July 2018

You are here:
មនុស្សមានបាបដូចយើង

ខ្ញុំ​មាន​មិត្ត​ភក្តិ​ម្នាក់ ឈ្មោះ អេឌីត(Edith)។ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ អំពី​ថ្ងៃ​ដែល​គាត់​បាន​សម្រេច​ចិត្ត​ដើរ​តាម​ព្រះយេស៊ូវ យ៉ាង​ដូច​នេះ​ថា: កាល​ពី​មុន អេឌីត​មិន​ខ្វល់​អំពី​រឿង​ជំនឿ​សាសនា​ឡើយ។ ប៉ុន្តែ នៅ​ពេល​ព្រឹក ថ្ងៃ​អាទិត្យ​មួយ​ គាត់​បាន​ដើរ​ចូល​ព្រះវិហារ នៅ​ក្បែរ​អាផាតមិន​របស់​គាត់ ដើម្បី​ស្វែង​រក​អ្វី​មួយ ដែល​អាច​ធ្វើ​ឲ្យ​វិញ្ញាណ​ស្រេក​ឃ្លាន​របស់​គាត់ មាន​ភាព​ស្កប់​ស្កល់។ នៅ​ថ្ងៃ​នោះ លោក​គ្រូ​គង្វាល​ក៏​បាន​អាន​បទ​គម្ពីរ លូកា ១៥:១-២ ដែល​បាន​ចែង​ដូច​នេះ​ថា “អស់​ទាំង​អ្នក​យក​ពន្ធ និង​អ្នក​មាន​បាប គេ​ក៏​ចូល​មក​ជិត ដើម្បី​ស្តាប់​ទ្រង់។ នោះ​ពួក​ផារិស៊ី និង​ពួក​អាចារ្យ​គេ​ឌុកដាន់​ថា អ្នក​នេះ​ទទួល​មនុស្ស​បាប ហើយ​ក៏​ស៊ី​ជា​មួយ​នឹង​គេ​ផង”។ បទ​គម្ពីរ​នោះ​បាន​ចែង​យ៉ាង​ដូច​នេះ ប៉ុន្តែ ពេល​នោះ នាង​បាន​ស្តាប់​ឮ​លោកគ្រូ​គង្វាល​អាន​ថា “អ្នក​នោះ​ទទួល​មនុស្ស​មាន​បាប ហើយ​អេឌីត​ក៏​នៅ​ជា​មួយ​នឹង​គេ​ផង​ដែរ”។ នាង​ក៏​បាន​ក្រោក​ឈរ​ទាំង​ហួស​ចិត្ត។ ទី​បំផុត នាង​ក៏​បាន​ដឹង​ថា ខ្លួន​មាន​កំហុស ប៉ុន្តែ គំនិត​របស់​នាង នៅ​តែ​គិត អំពី​ការ​ដែល​ព្រះ​យេស៊ូវ​ទទួល​ស្វាគមន៍​មនុស្ស​មាន​បាប ដែល​រាប់​បញ្ចូល​ទាំង​អេឌីត​ផង​ដែរ។ នៅ​ពេល​រសៀល​ថ្ងៃ​នេះ នាង​ក៏​បាន​សម្រេច​ចិត្ត “ចូល​ទៅ​ជិត” ព្រះ​យេស៊ូវ ហើយ​ក៏​បាន​ស្តាប់​ព្រះ​បន្ទូល​ទ្រង់។ នាង​ក៏​បាន​ចាប់​ផ្តើម​អាន​ដំណឹង​ល្អ ហើយ​មិន​យូរ​ប៉ុន្មាន​ នាង​ក៏​បាន​សម្រេច​ចិត្ត​ទទួល​ជឿ ​ហើយ​ដើរ​តាម​ទ្រង់។ ពួក​អ្នក​កាន់​សាសនា​នៅ​សម័យ​ព្រះ​យេស៊ូវ មាន​ការ​មិន​ពេញ​ចិត្ត…

Read article
ការជម្នះឧបស័គ្គ

ខ្ញុំ និង​មិត្ត​ភ័ក្ត​របស់​ខ្ញុំ​បាន​ជួប​ជុំ​គ្នា​ជា​រៀង​រាល់​ខែ​ ដើម្បី​ឲ្យ​គ្នាយើង​ទទួល​ខុស​ត្រូវ ចំពោះ​គោល​ដៅ​របស់​យើង​ផ្ទាល់​ៗ​ខ្លួន​។ ម៉ារី(Mary) មិត្ត​ភក្តិ​របស់​ខ្ញុំ​ ចង់​ផ្លាស់​ប្តូរ​កម្រាល​កៅ​អី នៅ​ក្នុង​ផ្ទះ​បាយ​របស់​នាង មុន​ពេល​ឆ្នាំ​ថ្មី​មក​ដល់។ នៅ​ក្នុង​ការ​ប្រជុំ​របស់​យើង ក្នុង​ខែ​វិច្ឆិការ នាង​ក៏​បាន​ធ្វើ​ការ​រាយ​ការណ៍ យ៉ាង​ឆ្លាត​វ័យ អំពី​ការ​រីក​ចម្រើន​របស់​នាង ចាប់​តាំង​ពី​ខែ​ធ្នូ​មក។ នាង​ប្រាប់​យើង​ថា នាង​បាន​ចំណាយ​ពេល​១០​ខែ និង​ពីរ​ម៉ោង ដើម្បី​ផ្លាស់​ប្តូរ​កម្រាល​កៅ​អី​របស់​នាង​។ នាង​បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ ទំរាំ​តែ​រក​បាន​កម្រាល​ដែល​នាង​ត្រូវ​ការ ឬ​រក​បាន​ពេល​ដ៏​ស្ងាត់​ស្ងៀម នៅ​ឆ្ងាយ​ពី​ការ​ទាម​ទា​នៃ​ការងារ​របស់​នាង និង​តម្រូវ​ការ​របស់​កូន​តូច​របស់​នាង ហើយ​បន្ទាប់​ពី​នោះ គម្រោង​ផ្លាស់​ប្តូរ​កម្រាលកៅអី​នេះ​ចំណាយ​ពេល​ធ្វើ​ការ​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ ដើម្បី​សម្រេច​បាន​ជោគ​ជ័យ ដោយ​ការ​ប្តេជ្ញា​ចិត្ត។ ព្រះ​អម្ចាស់​បាន​ត្រាស​ហៅ​លោក​នេហេមា ឲ្យ​បំពេញ​កិច្ច​ការ ដែល​ធំ​ជាង​កិច្ចការ​នេះ គឺ​នាំ​មក​នូវ​ការ​ជួស​ជុល​ទីក្រុង​យេរូសាឡិម​ឡើង​វិញ បន្ទាប់​ពី​កំផែង​នៃ​ទីក្រុង​នេះ បាន​ខូច​អស់​រយៈ​ពេល​១៥០​ឆ្នាំ​(នេហេមា ២:៣-៥,១២)។ ខណៈ​ពេល​ដែល​គាត់​កំពុង​ដឹក​នាំ​ពួក​បណ្តា​ជន ឲ្យ​ធ្វើ​កិច្ចការ​នេះ ពួក​គេ​ក៏​បាន​ជួប​ការ​សើច​ចម្អក ការ​វាយ​ប្រហារ ការ​រំខាន និង​ការ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​(៤:៣,៨ ៦:១០-១២)។​ ប៉ុន្តែ ព្រះ​ទ្រង់​បាន​បំពាក់​សមត្ថ​ភាព​ពួក​គេ ឲ្យ​ឈរ​យ៉ាង​មាំមួន ដោយ​ការប្តេជ្ញា​ចិត្ត នៅ​ក្នុង​ការ​ប្រឹង​ប្រែង សម្រេច​កិច្ចការ​ដ៏​សំខាន់​នេះ ក្នុង​រយៈ​ពេល​តែ​៥២​ថ្ងៃ។ ដើម្បី​ជម្នះ​ឧបស័គ្គ​ទាំង​អស់​នេះ លោក​នេហេមា​មិន​គ្រាន់​តែ​ចាំ​បាច់​ត្រូវ​មាន​បំណង​ចិត្ត ឬ​គោលដៅ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ឡើយ ប៉ុន្តែ គាត់​ថែម​ទាំង​បាន​ទទួល​ការ​ជម្រុញ​ចិត្ត ដោយ​ដឹង​ថា…

Read article
សេចក្តីសង្ឃឹម នៅក្នុងការសោកសង្រេង

កាល​ខ្ញុំ​នៅ​ក្នុង​វ័យ​១៩​ឆ្នាំ មិត្ត​ភក្តិ​ជិត​ស្និទ្ធ​របស់​ខ្ញុំ​ម្នាក់ បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍។​ ក្នុង​អំឡុង​ពេល​នៃ​សប្តាហ៍ និង​ខែ​បន្ទាប់​ពី​ហេតុការណ៍​នោះ​កើត​ឡើង ខ្ញុំ​មាន​ការ​ពិបាក​ចិត្ត គឺ​ដូច​ជា​កំពុង​តែ​ដើរ​នៅ​ក្នុង​រូង​នៃ​ការ​សោក​សង្រេង ជា​រៀង​រាល់​ថ្ងៃ។ ការ​ឈឺ​ចាប់​បណ្តាល​មក​ពី​ការ​បាត់​បង់​មនុស្ស​ម្នាក់ ដែល​នៅ​ក្មេង​ខ្ចី​យ៉ាង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​គិត​អ្វី​ឲ្យ​បាន​ស្រឡះ ហើយ​នៅ​ពេល​ខ្លះ ខ្ញុំ​ថែម​ទាំង​ផ្លឹក មិន​ដឹង​ថា មាន​អ្វី​កំពុង​កើត​ឡើង នៅ​ជុំវិញ​ខ្លួន​ឯង​ទៀត​ផង។ ខ្ញុំ​មាន​អារម្មណ៍​ថា​ងងឹត​ងងល់​យ៉ាង​ខ្លាំង ដោយ​សារ​ការ​ឈឺ​ចាប់ និង​ទុក្ខ​សោក បាន​ជា​ខ្ញុំ​មិន​អាច​គិត​ឃើញ​ព្រះ​ជា​ម្ចាស់។ ក្នុង​បទ​គម្ពីរ​លូកា ជំពូក ២៤ ពួក​សិស្ស​ពីរ​នាក់ មាន​ការ​ភ័ន្ត​ភាំង និង​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​សុគត បាន​ជា​ពួក​គេ មិន​ដឹង​ថា ខ្លួន​កំពុង​តែ​ដើរ​ជា​មួយ​ព្រះ ដែល​ជា​គ្រូ​របស់​ពួក​គេ ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ទោះ​បី​ជា​ទ្រង់​បាន​ពន្យល់​ពួក​គេ នូវ​បទ​គម្ពីរ ដែល​បាន​ចែង​អំពី​មូល​ហេតុ ដែល​ព្រះ​សង្រ្គោះ ត្រូវ​សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ក៏​ដោយ។ ទាល់​តែ​ដល់​ពេល​ដែល​ទ្រង់​យក​នំប៉័ង​មក​កាច់​ចែក​ពួក​គេ ទើប​ពួក​គេ​មើល​ទ្រង់ស្គាល់​(ខ.៣០-៣១)។ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​បាន​ឃើញ​ព្រះ​យេស៊ូវ​សុគត ក្នុង​សភាព​ក៏​គួរ​ឲ្យ​តក់​ស្លត់ តែ​ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ទ្រង់ បាន​នាំ​ឲ្យ​ពួក​គេ​មាន​សេចក្តី​សង្ឃឹម​ឡើង​វិញ។ មាន​ពេល​ខ្លះ យើង​អាច​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត ដោយ​ការ​ភ័ន្ត​ភាំង ឬ​ការ​សោក​សង្រេង គឺ​មិន​ខុស​ពី​ពួក​សាវ័ក​រប​ស់ទ្រង់​ទេ។ ប៉ុន្តែ យើង​អាច​រក​ឃើញ​សេចក្តី​សង្ឃឹម និង​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​ដ៏​រស់…

Read article
ឃ្មំ និងពស់

មាន​បញ្ហា​ខ្លះ បុរស​ជា​ឪពុក​ជា​អ្នក​ចេញ​មុខ​ដោះ​ស្រាយ។ ឧទាហរណ៍ ថ្មី​ៗ​នេះ កូន​ៗ​របស់​ខ្ញុំ​បាន​ឃើញ​ឃ្មុំ​ចូល​ទៅ​ធ្វើសំបុក នៅ​ក្នុង​ប្រឡោះ ក្នុង​រាន​ហាន​ខាង​មុខ​ផ្ទះ​យើង។ ខ្ញុំ​ក៏​បាន​យក​ថ្នាំ​បាញ់​ដេញ​សត្វ​ល្អិត​មួយ​កំប៉ុង ចេញ​ទៅ​ប្រយុទ្ធ​នឹង​ពួក​វា។ ខ្ញុំ​ក៏​ត្រូវ​ឃ្មំ​ទិច​៥​មេ។ ខ្ញុំ​មិន​ចូល​ចិត្ត​ឲ្យ​សត្វ​ល្អិត​ទិច​ទេ។ ប៉ុន្តែ ខ្ញុំ​សុខ​ចិត្ត​ឲ្យ​ខ្លួន​ឯង​ឈឺ​សាច់ ជា​ជាង​ឲ្យ​ប្រពន្ធ​កូន​ត្រូវ​សត្វ​ល្អិត​ទិច។ និយាយ​រួម ការ​ថែរក្សា​សុខុមាល​ភាព​របស់​គ្រួសារ​ខ្ញុំ គឺជា​ការងារ​ចម្បង​គេ​របស់​ខ្ញុំ។  កូន​ៗ​របស់​ខ្ញុំ​យល់​អំពី​តម្រូវ​ការ​នេះ ហើយ​ពួក​គេ​ក៏​បាន​រំពឹង​ឲ្យ​ខ្ញុំ​ជួយ​បំពេញ។ ពួក​គេ​ទុក​ចិត្ត​ថា ខ្ញុំ​នឹង​ការពារ​ពួក​គេ ឲ្យ​រួច​ពី​ការ​អ្វី​ដែល​ពួក​គេ​ភ័យ​ខ្លាច។ ក្នុង​បទ​គម្ពីរ ម៉ាថាយ ជំពូក​៧ បាន​បង្រៀន​ថា យើង​ក៏​គួរ​តែ​ទូល​ថ្វាយ​អំពី​តម្រូវ​ការ​របស់​យើង ដល់​ព្រះ​ជា​ម្ចាស់​ផង​ដែរ(ខ.៧) ដោយ​ទុក​ចិត្ត​ថា ទ្រង់​នឹង​ឆ្លើយ​តប​ការ​ទូល​សូម​របស់​យើង។ ដើម្បី​ពន្យល់​អំពី​រឿង​នេះ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រៀប​ធៀប​ថា “ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​កូន​សូម​នំបុ័ង តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ដល់​វា។ ឬ​បើ​វា​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ​អី?”(ខ.៩-១០)។ សម្រាប់​ឪពុក​ម្តាយ​ដែល​មាន​ក្តី​ស្រឡាញ់ ប្រាកដ​ជា​ដឹង​ច្បាស់​ថា ត្រូវ​ឆ្លើយ​ដូច​ម្តេច ចំពោះ​សំណួរ​នេះ។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ឆ្លើយ​តែ​ម្តង ដើម្បី​ជំរុញ​ចិត្ត​យើង កុំ​ឲ្យ​អស់​ជំនឿ ចំពោះ​សេចក្តីល្អ​ដ៏​សប្បុរស​របស់​ព្រះ​វរបិតា​នៃ​យើង។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ចុះ​បើ​អ្នក​រាល់​គ្នា​ដែល​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន​ដូច្នេះ នោះ​ចំណង​បើ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់​អ្នក​ដែល​សូម តើ​ជាង​អម្បាលម៉ាន​ទៅ​ទៀត”(ខ.១១)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ…

Read article
ការបង្ហាញចេញនូវសេចក្តីស្រឡាញ់ដ៏ហូរហៀ

នៅ​ថ្ងៃ​ខួប​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ អ័ឡាន(Alan)ស្វាមី​ខ្ញុំ បាន​ទិញ​ផ្កា​ស្រស់​ៗ​មួយ​បាច់​ធំ ឲ្យ​ខ្ញុំ។ កាល​នោះ​គាត់​បាន​បាត់​បង់​ការងារ ក្នុង​អំឡុង​ពេល​ដែល​ក្រុម​ហ៊ុន​របស់​គាត់​រៀប​ចំ​រចនា​សម្ព័ន្ធ​ឡើង​វិញ  ដូច​នេះ ខ្ញុំ​មិន​បាន​រំពឹង​ថា គាត់​នឹង​នៅ​តែ​បន្ត​បង្ហាញ​ចេញ​នូវ​ភាព​ស្មោះ​ស្ម័គ្រ យ៉ាង​ដូច​នេះ​ទៀត​ឡើយ។ ប៉ុន្តែ នៅ​ថ្ងៃ​ខួបអាពាហ៍​ពិពាហ៍​លើក​ទី​១៩​របស់​យើង ផ្កា​ដែល​បាន​រីក​ឡើង យ៉ាង​ស្រស់​ស្អាត បាន​ស្វាគមន៍​ខ្ញុំ ពី​លើ​ទីតាំង​របស់​វា នៅ​លើ​តុអាហារ​របស់​យើង។ ដោយ​សារ​គាត់​បាន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​បន្ត​ប្រពៃណី​មួយ​នេះ ដែល​យើង​បាន​ធ្វើ​ប្រចាំ​ឆ្នាំ  នោះ​គាត់​ក៏​បាន​សន្សំ​លុយ​ខ្លះ​ៗ​ជា​រៀង​រាល់​ខែ ដើម្បី​ឲ្យ​គាត់​អាច មាន​លទ្ធ​ភាព​គ្រប់​គ្រាន់ ដើម្បី​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​ពិសេស​ផ្ទាល់​ខ្លួន​នេះ។ ស្វាមី​របស់​ខ្ញុំ​បាន​រៀប​គម្រោង​ធ្វើ​ការ​បង្ហាញ​ចេញ​ នូវ​ភាព​សប្បុរស​ដ៏​ក្លៀវក្លា​នេះ គឺ​ស្រដៀង​ទៅ​នឹង​ការ​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ឲ្យ​គេ​ធ្វើ តាម​រយៈ​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ក្រុង​កូរិនថូស។ លោក​សាវ័ក​បាន​សរសើរ​ពួក​ជំនុំ​មួយ​នេះ សម្រាប់​ការ​ដាក់​ដង្វាយ ដោយ​អស់​ពី​ចិត្ត និង​ដោយ​ចិត្ត​ឆេះ​ឆួល(២កូរិនថូស ៩:២,៥) ដោយ​រំឭក​ពួក​គេ​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​អ្នក​ដែល​ថ្វាយ​ដោយ​ចិត្ត​សប្បុរស និង​អំណរ(ខ.៦-៧)។ សរុប​មក គ្មាន​នរណា​ម្នាក់ ដែល​បាន​ឲ្យ ច្រើន​ជាង​ព្រះ​ដ៏​ផ្គត់​ផ្គង់ ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​នៃ​យើង ដែល​តែង​តែ​ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​គ្រប់​យ៉ាង​របស់​យើង​(ខ.៨-១០)។ យើង​អាច​មាន​ចិត្ត​សប្បុរស នៅ​ក្នុង​ការ​ឲ្យ ក្នុង​ការ​គ្រប់​យ៉ាង ដោយ​មើល​ថែរ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ព្រះ​អម្ចាស់​បំពេញ​សេចក្តី​ត្រូវ​ការ ទាំង​ខាង​សម្ភារៈ អារម្មណ៍ និង​វិញ្ញាណ​របស់​យើង​(ខ.១១)។ ខណៈ​ពេល​ដែល​យើង​ធ្វើ​អំណោយ ឬ​ធ្វើ​ទាន​ដល់​អ្នក​ដទៃ យើង​អាច​បង្ហាញ​ចេញ​នូវ​ការ​ដឹង​គុណ​ចំពោះ​ព្រះ​ជា​ម្ចាស់ សម្រាប់​អ្វី​ៗ​ដែល​ទ្រង់​បាន​ប្រទាន​យើង។ យើង​ថែម​ទាំង​អាច​លើក​ទឹក​ចិត្ត​អ្នក​ដទៃ…

Read article
ការបម្រើដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន

មាន​មនុស្ស​មួយ​ក្រុម​តូច កំពុង​តែ​ឈរ​ផ្តុំ​គ្នា តែ​មើល​ទៅ នៅ​ឃើញ​តូច បើ​ធៀប​នឹង​ដើម​ឈើ​ដ៏​ធំ​មួយ​ដើម កំពុង​តែដេក​ដួល​នៅ​ក្នុង​ទីធ្លា​ផ្ទះ។ ដូន​ចាស់​ម្នាក់​កំពុង​ឈរ​ទប់​ខ្លួន នឹង​ឈើ​ច្រត់ ក៏​បាន​រៀបរាប់​អំពី​ហេតុ​ការណ៍ ដែល​គាត់​បាន​មើល​ឃើញ​ខ្យល់​ព្យុះ​កាល​ពី​ពេល​យប់​ម្សិល​មិញ បក់​បោក​មក​លើ ដើម​អ៊ែម​ដ៏​ធំ​សម្បើម​របស់​គាត់ ធ្វើ​ឲ្យ​វា​ដួល​រលំ​។ គាត់​ក៏​បាន​និយាយ​បន្ត​ទៀត ដោយ​សម្លេង​អួល​ដើម​ករ​ថា អ្វី​ដែល​អាក្រក់​បំផុត​នោះ គឺ​វា​បាន​បំផ្លាញ​របង​ថ្ម​ដ៏​គួរ​ឲ្យ​ស្រឡាញ​របស់​គាត់​ផង​ដែរ។ ស្វាមី​របស់​គាត់​បាន​សាង​សង់​របង​ថ្ម​នោះ ពេល​ដែល​ពួក​គាត់​ទើប​តែ​រៀប​ការ​ថ្មី​ៗ​។ ស្វាមី​គាត់​ស្រឡាញ់​របង​ថ្ម​នោះ​ណាស់។ គាត់​ក៏​ស្រឡាញ់​របង​ថ្ម​នោះ​ដែរ។ តែ​វា​បាន​ខូច​ហើយ គឺ​មិន​ខុស​ពី​ស្វាមី​គាត់​ទេ។ នៅ​ពេល​ព្រឹក​បន្ទាប់ ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​លប​មើល​កម្មករ​របស់​ក្រុម​ហ៊ុន​ដាំ​ដើម​ឈើ កំពុង​តែ​យក​ដើមឈើ​ដែល​បាន​រំលំ​នោះ​ចេញ​ពី​ទីធ្លា​ផ្ទះ​គាត់ ស្នាម​ញញឹម​ដ៏​ធំ​មួយ ក៏​បាន​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​គាត់។ នៅ​ចន្លោះ​មែក​ឈើ​ទាំង​នោះ គាត់​សង្កេត​ឃើញ​មនុស្ស​ពេញ​វ័យ​ពីរ​នាក់ និង​ក្មេង​ប្រុស​ម្នាក់ បាន​កាត់​ស្មៅ​ឲ្យ​គាត់ ដោយ​ធ្វើ​ការ​វាស់​វែង​យ៉ាង​ប្រុង​ប្រយ័ត្ន ដើម្បី​សាង​សង់​របង​ថ្ម​ដែល​គួរ​ឲ្យ​ស្រឡាញ់​របស់​គាត់​ឡើង​វិញ។ ហោរា​អេសាយ​បាន​ពិពណ៌នា អំពី​ប្រភេទ​នៃ​ការ​បម្រើ ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ គឺ​ការ​ប្រព្រឹត្ត​ដែល​កម្សាន្ត​ចិត្ត​អ្នក​ដែល​នៅ​ក្បែរ​យើង ដែល​មាន​ដូច​ជា​ការ​ជួយ​ជួស​ជុល​របង​ថ្ម ឲ្យ​ដូន​ចាស់​នោះ​ជា​ដើម។ បទ​គម្ពីរ​នេះ​បាន​បង្រៀន​យើង​ថា សម្រាប់​ព្រះ​ជា​ម្ចាស់ ការ​បម្រើ​អ្នក​ដទៃ ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​មាន​តម្លៃ​ជាង​ការ​ធ្វើ​ពីធី​បុណ្យ​ខាង​វិញ្ញាណ។ តាម​ពិត ព្រះ​ទ្រង់​មាន​ព្រះពរ​ពីរ​យ៉ាង សម្រាប់​ការ​បម្រើ​របស់​កូន​ទ្រង់ ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ ទី​មួយ ទ្រង់​ប្រើ​ការ​បម្រើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​របស់​យើង ដើម្បី​ជួយ​ដល់​អ្នក​ដែល​គេ​គាប​សង្កត់ និង​ខ្វះ​ខាត​(អេសាយ ៥៨:៧-១០)។ ទីពីរ…

Read article
ភាពល្អឥតខ្ចោះ ដែលមិនល្អឥតខ្ចោះ

កាល​ខ្ញុំ​នៅ​រៀន​នៅ​សកល​វិទ្យាល័យ សាស្រ្តា​ចារ្យ​របស់​ខ្ញុំ​ម្នាក់ បាន​សង្កេត​ឃើញ​ថា ខ្ញុំ​មាន​ភាព​សុក្រឹត​និយម ឬ​ភាពល្អ​ឥត​ខ្ចោះ​និយម ដែល​នាំ​ឲ្យ​មាន​ការ​ពន្យា​ពេល​ជា​ញឹក​ញាប់។ គាត់​ក៏​បាន​ផ្តល់​យោបល​ខ្លះ​ៗ ប្រកប​ដោយ​ប្រាជ្ញា​ដល់​ខ្ញុំ។ គាត់​មាន​ប្រសាសន៍​ថា “ចូរ​កុំ​បណ្តោយ​ឲ្យ​ភាព​ល្អ​ឥត​ខ្ចោះ ធ្វើ​ជា​សត្រូវ​របស់​ភាព​ល្អ”។ គាត់​ពន្យល់​ថា ការព្យាយាម​ធ្វើ​កិច្ចការ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ អាច​រារាំង​ការ​ប្រថុយ ដែល​ចាំ​បាច់​សម្រាប់​ការ​លូត​លាស់។ ប៉ុន្តែ ការ​ទទួល​ស្គាល់​ថា​ កិច្ចការ​របស់​ខ្ញុំ មិន​តែង​តែ​មាន​ភាព​ល្អ​ឥត​ខ្ចោះ នាំ​ឲ្យ​ខ្ញុំ​មាន​សេរីភាព នៅ​ក្នុង​ការ​បន្ត​លូត​លាស់។ យ៉ាង​ណា​មិញ សាវ័ក​ប៉ុល​បាន​ពន្យល់​ថា យើង​ត្រូវ​ឈប់​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ល្អ​ឥត​ខ្ចោះ នៅ​លើ​ផែន​ដី ពុំ​នោះ​ទេ​ វានឹង​ធ្វើ​ឲ្យ​យើង​ភ្លេច​ថា យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​គ្រីស្ទ។ សាវ័ក​ប៉ុល​បាន​រៀន​សូត្រ​អំពី​បញ្ហា​នេះ ដោយ​ឆ្លង​កាត់​ការ​ពិបាក​ជា​ច្រើន។ ពី​ដំបូង​គាត់​បាន​ព្យាយាម​អនុវត្ត​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ បន្ទាប់​ពី​គាត់​បាន​ជួប​ព្រះ​យេស៊ូវ​ហើយ អ្វី​ៗ​ក៏​បាន​ផ្លាស់​ប្តូរ​(កាឡាទី ១:១១-១៦)។ សាវ័ក​ប៉ុល​ក៏​បាន​ដឹង​ថា បើ​សិន​ជា​គាត់​អាច​ជួយ​ខ្លួន​ឯង ឲ្យ​បាន​រួច​ពី​បាប ហើយ​ជា​នឹង​ព្រះ ដោយ​ខំ​កាន់​តាម​ក្រឹត្យ​វិន័យ នោះ “ព្រះយេស៊ូវ​មិន​ចំា​បាច់​ត្រូវ​យាង​មក​សុគត​ឡើយ”(២:២១)។  មាន​តែការ​ឈប់​ពឹង​កម្លាំង​ខ្លួន​ឯង​ទេ  ដែល​អាច​ជួយ​ឲ្យ​គាត់​បាន​ពិសោធន៍​នឹង​ព្រះ​វត្ត​មាន​នៃ​ព្រះ​យេស៊ូវ​រស់ នៅ​ក្នុង​គាត់(ខ.២០)។ មាន​តែ​នៅ​ក្នុង​ភាព​មិនល្អ​ឥត​ខ្ចោះ​របស់​គាត់​ទេ ដែល​អាច​ឲ្យ​គាត់​ពិសោធន៍​នឹង​អំណាច​ដ៏​ល្អ​ឥត​ខ្ចោះរបស់​ព្រះ​ជា​ម្ចាស់។ ការ​នេះ​មិន​មាន​ន័យ​ថា ​យើង​មិន​គួរ​ប្រឆាំង​នឹង​អំពើ​បាប(ខ.១៧)​ នោះ​ឡើយ វា​មាន​ន័យ​ថា យើង​ត្រូវ​ឈប់​ពឹង​ផ្អែកលើ​កម្លាំង​ខ្លួន​ឯង ដើម្បី​លូត​លាស់​ខាង​វិញ្ញាណ(ខ.២០)។ ក្នុង​មួយ​ជីវិត​នេះ…

Read article
ព្រះយេស៊ូវជ្រាបថា ហេតុអ្វី?

ខ្ញុំ​មាន​មិត្ត​ភក្តិ​ម្នាក់ ដែល​មាន​ការ​ធូរ​ស្បើយ​ខ្លះ​ៗ ពី​ជម្ងឺ ប៉ុន្តែ នៅ​តែ​តយុទ្ធ​នឹង​ផ្នែក​ដ៏​ឈឺ​ចាប់ នៃ​ជម្ងឺ​របស់​ខ្លួន។ មិត្ត​ភក្តិ​ដទៃ​ទៀត​បាន​ជា​ពី​ការញៀន​ថ្នាំ ប៉ុន្តែ នៅ​តែ​មាន​អារម្មណ៍​ថា មិន​មាន​ភាព​គ្រប់​គ្រាន់ ហើយ​ក៏​ស្អប់​ខ្លួន​ឯង។ ហើយ​ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​ព្រះ​ទ្រង់​មិន​ប្រោស​ពួក​គេ​ឲ្យ​បាន​ជា​ទាំង​ស្រុង គឺ​ប្រោស​ឲ្យ​បាន​ជា​ម្តង​ជា​សម្រេច? បទ​គម្ពីរ​ម៉ាកុស ៨:២២-២៦ បាន​ចែង​អំពី​ព្រឹត្តិការ​ដែល​ព្រះ​យេស៊ូវ​ប្រោស​បុរស​ពិការ​ភ្នែក​ម្នាក់ ឲ្យ​មើល​ឃើញ។ ពី​ដំបូង​ទ្រង់​នាំ​បុរស​នោះ ទៅ​ឆ្ងាយ​ពី​ភូមិ។ បន្ទាប់​មក ទ្រង់​ក៏​បាន​ស្តោះ​ពី​លើ​ភ្នែក​របស់​បុរស​នោះ ហើយ​ក៏​បាន “ដាក់ព្រះ​ហស្ត​ទ្រង់​ពី​លើ​គាត់”។ បុរស​នោះ​ក៏​បាន​និយាយ​ថា គាត់​មើល​ឃើញ​មនុស្ស​ដើរ “មើល​ទៅ​ដូច​ជា​ដើម​ឈើ”។ បន្ទាប់​មក ទ្រង់​ក៏​បាន​ពាល់​ភ្នែក​គាត់​ម្តង​ទៀត ហើយ​លើក​នេះ ​ភ្នែក​គាត់​បាន​ភ្លឺ​ឡើង “ឃើញ​ច្បាស់​ទាំង​អស់”។ នៅ​ក្នុង​ព្រះ​រាជ​កិច្ច​របស់​ព្រះ​យេស៊ូវ ព្រះ​បន្ទូល និង​កិច្ចការ​ដែល​ទ្រង់​បាន​ធ្វើ ច្រើន​តែ​ធ្វើ​ឲ្យ​ពួក​បណ្តា​ជន និង​សិស្ស​ទ្រង់​មាន​ការ​ភ្ញាក់​ផ្អើល​(ម៉ាថាយ ៧:២៨ លូកា ៨:១០​ ១១:១៤) ហើយ​ពួក​សិស្ស​ជា​ច្រើន​ក៏​បាន​ដក​ខ្លួន​ថយ​ចេញ មិន​តាម​ទ្រង់​ទៀត ដោយ​សារ​ស្តាប់​មិន​យល់ (យ៉ូហាន ៦:៦០-៦៦)។ ជា​ការ​ពិត​ណាស់ ការ​អស្ចារ្យ​ដែល​មាន​ពីរ​ផ្នែក​នេះ ក៏​បាន​នាំ​ឲ្យ​គេ​មាន​ការ​ភ័ន្ត​ច្រឡំ​ផង​ដែរ។ ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​ប្រោស​បុរស​ម្នាក់​នោះ ភ្លាម​ៗ​ តែ​ម្តង ឲ្យ​ជា ដោយ​មិន​ចាំ​បាច់​ត្រូវ​ប្រោស​គាត់​ពីរ​ដង? យើង​មិន​ដឹង​ថា…

Read article
ការមើលថែរយ៉ាងម៉ដ្តចត់

មុន​ពេល​កូន​ប្រុស​ខ្ញុំ​ប្រញាប់​រត់​ចេញ​តាម​ទ្វារ ឆ្ពោះ​ទៅ​សាលា​រៀន ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា តើ​គាត់​បាន​ដុះ​ធ្មេញ​ហើយ​ឬ​នៅ? ខ្ញុំ​ក៏​បាន​សួរ​គាត់​ម្តង​ទៀត ដើម្បី​រំឭក​គាត់​ថា ការ​និយាយ​ការ​ពិត មាន​សារៈ​សំខាន់​ប៉ុណ្ណា។​ ការ​ដាស់​តឿន​ដ៏សុភាព មិន​បាន​ធ្វើ​ឲ្យ​គាត់​ផ្លាស់​ប្តូរ​អត្តចរិក​ឡើយ បាន​ជា​គាត់​និយាយ​បែប​លេង​សើច​ថា ខ្ញុំ​ចាំ​បាច់​ត្រូវ​ដាក់​កាំ​មីរ៉ាសុវត្ថិ​ភាព​នៅ​បន្ទប់​ទឹក។ ហើយ​បន្ទាប់​មក ខ្ញុំ​អាច​បើក​វីដេអូ​ក្នុង​កំាមីរ៉ា មើល​ដោយ​ខ្លួន​ឯង ដើម្បី​ឲ្យ​ដឹង​ថា គាត់​បាន​ដុះ​ធ្មេញ​ឬ​អត់ ហើយ​គាត់​ក៏​នឹងលែង​ចង់​និយាយ​កុហក់​ខ្ញុំ​ទៀត។ វត្ត​មាន​នៃ​កាំមីរ៉ា​សុវត្ថិ​ភាព អាច​ជួយ​ក្រើន​រំឭក​យើង ឲ្យ​មាន​វិន័យ ឬ​អនុវត្ត​តាម​ច្បាប់ ឬ​បទ​បញ្ជា នៅ​កន្លែង​ដែល​គេបាន​បំពាក់​កាំមីរ៉ា​សុវត្ថិភាព​នោះ ប៉ុន្តែ នៅ​មាន​កន្លែង​ដែល​យើង​អាច​ធ្វើ​អ្វី​ៗ ដោយ​គ្មាន​គេ​ចាំ​ឃ្លាំ​មើល ឬ​មាន​វិធី​ដែលយើង​អាច​ជៀស​វាង មិន​ឲ្យ​គេ​ឃើញ​យើង។ ទោះ​បី​ជា​យើង​អាច​គេច​ចេញ ឬ​ប្រើ​ល្បិច​ដាក់​កាំមីរ៉ា​សុវត្ថិភាព​ក្តី ក៏​យើង​នៅតែ​មិន​អាច​កុហក់​ខ្លួន​ឯង​បាន​ឡើយ​ថា យើង​អាច​គេច​ចេញ​ផុត​ពី​ព្រះ​នេត្រ​របស់​ព្រះ​ជា​ម្ចាស់។ គឺ​ដូច​ដែល​ព្រះ​ទ្រង់​បាន​សួរ​ថា តើ​មាន​អ្នក​ណា​នឹង​ពួន​ខ្លួន​នៅ​ទី​សំងាត់​ឯ​ណា ឲ្យទ្រង់មើល​មិន​ឃើញ​បាន​ឬទេ?(យេរេមា ២៣:២៤)។ សំណួរ​នេះ មាន​ការ​លើក​ទឹក​ចិត្ត ក៏ដូច​ជា​ការ​ដាស់​តឿន។ បទ​គម្ពីរ​នេះ​ដាស់​តឿន​យើង​ថា យើង​មិន​អាច​លាក់​ខ្លួន ផុត​ពី​ព្រះ​ជា​ម្ចាស់​ឡើយ។ យើង​មិន​អាច​រត់​គេច​ពី​ទ្រង់ ឬ​បញ្ឆោត​ទ្រង់​បាន​ឡើយ។ ការ​អ្វី​ក៏​ដោយ ដែល​យើង​ធ្វើ គឺ​ទ្រង់​សុទ្ធ​តែ​ទត​ឃើញ​ទាំង​អស់។ បទ​គម្ពីរ​នេះ​ក៏​បាន​លើក​ទឹក​ចិត្ត​យើង​ផង​ដែរ​ថា គ្មាន​កន្លែង​ណា នៅ​លើ​ផែន​ដី​នេះ ឬ​នៅ​នគរ​ស្ថាន​សួគ៌ ដែល​យើង​អាច​គេច​ផុត​ពី​ការ​មើល​ថែរ​របស់​ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌​ឡើយ។ សូម្បី​តែ​នៅ​ពេល​ដែល​យើង​មានអារម្មណ៍​ឯក​កោ…

Read article
នៅតែមានសេចក្តីសង្ឃឹម

ក្នុង​ចំណោម​អត្ថ​បទ​រាប់​រយ ដែល​ខ្ញុំ​បាន​និពន្ធ សម្រាប់​សៀវភៅ​នំម៉ាណា​ប្រចាំ​ថ្ងៃ ចាប់​តាំង​ពី​ឆ្នាំ ១៩៨៨ មាន​អត្ថ​បទ​តិច​ទេ ដែល​នៅ​ដក់​ជាប់​ក្នុង​គំនិត​ខ្ញុំ។ ដែល​ក្នុង​នោះ មាន​ដូច​ជា​អត្ថ​បទ ដែល​និយាយ​អំពី​កាល​ដែល កូន​ស្រី​ទាំង​ពីរ ​របស់​ខ្ញុំ និង​ម្តាយ​របស់​ពួក​គេ បាន​ចេញ​ទៅ​បោះ​ជំរុំ​នៅ​ឆ្ងាយ​ពី​ផ្ទះ ឬ​កំពុង​ធ្វើ​ដំណើរ​បេសក​កម្ម នៅ​ទសវត្សរ៍​ឆ្នាំ ​១៩៩០ ហើយ​ខ្ញុំ ក៏​បាន​នៅ​ផ្ទះ​តែ​ពីរ​នាក់ ជា​មួយ​ស្ទីវ(Steve) កូន​ប្រុស​ខ្ញុំ ដែល​មាន​អាយុ​៦​ឆ្នាំ​នៅ​ឡើយ។ ខណៈ​ពេល​ដែល​យើង​កំពុង​តែ​អរ​សប្បាយ​នឹង​ការ​ធ្វើ​ដំណើរ​ទៅ​អាកាស​យាន្ត​ដ្ឋាន ស្ទីវ​ក៏​បាន​ងាក​មក​ខ្ញុំ រួច​និយាយ​ថា “បង​មែលីស្សា​អត់​នៅ​ចឹង ដូច​មិន​សូវ​សប្បាយ​ទេ”។ មែលីស្សា​ជា​បង​ស្រី​អាយុ​៨​ឆ្នាំ​របស់​គាត់ ដែល​បាន​ជួយ​គាត់​ជា​ច្រើន។​ កាល​នោះ យើង​ទំាង​ពីរ​នាក់ មិន​បាន​ដឹង​ទេ​ថា ពាក្យ​សម្តី​នេះ នឹង​មាន​ន័យ​ចាក់​ដោត​ចិត្ត​យើង​យ៉ាង​ណា​នៅ​ពេល​ក្រោយ​មក​ទៀត។ ជា​ការ​ពិត​ណាស់ ក្រោយ​មក ការ​រស់​នៅ​របស់​យើង “មិន​សប្បាយ​ដូច​មុន” អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ បន្ទាប់​ពី​មែលីស្សា​បាន​លា​ចាក​លោក​ទៅ ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ ពេល​នាង​ស្ថិត​ក្នុង​វ័យ​ជំទង់។ ពេល​វេលា​ដែល​បាន​កន្លង​ផុត​ទៅ អាច​ធ្វើ​ឲ្យ​ការ​ឈឺ​ចាប់​របស់​យើង​ថយ​ចុះ ប៉ុន្តែ គ្មាន​អ្វី​ដក​ការ​ឈឺ​ចាប់​ចេញ​ពី​យើង​ទាំង​ស្រុង​ឡើយ។ ពេល​វេលា​មិន​អាច​ព្យាបាល​របួស​ក្នុង​ចិត្ត​បាន​ឡើយ។ ប៉ុន្តែ យើង​អាច​ព្យាបាល​របួស​នោះ​បាន ដោយ​ស្តាប់​ព្រះ​បន្ទូល​សន្យា​ដ៏​កម្សាន្ត​ចិត្ត ហើយ​យក​មក​ជញ្ជឹង​គិត និង​ក្រេប​យក ដាក់​ក្នុង​ចិត្ត​យើង។ ចូរ​យើង​ស្តាប់ ដោយ​ដឹង​ថា“កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា…

Read article