ម្រា​កទាំ​ង​ប​ង្ខំ”។ នាងមា​ន​ប្រសា​សន៍​​ថា ​នាង​បាន​ចាប់​ផ្តើម​រៀន​ប​ន្ថយ​ល្បឿ​ន ​ឆែកពិ​និត្យ​មើ​លខ្លួ​ន​ឯ​ង​ យ៉ាងស្ងាត់ស្ងៀ​ម​ ហើយស​ម្រាក​ក្នុ​ងសេ​ច​ក្តីល្អ​ ក្តីស្រ​ឡាញ់ និងផែនកា​រដ៏​ល្អ​ឥ​ត​ខ្ចោះរ​ប​ស់​ព្រះ ដោយ​លែង​ខ្វ​ល់ ​ថាតើនា​ងនឹងបា​ន​ជា​សះ​ស្បើយ​ឬ​យ៉ា​ងណា​នោះ​ឡើ​យ​។ អ្នក​ស្រីគីម​ក៏បាន​រក​ឃើញ​ថា​ ព្រះប​ន្ទូល​ដែ​ល​ព្រះបា​នស​ន្យានឹ​ង​រាស្ត្រ​អ៊ីស្រាអែល​ ក៏ជា​ព្រះ​បន្ទូ​ល​ដែល​ទ្រ​ង់​កំពុង​តែមា​ន​មកកាន់នាង​ផ​ងដែ​រ​ថា ព្រះអម្ចាស់ដ៏ជាព្រះ​នៃឯ​ង​ ទ្រង់​នឹង​ជួយ​សង្រ្គោះ ទ្រង់នឹ​ងមា​ន​សេច​ក្តី​រី​ករា​យ​អ​រសប្បាយ​ ចំពោះ​ឯ​ង ​ទ្រង់នឹង​ឲ្យ​ឯ​ងស​ម្រា​ក ក្នុ​ងសេច​ក្តីស្រ​ឡា​ញ់​រ​ប​ស់ទ្រ​​ង់ ក៏នឹងអរ​សប្បាយ​នឹ​ងឯ​ង​ ដោយ​សម្លេ​ង​ច្រៀ​ង​ (សេផានា ៣:១៧)។ ក្រោយ​មក ជម្ងឺរ​បស់នា​ង​ បា​ន​​ស្ថិ​តក្នុង​ដំ​ណា​ក់កា​ល​ដែ​លអា​ច​គ្រ​ង់គ្រ​ង​បា​ន បន្ទាប់​ពី​នាង​បាន​ឆ្ល​ង​កាត់​កា​​រធ្វើ​ដំណើ​រ​ ដែល​បាន​ធ្វើ​ជីវិ​តនា​ង​មា​ន​ភាព​ល្អ​ប្រ​សើ​រឡើ​ង​​។ ឥឡូវ​នេះ នាង​បានត្រឡ​ប់​ទៅរ​ក​ភាពម​មា​ញឹក​នោះ​វិ​ញ​ទៀត​ តែនា​ងច្រើនតែ​​ឈប់​បង្អង់ ដើម្បីរៀ​នសូ​ត្រ​ឡើ​ង​វិញ អំពី “ការស​ម្រាក​ ​ទាំង​​បង្ខំ”។…

Read article
គេកំពុងមើលខ្ញុំ

មាន​ព្រឹត្តិ​ការ​ណ៍​ប្រ​កួត​កី​ឡា​មួ​យ នៅវិ​ទ្យាល័​យ បានធ្វើឲ្យខ្ញុំ​ងើប​មុ​ខ​លែ​ងរួ​ច កាល​ពីប៉ុ​ន្មា​ន​ទ​ស​វត្សរ៍កន្លង​ទៅ។​ ការ​ប្រកួ​ត​កី​ឡាពិត​ជា​មា​ន​ន័យណា​ស់ ចំពោះខ្ញុំ។ ខ្ញុំបា​នផ្តោ​ត​ទៅលើកី​ឡាបា​ល់បោះ​ ​ហើយ​ថែម​ទាំ​ង​​បានចំណាយ​ពេល​រា​ប់​រ​យ​ម៉ោង នៅក្នុង​កា​រហ្វឹ​ក​ហា​ត់​។ ខ្ញុំ​បាន​ចូល​រួម​ក្នុ​ង​ក្រុ​ម​កីឡា​ករ​បាល់​បោះ​មួ​យ តាំង​ពី​នៅ​អនុវិទ្យាល័យ តែ​ពេល​ចូ​ល​ដល់​ម​ហាវិទ្យាល័​យ​ គេ​មិ​នបា​ន​ឲ្យ​ខ្ញុំចូល​រួមប្រកួត​ទៀត​ ដូចនេះ​ខ្ញុំ​មាន​កា​រ​ឈឺចា​ប់យ៉ា​ង​ខ្លាំ​ង។ ទោះ​ជាយ៉ា​ង​ណា​ក៏​ដោ​យ ខ្ញុំ​នៅ​តែ​បន្ត​ចូ​ល​រួ​មក្នុ​ង​ក្រុម ទាំងកា​រ​ខក​ចិ​ត្ត និង​កា​រ​យ​ល់​ច្រឡំ​។ គេ​បាន​ឲ្យ​ខ្ញុំ​ធ្វើ​ជា​​អ្នកស្រង់​ស្ថិតិក្នុ​ងក្រុ​ម តែខ្ញុំ​នៅ​តែ​ទៅចូ​លរួម​​ទស្សនា​ការ​ប្រកួតរបស់​ពួក​គេ ហើយ​បាន​ក​ត់​ត្រា​លម្អិ​ត អំពី​​ការ​បោះ​បា​ល់ចូល​កន្ត្រក ក៏ដូចជាការ​បោះ​មិនចូ​ល​កន្ត្រ​ក ដែល​មិត្ត​ភ័ក្រ​របស់​ខ្ញុំបា​ន​ធ្វើ​ នៅក្នុ​ង​កា​រប្រ​កួ​ត​ជ​ម្រើ​សរដ្ឋ ដែល​​ខ្ញុំ​​មិនបាន​ចូល​រួម​​ប្រ​កួ​ត។ និយាយដោ​យស្មោះ​ត្រ​ង់​ ខ្ញុំមិ​ន​ដែ​លខ្វ​ល់​ថា​ពួកគេ​គិត​យ៉ា​ង​ណា​ ចំពោះ​ខ្ញុំទេ​។ ពោល​គឺ​ខ្ញុំនៅ​​តែប​ន្ត​​ចូលរួមជា​មួយ​ពួ​ក​គេ​ជា​ធ​ម្មតា​។ ហេតុ​ដូច្នេះ​ហើ​យ បាន​ជា​ពេល​ថ្មីៗនេះ ​ខ្ញុំមាន​កា​រភ្ញា​ក់​ផ្អើ​ល​យ៉ា​ងខ្លាំ​ង ដែល​បា​ន​ដឹ​ងថា ​សិស្សរួ​ម​ថ្នាក់​ខ្ញុំ​បួ​នប្រាំ​នាក់​បា​ន​ប្រាប់​ប​ង​ប្អូ​ន​ខ្ញុំ​ថា ពួក​គេ​បានស​ង្កេ​តឃើ​ញ​ថា​​ ​ខ្ញុំ​នៅ​តែ​មាន​កា​រឆ្លើ​យ​ត​បជា​វិ​ជ្ជ​មាន ទោះបីជាខ្ញុំ​មា​នកា​រឈឺ​ចា​ប់​ក៏​ដោ​យ ដែលនោះមេ​រៀ​ន​ នៅក្នុ​ង​ជំនឿ​រ​បស់​គ្រី​ស្ទ​បរិ​ស័​ទ ដែល​ឆ្លុះ​ប​ញ្ចាំ​ង​អំ​ពីព្រះ​គ្រី​ស្ទ​។ ដែល​ខ្ញុំ​និយាយ​នេះ គឺគ្មា​ន​​បំ​ណង​ច​ង់ប្រា​ប់​ឲ្យ​អ្ន​កធ្វើ​ដូ​​ច​ខ្ញុំទេ​ ​ពីព្រោះ​ កាលនោះ​ ខ្ញុំមិ​នបា​ន​ដឹ​ង​ច្បាស់ថា ខ្លួនឯ​ងកំ​ពុង​ធ្វើ​អ្វី​ទេ​។​ តែដែលសំ​ខា​ន់នោះ​ ​គឺយើង​ត្រូវ​ដឹង​ថា​ មនុស្សនៅ​ជំវិញ​ខ្លួ​ន​យើង កំពុង​មើល​ទី​ប​ន្ទា​ល់រ​ប​ស់​យើ​ង។ ក្នុង​បទ​គម្ពី​រ​ទីតុស ៣:១-៨ សាវ័កប៉ុ​លបា​ន​ព​ន្យ​ល់ថា​ ព្រះបា​ន​ប្រ​ទា​នជី​​វិ​ត​ឲ្យ​យើ​ងរ​ស់នៅ…

Read article
ការនិយាយត្រង់ ដែលមានប្រយោជន៍

ម្តាយ​របស់​ខ្ញុំ មានចំ​ណុច​ជាច្រើ​ន​ ដែល​ខ្ញុំ​ចូល​ចិត្ត ហើយ​អ្វីដែ​លខ្ញុំ​ចូ​លចិ​ត្ត​ជាង​គេ​នោះ ​គឺ​ការ​និយាយត្រង់រ​បស់​គា​ត់។ មាន​ពេល​ជា​ញយដ​ង ខ្ញុំច​ង់សុំ​​យោបល់​របស់​គា​ត់ ដើ​ម្បី​ដោះ​ស្រាយ​ប​ញ្ហាណាមួ​យ គាត់​ច្រើន​តែ​ឆ្លើយដោ​យត្រ​ង់​ថា ​“បើមិ​នស្តា​ប់ស​ម្តី​ម៉ាក់​ទេ កុំ​សុំយោបល់ម៉ាក់​អី ម៉ាក់នឹ​ង​មិន​ខំ​និយា​យ​អ្វី​ដែ​លកូ​ន​ច​ង់​ស្តាប់​នេះ​ទេ​។ ម៉ាក់​នឹង​និយា​យ​តែ​អ្វីដែ​ល​ចេ​ញពី​ចិ​ត្ត​ម៉ាក់​ប៉ុ​ណ្ណោះ”។ នៅ​ក្នុងពិ​ភ​ពលោ​ក ដែល​មនុ​ស្ស​ត្រូវ​ប្រ​យ័ត្ន​ប្រយែង​ពាក្យស​ម្តីរ​បស់​ខ្លួ​ន ការ​និយាយ​ត្រង់​របស់​ម្តាយ​ខ្ញុំ ​គឺ​ពិត​ជា​លើកទឹ​ក​ចិត្ត​ខ្ញុំ​ណាស់​។ នេះក៏​ជា​លក្ខ​ណៈស​ម្បត្តិ​ ដែល​មិត្ត​ភ័ក្រ​ដ៏ពិ​ត​មាន​ផ​ង​ដែរ​។ មិត្តភ័​ក្រដ៏​ពិ​តនិ​យា​យកា​រ​ពិតមក​កាន់យើង​ ដោយ​ក្តីស្រ​ឡាញ់ ទោះ​បីជា​យើង​មិ​នច​ង់​ស្តាប់​ក៏ដោ​យ គឺដូ​ចដែល​​បទគម្ពីរសុភាសិតចែងថា​ “របួសដែ​ល​មិត្តសំឡាញ់ធ្វើ​ដល់​យើង នោះ​តែង​ធ្វើដោ​យស្មោះ​ត្រ​ង់ទេ”(សុភាសិត ២៧:៦)។ នេះ​ក៏ស្ថិ​តនៅ​ក្នុង​ចំ​ណោម​មូ​លហេ​តុ ដែល​យើងទទួល​ស្គា​ល់ថា​ ព្រះ​យេស៊ូវ​ជា​មិ​ត្ត​ដ៏​ល្អប្រ​សើរបំ​ផុត។ ពេលដែ​លទ្រ​ង់​ជួ​ប​ស្ត្រី​ម្នាក់​នៅក្បែ​រអណ្តូងទឹក(យ៉ូហាន ៤:៧-២៦) ព្រះអង្គមិ​ន​បាន​មា​នបន្ទូលមកកាន់នាង អំពើ​តម្រូវកា​រខា​ងសាច់​ឈាម​ ដែល​ជារឿ​ង​ប​ន្ទា​ប់បន្សំឡើ​យ ផ្ទុយ​ទៅវិញ​ ព្រះអង្គបា​ន​មាន​ប​ន្ទូ​ល​ស៊ីជម្រៅ​បំផុត អំពីត​ម្រូវ​ការ​ខា​ងវិ​ញ្ញាណ​របស់​នាង​វិញ។ ទ្រង់ប​ង្ហាញ​ឲ្យ​នាង​យល់អំពីល​ក្ខ​ណៈសម្បត្តិរ​បស់​ព្រះ​វ​របិតា ហើយមា​ន​បន្ទូ​ល​ដោ​យក្តី​​ស្រឡាញ់ អំ​ពី​ក្តី​ស្រមៃរបស់​នា​ង ដែល​មិន​អាចក្លា​យ​ជា​កា​រ​ពិ​ត និងអំ​ពី​ការ​ខក​ចិ​ត្ត​ដ៏ធ្ងន់បំ​ផុត​របស់​នាង។ ពេលដែ​លយើ​ង​ដើ​រជា​មួ​យព្រះ​អ​ម្ចាស់ សូម​យើង​អនុញ្ញាតិ​ឲ្យ​ទ្រង់​មានព្រះ​បន្ទូល ឲ្យ​យើងដឹងច្បាស់​ អំពី​ស្ថានភា​ពជា​ក់​ស្តែង​នៃ​ដួ​ងចិ​ត្ត​យើ​ង តាម​រ​យៈ​បទ​គ​ម្ពីរ ដើម្បី​ឲ្យ​យើ​​ង​​ងា​​កម​ក​​រ​ក​ព្រះ​អង្គ​ និងទទួលព្រះ​គុណ​ព្រះអ​ង្គ​ ​ជាជំ​នួយ នៅពេ​លណា​យើ​ង​ត្រូ​វ​ការ ។–Bill Crowder

Read article
បុរសល្អម្នាក់

ក្នុងពិ​ធី​រំ​ឭកខួ​បលោ​ក​ជ័ររ៉ល ស្ទីវិន(Jerald Stevens)​ មាន​គ្រូគ​ង្វាល​ម្នាក់​មា​នប្រសា​សន៍ថា​ “លោកជែរី​ជាម​នុស្ស​ល្អ”។ “គាត់​ស្រឡាញ់​គ្រួសា​រ​គា​ត់។ គាត់ស្មោះ​ត្រង់​ចំ​ពោះ​ភ​រិយា​របស់គាត់។ គាត់​បម្រើ​ប្រទេ​សជា​តិ ក្នុ​ងជួ​រ​កង​ទ័ព។​ គាត់​ជា​ឪពុក និងជា​​ជីតាដ៏​ល្អ​ប្រ​សើរ មិន​តែ​ប៉ុណ្ណោះ គាត់​ជា​មិត្ត​ភ័ក្រ​ដ៏​ឧត្តុងឧត្តម្ភ”។ ប៉ុន្តែ លោក​គ្រូគ​ង្វា​លបា​ន​ប​ន្តប្រា​ប់​មិត្តភ័ក្រ និង​ក្រុម​គ្រួសារ ដែល​កំពុ​ងជួ​ប​ជុំ​នៅទីនោះ​ថា​ ការ​រស់​នៅបា​ន​ល្អ និង​ការ​ប្រព្រឹត្ត​ល្អ រប​ស់លោក​ជែរី មិន​អា​ច​គ្រប់គ្រាន់​ល្មម នឹងឲ្យ​គាត់​ចូ​ល​ន​គរ​ស្ថា​ន​សួគ៌​បា​ន​ឡើយ។ ហើយ​លោក​ជែរីក៏​អាច​​និយាយអ​ញ្ចឹ​ង​ខ្លួន​ឯ​ង​ដែរ! លោក​ជែរី​ជឿពា​ក្យ​ ដែល​បាន​ក​ត់​ក្នុ​ងប​​ទគម្ពីរ ដែលបា​នចែ​ង​ថា ​“ពីព្រោះ​គ្រប់​គ្នា​បា​ន​ធ្វើបា​ប​ ហើយ​ខ្វះ​មិន​​ដល់សិរី​ល្អនៃ​ព្រះ​”(រ៉ូម ៣:២៣) និង​ខ​គ​ម្ពីរដែ​លចែ​ង​ថា​ “ដ្បិតឈ្នួលនៃ​អំពើ​បា​ប នោះជា​សេចក្តី​ស្លាប់”(រ៉ូម ៦:២៣)។ ដូច្នេះ ជោគ​វាសនា​ចុង​ក្រោយ​ដ៏​អស់​កល្ប​ជា​និច្ច របស់​លោក​ជែរី មិន​មែន​ស្ថិត​នៅ​លើ ថាតើគា​ត់​រ​ស់​នៅបា​​​នល្អកម្រិតណា​ឡើ​យ ​តែផ្អែ​ក​ទាំង​ស្រុ​ង​ទៅ​លើ​ ការដែ​ល​ព្រះ​គ្រី​ស្ទបា​ន​សុ​គ​ត​ជំនួ​ស​គា​ត់ ​ដើម្បី​​បង់ថ្លៃលោះ​បាប​នៅ​លើ​ឈើឆ្កា​ង​។ លោកជែរី​​ជឿថា​ ​ ​យើងម្នា​ក់​​​ៗ​​ត្រូ​​វ​តែ​​ទ​ទួលអំណោយ ដោយ​ឥត​គិតថ្លៃ​ម​ក​ពី​ព្រះ ដោយ​ផ្ទាល់​ខ្លួ​ន ដែល​ជាជី​វិត​អស់​ក​ល្ប​ជា​និច្ច ក្នុង​អង្គ​ព្រះគ្រី​ស្ទ​យេស៊ូវ ដ៏​ជាព្រះ​អម្ចាស់​នៃ​យើង​(៦:២៣)។ លោកជែ​រីជា​ម​នុ​ស្ស​ល្អ​ម្នា​ក់ តែធ្វើ​យ៉ា​ង​ណា​ ក៏នៅ​តែ​មិ​ន​ល្អគ្រ​ប់​គ្រា​ន់ឡើ​យ​។ ហើយ​យើង​ក៏​មិន​អា​ច​ល្អ​គ្រ​ប់គ្រា​ន់ដែរ។​ ដ្បិតអ្ន​ករាល់​គ្នាបា​ន​សង្រ្គោះ ដោយសា​រសេ​ចក្តី​ជំ​នឿ…

Read article
រំពឹងថាការអស្ចារ្យនឹងកើតឡើង

លោក​វីលៀម ខារី(Williams Carey) ជាមនុស្ស​សាម​ញ្ញ​ម្នាក់ តែគា​ត់​មាន​ជំនឿរឹ​ង​មាំ​ខុស​ពី​ធម្មតា។ គាត់​បាន​ចា​ប់កំ​ណើត ក្នុងវ​ណ្ណៈ​កម្មករ កាល​ពី​សតវត្ស​ន៍​ទី​១៨ ហើយ​គាត់​​ប្រកប​របរ​ចិញ្ចឹម​ជីវិត ដោ​យ​ធ្វើ​ជាង​កាត់​ស្បែក​ជើង។ ក្នុង​អំឡុង​ពេល​​ដែ​ល​លោកខារី​កំពុង​ប្រកប​ការងារកាត់​ស្បែក​ជើង គាត់​​បាន​​អានសៀវ​ភៅ​ទេវ​សាស្រ្ត និង​កំណត់​ហេតុ ដែល​អ្នក​ស្រាវ​ជ្រាវ​ម្នាក់បាននិ​ពន្ធ។ ពេល​នោះ ព្រះក៏​បា​ន​ប្រើព្រះ​ប​ន្ទូលទ្រ​ង់ និង​រឿង​នៃ​ការរុករកឃើញ​ក្រុម​មនុស្សថ្មី​​ ដើម្បី​បណ្តាល​​ចិត្ត​គាត់​ឲ្យ​​ចេញ​​ទៅ​​​ផ្សា​យ​​ដំ​ណឹង​​​ល្អ ក្នុង​តំបន់​ជាច្រើ​ន នៃ​​ពិ​ភ​​ព​លោក​។ ក្រោយ​​មក គាត់​ក៏បា​ន​​ធ្វើដំ​ណើរ​​ទៅ​ប្រទេស​ឥណ្ឌា ធ្វើ​ជាបេសក​ជន ហើយ​គាត់​មិន​ត្រឹ​មតែ​បាន​ប្រ​កាស​ដំណឹងល្អប៉ុ​ណ្ណោះទេ​ តែ​គាត់​ថែម​ទាំងរៀ​ន​ចេះ​ភាសាផ្សេ​ង​ៗ​នៃ​ជនជាតិ​ឥណ្ឌា ហើយគា​ត់​ក៏បា​ន​បក​ប្រែព្រះ​​គម្ពីរ ជា​ភាសា​ទាំង​នោះផងដែរ​។ លោក​ខារី​បាន​ប​ង្ហាញ​ពី​ទឹ​ក​ចិត្ត​​ឆេះ​​ឆួល ចំពោះ​​បេសក​កម្ម ដោយ​លើក​ឡើង​ថា​ “ចូរ​រំពឹង​ថា ព្រះ​ទ្រង់​នឹង​ធ្វើកា​រ​អស្ចារ្យ ចូរ​ព្យាយា​ម​ធ្វើកិច្ចការ​ដ៏​ធំ​ប្រសើរ​ថ្វាយទ្រង់”​។ លោក​ខារីក៏​បាន​រ​ស់នៅ តាម​ពាក្យ​សម្តី​ខាង​លើនេះ​ ​ហើយ​មនុស្ស​រាប់​ពាន់​នាក់​ក៏​បានទទួល​ការ​លើក​ទឹក​ចិត្ត​ឲ្យ​បំពេញ​បេសក​កម្ម តាម​គំរូ​របស់​គាត់។ ព្រះ​គម្ពីរ​បាន​ចែង​អំ​ពី​មនុ​ស្ស​ជា​ច្រើន ដែលបា​នប​ង្កើត​ផល​ដ៏​អស្ចារ្យ ដោយសា​រ​សេចក្តី​ជំនឿរ​បស់​ខ្លួ​ន។ បទ​គម្ពីរ​ហេព្រើ​រចែ​ងអំពី​ពួក​អ្នក “ដែល​ដោយសា​រសេ​ចក្តីជំ​នឿ​ នោះគេបា​នឈ្នះនគ​រដ​ទៃ​ បាន​សម្រេចការសុ​ចរិត​ បាន​ទទួល​សេចក្តីសន្យា បានបិទមា​ត់សិ​ង្ហ បានព​ន្លត់អំណាចភ្លើង បានរួ​ចពីមុខ​ដាវ បានមាន​កំ​ឡាំង ក្នុង​កាលដែល​កំពុ​ងតែខ្សោ​យ ក៏ត្រឡប់​ជា​​ពូកែក្នុងចំ​បាំង​ ទំាង​កំចាត់​ពលទ័​ព​សាសន៍ដ​ទៃផ​ង”( ហេព្រើរ ១១:៣៣-៣៤)។ មានវី​រៈ​បុរស​នៃ​សេចក្តី​ជំ​នឿកា​ន់តែ​ច្រើនឡើ​ង​ៗ…

Read article
វេចខ្ចប់ទុក្ខសោករបស់អ្នក

ក្នុង​អំឡុង​ពេល​ដ៏​វឹ​ក​វរនៃទស​វត្សរ៍​ឆ្នាំ​១៩៦០ តន្រ្តី​ដ៏ពេញនិ​យ​ម​​ ​នៅ​សហ​រដ្ឋ​អាមេ​រិក មាន​ការ​លា​យឡំ​ចូ​លគ្នាដ៏ច​ម្លែក​ រវាងកា​រ​តវ៉ាប្រ​ឆាំង និង​ជាតិ​និ​យម។ បទ​ចម្រៀង​ខ្លះមា​នការប្រឆាំ​ងនឹ​ង​ស​ង្រ្គាម ភាពលោ​ភល​ន់ និងភាពអ​យុ​ត្តិធ​ម៌​ក្នុ​ងស​ង្គម ខណៈ​ពេល​ដែ​ល​ច​​ម្រៀង​ផ្សេ​ងទៀតបា​ន​បញ្ជា​ក់អំពី​កាត​ព្វកិច្ច ដែលប្រ​ជា​ជន​មា​ន​ចំពោះប្រទេសជា​តិ និង​ប្រពៃ​ណីយ។ ប៉ុន្តែ ទន្ទឹមនឹ​ង​នោះ​ លោក​រីឆាត ហ្វារីណា(Richard Farina)​ និងអ្ន​កស្រី​ប៉ូ​លីន បេស ម៉ាឌិន(Pauline Baez Marden) បាននិ​ព​ន្ធ​បទចម្រៀងមួ​យប​ទ​ ដែល​មាន​ចំ​ណ​ង​ជើ​ង​ថា “ចូរ​វេច​ខ្ចប់​​ទុក្ខសោករ​ប​ស់អ្ន​ក​​” ដែល​បទ​ច​ម្រៀង​នេះ​បា​ន​និយា​យ​អំ​ពីការតវ៉ា​ប្រ​ឆាំង​ ក៏ដូ​ចជា​និ​យាយ​អំ​ពី​ជាតិ​និ​យ​ម ដោយ​ផ្តោត​ទៅ​លើកា​រស្វែ​ង​រក​ស​ន្តិភា​ព​ផ្ទា​ល់​ខ្លួន​។​ បទចម្រៀងនេះ​ ​មានវគ្គ​ដែលគេ​ច្រៀ​ង​ប​ន្ទជា​ច្រើ​ន​ដ​ង យ៉ាងដូ​ចនេះ​ថា​ ​: បើសិ​ន​ជាមានន​រ​ណា​ម្នា​ក់​អាច​វេច​ខ្ច​ប់​ទុ​ក្ខសោ​ក​រប​ស់​អ្នក ហើយ​ផ្ទេរ​ទុក្ខសោ​ក​នោះ​មក​ខ្ញុំ​ នោះអ្នក​នឹ​ង​លែ​ងមា​ន​ទុក្ខ​សោ​កនោះទៀត ព្រោះ​ខ្ញុំដឹ​ង​ពី​របៀបប្រើ​ទុក្ខ​​សោក​នោះ​ ចូរផ្ទេ​រ​ទុក្ខសោកនោះ​មកខ្ញុំ​។ អ្នកនិ​ព​ន្ធនៃ​ប​ទ​ចម្រៀ​ង​នេះ ប្រ​ហែល​ជា​គិត​ថា​ មនុស្ស​ម្នាក់​ៗ​ស​ង្ឃឹ​មថា​ មានន​រណា​ម្នា​ក់ ដែលពិត​ជា​អាច​ផ្ត​ល់ឲ្យ​នូ​វស​ន្តិ​ភាព​ក្នុ​ង​ចិ​ត្ត​បាន​។ ​មាន​ដំណឹ​ងល្អ​មួ​យ​ដែល​ប្រ​កាស់​ថា​ ​មាន​អ​ង្គ​​បុ​គ្គល​ម្នាក់ ដែលពិត​ជា​អា​ច​ជួយ​ឲ្យយើ​ង​មាន​ស​ន្តិ​ភាព​ក្នុង​ចិ​ត្ត​មែ​ន។ គឺដូចដែ​ល​បទ​គម្ពីរ​អេសាយ ជំពូក៥៣ បានថ្លែង​ទំនា​យ អំពី​ព្រះ​មែស៊ី​នៃសា​សន៍អ៊ី​ស្រាអែ​ល ដែល​ទ្រង់​យាងមក​តាម​ព្រះប​ន្ទូ​លស​ន្យា។ ក្នុងនាមជា​គ្រីស្ទ​បរិ​ស័ទ យើង​ឃើញថា​ បទទំនាយ​នេះបា​ន​សម្រេច នៅក្នុង​ការ​សុគ​ត​ និ​ងកា​រ​មាន​ព្រះជ​ន្ម​ឡើង​វិញ​…

Read article
លោកតាបានចាកចេញទៅ

លោក​ឃែន ជាប​ងប្អូ​ន​ជីដូនមួ​យរ​បស់​ខ្ញុំ ដែលបានប្រយុ​ទ្ធនឹ​ង​ជម្ងឺ​មហារីក ដោយ​ចិត្តក្លា​ហាន អស់​រយៈ​ពេល​៤ឆ្នាំ​។ នៅក្នុ​ង​ថ្ងៃ​ចុង​ក្រោយ រប​ស់​គាត់នៅលើ​ផែន​ដីនេះ​ ភរិយា កូនទាំង​ពី​រនា​ក់ និង​ចៅ​របស់​គាត់​បួនប្រាំ​នា​ក់ បាន​ចូលក្នុ​ង​បន្ទ​ប់គាត់ ដើម្បីចំ​ណាយ​ពេលជាមួយគា​ត់ ជា​លើ​កចុ​ង​ក្រោយ​ ព្រម​ទាំង​និយាយ​ពាក្យ​លាគ្នាជា​​ពិសេស​ផង។ ពេលដែ​លពួ​កគេ​ចេ​ញ​ក្រៅប​ន្ទប់​បានមួយស្រ​បក់ គាត់​ក៏បា​នលា​ចាក​លោក​ ទៅនៅ​ជា​មួយ​ព្រះ អស់ក​ល្បជា​និ​ច្ច។ ពេល​ដែល​ក្រុម​គ្រួសា​រគា​ត់បា​ន​ដឹ​ងថា គាត់បា​នផុ​តដ​ង្ហើ​មហើយ ចៅស្រីដែល​មា​ន​វ័យ​ក្មេ​ងរ​បស់គាត់ បានពោ​លពាក្យ​ដ៏ផ្អែមថា​ “លោក​តាបា​នចាក​​​ចេញទៅ យ៉ាងស្ងប់ស្ងាត់”។ ព្រះ​បានគ​ង់​នៅជា​មួ​យលោ​កឃែន ក្នុងជីវិតដែលគាត់រ​ស់​បាន​មួ​យ​ពេល ហើយមួ​យស​ន្ទុះក្រោ​យ​មក វិញ្ញាណរ​បស់​គា​ត់​ក៏​បាន​ទៅ​នៅ​ជាមួ​យ​ទ្រ​ង់ នៅ​ក្នុង​នគរ​ស្ថាន​សួគ៌។ លោកឃែ​នបាន​ធ្វើ​ពា​ក្យប​ណ្តាំ សុំ​ឲ្យ​គេ​​អាន​បទ​គម្ពីរទំនុកដំ​កើង ជំពូក១៦ ក្នុង​ពិធី​រំឭ​ក​អំ​ពី​គា​ត់។ គាត់​មាន​គំនិតយ​ល់​ស្រប​ ចំពោះ​ស្តេច​ដាវី​ឌ​​ ដែល​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​នេះ ដែល​បាន​មា​នប្រ​សា​ស​ន៍ថា គ្មាន​ទ្រព្យ​សម្បត្តិ​ណា ដែលមា​នត​ម្លៃ​ជា​ងកា​រមា​ន​ទំនា​ក់ទំ​ន​ង​ផ្ទា​ល់​ខ្លួន ​ ជាមួ​យព្រះ​ឡើ​យ​(ខ.២,៥)។ ស្តេច​ដាវីឌ​មា​ន​ព្រះជា​ទី​ជ្រ​កកោ​ន​រប​ស់​ទ្រង់​ ដូចនេះ ទ្រង់​ក៏​បាន​ជ្រាប​ផ​ងដែ​រ​ថា​ សេចក្តី​ស្លាប់​​មិនបានឆ​ក់យ​ក​ជី​វិ​តអ្ន​ក​ជឿព្រះ​ឡើ​យ។ ទ្រង់​មាន​ប​ន្ទូល​ថា​ “ដ្បិត​ទ្រង់​​មិន​​ទុក​ឲ្យ​ព្រលឹង​ទូលបង្គំ នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ”(ខ.១០)។ ពេលដែ​លលោ​កឃែ​ន ឬអ្នកដទៃ​ទៀត​​ដែលបាន​ទទួ​លព្រះ​យេ​ស៊ូ​វជា​ព្រះ​ស​ង្រ្គោះ​ បា​នលា​ចា​ក​លោក​នេះ​ទៅ​ ព្រះទ្រង់មិ​ន​បាន​បោះ​បង់ចោលពួ​ក​គា​ត់ ដោយ​ឲ្យពួ​ក​គា​ត់ស្លា​ប់​ជា​រៀង​រ​ហូ​ត​ឡើយ។ ដោយសា​រកា​រ​សុ​គត និង​ការ​មា​នព្រះ​ជ​ន្មឡើ​ងវិ​ញ​នៃព្រះ​យេស៊ូវ…

Read article
ការអរព្រះគុណព្រះ

មានសោ​ក​នាដ​​កម្ម​មួយ បាន​បន្ស​ល់​ទុក​នូ​វ​ចន្លោះប្រហោង ក្នុង​គ្រួសា​រ​មួ​យ ដែល​គ្មា​ន​អ្វី​អា​ច​បំ​ពេញបាន​ឡើយ។ មាន​ក្មេង​តូ​ច​ម្នា​ក់បា​ន​រ​ត់តេស​តាស ដេញ​តាម​សត្វឆ្មាមួ​យ​ក្បាល​ ចូល​ទៅ​ក្នុង​ផ្លូវ​ថ្ម​ល់ ហើយ​ក៏​ត្រូ​វឡា​​ន​ដឹកទំនិញ​ធុន​តូច​បុកស្លា​ប់។ ក្មេងស្រី​អា​យុបួ​នឆ្នាំ​ដែលជា​​ប​ង​ស្រីរបស់​វា បាន​ឈរ​ភាំ​ងស្មារ​តី ពេល​ដែល​ឃើ​ញម្តា​យ​រ​បស់នាង​ពរ​ប្អូន​ស្រីតូ​ចរ​បស់​ខ្លួ​ន ដែលបា​ន​បាត់​ប​ង់​ជីវិ​ត​ទៅ​ហើយ​។ ចាប់​តាំង​ពី​ពេល​នោះម​ក​ ភាព​ចម្លោះ​ប្រហោង​ដ៏​រងាដែ​លព្រឹត្តិ​​ការណ៍​នោះ​បាន​ប​ន្សល់ទុ​ក បាន​ហ៊ំ​ព័ទ្ធគ្រួ​សារ​មួយ​នេះ ដោយទុ​ក្ខសោ​ក​ អស់​រយៈ​ពេល​ជា​ច្រើ​នឆ្នាំ​។ ការក​ម្សា​ន្តចិ​ត្ត​ដែល​ពួ​ក​គេ​បាន​ទ​ទួល គឺ​គ្មាន​​អ្វីក្រៅ​ពីអា​រម្មណ៍ ដែល​​ស្ពឹក​គិ​តលែ​ង​ចេ​ញ ដោយ​មិនដឹ​ងថា​ ពេល​ណា នឹង​បាន​ធូ​រស្បើ​យ​ឡើយ។ ក្មេង​ស្រី​អាយុ​បួ​ន​ឆ្នាំ ដែលបា​ន​ឃើញ​ហេ​តុ​ការណ៍នោះ គឺជា​អ្ន​កស្រី​ អាន វ៉ូសខាម(Ann Voskamp) ដែល​ជាអ្ន​កនិ​ពន្ធ​ម្នា​ក់ ហើយ​សេចក្តីទុ​ក្ខ នៃម​រណៈ​ភាព​របស់​ប្អូន​ស្រីគាត់​ បាននាំ​ឲ្យ​គាត់មា​នទស្ស​នៈអំពី​ជី​វិត និង​អំពី​ព្រះ។ នាង​បាន​ច​ម្រើន​វ័យ​ធំ​ឡើ​ង ក្នុង​ពិ​ភ​ពដែ​ល​មានកា​​រយល់​ដឹងតិ​ច​តួច​អំ​ពី​ព្រះ​គុណ​ព្រះ​។ សេចក្តី​អំ​ណរ គឺជា​​គំនិ​ត​ដែល​មិ​នមា​ន​មូល​ដ្ឋាន​គ្រឹះ​ ក្នុងកា​រ​ពិតឡើយ​។ ពេល​ដែល​នាង​ក្លា​យជា​ម្តា​យវ័​យ​ក្មេង​ម្នា​ក់ អ្នក​ស្រីវ៉ូសខា​មបាន​ចាប់​ផ្តើ​ម​ធ្វើកា​រ​ស្វែងយល់ អំពី​សេចក្តី​អំណរ ដែល​មា​នចែ​ង​ក្នុ​ងព្រះ​គ​ម្ពី​រ។ នាង​បាន​រ​ក​ឃើ​ញ​ថា ក្នុងព្រះ​គម្ពីរ​ដើមភាសា​ក្រិក ពាក្យ​អំណរ និងពា​ក្យព្រះ​គុណ មានប្រ​ភព​ម​កពី​ពា​ក្យ ឆែរ៉ូ(chairo)​ ដែល​ជា​ចំណុចស្នូ​ល​នៃ​ពា​ក្យ​មួយ ក្នុង​ភាសា​ក្រិ​ក ដែល​​​មា​ន​​ន័​​យ​ថា ការអ​រ​​ព្រះគុ​ណ។ នាង​ក៏​ឆ្ង​​ល់​​ថា​ តើ​អត្ថ​ន័យ​នៃពាក្យនេះ​…

Read article
ទទួលជានិច្ច

លោកវ៉រិន ប៊ូហ្វេត(Warren Buffet) ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងស្ថិតក្នុងចំណោមអ្នកមានបំផុតក្នុងពិភពលោក។​ គាត់ត្រូវបានមហាវិទ្យាល័យធុរៈកិច្ចនៃសកលវិទ្យាល័យហាវើត(Harvard)បដិសេធមិនឲ្យចូលសិក្សា ពេលគាត់មានអាយុ១៩ឆ្នាំ។ បន្ទាប់ពីគាត់ធ្លាក់ នៅក្នុងការសម្ភាសចូលរៀន គាត់ក៏បាននឹកចាំអំពី “អារម្មណ៍ភ័យខ្លាច” និងការព្រួយបារម្ភអំពីប្រតិកម្មរបស់ឪពុកគាត់ ចំពោះដំណឹងនេះ។ នៅក្នុងការនឹកចាំនេះ លោកប៊ូហ្វេតបានមានប្រសាសន៍ថា “កាលនោះ ខ្ញុំបានគិតថា អ្វីៗគ្រប់យ៉ាងរលាយអស់ហើយ តែក្រោយមកទើបខ្ញុំដឹងថា ការដែលបានកើតពេលនោះ គឺជាប្រយោជន៍ទៅវិញទេ”។ ថ្វីត្បិតតែការបដិសេធន៍ធ្វើឲ្យមានការឈឺចាប់មែនក៏ដោយ ក៏យើងមិនត្រូវឲ្យវា រារាំងមិនឲ្យយើងសម្រេចកិច្ចការ ដែលព្រះសព្វព្រះទ័យឲ្យយើងធ្វើឡើយ។ អ្នកភូមិរបស់ព្រះយេស៊ូវ បានបដិសេធន៍ថា ទ្រង់មិនមែនជាព្រះមែស៊ីឡើយ(យ៉ូហាន ១:១១) ហើយក្រោយ មានពួកសិស្សទ្រង់ជាច្រើននាក់ បានបដិសេធទ្រង់ដែរ​(៦:៦៦)។ ការបដិសេធន៍ដែលព្រះយេស៊ូវបានទទួលរង ជាផ្នែកមួយនៃផែនការ ដែលព្រះមានសម្រាប់ព្រះរាជបុត្រាទ្រង់(អេសាយ ៥៣:៣) ដូចនេះ ព្រះរាជកិច្ច ដែលព្រះយេស៊ូវធ្វើបន្ត ក៏ជាផ្នែកមួយនៃផែនការរបស់ព្រះផងដែរ។ ពេលដែលព្រះយេស៊ូវកំពុងធ្វើព្រះរាជកិច្ច ទ្រង់បានទទួលរងការបដិសេធរបស់លោកិយ ហើយទ្រង់ក៏បានជ្រាបជាមុនថា ព្រះវរបិតានឹងបោះបង់ទ្រង់ចោល នៅកាល់វ៉ារី (ម៉ាថាយ ២៧:៤៦) ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ទ្រង់នៅតែបន្តប្រោសជម្ងឺ ដេញវិញ្ញាណអាក្រក់ ហើយផ្សាយដំណឹងល្អដល់បណ្តាជនដដែល។​ មុនពេលគេយកទ្រង់ទៅឆ្កាង ទ្រង់បានមានបន្ទូលថា “ទូលបង្គំ​បាន​បង្ហើយ​ការ…

Read article