2017

You are here:
កូនក្រមុំដ៏ស្រស់ស្អាត

ខ្ញុំបានធ្វើជាអ្នកចាត់ចែង ក្នុងពិធីមង្គលការជាច្រើន។ ជាញឹកញាប់ ខ្ញុំបានរៀបចំពិធីមង្គលការឲ្យពួកគេ តាមក្តីស្រម៉ៃរបស់កូនក្រមុំ ដូចនេះ ពិធីមង្គលការនីមួយៗ ដែលខ្ញុំបានរៀបចំ មានលក្ខណៈពិសេសខុសៗគ្នា។ តែមានលក្ខណៈដូចគ្នា ត្រង់ចំណុច  ដែលកូនក្រមុំនីមួយៗ  សុទ្ធតែបានតុបតែងសក់ និងមុខយ៉ាងស្រស់ស្អាតណាស់ ធ្វើឲ្យពួកគេក្លាយជាមនុស្សមានសម្រស់ទាក់ទាញជាងគេ ក្នុងកម្មវិធីទាំងមូល។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលដែលព្រះទ្រង់បានពិពណ៌នាថា គ្រីស្ទបរិស័ទជាកូនក្រមុំរបស់ទ្រង់។ គឺដូចដែលទ្រង់មានបន្ទូលអំពីពួកជំនុំថា “ចូរឲ្យយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀមហើយ ភរិយាទ្រង់បានរៀបខ្លួនជាស្រេច”(វិវរណៈ ១៩:៧)។ សម្រាប់អ្នកដែលមានការបាក់ទឹកចិត្ត ដោយសារស្ថានភាពនៃពួកជំនុំ សូមពិចារណាអំពីព្រះបន្ទូលទ្រង់ នៅក្នុងបទគម្ពីរនេះចុះ។ ខ្ញុំបានចម្រើនវ័យធំឡើង ក្នុងនាមជាកូនរបស់គ្រូគង្វាល។ ខ្ញុំក៏បានក្លាយជាគ្រូគង្វាល របស់ព្រះវិហារបីកន្លែង ហើយក៏បានធ្វើដំណើរ ទៅអធិប្បាយ នៅតាមបណ្តាព្រះវិហារជាច្រើន នៅទូទាំងពិភពលោក។ ខ្ញុំបានផ្តល់ការប្រឹក្សាយោបល់  ដល់គ្រូគង្វាល  ក៏ដូចជាសមាជិកពួកជំនុំ អំពីបញ្ហាតូចធំ ក្នុងពួកជំនុំ ដែលនាំឲ្យមានក្តីកង្វល់។ ទោះបីជាពួកជំនុំ ច្រើនតែមានលក្ខណៈដែលមិនគួរឲ្យស្រឡាញ់ក៏ដោយ ក៏សេចក្តីស្រឡាញ់ដែលខ្ញុំមានចំពោះពួកជំនុំ មិនដែលប្រែប្រួលឡើយ។ ភាគច្រើន បានជាខ្ញុំស្រឡាញ់ពួកជំនុំ  ព្រោះពួកជំនុំគឺជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ និងជាកូនក្រមុំរបស់ទ្រង់។ ដោយសារពួកជំនុំមានតម្លៃបំផុត ចំពោះព្រះគ្រីស្ទ នោះពួកជំនុំក៏មានតម្លៃចំពោះខ្ញុំផងដែរ។…

Read article
ខ្ញុំបានទទួលការប្រោសលោះហើយ!

ថ្ងៃមួយ ពេលអ្នកស្រីអាន(Ann) មកមើលស្វាមីរបស់គាត់ នៅមន្ទីរពេទ្យ គាត់ក៏បានជជែកគ្នាលេង ជាមួយអ្នកថែរទាំស្វាមីរបស់គាត់។ អ្នកស្រីអានចូលចិត្តទំនាក់ទំនងជាមួយអ្នកដទៃ ទោះគាត់នៅទីណាក៏ដោយ ហើយគាត់ក៏ស្វែងរកឱកាស និយាយប្រាប់គេអំពីព្រះយេស៊ូវផងដែរ។ អ្នកស្រីអានក៏បានសួរអ្នកមើលថែរអ្នកជម្ងឺនោះថា តើគាត់ចង់ធ្វើការងារអ្វី នៅពេលអនាគត? គាត់ក៏បានឆ្លើយថា គាត់មិនដឹងច្បាស់ទេ។ អ្នកស្រីអានក៏បានលើកទឹកចិត្តគាត់ ឲ្យស្គាល់ព្រះ ដ្បិតទ្រង់អាចជួយឲ្យគាត់ មានការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការងារ។ បន្ទាប់មកគាត់ក៏បានលាត់ដៃអាវរបស់គាត់ ដើម្បីបង្ហាញសាក់នៅលើដើមដៃគាត់ ដែលមានសរសេរអក្សរថា “ខ្ញុំបានទទួលការប្រោសលោះហើយ”។ ពេលនោះ អ្នកទាំងពីរក៏បានដឹងថា ខ្លួនកំពុងតែបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះយេស៊ូវគ្រីស្ទ ដូចគ្នា! ហើយអ្នកទាំងពីរបានរកឃើញវិធីខុសៗគ្នា ដើម្បីបង្ហាញសេចក្តីជំនឿចំពោះព្រះមួយអង្គ ដែលបានសុគតជួសយើង ដើម្បីប្រទានជីវិតដល់យើងរាល់គ្នា។ មនុស្សត្រូវការព្រះអម្ចាស់។ យើងចាំបាច់ត្រូវស្វែងរកឱកាស និងវិធីផ្សាយ “ដំណឹងល្អ” ដល់ពួកគេ(ទំនុកដំកើង ៤០:៩)។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានចិត្តក្លាហាន នៅក្នុងការផ្សាយដំណឹងល្អនោះទេ ហើយក៏គ្មានវិធីសាស្រ្តមួយណា ដែលអាចឲ្យយើងផ្សាយដំណឹងល្អបានគ្រប់ស្ថានភាពនោះដែរ។ តែព្រះទ្រង់នឹងប្រើទីបន្ទាល់ល្អរបស់យើង និងពន្លឺរបស់ព្រះអង្គ ដែលបានចែងចាំងក្នុងជីវិតយើង ដើម្បីផ្សព្វផ្សាយសេចក្តីស្រឡាញ់របស់ទ្រង់ ឲ្យគេបានស្គាល់។ “ខ្ញុំបានទទួលការប្រោសលោះហើយ!” ចូរយើងអនុញ្ញាតឲ្យព្រះដឹកនាំយើង ឲ្យរកឃើញវិធិ និងឱកាសប្រាប់អ្នកដទៃ អំពីព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះសង្រ្គោះរបស់យើង!-Dave Branon

Read article
អ្នកនៅទីណា?

ពេលដែលក្មេងប្រុសជំទង់ពីរនាក់ បានឮសម្លេងឡានឪពុកម្តាយរបស់ពួកគេ បើកមកដល់ផ្ទះ ពួកគេក៏មានការភិតភ័យ ព្រោះពួកគេបានធ្វើឲ្យមានភាពរញេរញ៉ៃពេញផ្ទះ ដោយមិនដឹងថា នឹងត្រូវបកស្រាយយ៉ាងដូចម្តេច ចំពោះពួកគាត់។ មុនពេលឪពុកចាកចេញ ទៅកាន់ទីក្រុងជាមួយម្តាយពួកគេ គាត់បានផ្តាំយ៉ាងច្បាស់ថា មិនឲ្យនាំមិត្តភក្តិដែលគ្មានសណ្តាប់ធ្នាប់ មកលេងក្នុងផ្ទះឡើយ។ តែមិត្តភក្តិដែលគ្មានសណ្តាប់ធ្នាប់ទាំងនោះ ក៏បានមកលេងផ្ទះពួកគេ ហើយក្មេងទាំងពីរក៏បានឲ្យពួកគេនៅលេងជាមួយ ទោះបីជាឪពុករបស់ខ្លួនបានព្រមានហើយក៏ដោយ។ ពេលពួកគាត់មកដល់  ផ្ទះមានភាពរញេរញ៉ៃ ហើយពួកក្មេងជំទង់ទាំងនោះ  បានស្រវឹងស្រាតិចៗហើយ   ទាំងមានសក់ក្បាលកន្រ្ទីងកន្ទ្រើងផង។ ដោយការភ័យខ្លាច ពួកគេក៏បានលាក់ខ្លួន។ ពេលដែលអ័ដាម និងនាងអេវ៉ាបានសម្រេចចិត្តធ្វើខុសនឹងបំរាមរបស់ព្រះ ហើយឮសម្លេងព្រះអង្គកំពុងយាងមករកពួកគេ ពួកគេប្រាកដជាមានអារម្មណ៍តក់ស្លុតផងដែរ។ ដោយសារការភ័យខ្លាច ពួកគេក៏បានលាក់ខ្លួន។ ព្រះទ្រង់ក៏បានហៅរកអ័ដាមដោយព្រះបន្ទូលថា “ឯងនៅឯណា?”(លោកុប្បត្តិ ៣:៩)។ គាត់ទូលឆ្លើយថា “ទូលបង្គំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារ ក៏រត់ទៅពួន ដោយនឹកភ័យខ្លាច ពីព្រោះនៅខ្លួនទទេ”(ខ.១០)។ អំពើបាបធ្វើឲ្យយើងមានអារម្មណ៍ភ័យខ្លាច ហើយអាម៉ាសចំពោះព្រះ ហើយយើងកាន់តែងាយនឹងជួបការល្បួងថែមទៀត។ ព្រះទ្រង់នៅតែបន្តមានបន្ទូលហៅមនុស្សជាច្រើនថា  “ឯងនៅឯណា?”  ហើយមនុស្សជាច្រើនបានរត់គេច ដោយព្យាយាមលាក់ខ្លួនពីព្រះភ័ក្ត្រព្រះអង្គ ឬមិនអើពើរនឹងសម្លេងព្រះអង្គ។ តែយើងមិនអាចគេចចេញពីព្រះអង្គបានឡើយ ព្រះអង្គជ្រាបយ៉ាងច្បាស់ថា យើងកំពុងនៅទីណា។ យើងមិនគួរលាក់ខ្លួនដោយការភ័យខ្លាចទេ ផ្ទុយទៅវិញ យើងអាចឆ្លើយតបថា “ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង”(លូកា…

Read article
តើនឹងប្រែជាល្អ ឬអាក្រក់ជាងមុន?

រៀងរាល់ពេលឆ្នាំថ្មីចូលមកដល់ អ្នកឯកទេសទាំងឡាយ បានធ្វើការព្យាករណ៍ អំពីសេដ្ឋកិច្ច នយោបាយ អាកាសធាតុ និងអំពីប្រធានបទជាច្រើនទៀត ដែលនឹងកើតឡើងក្នុងឆ្នាំថ្មី។ និយាយរួម ពួកគេកំពុងតែឆ្លើយសំណួរដែលចោទឡើងថា តើយើងនឹងជួបសង្រ្គាម ឬសន្តិភាព? ភាពក្រីក្រ ឬភាពសម្បូរសប្បាយ? ការរីកចម្រើន ឬភាពអន់ថយ? មនុស្សនៅគ្រប់ទិសទីបានសង្ឃឹមថា ឆ្នំានេះ ពួកគេនឹងជួបរឿងល្អៗច្រើនជាងឆ្នាំមុន តែគ្មាននរណាម្នាក់ដឹងថា នឹងមានរឿងអ្វីខ្លះកើតឡើង ក្នុងឆ្នាំថ្មីឡើយ។ ទោះជាយ៉ាងណាក៏ដោយ មានរឿងមួយ ដែលយើងអាចដឹងច្បាស់។ មានពេលមួយ មានគ្រូគង្វាលម្នាក់ បានមកអធិប្បាយព្រះបន្ទូល នៅព្រះវិហាររបស់ខ្ញុំ។ គាត់បានមានប្រសាសន៍ថា ពេលដែលគេសួរយើងថា ពិភពលោកនឹងប្រែជាល្អ  ឬអាក្រក់ជាងមុន? នោះយើងអាចឆ្លើយថា “ពិភពលោកនឹងប្រែជាល្អជាងមុន ហើយទន្ទឹមនឹងនោះ វាក៏នឹងប្រែជាអាក្រក់ជាងមុនផងដែរ”។ សាវ័កប៉ុលបានប្រាប់លោកធីម៉ូថេថា “ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ … ហើយពួកអាក្រក់ និងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្តីអាក្រក់កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង។ តែឯអ្នក ចូរឲ្យអ្នកនៅជាប់ក្នុងសេចក្តីដែលអ្នកបានរៀន ហើយជឿប្រាកដវិញ ដោយដឹងថា អ្នកបានរៀនសេចក្តីនោះពីអ្នកណា”(២ធីម៉ូថេ ៣:១,១៣-១៤)។ ក្នុងដំណើរជីវិតយើង នៅតាមផ្លូវរបស់ព្រះ…

Read article