2017

You are here:
សំណល់នៃពេលវេលា

មាន​ពេល​មួយ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​ក្រុង​ដែល​ខ្ញុំ​រស់​នៅ។ គាត់​ជា​បុរស​ដែល​មាន​ការ​មមា​ញឹក​ខ្លាំង ស្ទើរ​តែ​រក​ពេល​ទំនេរ​មិន​បាន តែ​បន្ទាប់​ពី​គាត់​បាន​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ នៅ​ក្នុង​ការ​ប្រជុំ​ដ៏​សំខាន់​មួយ ដោយ​ការ​ហត់​នឿយ គាត់​ក៏​បាន​ឈ្លាត​ពេល​បាន​កន្លះ​ម៉ោង ដើម្បី​ញាំ​អាហារ​ពេល​ល្ងាច ទាំង​ប្រញាប់​ប្រញាល់ នៅ​ពេល​យប់​ជ្រៅ​បន្តិច​ហើយ ជា​មួយ​ក្រុម​គ្រួសារ​ខ្ញុំ។ យើង​មាន​អំណរ ចំពោះ​ការ​ដែល​គាត់​មក​លេង​ផ្ទះ​យើង តែ​ខ្ញុំ​ចាំ​ថា នៅ​ពេល​យប់​នោះ ខ្ញុំ​បាន​មើល​ទៅ​ចាន​បាយ​ខ្ញុំ ហើយ​គិត​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង​ថា “យើង​ទទួល​បាន​តែ​សំណល់​នៃ​ពេលវេលា​គាត់​ប៉ុណ្ណោះ”។ បន្ទាប់​មក ខ្ញុំ​ក៏​ចាំ​ថា មាន​ពេល​ជា​ច្រើន​ដង​ហើយ ដែល​ខ្ញុំ​បាន​ថ្វាយ​តែ​សំណល់​នៃ​ពេល​វេលា ដល់​​ព្រះ​អម្ចាស់​ប៉ុណ្ណោះ ជួន​កាល ខ្ញុំ​បាន​ថ្វាយ​ពេល​តែ​បន្តិច ដែល​ខ្ញុំ​នៅ​សល់​មុនពេល​ខ្ញុំ​គេង​លក់។ លោក​ដានីយ៉ែល​ក៏​ជា​មនុស្ស​រវល់​ផង​ដែរ។ គាត់​មាន​តំណែង​ខ្ពស់ នៅ​ក្នុង​ចក្រ​ភព​បាប៊ីឡូន​សម័យ​បុរាណ ដូច​នេះ ខ្ញុំ​យល់​ថា ​គាត់​រវល់​ស្ទើរ​តែ​រក​ពេល​ទំនេរ​គ្មាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​គាត់​បាន​បង្កើត​ទម្លាប់​ចំណាយ​ពេល​ជា​មួយ​ព្រះ ដោយ​អធិ​ស្ឋាន​មួយ​ថ្ងៃ​បី​ដង ដោយ​ការ​សរសើរ​ដំកើង ហើយ​អរ​ព្រះ​គុណ​ទ្រង់។ ការ​អនុវត្តន៍​ជាប់​ជា​ប្រចាំ​នេះ បាន​ជួយ​ឲ្យ​គាត់​មាន​ជំនឿ​រឹង​មាំ ដែល​មិន​ចេះ​រេរា ពេល​គាត់​ជួប​ការ​បៀត​បៀន(ដានីយ៉ែល ៦)។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​យើង​រាល់​គ្នា។ នៅ​ពេល​ព្រឹក​ព្រលឹម យើង​អាច​យាង​ទ្រង់ ចូល​គង់​នៅ​ក្នុង​ពេល​ថ្ងៃ​នេះ ហើយ​បន្ទាប់​មក យើង​អាច​សរសើរ​ដំកើង​ទ្រង់ ហើយ​សូម​ឲ្យ​ទ្រង់​ជួយ​យើង ក្នុង​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ។ នៅ​ពេល​ផ្សេង​ទៀត យើង​អាច​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ដ៏​មាន​តម្លៃ​ជា​មួយ​ទ្រង់ ហើយ​ជញ្ជឹង​គិត​អំពី​ភាព​ស្មោះ​ត្រង់​របស់​ទ្រង់​។ ពេល​យើង​ចំណាយ​ពេល​ជា​មួយ​ព្រះ ក្នុង​ការ​អធិ​ស្ឋាន…

Read article
ពន្លឺដ៏ស្រទន់

អ្នក​ស្រី​វ៉ាង ហ្សាវយីង(Wang Xiaoying) រស់​នៅ​ក្នុង​តំបន់​ដាច់​ស្រយ៉ាល​មួយ ក្នុង​ខេត្ត​យូណាន ប្រទេស​ចិន។ ស្វាមី​របស់​គាត់​មាន​បញ្ហា​សុខ​ភាព ​មិន​អាច​ទៅ​ស៊ី​ឈ្នួល​នៅ​តាម​ស្រែ​ចំការ​បាន ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​គាត់​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង។ ម្តាយ​ក្មេក​របស់​គាត់​ក៏​បាន​បន្ទោស​គាត់​ថា គាត់​មាន​ការ​ពិបាក​ច្រើន​ដូចនេះ គឺ​បណ្តាល​មក​ពី​គាត់​ជឿ​ព្រះ។ អ្នក​ស្រី​ហ្សាវយីង​ត្រូវ​ម្តាយ​ក្មេក​គាត់​ធ្វើ​ទុក្ខ​បៀត​បៀន​ជា​ច្រើន ហើយ​បាន​ជំរុញ​ឲ្យ​គាត់​វិល​ត្រឡប់​ទៅ​រក​ជំនឿ​សាសនា​របស់​ប្រពៃណី​ជន​ជាតិ​ចិន ដែល​សែន​ព្រេន​ដល់​បុព្វ​បុរស។ តែ​ដោយ​សារ​ស្វាមី​របស់​អ្នក​ស្រី​ហ្សាវ​យីង បាន​សង្កេត​ឃើញគាត់​មាន​ជីវិត​ផ្លាស់​ប្រែ ស្វាមី​គាត់​ក៏​បាន​ប្រាប់​ម្តាយ​ខ្លួន​ថា “ម៉ែ បើ​គ្រាន់​តែ​ឲ្យ​ហ្សាវ​យីង ជឿ​ព្រះ​តែ​ម្នាក់​ឯង នោះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ យើង​ក៏​គួរ​តែ​ទទួល​ជឿ​ព្រះ​អង្គផង​ដែរ!” ដោយ​សារ​គាត់​បាន​ឃើញ​ការ​ផ្លាស់​ប្រែ​ដ៏​គួរ​ឲ្យ​កត់​សំគាល់ នៅ​ក្នុង​ជីវិត​ភរិយា​គាត់ ​នោះ​គាត់​ក៏​បាន​បើក​ចិត្ត​ពិចារណា​អំពី​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ។ តាម​ធម្មតា មនុស្ស​ចាប់​អារម្មណ៍​នឹង​របៀប​នៃ​ការ​រស់​នៅ​របស់​យើង ជា​ជាង​ស្តាប់​យើង​និយាយ។ ការ​ធ្វើ​បន្ទាល់​ដ៏​ល្អ​បំផុត គឺ​រាប់​បញ្ចូល​ការ​បញ្ចេញ​អាកប្ប​កិរិយ៉ា​ល្អ​ៗ បូក​រួម​ជា​មួយ​ពាក្យ​សម្តី​ដែល​ត្រឹម​ត្រូវ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ឃើញ​ការ​ផ្លាស់​ប្រែ ដែល​ព្រះ​គ្រីស្ទ​បាន​ប្រទាន​ក្នុង​ជីវិត​យើង។ សូម​យើង​ស្វែង​យល់​អំពី​ការ​បង្រៀន​របស់​សាវ័ក​ពេត្រុស អំពី​របៀប​ដែលយើង​អាច​នាំ​លោកិយ​ដែល​ទាស់​ប្រឆាំង​នឹង​ព្រះ ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ។​ គាត់​បាន​លើក​ទឹក​ចិត្ត​គ្រីស្ទ​បរិស័ទ​ឲ្យ “មាន​ចិត្ត​ឆេះ​ឆួល នៅ​ក្នុង​ការ​ប្រព្រឹត្ត​ការ​ល្អ”(១ពេត្រុស ៣:១៣) និង​ឲ្យ​រស់​នៅ​ដោយ​ស្តាប់​បង្គាប់​ព្រះ​គ្រីស្ទ មាន​បញ្ញា​ចិត្ត​ជ្រះ​ថ្លា និង​ឲ្យ​ប្រុង​ប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​យើង(ខ.១៥)។ បើ​យើង​បាន​អនុវត្ត​ដូច​នេះ យើង​នឹង​គ្មាន​ហេតុ​ផល ដែល​ត្រូវ​ភ័យ​ខ្លាច ពេល​អ្នក​ដទៃ​ធ្វើ​បាប ឬ​និយាយ​បង្ខូច​យើង ដោយ​សារ​ជំនឿ​របស់​យើង​ឡើយ។ ទោះ​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​យ៉ាង​ណា​ក៏​ដោយ ចូរ​ឲ្យ​ពន្លឺ​របស់​យើង…

Read article
កោះមនុស្សធម៌

កោះឆារីធី ជា​កោះ​ធំជាង​គេ​បំផុត ក្នុង​តំបន់​ឆក​សាគីណាវ ក្នុង​បឹង​ហ៊ូរុន របស់​រដ្ឋមិឈីហ្គិន។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នំា​មក​ហើយ ដែល​កោះ​មួយ​នេះ បាន​ផ្តល់​ឲ្យ​នូវ​ប៉ម​បញ្ចាំង​ភ្លើង សម្រាប់​ជួយ​នាំ​ផ្លូវ​នា​វា​ទាំង​ឡាយ និង​បាន​ធ្វើ​ជា​កំពង់​ផែ​ដ៏​មាន​សុវត្ថិ​ភាព​ សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ​ក្នុង​បឹង​នេះ។ គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​កោះ​នេះ​ថា កោះ​ឆារីធី ដែល​មាន​ន័យ​ថា មនុស្ស​ធម៌ គឺ​ដោយ​សារ​ពួក​នាវិក​ទាំង​ឡាយ​បាន​ជឿ​ថា ព្រះ​ទ្រង់​បាន​ដាក់​កោះ​នេះ នៅ​ក្នុង​បឹង​នោះ ដោយ​ព្រះ​ទ័យ​ដ៏​សប្បុរស​របស់​ទ្រង់។ ជួន​កាល នៅ​ក្នុង​ការ​រស់​នៅ យើង​ត្រូវ​ធ្វើ​ដំណើរ​កាត់​តាម​សមុទ្រ​នៃ​ការ​លៈទេសៈ​ពិបាក​ៗ​ជា​ច្រើន។ ស្ថិត​ក្នុង​ពេល​បែប​នេះ យើង​ត្រូវ​ការ​អ្នក​នាំ​ផ្លូវ ទៅ​រក​កន្លែង​មាន​សុវត្ថិ​ភាព មិន​ខុស​ពី​នាវិក​ទាំង​នោះ​ឡើយ។ យើង​ប្រហែល​ជា​ប្រាថ្នា​ចង់​បាន​កោះ​មនុស្ស​ធម៌ សម្រាប់​ជួយ​នាំ​ផ្លូវ និង​ផ្តល់​កន្លែង​សុវត្ថិ​ភាព ដូច​ពួក​គេ​ផង​ដែរ។ អ្នក​និពន្ធ​ទំនុក​ដំកើង​ដឹង​ថា ព្រះ​ទ្រង់​ជា​អ្នក​ដែល​អាច​នាំ​មក​នូវ​ភាព​ស្ងប់​ស្ងៀម​ដល់​ទឹក​សមុទ្រ​ដែល​កំពុង​រំជើប​រំជួល ហើយ​ដឹក​នាំ​យើង ទៅ​រក​កំពុង​ដរ​ដែល​មាន​សុវត្ថិ​ភាព។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ទ្រង់​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​បាន​ស្ងាត់​ឈឹង​ទៅ​វិញ ហើយ​ឲ្យ​រលក​ស្ងប់ស្ងៀម​ដែរ នោះ​គេ​មាន​សេចក្តី​អំណរ​ដោយ​ព្រោះ​ស្ងប់​ច្រៀប​ហើយ ទ្រង់​ក៏​នាំ​គេ​ទៅ​ដល់​ទ្វារ​សមុទ្រ ដែល​គេ​ប្រាថ្នា​ចង់​ទៅ”(ទំនុកដំកើង ១០៧:២៩-៣០)។ គ្មាន​មនុស្ស​ណា​ដែល​ចង់​ជួប​ព្យុះ​នៃ​ជីវិត​ឡើយ។ នៅ​ពេល​ដែល​យើង​ជួប​ព្យុះ​នៃ​ជីវិត យើង​អាច​ពឹង​ផ្អែក​លើ​ការ​នាំ​ផ្លូវ​របស់​ព្រះ ហើយ​ស្វែក​រក​ការ​ជ្រក​កោន​ក្នុង​ទ្រង់។​ ទ្រង់​ជាប៉ម​បញ្ចាំង​ពន្លឺ ដែល​ប្រទាន​ពន្លឺ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ព្រះ​បន្ទូល​ទ្រង់ ដើម្បី​ដឹក​នាំ​យើង។ យើង​ត្រូវ​ការ​កំពុង​ផែរ​ដែល​មាន​សុវត្ថិ​ភាព​របស់​សេចក្តី​ស្រឡាញ់​ទ្រង់។ ទ្រង់​តែ​មួយ​ជា “កោះ​មនុស្ស​ធម៌”  របស់​យើង។ -Dennis Fisher

Read article
ការនាំមិត្តភក្តិឲ្យចូលទៅរកព្រះយេស៊ូវ

កាល​ខ្ញុំ​នៅ​ក្មេង ជម្ងឺ​គ្រុន​ស្វិត​ដៃ​ជើង ស្ថិត​ក្នុង​ចំណោម​ជម្ងឺ​ដែ​លគេ​ភ័យ​ខ្លាច​បំផុត ដែល​កើត​មាន​ចំពោះ​កុមារ។ មុន​ពេល​គេ​រក​ឃើញ​វ៉ាក់​សាំង​ការ​ពារ​ជម្ងឺ​នេះ ក្នុង​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ១៩៥០ នៅ​សហ​រដ្ឋ​អាមេរិក មាន​មនុស្ស​ប្រហែល​២​ម៉ឺន​នាក់ បាន​ក្លាយ​ជា​ជន​ពិការ​ ដោយ​សារ​ជម្ងឺ​គ្រុន​ស្វិត​ដៃ​ជើង ហើយ​មាន​មនុស្ស​ប្រហែល​១​ពាន់​នាក់ បាន​ស្លាប់​ដោយ​សារ​ជម្ងឺ​នេះ ជា​រៀង​រាល់​ឆ្នាំ។ នៅ​សម័យ​បុរាណ គេ​បាន​ចាត់​ទុក​ភាព​ពិការ ជា​ស្ថាន​ភាព​ដ៏​អាក្រក់​ ដែល​កើត​មាន​ចំពោះ​ជន​ពិការ​អស់​មួយ​ជីវិត ដោយ​គ្មាន​ក្តីស​ង្ឃឹម។ តែ​មាន​បុរស​មួយ​ក្រុម​ជឿ​ថា ព្រះ​យេស៊ូវ​អាច​ជួយ​មិត្ត​សំឡាញ់​របស់​ពួក​គេ ដែល​ជា​ជន​ពិការ។ ខណៈ​ពេល​ដែល​ព្រះ​យេស៊ូវ​កំពុង​បង្រៀន ក្នុង​ភូមិ​កាពើ​ណិម មាន​ពួក​ប្រុស​ៗ​បួន​នាក់ បានសែង​បុរស​ពិការ​ម្នាក់​មក​ឯ​ទ្រង់​។​ ពេល​ដែល​ពួក​គេ​មិន​អាច​នាំ​បុរស​នោះ​ ចូល​ទៅ​ដល់​ព្រះ​យេស៊ូវ​បាន ដោយ​សារ​មាន​ហ្វូង​មនុស្ស​កក​កុញ​នៅ​ជុំវិញ​ទ្រង់ “​គេ​ក៏​បាន​បើក​ដំបូល​ផ្ទះ​ត្រង់​កន្លែង​ដែល​ទ្រង់​គង់​នៅ កាល​ទំលុះ​រួច​ហើយ នោះ​ក៏​សំរូត​គ្រែ​ដែល​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង​ដេក​នោះ​ចុះ​ទៅ”(ម៉ាកុស ២:១-៤)។ “ព្រះយេស៊ូវ​ក៏​ឃើញ​សេចក្តី​ជំនឿ​របស់​អ្នក​ទាំង​នោះ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា កូន​អើយ បាប​របស់​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ”(ខ.៥) រួច​ទ្រង់​ក៏​បាន​ប្រាប់​គាត់​ឲ្យ​ក្រោក​ឈរ​ឡើង ហើយ​យក​គ្រែ​គាត់​ទៅ​ផ្ទះ​ទៅ(ខ.១១។ ពិត​ជា​គួរ​ឲ្យ​កត់​សំគាល់​ណាស់ ដែល​ព្រះ​យេស៊ូវ​ឆ្លើយ​តប​ចំពោះ​សេចក្តី​ជំនឿ​របស់​ពួក​គេ ដោយ​អត់​ទោស​បាប​ឲ្យ​គាត់ ហើយ​ប្រោស​ជម្ងឺ​គាត់ ដែល​មនុស្ស​មិន​អាច​ព្យាបាល​បាន! ពេល​ដែល​មនុស្ស​ដែល​យើង​ស្គាល់ កំពុង​ជួប​ការ​ពិបាក​ផ្នែក​រូប​កាយ​ធ្ងន់​ធ្ងរ ឬ​ជួប​វិបត្ត​ខាង​វិញ្ញាណ នោះ​យើង​មាន​អភ័យ​ឯក​សិទ្ធិ​នៅ​ក្នុង​ការ​រួម​គ្នា​អធិ​ស្ឋាន ហើយ​នាំ​គាត់​ឲ្យ​ចូល​ទៅ​រក​ព្រះ​យេស៊ូវ ដែល​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​អាច​បំពេញ​សេចក្តី​ត្រូវ​ការ​ដែល​ជ្រាល​ជ្រៅ​បំផុត​របស់​ពួក​គេ​បាន។-David Maccasland

Read article
ការហ៊ាននិយាយអំពីព្រះនាមព្រះយេស៊ូវ

មាន​ពួក​ជំនុំ​មួយ​កន្លែង​​បាន​អញ្ជើញ​គ្រូ​គង្វាល​ម្នាក់ ឲ្យ​មក​អធិប្បាយ​ព្រះ​បន្ទូល ក្នុង​កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ​របស់​ពួក​គេ។ អ្នក​ដឹក​នាំ​ពួក​ជំនុំ​នោះ​បាន​ប្រាប់​គាត់​ថា “សូម​លោក​គ្រូ​និយាយ​តែអំពី​ព្រះ​បាន​ហើយ តែ​កុំ​ចេញ​ព្រះ​នាម​ព្រះ​យេស៊ូវ​អី”។ បុរស​នោះ​ក៏​បាន​សួរ​ថា “ហេតុ​អ្វី?” អ្នក​ដឹក​នាំ​រូប​នោះ​ក៏​បាន​ពន្យល់​ថា “សមាជិក​សំខាន់​ៗ​ខ្លះ ក្នុង​ពួក​ជំនុំ​យើង​មាន​អារម្មណ៍​មិន​ល្អ​ទេ  ពេល​ពួក​គេ​ឮ​ព្រះ​នាម​ព្រះ​យេស៊ូវ។ ដូច​នេះ សូម​លោក​គ្រូ គ្រាន់​តែ​និយាយ​អំពី​ព្រះ​ទៅ​បាន​ហើយ”។ លោក​គ្រូ​គង្វាល​រូប​នេះ​មិន​អាច​ធ្វើ​តាម​ការ​ណែ​នាំ​នេះ​បាន​ទេ បាន​ជា​បន្ទាប់​មក គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “បើ​មិ​ន​ឲ្យ​ខ្ញុំ​និយាយ​ចេញ​ព្រះ​នាម​ព្រះយេស៊ូវ​ទេ នោះ​ខ្ញុំ​ក៏គ្មាន​អ្វី​ត្រូវ​​អធិប្បាយ​ដែរ”។ កាល​ពី​សម័យ​ពួក​ជំនុំ​ដំបូង ពួក​សាវ័ក​របស់​ព្រះ​យេស៊ូវ ក៏​បាន​ជួប​និង​បញ្ហា​ស្រដៀង​នឹង​រឿង​របស់​លោក​គ្រូ​គង្វាល​រូប​នោះ​ផង​ដែរ។ អ្នក​ដឹក​នាំ​សាសនា​ក្នុង​តំបន់​បាន​នាំ​គ្នា​ព្រមាន​ពួក​សាវ័ក​មិន​ឲ្យ​និយាយ​អំពី​ព្រះ​នាម​ព្រះយេស៊ូវ​ឡើយ(កិច្ចការ ៤:១៧)។ តែ​ពួក​សាវ័ក​បាន​បដិសេធន៍​ថា “​យើង​ខ្ញុំ​នឹង​លែង​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ ពុំ​បាន​ទេ”(ខ.២០)។ ការ​អៈ​អាង​ថា ខ្លួន​បាន​ជឿ​ព្រះ តែ​មិន​បាន​ជឿ​ព្រះ​រាជ​បុត្រា​ទ្រង់ ព្រះ​នាម​យេស៊ូវ​គ្រីស្ទ គឺ​ជា​ការ​និយាយ​កុហក់​ខ្លួន​ឯង​ហើយ។ ក្នុង​បទ​គម្ពីរ យ៉ូហាន ១០:៣០ ព្រះ​យេស៊ូវ​បាន​បក​ស្រាយ​យ៉ាង​ច្បាស់ អំពី​ទំនាក់​ទំនង​ដ៏​ពិសេស​ដែល​ទ្រង់​មាន​ជា​មួយ​ព្រះ​វរបិតា​ទ្រង់។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ខ្ញុំ​ហើយ និង​ព្រះវរបិតា គឺ​តែ​១​ព្រះអង្គ​ទេ”។ បាន​សេចក្តី​ថា ទ្រង់​បាន​ប្រកាស​ថា ទ្រង់​ជា​ព្រះ។ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​អាច​មាន​បន្ទូល​ថា “កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ”(យ៉ូហាន ១៤:១)។ សាវ័ក​ប៉ុល​ដឹង​ថា ព្រះ​យេស៊ូវ​មាន​លក្ខណៈ​ជា​ព្រះ​ទាំង​ស្រុង និង​ស្មើ​នឹង​ព្រះ​វរបិតា​ផង ហើយ​ទ្រង់​និង​ព្រះ​វរ​បិតា​គឺ​ជា​ព្រះ​តែ​មួយ(ភីលីព…

Read article
ទ្រង់បានបង្រៀនដៃខ្ញុំ

មាន​ពេល​មួយ​លោក​ដាវីឌ វូឌ(David Wood) ដែល​ជា​អតីត​កីឡាករ​អិនប៊ីអេ បាន​ទៅ​ប្រកួត​ឲ្យ​ក្រុម​ទួរក្រេស ដឺ បាស់កូនា ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្ត​នៃ​ការ​ប្រកួត​កីឡា​បាល់​បោះ​ពាន​រង្វាន់​របស់​ប្រទេស​អេស្ប៉ាញ។   កាល​នោះ​ខ្ញុំ​មាន​ឱកាស​នៅ​ក្បែរ​គាត់។  មុន​ពេល​ការ​ប្រកួត​ចាប់​ផ្តើម គាត់​បាន​អាន​ខគម្ពីរ​ទំនុក​ដំកើង ១៤៤:១ ដូច្នេះ​​ថា “សូម​ឲ្យ​ព្រះយេហូវ៉ា ជា​ថ្មដា​នៃ​ទូលបង្គំ បាន​ប្រកប​ដោយ​ព្រះពរ ជា​ព្រះ​ដែល​បង្ហាត់​បង្វឹក​ដៃ​ទូល​បង្គំ​ឲ្យ​ចេះ​ច្បាំង ហើយ​ម្រាម​ដៃ​របស់​ទូលបង្គំ​ឲ្យ​ធ្វើ​សង្រ្គាម”។​ គាត់​ក៏​បាន​ងាក​មក​ខ្ញុំ​ ហើយ​និយាយ​ថា “អ្នក​ឃើញ​ទេ? ព្រះ​ទ្រង់​ហាក់​ដូច​​ជា​​បាន​សរសេរ​ខគម្ពីរ​នេះ សម្រាប់​ខ្ញុំចឹង! ទ្រង់​បាន​បង្រៀន​ដៃ​ខ្ញុំ ឲ្យ​ចេះ​ចាប់​បាល់​ដែល​បាន​លោត​ចុះ​ឡើង ហើយ​បង្រៀន​ម្រាម​ដៃ​ខ្ញុំ​ឲ្យ​ចេះ​បាញ់​បាល់​ចូល​ក្នុង​កន្ត្រក!” លោក​ដាវីឌ​ដឹង​ថា ព្រះ​បាន​ត្រាស​ហៅ​គាត់​ឲ្យ​លេង​កីឡា​បាល់​បោះ ហើយ​គាត់​ក៏​បាន​ដឹង​ថា ព្រះ​ទ្រង់​បាន​ទទួល​យក​យើង ទោះ​យើង​មាន​សណ្ឋាន​បែប​ណា​ក៏​ដោយ ហើយ​ក៏​បាន​ប្រទាន​លទ្ធ​ភាព​ឲ្យ​យើង​ធ្វើ​ការ​អ្វី​ដែល​ទ្រង់​បាន​ត្រាស​ហៅ​ឲ្យ​យើង​ធ្វើ។ យើង​ងាយ​នឹង​គិត​ថា​ ខ្លួន​ឯង​មិន​សូវ​មាន​តម្លៃ​សម្រាប់​ព្រះ​ គឺនៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា​យើង​មិន​មាន​អ្វី​សម្រាប់​​ថ្វាយ​ទ្រង់។ ពេល​ព្រះ​ទ្រង់​បង្ហាញ​ព្រះ​អង្គ​ទ្រង់​ដល់​លោក​ម៉ូសេ ហើយ​បាន​ចាត់​តាំង​គាត់ ឲ្យ​មាន​ភារៈ​កិច្ច​ប្រាប់​ជន​ជាតិ​អ៊ីស្រា​អែល​ថា ទ្រង់​នឹង​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​ការ​គៀប​សង្កត់​របស់​ជន​ជាតិ​អេស៊ីព្ទ(និក្ខមនំ ៣:១៦-១៧) លោក​ម៉ូសេ​មាន​អារម្មណ៍​ថា គាត់​មិន​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ទេ។ គាត់​ទូល​ព្រះ​អម្ចាស់​ថា “ទូល​បង្គំ​ជា​អ្នក​មិនសូវ​មាន​វោហារ​ទេ … ដ្បិត​ទូលបង្គំ​មាន​មាត់​រឹង ហើយ​អណ្តាត​ក៏​ដំឡាន់​ផង”(៤:១០)។ លោក​ម៉ូសេ​ប្រហែល​ជា​មិន​អាច​និយាយ​ច្បាស់ ឬ​គ្រាន់​តែ​មាន​ការ​ភ័យ​ខ្លាច តែ​ព្រះ​ទ្រង់​បាន​ជម្នះ​ភាព​ខ្វះ​ចន្លោះ​របស់​គាត់ ដោយ​ភាព​គ្រប់​គ្រាន់​របស់​ទ្រង់។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “ដូច្នេះ​ចូរ​ឯង​ទៅ​ឥឡូវ​ចុះ អញ​នឹង​នៅ​ជា​មួយ​នឹង​មាត់​ឯង ព្រម​ទាំង​បង្រៀន​សេចក្តី​ដែល​ឯង​ត្រូវ​និយាយ​ផង”(ខ.១២)។…

Read article
ការអធិស្ឋានទាំងកំហឹង

មាន​ពេល​មួយ ​អ្នក​ជិត​ខាង​ខ្ញុំ​ប្រហែល​ជា​មិន​យល់​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ទេ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​មើល​មក​ខ្ញុំ តាម​មាត់​បង្អួច នៅ​ថ្ងៃ​ដែល​ត្រជាក់ខ្លាំង។ ខ្ញុំ​កំពុង​តែ​ឈរ​នៅ​លើ​ផ្លូវចូលផ្ទះ ដោយ​កាន់​ប៉ែល​យ៉ាង​ណែន នៅ​ក្នុង​ដៃ គ្រ​វែង​គ្រវ៉ាត​ទំាង​កំហឹង ទៅ​លើ​ដុំ​ទឹក​កក ដែល​បាន​បន្ទោក​ខ្លួន​ជាប់​នៅ​ក្រោម​បាត​ជ្រុង​ដំបូង​ផ្ទះ។ រៀង​រាល់​ពេល​ដែល​ខ្ញុំ​វាយ​ទៅ​លើ​ទឹកកក​នោះ ខ្ញុំ​ក៏​បាន​បន្លឺ​សម្លេង​​ចេញ​នូវ​ពាក្យ​អធិស្ឋាន​ខុស​ៗ​គ្នា ដោយ​ខ្លឹម​សារ​រួម​មួយ​ថា “ខ្ញុំ​មិន​អាច​ធ្វើ​កិច្ច​ការ​នេះ​បាន​ទេ។ ខ្ញុំ​គ្មាន​កម្លាំង​ធ្វើ​កិច្ច​ការ​នេះ​ទេ។ ក្នុង​នាម​ជា​អ្នក​ថែរ​ទាំ​អ្នក​ជម្ងឺ ខ្ញុំ​មាន​ការ​ទទួល​ខុស​ត្រូវ​ជា​ច្រើន។ ឥឡូវ​នេះ ខ្ញុំ​ត្រូវ​សម្អាត​ទឹក​កក​នេះ​ទៀត។ ខ្ញុំ​ពិបាក​គ្រប់​គ្រាន់ហើយ!” កំហឹង​របស់​ខ្ញុំ​ត្រូវ​បាន​ហ៊ុម​ព័ទ​ដោយ​ការ​កុហក់​ជា​ច្រើន ដែល​និយាយ​ថា “ខ្ញុំ​សក្តិ​សម​នឹង​ទទួល​កិច្ច​ការ​ល្អ​ជាង​នេះ” “ព្រះ​ទ្រង់​មិន​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ​ទេ” “គ្មាន​នរណា​ខ្វល់​ពី​ខ្ញុំ​ទេ”។ តែ ​នៅ​ពេល​ដែល​យើង​មិន​ព្រម​លះ​បង់​សេចក្តី​កំហឹង​របស់​យើង នោះយើង​ក៏​បាន​ជាប់​នៅ​ក្នុង​អន្ទាក់​នៃ​ភាព​ល្វីង​ជូរ​ចត់ មិន​អាច​ទៅ​មុខ​រួច​។ ហើយ​មាន​តែ​សេចក្តី​ពិត​ប៉ុណ្ណោះ ដែល​អាច​ព្យាបាល​សេចក្តី​កំហឹង។ គឺ​សេចក្តី​ពិត​ដែល​ចែង​ថា ព្រះ​ទ្រង់​មិន​បាន​ប្រទាន​នូវ​អ្វី​ដែល​យើង​សម​នឹង​ទទួល​ទេ តែ​ទ្រង់​បាន​ប្រទាន​សេចក្តី​មេត្តា​ជា​ជំនួស​វិញ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ដ្បិត​ឱ​ព្រះអម្ចាស់​អើយ ទ្រង់​ល្អ ទ្រង់​បំរុង​តែ​នឹង​អត់​ទោស ក៏​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ ចំពោះ​អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ទ្រង់”(ទំនុកដំកើង ៨៦:៥)។ សេចក្តី​ពិត​ក៏​ចែង​ផង​ដែរ​ថា ព្រះ​ទ្រង់​លើស​ពី​ភាព​គ្រប់​គ្រាន់ ទោះ​យើង​មើល​ឃើញ​ទ្រង់​យ៉ាង​ដូច​ម្តេច​ក៏​ដោយ។ កម្លាំង​របស់​ទ្រង់ ​តែង​តែ​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​យើង​ជា​និច្ច​(២កូរិនថូស ១២:៩)។ ដូច​នេះ  យើង​ត្រូវ​ឈប់​ពឹង​ផ្អែក​លើ​កម្លាំង​ខ្លួន​ឯង ហើយ​តោង​ព្រះ​ហស្ត​ព្រះ​យេស៊ូវ ដែល​បាន​ប្រទាន​ឲ្យ​យើង​នូវ​សេចក្តី​មេត្តា និង​ព្រះ​គុណ។ ព្រះ​ទ្រង់​ធំ​ល្មម​នឹង​ស្តាប់​ឮ​យើង​ ពេល​យើង​មាន​សេចក្តី​កំហឹង…

Read article
ព្រះទ្រង់មានព្រះទ័យប្រចណ្ឌ

កាល​ពី​ឆ្នាំ​២០១៤ មាន​អ្នក​ស្រាវ​ជ្រាវ​ម្នាក់ មក​ពី​សកល​វិទ្យាល័យ​កាលីហ្វូញ៉ា បាន​ប្រើ​តុក្កតា​ឆ្កែ​មួយ​ក្បាល ដែល​មាន​រូប​រាង្គ​ដូច​សត្វ​ឆ្កែ​ពិត​ៗ ដើម្បី​បង្ហាញ​ថា សត្វ​ក៏​ចេះ​ប្រចណ្ឌ​ផង​ដែរ។ សាស្រ្តា​ចារ្យ គ្រីស្ទីន ហារីស(Christine Harris) បាន​ឲ្យ​ម្ចាស់​ឆ្កែ​ជា​ច្រើន​នាក់​មក​ជួប​ជុំគ្នា ដោយ​នាំ​យក​ឆ្កែ​របស់​ខ្លួន​មក​ជា​មួយ។ គាត់​បាន​សុំ​ឲ្យ​ម្ចាស់​ឆ្កែ​ទាំង​នោះ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​តុក្កតា​ឆ្កែ នៅ​ចំពោះ​មុខ​សត្វ​ឆ្កែ​ចិញ្ចឹម​របស់​ខ្លួន។ គាត់​ក៏​បាន​រក​ឃើញ​ថា ៧៥​ភាគរយ​នៃ​សត្វ​ឆ្កែ​ទាំង​អស់​នោះ បាន​ឆ្លើយ​តប ដោយ​ការ​ប្រចណ្ឌ ដែល​គេ​ងាយ​នឹង​មើល​ដឹង។ សត្វ​ឆ្កែ​ខ្លះ​បាន​ព្យាយាម​ធ្វើ​ឲ្យ​ម្ចាស់​វា ងាក​មក​ចាប់​អារម្មណ៍​នឹង​ខ្លួន​វិញ ដោយ​ទៅ​ប៉ះ ឬ​យក​ខ្លួន​ទៅ​ត្រដុស​នឹង​ម្ចាស់​វា​ថ្នម​ៗ។ ឆ្កែ​ផ្សេង​ទៀត​បាន​ព្យាយាម​ទៅ​ជ្រែក​ចំ​កណ្តាល​ម្ចាស់​វា និង​តុក្កតា​ឆ្កែ​នោះ។ មាន​ឆ្កែ​ពីរ​បី​ក្បាល បាន​ធ្វើ​ជ្រុល​ហួស​ហេតុ ដោយ​ត្របាក់​គួរ​ប្រជែង​របស់​ខ្លួន ដែល​តុក្កតា​ឆ្កែ។ ការ​ប្រចណ្ឌ​របស់​សត្វ​ឆ្កែ ហាក់​ដូច​ជា​អាច​ធ្វើ​ឲ្យ​ម្ចាស់​វា​មាន​អារម្មណ៍​កក់​ក្តៅ​ណាស់។ តែ​ការ​ប្រចណ្ឌ​របស់​មនុស្ស អាច​នាំ​ឲ្យ​មាន​លទ្ធ​ផល ដែល​មិន​ល្អ​ដូច​សត្វ​ឆ្កែ​ទេ។ តែ​លោក​ម៉ូសេ និង​សាវ័ក​​ប៉ុល​បាន​រំឭក​យើង​ថា មាន​ការ​ប្រចណ្ឌ​មួយ​ប្រភេទ​ទៀត ដែល​ឆ្លុះ​បញ្ចាំង ឲ្យ​យើង​ឃើញ​ព្រះ​ទ័យ​ដ៏​ល្អ​របស់​ព្រះ។ ពេល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​កូរិន​ថូស គាត់​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ប្រចណ្ឌ ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​ប្រចណ្ឌ​នៃ​ព្រះ”(២កូរិនថូស ១១:២)។ ត្រង់​ចំណុច​នេះ គាត់​មិន​ចង់​ឲ្យ​ពួក​គេ “ត្រូវ​បង្ខូច​ចេញ​ពី​សេចក្តី​ទៀង​ត្រង់​ខាង​ឯ​ព្រះគ្រីស្ទ”(ខ.៣)។ ការ​ប្រចណ្ឌ​ដូច​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​បំណង​ព្រះ​ទ័យ​ព្រះ ដែល​បាន​ប្រាប់​លោក​ម៉ូសេ ក្នុង​ក្រឹត្យ​វិន័យ​ដប់​ប្រការ​ថា ទ្រង់​ជា​ព្រះ​របស់​គាត់ ទ្រង់​មាន​ព្រះ​ទ័យ​ប្រចណ្ឌ(និក្ខមនំ…

Read article
កិច្ចការដែលធ្វើដដែលៗ

សាលា​វិទ្យា​ល័យ ដែល​ខ្ញុំ​បាន​ទៅ​រៀន​កាល​ពី​មុន តម្រូវ​ឲ្យ​សិស្ស​សិក្សា​ភាសា​​ឡាតាំង​៤​ឆ្នាំ។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​បាន​យល់​ពី​តម្លៃ​នៃ​ការ​រៀន​ភាសា​មួយ​នេះ តែ​កាល​ពី​មុន វា​ជា​ការ​សិក្សា​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់។ កាល​នោះ គ្រូ​របស់​ខ្ញុំ​ជឿ​ថា ការ​អនុវត្តន៍ និង​ការ​ទន្ទេញ​ច្រើន​លើក​ច្រើន​សារ មាន​ប្រយោជន៍​ណាស់។ បាន​ជា​គាត់​តែង​តែ​និយាយ​ឮ​ៗ មក​កាន់​យើង ជា​ភាសា​ឡាតាំង ​មួយ​ថ្ងៃ​បី​ដង​ថា “ការ​ទន្ទេញ ជា​មាតា​នៃ​ការ​រៀន​សូត្រ”។ យើង​ក៏​បាន​និយាយ​តែ​ក្នុង​ចិត្ត​ថា “ការ​ទន្ទេញ​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់”។ ការ​ទន្ទេញ​ជា​ការ​ថា​ដដែល​ៗ​ញយ​ៗ ឲ្យ​ចាំ​មាត់ ជា​សកម្ម​ភាព​ច្រំ​ដែល ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​នឿយ​ណាយ។ តែ​សព្វ​ថ្ងៃ​នេះ ខ្ញុំ​ដឹង​ថា​ ភាគ​ច្រើន​នៃ​ជីវិត​យើង គឺ​គ្រាន់​តែ​ជា​ការ​ធ្វើ​ច្រំ​ដែល ​នូវ​ការ​អ្វី​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់ គ្មាន​ការ​បណ្តាល​ចិត្ត និង​គ្មាន​ភាព​ក្លៀវក្លា ដែល​យើង​ត្រូវ​ធ្វើ​ម្តង​ហើយ​ម្តង​ទៀត។ ទស្សន​វិទូ​ដាណឺម៉ាក ឈ្មោះ សូរេន ខឺខេហ្កាត(Søren Kierkegaard) បាន​មាន​ប្រសាសន៍​ថា “ការ​ធ្វើ​ច្រំដែល ជា​អ្វី​ដែល​យើង​ធ្វើ​ជា​ធម្មតា ហើយ​មាន​ការ​ចាំ​បាច់ ដូច​ជា​ការ​ញាំ​នំប៉័ង​ដែរ”។ តែ​គាត់​ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា “ការ​ធ្វើ​ច្រំ​ដែល​អាច​ជា​នំប៉័ង​ដែល​ធ្វើ​ឲ្យ​យើង​ឆ្អែត ដោយ​ព្រះ​ពរ”។ បើ​សិន​ជា​យើង​ធ្វើ​កិច្ច​ការ​ដដែល​ៗ ថ្វាយ​ព្រះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ នោះ​ចូរ​យើង​បន្ត​ធ្វើ​កិច្ចការ​នីមួយ​ៗ កុំ​ឲ្យ​ណាយ​ចិត្ត ទោះ​កិច្ចការ​ទាំង​នោះ មាន​ភាព​សាមញ្ញ តូច​ទៀប ឬ​ហាក់​ដូច​ជា​មិន​សូវ​មាន​តម្លៃ​ក៏​ដោយ ហើយ​ត្រូវ​ទូល​សូម​ឲ្យ​ព្រះ​ទ្រង់​ប្រទាន​ពរដល់​​កិច្ចការ​ទាំង​នោះ និង​សូម​ឲ្យ​​ទ្រង់​ជួយ​ឲ្យ​យើង​ធ្វើ​ត្រូវ​តាម​គោល​បំណង​ទ្រង់។…

Read article
ពាក្យសម្តីរបស់មនុស្សមានប្រាជ្ញា

កាល​ពី​ពេល​ថ្មី​ៗ​នេះ ស្វាមី​របស់​ក្មួយ​ស្រី​ខ្ញុំ បាន​សរសេរ​ពាក្យ​មួយ​ឃ្លា បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​ថា “ខ្ញុំ​ប្រហែល​ជា​សរសេរ​ច្រើន​ជាង​នេះ​ទៀត បើ​សិន​ជា​សម្លេង​ដ៏​តូច​មួយ​នេះ ​មិន​បាន​ជំរុញ​មិន​ឲ្យ​ខ្ញុំ​និយាយ​ច្រើន​ទេ​នោះ។ តាម​ពិត​សម្លេង​ដ៏​តូច​នោះ ជា​សម្លេង​របស់​ហាយឌី(Heidi)ប្រពន្ធ​​ខ្ញុំ​ទេ”។ ការ​ផ្តល់​ប្រឹក្សា ឬ​យោបល​របស់​មិត្ត​សំឡាញ់ អាច​ជា​ប្រាជ្ញា​ដែល​មក​ពី​ព្រះ។ បទ​គម្ពីរ​សាស្តា ជំពូក​៩ បាន​ចែង​ថា “ការ​ដែល​ស្តាប់​ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា​នៅ​ក្នុង​ទី​ស្ងាត់ នោះ​វិសេស​ជាង​សំរែក​របស់​អ្នក​ណា​ដែល គ្រប់គ្រង​លើ​ពួក​មនុស្ស​ល្ងីល្ងើ”(ខ.១៧)។ ព្រះ​គម្ពីរ​បាន​ដាស់​តឿន​យើង កុំ​ឲ្យ​គិត​ថា​ខ្លួន​មាន​ប្រាជ្ញា ឬ​មាន​អំណួត(សុភាសិត ៣:៧ អេសាយ​ ៥:២១ រ៉ូម ១២:១៦)។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា យើង​មិន​ត្រូវ​គិត​ថា យើង​អាច​ឆ្លើយ​តប​ចំពោះ​សំណួរ ឬ​បញ្ហា​គ្រប់​យ៉ាង​ឡើយ។ បទ​គម្ពីរ​សុភា​សិត ១៩:២០ បាន​ចែង​ថា “ចូរ​ស្តាប់​សេចក្តី​ដំបូន្មាន ហើយ​ទទួល​សេចក្តី​ប្រៀនប្រដៅ​ចុះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ”។ ព្រះ​ទ្រង់​អាច​ប្រើ​អ្នក​ដទៃ ឲ្យ​បង្រៀន​យើង អំពី​ប្រាជ្ញា​របស់​ទ្រង់​ឲ្យ​កាន់​តែ​ច្រើន។ បាន​សេចក្តី​ថា ទ្រង់​អាច​ប្រើ​មិត្ត​សំឡាញ់ ប្តី​ប្រពន្ធ គ្រូ​គង្វាល មិត្ត​រួម​ការ​ងារ​របស់​យើង​ជា​ដើម។ គឺ​ដូច​ដែល​បទ​គម្ពីរ​សុភាសិត​បាន​ចែង​ថា “មាន​ប្រាជ្ញា​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ដែល​មាន​យោបល់”(១៤:៣៣)។ ជួន​កាល​យើង​អាច​ទទួល​ប្រាជ្ញា​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ តាម​រយៈ​ការ​ស្តាប់ និង​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។-Cindy Hess Kasper

Read article