2018

You are here:
គោលបំណងនៃការរស់នៅ

ត្រួស​ៗ ហើយ​ក៏​បាន​កត់​សំគាល់​ឃើញ​ថា សៀវ​ភៅ​ទាំង​នោះ​បាន​បង្ហាញ​នូវ​ទស្សនៈ ដែល​មាន​ទំនោរ​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ សៀវ​ភៅ​ប្រភេទ​នោះ ស្ទើរ​តែ​ទាំង​អស់​បាន​ផ្តល់​ឲ្យ​នូវ​យោបល់​ល្អ​ៗ ហើយ​ទន្ទឹម​នឹង​នោះ ក៏​មាន​សៀវភៅ​ជា​ច្រើន​ដែល​និយាយ​ពន្លយ​ពាក្យ​ថា យើង​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ ក្នុង​ការ​រស់​នៅ ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ដូច​មហា​សេដ្ឋី នៅ​ថ្ងៃ​ក្រោយ។ ប៉ុន្តែ មាន​សៀវ​ភៅ​មួយ​បាន​ផ្តល់​ឲ្យ​នូវ​ទស្សនៈ​ខុស​ពី​នេះ ដោយ​លើក​ឡើង​ថា ការ​រស់​នៅបែប​សាមញ្ញ គឺ​មាន​ភាព​ចាំបាច់ ដើម្បី​ក្លាយ​ជា​អ្នក​មាន។ សៀវ​ភៅ​នោះ​បាន​លើក​ទឹក​ចិត្ត​ថា បើ​អ្នក​ត្រូវ​ការ​របស់​របរ​កាន់​តែ​ច្រើន ឬ​កាន់​តែ​ឡូយ​ឆាយ ដើម្បី​ឲ្យ​បាន​សប្បាយ​ចិត្ត នោះ​មាន​ន័យ​ថា “អ្នក​មិន​ដឹង​ថា ខ្លួន​ឯង​កំពុង​រស់​នៅ​ដើម្បី​អ្វី​ទេ”។ ទស្សនៈ​ដ៏​មាន​ន័យ​ខាង​លើ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ឆ្លើយ​តប​របស់​ព្រះ​យេស៊ូវ ចំពោះ​បុរស​ម្នាក់ ដែល​បាន​ទូល​សូម​ទ្រង់ ឲ្យ​ជំរុញ​បង​ប្រុស​គាត់ ឲ្យ​ចែក​កេរ​មរតក​ជា​មួយ​គាត់។ ពេល​នោះ ព្រះ​យេស៊ូវ​ទ្រង់​មិន​បាន​កាន់​ខាង​គាត់​ឡើយ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​មាន​បន្ទូល​បដិសេធ​គាត់​ភ្លាម​ៗ មុន​ពេល​ទ្រង់​ធ្វើ​ការ​ព្រមាន​យ៉ាង​ម៉ឺង​ម៉ាត់ អំពី “ភាពលោភ​លន់​គ្រប់​ប្រភេទ” ព្រោះ “​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ”(លូកា ១២:១៤-១៥)។ បន្ទាប់​មក ទ្រង់​ក៏​បាន​ពិពណ៌​នា អំពី​ការ​ដែល​បុរស​អ្នក​មាន​ម្នាក់ មាន​ផែន​ការ​បង្គរ​ភោគ​ផល​ដំណាំ​របស់​ខ្លួន​ទុក ហើយ​អរ​សប្បាយ​នឹង​ជីវ​ភាព​ដ៏​ស្តុក​ស្តម្ភ ដែល​នោះ​ជា​ការ​ធ្វើ​ផែន​ការ​ចូល​និវត្តន៍ តាម​បែប​សតវត្សរ៍​ទី​១ ហើយ​ទ្រង់​ក៏បាន​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា ទ្រព្យ​សម្បត្តិ​ទាំង​នោះ នឹង​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​គាត់​ឡើយ ព្រោះ​គាត់​នឹង​ស្លាប់​នៅ​យប់​នោះ​ហើយ(ខ.១៦-២០)។ យើង​មាន​ការ​ទទួល​ខុស​ត្រូវ នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ធន​ធាន​របស់​យើង…

Read article
តើគាត់ជានរណា?

សូម​យើង​ស្រមៃ​ថា យើង​កំពុង​តែ​ឈរ​បញ្ជ្រៀត​គ្នា​ជា​មួយ​នឹង​ហ្វូង​មនុស្ស ដែល​កំពុង​រង់​ចាំ​ស្វាគមន៍ នៅ​តាម​បណ្តោយ​ផ្លូវ​ដី​មួយ​ខ្សែ។ ស្រ្តី​ដែល​ឈរ​ពី​ក្រោយ​អ្នក កំពុង​ចំទើត​ជើង ខំ​រក​មើល​តើ​នរណា​កំពុង​តែ​ធ្វើ​ដំណើរ​មក។ អ្នក​ក៏​បាន​មើល​ឃើញ​បុរស​ម្នាក់ កំពុង​ជិះ​សត្វ​លា​មួយ​ក្បាល ​ពី​ចម្ងាយ​មក តាម​ផ្លូវ​នោះ។ ពេល​ដែល​គាត់​ចូល​មក​កាន់​តែ​ជិត មនុស្ស​ម្នា​ក៏​បាន​បោះ​អាវ​វែង​របស់​ខ្លួន ទៅ​លើ​ផ្លូវ។ ភ្លាម​ៗ​នោះ អ្នក​ក៏​បាន​ឮ​សម្លេង​មែក​ឈើ​បាក់ នៅ​ពី​ក្រោយ​អ្នក គឺ​ជា​មែក​ដើម​លម៉ើ​ដែល​គេ​បាន​កាច់​ចែក​គ្នា ហើយ​ពួក​បណ្តា​ជន​ក៏​បាន​យក​មែកលម៉ើ​ទាំង​នោះ​ មក​តម្រៀប​ពី​លើ​ផ្លូវ មុន​ពេល​សត្វ​លា​ដើរ​មក​ដល់។ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​បាន​ថ្វាយ​ព្រះ​កិត្ត​នាម​ដល់​ទ្រង់ យ៉ាង​អស់​ពី​ចិត្ត ខណៈ​ពេល​ដែល​ទ្រង់​យាង​ចូល​ទីក្រុង​យេរូសាឡិម ដោយ​គង់​នៅ​លើ​ខ្នង​សត្វ​លា រយៈ​ពេល​២​បី​ថ្ងៃ មុន​ពេល​គេ​យក​ទ្រង់​ទៅ​ឆ្កាង។ ហ្វូង​មនុស្ស​បាន​អរ​សប្បាយ និង​សរសើរ​ដំកើង​ព្រះ​ដោយ​សារ “ការ​អស្ចារ្យ​ទាំង​អស់ ដែល​ពួក​គេ​បាន​ឃើញ”(លូកា ១៩:៣៧)។ អ្នក​ដែល​មាន​ចិត្ត​ប្តូរ​ផ្តាច់​ចំពោះ​ព្រះ​យេស៊ូវ បាន​មក​ចោម​រោម​ទ្រង់ ហើយ​ស្រែក​ឡើង​ថា “ស្តេច​ដែល​យាង​មក ដោយ​នូវ​ព្រះ​នាម​ព្រះ​អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ​ពរ”(ខ.៣៨)។ ការ​ដែល​ពួក​គេ​ថ្វាយ​ព្រះ​កិត្តិ​នាម ដោយ​ភាព​ក្លៀវ​ក្លា​យ៉ាង​ដូច​នេះ ធ្វើ​ឲ្យ​ប្រជា​ជន​នៅ​ក្រុង​យេរូសា​ឡិម​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង។ ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ដល់ “នោះ​កើត​មាន​សេចក្តី​ជ្រួល​ជ្រើម​ពេញ​ក្នុង​ទី​ក្រុង ហើយ​គេ​សួរ​ថា លោក​នេះ​ជា​អ្នក​ណា?”(ម៉ាថាយ ២១:១០)។ សព្វ​ថ្ងៃ​នេះ មនុស្ស​នៅ​តែ​ចង់​ដឹង ចង់​ស្គាល់​ព្រះ​យេស៊ូវ។ ទោះ​បី​ជា​យើង​មិន​អាច​ក្រាល​ផ្លូវ​របស់​ទ្រង់ ដោយ​មែក​ដើមលម៉ើ ឬ​ស្រែក​សរសើរ​ទ្រង់ នៅ​ចំពោះ​មុខ​ទ្រង់​ដោយ​ផ្ទាល់​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ទ្រង់។ យើង​អាច​ជជែក​ជា​មួយ​គេ…

Read article
អំណាចនៃការបង្ហាញចេញនូវគំរូ

ពេល​ខ្ញុំ​ព្យាយាម​ជួស​ជុល​អ្វី​ដែល​ខូច នៅ​ផ្ទះ​ខ្ញុំ តាម​ធម្មតា ខ្ញុំ​បែរ​ជា​ធ្វើ​ឲ្យ​ខូច​លើស​ដើម ហើយ​ត្រូវ​បង់​ថ្លៃ​ឈ្នួល ឲ្យ​គេមក​ជួស​ជុល​ការ​ខូច​ខាត ដែល​ខ្ញុំ​បាន​ធ្វើ​បន្ថែម​ពី​អ្វី​ដែល​ខូច​ស្រាប់។ ប៉ុន្តែ កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​ជួស​ជុល​ឧបករណ៍​ប្រើ​ប្រាស់ នៅ​ផ្ទះ​មួយ​គ្រឿង ដោយ​ជោគ​ជ័យ ដោយ​អនុវត្ត​តាម​ការ​បង្ហាញ​របស់​មនុស្ស​ម្នាក់​ អំពី​របៀប​ជួស​ជុស នៅ​ក្នុង​វីដេអូ​Youtube មួយ​ជំហាន​ម្តង​ៗ​។ សាវ័កប៉ុលបានធ្វើជាគំរូដ៏មានអំណាច សម្រាប់យុវជន ឈ្មោះធីម៉ូថេ ដែលជាសិស្សគាត់ ដែលបានធ្វើដំណើរជាមួយគាត់ ហើយមើលគំរូនៃការប្រព្រឹត្តរបស់គាត់។ សាវ័កប៉ុលបានសរសេរសំបុត្រផ្ញើគាត់ ពីមន្ទីរឃុំឃាំងថា “អ្នក​បាន​ស្គាល់​គ្រប់​សេចក្តី​ដែល​ខ្ញុំ​បង្រៀន កិរិយា​ដែល​ប្រព្រឹត្ត និង​បំណង​ចិត្ត សេចក្តី​ជំនឿ សេចក្តី​អត់ធ្មត់ សេចក្តី​ស្រឡាញ់ សេចក្តី​ខ្ជាប់ខ្ជួន​របស់​ខ្ញុំ​ហើយ ព្រម​ទាំង​ការ​ដែល​គេ​បៀត​បៀន​ដល់​ខ្ញុំ និង​សេចក្តី​ទុក្ខ​លំបាក​របស់​ខ្ញុំ​ដែរ ជា​ការ​ដែល​កើត​ដល់​ខ្ញុំ នៅ​ក្រុង​អាន់ទីយ៉ូក ក្រុង​អ៊ីកូនាម និង​ក្រុង​លីស្ត្រា ក៏​ស្គាល់​សេចក្តី​បៀត​បៀន​ជា​យ៉ាង​ណា ដែល​ខ្ញុំ​ទ្រាំ​ទ្រ​នោះ​ដែរ”(២ធីម៉ូថេ ៣:១០-១១)។ ម្យ៉ាងទៀត សាវ័កប៉ុលក៏បានលើកទឹកចិត្តលោកធីម៉ូថេ ឲ្យនៅ​ជាប់​ក្នុង​សេចក្តី​ដែលគាត់​បាន​រៀន ហើយ​ជឿ​ប្រាកដ​វិញ ដោយ​ដឹង​ថា គាត់​បាន​រៀន​សេចក្តី​នោះ​ពី​អ្នក​ណា ហើយ​ថា តាំង​ពី​ក្មេង​តូច​មក គាត់​បាន​ស្គាល់​បទ​គម្ពីរ​ទាំង​ប៉ុន្មាន”(ខ.១៤-១៥)។ ទី​បន្ទាល់​នៃ​ការ​រស់​នៅ​របស់​សាវ័ក​ប៉ុល បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ អំពី​ភាព​ចាំ​បាច់​នៃ​ការ​កសាង​ជីវិត​យើង នៅ​លើ​គ្រឹះ​នៃ​ព្រះ​បន្ទូល​ព្រះ។ គាត់​បាន​រំឭក​លោក​ធីម៉ូថេ​ថា ព្រះ​គម្ពីរ​គឺ​ជា​ប្រភព​ដ៏​មាន​អំណាច…

Read article
ព្រះបន្ទូលសន្យាទ្វេរគុណ

ចាប់​តាំង​ពី​ពេល​ដែល​អ្នក​ស្រី​រស់(Ruth) បាន​ឈឺ​ចាប់​ដោយ​សារ​ជម្ងឺ​មហារីក​ កាល​ពី​បី​បួន​ឆ្នាំ​មុន គាត់​មិន​អាច​ញាំ​អា​ហារ និង​ផឹក​ទឹក ឬសូម្បី​តែ​លេប​ឲ្យ​បាន​ស្រួល​ឡើង។ គាត់​ក៏​បាន​បាត់​បង់​កម្លាំង​កាយ​ជា​ច្រើន ហើយ​ការ​វៈ​កាត់ ​និងការ​ព្យា​បាល​ជា​ច្រើន បាន​ធ្វើ​ឲ្យ​គាត់ នៅ​សល់​តែ​ស្រមោល​នៃ​ខ្លួន​គាត់ ដែល​គាត់​ធ្លាប់​មាន​ពី​មុន​មក។ តែ​អ្នក​ស្រី​រស់​ នៅ​តែ​អាច​សរសើរ​ដំកើង​ព្រះ។ ក្តី​ជំនឿ​របស់​គាត់​នៅ​តែ​ខ្លាំង ហើយ​ក្តី​អំណរ​របស់​គាត់​ក៏​បាន​ឆ្លង​ទៅ​ដល់អ្នក​ដទៃ​ទៀត។ គាត់​បាន​ពឹង​ផ្អែក​លើ​ព្រះ​ជា​រៀង​រាល់​ថ្ងៃ ហើយ​បាន​តោង​ជាប់​សេចក្តី​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ គាត់​នឹង​បាន​ជា​សះ​ស្បើយ​ទាំង​ស្រុង។ គាត់​បាន​អធិ​ស្ឋាន​សូម​ការ​ប្រោស​ឲ្យ​ជា ហើយ​បាន​ទុក​ចិត្ត​ថា មិន​យូរ​មិន​ឆាប់ ព្រះ​ទ្រង់​នឹង​ឆ្លើយ​តប​គាត់​មិន​ខាន។ សេចក្តី​ជំនឿ​របស់​គាត់ គឺ​ពិត​ជា​គួរ​ឲ្យ​កោត​សរសើរ​មែន។ អ្នក​ស្រី​រស់​​​បាន​ពន្យល់​ថា ជំនឿ​របស់​គាត់​នៅ​តែ​រឹង​មាំ គឺ​ដោយ​សារ​ការ​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​នឹង​មិន​គ្រាន់​តែ​បំពេញ​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់ ក្នុង​ពេល​​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ទ្រទ្រង់​គាត់ ទាល់​តែ​ដល់​ពេល​ដែល​ទ្រង់​សម្រេច​ព្រះ​បន្ទូល​សន្យា​ទ្រង់។ រាស្រ្ត​របស់​ព្រះ​ក៏​មាន​សេចក្តី​សង្ឃឹម​ដូច​នេះ​ផង​ដែរ ពេល​ដែល​ពួក​គេ​បាន​រង់​ចាំ​ទ្រង់ សម្រេច​ផែន​ការ​ទ្រង់(អេសាយ ២៥:១) ដោយ​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ (ខ.២) និង​ជូត​ទឹក​ភ្នែក​របស់​ពួក​គេ ហើយ​ដក​សេចក្តី​អាម៉ាស់​របស់​ពួក​គេ​ចេញ ព្រម​ទាំង “បំផ្លាញ​សេចក្តី​ស្លាប់​ឲ្យ​សូន្យ​បាត់”(ខ.៨)។ នៅ​ពេល​នោះ​ ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​រាស្រ្ត​ទ្រង់ នូវ​ទីជ្រក​កោន និង​ជម្រក(ខ.៤) ពេល​ដែល​ពួក​គេ​រង់​ចាំ​ទ្រង់។ ទ្រង់​បាន​កម្សាន្ត​ចិត្ត​ពួក​គេ នៅ​ក្នុង​ទុក្ខ​លំបាក​របស់​ពួក​គេ និង​ប្រទាន​នូវ​កម្លាំង ឲ្យ​អាច​អត់​ទ្រំា ហើយ​ប្រទាន​ពួក​គេ​នូវ​ការ​ធានា​ថា ទ្រង់​គង់​នៅ​ជា​មួយ​ពួក​គេ​ជា​និច្ច។…

Read article
ការបន្សល់ទុក្ខនូវកេរដំណែល

ទូរ​ស័ព្ទ​ខ្ញុំ​បាន​រោទ៍​ឡើង ជា​សញ្ញា​បង្ហាញ​ថា មាន​គេ​ផ្ញើ​សារ​មក​ទូរស័ព្ទ​ខ្ញុំ​ហើយ។ កូន​ស្រី​របស់​ខ្ញុំ​បាន​ផ្ញើ​សារ​មក​សួរ​ខ្ញុំ អំពី​របៀប​ធ្វើ​នំ​ដាក់​ការ៉េម លាយ​ជី​អង្កាម តាម​គំរូ​របស់​ជី​ដូន​របស់​ខ្ញុំ។ ខណៈ​ពេល​ដែល​ខ្ញុំ​បើក​មើល​កាត​ពណ៌​លឿង ​ក្នុង​ប្រអប់​ចាស់​មួយ​ដែល​មាន​ដាក់​ក្បួន​ធ្វើ​ម្ហូប ខ្ញុំ​ក៏​បាន​មើល​ឃើញ​អក្សរ​ដែល​ជីដូន​របស់​ខ្ញុំ​បាន​សរសេរ មាន​លក្ខណៈ​ពិសេស​ខុស​ពី​គេ និង​ក្រដាស់​កត់​ត្រា​បី​បួន​សន្លឹក ដែល​ម្តាយ​ខ្ញុំ​បាន​សរសេរ​អក្សរ​តូច​ៗ ជាប់​គ្នា​រដឹត​ពី​លើ។ ខ្ញុំ​ក៏​បាន​គិត​ថា ដោយ​សារ​កូន​ស្រី​របស់​ខ្ញុំ​បាន​សុំ​ក្បួន​ធ្វើ​នំ តាម​គំរូ​របស់​ម្តាយ​ខ្ញុំ នោះ​នំ​នេះ​បាន​​ចូល​ទៅ​ក្នុង​ជំនាន់​ទី​៤​ នៃគ្រួសារ​ខ្ញុំ​ហើយ។ ខ្ញុំ​ឆ្ងល់​ថា តើ​គ្រួសារ​ដទៃ​ទៀត បាន​បន្សល់​ទុក​នូវ​កេរ​ដំណែល​អ្វី​ខ្លះ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត? តើ​គេ​បាន​បន្សល់​ទុក​នូវ​កេរ​ដំណែល​នៃ​សេចក្តី​ជំនឿ ឲ្យ​អ្នក​ជំនាន់​ក្រោយ​ឬ​ទេ? ក្រៅ​ពី​ក្បួន​ធ្វើ​នំ តើ​សេចក្តី​ជំនឿ​របស់​ជីដូន​ខ្ញុំ ហើយ​និង​ខ្ញុំ​បាន​ជះ​ឥទ្ធិ​ពល​មក​លើ​កូន​ស្រី និង​កូន​ចៅ​របស់​នាង​ដែរ​ឬទេ? ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៧៩ អ្នក​និពន្ធ​ បាន​ពោល​ទំនួញ អំពី​ប្រជា​ជន​អ៊ីស្រា​អែល​ដែល​បាន​ដើរ​ផ្លូវ​ខុស ដោយ​លះ​បង់​កេរ​ដំណែល​នៃ​សេចក្តី​ជំនឿ​របស់​ខ្លួន។ គាត់​បាន​អង្វរ​ព្រះ ឲ្យ​ជួយ​រំដោះ​រាស្រ្ត​ទ្រង់ ឲ្យ​រួច​ពី​ពួក​មនុស្ស​ដែល​មិន​កោត​ខ្លាច​ព្រះ ហើយ​ស្អាង​ទីក្រុង​យេរូសាឡិម ឲ្យ​មាន​ភាព​សុខសាន្ត​​ឡើង​វិញ។ ពេល​ដែល​ព្រះ​ទ្រង់​ស្អាង​រាស្ត្រ​ទ្រង់​ឡើង​វិញ​ហើយ គាត់​ប្តេជ្ញា​ថា នឹង​ដើរ​តាម​ផ្លូវ​របស់​ទ្រង់ ជា​រៀង​រហូត។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “យ៉ាង​នោះ យើង​ខ្ញុំ ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀម​នៅ​ទី​គង្វាល​ទ្រង់ យើង​ខ្ញុំ​នឹង​អរ​ព្រះ​គុណ​ដល់​ទ្រង់​ជា​ដរាប​តទៅ យើង​ខ្ញុំ​នឹង​សំដែង​សេចក្តី​សរសើរ​របស់​ទ្រង់ នៅ​អស់​ទាំង​ដំណ​តរៀង​ទៅ(ខ.១៣)។ ខ្ញុំ​ក៏​បាន​ប្រញាប់​ចែក​រំលែក​ក្បួន​ធ្វើ​នំ​នោះ ដល់​កូន​ស្រី​ខ្ញុំ ដោយ​មិន​បង្អង់​យូរ…

Read article
ការដើរនៅលើទឹក

ក្នុង​អំឡុង​ពេល​រដូវ​រងា​ដែល​អាកាស​ធាតុ​ត្រជាក់​ខ្លាំង ខ្ញុំ​បាន​ធ្វើ​ដំណើរ ទៅ​កាន់​បឹង​មីឈីហ្គិន ដែល​ជា​បឹង​ធំ​ជាង​គេ​ទី៥​ ក្នុង​ពិភព​លោក ដើម្បី​ទៅ​មើល​ទឹក​បឹង​នោះ​កក។ ថ្ងៃ​នោះ ខ្ញុំ​បាន​ពាក់​ខោ​អាវ​រងា​ក្រាស់​ៗ ហើយ​ក៏​បាន​នៅ​មាត់​បឹង មើល​ទិដ្ឋ​ភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​តាម​ធម្មតា ខ្ញុំ​ចូល​ចិត្ត​ទៅ​ទទួល​ពន្លឺ​ថ្ងៃ​នៅ​ទីនោះ។ ទឹក​បឹង​នោះ​ពិត​ជា​បាន​កក ក្នុង​រូប​ភាព​ជា​ទឹក​រលក បង្កើត​ជា​ស្នាដៃ​សីល្បៈ​ទឹកកក​ដ៏​ស្រស់​ស្អាត។ ដោយ​សារ​ទឹក​បាន​កក នៅ​ក្បែរ​ច្រាំង ខ្ញុំ​ក៏​មាន​ឱកាស “ដើរ​នៅ​លើ​ទឹក”។ ទោះ​ខ្ញុំ​ដឹង​ថា ទឹក​កក​មាន​កំរាស់​ល្មម​នឹង​ទ្រទម្ងន់​ខ្លួន​ខ្ញុំ​ក៏​ដោយ ក៏​ខ្ញុំ​នៅតែ​ដើរ​ពីរ​បី​ជំហាន​ដំបូង យ៉ាង​ប្រុង​ប្រយ័ត្ន។ ខ្ញុំ​ខ្លាច​ទឹកកក​មិន​អាច​​ទ្រ​ទម្ងន់​ខ្ញុំ​បាន​ទៀត​។ ខណៈ​ពេល​ដែល​ខ្ញុំ​បាន​ពិនិត្យ​មើល​ផ្ទៃ​ទឹក​កក ដែល​ខ្ញុំ​មិន​ទាន់​ស្គាល់​ច្បាស់ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ អំពី​ការ​ដែល​ព្រះយេស៊ូវ​បាន​ឲ្យ​លោក​ពេត្រុស​ចុះ​ពី​ទូក ហើយ​ដើរ​នៅ​លើ​ទឹក​សមុទ្រ​កាលីឡេ។ ពេល​ដែល​ពួក​សាវ័ក​បាន​ឃើញ​ព្រះ​យេស៊ូវ​ដើរ​នៅ​លើ​ទឹក ពួក​គេ​មាន​ការ​ភ័យ​ខ្លាច។ ប៉ុន្តែ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ឲ្យ​ភ័យ​ឡើយ”(ម៉ាថាយ ១៤:២៧)។ សា​វ័ក​ពេត្រុស​អាច​ជម្នះ​ការ​ភ័យ​ខ្លាច​របស់​គាត់ ហើយ​បោះ​ជំហាន​ចេញ​ពី​ទូក ហើយ​ដើរ​នៅ​លើ​ទឹក ព្រោះ​គាត់​ដឹង​ថា ព្រះ​យេស៊ូវ​មាន​ព្រះ​វត្ត​មាន​នៅ​ទីនោះ។ ពេលដែល​ការ​បោះ​ជំហាន​ដ៏​ក្លាហាន​របស់​គាត់ បាន​រេរា ដោយ​សារ​តែ​ខ្យល់ និង​ទឹក​រលក លោក​ពេត្រុស​ក៏​បាន​ស្រែក​ឲ្យ​ព្រះ​យេស៊ូវ​ជួយ។ ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​វត្ត​មាន​នៅ​ក្បែរ​គាត់​ដដែល ល្មម​នឹង​ឈោង​ព្រះ​ហស្ត​ទ្រង់ ទៅ​រក​គាត់ ដើម្បី​ជួយ​សង្រ្គោះ។ បើ​អ្នក​កំពុង​ជួប​ប្រទះ​រឿង​អ្វី​មួយ នៅ​ថ្ងៃ​នេះ ដែល​ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​ឲ្យអ្នក​ធ្វើ​ ដែល​ហាក់​ដូច​ជា​មិន​អាច​ធ្វើ​បាន…

Read article
រដូវកាលដ៏ល្អ

ថ្ងៃ​នេះ ជា​ថ្ងៃ​ទី​មួយនៃ​រដូវ​ផ្កា​រីក ក្នុង​តំបន់​ខាង​ជើង នៃ​ពិភព​លោក។ បើ​អ្នក​កំពុង​រស់​នៅ ក្នុង​ប្រទេស​អូស្រ្តាលី ថ្ងៃ​នេះជា​ថ្ងៃ​ទី​មួយ នៃ​រដូវ​ស្លឹក​ឈើ​ជ្រុះនៅ​តំបន់​ខាង​ត្បូង​នៃ​ពិភព​លោក។ នៅ​ថ្ងៃ​នេះ ព្រះ​អាទិត្យ​បញ្ចេញ​ពន្លឺ​ចំ​ពី​លើ​ខ្សែបន្ទាត់​អេក្វា​ទ័រ ហើយ​ម៉ោង​នៅ​ពេល​ថ្ងៃ និង​ម៉ោង​នៅ​ពេល​យប់ ស្ទើរ​តែ​មាន​ចំនួន​ស្នើ​គ្នា នៅ​ទូទាំង​ពិភព​លោក។ រដូវ​ថ្មី​មាន​សារៈ​សំខាន់​ចំពោះ​មនុស្ស​ជា​ច្រើន។ អ្នក​ខ្លះ​បាន​រាប់​ថយ​ក្រោយ នូវ​ចំនួន​ថ្ងៃដែល​នៅ​សល់ ព្រោះ​ពួក​គេ​សង្ឃឹម​ថានឹង​បាន​អ្វី​មួយ ពេល​រដូវ​កាល​ថ្មី​មក​ដល់។ អ្នក​ខ្លះ​ប្រហែល​ជា​បាន​គូស​ចំណាំ ពី​លើ​ប្រតិ​ទិន សម្រាប់​រដូវ​ផ្ការីក នៅ​រដ្ឋ​វីសខុនស៊ីន ដែល​ជា​សញ្ញា​បញ្ជាក់​អំពី​ការ​បញ្ចប់ ​នៃ​រដូវ​រងា។ ពុំ​នោះ​ទេ សម្រាប់​អ្នក​ដែល​រស់​នៅ​ក្នុង​ទី​ក្រុងមេល​បូន ពួក​គេ​កំពុង​រង់​ចាំ​រដូវ​ស្លឹក​ឈើជ្រុះ​យ៉ាង​អន្ទះ​សារ ដែល​នឹង​មកបញ្ចប់​រដូវ ដែល​មាន​កម្តៅ​ព្រះអាទិត្យ​ដ៏​ក្តៅ​នៅប្រទេស​អូស្រ្តាលី។ យើង​ក៏​ឆ្លង​កាត់​រដូវ​កាល​នៃ​ជីវិត ដែល​មិន​ជាប់​ទាក់​ទង​នឹង​អាកាស​ធាតុ​។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​សាស្តា​បាន​ប្រាប់​យើង​ថា មាន​រដូវ​កាល​សម្រាប់​សកម្ម​ភាព​នីមួយ​ៗ នៅ​ក្រោម​ពន្លឺ​ថ្ងៃ គឺ​ពេល​ដែល​ព្រះ​ទ្រង់​បាន​កំណត់​ទុក សម្រាប់​ឲ្យ​ជីវិត​យើង​រស់​នៅ(៣:១-១១)។ លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍ អំពី​រដូវ​កាល​ថ្មី​មួយ ក្នុង​ជីវិត​គាត់ បន្ទាប់​ពី​គាត់​បាន​ដឹក​នាំ​រាស្រ្ត​អ៊ីស្រា​អែល កាត់​តាម​វាល​រហោស្ថាន​(ចោទិយកថា ៣១:២) ហើយ​គាត់​ត្រូវ​ប្រគល់​ការ​ដឹក​នាំ​របស់​គាត់ ឲ្យ​លោក​យ៉ូស្វេ។ ចំណែក​លោក​ប៉ុល​វិញ គាត់​បាន​ជួប​រដូវ​កាល​ដ៏​ឯក​កោ ខណៈ​ពេល​ដែល​គាត់​កំពុង​ជាប់​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ នៅ​ទី​ក្រុង​រ៉ូម ដោយគាត់​បាន​សូម​ឲ្យ​គេ​មក​សួរ​សុខ​ទុក្ខ​គាត់ តែ​គាត់​ក៏​បាន​ដឹង​ផង​ដែរ​ថា ព្រះ​ទ្រង់​បាន​គង់​នៅ​ក្បែរ​គាត់​ជា​និច្ច(២ធីម៉ូថេ ៤:១៧)។ ទោះ​ជីវិត​យើង​ស្ថិត​ក្នុង​រដូវ​កាល​ណា​ក៏​ដោយ ចូរ​យើង​អរ​ព្រះ​គុណ​ព្រះ…

Read article
សីល្បៈនៃការមានចិត្តដែលដឹងគុណ

នៅ​ថ្ងៃ​ដែល​ខ្ញុំ​និង​ម៉ាធី(Martie)រៀប​ការ ខ្ញុំ​បាន​និយាយ​ពាក្យ​សម្បថ ដោយ​ចិត្ត​រីក​រាយ​ថា នឹង​ស្មោះ​ត្រង់​ចំពោះ​នាង “ទោះ​ល្អ ឬ​អាក្រក់ ទោះ​ឈឺ​ឬ​ជា ទោះ​មាន​ឬ​ក្រ”។ ស្តាប់​មើល​ទៅ វា​ដូច​ជា​ចម្លែក​បន្តិច ដែល​នៅ​ថ្ងៃ​មង្គល​ការ ពាក្យ​សម្បថ​របស់​យើង​បាន​និយាយ អំពី​ការ​អាក្រក់​ដែល​កើត​មាន​ក្នុង​ជីវិត​ពិត ដែល​មាន​ដូច​ជា ការ​អាក្រក់ ជម្ងឺ និង​ភាពក្រីក្រ។ ប៉ុន្តែ ពាក្យ​សម្បថ​នេះ​បាន​គូស​បញ្ជាក់ អំពី​ការ​ពិត ដែល​ថា ជីវិត​របស់​មនុស្ស​ច្រើន​តែ​ជួប​ការ​អាក្រក់​ជា​ញឹក​ញាប់។ ដូច​នេះ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ពេល​ដែល​យើង​ជួប​ទុក្ខ​លំបាក ដែល​មិន​អាច​ជៀស​រួច ក្នុង​ជីវិត? ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​បាន​ជម្រុញ​យើង ឲ្យ“​អរ​ព្រះគុណ​ក្នុង​គ្រប់​ការ​ទាំង​អស់” ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​(១ថែស្សាឡូនិច ៥:១៨)។ ការ​អរ​ព្រះ​គុណ​ព្រះ នៅ​ពេល​មាន​ទុក្ខ ​គឺ​មិន​ងាយ​ស្រួល​ឡើង ប៉ុន្តែ សូម​យើង​ស្វែង​យល់​អំពី​មូល​ហេតុ ដែលព្រះ​ទ្រង់​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​មាន​វិញ្ញាណ​ដែល​អរ​ព្រះ​គុណ។ ការ​ដឹង​គុណ​ព្រះ គឺ​មាន​មូល​ដ្ឋាន​នៅ​ក្នុង​សេចក្តី​ពិត ដែល​ថា ព្រះ​អម្ចាស់​យើង “ទ្រង់​ល្អ” ហើយ “សេចក្តី​ស្រឡាញ់​ទ្រ​ង់ស្ថិ​ត​ស្ថេរ​ជា​ដរាប”(ទំនុកដំកើង ១១៨:១)។ ទ្រង់​គង់​នៅ​ជា​មួយ​យើង ហើយ​ចម្រើន​កម្លាំង​យើង នៅ​ពេល​យើង​មាន​ទុក្ខ​លំបាក(ហេព្រើរ ១៣:៥-៦) ហើយ ដោយ​សារ​សេចក្តី​ស្រឡាញ់ ទ្រង់​បាន​ប្រើ​ទុក្ខ​លំបាក​របស់​យើង ដើម្បី​ជួយ​យើង​ឲ្យ​មាន​ចរិយា​សម្បត្តិ​ដែល​កាន់​តែ​ល្អ​ឡើង…

Read article
សំបុត្រផ្ញើមកផ្ទះ

នៅ​សម័យ​សង្រ្គាម​លោក​លើក​ទី​២ មាន​យុវជន​អាមេរិក​ជា​ច្រើន​នាក់ ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​ក្នុង​ជួរ​ទ័ព។ នៅ​ក្នុងការ​ហ្វឹក​ហាត់​មូល​ដ្ឋាន នៅ​ប្រទេស​ឆ្ងាយ​ពី​ស្រុក​កំណើត ពួក​គេ​ក៏​បាន​ប្រែ​ជា​មាន​ការ​លេង​សើច និង​មាន​ទំនាក់​ទំនង​តាម​សំបុត្រ ដើម្បី​ជម្នះ​នឹង​ការ​លំបាក​ដែល​ពួក​គេ​ជួប​ប្រទះ។ ពេល​ដែល​យុវជន​ម្នាក់​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ផ្ញើទៅ​ផ្ទះ គាត់​បាន​ពិពណ៌​នា អំពី​ដំណើរ​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង ដោយ​ការ​និយាយ​បំភ្លើស ដ៏​គួរ​ឲ្យ​អស់​សំណើច​ថា “មាន​មន្ត្រី​ពេទ្យ​យោធា​ពីនាក់​បាន​ដេញ​ចាប់​យើង  ដោយ​ប្រើ​ស្ន។ ពួក​គេ​បាន​ចាប់​យើង​ទាំង​កញ្ឆក់ ហើយ​ផ្តួល​ទៅ​លើកម្រាល​ឥដ្ឋ ហើយ​ក៏​បាន​យក​ស្ន​ចាក់​ដៃ​របស់​យើង”។ ប៉ុន្តែ មាន​ទាហាន​ម្នាក់​បាន​ចាប់​ផ្តើម​ដឹង​ខ្លួន​ថា ការ​លេង​សើច​នេះ ដូច​ជា​ជ្រុល​បន្តិច​។ បន្ទាប់​មក​គាត់​ក៏​ទទួល​បានព្រះ​គម្ពីរ​មួយ​ក្បាល។ គាត់​ក៏​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​គាត់​ថា “ខ្ញុំ​ចូល​ចិត្ត​អាន​ព្រះ​គម្ពីរ​មួយ​ក្បាល​នេះ​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​បាន​អាន​ព្រះ​គម្ពីរ​នេះ​ជា​រៀង​រាល់​យប់។ ខ្ញុំ​មិន​ដែល​ដឹង​ថា ខ្ញុំ​អាច​រៀន​សូត្រ​ពី​ព្រះ​គម្ពីរ បាន​ច្រើន​យ៉ាង​នេះ​សោះ”។ កាល​ពី​យូរ​មក​ហើយ ប្រជា​ជន​យូដា​ដែល​គេ​បាន​និរទេស បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ បន្ទាប់​ពី​បាន​រស់​នៅជា​ទាសករ​អស់​ជា​ច្រើន​ឆ្នាំ នៅ​ចក្រ​ភព​បាប៊ីឡូន។ ខណៈ​ពេល​ដែល​ពួក​គេ​ខិត​ខំ​កសាង​កំផែង​ក្រុង​យេរូសាឡិម​ឡើង​វិញ ពួក​គេ​ក៏​បាន​ជួប​ការ​ប្រឆាំង​ជា​ច្រើន ពី​ពួក​ខ្មាំង​សត្រូវ ភាព​អត់​ឃ្លាន និង​អំពើ​បាប​របស់​ខ្លួន​ឯង។ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ជួប​ទុក្ខ​លំបាក ពួក​គេ​ក៏​បាន​ងាក​បែរ​ទៅ​រក​ព្រះ​បន្ទូល​ព្រះ។ ពួក​គេ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ការ​អ្វី​ដែលពួក​គេ​បាន​រៀន​ពី​ព្រះ​គម្ពីរ។ ពេល​ដែល​ពួក​សង្ឃ​របស់​ព្រះ អាន​កណ្ឌ​គម្ពីរ​ក្រឹត្យ​វិន័យ​របស់​ព្រះ ពួក​បណ្តា​ជន​ក៏​បាន​ប៉ះ​ពាល់​ចិត្ត ហើយ​ក៏​នាំ​គ្នា​យំ(នេហេមា ៨:៩)។ ប៉ុន្តែ ពួក​គេ​ក៏​រក​បាន​នូវ​ការ​កម្សាន្ត​ចិត្ត​ផង​ដែរ។ លោក​នេហេមា​ ដែល​ជា​អភិបាល​ក្រុង ក៏​បាន​ប្រាប់​ពួក​គេ​ថា “ក៏​កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​ឡើយ ពី​ព្រោះ​សេចក្តី​អំណរ​របស់​ព្រះយេហូវ៉ា​ជា​កំឡាំង​នៃ​អ្នក​រាល់​គ្នា”(ខ.១០)។…

Read article
ពាក្យដែលនិយាយខ្សិបៗ

យុវ​ជន​ម្នាក់​មាន​ការ​រសាប់​រសល់ ខណៈ​ពេល​ដែល​គាត់​កំពុង​អង្គុយ​ក្នុង​យន្ត​ហោះ ត្រៀម​ចេញ​ដំណើរ។ ភ្នែក​គាត់​មើល​ទៅ​បង្អួច​យន្ត​ហោះ​ចុះ​ឡើង​ៗ។ បន្ទាប់​មក គាត់​ក៏​បាន​បិទ​ភ្នែក ហើយ​ដក​ដង្ហើម​វែង​ៗ ដើម្បី​រម្ងាប់​អារម្មណ៍ ប៉ុន្តែ គាត់​នៅ​តែ​រសាប់​រសល់។ ពេល​ដែល​យន្ត​ហោះ​ឡើង​ផុត​ពី​ដី គាត់​ក៏​បាន​យោល​ខ្លួន​ចុះ​ឡើង​ៗ។ មាន​ស្ត្រី​ម្នាក់​ដែល​មាន​វ័យ​ចំណាស់​ជាង​គាត់ កំពុង​អង្គុយ​នៅ​លើ​កៅ​អី​ក្បែរ​គាត់ រំលង​ផ្លូវ​ដើរ​ក្នុង​យន្ត​ហោះ បាន​ដាក់​ដៃ​ពី​លើ​ដៃ​គាត់ ហើយ​ក៏​បាន​នាំ​គាត់​សន្ទ​នា​គ្នា យ៉ាង​សុភាព ដើម្បី​បង្វែរ​អារម្មណ៍​គាត់​ឲ្យ​ចេញ​ពី​ភាព​តាន​តឹង។ គាត់​ខ្សិប​ដាក់​យុវជន​ម្នាក់​នោះ​ថា “អ្នក​ឈ្មោះ​អី?” “​អ្នក​មក​ពី​ណា?” “យើង​នឹង​មិន​មាន​បញ្ហា​អ្វី​ទេ” ហើយ “អ្នក​សុខ​សប្បាយ​ទេ​តើ”។ គាត់​អាច​មាន​អារម្មណ៍​ទើស​ទាល់ ឬ​ធ្វើ​មិន​ខ្វល់​ពី​យុវជន​នោះ ប៉ុន្តែ គាត់​បាន​ជ្រើស​រើស​ការ​ប៉ះដៃ​ និង​និយាយ​ពាក្យ​ពីរ​បី​ម៉ាត់។ ទាំង​នេះ​សុទ្ធ​តែ​ជា​កិច្ច​ការ​ដ៏​តូច ប៉ុន្តែ បី​ម៉ោង​ក្រោយ​មក ពេល​យន្ត​ហោះ​ចុះ​ចត យុវ​ជន​នោះ​ក៏​បាន​និយាយ​ថា “ខ្ញុំ​សូម​អរគុណ​អ្នក​ខ្លាំង​ណាស់ សម្រាប់​ការ​ជួយ​ខ្ញុំ”។ រូប​ភាព​ដ៏​ស្រស់​ស្អាត នៃ​ភាព​ស្លូត​បូត និង​ការ​ខ្វល់​ពី​អ្នក​ដទៃ​យ៉ាង​ដូច​នេះ គឺ​មិន​ងាយ​នឹង​រក​បាន​ឡើយ។ ភាព​សប្បុរស​មិន​មក​រក​យើង ដោយ​ឯក​ឯង​ទេ ព្រោះ​មនុស្ស​យើង​ច្រើន​តែ​គិត​អំពី​ខ្លួន​ឯង​ជា​ទី​មួយ។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្តោស”(អេភេសូរ ៤:៣២)។ ត្រង់​ចំណុច​នេះ គាត់​មិន​បាន​និយាយ​ថា ភាព​សប្បុរស និង​ទន់​សន្តោស អា​ស្រ័យ​ទៅ​លើ​យើង​នោះ​ឡើយ។ បន្ទាប់​ពី​យើង​បាន​ទទួល​ជីវិត​ថ្មី…

Read article