2018

You are here:
ការផ្តោតទៅលើភាពអស្ចារ្យ

មនុស្ស​ខ្លះ​ចេះ​តែ​មើល​ទៅ​លោកិយ ឃើញ​តែ​បញ្ហា។ លោក​ដេវីត ចូនស៍(DeWitt Jones) ជា​ជាង​ថត​របស់​ទូរទស្សន៍​ប៉ុស្ទ នេសិននល ជីអូក្រាហ្វ៊ីក។ គាត់​បាន​ប្រើ​អាជីព​របស់​គាត់ ដើម្បី​បង្ហាញ​នូវ​ចំណុច​ល្អ​ៗ របស់​ពិភព​លោក​។ មុន​នឹង​គាត់​ថត​រូប គាត់​រង់​ចាំ​មើល​ពន្លឺ ដែល​ភ្លឺ​ល្អ ដែល​នាំ​ឲ្យ​គាត់​មើល​ឃើញ​រូប​ភាព​ដ៏​អស្ចារ្យ​ ដែល​បានបង្កប់​ខ្លួន នៅ​ទីនោះ​ជា​យូរ​មក​ហើយ។ គាត់​បាន​ប្រើ​ម៉ាស៊ីន​ថត​រូប​របស់​គាត់ ដើម្បី​ស្វែង​រក​សម្រស់​ ដែល​លេច​ឡើងនៅ​លើ​ផ្ទៃ​មុខ​មនុស្ស និង​ធម្ម​ជាតិ​ដ៏​សាមញ្ញ។ មនុស្ស​ជា​ច្រើន​មាន​ហេតុ​ផល ដែល​ត្រូវ​ផ្តោត​ទៅ​លើ​ចំណុច​អវិជ្ជ​មាន​របស់​ពិភព​លោក ដែល​ក្នុង​នោះ ក៏​មាន​លោក​យ៉ូប​ផង​ដែរ។ បន្ទាប់​ពី​គាត់​បាន​បាត់​បង់​អ្វី​ៗ​គ្រប់​យ៉ាង ដែល​នាំ​ឲ្យ​គាត់​មាន​អំណរ សូម្បី​តែ​មិត្ត​ភក្តិ​គាត់​ក៏​បាន​ក្លាយ​ជាអ្នក​ចោទ​ប្រកាន់​មក​លើ​គាត់​ផង​ដែរ។ ពួក​គេ​ក៏​បាន​ប្រាប់​លោក​យ៉ូប​ថា គាត់​មាន​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​នោះ គឺ​ដោយ​សារ​អំពើ​បាប​ដែល​គាត់​បាន​លាក់​ទុក។ ពេល​លោក​យ៉ូប​ស្រែក​រក​ព្រះ ទ្រង់​នៅ​តែ​ស្ងាត់​ស្ងៀម មិន​ឃើញ​ឆ្លើយ​តប​ចំពោះ​គាត់។ ទី​បំផុត នៅ​ក្នុង​ភាព​វឹក​វរ​នៃ​ខ្យល់​ព្យុះ​កំបុត​ត្បូង និង​ភាព​ងងឹត​នៃ​ជីវិត​របស់​លោក​យ៉ូប ព្រះ​ទ្រង់​ក៏​បាន​ឲ្យ​គាត់ ពិចារណា​អំពី​ភាព​អស្ចារ្យ​ក្នុង​ធម្មជាតិ ដែល​បាន​ឆ្លុះ​បញ្ចាំង ឲ្យ​ឃើញ​ប្រាជ្ញា និង​អំណាចរបស់ទ្រង់ ​ដែល​យើង​មិន​មាន​ដល់​ទ្រង់(យ៉ូប ៣៨:២-៤)។ បើ​យើង​កំពុង​តែ​មាន​គំនិត​អវិជ្ជ​មាន តើ​ទ្រង់​នឹង​មិន​ឲ្យ​យើង​ពិចារណា អំពី​ភាព​អស្ចារ្យ​នៃ​ធម្មជាតិ​ដែរ​ទេ​ឬ? ចុះ​ចំណែក​ឯ​ធម្ម​ជាតិ​នៃ​សត្វ​បក្សី​ដែល​ហើរ​លើ​អាកាស ស្លឹក​ឈើ​ដែល​បក់​រវិច ឬ​វាល​ស្មៅ​ដ៏​ធំ​ល្វឹង​ល្វើយ តើ​យើង​នឹង​រក​ឃើញ​ភាព​អស្ចារ្យ​ដែរ​ឬ​ទេ? នៅ​ក្នុង​ពេល​ដ៏​ឈឺ​ចាប់ តើ​យើង​នឹង​ពិចារ​ណា អំពី​ភាព​អស្ចារ្យ​នៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អាទិករ ហើយ​គិត​ឃើញ​គំនិត…

Read article
បើកបង្ហាញ ដើម្បីឲ្យបានប្រោសឲ្យជា

កាល​នៅ​ពី​ក្មេង ខ្ញុំ​មើល​ឪពុក​ខ្ញុំ​ភ្ជួរ​ស្រែ ដែល​គេ​មិន​ដែល​ដាំ​ដុះ​អ្វី​ពី​មុន​មក។ នៅ​ក្នុង​ការ​ភ្ជួរ​ជើង​ទី​មួយ ផ្លែ​នង្គ័ល​ក៏​បានប៉ះ​ថ្ម​ធំ​ៗ​របើក​ចេញ​ពី​ក្នុង​ដី ហើយ​គាត់​ក៏​បាន​យក​ថ្ម​ទាំង​នោះ​ចេញ។ រួច​គាត់​ក៏​បាន​ភ្ជួរ​ស្រែ​កន្លែង​ដដែល​នោះ​ម្តងហើយ ម្តង​ទៀត ដើម្បី​បំបែក​ដី​បន្ថែម​ទៀត។ ក្នុង​ការ​ភ្ជួរ​ដី ក្នុង​ជើង​នីមួយ​ៗ គាត់​ក៏​បាន​គាស់​ថ្ម​ផ្សេង​ទៀត គឺ​ថ្ម​ដែល​តូច​ជាង​មុន ដែល​គាត់​ត្រូវ​គ្រវែង​ចោល។ ដំណើរ​ការ​នៃ​ការ​ភ្ជួរ​ដី​នេះ​ក៏​បាន​បន្ត ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ភ្ជួរ​ជា​ច្រើន​ជើង ពេញ​ក្នុង​វាល​នោះ។   យ៉ាង​ណា​មិញ ការ​លូត​លាស់ ក្នុង​ព្រះ​គុណ​ព្រះ ក៏​អាច​មាន​លក្ខណៈ​ស្រដៀង​នឹង​ការ​ភ្ជួរ​ស្រែ​របស់​ឪពុក​ខ្ញុំ​ផង​ដែរ។ ពេល​ដែល​យើង​ទើប​តែ​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ អំពើ​បាប​ធំ​ៗ មួយ​ចំនួន អាច​ត្រូវ​បាន​បង្ហាញ​ចេញ​មក។ យើង​ក៏​បាន​សារ​ភាព​អំពើ​បាប​ទាំង​នោះ នៅ​ចំពោះ​ព្រះ ហើយ​ទទួល​ការ​អត់​ទោស​បាប​របស់​ទ្រង់។ ប៉ុន្តែ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ពេល​ដែល​ព្រះ​បន្ទូល​ព្រះ​បាន​ជ្រាប​ចូល​ជ្រៅ​បំផុត ក្នុង​ជីវិត​យើង ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​បើក​បង្ហាញ​ឲ្យ​យើង​ឃើញ​ អំពើ​បាប​ដទៃ​ទៀត ដែល​កប់​ទុក​ក្នុង​ជីវិត​យើង។ យើង​ប្រហែល​ជា​គិត​ថា អំពើ​បាប​ទាំង​នោះ ជា​អំពើ​បាប​តូច​តាច គ្មាន​អ្វី​ធំ​ដំ​ទេ ប៉ុន្តែ ព្រះ​ទ្រង់​ក៏​បាន​បើក​បង្ហាញ​ឲ្យ​យើង​ដឹង​ថា វា​ជា​អំពើ​បាប​ដ៏​អាក្រក់ ដែល​ជា​អាកប្បកិរិយ៉ា​ និង​ទង្វើដែល​បង្ខូច​បំផ្លាញ។ អំពើ​បាប​ទាំង​នោះ មាន​ដូច​ជា​សេចក្តី​អំណួត ការ​រអ៊ូ​រទាំ ការ​ព្រួយ​បារម្ភ បុរេ​វិន្និច្ឆ័យ ការ​ព្យាបាទ ការ​បំពេញ​ការ​សប្បាយ​ជ្រុល។ ព្រះ​ទ្រង់​បើក​បង្ហាញ​អំពើ​បាប​នីមួ​យៗ ដើម្បី​ឲ្យ​យើង​អនុញ្ញាត​ឲ្យ​ទ្រង់ បោះ​អំពើ​បាប​ទាំង​នោះ​ចោល។…

Read article
ការឲ្យអំណោយនៃការអធិស្ឋានឲ្យ

មាន​ពេល​មួយ​ឡរ៉ា(Laura) បាន​និយាយ​ថា “កាល​ពី​មុន ខ្ញុំ​មិន​បាន​ដឹង​ទេ​ថា ដំណឹង​ល្អ​ជា​អំណោយ​ដ៏​អស្ចារ្យ។ តែពេល​ដែល​បង​ប្រុស​ខ្ញុំ​ឈឺ អ្នក​ទាំង​អស់​គ្នា​បាន​អធិស្ឋាន​ឲ្យ​គាត់។ ការ​អធិស្ឋាន​របស់​អ្នក​ទាំង​អស់​គ្នា ពិត​ជា​បាន​ធ្វើឲ្យ​ខ្ញុំ មាន​ការ​កម្សាន្ត​ចិត្ត​ណាស់”។ កាល​នោះ ឡរ៉ា​បាន​អរ​គុណ​ខ្ញុំ ទាំង​ទឹក​ភ្នែក​រលីង​រលោង គឺ​អរ​គុណ សម្រាប់​ការ​អធិ​ស្ឋាន​របស់​ពួក​ជំនុំ​របស់​យើង ឲ្យ​បង​ប្រុស​នាង ដែល​កំពុង​តែ​ឲ្យ​គ្រូ​ពេទ្យ​ពិនិត្យ​មើល​ជម្ងឺ​មហា​រីក។ គាត់​ក៏​បាន​និយាយ​ទៀត​ថា “ការ​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា បាន​ជួយ​ឲ្យ​គាត់​មាន​កម្លាំង​ឡើង ក្នុង​ពេលដ៏​ពិបាក​នេះ ហើយ​ក៏​បាន​លើក​ទឹកចិត្ត​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល”។ ការ​អធិ​ស្ឋាន​ឲ្យ​អ្នក​ដទៃ ស្ថិត​ក្នុង​ចំណោម​មធ្យោ​បាយ​ដ៏​ល្អ​បំផុត ដែល​យើង​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​ពួក​គេ។ ជាក់​ស្តែង  ព្រះ​យេស៊ូវ​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ​បំផុត នៅ​ក្នុង​រឿង​នេះ។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី បាន​ចែង​ថា ព្រះ​យេស៊ូវ​បានអធិស្ឋាន​ឲ្យ​អ្នក​ដទៃ ជា​ញឹក​ញាប់ ហើយ​ថែម​ទាំង​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ទ្រង់​បាន​បន្ត​ចូល​ទៅ​រក​ព្រះ​វរបិតា​ជួសយើង។ គឺ​ដូច​ដែល​បទ​គម្ពីរ  រ៉ូម ៨:៣៤ បាន​ចែង​ថា “ទ្រង់​ក៏​គង់​នៅ​ខាង​ស្តាំ​នៃ​ព្រះ ហើយ​ជា​អ្នក​អង្វរ​ជំនួស​យើង​រាល់​គ្នា​ដែរ”។ ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ ដែល​មិន​គិត​ប្រយោជន៍​ខ្លួន​ឯង នៅ​លើ​ឈើ​ឆ្កាង​រួចហើយ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ទ្រង់​នៅ​តែ​បន្ត​បង្ហាញ​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង ដោយ​អធិស្ឋាន​ឲ្យ​យើង ក្នុង​ពេល​ឥឡូវ​នេះ។ យើង​ចាំ​បាច់​ត្រូវ​យក​គំរូ​តាម​ព្រះ​យេស៊ូវ ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​អ្នក​ដទៃ ដោយ​ការ​អធិស្ឋាន​ឲ្យ​ពួក​គេ សូម​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​ជា​ជំនួយ​ដល់​ពួក​គេ នៅ​ក្នុង​ការ​រស់​នៅ។ យើង​អាច​សូម​ឲ្យ​ព្រះ​ទ្រង់​ជួយ​ឲ្យ​យើង​អធិស្ឋាន…

Read article
ការជួយយិតយោងគ្នា

ហេតុ​អ្វី​ជា​រៀង​រាល់​ឆ្នាំ មាន​មនុស្ស​៥​លាន​នាក់  បាន​បង់​លុយ​ឲ្យ​គេ ដើម្បី​ឲ្យ​បាន​ចូល​រួម​ការ​រត់​ប្រណាំង ជា​ច្រើន គីឡូ​ម៉ែត្រ ដោយ​ឆ្លង​កាត់​ឧប​ស័គ្គ​ជា​ច្រើន​ដំណាក់ ដែល​មាន​ដូច​ជា ការ​ឡើង​ជញ្ជាំង​ចោទ​ៗ ការ​លុយ​ភក់ និង​ឡើងតាម​បំពង់​បញ្ឈរ​ដ៏​ធំ​មួយ ដែល​មាន​ទឹក​ធ្លាក់​មក​លើ​ពួក​គេ​ជា​ដើម? អ្នក​ខ្លះ​យល់​ថា ការ​ធ្វើ​ដូច​នេះ គឺ​ជា​ការ​តស៊ូ​ផ្ទាល់​ខ្លួន ដើម្បី​ជំរុញ​ខ្លួន​ឯង​ឲ្យ​មាន​ការ​អត់​ធន់​កាន់​តែ​ខ្លាំង ឬ​ដើម្បី​ជម្នះ​ការ​ភ័យ​ខ្លាច​របស់​ខ្លួន​ឯង។ អ្នក​ខ្លះ​ទៀត ចាប់​អារម្មណ៍​នឹង​ការ​រួប​រួម​គ្នា​ជា​ក្រុម ដែល​ក្នុង​នោះ អ្នក​ប្រ​កួត​ទាំង​ឡាយ​ជួយ និង​ទ្រទ្រង់​គ្នា​ទៅ​វិញ​ទៅ​មក។ មាន​មនុស្ស​ម្នាក់​បាន​ហៅ​ការ​ប្រកួត​នោះ​ថា “តំបន់​ដែល​គ្មាន​ការ​កាត់​ទោស” ដែល​ក្នុង​នោះ មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់​គ្នា បាន​ឈោង​ទៅ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​រត់​ទៅ​ឲ្យ​ដល់​ទី​ទាំង​អស់​គ្នា(Stephanie Kanowitz, The Washington Post)។ ព្រះ​គម្ពីរ​បាន​ជំរុញ​យើង ឲ្យ​ខិត​ខំ​ធ្វើ​ការ​ជា​ក្រុម ធ្វើ​ជា​គំរូ​នៃសេច​ក្តី​ជំនឿ ក្នុង​ព្រះ​យេស៊ូវ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង  ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ”(ហេព្រើរ ១០:២៤-២៥)។ គោល​ដៅ​របស់​យើង គឺ​មិន​មែន​ដើម្បី “ទៅ​ដល់​ទី” នៃ​សេចក្តី​ជំនឿ​ឲ្យ​បាន​មុន​គេ​នោះ​ទេ ប៉ុន្តែ គឺ​ត្រូវ​ឈោង​ទៅ​រក​គ្នា ដោយ​ការ​លើក​ទឹក​ចិត្ត​ទៅ​វិញ​ទៅ​មក ធ្វើ​ជា​គំរូ​ដ៏​ល្អ ហើយ​ផ្តល់​ជំនួយ​ដល់​គ្នា…

Read article
សេចក្តីជំនឿដែលបង្ហាញចេញដោយពាក្យបីម៉ាត់

កាល​ពី​មុន ដោយសារ​ខ្ញុំ​ងាយ​នឹង​មាន​គំនិត​អវិជ្ជ​មាន ខ្ញុំ​ប្រញាប់​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា ស្ថាន​ភាព​នៃ​ជីវិត​ខ្ញុំ នឹង​មាន​លទ្ធ​ផល​ជា​អវិជ្ជ​មាន។ បើ​សិន​ជា​ខ្ញុំ​ទទួល​បរា​ជ័យ​ នៅ​ក្នុង​ការ​ងារ​ណា​មួយ ខ្ញុំ​ងាយ​នឹង​ជឿថា​ ការ​ងារ​ដទៃ​ទៀត ក៏​នឹង​មិន​មាន​ជោគ​ជ័យ​ផង​​ដែរ ទោះ​កា​រងា​រ​ទាំ​ងនោះ​មិនជា​ប់​ទាក់​ទ​ង​គ្នា​ទាល់​តែ​សោះ​ក៏​ដោយ។ ហើយ​មិន​យូរ​ប៉ុន្មាន ​ខ្ញុំ​ក៏​បាន​និយាយ​ថា “វេទនា​ហើ​យ​ខ្ញុំ ខ្ញុំ​ជា​ម្តាយ​មិន​ល្អ ធ្វើ​អ្វី​ក៏​មិន​កើត”។ ជា​ការ​ពិត​ណាស់ ខ្ញុំ​មិន​ត្រូវ​បណ្តោ​យ​ឲ្យប​រា​ជ័យ​នៅក្នុង​ផ្នែ​ក​ណា​មួយ មាន​ផល​ប៉ះពាល់​មក​លើ​អារម្មណ៍​របស់​ខ្ញុំ នៅ​ក្នុង​ការ​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ទៀត​នោះ​ឡើយ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ នឹក​ចាំ អំពី​របៀប​ដែល​ហោរា​ហាបាគុក​ឆ្លើយ​តប ចំពោះ​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ដល់គាត់។ គាត់​មាន​ហេតុ​នឹង​អស់​សង្ឃឹម​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ទទួល​ការ​បើក​សម្តែង​ឲ្យ​ឃើញ ការ​អាក្រក់​ដែល​នឹង​កើតឡើង​ចំពោះ​រាស្រ្ត​របស់​ទ្រង់ នៅ​ក្នុង​រយៈ​ពេល​ដ៏​យូរ និង​មាន​ទុក្ខ​វេទនា នៅ​ពេល​ខាង​មុខ។ អ្វី​ៗ​ពិត​ជា​មាន​សភាព​ក្រៀម​ក្រោះ​ណាស់ គឺ​គ្មាន​ផ្លែ​គ្មាន​ផ្ការ គ្មាន​សាច់​បរិភោគ និង​ការ​អ្វីដែ​លធ្វើ​ឲ្យ​កម្សាន្ត​ចិត្ត​ឡើយ។ ការ​គិត​អំពី​រឿង​ដ៏​ក្រៀម​ក្រំ​នេះ បាន​នាំ​ឲ្យ​ខ្ញុំ​មាន​គំនិត​អវិជ្ជ​មាន​ភ្លាម ដោយ​ការ​អស់​សង្ឃឹម ប៉ុន្តែ ខ្ញុំ​ក៏​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង ពេល​ដែល​លោក​ហាបាគុក​និយាយ ដោយ​ប្រើ​ពាក្យ “គង់​តែ​ខ្ញុំ”។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “គង់​តែ​ខ្ញុំ​នឹង​រីករាយ ដោយសារ​ព្រះយេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ”(ហាបាគុក ៣:១៨)។ ទោះ​លោក​ហាបាគុក​បាន​ដឹង​ថា ទុក្ខ​វេទ​នា​ទាំង​នោះ​នឹង​កើត​មាន​ក៏​ដោយ គង់​តែ​គាត់​នៅ​តែ​មាន​ហេតុ​នឹង​អរសប្បាយ ព្រោះ​គាត់​ដឹង​ថា ព្រះ​ទ្រង់​ជា​នរណា។ ខណៈ​ពេល​ដែល​យើង​ងាយ​នឹង​និយាយ​បំភ្លើស​ថា បញ្ហា​របស់​យើង​មាន​ការ​ពិបាក​ជ្រុល​ពេក យើង​ចាំ​បាច់​ត្រូវ​គិត​ថា…

Read article
ភក្តីភាពដែលគ្មានភាពអាម៉ាស់

អ្នក​គាំ​ទ្រ​ទាំង​ឡាយ ចូ​លចិ​ត្ត​ស​រសើរ​ក្រុម​កីឡាករ​ដែល​ខ្លួន​ចូ​ល​ចិត្ត។ ពួក​គេ​ពាក់​ឡូហ្គោ និង​បង្ហោះ​រូប​ភាព ឬ​សំណេរ​នៅ​ក្នុង​ទំព័​រហ្វេ​ស​ប៊ុក អំពី​ក្រុម​ជា​ទីស្រឡាញ់​រប​ស់ពួ​ក​គេ ឬ​ជជែក​ជាមួ​យ​មិ​ត្តភ​ក្តិ អំពី​ក្រុម​នោះ ដោយ​បង្ហាញ​យ៉ាង​ច្បាស់ អំពី​ភក្តី​ភាព ដែល​ខ្លួន​មា​ន​ចំពោះ​ក្រុម​នោះ។ ពេល​ខ្ញុំ​ពាក់​មួក អាវ​យឺត ដែល​មាន​ឡូហ្គោ​របស់​ក្រុម​ដេត្រយ ថៃហ្គើ និង​សន្ទនា​គ្នា​អំពី​ក្រុម​មួ​យនេះ​ គឺ​ខ្ញុំ​កំ​ពុង​តែ​បង្ហាញ​ថា ខ្ញុំ​ក៏​កំពុង​មាន​ភក្តី​ភាព​ចំពោះ​ក្រុម​នោះ។ ភក្តី​ភាព​ដែល​យើង​មាន​ចំ​ពោះ​ក្រុម​កីឡា​ណា​មួយ អាច​រំឭក​យើង​ថា យើង​ត្រូវ​មាន​ភក្តី​ភាព ដែល​ពិត​ប្រាកដ និង​ប្រសើរ​បំផុត ចំពោះ​ព្រះ​អម្ចាស់​នៃ​យើង។ ភក្តី​ភាព​ដែល​យើង​មាន​ចំពោះ​ព្រះ គឺ​គ្មាន​ភាព​អាម៉ាស់​ឡើយ។ ខ្ញុំ​គិត​អំពី​ភក្តី​ភាព​ចំពោះ​ព្រះ ពេល​ដែល​ខ្ញុំ​អាន​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ៣៤ ដែល​ក្នុង​នោះ ស្តេច​ដាវីឌ​បាន​ផ្តោត​ចិត្ត​ទៅ​លើព្រះ​មួយ​អង្គ ដែល​សំខាន់​លើស​អ្វី​ៗ​ទាំង​អស់ នៅ​លើ​លោក​នេះ។ ពេល​ស្តេច​ដាវីឌ​មាន​បន្ទូល​ថា “ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ព្រះយេហូវ៉ា​គ្រប់​ពេល​វេលា”(ខ.១) តើ​យើង​ឆ្ងល់​ដែរ​ឬ​ទេ​ថា ការ​រស់​នៅ​របស់​យើង​មាន​ចន្លោះ​ប្រហោង​ច្រើន​ប៉ុណ្ណា ខណៈ​ពេល​ដែល​យើង​បាន​រស់​នៅ តាម​បែប​ដដែល ហាក់​ដូច​ជា​គិត​ថា ព្រះ​ទ្រង់​មិន​មែន​ជា​ប្រភព​នៃ​សេចក្តី​ពិត ពន្លឺ និង​សេចក្តី​សង្រ្គោះ​របស់​យើង​នោះ? ពេល​ស្តេច​ដាវីឌ​មានបន្ទូល​ទៀត​ថា “សេចក្តី​សរសើរ​ពី​ទ្រង់​នឹង​នៅ​ក្នុង​មាត់​ខ្ញុំ​ជានិច្ច”(ខ.១) តើ​យើង​បាន​គិត​ដែរ​ឬទេ​ថា មាន​ពេល​ប៉ុន្មានដង​ហើយ ដែល​យើង​បាន​សរសើរ​អ្វី​ៗ​ក្នុង​លោកិយ​នេះ ច្រើន​ជាង​សរសើរ​ដំកើង​ព្រះ​អម្ចាស់? ហើយ​ពេល​ដែល​ទ្រង់មាន​បន្ទូល​ថា “ព្រលឹង​របស់​ខ្ញុំ​នឹង​អួត​តែ​ពី​ព្រះយេហូវ៉ា”(ខ.២) តើ​យើង​ដឹង​ដែរ​ឬ​ទេ​ថា យើង​បាន​អួត​អំពី​ជោគ​ជ័យ​ដ៏តូច​របស់​យើង…

Read article
សូមនាំទូលបង្គំទៅរកថ្មដា

ពេល​ខ្ញុំ​កំពុង​ដើរ​ក្នុង​ហាង​ទំនិញ រក​មើល​ម៉ាស៊ីន​ចំហាយ​ទឹក ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​ស្រ្តី​ម្នាក់​មានវ័​យ​ចំណាស់​ជាង​ខ្ញុំ ​កំពុង​ដើរ​ចុះ​ឡើង​ៗ តាម​ច្រក​ដើរ​ នៅ​ចន្លោះ​ធ្នើរ​ដាក់ទំ​និញ។ ខ្ញុំ​ឆ្ងល់​ថា គាត់​កំពុង​តែរ​កមើ​លម៉ាស៊ីន​ចំហាយ​ទឹក ដូ​ច​ខ្ញុំ​ដែរ​ទេដឹ​ង។ ខ្ញុំក៏​ជៀ​សទៅ​ម្ខា​ង ទុក​ផ្លូ​វ​ឲ្យគា​ត់ដើ​រ​ក្បែរ​ខ្ញុំ។ មិន​យូរ​ប៉ុន្មាន យើង​ក៏​បាន​ជ​ជែ​កគ្នា​ អំពី​មេរោគ​ផ្តាសាយ​ធំ​មួយ​ប្រភេទ ដែល​កំពុង​រាត​ត្បាត ក្នុង​តំបន់​ដែល​យើង​រស់​នៅ ដែល​បាន​បណ្តាល​ឲ្យ​គាត់​មាន​អាការៈ​ក្អក និ​ងឈឺ​ក្បាល​មិន​ព្រម​បា​ត់សោះ​។​ ពីរ​បី​នាទី​ក្រោយ​មក គាត់​ក៏​បាន​និយាយទាំ​ងកំ​ហឹង ដោយ​ធ្វើ​ការ​សន្និ​ដ្ឋាន អំពី​ប្រភព​នៃ​មេរោគ​នោះ។ ខ្ញុំ​ក៏​ស្តាប់​គាត់និយាយ ដោយ​មិន​ដឹង​ថា​ ត្រូវ​ធ្វើ​ដូច​ម្តេច។  បន្តិច​ក្រោយ​មក គាត់​ក៏​បាន​ចា​កចេ​ញ​ពីហា​ង​ទំនិ​ញ ដោយ​មិន​ទាន់​បាត់​ខឹង និង​នៅមា​ន​អារម្មណ៍​នឿយ​ណា​យនៅ​ឡើយ។ ទោះ​បី​ជា​គាត់​បាន​បង្ហាញ​ពី​អារម្មណ៍​នឿយ​ណាយ​រប​ស់​គាត់​ក៏ដោយ ក៏​ខ្ញុំ​មិន​ដឹ​ង​ថា ត្រូវ​ធ្វើ​អ្វីដើ​ម្បីដ​ក​យក​ការ​ឈឺចា​ប់ចេ​ញ​ពី​ខ្លួន​គាត់​បាន​​ទេ។ ស្តេច​ដាវីឌ ជា​ស្តេច​ទីពីរ​របស់​នគរ​អ៊ីស្រាអែល ដែលបា​ននិ​ពន្ធ​ទំនុក​ដំកើ​ង ដើម្បីប​ង្ហាញ​ចេញ​នូ​វ​កំហឹង និង​អារម្មណ៍នឿយ​ណាយ​របស់​ទ្រង់ ដល់​ព្រះ។ ប៉ុន្តែ ស្តេច​ដាវី​ឌបា​ន​ជ្រាប​ថា​ ព្រះ​ទ្រង់​មិន​គ្រាន់​តែ​ស្តាប់​ទ្រ​ង់​ប៉ុណ្ណោះ​ឡើយ តែព្រះអង្គ​​​ថែម​ទាំង​អាច​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ដក​ការ​ឈឺ​ចាប់​ចេញ​ពី​ទ្រង់។ ក្នុង​បទ​គម្ពីរ​ទំនុកដំ​កើង ជំពូក​៦១​ ស្តេចដាវីឌ​​បាន​មានបន្ទូល​ថា “កាល​​ណា​​ចិ​ត្ត​ទូ​លបង្គំ​ត្រូវ​បង្គ្រប នោះ​ទូលបង្គំ​នឹង​អំពាវនាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផង សូម​នាំ​ទូលបង្គំ​ទៅ​ឯ​ថ្មដា​ដែល​ខ្ពស់​ជាង​ទូលបង្គំ”(ខ.២)។ ព្រះ​ទ្រង់​ជា “ទី​ជ្រក​កោន”របស់​ស្តេច​ដា​វីឌ (ខ.៣) ជា “ថ្មដា” ដែលទ្រង់​រត់​ទៅ​រក។…

Read article
ការបង្គាប់ដោយផ្ទាល់

កូន​ទីពីរ​រប​ស់ខ្ញុំ​ចេះ​តែច​ង់ទៅ​គេ​ង ក្នុង​គ្រែសម្រាប់​ក្មេង​ធំ ក្នុង​បន្ទប់​គេង​របស់​បង​ស្រី​​នាង។ ជា​រៀង​រា​ល់​យប់ ខ្ញុំ​បាន​យក​ភួយ​ដណ្តប់​ឲ្យ​ព្រីតា(Britta) ដោយ​ផ្តល់​ការ​ណែ​នាំ ដល់​នាង​ដោយ​ផ្ទាល់ កុំ​ឲ្យ​ចេញ​ពី​គ្រែ​របស់​នាង ពុំ​នោះ​ទេ ខ្ញុំ​នឹង​យក​នាង ទៅ​ដាក់​ក្នុង​គ្រែ​សម្រាប់​កូន​ង៉ែត​វិញ។ ជា​រៀង​រាល់​យប់ ខ្ញុំ​បាន​ឃើ​ញនា​ង​ដើរ​ចេញ​ក្រៅ​បន្ទ​ប់​គេង ហើយខ្ញុំ​ត្រូវ​នាំ​កូន​ជា​ទី​ស្រឡាញ់ ដែល​កំពុ​ងអ​ន់ចិ​ត្ត ឲ្យ​ត្រឡប់​ទៅ​គ្រែ​សម្រាប់​កូន​ងា​វិញ។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា បងស្រី​របស់​នាង ដែ​ល​មាន​ភា​ពផ្អែ​ម​ល្ហែម មិន​សប្បាយ​ចិ​ត្ត​នឹង​ឲ្យ​នរណា​ម្នាក់ គេង​ក្នុង​បន្ទប់​រួ​ម​ជា​មួយ​នាង​ទេ ហើយ​ក៏បា​នប្រាប់​ព្រីតា ម្តង​ហើយ​ម្តង​ទៀ​តថា នាង​បាន​ឮ​ខ្ញុំ​ហៅ​ព្រីតា​ឲ្យ​ត្រឡ​ប់​ទៅ​បន្ទប់​គេង​វិញ។ ព្រីតា​ក៏​បាន​ស្តាប់​តាមពាក្យ​សម្តី​រប​ស់ប​ង​ស្រី​នាង។ នាង​បាន​រក​មើ​ល​ខ្ញុំ ហើយ​ក៏​បាន​ឡើង​គេង​នៅ​លើ​គ្រែ​របស់​នាង​វិញ។ ការ​ស្តាប់​តាម​សម្លេង​ខុស អាច​នាំ​ឲ្យ​យើង​ម្នាក់​ៗ​ទទួល​ផល​វិបាក។ ពេល​ព្រះ​អម្ចាស់​ចាត់​បុរស​ម្នាក់ ឲ្យ​ទៅ​ស្រុក​បេតអែល ធ្វើ​ជា​តំណាង​ឲ្យ​ទ្រង់ ទ្រង់​បាន​ប្រទាន​នូវ​ការ​បង្គាប់​ដ៏​ច្បាស់​លាស់ កុំ​ឲ្យ​គាត់​បរិភោគ​អាហារ ឬ​គ្រឿង​ទឹក នៅ​ទីនោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​វិល​ត្រឡប់​មក​វិញ តាម​ផ្លូវ​ដដែល​ដែរ​(១ពង្សាវតាក្សត្រ ១៣:៩)។ ពេល​ស្តាប​យេរ៉ូបោម​អញ្ជើញ​គាត់ ​ឲ្យ​បរិភោ​គអាហារ​ជា​មួយ​ទ្រង់ ហោរា​រូប​នេះ​ក៏បា​ន​បដិសេធ ដើម្បី​ស្តាប់​បង្គា​ប់ព្រះ​រាជ​បញ្ជា​របស់​ព្រះ។ ពេល​ដែល​ហោរា​ដែល​មាន​វ័​យចា​ស់​ជាង​គេ​ អញ្ជើញ​គាត់​ឲ្យ​នៅ​ញាំអា​ហារ ​ពីដំបូង គាត់បា​ន​បដិ​សេធ ប៉ុន្តែ ក្រោយ​មក គាត់​ក៏​ព្រម​នៅ​ញាំ​អា​ហារ ពេ​ល​ដែល​ហោរា​នោះ​បាន​បោក​បញ្ឆោត​គាត់​ថា​ ទេវតា​នៃ​ព្រះ​អម្ចាស់ បាន​ប្រាប់​ថា គាត់​អា​ចញាំ​អាហារ​នោះ​បាន។…

Read article
ប្រាជ្ញាចាស់បុរាណ

កាល​ពី​ឆ្នាំ ២០១០ មាន​កាសែត​ក្នុង​ស្រុក​មួយ នៅ​ប្រទេស​សឹង្ហ​បូរី បាន​ចុះផ្សា​យអំ​ពី​របាយ​ការណ៍​ពិសេស ដែល​និយាយ​អំពី​មេរៀន​ជីវិត ដែល​ចែក​ចាយ​ដោយ​ពល​រដ្ឋ​វ័យ​ចំណាស់​ប្រាំ​បីនា​ក់។ របាយ​ការណ៍​នោះ​​បាន​ចាប់​ផ្តើម​ដោយ​ពាក្យ​ថា “ការ​មាន​វ័យ​កាន់​តែចាស់ នាំ​ឲ្យ​មាន​ការ​ពុះ​ពារ នៅ​ក្នុង​គំនិត និង​រូប​កាយ តែ​ទន្ទឹម​នឹង​នោះ វា​ក៏​នាំ​ឲ្យ​មា​​ន​ការ​ចម្រើន​ឡើង នៅ​ក្នុង​ផ្នែក​ដទៃ​ទៀត​ផង​ដែរ។ គឺ​ការ​ចម្រើ​នឡើ​ង​នៃ​ចំណេះ​ដឹ​ង​ផ្នែក​អារម្មណ៍ និង​សង្គម ដែល​ជា​លក្ខ​ណៈ​សម្បត្តិ ដែល​អ្នក​វិទ្យា​សាស្រ្ត​កំពុង​តែ​ចា​ប់​ផ្តើម ឲ្យ​និយម​ន័យ​ថា វា​ជា​ប្រាជ្ញា … គឺ​ប្រាជ្ញា​របស់​មនុស្ស​ចាស់”។ ជា​ការ​ពិត​ណាស់ មនុស្ស​ចាស់​ដែល​មា​នប្រា​ជ្ញា មាន​ការ​ជា​ច្រើន​ដែល​អាច​បង្រៀន​យើង អំពី​ជីវិត។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែង​អំពី​ស្តេច​មួយ​អង្គ​ដែល​ទើប​ឡើង​សោយ​រាជ ដែល​មិន​បាន​ទទួល​ស្គាល់​ប្រាជ្ញា​របស់​មនុស្ស​ចាស់។ ស្តេច​សាឡូម៉ូន​ទើប​តែ​សុគត ហើយ​បទ​គម្ពី​រ​១ពង្សាវតាក្សត្រ ១២:៣ បានចែ​ង​ថា “ពួក​ជំនុំ​អ៊ីស្រា​អែល​ទាំង​អស់ ក៏បាន​មក​គាល់​ស្តេច​រេហូ​បោម” ដោយ​ថ្វាយ​ញ្ញតិ​មួយ​ដល់​ទ្រង់។ ពួក​គេ​បាន​សូម​ឲ្យ​ស្តេច​ថ្មី​មួយ​អង្គ​នេះ ឲ្យ​សម្រាល​បន្ទុក​នៃ​កា​រងារ និង​ពន្ត​អាករ​ដ៏​ធ្ងន់ ដែលស្តេច​សាឡូម៉ូន ដែល​ជា​បិតា​ទ្រង់ បាន​តម្រូវ​ដល់ពួកគេ។ ហើយ​ពួក​គេនឹ​ង​តប​ស្នង​ស្តេចរេហូបោម​វិញ ដោយ​បម្រើ​ទ្រង់ ដោយ​ភក្តី​ភាព។ ពី​ដំបូង​ស្តេច​ដ៏​ក្មេង​វ័​យ​អង្គ​នេះ បាន​ស្វែង​រក​ការ​ប្រឹក្សា​ពី​ពួក​ចាស់​ទុំ(ខ.៦)។ ប៉ុន្តែ  ទ្រង់​ក៏​បាន​បដិសេធ​ការ​ប្រឹក្សា​របស់​ពួក​គេ ហើយ​បែរ​ជា​ទទួល​ការ​ប្រឹក្សាដ៏​ល្ងង់​ខ្លៅ ពី​ពួក​យុវ​ជន ដែល​បាន​ធំធាត់​ជា​មួយ​ទ្រង់​វិញ(ខ.៨)។ ទ្រង់​បាន​ដាក់​បន្ទុ​ក​ទៅ​លើ​ប្រជា​រាស្រ្ត​កាន់​តែ​ធ្ងន់​ជាង​មុន។ ភាព​តុក​ក្រហល់​របស់ទ្រ​ង់…

Read article
ការលាគ្នានៅលើផែនដី

ខ្ញុំ និងចៅស្រី​​របស់​ខ្ញុំ ឈ្មោះ​អាលីសា(Allyssa) មាន​ទម្លាប់​ម្យ៉ាង ពេល​ដែល​យើង​និយាយ​លាគ្នា​។ យើង​បាន​ឱ​ប​គ្នា ​ហើយ​ក៏​ចាប់​ផ្តើមនិ​យាយ​ឮ​ៗ ដោយ​សម្លេង​យំ​ខ្សឹក​ខ្សួល ប្រហែល​២​០វិ​នាទី។ បន្ទាប់​មក យើង​ក៏​ថយ​ក្រោយ ហើ​យ​ជួន​កាល​យើងនិយាយ​ថា “ជួប​គ្នា​ពេល​ក្រោយ” ហើយ​យើង​ក៏​បែក​គ្នា។ ទោះ​ទម្លា​ប់នេះ មា​ន​ភាព​ឡេះ​ឡោះ​បន្តិ​ច​ក្តី ក៏​យើង​តែង​តែ​រំពឹ​ងថា យើង​នឹង​បាន​ជួប​គ្នា​ម្តង​ទៀ​ត ក្នុង​ពេល​ឆាប់​ៗ។ ប៉ុន្តែ ជួន​កាល ការ​ឈឺចា​ប់​ដែល​បណ្តាល​មក​ពី​ការ​បែក ចេ​ញ​ពី​អ្នក​ដែ​លយើង​ស្រឡាញ់ អាច​មាន​ការ​ពិបាក។ ពេ​លដែ​លសាវ័​ក​ប៉ុល​និយាយ​លា​ពួក​ចាស់​ទុំ​នៅ​ក្រុង​អេភេសូរ “ហើយ​​គ្រប់​​​គ្នា​​ក៏​យំ​ជា​ច្រើន រួច​គេ​ឱប​ក​គាត់…ទាំង​មាន​សេចក្តី​ព្រួយ​ពី​ពាក្យ​នេះ​ជា​ដើម គឺ​ដែល​គាត់​ថា គេ​មិន​ឃើញ​មុខ​គាត់​ទៀត​ឡើយ”(កិច្ចការ ២០:៣៧-៣៨)។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ ការ​ឈឺចា​ប់ក៏​កើត​មាន នៅ​ពេល​យើង​ជួប​កា​របែ​ក​គ្នា ដោយ​សារ​ការ​ស្លាប់ ហើយ​ត្រូវ​និយាយ​លា​គ្នា ជា​លើក​ចុង​ក្រោ​យ ក្នុង​ជីវិត​នេះ។ ការ​បែក​គ្នា​បែប​នេះ ​ហាក់ដូ​ច​ជាពិ​បាក​បរិយ៉ាយ​ណាស់។ យើង​កាន់​ទុក្ខ ហើយ​យំ​។ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើ​ងអា​ច​ប្រ​ឈម​​មុខ​នឹង​ការ​ឈឺចា​ប់ ដោយ​សារ​ការ​បែ​ក​ពី​អ្ន​ក​ដែល​យើង​ស្រឡាញ់ ដោយ​មិន​ដឹង​ថា ជួយ​គ្នាពេ​ល​ណា​ទៀត? ប៉ុន្តែ យើង​មិន​កាន់​ទុក្ខ ដូច​អ្នក​ដែល​គ្មាន​សង្ឃឹម​នោះ​ឡើយ ។ សាវ័ក​ប៉ុល​បាន​មា​ន​ប្រសាសន៍​ នៅ​ក្នុង​សំបុត្រ​របស់​គាត់ អំពី​ការ​ជួប​ជុំ​​គ្នា​ឡើង​វិញ នៅ​ពេល​អនា​គត ដែល​នឹង​កើត​មាន ចំពោះ​អ្នក​ដែល…

Read article