ការរៀនរង់ចាំព្រះអម្ចាស់
អ្នកស្រី ចា សា-ស៊ូន(Cha Sa-soon)-ជាស្រ្តីជនជាតិកូរេ ដែលមានអាយុ៦៩ឆ្នាំ ដែលបានទទួលប័ណ្ណបើកបររថយន្ត បន្ទាប់ពីគាត់បានព្យាយាមអស់រយៈពេល៣ឆ្នាំ ក្នុងការប្រឡងវិញ្ញាសារសរសេរទាល់តែជាប់។ គាត់ចង់បានប័ណ្ណបើកបរ ដើម្បីបើកឡានជូនចៅៗរបស់គាត់ ទៅលេងសួនសត្វ។ ដូចនេះ គាត់មានការតស៊ូរហូតបានសម្រេច ក្នុងពិភពលោកដែលមនុស្សតែងតែចង់បានអ្វីភ្លាមៗ។ ពេលដែលយើងចង់បានអ្វីមួយ ហើយមិនអាចបានដូចចិត្ត យើងច្រើនតែរអ៊ូរទាំ ហើយធ្វើការទាមទា។ នៅពេលខ្លះទៀត យើងលះបង់ការតស៊ូ ហើយទៅធ្វើអ្វីផ្សេងវិញ បើសិនជាយើងមិនអាចទទួលរបស់ដែលយើងចង់បាន ឲ្យបានលឿនដូចចិត្តទេនោះ។ យើងមិនចង់ឮពាក្យថា “រង់ចាំ” ទេ។ ប៉ុន្តែ មានពេលជាច្រើនដង ដែលព្រះគម្ពីរបានប្រាប់យើងថា ព្រះសព្វព្រះទ័យឲ្យយើងរង់ចាំពេលដែលព្រះអង្គនឹងឆ្លើយតប។ ការរង់ចាំព្រះ គឺមានន័យថា យើងសង្ឃឹម ដោយចិត្តអត់ធ្មត់ថា ព្រះអម្ចាស់នឹងប្រទានអ្វីដែលយើងត្រូវការ។ ស្តេចដាវីឌបានដឹងពីមូលហេតុ ដែលទ្រង់ត្រូវរង់ចំាព្រះអម្ចាស់។ ទីមួយ សេចក្តីសង្រ្គោះដែលទ្រង់បានទទួល គឺបានមកពីព្រះអង្គ(ទំនុកដំកើង ៦២:១)។ ទ្រង់ជ្រាបថា ក្រៅពីព្រះអម្ចាស់ គឺគ្មាននរណាផ្សេងទៀត ដែលអាចរំដោះទ្រង់ឲ្យរួចបានឡើយ។ ទ្រង់សង្ឃឹមតែលើព្រះទេ(ខ.៥) ដ្បិតមានតែព្រះអង្គទេ ដែលស្តាប់ឮពាក្យអធិស្ឋានរបស់យើង(ខ.៨)។ ការអធិស្ឋានរបស់យើង ច្រើនតែសូមឲ្យព្រះទ្រង់ប្រញាប់ឆ្លើយតប ហើយប្រទានពរ នូវអ្វីដែលយើងចង់បាន។ ចុះបើសិនជាព្រះអង្គឆ្លើយតបដោយឲ្យយើងអត់ធ្មត់ ហើយរង់ចាំព្រះអង្គ…
Read article