ក្តីសង្ឃឹមដែលមានទំនុកចិត្ត
លោកបណ្ឌិត វីល្លាម វ៉លេស(William Wallace) បានបម្រើការជាបេសកជន ផ្នែកវះកាត់ ក្នុងខេត្តវូហ្សួ ប្រទេសចិន ក្នុងទសវត្សរ៍ឆ្នាំ១៩៤០ ពេលដែលប្រទេសជប៉ុនបានឈ្លានពានប្រទេសចិន។ លោកវ៉លេសបានគ្រប់គ្រងមន្ទីរពេទ្យស្តោត មេម៉ូរាល នៅសម័យនោះ។ គាត់បានឲ្យមន្ទីរពេទ្យនោះ ដឹកជញ្ជូនឧបករណ៍របស់គាត់ នៅលើកនាវាផ្ទុកទំនិញ ហើយក៏បានបន្តបំពេញតួនាទីជាមន្តីរពេទ្យបណ្តែតទឹក ចុះតាមខ្សែទឹកទន្លេ ដើម្បីជៀសវាងការវាយប្រហារដោយទ័ពជើងគោក របស់ជប៉ុន។ ក្នុងអំឡុងពេលដ៏គ្រោះថ្នាក់នោះ បទគម្ពីរភីលីព ១:២១ ស្ថិតក្នុងចំណោមខគម្ពីរដែលគាត់ចូលចិត្តជាងគេ ដែលបានរំឭកគាត់ថា បើគាត់នៅមានជីវិតរស់ គាត់មានការងារដែលត្រូវធ្វើថ្វាយព្រះអង្គសង្រ្គោះ តែបើគាត់ស្លាប់ គាត់នឹងបានទៅនៅជាមួយព្រះគ្រីស្ទអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យារបស់ទ្រង់។ ខគម្ពីរនេះ ក៏មានអត្ថន័យដ៏ពិសេសសម្រាប់គាត់ ពេលដែលគាត់បានស្លាប់ នៅក្នុងគុក ដោយសារការចោទប្រកាន់ខុស ក្នុងឆ្នាំ១៩៥១។ បទគម្ពីរដែលសាវ័កប៉ុលបាននិពន្ធ បានឆ្លុះបញ្ចាំងអំពីការប្តូរផ្តាច់ដ៏ជ្រាលជ្រៅ ដែលយើងអាចមាន ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ ដោយជួយយើងឲ្យប្រឈមមុខនឹងទុក្ខលំបាក និងគ្រោះថ្នាក់ ដើម្បីព្រះអង្គ។ ការប្តូរផ្តាច់នេះ គឺកើតមាន ដោយសារព្រះវិញ្ញាណបរិសុទ្ធ និងការអធិស្ឋានរបស់អ្នកដែលនៅជិតយើងបំផុត(ខ.១៩)។ បទគម្ពីរនេះ ក៏ជាព្រះបន្ទូលសន្យាផងដែរ។ ពេលដែលយើងបានថ្វាយខ្លួនយើង ដើម្បីបន្តការងារបម្រើ ក្នុងកាលៈទេសៈដ៏ពិបាក ចូរយើងនឹកចាំថា ពេលដែលជីវិត និងការងាររបស់យើងត្រូវបញ្ចប់នៅលើផែនដីនេះ…
Read article