មេរៀនអំពីការព្រួយបារម្ភ

មានពេល​មួយ មិត្ត​ភក្តិ​របស់​ខ្ញុំម្នា​ក់​ បាន​ឲ្យ​ទឹក​មួយ​កែវ​ធំ​មក​ខ្ញុំ ហើយ​ក៏​បាន​ឲ្យ​ខ្ញុំ​កាន់​ទឹក​មួយ​កែវ​នោះឲ្យ​បាន​យូ​រ។ ពេលដែ​ល​ខ្ញុំ​កាន់​វា​កាន់​តែ​យូ​រ​ ខ្ញុំ​មានអា​រម្មណ៍​ថា វា​មាន​ទម្ងន់​កាន់​តែ​ធ្ងន់​។​ ទី​បំផុត​ខ្ញុំ​ក៏រួ​យ​ដៃ​ ហើយ​ខ្ញុំ​ក៏​បាន​ដាក់​កែវ​ទឹក​នោះ​ចុះ។ គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា ការ​នេះ​បាន​បង្រៀន​គាត់​ថា​ ការ​ព្រួយ​បារម្ភ​អាច​មាន​ផល​វិ​បាក មិន​ខុស​ពី​ការ​កាន់​កែវ​ទឹ​ក​នោះ​ទេ។ កាល​ណាគា​ត់ព្រួ​យ​បារម្ភ​អំពី​អ្វី​មួ​យ កាន់​តែយូ​រ​​ប៉ុណ្ណា នោះ​ការ​ភ័យ​ខ្លាច​ក៏​គ្រ​បសង្កត់​គាត់​កាន់​តែ​ធ្ងន់​ទៅ​ៗ​ផ​ង​ដែ​រ។

យ៉ាង​ណាមិ​ញ​ ស្តេចដា​វី​ឌ​​បា​នជ្រា​ប​ច្បាស់​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ភ័យ​ខ្លា​ច។ មាន​ពេល​មួ​យ​ ជីវិត​រប​ស់ទ្រ​ង់​បា​នជួ​ប​វិបត្តិ​យ៉ាង​ធ្ងន់​ធ្ងរ។ អាប់​សាឡំម ដែល​ជា​បុត្រា​របស់​ទ្រង់​ បាន​ដណ្តើម​យក​ភាព​ស្មោះស្ម័​គ្រ​របស់​ពួក​មន្ត្រីនៃ​ន​គរ​អ៊ី​ស្រាអែល​ពី​ទ្រង់ ហើយ​បាន​ព្យាយាម​ដណ្តើម​រាជ្យ​ទ្រង់​។ ពេល​នោះ ស្តេច​ដាវីឌ​មិន​ដឹង​ថា ​នរណាខ្លះ​​ស្ម័គ្រ​ស្មោះចំ​ពោះទ្រ​ង់ ហើយ​មាន​ប៉ុន្មាន​នាក់​ដែល​ប្រឆាំង​នឹង​ទ្រ​ង់​ទេ។​ ដូ​ច​នេះ ទ្រង់​គ្មាន​ជម្រើស​អ្វី​ក្រៅពី​រ​ត់​គេច​ឡើយ​។ គឺដូ​ចដែ​ល​ទ្រង់​មាន​បន្ទូ​ល​ទៅកា​ន់អ្ន​ក​បម្រើ​ទ្រង់​ថា “ចូរ​យើង​​នាំ​​គ្នា​​​រត់​​ចេញ​ទៅ ពុំ​នោះ នឹង​គ្មាន​ពួក​យើង​ណា​មួយ បាន​រួច​ពី​អាប់សាឡំម​ឡើយ ចូរ​ប្រញាប់ប្រញាល់​ចេញ​ទៅ​ចុះ ក្រែង​លោ​វា​មក​ទាន់ ធ្វើ​អាក្រក់​ដល់​យើង​រាល់​គ្នា ហើយ​ប្រហារ​ពួក​ក្រុង​ដោយ​មុខ​ដាវ”(២សាំយ៉ូអែល ១៥:១៤)។

ពេល​ទ្រង់​កំ​ពុង​រ​ត់​គេច​ ទ្រង់​​បាន​និពន្ធទំ​នុកដំ​កើង​ដែល​បាន​ចែង​ថា​ “ខ្ញុំ​​ឡើង​សម្លេង​អំពាវនាវ​​ដល់​ព្រះយេហូវ៉ា ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ពី​លើ​ភ្នំ​បរិសុទ្ធរបស់​ទ្រង់”(ទំនុកដំកើង ៣:៤)។ ពេលទ្រ​ង់កំ​ពុង​​មាន​កា​រ​ភ័យ​​ខ្លា​ច ​ទ្រង់បានសម្លឹ​ងឆ្ពោះ​ទៅ​រក​ព្រះ​អម្ចា​ស់។ ព្រះទ្រ​ង់​ក៏​បាន​បង្ហាញ​ព្រះ​គុណ ហើយ​ជួយ​ឲ្យទ្រ​ង់​ឡើងគ្រ​ងរា​ជ​ឡើង​វិ​ញ។

មាន​ការ​ព្រួយ​បា​រ​ម្ភ​ជា​ច្រើន​ ដែល​អាច​គ្រប​ស​ង្កត់​យើង​ធ្ង​ន់​ឡើង​​ៗ។ តែ​ពេល​ដែល​យើ​ង​ផ្ទេរ​បន្ទុក​ទាំង​អ​ស់​នោះ​ដាច់​ដ​ល់​ព្រះហស្តនៃ​​ព្រះ​ដ៏មា​ន​ចេស្តា ព្រះអង្គ​នឹ​ង​ជួយ​នាំ​យើង​ឆ្លង​កាត់​ទុក្ខ​លំបាក ដោយ​ជ័យ​ជ​ម្នះ​។-Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles