សំណល់នៃពេលវេលា
មានពេលមួយមិត្តភក្តិខ្ញុំម្នាក់បានធ្វើដំណើរមកក្រុងដែលខ្ញុំរស់នៅ។ គាត់ជាបុរសដែលមានការមមាញឹកខ្លាំង ស្ទើរតែរកពេលទំនេរមិនបាន តែបន្ទាប់ពីគាត់បានចំណាយពេលពេញមួយថ្ងៃ នៅក្នុងការប្រជុំដ៏សំខាន់មួយ ដោយការហត់នឿយ គាត់ក៏បានឈ្លាតពេលបានកន្លះម៉ោង ដើម្បីញាំអាហារពេលល្ងាច ទាំងប្រញាប់ប្រញាល់ នៅពេលយប់ជ្រៅបន្តិចហើយ ជាមួយក្រុមគ្រួសារខ្ញុំ។ យើងមានអំណរ ចំពោះការដែលគាត់មកលេងផ្ទះយើង តែខ្ញុំចាំថា នៅពេលយប់នោះ ខ្ញុំបានមើលទៅចានបាយខ្ញុំ ហើយគិតក្នុងចិត្តតែម្នាក់ឯងថា “យើងទទួលបានតែសំណល់នៃពេលវេលាគាត់ប៉ុណ្ណោះ”។ បន្ទាប់មក ខ្ញុំក៏ចាំថា មានពេលជាច្រើនដងហើយ ដែលខ្ញុំបានថ្វាយតែសំណល់នៃពេលវេលា ដល់ព្រះអម្ចាស់ប៉ុណ្ណោះ ជួនកាល ខ្ញុំបានថ្វាយពេលតែបន្តិច ដែលខ្ញុំនៅសល់មុនពេលខ្ញុំគេងលក់។ លោកដានីយ៉ែលក៏ជាមនុស្សរវល់ផងដែរ។ គាត់មានតំណែងខ្ពស់ នៅក្នុងចក្រភពបាប៊ីឡូនសម័យបុរាណ ដូចនេះ ខ្ញុំយល់ថា គាត់រវល់ស្ទើរតែរកពេលទំនេរគ្មាន។ ទោះជាយ៉ាងណាក៏ដោយ គាត់បានបង្កើតទម្លាប់ចំណាយពេលជាមួយព្រះ ដោយអធិស្ឋានមួយថ្ងៃបីដង ដោយការសរសើរដំកើង ហើយអរព្រះគុណទ្រង់។ ការអនុវត្តន៍ជាប់ជាប្រចាំនេះ បានជួយឲ្យគាត់មានជំនឿរឹងមាំ ដែលមិនចេះរេរា ពេលគាត់ជួបការបៀតបៀន(ដានីយ៉ែល ៦)។ ព្រះទ្រង់សព្វព្រះទ័យនឹងមានការប្រកបស្និទ្ធស្នាលជាមួយយើងរាល់គ្នា។ នៅពេលព្រឹកព្រលឹម យើងអាចយាងទ្រង់ ចូលគង់នៅក្នុងពេលថ្ងៃនេះ ហើយបន្ទាប់មក យើងអាចសរសើរដំកើងទ្រង់ ហើយសូមឲ្យទ្រង់ជួយយើង ក្នុងរយៈពេលពេញមួយថ្ងៃ។ នៅពេលផ្សេងទៀត យើងអាចចំណាយពេលស្ងាត់ស្ងៀមដ៏មានតម្លៃជាមួយទ្រង់ ហើយជញ្ជឹងគិតអំពីភាពស្មោះត្រង់របស់ទ្រង់។ ពេលយើងចំណាយពេលជាមួយព្រះ ក្នុងការអធិស្ឋាន…
Read article