November 27, 2023

You are here:
ធ្វើការបម្រើ ដើម្បីព្រះអង្គ

ជន​គណនា ៣:៥-៩ ត្រូវ​ឲ្យ​គេ​រក្សា​អស់​ទាំង​ប្រដាប់​ប្រដា នៃ​ត្រសាល​ជំនុំ ព្រម​ទាំង​បញ្ញើ​របស់​ពួក​កូនចៅ​អ៊ីស្រាអែលផង ដើម្បី​នឹង​ធ្វើ​ការងារ ដែល​ត្រូវ​ខាង​រោង​ឧបោសថ​។ ជន​គណនា ៣:៨ ពេល​ដែល​ក្សត្រី​អេលី​ហ្សាប៊ែត(Elizabeth) នៃ​ចក្រភព​អង់គ្លេស​បាន​សោយទិវង្គត នៅ​ខែ​កញ្ញា ឆ្នាំ២០២២ ទាហាន​រាប់​ពាន់​នាក់​បាន​ដើរ​ក្បួន​ជាជួរ ដើម្បី​ដង្ហែ​ព្រះ​សព​។ តួនាទី​របស់​ពួក​គេ​ម្នាក់ៗ​ស្ទើរតែ​គ្មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់ ក្នុង​ចំណោម​ហ្វូង​មនុស្ស​ដ៏​ច្រើន​សន្ធឹក តែ​មនុស្ស​ជា​ច្រើន​បាន​មើល​ឃើញ​ការ​ចូល​រួម​របស់​ទាហាន​ទាំង​នោះ ជា​កិត្តិយស​ដ៏​ធំ​បំផុត​សម្រាប់​ពួកគេ​។ ទាហាន​ម្នាក់​បាន​និយាយ​ថា “វា​ជា​ឱកាស សម្រាប់​ឲ្យ​ពួក​គាត់​បំពេញ​ភារៈ​កិច្ច​ចុង​ក្រោយ សម្រាប់​ក្សត្រី​អេលី​ហ្សាប៊ែត”។ សម្រាប់​គាត់ កិច្ចការ​នេះ​សំខាន់ មិនមែន​ដោយសារ​អ្វី​ដែល​គាត់​កំពុង​ធ្វើ​នោះ​ទេ តែ​ដោយសារ​មនុស្ស​ដែល​គាត់​បាន​ធ្វើ​កិច្ច​ការ​នោះ​ជូន​។ ពួក​លេវី​ដែល​បាន​ទទួល​ការ​ចាត់​តាំង ឲ្យ​ចាត់ចែង​ការ​តុប​តែង​លម្អ​រោង​ឧបោសថ ក៏​មាន​គោលដៅ​ស្រដៀង​នេះ​ផង​ដែរ​។ កូនចៅ​របស់​គ្រួសារ​គើសុន កេហាត់ និង​ម្រ៉ារី មិន​មាន​តួនាទី​ដូច​ពួក​សង្ឃ​នោះ​ទេ តែ​មាន​តួនាទី​ដែល​ហាក់​ដូច​ជា​សាមញ្ញ ដូចជា ការ​លាង​សម្អាត​គ្រឿង​សង្ហា​រឹម ជើង​ចង្កៀង វាំងនន បង្គោល ត្រសាល និង​ខ្សែពួរ​ជាដើម(ជន​គណនា ៣:២៥-២៦,២៨,៣១,៣៦-៣៧)។ តែ​ការងារ​របស់​ពួកគេ​បាន​ទទួល​ការ​ចាត់​តាំង​យ៉ាង​ជាក់​លាក់​ពី​ព្រះអម្ចាស់ “ឲ្យ​ធ្វើ​ការងារ​ផ្នែក​រោង​ឧបោសថ”(ខ.៨) ហើយ​បាន​កត់ទុក​ក្នុង​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​ដឹង​។ រឿង​នេះ​បាន​លើក​ទឹក​ចិត្ត​យើង​ណាស់​។ សព្វថ្ងៃ​នេះ កិច្ចការ​ជា​ច្រើន​ដែល​យើង​ធ្វើ នៅ​កន្លែង​ធ្វើ​ការ នៅ​ផ្ទះ ឬ​នៅ​ព្រះ​វិហារ​ក្តី ប្រហែល​ហាក់​ដូចជា​មិន​សំខាន់ ចំពោះ​លោកិយ​ដែល​ឲ្យ​តម្លៃ​មក​លើ​មុខ​តំណែង…

Read article