ការទុកចិត្តលើការរៀបចំរបស់ព្រះ
ថ្មីៗនេះ មិត្តភក្តិខ្ញុំម្នាក់បានត្រៀមខ្លួន ផ្លាស់ទៅរស់នៅក្នុងទីក្រុងមួយ ស្ថិតនៅចម្ងាយជាង១៦០០គីឡូម៉ែត្រ ពីទីក្រុងដែលនាងកំពុងរស់នៅ។ នាង និងស្វាមីរបស់នាងបានចែកការងារគ្នា នៅក្នុងការដឹកជញ្ជូនឥវ៉ាន់ ដើម្បីកាត់បន្ថយការចំណាយពេលវេលា។ ស្វាមីរបស់នាង ជាអ្នករៀបចំកន្លែងរស់នៅថ្មី ហើយនាងជាអ្នកវេចខ្ចប់ឥវ៉ាន់។ ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលខ្ញុំដឹងថា នាងអាចចូលទៅរស់នៅ ដោយមិនចាំបាច់ពិនិត្យតំបន់រស់នៅ ឬចូលរួមនៅក្នុងការស្វែងរកផ្ទះ ហើយខ្ញុំក៏បានសួរនាង។ នាងក៏បានប្រាប់ថា នាងបានទុកចិត្តស្វាមីរបស់នាង នៅក្នុងការរៀបចំកន្លែងស្នាក់នៅថ្មី ព្រោះគាត់យកចិត្តទុកដាក់ចំពោះចំណង់ចំណូលចិត្ត និងតម្រូវការរបស់នាង ក្នុងការរស់នៅជាមួយគ្នាជាច្រើនឆ្នាំកន្លងមកនេះ។ ពេលព្រះយេស៊ូវជួបជុំជាមួយសាវ័ករបស់ទ្រង់ នៅបន្ទប់ខាងលើ ទ្រង់បានប្រាប់ពួកគេ អំពីអំពើក្បត់ និងសេចក្តីស្លាប់ ដែលនឹងកើតមានចំពោះទ្រង់ ក្នុងពេលដ៏ខ្លីខាងមុខ។ ពេលដ៏ខ្មៅងងឹតបំផុត នៅក្នុងព្រះជន្មរបស់ព្រះយេស៊ូវ នៅលើផែនដី និងនៅក្នុងជីវិតរបស់ពួកសាវ័ក ជិតដល់ពេលកើតឡើងហើយ។ ទ្រង់ក៏បានកម្សាន្តចិត្តពួកគេ ដោយការធានាថា ទ្រង់នឹងរៀបកន្លែងសម្រាប់ពួកគេ នៅនគរស្ថានសួគ៌ គឺមិនខុសពីការដែលស្វាមីរបស់មិត្តភក្តិខ្ញុំ បានរៀបចំផ្ទះថ្មី សម្រាប់ក្រុមគ្រួសារបស់ខ្លួននោះឡើយ។ ពេលពួកសាវ័កទូលសួរព្រះយេស៊ូវ ទ្រង់ក៏បានរំឭកពួកគេ អំពីបទពិសោធន៍ដែលពួកគេធ្លាប់មានជាមួយទ្រង់ និងការអស្ចារ្យដែលពួកគេបានឃើញទ្រង់ធ្វើ។ ទោះពួកគេនឹងកាន់ទុក្ខ ដោយសារការសុគត និងអវត្តមានរបស់ទ្រង់ក៏ដោយ ក៏ទ្រង់បានរំឭកពួកគេថា ពួកគេអាចទុកចិត្តថា ទ្រង់នឹងធ្វើ ដូចដែលទ្រង់បានមានបន្ទូល។ សូម្បីតែនៅក្នុងពេលដ៏ខ្មៅងងឹតរបស់យើង…
Read article