អ្នកមិនធ្វើការបម្រើព្រះអង្គតែម្នាក់ឯងឡើយ
អញនឹងទុកឲ្យមានមនុស្ស៧ពាន់នាក់សល់នៅ ក្នុងពួកអ៊ីស្រាអែល ជាពួកអ្នកដែលមិនបានលុតជង្គង់ក្រាប នៅចំពោះព្រះបាល ឬថើបវាឡើយ។ ១ពង្សាវតាក្សត្រ ១៩:១៨ “ខ្ញុំសប្បាយចិត្តណាស់ ដែលបានជួបអ្នក!” “ខ្ញុំក៏អញ្ចឹងដែរ!” “ខ្ញុំសប្បាយចិត្តណាស់ ដែលអ្នកបានមក!” នេះជាពាក្យស្វាគមន៍ដ៏កក់ក្តៅ និងរាក់ទាក់។ សមាជិកនៃពួកជំនុំមួយកន្លែង ក្នុងតំបន់ខាងត្បូងនៃរដ្ឋកាលីហ្វូញ៉ា បានជួបជុំគ្នា តាមអនឡាញ មុនពេលកម្មវិធីពេលល្ងាចចាប់ផ្តើម។ ខណៈពេលដែលគ្រូអធិប្បាយរបស់ពួកគេ ដែលកំពុងតែចូលរួមពីរដ្ឋខូឡូរ៉ាដូ ខ្ញុំក៏បានមើលដោយភាពស្ងៀមស្ងាត់ ខណៈពេលដែលអ្នកដទៃជួបជុំគ្នា ក្នុងការប្រជុំតាមអនឡាញ។ ក្នុងនាមខ្ញុំជាមនុស្សដែលមិនចូលចិត្តការជួបជុំជាមួយមនុស្សច្រើន ហើយមិនស្គាល់នរណាម្នាក់ ក្នុងក្រុមនោះ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សក្រៅក្រុម។ ភ្លាមៗនោះ ខ្ញុំក៏បានឃើញរូបគ្រូគង្វាលខ្ញុំ លេចឡើងនៅលើស្រី្គននឹងគេដែរ ហើយបន្ទាប់មក ខ្ញុំក៏បានឃើញមិត្តភក្តិនៅព្រះវិហារខ្ញុំចូលរួមដែរ។ ពេលខ្ញុំឃើញពួកគេ ខ្ញុំមិនមានអារម្មណ៍ឯកោទៀតឡើយ។ ព្រះទ្រង់ហាក់ដូចជាបានប្រទានជំនួយមកខ្ញុំ នៅពេលនោះ។ លោកអេលីយ៉ាក៏មិនមានភាពឯកោដែរ ទោះគាត់មានអារម្មណ៍ថា គាត់ជា “ហោរាតែម្នាក់គត់ដែលនៅសល់” បន្ទាប់ពីបានរត់គេចពីក្សត្រីយេសេបិល និងស្តេចអ័ហាប់(១ពង្សាវតាក្សត្រ ១៩:១០)។ បន្ទាប់ពីលោកអេលីយ៉ាបានធ្វើដំណើរកាត់វាលរហោស្ថាន អស់៤០យប់ ៤០ថ្ងៃ គាត់ក៏បានលាក់ខ្លួនក្នុងរូងភ្នំមួយ នៅភ្នំហោរ៉ែប។ ប៉ុន្តែ ព្រះទ្រង់ក៏បានត្រាស់ហៅគាត់ឲ្យបន្តការងារបម្រើព្រះអង្គទៀត ដោយបង្គាប់គាត់ថា “ចូរឯងត្រឡប់ទៅតាមផ្លូវ ដែលកាត់ទីរហោស្ថាន…
Read article