September 2024

You are here:
ការ​អស្ចារ្យ​តូចៗ

សា​ការី ៤:៦-១០ ដ្បិត​តើ​អ្នក​ណា​បាន​មើលងាយ​ក្នុង​ថ្ងៃ​នៃ​ការ​បន្តិច​បន្តួច​នោះ? សា​ការី ៤:‌១០ ក្នុង​កម្ម​វិធី​ជួប​ជុំ​មួយ មុន​ថ្ងៃ​មង្គល​ការ​របស់​ខ្ញុំ​មកដល់ លោក​ដេវ(Dave) ជា​មិត្ត​ភក្តិ​របស់​យើង​ដែល​អៀនខ្មាស​ច្រើន កំពុង​ឈរ​នៅ​កៀន​ជ្រុង​ផ្ទះ កាន់​វត្ថុ​មូល​ទ្រវែង​ដែល​មាន​ក្រដាស​វេច​ខ្ចប់​ពី​ខាង​ក្រៅ​។ នៅពេល​គាត់​ដល់​វេន​យក​អំណោយ​របស់​គាត់​មក​ជូន​យើង គាត់​ក៏បាន​កាន់​វត្ថុ​នោះ​ដើរ​មក​រក​យើង​។ ខ្ញុំ​និង​ស្វាមី​របស់​ខ្ញុំ​ក៏​បាន​បើក​មើល​អំណោយ​ក្នុង​កញ្ចប់​ក្រដាស​នោះ ហើយក៏​បាន​ឃើញ​បន្ទះ​ឈើ​មួយ​សន្លឹក មាន​រាង​មូល​ទ្រវែង ដែល​ចេញ​ក្រយៅ​ឈើ​ដ៏​ស្រស់​ស្អាត ហើយ​មាន​អក្សរ​ឆ្លាក់​ដោយដៃ​ពី​លើ​ថា “​រឿង​តូច​មួយ​ដែល​ព្រះអង្គ​ធ្វើ​ គឺជា​ការ​អស្ចារ្យ”។ យើង​ក៏​បាន​យក​ផ្លាក​មួយ​នេះ​ព្យួរ​នៅ​លើ​ជញ្ជាំង​ផ្ទះ​យើង​ជាង៤៥ឆ្នាំ​ហើយ ដោយ​វា​បាន​រំឭក​យើង​ម្តង​ហើយ​ម្តង​ទៀត​ថា ព្រះអម្ចាស់​នៅតែ​ធ្វើ​ការ នៅ​ក្នុង​រឿង​តូចៗ ដែល​មាន​ដូចជា ការ​បង់​ថ្លៃ​ទឹក​ភ្លើង ការ​ផ្គត់ផ្គង់​អាហារ​ប្រចាំ​ថ្ងៃ និង​ការ​ប្រោស​ឲ្យ​ជា​ពី​ជម្ងឺ​ផ្តាសសាយ​ជាដើម​។ រឿង​តូចៗ​ទាំង​នេះ សរុប​ចូល​គ្នា​មក បង្កើត​បានជា​កំណត់​ត្រា​ដែល​គួរ​ឲ្យ​ស្ញប់​ស្ញែង នៃ​ការ​ផ្គត់ផ្គង់​របស់​ព្រះអង្គ​។ មាន​ពេល​មួយ លោក​សេរ៉ូបាបិល ជា​អភិបាល​នៃ​ទឹកដី​យូដា បាន​ទទួល​ព្រះរាជសារ​ស្រដៀង​នេះ​ផង​ដែរ ពី​ព្រះអម្ចាស់ តាមរយៈ​ហោរា​សាការី ទាក់ទង​នឹង​ការ​កសាង​ទីក្រុង​យេរូសាឡិម និង​ព្រះវិហារ​ឡើង​វិញ​។ បន្ទាប់​ពី​សាសន៍​យូដា​បាន​វិល​ត្រឡប់​ពី​ការ​និរទេស មក​ទីក្រុង​យេរូសាឡិម​វិញ រដូវ​កាល​នៃ​ភាពយឺត​យ៉ាវ​ក្នុង​ការ​សាង​សង់​ក៏បាន​ចាប់​ផ្តើម ហើយ​ពួកគេ​មាន​ការ​បាក់​ទឹក​ចិត្ត​។ ព្រះអម្ចាស់​ក៏​មាន​បន្ទូល​ប្រកាស​ថា “តើ​អ្នក​ណា​បាន​មើលងាយ​ក្នុង​ថ្ងៃ​នៃ​ការ​បន្តិច​បន្តួច​នោះ?”(សា​ការី ៤:១០)។ ព្រះអង្គ​បាន​សម្រេច​បំណង​ព្រះទ័យ​របស់​ព្រះអង្គ តាមរយៈ​យើង ហើយ​ទោះ​យើង​មាន​ចំណុច​ខ្វះខាត​យ៉ាងណា​ក៏ដោយ​។ ព្រះអម្ចាស់​ដ៏​មាន​គ្រប់​ចេស្តា​បាន​មាន​បន្ទូល​ថា ព្រះអង្គ​សម្រេច​បំណង​ព្រះទ័យ​មិនមែន​ដោយ​ឥទ្ធិ​ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយសារ​វិញ្ញាណ​របស់​ព្រះអង្គ​វិញ(ខ.៦)។ ពេលណា​យើង​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត…

Read article
សារៈសំខាន់​នៃ​សុខ​ភាព​ផ្លូវ​ចិត្ត

សុភាសិត ៤:២០-២៧ ចូរ​រក្សា​ចិត្ត ដោយ​អស់ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធតែ​ចេញពី​ក្នុង​ចិត្ត​មក​។ សុភាសិត ៤:២៣ បេះដូង​របស់​មនុស្ស គឺជា​សរីរាង្គ​ដ៏​អស្ចារ្យ​។ វា​ជា​ម៉ាស៊ីន​បូមឈាម​ទំហំ​ប៉ុន​កណ្តាប់​ដៃ​មនុស្ស មានទម្ងន់ពី២ខាំ ទៅ៤ខាំ​។ ជា​រៀង​រាល់​ថ្ងៃ វា​លោត​បាន១សែនដង ហើយបូមឈាមប្រហែល៧៥០០លីត្រ បាន​ចម្ងាយ​ប្រហែល៩៥០០០គីឡូម៉ែត្រ ក្នុង​រូបកាយ​យើង! ដោយសារ​បេះដូង​មាន​ការងារ​ធ្ងន់ៗ ជា​យុទ្ធ​សាស្រ្ត​យ៉ាង​ដូច​នេះ យើង​អាច​យល់​បាន អំពី​មូល​ហេតុ​ដែល​សុខ​ភាព​បេះដូង មាន​សារៈសំខាន់​ចំពោះ​សុខ​មាល​ភាព​នៃ​រូបកាយ​ទាំងមូល​។ វិទ្យាសាស្ត្រ​សុខាភិបាល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ខិតខំ​បង្កើត​ទម្លាប់​ដែល​នាំ​ឲ្យ​មាន​សុខ​ភាព​ល្អ ព្រោះ​សុខ​ភាព​របស់​បេះដូង​យើង និង​គុណ​ភាព​នៃ​សុខ​ភាព​របស់​យើង​ត្រូវ​ដើរ​ទន្ទឹម​គ្នា​។ វិទ្យាសាស្ត្រ​នយោបាយ​បាន​បង្រៀន​យើង អំពី​បេះ​ដូច​នៃ​សាច់ឈាម​របស់​យើង ប៉ុន្តែ ព្រះអម្ចាស់​ក៏បាន​មាន​បន្ទូល ដោយ​សិទ្ធិ​អំណាច​លើស​នេះ​ទៀត អំពី “ចិត្ត​របស់​មនុស្ស” ដែល​ជា​ចំណុច​ស្នូល​ខាង​ផ្លូវ​ចិត្ត ខាង​អារម្មណ៍ ខាង​វិញ្ញាណ និង​ខាង​សីលធម៌ នៃ​ជីវិត​យើង​។ ដោយសារ​ចិត្ត​របស់​យើង​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ចំពោះ​ជីវិត​របស់​យើង យើង​ត្រូវតែ​ការពារ​ចិត្ត​របស់​យើង​ឲ្យ​បាន​ល្អ​។ ដូច​មាន​សេចក្តី​ចែងថា “ចូរ​រក្សា​ចិត្ត ដោយ​អស់ពី​ព្យាយាម ដ្បិត​អស់​ទាំង​ផល​នៃ​ជីវិត សុទ្ធតែ​ចេញពី​ក្នុង​ចិត្ត​មក”(សុភាសិត ៤:២៣)។ ការ​ថែរក្សា​ចិត្ត​របស់​យើង នឹង​ជួយ​យើង​ឲ្យ​និយាយ​ស្តី​បាន​ត្រឹម​ត្រូវ(ខ.២៤) និង​ជំរុញ​យើង​ឲ្យ​ចេះ​ប្រើ​ភ្នែក​​ឲ្យ​បាន​សមរម្យ(ខ.២៥) ហើយ​ជ្រើស​រើស​យក​ផ្លូវ​ល្អ​បំផុត សម្រាប់​ឲ្យ​ជើង​យើង​ដើរ(ខ.២៧)។ ទោះ​យើង​ស្ថិត​ក្នុង​វ័យ ឬ​ដំណាក់​កាលណា​ក៏ដោយ​នៃ​ជីវិត​យើង…

Read article
បេសកកម្មស្វែងរក និងជួយសង្គ្រោះ

កាឡាទី ១:១-៥ ដែល​ទ្រង់​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ទៅ ដោយ​ព្រោះ​បាប​យើង​រាល់​គ្នា ដើម្បី​នឹង​ប្រោស ឲ្យ​យើង​បាន​រួចពី​លោកីយ៍ ដ៏​អាក្រក់​សព្វថ្ងៃ​នេះ​។ កាឡាទី ១:៤ មិត្ត​ភក្តិ​មួយ​ក្រុម បាន​ទៅ​ជិះ​ទូក​កម្សាន្ត ក្នុង​ដៃ​សមុទ្រ​របស់​ប្រទេស​អង់គ្លេស ដោយ​សង្ឃឹមថា ការ​ព្យាករណ៍​អំពី​អាកាស​ធាតុ​ដែល​មាន​ខ្យល់​ព្យុះ​នឹង​មាន​ការ​ផ្លាស់​ប្តូរ​។ ប៉ុន្តែ ខ្យល់​ចាប់​ផ្តើម​បក់​ និង​ទឹករលក​កាន់តែ​ខ្លាំង ដោយ​គំរាម​កំហែង​មក​លើ​សុវត្ថិភាព​របស់​ទូក​ពួកគេ ដូច​នេះ ពួកគេ​ក៏បាន​ទំនាក់​ទំនង​ទៅ​កាន់​ទូល​សង្គ្រោះ RNLI របស់​ប្រទេស​អង់គ្លេស តាម​វិទ្យុ​ទាក់ទង​។ បន្ទាប់ពី​ពួកគេ​ស្ថិត​ក្នុង​ពេល​ដ៏​តានតឹង​មួយ​រយៈ​មក ពួកគេ​ក៏បាន​មើល​ឃើញ​នាវា​សង្រ្គោះ មកពី​ចម្ងាយ ហើយក៏​មាន​អារម្មណ៍​ធូរ​ស្បើយ ដោយ​ដឹង​ថា មិន​យូរ​ទេ ពួកគេ​នឹង​មាន​សុវត្ថិភាព​មិនខាន​។ ក្រោយមក មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់ ដែល​បាន​ចូល​រួម​ដំណើរ​កម្សាន្ត​ដ៏​គ្រោះ​ថ្នាក់​នេះ ក៏បាន​រំឭក​អំពី​រឿង​នេះ​ដោយ​ការ​ដឹង​គុណ​ថា “ទោះ​គេ​បាន​អនុវត្តន៍​តាម​បទ​បញ្ជា សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ​ឬ​អត់ នាវា​សង្គ្រោះ​នៅ​តែ​មក​ជួយ​គេ ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់”។ ខណៈ​ពេល​ដែល​គាត់​ចែក​ចាយ​រឿង​នេះ​ឲ្យ​ខ្ញុំ​ស្តាប់ ខ្ញុំ​ក៏បាន​គិត​អំពី​របៀប​ដែល​ព្រះយេស៊ូវ បាន​ដឹកនាំ​បេសកកម្ម​ស្វែងរក និង​ជួយ​សង្រ្គោះ​ កាល​២​ពាន់​ឆ្នាំមុន​។ ព្រះអង្គ​បាន​យាង​ចុះ​មក​ផែនដី ដោយ​យក​កំណើត​ជា​មនុស្ស ហើយ​បាន​រស់នៅ​ក្នុង​ចំណោម​យើង​។ តាមរយៈ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះអង្គ ព្រះអង្គ​បាន​ប្រទាន​យើង​នូវ​ផែនការ​ជួយ​សង្រ្គោះ ខណៈ​ពេល​ដែល​យើង​បាន​ដាច់​ចេញពី​ព្រះអង្គ ដោយសារ​បាប និង​ការ​មិន​ស្តាប់​បង្គាប់​របស់​យើង​។ សាវ័ក​ប៉ុល​បាន​និយាយ​សង្កត់​ធ្ងន់​អំពី​សេចក្តី​ពិត​នេះ ក្នុង​​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ ទៅ​ក្រុង​កាឡាទី​យ៉ាង​ដូច​នេះ​ថា…

Read article
ជៀសវាង​ការ​រស់នៅ​ដោយ​ធ្វេស​ប្រហែស

សុភាសិត ១៤:៧-១៦ មនុស្ស​ល្ងីល្ងើ​គេ​មាន​ចិត្ត​ចើងម៉ើង ហើយ​ទុក​ចិត្ត​តែ​នឹង​ខ្លួនឯង​វិញ​។ សុភាសិត ១៤:១៦ កោះ​លីនឌីសហ្វឺន មាន​ឈ្មោះ​មួយ​ទៀត​ថា កោះ​បរិសុទ្ធ នៅ​ក្នុង​ប្រទេស​អង់គ្លេស ដែល​មាន​ផ្លូវ​តូច​មួយ​តភ្ជាប់​ទឹកដី​ប្រទេស​អង់គ្លេស​​ទៅកាន់​កោះ​នេះ។ ទឹកស​មុទ្រ​បាន​ជោរ​ឡើង​លិច​ផ្លូវ​ថ្នល់​នេះ​មួយ​ថ្ងៃ២ដង​។ គេ​បាន​ដាក់​ផ្លាក​សញ្ញា ដើម្បី​ដាស់តឿន​ភ្ញៀវ​ទេសចរណ៍ អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ឆ្លង​កាត់​ទៅ​កាន់​កោះ​នេះ ពេល​ទឹកជោរ​ឡើង​ខ្លាំង​។ ប៉ុន្តែ ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន នៅតែ​មិន​អើពើ​ចំពោះ​ការ​ដាស់តឿន​នេះ ហើយ​ជា​ញឹក​ញាប់ គេ​ឃើញ​អ្នក​ទាំង​នោះ​អង្គុយ​នៅ​លើ​ដំបូល​ឡាន​ដែល​បាន​លិច​ក្នុង​ទឹកស​មុទ្រ ឬ​ហែល​ទឹក​ទៅ​រក​ប៉ម​យាម នៅ​ក្នុង​ទឹក ដើម្បី​ឲ្យ​គេ​ជួយ​សង្រ្គោះ​។ តាម​ពិត គេ​អាច​ព្យាករណ៍ អំពី​ពេល​ដែល​ទឹកជោរ គឺ​ដូច​ដែលគេ​អាច​ដឹង​ថា ថ្ងៃ​នឹង​រះ​នៅ​ពេលណា​។ ហើយ​គេ​បាន​ដាក់​ផ្លាក​សញ្ញា​ដាស់តឿន​គ្រប់​ទី​កន្លែង បានជា​គេ​មិន​អាច​ដោះសា​ថា ខ្លួន​មិន​បាន​ឃើញ​ផ្លាក​សញ្ញា​ទាំង​នោះ​ឡើយ​។ ប៉ុន្តែ គឺ​ដូច​ដែល​អ្នក​និពន្ធ​ម្នាក់​បាន​ពិពណ៌នា​ថា កោះ​លីនឌីសហ្វឺន “គឺ​ជាទី​កន្លែង ដែល​មនុស្ស​ល្ងីល្ងឺ​ព្យាយាម​ប្រកួត​ប្រជែង​ជា​មួយ​ទឹកជោរ”។ កណ្ឌ​គម្ពីរ​សុភាសិត​បាន​ប្រាប់​យើង​ថា “មនុស្ស​ល្ងីល្ងើ​គេ​មាន​ចិត្ត​ចើងម៉ើង ហើយ​ទុក​ចិត្ត​តែ​នឹង​ខ្លួនឯង”(១៤:១៦)។ មនុស្ស​ដែល​ល្ងីល្ងើ​មិន​សូវ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ស្វែងរក​ប្រាជ្ញា ឬ​ការ​ប្រឹក្សា​ប្រកបដោយ​ប្រាជ្ញា ហើយក៏​មិន​មាន​ទម្លាប់​យក​ចិត្ត​ទុកដាក់ ឬ​ខ្វល់​ខ្វាយ​ពី​អ្នក​ដទៃ​ដែរ(ខ.៧-៨)។ ទោះជា​យ៉ាងណា​ក៏ដោយ ប្រាជ្ញា​ជួយ​យើង​កុំ​ឲ្យ​ធ្វើអ្វី​មួយ​ទាំង​ប្រញាល់​ប្រញាល់ តែ​ដើម្បី​ឲ្យ​យើង​បាន​ស្តាប់ ហើយ​ជញ្ជឹង​គិត ដើម្បី​កុំ​ឲ្យ​យើង​វង្វេង​ចេញ ដោយសារ​អារម្មណ៍​ប្រែ​ប្រួល ឬ​ពាក្យ​សម្តី​ឥតបើ​គិត(ខ.៦)។ ប្រាជ្ញា​បង្រៀន​យើង​ឲ្យ​សួរ​សំណួរ​ល្អៗ ហើយ​ពិចារណា​អំពី​ផល​វិបាក​នៃ​សកម្មភាព​របស់​យើង​។ មនុស្ស​ល្ងីល្ងើ​ចូល​ចិត្ត​សម្រុក​ទៅមុខ ដោយ​មិន​សូវ​ខ្វល់​អំពី​ទំនាក់​ទំនង…

Read article
មិត្តសំឡាញ់​ពិត​ប្រាកដ

យ៉ូហាន ១៥:១៣-១៧ ខ្ញុំ​បង្គាប់​សេចក្តី​នេះ​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ចុះ​។ យ៉ូហាន ១៥:១៧ កាលពី​ក្មេង អ្នក​ស្រី​សានចេស(Sanchez) មាន​ផ្ទះ​នៅ​ជាប់​ទី​ធ្លា​ខាង​ក្រោយ​ផ្ទះ​របស់​ម្តាយ​ខ្ញុំ​។ ក្នុង​នាម​ពួក​គាត់​ជា​អ្នក​ជិត​ខាង ដែល​មាន​ការ​រាប់អាន​គ្នា​ខ្លាំង ពួក​គាត់​ក៏​មាន​ការ​ប្រកួត​ប្រជែក​គ្នា ក្នុង​ន័យ​មិត្តភាព​ផង​ដែរ​។ អ្នក​ទាំង​ពីរ​ប្រកួត​គ្នា​រៀង​រាល់​ថ្ងៃ​ច័ន្ទ ដោយ​ម្នាក់ៗ​ព្យាយាម​ទៅ​ហាល​ខោអាវ​ដែល​ទើប​បោក​គក់​ថ្មីៗ នៅ​លើ​ស្នួល​ខោអាវ​ខាង​ក្រោយ​ផ្ទះ ឲ្យ​បាន​មុខ​គេ​។ ពេលណា​ម្តាយ​ខ្ញុំ​ហាល​ខោអាវ​ក្រោយ​គេ គាត់​ក៏បាន​លាន់​មាត់​ថា “នាង​ឈ្នះ​ខ្ញុំ​ទៀត​ហើយ!” ប៉ុន្តែ នៅ​សប្តាហ៍​បន្ទាប់ ម្តាយ​របស់​ខ្ញុំ​អាច​ឈ្នះ​វិញ ដោយ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​អរ​សប្បាយ​នឹង​ការ​ប្រកួត​គ្នា ក្នុង​ន័យ​មិត្តភាព រៀង​រាល់​សប្តាហ៍​។ អស់​រយៈ​ពេល​ជាង១០ឆ្នាំ ដែល​អ្នក​ទាំង​ពីរ​មាន​ទី​ធ្លា​ក្រោយ​ផ្ទះ​រួម​គ្នា អ្នក​ទាំង​ពីរ​ក៏​បាន​ចែក​ចាយ​ប្រាជ្ញា និង​ក្តី​សង្ឃឹម​ដល់​គ្នា​ទៅវិញ​ទៅមក​ផង​ដែរ​។ ព្រះ​គម្ពីរប៊ីប​បាន​ចែង​យ៉ាង​ច្បាស់ អំពី​គុណ​ធម៌​នៃ​មិត្តភាព​ដែល​ល្អ​ដូច​នេះ​។ គឺ​ដូច​ដែល​ស្តេច​សាឡូម៉ូន​បាន​សង្កេត​ឃើញថា “មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង​ប្អូន​ក៏​កើតមក​សំរាប់​គ្រា​លំបាក​ដែរ”(សុភាសិត ១៧:‌១៧)។ ទ្រង់​ក៏​បាន​កត់​សំគាល់​ថា “ប្រេង​លាប​នឹង​ទឹកអប់ នោះ​នាំ​ឲ្យ​ចិត្ត​រីករាយ​ឡើង ឯ​សេចក្តី​ផ្អែម​ល្ហែម នៃ​សេចក្តី​ដាស់តឿន ដ៏​អស់ពី​ចិត្ត​របស់​ភឿន​មិត្រ ក៏​ដូច្នោះ​ដែរ”(២៧:៩)។ ព្រះយេស៊ូវ​គឺជា​មិត្ត​ល្អ​បំផុត​របស់​យើង​។ ព្រះអង្គ​បាន​ជំរុញ​ពួក​សាវ័ក​របស់​ព្រះអង្គ ឲ្យ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ហើយ​បាន​បង្រៀន​ពួក​គេ​ថា “គ្មាន​អ្នកណា​មាន​សេចក្តី​ស្រឡាញ់​ធំជាង​នេះ គឺ​ដែល​អ្នកណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”(យ៉ូហាន ១៥:‌១៣)។ នៅ​ថ្ងៃ​បន្ទាប់ ព្រះអង្គ​ក៏បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ដែល​ជា​ការ​សុគត ជំនួស​មិត្តសំឡាញ់​របស់​ព្រះអង្គ​។…

Read article
ការ​បង្រៀន​ដ៏​រំភើប​រីករាយ

សុភាសិត ៣:១-១២ កូន​អើយ កុំ​ឲ្យ​ភ្លេច​ឱវាទ​អញ​ឡើយ គួរ​ឲ្យ​ចិត្ត​ឯង​កាន់​តាម​បណ្តាំ​របស់​អញ​ទាំង​ប៉ុន្មាន​។ សុភាសិត ៣:១ អ្នក​ស្រី​សូហ្វៀ រ៉ូបឺត(Sophia Roberts) បាន​មើល​ឃើញ​ការ​វះ​កាត់​បេះដូង ដោយ​ផ្ទាល់​ភ្នែក ជា​លើក​ដំបូង កាល​គាត់​មាន​អាយុ​ប្រហែល១១ឆ្នាំ​។ អ្នក​ប្រហែល​ជា​គិតថា គាត់​នៅ​ក្មេង​ពេក មិន​គួរ​ឈរ​មើល​ពេទ្យ​វះ​កាត់​បេះដូង​ឲ្យ​អ្នក​ជំងឺ​ដូច​នេះ​ទេ តែ​អ្នក​ចាំបាច់​ត្រូវ​ដឹង​ថា វេជ្ជ​បណ្ឌិត ហារ៉ូល រ៉ូបឺត(Harold Roberts Jr) ជា​ឪពុក​របស់​នាង និង​ជា​ពេទ្យ​វះ​កាត់​បេះ​ដូង​។ កាលពី​ឆ្នាំ២០២២ សូហ្វៀ ក្នុងវ័យ៣០ឆ្នាំ ក្នុង​នាម​នាង​ជា​គ្រូ​ពេទ្យ​ឯកទេស​ខាង​វះ​កាត់ នាង​បាន​ចូល​រួម​ជាមួយ​ឪពុក​របស់​នាង ក្នុង​ការ​វះ​កាត់​ផ្លាស់​ប្តូរ​ប្រឺស​បេះដូង​យ៉ាង​ជោគជ័យ​។ លោក​ហារ៉ូល ក៏បាន​មាន​ប្រសាសន៍​ថា “តើមាន​អ្វី​ល្អ​ជាង​នេះ​ទៀត? ខ្ញុំ​បាន​បង្រៀន​ក្មេង​ម្នាក់​នេះ ឲ្យ​ចេះ​ជិះ​កង់​កាល​នាង​នៅ​តូច … សព្វថ្ងៃ​នេះ ខ្ញុំ​ក៏បាន​បង្រៀន​នាង ឲ្យ​ចេះ​វះ​កាត់​បេះ​ដូង​មនុស្ស​ទៀត ខ្ញុំ​ពិតជា​មាន​ចិត្ត​រំភើប​រីករាយ​ណាស់”។ មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​បាន​បង្រៀន​ជំនាញ​វះ​កាត់ ដល់​ក្មេងៗ ប៉ុន្តែ ស្តេច​សាឡូម៉ូន​ក៏បាន​ពិពណ៌នា អំពី​សារៈសំខាន់​នៃ​ការ​បង្រៀន​ការ​អ្វី​ផ្សេង​ទៀត ដល់​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ គឺ​បង្រៀន​ពួកគេ​ឲ្យ​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ និង​ដើរ​តាម​ផ្លូវ​របស់​ព្រះអង្គ​។ ក្សត្រ​ប្រកបដោយ​ប្រាជ្ញា​មួយ​អង្គ​នេះ បាន​ចែក​ចាយ​ដោយ​ចិត្ត​ឆេះ​ឆួល ដល់​បុត្រ​របស់​ព្រះអង្គ អំពី​អ្វី​ដែល​ទ្រង់​បាន​រៀន​សូត្រ ក្នុង​ទំនាក់​ទំនងជា​មួយ​ព្រះអម្ចាស់…

Read article
មិន​អាច​រស់​នៅ​តែ​ម្នាក់ឯង​បាន

រ៉ូម ១២:១-៥ នោះ​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូបកាយ​តែមួយ​ក្នុង​ព្រះគ្រីស្ទ ហើយ​ជា​អវយវៈ​ដល់​គ្នា​នឹង​គ្នា​បែបយ៉ាង​នោះ​ដែរ​។ រ៉ូម ១២:៥ ភូមិ​វ៉ាយធីអឺ នៅ​រដ្ឋ​អាឡាស្កា មាន​ប្រជាជន៣០០នាក់ ដែល​ភាគ​ច្រើន​រស់នៅ​ក្នុង​បរិវេណ​អគារ​ខុនដូ​ធំ​មួយ ហើយ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ភូមិ​វ៉ាយធីអឺ​ថា “ភូមិ​នៅ​ក្រោម​ដំបូល​តែមួយ”។ អ្នក​ស្រី​អេមី(Amie) ជា​ប្រជាជន​ដែល​ធ្លាប់​រស់នៅ​ក្នុង​ភូមិ​នេះ បាន​លើក​ឡើង​ថា “ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​បោះ​ជំហាន ដើរ​ចេញ​ក្រៅ​អគារ​នោះ​ឡើយ ព្រោះ​នៅ​ទីនោះ មាន​ហាង​លក់​ទំនិញ ការិយាល័យ​សាធារណៈ សាលា​រៀន និង​ប្រៃសណីយ៍ នៅ​ជាន់​ផ្ទាល់​ដី​ស្រាប់ ដូច​នេះ ខ្ញុំ​គ្រាន់​តែ​ជិះ​ជណ្តើរ​យន្ត​ចុះ​ក្រោម គឺជា​ការ​ស្រេច!” អ្នក​ស្រី​អេមី​ក៏​បាន​ចែក​ចាយ​ផង​ដែរ​ថា “ដោយសារ​ការ​រស់នៅ​ក្នុង​អគារ​នោះ មាន​ភាព​ងាយ​ស្រួល​យ៉ាង​ខ្លាំង ជា​ញឹក​ញាប់ ខ្ញុំ​ច្រើនតែ​ចង់​រស់នៅ​ម្នាក់ឯង ដោយ​គិតថា ខ្ញុំ​មិន​ត្រូវ​ការ​ពឹង​ពាក់​អាស្រ័យ​​នរណា​ម្នាក់​ឡើយ​។ ប៉ុន្តែ អ្នក​រស់នៅ​ទីនោះ មាន​ភាព​រួសរាយ និង​ចិត្ត​ល្អ​ណាស់​។ ពួក​គេ​យក​ចិត្ត​ទុកដាក់​ចំពោះ​គ្នា​ទៅវិញ​ទៅមក​។ ខ្ញុំ​ក៏​បាន​ដឹង​ថា ពួកគេ​ត្រូវ​ការ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ត្រូវ​ការ​ពួកគេ”។ ពេល​ខ្លះ យើង​ក៏​ប្រហែល​ជា​ចង់​រស់នៅ​ម្នាក់ឯង ហើយ​ជៀស​វាង​ការ​រស់នៅ​ក្នុង​សហគមន៍ ព្រោះ​យើង​គិតថា ការ​ទំនាក់​ទំនង​ធ្វើ​ឲ្យ​យើង​មាន​ស្រេ្តស​ច្រើន​។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែងថា អ្នកជឿ​ព្រះយេស៊ូវ​គួរតែ​មាន​ការ​ថ្លឹង​ថ្លែង​ឲ្យ​បាន​ល្អ រវាង​ការ​ចំណាយ​ពេល​ម្នាក់ឯង និង​ការ​ប្រកប​ជា​មួយ​អ្នកជឿ​ដទៃ​ទៀត​។ សាវ័ក​ប៉ុល​បាន​ប្រដូច​សហគមន៍​នៃ​អ្នកជឿ​ព្រះ ទៅ​នឹង​រូបកាយ​មនុស្ស​។ ដែល​អវយវៈ​នីមួយៗ​របស់​រូបកាយ…

Read article
មិនមែន​ជា​អ្នក​ដទៃ​ទៀត​ទេ

សា​ស្តា ២:៨-១៣,១៩-២២ អ្នក​រាល់​គ្នា​មិនមែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់តែ​សំណាក់​នៅ​ទៀត​ទេ គឺជា​ជាតិតែ១នឹង​ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ​។ អេភេសូរ ២:១៩ “កន្លែង​នេះ​មិន​ស្វាគមន៍​ឯង​ទេ”។ ពាក្យ​សម្តី​ប៉ុន្មាន​ម៉ាត់​នេះ បាន​ធ្វើ​ឲ្យ​ក្មេង​ស្រី​អាយុ៨ឆ្នាំ​ម្នាក់ មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ដែល​បន្ត​នៅ​ជាប់​ក្នុង​ចិត្ត​នាង​អស់​ជា​ច្រើន​ឆ្នាំ​។ ក្រុម​គ្រួសារ​របស់​នាង​បាន​ធ្វើ​ដំណើរ​មកពី​ជំរុំ​ជន​ភៀស​ខ្លួន ក្នុង​ប្រទេស​ដែល​កំពុង​ទទួលរង​ការ​បំផ្លិច​បំផ្លាញ​ដោយសារ​សង្រ្គាម ហើយ​កាត​អន្តោ​ប្រវេសន៍​របស់​នាង មាន​ពាក្យ​ “ជន​បរទេស” ដែល​គេ​បាន​បោះ​ត្រា​ពីលើ​។ នាង​មាន​អារម្មណ៍​ថា គេ​មិន​ស្វាគមន៍​នាង​ក្នុង​ប្រទេស​នេះ​។ នៅពេល​នាង​ពេញវ័យ ទោះ​នាង​បាន​ទទួល​ជឿ​ព្រះយេស៊ូវ​ហើយក៏​ដោយ ក៏​នាង​នៅតែ​មាន​អារម្មណ៍​ថា គេ​មិន​រាប់រក​នាង​។ នាង​នៅតែ​មាន​អារម្មណ៍​ឈឺ​ចាប់ ដោយសារ​គេ​ចាត់​ទុក​នាង​ជា​មនុស្ស​ដទៃ​ដែលគេ​មិន​ស្វាគមន៍​។ កាល​នាង​កំពុង​អាន​ព្រះ​គម្ពីរប៊ីប នាង​ក៏​បាន​រក​ឃើញ​ព្រះបន្ទូល​សន្យា ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក២​។ នៅ​ក្នុង​ខ.១២ នាង​ក៏បាន​ឃើញ​ពាក្យ “មនុស្ស​ដទៃ” ដែល​ធ្លាប់តែ​ធ្វើ​ឲ្យ​នាង​មិន​សប្បាយ​ចិត្ត​។ “នៅ​វេលា​នោះ អ្នក​រាល់​គ្នា​នៅ​ទីទៃ​ពី​ព្រះគ្រីស្ទ ក៏​ឃ្លាត​ចេញពី​អំណាច​ជាតិ​អ៊ីស្រាអែល​ផង ជា​មនុស្ស​ដទៃ​ខាង​ឯ​សេចក្តី​សញ្ញា ដែល​ទ្រង់​បាន​សន្យា​ទុក ក៏​ឥត​មាន​ទី​សង្ឃឹម ហើយ​គ្មាន​ព្រះ​ក្នុង​លោកីយ៍​នេះ​ដែរ”។ ប៉ុន្តែ ខណៈ​ពេល​ដែល​នាង​បន្ត​អាន​កណ្ឌ​គម្ពីរ​នេះ នាង​ក៏​បាន​ដឹង​ថា ការ​លះបង់​របស់​ព្រះគ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង បាន​កែ​ប្រែ​សណ្ឋាន​របស់​នាង​ជា​មនុស្ស​ដទៃ​។ នាង​ក៏​បាន​អាន​ដល់ ខ.១៩ ដែល​បាន​ប្រាប់​នាង​ថា នាង “មិនមែន​ជា​អ្នក​ដទៃ ឬ​ជា​អ្នក​គ្រាន់តែ​សំណាក់​នៅ​ទៀត​ទេ”។ នាង​ជា “ជាតិ​តែ​១នឹង​ពួក​បរិសុទ្ធ…

Read article
ការ​វិល​ត្រឡប់​មកវិញ​របស់​ក្សត្រ

អេសាយ ៤៥:២០-២៥ គឺថា​គ្រប់​ទាំង​ជង្គង់​នឹង​លុត​ចុះ​នៅ​មុខ​អញ ហើយ​គ្រប់​ទាំង​អណ្តាត​នឹង​ស្បថ​ពី​ដំណើរ​អញ​។ អេសាយ ៤៥:២៣ ពិធី​បុណ្យ​សពរបស់​ក្សត្រី​អេលី​ហ្សាប៊ែតទី២ ត្រូវ​បាន​គេ​ផ្សាយ​បន្ត​ផ្ទាល់ ដោយ​មាន​ទស្សនិកជន​រាប់​ពាន់​លាន​នាក់ បាន​ចូល​រួម​ទស្សនា​នៅ​ទូ​ទាំង​ពិភពលោក​។ ការ​ផ្សាយ​បន្ត​ផ្ទាល់​នេះ អាច​ជា​ការ​ផ្សាយ​​ដែល​មាន​មនុស្ស​ទស្សនា​ច្រើន​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​។ មាន​មនុស្ស​មួយ​លាន​នាក់ បាន​ឈរ​តម្រៀប​គ្នា​ជាជួរ នៅ​លើ​ចិញ្ចើម​ផ្លូវ នៅ​ថ្ងៃ​នោះ ហើយ​មាន​មនុស្ស២៥ម៉ឺន​នាក់ បាន​ឈរ​តម្រង់​ជួរ​អស់​ជា​ច្រើន​ម៉ោង នៅ​សប្តាហ៍​នោះ ដើម្បី​ចូល​មើល​ក្តាម​ឈូស​របស់​ព្រះ​នាង​។ មាន​ក្សត្រ ក្សត្រី ប្រធានាធិបតី និង​ប្រមុខរដ្ឋ៥០០នាក់ មកពី​បណ្តា​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក បាន​ចូល​មក​ថ្វាយ​ការ​គោរព​ជា​ប្រ​វត្តិ​សាស្រ្ត ដល់​ព្រះ​នាម ជា​ស្រ្តី​ដែលគេ​បាន​ស្គាល់ ដោយសារ​គាត់​មាន​ឥទ្ធិពល និង​ចរិត​លក្ខណៈ​ដ៏​ប្រពៃ​។ ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​ផ្តល់​ការ​ចាប់​អារម្មណ៍​មក​លើ​ចក្រភព​អង់គ្លេស និង​មហាក្សត្រី​នៃ​ប្រជា​ជាតិ​មួយ​នេះ ដែល​បាន​លាចាក​លោក ខ្ញុំ​ក៏បាន​នឹក​ចាំ អំពី​ព្រឹត្តិការណ៍​មួយ​ទៀត ដែល​ជា​ការ​វិល​ត្រឡប់​មកវិញ​របស់​ក្សត្រ​មួយ​អង្គ​។ ព្រះ​គម្ពីរប៊ីប​បាន​ក្រើន​រំឭក​យើង​ថា ថ្ងៃ​នោះ​ជិត​មកដល់​ហើយ គឺ​ថ្ងៃ​ដែល​ប្រជា​ជាតិ​ទាំងឡាយ​នឹង​ជួប​ជុំ​គ្នា ដើម្បី​ទទួល​ស្គាល់​ក្សត្រ​លើ​អស់​ទាំង​ក្សត្រ(អេសាយ ៤៥:២០-២២)។ ទ្រង់​ជា​អ្នក​ដឹកនាំ​ដែល​មាន​អនុភាព និង​សេចក្តី​សុចរិត(ខ.២៤) នៅ​ចំពោះ​ព្រះអង្គ “គ្រប់​ទាំង​ជង្គង់​នឹង​លុត​ចុះ​នៅមុខ” ព្រះអង្គ “ហើយ​គ្រប់​ទាំង​អណ្តាត​នឹង​ស្បថ”(ខ.២៣) គឺ​រាប់​បញ្ចូល​ទាំង​​អ្នក​ដឹកនាំ​ប្រទេស​ក្នុង​ពិភពលោក ដែល​នឹង​យក​សិរីល្អ​នៃ​ខ្លួន​មក​ទុក​ក្នុង​ទីក្រុង​យេរូសាឡិម​ថ្មី ហើយ​មនុស្ស​លោក​នឹង​យក​សិរី​ល្អ និង​កេរ្តិ៍​ឈ្មោះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​មក​ទុក​ក្នុង​ក្រុង​នោះ​ដែរ(វិវរណៈ ២១:២៤,២៦)។ មិនមែន​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​ស្វាគមន៍​ការ​យាង​មកដល់​របស់​ព្រះអង្គ​ទេ តែ​អ្នក​ដែល​ស្វាគមន៍​ព្រះអង្គ…

Read article
ដំណើរ​ជីវិត​ដែល​មាន​ការ​ឡើង​ចុះ

យ៉ូហាន ១៦:៣១-៣៣ ខ្ញុំ​ប្រាប់​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​សេចក្តី​សុខ​សាន្ត ដោយសារ​ខ្ញុំ​។ យ៉ូហាន ១៦:៣៣ ថ្ងៃ​មួយ វេទិកា​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហាញ​រូប​ភាព​មួយ ដែល​ខ្ញុំ​បាន​បង្ហោះ​កាលពី​ឆ្នាំ​មុន ដែល​នៅ​ក្នុង​នោះ ខ្ញុំ​ឃើញ​រូប​កូន​ខ្ញុំ​អាយុ៥ឆ្នាំ កំពុង​ទទួល​ជោគជ័យ នៅ​ក្នុង​ការ​លេង​ល្បែង​កម្សាន្ត​ឡើង​កាំជណ្តើរ​នៅ​ក្នុង​ផែនទី​។ ខ្ញុំ​ក៏បាន​ភ្ជាប់​ឈ្មោះ​បង​ប្រុស និង​បង​ស្រី​របស់​ខ្ញុំ ក្នុង​ការ​បង្ហោះ​រូបភាព​នោះ ដោយសារ​ពួកគេ​បាន​លេង​ល្បែង​កម្សាន្ត​នេះ​ជា​ញឹក​ញាប់ កាល​យើង​នៅ​ក្មេង​។ ល្បែង​កម្សាន្ត​ឡើង​កាំ​ជណ្តើរ​ក្នុង​ផែនទី ត្រូវ​បាន​គេ​បង្កើត​ឡើង ផ្អែក​ទៅលើ​ល្បែង​កម្សាន្ត​មួយ ដែលគេ​បាន​លេង​ប៉ុន្មាន​សតវត្សរ៍​មក​ហើយ ដោយ​ជួយ​មនុស្ស​ឲ្យ​រៀន​រាប់​លេខ ហើយ​ផ្តល់​ឲ្យ​នូវ​ភាព​រំភើប​រីករាយ ដល់​អ្នក​ដែល​អាច​ឡើង​ជណ្តើរ​ដល់​លេង១០០ បាន​លឿន​ជាងគេ ដើម្បី​ឈ្នះ​ល្បែង​កម្សាន្ត​នេះ​។ ប៉ុន្តែ អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន! បើ​អ្នក​ឡើង​ទៅ​ដល់លេខ៩៨ អ្នក​ត្រូវ​សម្រូត​ចុះ​មក​ក្រោម​វិញ​តាម​ក្តារអិល​អស់​ជា​ច្រើន​លេខ ដោយ​ពន្យារ​ពេល ឬ​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ទទួល​ជ័យ​ជម្នះ​បាន​។ តើ​ជីវិត​យើង​មិនមែន​លក្ខណៈ​ដូច​ល្បែង​កម្សាន្ត​នេះ​ទេឬ? ព្រះយេស៊ូវ​បាន​រៀបចំ​ខ្លួន​យើង ដោយ​សេចក្តី​ស្រឡាញ់ សម្រាប់​ដំណើរ​ឡើង​ចុះៗ នៃ​ជីវិត​របស់​យើង​ប្រចាំ​ថ្ងៃ​។ ព្រះអង្គ​មាន​បន្ទូល​ថា យើង​នឹង​ជួប “សេចក្តី​វេទនា”(យ៉ូហាន ១៦:៣៣) តែ​ព្រះអង្គ​ក៏បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​មាន​សន្តិភាព​ក្នុង​ចិត្ត​ផង​ដែរ​។ យើង​មិន​ចាំបាច់​ត្រូវ​រង្គោះ​រង្គើ ដោយសារ​ទុក្ខ​វេទនា​ដែល​យើង​ជួប​ប្រទះ​ទេ​។ ហេតុ​អ្វី? ព្រោះ​ព្រះគ្រីស្ទ​បាន​ឈ្នះ​លោកិយ​ហើយ! គ្មាន​អ្វី​ខ្លាំង​ជាង​ព្រះ​ចេស្តា​របស់​ព្រះអង្គ​ឡើយ ដូច​នេះ យើង​ក៏​អាច​ប្រឈម​មុខ​ដាក់​បញ្ហា​អ្វី​ក៏ដោយ ដែល​យើង​ជួប​ប្រទះ​ក្នុង​ដំណើរ​ជីវិត…

Read article