មនុស្សដែលមិនសមទំនង
អ្នកស្រីហ្វេននី ខេមប៊ល(Fanny Kemble) ជាតារាភាពយន្តអង់គ្លេស ដែលបានផ្លាស់ទីលំនៅ មកសហរដ្ឋអាមេរិក ក្នុងដើមទសវត្សរ៍ឆ្នាំ ១៨០០ ហើយក៏បានរៀបការជាមួយម្ចាស់ចំការម្នាក់ ឈ្មោះ ភាស បាត់ធ្លើ(Pierce Butler) នៅភាគខាងត្បូងនៃសហរដ្ឋអាមេរិក។ អ្នកស្រីហ្វេននីមានចិត្តអរសប្បាយ ក្នុងការរស់នៅ ដោយសារទ្រព្យសម្បត្តិទទួលបានពីចំការនោះ តែក្រោយមក គាត់ក៏បានបាត់អំណរ ពេលដែលបានដឹងថា ខ្លួនកំពុងមានភាពហ៊ឺហារ នៅលើគំនរទុក្ខរបស់ពួកទាសករ ដែលកំពុងធ្វើការក្នុងចំការរបស់ស្វាមីគាត់។ អ្នកស្រីហ្វេននីក៏បានលែងលះស្វាមីរបស់គាត់ បន្ទាប់ពីគាត់បានសរសេរកំណត់ហេតុរៀបរាប់ អំពីភាពសាហាវព្រៃផ្សៃ ដែលពួកទាសករច្រើនតែបានទទួលរង។ គេក៏បានចែកផ្សាយកំណត់ហេតុរបស់គាត់យ៉ាងទូលំទូលាយ ក្នុងចំណោមអ្នកប្រឆាំងនឹងរបបទាសភាព ហើយកំណត់ហេតុនោះត្រូវបានគេបោះពុម្ពផ្សាយ ក្នុងឆ្នាំ ១៨៦៣ ដោយមានចំណងជើងថា កំណត់ហេតុរបស់គេហដ្ឋាន ក្នុងចំការមួយ នៅរដ្ឋចចចាហ៍ ពីឆ្នាំ១៨៣៨ ដល់១៨៣៩ ។ ដោយសារអតីតភរិយារបស់ម្ចាស់ទាសករម្នាក់នេះ ប្រឆាំងនឹងរបបទាសភាព គេក៏បានហៅគាត់ថា “អ្នកប្រឆាំងរបបទាសភាព ដែលមិនសមទំនង”។ ក្នុងរូបកាយព្រះគ្រីស្ទ ជាញឹកញាប់ ព្រះទ្រង់បានធ្វើឲ្យយើងមានការភ្ញាក់ផ្អើល ដោយការអស្ចារ្យ។ ជាទៀងទាត់ ទ្រង់បានប្រើមនុស្ស និងស្ថានភាព ដែលមិនសមទំនង ដើម្បីសម្រេចបំណងព្រះទ័យរបស់ទ្រង់។ គឺដូចដែលសាវ័កប៉ុលបានសរសេរថា “ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ…
Read article