បង្ហាញសេចក្តីស្រឡាញ់ ដោយមិនកាត់ទោស
យ៉ូហាន ៨:២-១១ ពួកដែលចោទប្រកាន់នាង តើនៅឯណា គ្មានអ្នកណាកាត់ទោសនាងទេឬអី? យ៉ូហាន ៨:១០ ថ្ងៃមួយ មិត្តភក្តិរបស់មែកគី(Maggie) បានមកចូលរួមកម្មវិធីថ្វាយបង្គំនៅថ្ងៃអាទិត្យ ដោយមានសំលៀកបំពាក់ដែលធ្វើឲ្យគេមានការភ្ញាក់ផ្អើល។ គេមិនគួរមានការភ្ញាក់ផ្អើលទេ ព្រោះនាងជាស្ត្រីរកស៊ីផ្លូវភេទ។ នាងក៏បានដើរទៅរកកន្លែងអង្គុយ ដោយមានអារម្មណ៍មិនស្រួលក្នុងចិត្ត។ នាងពិបាកអង្គុយ ដោយសារនាងបានស្លៀកសំពត់ខ្លីពេក ហើយនាងក៏បានអង្គុយឱបដៃ ក្នុងកម្មវិធីថ្វាយបង្គំ។ មែកគីក៏បានសួរនាង ក្រែងលោនាងរងា ហើយក៏បានប្រគល់កន្សែងបង់ករមួយ ឲ្យនាងគ្របពីលើជើង ដើម្បីកុំឲ្យគេមានការចាប់អារម្មណ៍ចំពោះការស្លៀកពាក់របស់នាង។ មែកគីបាននាំមនុស្សរាប់សិបនាក់ ឲ្យទទួលជឿព្រះយេស៊ូវ ដោយគ្រាន់តែបានអញ្ជើញពួកគេឲ្យមកព្រះវិហារ ហើយជួយពួកគេមានអារម្មណ៍កក់ក្តៅ នៅក្នុងព្រះវិហារ។ ពន្លឺនៃដំណឹងល្អបានបង្ហាញចេញមក តាមរយៈរបៀបដែលនាងឈោងចាប់វិញ្ញាណបាត់បង់។ នាងបានប្រព្រឹត្តចំពោះអ្នកដទៃដោយភាពថ្លៃថ្នូរ ដែលនាំឲ្យគេបើកចិត្តស្តាប់ដំណឹងល្អ។ ព្រះគម្ពីរបានចែងថា ពួកអ្នកដឹកនាំសាសនាបានអូសស្រ្តីម្នាក់នៅចំពោះព្រះយេស៊ូវ ដោយការចោទប្រកាន់នាងថា បានផិតក្បត់។ ពេលនោះ ព្រះអង្គក៏បានមានបន្ទូល ធ្វើឲ្យពួកគេដើរចេញពីនាង ដោយមិនហ៊ានកាត់ទោសនាង។ នៅពេលដែលពួកគេចេញទៅអស់ ព្រះអង្គអាចស្តីបន្ទោសឲ្យនាង។ តែផ្ទុយទៅវិញ ព្រះអង្គគ្រាន់តែបានសួរសំណួរពីរប៉ុណ្ណោះ ពួកដែលចោទប្រកាន់នាង តើនៅឯណា គ្មានអ្នកណាកាត់ទោសនាងទេឬអី? (យ៉ូហាន ៨:១០)។ នាងក៏បានឆ្លើយថា គ្មាននរណានៅកាត់ទោសនាងទេ។ ដូចនេះ ព្រះយេស៊ូវក៏បានចែកចាយដំណឹងល្អដល់នាង ដោយព្រះបន្ទូលដ៏ខ្លីថា…
Read article