2021

You are here:
ដំណឹងដែលនាំមកនូវសេរីភាព

យើង​ខ្ញុំ​ក៏​ប្រាប់​ដំណឹង​ល្អ​នេះ ដល់​អ្នក​រាល់​គ្នា គឺ​ជា​សេចក្តី​សន្យា ដែល​បាន​តាំង​នឹង​ពួក​ឰយុកោ​យើង​ថា ព្រះ​បាន​ធ្វើ​សំរេច​តាម​សេចក្តី​សន្យា​ទ្រង់ ដល់​យើង​ជា​ពូជ​នៃ​ពួក​ឰយុកោ​នោះ​ហើយ។ កិច្ចការ ១៣:៣២-៣៣ នៅ​ឆ្នាំ១៩៤១ ការ​គ្រប់​គ្រង​របស់​លោក​អ៊ីត្លែ បាន​វាតទី​ពាស​ពេញ​ទ្វីប​អឺរ៉ុប។ គេ​ក៏​បាន​សុំ​ឲ្យ​លោក​ចន ស្តេនប៊ែក(John Steinbeck) ជា​អ្នក​និពន្ធ​រឿង​ប្រលោម​លោក ចូល​រួម​នៅ​ក្នុង​សង្រ្គាម​ប្រឆាំង​លោក​អ៊ីត្លែ។ គេ​មិន​បាន​ស្នើ​ឲ្យ​គាត់​ទៅ​ប្រយុទ្ធ ឬ​ទៅ​សួរ​សុខ​ទុក្ខ​កង​ទ័ព នៅ​សមរភូមិ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គេ​បាន​ស្នើ​ឲ្យ​គាត់​និពន្ធ​រឿង​មួយ។ ជា​លទ្ធផល គាត់​ក៏​បាន​និពន្ធ​រឿង​ប្រលោម​លោក​មាន​ចំណង​ជើង​ថា ​ព្រះ​ច័ន្ទ​បាន​ធ្លាក់​ចុះ​មក​ហើយ ដែល​រឿង​នេះ​និយាយ​អំពី​ទឹក​ដី​ដ៏​សុខ​សាន្ត តែ​ត្រូវ​របប​ដ៏​អាក្រក់​មួយ​ឈ្លាន​ពាន។ គេ​ក៏​បាន​បោះពុម្ព​​សៀវភៅ​រឿង​គាត់ ដោយ​សម្ងាត់ ហើយ​ក៏​បាន​ចែក​ផ្សាយ​ពាស​ពេញ​បណ្តា​ប្រទេស ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​អ៊ីត្លែ ដើម្បី​ផ្ញើ​សារ​ទៅ​កាន់​អ្នក​អាន​ទាំង​ឡាយ​ថា ប្រទេស​សម្ព័ន្ធ​មិត្ត​កំពុង​តែ​មក​រំដោះ​ហើយ ហើយ​អ្នក​អាន​ទាំង​ឡាយ​អាច​ស្វែង​រក​សេរីភាព​របស់​ខ្លួន ដោយ​យក​គំរូ​តាម​តួអង្គ​ក្នុង​រឿង​ប្រលោម​លោក​នោះ។ តាម​រយៈ​រឿង ព្រះ​ច័ន្ទ​បាន​ធ្លាក់​ចុះ​មក​ហើយ  លោក​ស្តេនប៊ែក បាន​នាំ​មក​នូវ​ដំណឹង​ល្អ ឲ្យ​ប្រជាជន ក្រោម​ការ​គ្រប់​គ្រង​របស់​របប​ណាហ្ស៊ី  បាន​ដឹង​ថា ការ​រំដោះ​ជិត​មក​ដល់​ហើយ។​ ជន​ជាតិ​យូដា នៅ​សតវត្សរ៍​ទី​១ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ដ៏​ព្រៃផ្សៃ​របស់​ចក្រ​ភព​រ៉ូម៉ាំង មិន​ខុស​ពី​តួអង្គ​ក្នុង​រឿង​របស់​លោក​ស្តេនប៊ែក​នោះ​ឡើយ។ ប៉ុន្តែ កាល​ប៉ុន្មាន​សតវត្សរ៍​មុន ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ចាត់​ព្រះ​មែស៊ី ឲ្យ​មក​រំដោះ​ពួក​គេ និង​នាំ​មក​នូវ​សន្តិភាព​សម្រាប់​ពិភព​លោក​(អេសាយ ១១)។ ក្តី​អំណរ​ដ៏​ពោរពេញ​បាន​កើត​មាន ពេល​ដែល​ព្រះ​មែស៊ី​បាន​យាង​មក​ដល់!…

Read article
អ្នកមិនធ្វើការបម្រើព្រះអង្គតែម្នាក់ឯងឡើយ

អញ​នឹង​ទុក​ឲ្យ​មាន​មនុស្ស​៧​ពាន់​នាក់​សល់​នៅ ក្នុង​ពួក​អ៊ីស្រាអែល ជា​ពួក​អ្នក​ដែល​មិន​បាន​លុត​ជង្គង់​ក្រាប នៅ​ចំពោះ​ព្រះបាល ឬ​ថើប​វា​ឡើយ។ ១ពង្សាវតាក្សត្រ ១៩:១៨ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​បាន​ជួប​អ្នក!” “ខ្ញុំ​ក៏​អញ្ចឹង​ដែរ!” “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​អ្នក​បាន​មក!” នេះ​ជា​ពាក្យ​ស្វាគមន៍​ដ៏​កក់​ក្តៅ និង​រាក់​ទាក់។ សមាជិក​នៃ​ពួក​ជំនុំ​មួយ​កន្លែង ក្នុង​តំបន់​ខាង​ត្បូង​នៃ​រដ្ឋ​កាលីហ្វូញ៉ា បាន​ជួប​ជុំ​គ្នា តាម​អនឡាញ មុន​ពេល​កម្មវិធី​ពេល​ល្ងាច​ចាប់​ផ្តើម។ ខណៈ​ពេល​ដែល​គ្រូ​អធិប្បាយ​របស់​ពួក​គេ ដែល​កំពុង​តែ​ចូល​រួម​ពី​រដ្ឋ​ខូឡូរ៉ាដូ ខ្ញុំ​ក៏​បាន​មើល​ដោយ​ភាព​ស្ងៀម​ស្ងាត់ ខណៈ​ពេល​ដែល​អ្នក​ដទៃ​ជួប​ជុំ​គ្នា ក្នុង​ការ​ប្រជុំ​តាម​អនឡាញ។ ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​ដែល​មិន​ចូល​ចិត្ត​ការ​ជួប​ជុំ​ជា​មួយ​មនុស្ស​ច្រើន ហើយ​មិន​ស្គាល់​នរណា​ម្នាក់ ក្នុង​ក្រុម​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ជា​មនុស្ស​ក្រៅ​ក្រុម។ ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​បាន​ឃើញ​រូប​គ្រូ​គង្វាល​ខ្ញុំ លេច​ឡើង​នៅ​លើ​ស្រី្គន​នឹង​គេ​ដែរ ហើយ​បន្ទាប់​មក ខ្ញុំ​ក៏​បាន​ឃើញ​មិត្ត​ភក្តិ​នៅ​ព្រះវិហារ​ខ្ញុំ​ចូល​រួម​ដែរ។ ពេល​ខ្ញុំ​ឃើញ​ពួក​គេ ខ្ញុំ​មិន​មាន​អារម្មណ៍​ឯកោ​ទៀត​ឡើយ។ ព្រះ​ទ្រង់​ហាក់​ដូច​ជា​បាន​ប្រទាន​ជំនួយ​មក​ខ្ញុំ នៅ​ពេល​នោះ។​ លោក​អេលីយ៉ា​ក៏​មិន​មាន​ភាព​ឯកោ​ដែរ ទោះ​គាត់​មាន​អារម្មណ៍​ថា គាត់​ជា “ហោរា​តែ​ម្នាក់​គត់​ដែល​នៅ​សល់” បន្ទាប់​ពី​បាន​រត់​គេច​ពី​ក្សត្រី​យេសេបិល និង​ស្តេច​អ័ហាប់(១ពង្សាវតាក្សត្រ ១៩:១០)។ បន្ទាប់​ពី​លោក​អេលីយ៉ា​បាន​ធ្វើ​ដំណើរ​កាត់​វាល​រហោស្ថាន អស់​៤០​យប់ ៤០​ថ្ងៃ គាត់​ក៏​បាន​លាក់​ខ្លួន​ក្នុង​រូង​ភ្នំ​មួយ នៅ​ភ្នំ​ហោរ៉ែប។ ប៉ុន្តែ ព្រះ​ទ្រង់​ក៏​បាន​ត្រាស់​ហៅ​គាត់​ឲ្យ​បន្ត​ការងារ​បម្រើ​ព្រះ​អង្គ​ទៀត ដោយ​បង្គាប់​គាត់​ថា “ចូរ​ឯង​ត្រឡប់​ទៅ​តាម​ផ្លូវ ដែល​កាត់​ទី​រហោស្ថាន…

Read article
សិស្សពិតប្រាកដរបស់ព្រះយេស៊ូវ

ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន។-យ៉ូហាន ១៥:៥ មាន​ពេល​មួយ លោក​គ្រីសជិន ម៉ាស្តាត(Christian Mustad) បង្ហាញ​ផ្ទាំង​គំនូរ​ទេសភាព របស់​លោក វែន ហ្គក(Van Gogh) ទៅ​ដល់​អ្នក​ប្រមូល​ផ្តុំ​ស្នាដៃ​សិល្បៈ ឈ្មោះ អូហ្គូស្ទ ភេលីរីន(Auguste Pellerin)។ លោក​ភេលីរីន ក៏​បាន​ពិនិត្យ​មើល​ម្តង ហើយ​ក៏​បាន​និយាយ​ថា វា​មិន​មែន​ជា​រូប​គំនូរ​ពិត​របស់​លោក​វែន ហ្គក​ឡើយ។ លោក​ម៉ាស្តាត​ក៏​បាន​យក​ផ្ទាំង​គំនូរ​នោះ ទៅ​លាក់​ទុក​នៅ​ក្នុង​បន្ទប់​ជាប់​ដំបូល​ផ្ទះ​របស់​គាត់ ដោយ​គ្មាន​នរណា​ម្នាក់​ដឹង អស់​រយៈ​ពេល​៥០​ឆ្នាំ។ លោក​ម៉ាស្តាត​ក៏​បាន​ស្លាប់ ហើយ​ផ្ទាំង​គំនូរ​នោះ ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ការ​វាយ​តម្លៃ​ម្តង​ហើយ​ម្តង​ទៀត អត់​៤​ទសវត្សរ៍​ក្រោយ​មក​ទៀត។ រៀង​រាល់​ពេល​គេ​ធ្វើ​ការ​វាយ​តម្លៃ គេ​តែង​តែ​សន្និដ្ឋាន​ថា វា​ជា​ផ្ទាំង​គំនូរ​ក្លែង​ក្លាយ រហូត​ដល់​ឆ្នាំ​២០១២ ពេល​ដែល​អ្នក​ជំនាញ​ម្នាក់ បាន​ប្រើ​កុំព្យូទ័រ ដើម្បី​រាប់​ចំនួន​ឆ្នូត​ដាច់​ៗ ក្នុង​ផ្ទាំង​គំនូរ​នោះ។ គាត់​បាន​រក​ឃើញ​ថា ផ្ទាំង​គំនូរ​នោះ​ត្រូវ​បាន​គេ​កាត់​ចេញ​ពី​ផ្ទាំង​គំនូរ​មួយ​ទៀត​របស់​លោក​វែន ហ្គក។ ដូច​នេះ លោក​ម៉ាស្តាត​មាន​ផ្ទាំង​គំនូរ​ពិត​របស់​លោកវែន ហ្កត តាំង​ពី​ដំបូង​មក។ តើ​អ្នក​មាន​អារម្មណ៍​ថា ខ្លួន​ឯង​មាន​លក្ខណៈ​ក្លែង​ក្លាយ​ឬ​ទេ? តើ​អ្នក​មាន​អារម្មណ៍​ថា បើ​អ្នក​ដទៃ​ពិនិត្យ​មើល​អ្នក ពួក​គេ​នឹង​បាន​ដឹង​ថា អ្នក​បាន​អធិស្ឋាន ដាក់​ដង្វាយ…

Read article
ការច្រៀងសរសើរដំកើងព្រះអស់ពីចិត្ត

ចូរ​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា ចូរ​អំពាវនាវ​ដល់​ព្រះនាម​ទ្រង់​ចុះ ចូរ​សំដែង​ពី​អស់​ទាំង​ការ​នៃ​ទ្រង់ នៅ​កណ្តាល​គ្រប់​ទាំង​សាសន៍។ ១របាក្សត្រ ១៦:៨ កម្តៅ និង​សំណើម​នៃ​រដូវ​ក្តៅ ក្នុង​តំបន់​ភូមិ​ភាគ​កណ្តាល​ឆៀង​ខាង​លិច បាន​នាំ​មក​នូវ​ការ​លំបាក​ដល់​យើង ពេញ​មួយ​សប្តាហ៍ នៅ​សាល​សន្និសីទ​អ្នក​បង្កើត​សិស្ស តែ​នៅ​ថ្ងៃ​ចុង​ក្រោយ យើង​បាន​ស្វាគមន៍​ខ្យល់​ដែល​ត្រជាក់​ស្រួល​ជាង​មុន។ យើង​ក៏​បាន​អរ​ព្រះ​គុណ​ព្រះ សម្រាប់​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ និង​ការ​ដ៏​អស្ចារ្យ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ ហើយ​មនុស្ស​រាប់​រយ​នាក់​ក៏​បាន​ចូល​រួម នៅ​ក្នុង​ការ​ច្រៀង​សរសើរ និង​ថ្វាយ​បង្គំ​ព្រះ។ មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ថា មាន​សេរីភាព​ ពេល​ដែល​បាន​ច្រៀង​អស់​ពី​ចិត្ត នៅ​ចំពោះ​ព្រះ ​ថ្វាយ​ចិត្ត វិញ្ញាណ រូប​កាយ និង​គំនិត​របស់​ខ្លួន ដល់​ព្រះ​អង្គ។ ប៉ុន្មាន​ទសវត្សរ៍​ក្រោយ​មក ពេល​ដែល​ខ្ញុំ​គិត​ដល់​ថ្ងៃ​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ភាព​អស្ចារ្យ និង​ក្តី​អំណរ​ដ៏​បរិសុទ្ធ នៅ​ក្នុង​ការ​សរសើរ​ដំកើង​ព្រះ។ ស្តេច​ដាវីឌ​បាន​ដឹង អំពី​របៀប​ថ្វាយ​បង្គំ​ព្រះ​អស់​ពី​ចិត្ត។ ទ្រង់​អរ​សប្បាយ ពេល​ដែល​គេ​នាំ​ហិប​សញ្ញា ​ជា​តំណាង​ឲ្យ​ព្រះ​វត្ត​មាន​ព្រះ ចូល​ក្នុង​ទីក្រុង​យេរូសាឡិម ដោយ​ទ្រង់​លោត​កញ្ឆេង ​និង​អបអរ(១របាក្សត្រ ១៥:២៩)។ ទោះ​នាង​មីលកា ជា​មហេសី​ទ្រង់​បាន​ឃើញ​ទ្រង់​លោក​កញ្ឆេង ហើយ​បាន “មើល​ងាយ​ទ្រង់”(ខ.២៩) ទ្រង់​មិន​បាន​បណ្តាល​ឲ្យ​ការ​រិះ​គន់​របស់​នាង រារាំង​ទ្រង់​មិន​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​ពិត​តែ​មួយ​នោះ​ឡើយ។ ទោះ​ទ្រង់​ហាក់​ដូច​ជា​បាត់​បង់​ភាព​ថ្លៃ​ថ្នូរ ទ្រង់​សព្វ​ព្រះ​ទ័យ​​នឹង​អរ​ព្រះ​គុណ​ព្រះ សម្រាប់​ការ​ជ្រើស​រើស​ទ្រង់ ឲ្យ​ដឹក​នាំ​ប្រជា​ជន​ទ្រង់​(មើល ២សាំយ៉ូអែល…

Read article
ការរស់នៅជាតំណាងព្រះយេស៊ូវ

ហើយ​ក្នុង​គ្រប់​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះនាម​នៃ​ព្រះអម្ចាស់យេស៊ូវ។ -កូល៉ុស ៣:១៧ “កូន​ប្រុស ពុក​មិន​មាន​របស់​ទ្រព្យ​អ្វី​ច្រើន ទុក​ឲ្យ​កូន​ទេ។ តែ​ពុក​មាន​កេរ្តិ៍​ឈ្មោះ​ល្អ សម្រាប់​កូន ដូច​នេះ កុំ​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ពុក”។ នេះ​ជា​ពាក្យ​សម្តី​ប្រកប​ដោយ​ប្រាជ្ញា ដែល​លោក​ចននី បេធីស(Johnnie Bettis) និយាយ​ទៅ​កាន់​កូន​ប្រុស​គាត់ ឈ្មោះ យេរ៉ូម មុន​ពេល​យេរ៉ូម​ទៅ​រៀន​នៅ​មហា​វិទ្យាល័យ។ យេរ៉ូម​បាន​ដក​ស្រង់​ពាក្យ​សម្តី​នេះ នៅ​ក្នុង​ការ​សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត សម្រាប់​ដាក់​តាំង​នៅ​ក្នុង​សាល​កិត្តិយស នៃ​កីឡា​បាល់​ទាត់​អាមេរិក។ ពាក្យ​លើក​ទឹក​ចិត្ត​ទាំង​នេះ ដែល​យេរ៉ូម​បាន​ដាក់​ជាប់​តាម​ខ្លួន ពេញ​មួយ​ជីវិត មាន​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង គាត់​បាន​និយាយ​ផ្តាំ​ផ្ញើ​កូន​ប្រុស​របស់​គាត់ ដោយ​ប្រើ​ពាក្យ​ស្រដៀង​នេះ​ផង​ដែរ​ថា “កូន​ប្រុស ពុក​គ្មាន​អ្វី​ច្រើន ដែល​អាច​ផ្តល់​ឲ្យ​កូន ដែល​សំខាន់​ជាង​កេរ្តិ៍​ឈ្លោះ​ល្អ​នោះ​ទេ”។​ កេរ្តិ៍​ឈ្មោះ​ល្អ ក៏​សំខាន់​សម្រាប់​អ្នក​ជឿ​ព្រះ​យេស៊ូវផងដែរ។​ ពាក្យ​ពេចន៍​របស់​សាវ័ក​ប៉ុល ក្នុង​បទ​គម្ពីរ​កូល៉ុស ៣:១២-១៧ បាន​រំឭក​យើង អំពី​ព្រះ​មួយ​អង្គ ដែល​យើង​កំពុង​តែ​រស់​នៅ ជា​តំណាង​ឲ្យ​ទ្រង់​(ខ.១៧)។ ចារិក​លក្ខណៈ​របស់​យើង គឺ​ប្រៀប​ដូច​ជា​សំលៀក​បំពាក់ ដែល​យើង​ស្លៀក​ពាក់ ហើយ​បទ​គម្ពីរ​នេះ​បាន​ប្រាប់​យើង​ឲ្យ  “​ប្រដាប់​កាយ ដោយ​ចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត…

Read article
ពាក្យសម្រាប់បកស្រាយ អំពីការឈឺចាប់

នោះ​ព្រះយេស៊ូវ​ស្រែក​ឡើង​ជា​ខ្លាំង​ថា ឱ​ព្រះវរបិតា​អើយ ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះហស្ត​ទ្រង់​វិញ។ លូកា ២៣:៤៦ ពេល​ដែល​កូន​តែ​មួយ​របស់​លោក​យូ(Hugh) និង​អ្នក​ស្រី​ឌីឌី(DeeDee) បាន​លាចាក​លោក ទៅ​នៅ​នគរ​ស្ថាន​សួគ៌ ពួក​គេ​មិន​ដឹង​ថា ត្រូវ​ហៅ​ខ្លួន​ឯង​ថា​ដូច​ម្តេច បន្ទាប់​ពី​រឿងដ៏​សោកសៅ​នេះ​បាន​កើត​ឡើង។ ក្នុង​ភាសា​និយាយ គេ​មិន​មាន​ពាក្យ​សម្រាប់​ហៅ​ឪពុក​ម្តាយ ដែល​បាត់​បង់​កូន​នោះ​ទេ។ ស្រ្តី​ដែល​ប្តី​ស្លាប់​ចោល គេ​ហៅ​គាត់​ថា​ ​ស្រ្តី​មេម៉ាយ។ ចំណែក​ឯ​ប្តី​ដែល​ប្រពន្ធ​ស្លាប់​ចោល គឺ​ជា​បុរស​ពោះ​ម៉ាយ។ កូន​ដែល​ឪពុក​ម្តាយ​ស្លាប់​ចោល គឺជា​ក្មេង​កំព្រា។ ប៉ុន្តែ គេ​មិន​មាន​ពាក្យ​អ្វី សម្រាប់​ហៅ​ឪពុក​ម្តាយ​ដែល​កូន​បាន​ស្លាប់​ចោល ដើម្បី​ពិពណ៌នា​អំពី​ការ​ឈឺ​ចាប់​នោះ​ទេ។​ ការ​រលូត​កូន កូន​តូច​ដែល​ស្លាប់​ភ្លាម​ៗ ការ​សម្លាប់​ខ្លួន ជំងឺ និង​គ្រោះ​ថ្នាក់​ដល់​ជីវិត បាន​ឆក់​យក​ជីវិត​កូន ចេញ​ពី​លោកិយ​នេះ ហើយ​ក៏​បាន​ឆក់​យក​អត្ត​សញ្ញាណ ចេញ​ពី​ឪពុក​ម្តាយ​ដែល​នៅ​មាន​ជីវិត។ ប៉ុន្តែ ព្រះ​ទ្រង់​យល់​អំពី​ការ​សោក​សង្រេង​នេះ ពេល​ដែល​ព្រះ​យេស៊ូវ ​ជា​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ទ្រង់ បាន​ស្រែក​រក​ទ្រង់ មុន​ពេល​ផុត​ដង្ហើម​នៅ​លើ​ឈើ​ឆ្កាង​ថា “ឱ​ព្រះវរបិតា​អើយ ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះហស្ត​ទ្រង់​វិញ”(លូកា ២៣:៤៦)។ ព្រះ​ទ្រង់​ជា​ព្រះ​វរបិតា មុន​ពេល​ព្រះ​យេស៊ូវ​ចាប់​កំណើត​នៅ​លើ​ផែន​ដី ហើយ​នៅ​តែ​ជា​ព្រះ​បិតា ពេល​ដែល​ព្រះ​យេស៊ូវ​ផុត​ដង្ហើម។ ព្រះ​អង្គ​នៅ​តែ​ជា​ព្រះវរបិតា ពេល​ដែល​ព្រះ​សព​ព្រះ​រាជ​បុត្រា​ទ្រង់ កំពុង​តែ​នៅ​ក្នុង​ផ្នូរ។ សព្វ​ថ្ងៃ​នេះ ព្រះ​អង្គ​នៅ​តែ​ជា​ព្រះ​បិតា នៃ​ព្រះ​រាជ​បុត្រា ដែល​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ…

Read article
រកឃើញក្តីអំណរ នៅក្នុងរឿងដែលហាក់ដូចជាគ្មានន័យ

គ្រា​នោះ យើង​បាន​ត្រួត​មើល​គ្រប់​ទាំង​ការ​ដែល​ដៃ​យើង​បាន​ធ្វើ និង​ការ​នឿយ​ហត់​ដែល​យើង​បាន​ខំ​បង្កើត​នោះ ហើយ​មើល សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​អសារ​ឥត​ការ​ទទេ ឥត​មាន​ផល​ប្រយោជន៍​អ្វី​នៅ​ក្រោម​ថ្ងៃ​ឡើយ។ សាស្តា ២:១១ កាល​ពី​ឆ្នាំ​២០១០ លោក​ចេម វ៉ដ(James Ward)​ ដែល​ជា​ស្ថាបនិក នៃ​វិបសាយ​ប្លក់​ មាន​ចំណង​ជើង​ថា “ខ្ញុំ​ចូល​ចិត្ត​​រឿង​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់” បាន​បើក​សន្និសីទ​មួយ ដែល​មាន​ឈ្មោះ​ថា “សន្និសីទ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់” ដែល​ជា​ការ​អបអរ​មាន​រយៈ​ពេល​១​ថ្ងៃ សម្រាប់​រឿង​សាមញ្ញ និង​ធម្មតា ហើយ​និង​រឿង​ដែល​គេ​មើល​រំលង។ កាល​ពី​មុន  វាគ្មិន​ទាំង​ឡាយ​បាន​លើក​ឡើង អំពី​ប្រធាន​បទ​ដែល​ហាក់​ដូច​ជា​គ្មាន​ន័យ​ ដែល​មាន​ដូច​ជា ការ​កណ្ដាស់ សម្លេង​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ និង​ម៉ាស៊ីន​បោះពុម្ព​ដោយ​ប្រើ​ទឹក​ខ្មៅ នៅ​ឆ្នាំ១៩៩៩ ជា​ដើម។ លោក​វ៉ដ​ដឹង​ថា ប្រធាន​បទ​នេះ​ប្រហែល​គួរ​ឲ្យ​ធុញ​ទ្រាន់ ប៉ុន្តែ វាគ្មិន​អាច​ធ្វើ​ឲ្យ​ប្រធាន​បទ​ដ៏​សាមញ្ញ​នោះ មាន​ភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍ មាន​ន័យ និង​ថែម​ទាំង​នាំ​ឲ្យ​មាន​ភាព​រីក​រាយ​ផង​ដែរ។​ កាល​ប៉ុន្មាន​ពាន់​ឆ្នាំ​មុន ស្តេច​សាឡូម៉ូន ជា​ស្តេច​មាន​ប្រាជ្ញា​លើស​គេ បាន​ស្វែង​រក​ក្តី​អំណរ ក្នុង​រឿង​សាមញ្ញ​ៗ​ដែល​គ្មាន​ន័យ។ ទ្រង់​បាន​ខិតខំ​ធ្វើ​ការងារ ទិញ​សត្វ​ចិញ្ចឹម​ទាំង​ហ្វូង បង្កើត​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​លើស​លប់ រក​បាន​អ្នក​ច្រៀង​កំដរ  ហើយ​ក៏​បាន​សង់​សំណង់​ធំ​ៗ​ផង​ដែរ​(សាស្តា ២:៤-៩)។ ការ​ដេញ​តាម​ទាំង​នោះ មាន​ខ្លះ​ជា​ទង្វើ​ដែល​គួរ​ឲ្យ​គោរព តែ​ខ្លះ​ទៀត​មិន​គួរ​ឲ្យ​គោរព​ឡើយ។ ទី​បំផុត…

Read article
ជួយអ្នកដែលកំពុងជួបព្យុះភ្លៀង

មនុស្ស​ដែល​មាន​ចិត្ត​សន្ធា នឹង​បាន​បរិបូរ ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ។ សុភាសិត ១១:២៥ ពេល​ដែល​អាជីវកម្ម​ខ្នាត​តូច​ជា​ច្រើន នៅ​រដ្ឋ​ថេនេស៊ី បាន​បិទ​ទ្វារ​ភ្លាម​ៗ ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល នៃ​វីរូសកូវីត​១៩ ម្ចាស់​ហាង​ទាំង​ឡាយ​មាន​ការ​ព្រួយ​បារម្ភ​ អំពី​ការ​បង់​ថ្លៃ​ឈ្នួល​បុគ្គលិក​ ការ​បង់​ថ្លៃ​ជួល​ហាង និង​ការ​ឆ្លងកាត់​វិបត្តិ​នេះ។ គ្រូ​គង្វាល របស់​ព្រះ​វិហារ​មួយ នៅ​ក្បែរ​ទីក្រុង​ណាសវីឡ ក៏​បាន​ឆ្លើយ​តប​ចំពោះ​ការ​ព្រួយ​បារម្ភ​នេះ ដោយ​ចាប់​ផ្តើម​រៃអង្គាស​ប្រាក់ សម្រាប់​ជួយ​ម្ចាស់​អាជីវ​កម្ម​ដែល​កំពុង​ជួប​ការ​លំបាក។​ លោក​គ្រូ​គង្វាល​ក៏​បាន​លើក​ទឹក​ចិត្ត​ព្រះវិហារ​ដទៃ​ទៀត ក្នុង​តំបន់ ឲ្យ​ចូល​រួម ក្នុង​កិច្ច​ប្រឹង​ប្រែង​នេះ ដោយ​ពន្យល់​ពួក​គេ​ថា “យើង​មិន​គិត​ថា យើង​អាច​អង្គុយ​ស្រណុក​ស្រួល នៅ​លើ​ប្រាក់​បម្រុង​សម្រាប់​ពេល​មាន​វិបត្តិ ខណៈ​ពេល​ដែល​អ្នក​ដទៃ​ទៀត កំពុង​តែ​ជួប​រឿង​វិបត្តិ​នោះ​ឡើយ”។ ប្រាក់​បម្រុង​សម្រាប់​ពេល​មាន​វិបត្តិ គឺ​ជា​ប្រាក់​ដែល​គេ​បាន​ញែក​ទុក សម្រាប់​ពេល​ដែល​ចំណូល​ធម្មតា​មាន​ការ​ថយ​ចុះ នៅ​ពេល​ណា​មួយ ខណៈ​ពេល​ដែល​ប្រតិបត្តិ​ការណ៍​ចាំ​បាច់​ត្រូវ​បន្ត​ទៅ​មុខ​ទៀត។ វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​គិត​អំពី​ខ្លួន​ឯង​ជា​មុន តែ​ព្រះ​គម្ពីរ​ប៊ីប​បាន​លើក​ទឹក​ចិត្ត​យើង មិន​គ្រាន់​តែ​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ស្វែង​រក​វិធី​បម្រើ​អ្នក​ដទៃ និង​មាន​ចិត្ត​សប្បុរស​។ បទ​គម្ពីរ​សុភាសិត ជំពូក ១១ បាន​រំឭក​យើង​ថា “មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះ​តែ​ចំរើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួងហែង​ហួស​ខ្នាត តែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។ មនុស្ស​ដែល​មាន​ចិត្ត​សទ្ធា នឹង​បាន​បរិបូរ ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ”(ខ.២៤-២៥)។ តើ​ផ្ទៃ​មេឃ​ស្រឡះ​ល្អ…

Read article
ចែករំលែកការកម្សាន្តចិត្ត

ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្តី​វេទនា​របស់​គេ​បាន​ដែរ។ ២កូរិនថូស ១:៤ ពេល​ដែល​កូន​ស្រី​របស់​ខ្ញុំ ឈ្មោះ ហេយលី(Hayley) មក​លេង​ខ្ញុំ ខ្ញុំ​បាន​ឃើញ​កូន​ប្រុស​របស់​គាត់ អាយុ​៣​ឆ្នាំ ឈ្មោះ​ ខាលុម(Callum) មាន​ដៃ​អាវ​ចម្លែក។ ដៃ​អាវ​នោះ​វែង មាន​ស្រោម​ដៃ​ជាប់​នៅ​ខាង​ចុង។ ចៅ​ប្រុស​ខ្ញុំ​មាន​ជំងឺ​ត្រអក ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ស្បែក​រមាស់ គ្រើម និង​ឈឺ។ ហេយលី​ក៏​បាន​ពន្យល់​ខ្ញុំ​ថា ដៃ​អាវ​នោះ​ជួយ​បង្ការ ខាលុម កុំ​ឲ្យ​អេះ និង​ធ្វើ​ឲ្យ​ស្បែក​របស់​គាត់​ដាច់​រលាត់។ ៧ខែ​ក្រោយ​មក ស្បែក​របស់​ហេយលី​ក៏​បាន​កើត​រមាស់ ហើយ​នាង​ក៏​បាន​អេះ​មិន​ឈប់។ នាង​ក៏​បាន​សារភាព​ថា ឥឡូវ​នេះ នាង​យល់​អំពី​ការ​លំបាក​ដែល​ខាលុម​បាន​ស៊ូទ្រាំ ហើយ​នាង​ប្រហែល​គួរ​តែ​ពាក់​ដៃ​អាវ និង​ស្រោមដៃ​នោះ​ដែរ។ ស្ថានភាព​របស់​ហេយលី បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ ២កូរិនថូស ១:៣-៥ ដែល​ក្នុង​នោះ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា ព្រះ​នៃ​យើង​ជា “ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្តី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយសារ​សេចក្តី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កំសាន្ត​ចិត្ត​យើង​ស្រេច​ហើយ ដ្បិត​ដូច​ជា​សេចក្តី​ទុក្ខ​លំបាក​របស់​ព្រះគ្រីស្ទ បាន​ចំរើន​ឡើង​ដល់​យើង​រាល់​គ្នា​យ៉ាង​ណា នោះ​សេចក្តី​ក្សាន្ត​ចិត្ត​នៃ​យើង​រាល់​គ្នា ក៏​ចំរើន​ដោយសារ​ព្រះគ្រីស្ទ​បែប​ដូច្នោះ​ដែរ”។ ជួន​កាល ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​យើង…

Read article
ឈោងចាប់អ្នកដទៃ ថ្វាយព្រះយេស៊ូវ

ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍។ ម៉ាថាយ ២៨:១៩ កាល​១​ទសវត្សរ៍​មុន កុលសម្ព័ន្ធ​បានវ័ន មិន​ទាន់​បាន​ស្គាល់​ព្រះ​នាម​ព្រះ​យេស៊ូវ​ទេ។ ដោយសារ​ពួក​គេ​រស់​នៅ ក្នុង​តំបន់​ដែល​បិទ​បំាង​ទៅ​ដោយ​ភ្នំ​ជា​ច្រើន នៅ​ខេត្ត​មីនដាណៅ ប្រទេស​ភីលីពីន នោះ​ពួក​គេ​មាន​ទំនាក់​ទំនង​តែ​បន្តិច​បន្តួច ជា​មួយ​អ្នក​ខាង​ក្រៅ។ ការ​ធ្វើ​ដំណើរ​ទៅ​ចែក​អំណោយ​ដល់​ពួក​គេ ត្រូវ​ចំណាយ​ពេល​ពីរ​ថ្ងៃ ដោយ​ថ្មើរ​ជើង តាម​ផ្លូវ​រដិបរដុប​កាត់​ព្រៃ​ភ្នំ។ ពិភព​លោក​មិន​បាន​ចាប់​អារម្មណ៍​​ពួក​គេ​ទេ។​ បន្ទាប់​មក មាន​ក្រុម​បេសកកម្ម​មួយ បាន​ឈោង​ចាប់​ពួក​គេ ដោយ​នាំ​មនុស្ស​ចេញ​ចូល​តំបន់​នោះ តាម​ឧទ្ធម្ភាគចក្រ។ ការ​នេះ​បាន​នាំ​ឲ្យ​កុលសម្ព័ន្ធ​បានវ័ន​អាច​ទទួល​ការ​ផ្គត់​ផ្គង់ និង​ជំនួយ​ផ្នែក​ពេទ្យ​ដ៏​សំខាន់ ដែល​ពួក​គេ​ត្រូវ​ការ ព្រម​ទាំង​មាន​ការ​យល់​ដឹង​អំពី​ពិភព​ខាង​ក្រៅ។ ការ​នេះ​ក៏​បាន​នាំ​ពួក​គេ​ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ​ផង​ដែរ។ សព្វ​ថ្ងៃ​នេះ ពួក​គេ​មិន​ច្រៀង​ឲ្យ​ពួក​វិញ្ញាណ​អាក្រក់​ស្តាប់​ទៀត​ទេ តែ​ពួក​គេ​បាន​ច្រៀង​បទ​ចម្រៀង​ប្រពៃណី​កុលសម្ព័ន្ធ​របស់​ខ្លួន ដោយ​ពាក្យ​ពេចន៍​ថ្មី ដែល​សរសើរ​ដំកើង​ព្រះ​ដ៏​ពិត​តែ​មួយ។ ដូច​នេះ ការ​បំពេញ​បេសកកម្ម ដោយ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​នេះ បាន​បង្កើត​ឲ្យ​មាន​ការ​តភ្ជាប់​ទំនាក់​ទំនង​ដ៏​សំខាន់។ ពេល​ដែល​ព្រះយេស៊ូវ​បាន​យាង​ត្រឡប់​ទៅ​ព្រះ​វរបិតា​ទ្រង់​វិញ ទ្រង់​ក៏​បាន​បង្គាប់​ពួក​សិស្ស​ទ្រង់​ឲ្យ “​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ”(ម៉ាថាយ ២៨:១៩)។ ព្រះ​រាជ​បញ្ជា​នេះ នៅ​តែ​មាន​អំណាច​រហូត​មក​ដល់​សព្វ​ថ្ងៃ។​ ក្រុម​មនុស្ស​ដែល​គេ​មិន​ទាន់​ឈោង​ចាប់ មិន​មែន​មាន​តែ នៅ​ក្នុង​តំបន់​ដាច់​ស្រយាល ដែល​យើង​មិន​ដែល​បាន​ស្គាល់​នោះ​ទេ។ ពួក​គេ​ច្រើន​តែ​កំពុង​រស់​នៅ ក្នុង​ចំណោម​យើង។ ការ​ឈោង​ចាប់​កុលសម្ព័ន្ធ​បានវ័ន តម្រូវ​ឲ្យ​គេ​មាន​ភាព​ប៉ិន​ប្រសប់ និង​មាន​ធនធាន​ច្រើន…

Read article