September 2024

You are here:
បាន​ចូល​ក្នុង​គ្រួសារ​ក្សត្រ​ខាង​វិញ្ញាណ

យ៉ូហាន ១:៩-១៣ ប៉ុន្តែ​អស់​អ្នកណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ​នាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់ជា​កូន​ព្រះ​។ យ៉ូហាន ១:‌១២ មាន​ពេល​មួយ លោក​ចេយ ស្បេត(Jay Speights) ជា​អ្នក​ក្រុង​រ៉ក់ វីល រដ្ឋ​ម៉ារីឡិន ទៅ​ធ្វើ​តេស្ត​ឌីអិនអេ ហើយក៏​បាន​ទទួល​លទ្ធផល​ដែល​គាត់​មិន​ដែល​នឹក​ស្មាន​ដល់​។ គេ​បាន​ពិនិត្យ​ឌីអិនអេ​របស់​គាត់ រក​ឃើញថា គាត់​ជា​បុត្រា​របស់​ស្តេច​របស់​ប្រទេស​បេនីន នៅ​ភាគ​ខាងលិច​នៃ​ទ្វីប​អាហ្វ្រិក​។ មិន​យូរ​ប៉ុន្មាន គាត់​ក៏​បាន​ឡើងជិះ​យន្តហោះ ទៅលេង​ប្រទេស​នោះ​។ ពេល​គាត់​ទៅដល់ រាជ​វង្សានុវង្ស​របស់​ស្តេច​ក៏​បាន​មក​ទទួល​ស្វាគមន៍​គាត់ ដោយ​ធ្វើ​ពិធីជប់លៀង​ធំ​មួយ សម្រាប់​ការ​វិល​ត្រឡប់​មក​ផ្ទះ​វិញ ដែល​មាន​ការ​រាំ​ច្រៀង ការ​លើក​ប៉ដា និង​ការ​ដើរ​ដង្ហែ​ក្បួន​ជាដើម​។ ព្រះយេស៊ូវ​បាន​យាង​ចុះ​មក​ផែនដី ដើម្បី​ប្រកាស​ដំណឹង​ល្អ​នៃ​សេចក្តី​សង្គ្រោះ​។ ព្រះ​អង្គ​បាន​យាង​មក​រក​រាស្រ្ត​ព្រះអង្គ ជា​ប្រជាជន​អ៊ីស្រាអែល ដើម្បី​ប្រទាន​ពួកគេ​នូវ​ដំណឹង​ល្អ និង​បង្ហាញ​ផ្លូវ​ឲ្យ​ពួកគេ​ចេញពី​ភាព​ងងឹត​។ មនុស្ស​ជា​ច្រើន​មិន​បាន​អើពើ​ចំពោះ​ព្រះរាជសារ​ព្រះអង្គ​ទេ ដោយ​បាន​បដិសេធន៍​ព្រះអង្គ ដែល​ជា “ពន្លឺ​ពិត​ប្រាកដ”(យ៉ូហាន ១:៩) ហើយ​មិន​ព្រម​ទទួល​ស្គាល់​ព្រះអង្គ​ជា​ព្រះ​មែស៊ី(ខ.១១)។ ប៉ុន្តែ ការ​មិន​ជឿ និង​ការ​មិន​អើពើ មិនមែន​ជា​ការ​ឆ្លើយតប របស់​មនុស្ស​គ្រប់​គ្នា​នៅ​សម័យ​នោះ​ទេ​។ អ្នក​ខ្លះ​ក៏បាន​បន្ទាប​ខ្លួន ទទួល​ការ​អញ្ជើញ​របស់​ព្រះគ្រីស្ទ ដោយ​អំណរ ដោយ​ទទួលយក​ព្រះអង្គ ជា​ដង្វាយ​លោះ​បាប​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន ហើយក៏​បាន​ទទួល​ជឿ​ព្រះ​នាម​ព្រះអង្គ​។ អស់អ្នក​ដែល​នៅ​សល់​ពី​មនុស្ស​ដែល​បដិសេធន៍​ព្រះអង្គ…

Read article
នៅតែ​ជាប់​ក្នុង​ព្រះយេស៊ូវ

ម៉ាថាយ ១៦:១៣-១៩ ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ​។ ម៉ាថាយ ១៦:១៨ មាន​ពេល​មួយ អគ្គីភ័យ​បាន​បំផ្លិច​បំផ្លាញ​ព្រះវិហារ​បាទីស្ទ​បាល​សូរ៉ា ខ្ទេច​គ្មាន​សល់​។ ខណៈ​ពេល​ដែល​ភ្នាក់ងារ​ពន្លត់​អគ្គីភ័យ និង​សមាជិក​សហគមន៍ កំពុង​ជួប​ជុំ​គ្នា បន្ទាប់ពី​ការ​ឆាប់​ឆេះ​មាន​ការ​ថមថយ ពួកគេ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ឃើញ​ឈើ​ឆ្កាង​ដែល​ត្រូវ​ភ្លើង​ឆេះ ជាមួយ​អគារ​ព្រះវិហារ នៅ​តែ​ឈរ​មាំ នៅ​ក្នុង​កំសួល​ផ្សែង និង​ផេះ​ដែល​កំពុង​ហុយ​តាម​ខ្យល់​។ អ្នក​ពន្លត់​អគ្គីភ័យ​ម្នាក់​បាន​រៀប​រាប់​ថា “វា​ជា​រឿង​ចម្លែក ដែល​អគ្គីភ័យ​បាន​បំផ្លាញ​សំណង់​អគារ​ទាំងស្រុង ប៉ុន្តែ មិន​បាន​បំផ្លាញ​ឈើ​ឆ្កាង​។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា អគារ​ព្រះវិហារ​គ្រាន់តែ​ជាទី​កន្លែង​ជួប​ជុំ​បណ្តោះ​អាសន្ន ប៉ុន្តែ ពួក​ជំនុំ​ជា​សហគមន៍​នៃ​អ្នកជឿ​ដែល​ស្ថិត​ស្ថេរ​អស់​កល្ប​។ ពួក​ជំនុំ​ជា​សហគមន៍​នៃ​អ្នកជឿ ដែល​រួបរួម​គ្នា​តែមួយ ដោយសារ​ឈើ​ឆ្កាង​របស់​ព្រះគ្រីស្ទ ដែល​បាន​សុគត សព​ព្រះអង្គ​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ ហើយ​ព្រះអង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​។ កាល​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​នៅ​លើ​ផែនដី ព្រះអង្គ​បាន​ប្រាប់​លោក​ពេត្រុស​ថា ព្រះ​អង្គ​នឹង​សង់​ពួក​ជំនុំ​របស់​ព្រះអង្គ ដែល​គ្មាន​អ្វី​អាច​បំផ្លាញ​បាន​ឡើយ(ម៉ាថាយ ១៦:‌១៨)។ ព្រះអង្គ​នឹង​ប្រមូល​អ្នកជឿ​ទាំង​អស់​មកពី​គ្រប់​តំបន់​ទាំង​អស់ ក្នុង​ពិភពលោក ឲ្យ​រួម​មក​ជា​ក្រុម​តែមួយ ដែល​នឹង​ស្ថិត​ស្ថេរ​នៅ​អស់​កល្ប​។ សហគមន៍​នេះ​នឹង​ប្រឈម​មុខ​ដាក់​ទុក្ខ​លំបាក​ធ្ងន់ធ្ងរ ប៉ុន្តែ ពួក​គេ​នឹង​ស៊ូ​ទ្រាំ​ដល់ទី​បញ្ចប់​។ ព្រះ​ទ្រង់​នឹង​គង់នៅ​ក្នុង​ចំណោម​ពួកគេ ហើយ​ទ្រទ្រង់​ពួកគេ(អេភេសូរ ២:២២)។ ពេលណា​ពួក​ជំនុំ​ប្រចាំ​តំបន់​មាន​ការ​អន់ថយ និង​ទន់​ខ្សោយ ឬ​សំណង់​ព្រះវិហារ​បាន​ទទួលរង​ការ​បំផ្លិច​បំផ្លាញ ឬ​នៅពេល​ដែល​យើង​គិត​អំពី​ពួក​ជំនុំ ដែល​កំពុង​ជួប​ការ​លំបាក…

Read article
ការ​រួបរួម​នៅ​ទី​បញ្ចប់

ទំនុក​ដំកើង ៨៧ អស់​ទាំង​ដើម​ហេតុ​នៃ​ខ្ញុំ​នៅ​ក្នុង​ឯង​ដែរ​។ ទំនុក​ដំកើង ៨៧:៧ កាលពី​ឆ្នាំ១៩៦០ លោក​អូតូ ប្រេមីងជ័រ(Otto Preminger) បាន​បណ្តាល​ឲ្យ​មាន​រឿង​ចំរូង​ចំរាស ដោយសារ​ខ្សែ​ភាព​យន្ត​ដែល​គាត់​បាន​ផលិត មាន​ចំណង​ជើង​ថា ការ​ភៀស​ខ្លួន​របស់​ជាតិ​សាសន៍​មួយ​។ ផ្អែក​ទៅលើ​រឿង​ប្រលោមលោក​របស់​លោក​ឡេអុង អ៊ូរីស(Leon Uris) ខ្សែ​ភាពយន្ត​នេះ​បាន​ផ្តល់​ឲ្យ​នូវ​រឿង​ប្រឌិត អំពី​ជន​ភៀស​ខ្លួន​ជា​ប្រជាជន​យូដា ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​ប៉ាឡេស្ទីន បន្ទាប់​ពី​សង្គ្រាម​លោក​លើកទី២បាន​បញ្ចប់​។ នៅ​ចុង​បញ្ចប់​នៃ​ខ្សែ​ភាពយន្ត​នេះ តួ​អង្គ​ជា​នារី​ជា​ជនជាតិ​យូដា​មកពី​ទ្វីប​អឺរ៉ុប និង​តួ​អង្គ​ជា​បុរស​ជនជាតិ​អារ៉ាប់​ត្រូវ​គេ​សម្លាប់ ហើយ​គេ​ក៏​បាន​បញ្ចុះសព​អ្នក​ទាំង​ពីរ​ក្នុង​ផ្នូរ​តែមួយ ក្នុង​ទឹកដី​ដែល​ជា​ប្រទេស​អ៊ីស្រាអែល​ក្នុង​ពេល​បច្ចុប្បន្ន​។ ក្នុង​រឿង​នេះ លោក​ប្រេមីងជ័រ បាន​ទុក​ឲ្យ​យើង​ធ្វើ​ការ​សន្និដ្ឋាន​ដោយ​ខ្លួនឯង​។ តើ​វា​ជា​រឿង​ប្រៀបធៀប អំពី​ភាព​អស់​សង្ឃឹម ជា​ក្តី​ស្រមៃ​ដែល​ត្រូវ​កប់​ចោល​ក្នុង​ដី​ជា​រៀង​រហូត ឬ​វា​ជា​និមិត្ត​សញ្ញា​នៃ​សេចក្តី​សង្ឃឹម ខណៈ​ពេល​ដែល​មនុស្ស​ពីរ​នាក់​មកពី​ជាតិ​សាសន៍​ពីរ មាន​ប្រវត្តិ​ស្អប់​គ្នា និង​ជា​សត្រូវ​នឹង​គ្នា បាន​ចង​ស្ពានមេត្រី​ជាមួយ​គ្នា ក្នុង​សេចក្តី​ស្លាប់ និង​ក្នុង​ជីវិត​ឬ? រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក៨៧ ជា​ស្នាដៃ​និពន្ធ​របស់​ពួក​កូន​ប្រុស​របស់​លោក​កូរេ ដែល​បាន​ចែង​អំពី​សន្តិភាព និង​ការ​រួបរួម​រវាង​ជាតិ​សាសន៍​ទាំងឡាយ​។ គឺ​សន្តិភាព​ដែល​យើង​កំពុង​រង់​ចាំ​។ ពួកគេ​បាន​ថ្លែង​អំពី​ទីក្រុង​យេរូសាឡិម​យ៉ាង​ដូច​នេះ​ថា “ឱ​ទីក្រុង​របស់​ព្រះ​អង្គ​អើយ គេ​ថ្លែង​ប្រាប់​សេចក្តី​ឧត្តុង្គ​ឧត្តម​ពី​ឯង”(ខ.៣)។ ពួកគេ​ក៏បាន​បន្លឺ​សម្លេង​ច្រៀង​ថា ថ្ងៃ​មួយ ជាតិ​សាសន៍​ដែល​ធ្លាប់​មាន​ប្រវត្តិ​សាស្រ្ត​ធ្វើ​សង្គ្រាម​នឹង​ប្រជាជន​យូដា នឹង​រួម​គ្នា​ទទួល​ស្គាល់​ព្រះ​ពិតតែ​មួយ​។ សាសន៍​ទាំង​នោះ គឺ​មាន​ដូចជា​សាសន៍​រ៉ាហាប(ឬ​អេស៊ីព្ទ) សាសន៍​បាប៊ីឡូន សាសន៍​ភីលីស្ទីន សាសន៍​ទី​រ៉ុស…

Read article
បោះ​ជំហាន​ទៅមុខ​ដោយ​ជំនឿ

យ៉ូស្វេ ៣:៧-១៧ កាលណា​ទៅដល់​មាត់​ទឹក​ទន្លេ​យ័រដាន់​ហើយ នោះ​ត្រូវ​ចុះ​ទៅ​ឈរ​នៅ​ក្នុង​ទឹក​នោះ​ទៅ​។ យ៉ូស្វេ ៣:៨ គ្រូ​គង្វាល​ម្នាក់​បាន​មក​អធិប្បាយ​ព្រះបន្ទូល ក្នុង​លក្ខណៈ​ជា​ភ្ញៀវ​របស់​ព្រះវិហារ​មួយ​កន្លែង។ គាត់​បាន​ចែក​ចាយ​អំពី​ប្រាជ្ញា នៅ​ក្នុង​ការ​ទុកចិត្ត​ព្រះ ហើយ​បោះ​ជំហាន​ទៅមុខ ដោយ​ចិត្ត​ក្លាហាន​។ គាត់​បាន​ចែក​ចាយ​ទី​បន្ទាល់​របស់​គ្រូ​គង្វាល​ម្នាក់ ដែល​បាន​ទុកចិត្ត​ព្រះ ហើយ​បាន​សម្រេច​ចិត្ត​ចែក​ចាយ​​តែ​សេចក្តី​ពិត​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរប៊ីប ក្នុង​ការ​អធិប្បាយ​ព្រះបន្ទូល​ ទោះ​ច្បាប់​ក្នុង​ប្រទេស​គាត់​បាន​ហាម​យ៉ាងណា​ក៏ដោយ​។ គេ​ក៏បាន​កាត់​ទោស​គាត់ ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង ហើយក៏​បាន​ជាប់គុក​អស់​រយៈ​ពេល៣០ថ្ងៃ​។ ប៉ុន្តែ គាត់​ក៏​បាន​ប្តឹង​ឧទរ ហើយ​តុលាការ​ក៏បាន​សម្រេច​ឲ្យ​គាត់​មាន​សិទ្ធិ​ក្នុង​ការ​ចែក​ចាយ​ព្រះបន្ទូល តាម​ការ​កាត់​ស្រាយ​ផ្ទាល់​ខ្លួន និង​មាន​សិទ្ធិ​ជំរុញ​អ្នក​ដទៃ​ឲ្យ​ដើរ​តាម​ព្រះបន្ទូល​ព្រះ​។ នៅ​គ្រា​សញ្ញា​ចាស់ ពួក​សង្ឃ​ដែល​មាន​តួនាទី​សែង​ហិប​សញ្ញា ក៏​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​ផង​ដែរ​ថា ពួក​គេ​ត្រូវ​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ ឬ​បន្ត​ឈរ​នៅ​លើ​ច្រាំង​ទន្លេ​។ បន្ទាប់ពី​ប្រជាជន​អ៊ីស្រាអែល​បាន​ភៀស​ខ្លួន​ចេញពី​ទឹកដី​អេស៊ីព្ទ​មក ពួកគេ​បាន​រស់នៅ​វិលវល់​ក្នុង​វាល​រហោស្ថាន​អស់​រយៈ​ពេល៤០ឆ្នាំ​។ ទី​បំផុត​ពួកគេ​ក៏​បាន​ឈរ​នៅ​មាត់​ច្រាំង​ទន្លេ​យ័រដាន់ ដែល​កំពុង​មាន​ទឹក​ជន់ជោរ​។ ប៉ុន្តែ ពួក​គេ​បាន​បោះ​ជំហាន​ទៅមុខ​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ ហើយ​ព្រះអម្ចាស់​ក៏បាន​ធ្វើ​ឲ្យ​ទឹក​ស្រក​។ គឺ​ដូច​មាន​សេចក្តី​ចែងថា “ពួក​សង្ឃ​ដែល​សែង​ហិប បាន​មកដល់​ទន្លេ​យ័រ​ដាន់ ក៏​ដាក់​ជើង​ចុះទៅ​ក្នុង​ទឹក​នៅ​មាត់​ទន្លេ … នោះ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​មក ក៏​ឈប់​នៅនឹង”(យ៉ូស្វេ ៣:១៥-១៦)។ ពេលណា​យើង​ថ្វាយ​ជីវិត​យើង​ដាច់​ដល់​ព្រះអង្គ ព្រះអង្គ​នឹង​ប្រទាន​យើង​នូវ​សេចក្តី​ក្លាហាន ដើម្បី​បោះ​ជំហាន​ទៅមុខ ទោះ​នោះ​ជា​ការ​សម្រេច​ចិត្ត​ចែក​ចាយ​សេចក្តី​ពិត​ក្នុង​ព្រះ​គម្ពីរប៊ីប ឬ​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ទឹកដី​ដែល​អ្នក​មិន​ស្គាល់​ក៏ដោយ​។ ក្នុង​អំឡុង​ពេល​នៃ​ការ​កាត់​ទោស​គ្រូ​គង្វាល​រូប​នោះ គាត់​ក៏​បាន​ឆ្លៀត​ឱកាស​ចែក​ចាយ​អត្ថន័យ​នៃ​ដំណឹង​ល្អ ក្នុង​មនុស្ស​ទាំង​អស់​នៅ​ក្នុង​បន្ទប់​កាត់ក្តី​។ ហើយ​ក្នុង​កណ្ឌ​គម្ពីរ​យ៉ូស្វេ ពួក​អ៊ីស្រាអែល​បាន​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទឹកដី​សន្យា​ដោយ​ជោគជ័យ…

Read article
និយាយ​តែ​ពាក្យ​ពិត ក្នុង​ព្រះគ្រីស្ទ

អេភេសូរ ៤:២២-២៩ ដូច្នេះ ដែល​បាន​ដោះ​សេចក្តី​កំភូត​ចេញ​ហើយ នោះ​ត្រូវ​ឲ្យ​និយាយ​សេចក្តី​ពិត នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន​វិញ ដ្បិត​យើង​រាល់​គ្នា​ជា​អវយវៈ​ផង​គ្នា​ទៅវិញ​ទៅមក​។ អេភេសូរ ៤:២៥ បុរស​ម្នាក់​មាន​ជំនាញ​ខាង​គេចវេស ពី​ការ​បង់​ប្រាក់​ពិន័យ​សម្រាប់​បទ​ល្មើស​ច្បាប់​ចរាចរណ៍ ដោយ​ការ​និយាយ​កុហក​តុលាការ​។ នៅ​ពេលណា​គាត់​បង្ហាញ​ខ្លួន នៅ​ចំពោះ​មុខ​ចៅ​ក្រម​​ក្នុង​តុលាការ គាត់​តែងតែ​ប្រាប់​គេ​ថា គាត់​និង​មិត្ត​ស្រី​របស់​គាត់​បាន​ចែក​ផ្លូវ​គ្នា ហើយ​នាង​បាន​យក​ឡាន​គាត់​ទៅ​បើកបរ ដោយ​មិន​ឲ្យ​គាត់​ដឹង​។ គាត់​ប្រឌិត​រឿង​ដដែលៗ​យ៉ាង​ដូច​នេះ ដើម្បី​ឲ្យ​ចៅ​ក្រម​អាណិត​គាត់ ហើយ​លើក​លែង​ការ​បង់​ថ្លៃ​ផាក​ពិន័យ​។ ជាង​នេះ​ទៅទៀត គាត់​បាន​ទទួល​ការ​ស្តី​បន្ទោស​​ធ្ងន់ៗ​ម្តង​ហើយ​ម្តងទៀត ដោយសារ​គាត់​មាន​អាកប្ប​កិរិយា​មិន​សម​រម្យ ក្នុង​ម៉ោង​ការងារ​។ ទី​បំផុត ចៅ​ក្រម​ក៏​បាន​សម្រេច​ចោទ​ប្រកាន់​គាត់ ពី​បទ​និយាយ​កុហក​តុលាការ៤ដង ការ​ក្លែង​បន្លំ៥ដង និង​ការ​ផ្តល់​ចម្លើយ​ក្លែង​ក្លាយ​ដល់​មន្ត្រី​ប៉ូលិស​។ សម្រាប់​បុរស​នេះ ការ​កុហក​បាន​ក្លាយ​ជា​ទម្លាប់ ពេញ​មួយ​ជីវិត​គាត់​ហើយ​។ សាវ័ក​ប៉ុល​បាន​បង្រៀន​គ្រីស្ទបរិស័ទ​ ឲ្យ​មាន​ទម្លាប់​និយាយ​ការ​ពិត ក្នុង​ការ​រស់នៅ ព្រោះ​វា​ជា​ទម្លាប់​ដ៏​សំខាន់​។ គាត់​បាន​រំឭក​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ​ថា ពួកគេ​ត្រូវតែ​លះបង់​ចោល​ទម្លាប់​ចាស់​នៃ​ការ​រស់នៅ ដោយ​ថ្វាយ​ជីវិត​របស់​ខ្លួន​ដល់​ព្រះគ្រីស្ទ​វិញ(អេភេសូរ ២:១-៥)។ សព្វថ្ងៃ​នេះ ពួកគេ​ចាំបាច់​ត្រូវ​រស់នៅ ជា​មនុស្ស​ថ្មី​ដែល​បាន​ផ្លាស់​ប្រែ ដោយ​រាប់​បញ្ចូល​ការ​អនុវត្ត​ដ៏​ជាក់​លាក់​មួយ​ចំនួន នៅ​ក្នុង​ការ​រស់នៅ​។ ក្នុង​ចំណោម​ការ​អនុវត្តន៍​នោះ ពួកគេ​ចាំបាច់​ត្រូវ “លះ​បង់​ចោល​ការ​និយាយ​កុហក” ហើយ​ការ​អនុវត្តន៍​មួយ​ទៀត​ដែល​ពួកគេ​ត្រូវ​មាន​នោះ​គឺ ត្រូវ “និយាយ​សេចក្តី​ពិត នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន​វិញ”(៤:២៥)។ ដោយសារ​ការ​និយាយ​សេចក្តី​ពិត បាន​ជួយ​ការពារ​ការ​រួបរួម​នៃ​ពួក​ជំនុំ…

Read article
សេចក្តី​ស្រឡាញ់ មាន​ការ​អធ្យាស្រ័យ

១កូរិនថូស ១៣:៤-១៣ [សេចក្តី​ស្រឡាញ់] មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរសម មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស​។ ១កូរិនថូស ១៣:៥ មាន​ពេល​មួយ ខ្ញុំ​បាន​ប្រញាប់​ទៅ​ភោជនីយដ្ឋាន​អាហារ​រហ័ស ដើម្បី​ញាំ​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​មិត្ត​ភក្តិ​ខ្ញុំ ឈ្មោះ ជើររី(Jerrie) ក្នុង​ម៉ោង​សម្រាក​បាយ​ថ្ងៃ​ត្រង់​។ យើង​បាន​ទៅដល់​មាត់​ទ្វារ​ភោជនីយដ្ឋាន នៅ​ក្នុង​ពេល​ដំណាល​គ្នា​នឹង​យុវជន៦នាក់ តែ​ពួកគេ​បាន​ចូល​ទៅ​ឈរ​តម្រង់​ជួរ​មុន​យើង​។ ពេល​នោះ យើង​ដឹង​ថា យើង​មិន​មាន​ពេល​ច្រើន ដើម្បី​រង់​ចាំ​ទេ បានជា​យើង​មាន​ការ​រអ៊ូរទាំ​តែ​ក្នុង​ចិត្ត​។ ពួក​គេ​បាន​ឈរ​ជា​ក្រុម នៅ​ពីមុខ​កន្លែង​កុម្ម៉ង់​អាហារ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ពួក​គេ​ម្នាក់ៗ​អាច​កុម្ម៉ង់​អាហារ​បាន​មុនគេ​។ បន្ទាប់មក ខ្ញុំ​ក៏​បាន​ឮ​ជើររី​និយាយ​ខ្សឹប​ៗ​ម្នាក់​ឯង​ថា “សូម​អធ្យាស្រ័យ ឲ្យ​ពួក​ខ្ញុំ​ចូល​កុម្ម៉ង់​មុន​ផង”។ ជា​ការ​ពិត​ណាស់ បើ​គេ​ឲ្យ​យើង​ចូល​កុម្ម៉ង់​អាហារ​មុន មិន​ដឹង​ជា​ល្អ​យ៉ាងណា​ទេ ប៉ុន្តែ យើង​ក៏​ត្រូវ​ចាំ​ថា យើង​ត្រូវ​គិត​អំពី​តម្រូវការ​របស់​អ្នក​ដទៃ ជា​សំខាន់​ជាង​តម្រូវការ​ខ្លួនឯង​។ ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​ថា សេចក្តី​ស្រឡាញ់​មាន​ភាព​អត់​ធ្មត់ សប្បុរស និង​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយក៏​មិន​រហ័ស​ខឹង​ដែរ(១កូរិនថូស ១៣:៥)។ មិន​ដែល​ប្រព្រឹត្ត​បែប​មិន​គួរសម មិន​ដែល​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ សេចក្តី​ស្រឡាញ់​ដែល​មកពី​ព្រះ តែងតែ​គិត​អំពី​ប្រយោជន៍​របស់​អ្នក​ដទៃ​ជាមុន​។ ក្នុង​លោកិយ ដែល​មនុស្ស​ជា​ច្រើន ងាយ​នឹង​មាន​អារម្មណ៍​មួម៉ៅ យើង​ច្រើនតែ​មាន​ឱកាស​ទូល​សូម​ព្រះ​អង្គ​ជួយ​យើង និង​ប្រទាន​ព្រះគុណ ដើម្បី​ឲ្យ​យើង​ជ្រើសរើស​យក​ចិត្ត​អត់​ធ្មត់​ចំពោះ​អ្នក​ដទៃ ហើយ​មាន​ចិត្ត​សប្បុរស(ខ.៤)។ បទ​គម្ពីរ​សុភាសិត…

Read article
តម្រង់​ទៅ​រក​សិរី​ល្អ​ដែល​ខ្ពង់ខ្ពស់​ជាង

ភីលីព ៣:១២-២១ ទាំង​រត់​ដំរង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ​។ ភីលីព ៣:១៤ លោក​ស្ទែន លី(Stan Lee) ជា​អ្នក​បោះពុម្ព​ផ្សាយ​សៀវភៅ​រឿង​ប្រឌិត​អម​ដោយ​រូប​ភាព របស់​ក្រុម​ហ៊ុន​ម៉ាវ័ល​(Marvel)។ គាត់​បាន​លាចាក​លោក កាលពី​ឆ្នាំ២០១៨ ដោយ​បន្សល់​ទុក្ខ​នូវ​រឿង​និទាន​អំពី​តួអង្គ​វីរបុរស​ដ៏​ពេញ​និយម ដែល​មាន​ដូចជា មនុស្ស​ពីងពាង Iron Man, the Fantastic Four, the Hulk និង​តួ​អង្គ​ជា​ច្រើន​ទៀត​។ នៅ​ក្នុង​រូបថត គេ​ឃើញ​លោក​ស្ទែន លី ជា​អ្នក​និពន្ធ​ដែល​តែងតែ​បង្ហាញ​ទឹក​មុខ​ញញឹម​ស្រស់ ដោយ​ពាក់​វ៉ែនតា​ខ្មៅ​។ នៅ​ក្នុង​ការ​បោះពុម្ព​ផ្សាយ​សៀវភៅ​រឿង​របស់​ក្រុម​ហ៊ុន​ម៉ាវ័ល ជា​ប្រចាំខែ គាត់​តែងតែ​បញ្ចប់​ការ​និពន្ធ​សៀវភៅ​នីមួយៗ ដោយ​សរសេរ​ពាក្យ អិចខ្សែលស៊ីអ័រ (excelsior) អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​។ ក្នុង​ការ​បង្ហោះ​សារ ក្នុង​បណ្តាញ​សង្គម Tweeter កាលពី​ឆ្នាំ២០១០ គាត់​បាន​បក​ស្រាយ​ថា ពាក្យ​នេះ​មានន័យថា “ចូរ​មើលទៅ​មុខ ឆ្ពោះ​ទៅ​រក​សិរី​ល្អ​ដែល​ប្រសើរ​ជាង”។ គាត់​ថា នៅ​ចុង​បញ្ចប់​នៃ​សារ​នីមួយ ដែល​គាត់​បង្ហោះ​តាម​បណ្តាញ​សង្គមTweeter គាត់​តែងតែ​ប្រើ​ពាក្យ​នេះ ដើម្បី​លើក​ទឹក​ចិត្ត​គេ ឲ្យ​អនុវត្ត​តាម​អត្ថន័យ​របស់​ពាក្យ​នេះ ក្នុង​ការ​រស់នៅ​។ ពាក្យ​ដែល​គាត់​ចូល​ចិត្ត​ប្រើ​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពាក្យ​ពេចន៍​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ…

Read article
ព្រះ​អម្ចាស់​ស្តាប់​ឮ​យើង​អធិស្ឋាន

ទំនុក​ដំកើង ៣៩:៤-១៣ ឱ​ព្រះយេហូវ៉ា​អើយ សូម​ស្តាប់​ពាក្យ ដែល​ទូល​បង្គំ​អធិស្ឋាន សូម​ផ្ទៀង​ព្រះ​កាណ៌​ស្តាប់​សំរែក​ទូល​បង្គំ​ផង​។ ទំនុក​ដំកើង ៣៩:១២ មាន​ក្មេង​ជា​សិស្ស​ថ្នាក់ទី១ម្នាក់ បាន​ទូរស័ព្ទ​ទៅ​កាន់​លេខ​៩១១ ជាលេខសង្រ្គោះ​បន្ទាន់​។ អ្នក​លើក​ទូរស័ព្ទ​សង្រ្គោះ​បន្ទាន់  ក៏​បាន​ឆ្លើយតប​។ ក្មេង​ប្រុស​នោះ​ក៏បាន​ប្រាប់​គាត់​ថា “ខ្ញុំ​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់​។ ខ្ញុំ​ត្រូវ​ធ្វើ​លំ​ហាត់​លេខ​ដក ដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ​នៅ​ផ្ទះ តែ​ខ្ញុំ​មិន​ចេះ​ធ្វើ​ទេ”។ ភ្នាក់ងារ​សង្រ្គោះ​បន្ទាន់​ដែល​កំពុង​ឆ្លើយ​ឆ្លង​ជាមួយ​គាត់ ក៏​បាន​ជួយ​បង្រៀន​គាត់​ធ្វើ​លេខដក រហូត​ដល់​ពេល​ដែល​គាត់​ឮ​សម្លេង​ស្រ្តី​ម្នាក់ ដើរ​ចូល​ក្នុង​បន្ទប់​របស់​ក្មេង​នោះ ហើយ​និយាយ​ថា “ចននី(Johnny) កូន​កំពុង​ធ្វើ​អី​ហ្នឹង?” ចននី​ក៏​បាន​បក​ស្រាយ​ថា គាត់​មិន​អាច​ធ្វើ​លំ​ហាត់​គណិត​វិទ្យា​ដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ​នៅ​ផ្ទះ តែ​គាត់​ចាំ​ថា ម្តាយ​គាត់​ធ្លាប់​ប្រាប់​គាត់​អំពី​របៀប​ស្វែងរក​ការ​សង្រ្គោះ​បន្ទាន់​។ ចននី​ក៏បាន​ទូរស័ព្ទ​ទៅលេខ៩១១​។ សម្រាប់​ចននី គាត់​គិត​ស្មានថា គាត់​មាន​ហេតុផល​គ្រប់​គ្រាន់ ដើម្បី​ទូរស័ព្ទ​ហៅ​ជំនួយ​បន្ទាន់​។ សម្រាប់​ភ្នាក់ងារ​សង្រ្គោះ​បន្ទាន់ ដែល​មាន​ចិត្ត​អាណិត​ដល់​គាត់ ការ​ជួយ​ប្រៀន​ក្មេង​ប្រុស​នេះ​ធ្វើ​លំ​ហាត់ គឺជា​រឿង​ដែល​ចាំបាច់ នៅពេល​នោះ​។ កាល​ស្តេច​ដាវីឌ​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ត្រូវ​ការ​ជំនួយ ទ្រង់​បាន​អធិស្ឋាន​ថា “ឱ​ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​ទូល​បង្គំ​ដឹងពី​ចុង​បំផុត​នៃ​ទូល​បង្គំ ហើយពី​ចំនួន​ថ្ងៃ​អាយុ​នៃ​ទូល​បង្គំ​ផង ដើម្បី​ឲ្យ​ទូល​បង្គំ​បាន​ដឹង​ជា​មាន​ជីវិត​ផុយ​ស្រួយ អម្បាល​ម៉ាន​ទៅ”(ទំនុក​ដំកើង ៣៩:៤)។ ស្តេច​ដាវីឌ​ក៏បាន​ពោល​ទៀត​ថា “ទូល​បង្គំ​សង្ឃឹម​ដល់​ទ្រង់តែ១ប៉ុណ្ណោះ”(ខ.៧)។ ហេតុ​នេះ​ហើយ ទ្រង់​បាន​ទូល​អង្វរ សូម​ព្រះ​អម្ចាស់​ព្រះ​សណ្ដាប់​សម្រែក​របស់​ទ្រង់(ខ.១២)។ ព្រះ​គម្ពីរ​មិន​បាន​ចែង​ជា​លម្អិត​ថា កាល​នោះ…

Read article
បន្ទាប​ខ្លួន​សុំ​ជំនួយ

កិច្ចការ ២:៤២-៤៧ ពួក​អ្នក​ដែល​ជឿ​ទាំង​ប៉ុន្មាន ក៏​នៅ​ជាមួយ​គ្នា ហើយ​មាន​របស់​ទាំង​អស់​នៅ​មូល​ព្រម​គ្នា​។ កិច្ចការ ២:៤៤ ខណៈ​ពេល​ដែល​ពិធីជប់លៀង​របស់​គ្រួសារ​ខ្ញុំ ជិត​ចូល​មកដល់ ខ្ញុំ​និង​ភរិយា​ខ្ញុំ​ក៏បាន​ចាប់​ផ្តើម​រៀប​ផែនការ​។ ដោយសារ​យើង​​មាន​ភ្ញៀវ​ជា​ច្រើន​ដែល​នឹង​មក​ចូល​រួម តើ​យើង​គួរ​តែ​ជួល​ចុងភៅ​ឲ្យ​រៀបចំ​ម្ហូប​អាហារ​សម្រាប់​យើង​ដែរ​ឬ​ទេ? បើ​យើង​ត្រូវ​ធ្វើ​ម្ហូប​ដោយ​ខ្លួនឯង តើ​យើង​គួរ​តែ​ទិញ​ចង្ក្រាន​សម្រាប់​អាំង​សាច់​បាប៊ីឃ្យូ​ទេ? ថ្ងៃ​នោះ អាច​នឹង​មាន​ភ្លៀង តើ​យើង​គួរ​តែ​ទិញ​រោង​សម្រាប់​ជ្រក​ភ្លៀង​ដែរ​ឬ​ទេ? មិន​យូរ​ប៉ុន្មាន ពិធីជប់លៀង​របស់​យើង​មាន​ការ​ចំណាយ​កាន់តែ​ច្រើន ហើយ​យើង​ក៏​ខ្វះ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​បន្តិច​។ នៅ​ក្នុង​ការ​ព្យាយាម​ផ្គត់ផ្គង់​អ្វី​គ្រប់​យ៉ាង ដោយ​ខ្លួនឯង យើង​ក៏បាន​ខកខាន​មិន​បាន​ឆក់​ឱកាស​ទទួល​ជំនួយ​ពី​អ្នក​ដទៃ​។ សហគមន៍​ដែល​សម​ស្រប​តាម​ព្រះ​គម្ពីរប៊ីប គឺ​មាន​ការ​ឲ្យ និង​ការ​ទទួល​។ សូម្បីតែ​កាល​មនុស្ស​ដំបូង​មិន​ទាន់​ធ្លាក់​ចូល​ក្នុង​បាប លោក​អ័ដាម ក៏​ត្រូវ​ការ​ជំនួយ​ផង​ដែរ(លោកុប្បត្តិ ២:‌១៨) ហើយ​ក្រោយមក ព្រះអម្ចាស់​បាន​បង្រៀន​យើង ឲ្យ​ស្វែងរក​ការ​ប្រឹក្សា​យោបល់​ពី​អ្នក​ដទៃ(សុភាសិត ១៥:២២) ហើយ​ចែករំលែក​បន្ទុក​របស់​យើង​ដល់​គ្នា​ទៅវិញ​ទៅមក​(កាឡាទី ៦:២)។ ពួក​ជំនុំ​ដំបូង​បាន​លក់​ទ្រព្យ​សម្បត្តិ ដើម្បី​ជួយ​គ្នា​ទៅវិញ​ទៅមក តាម​ដែល​ត្រូវ​ការ ហើយក៏​មាន​ចិត្ត​គំនិត​ដែល​រួបរួម​គ្នា​ផង​ដែរ(កិច្ចការ ២:៤៤-៤៥)។ ពួកគេ​មិន​បាន​រស់នៅ ដោយ​ឯករាជ្យ​ដាច់​ដោយ​ឡែក​ពី​គ្នា​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ ពួកគេ​ចែករំលែក ឲ្យខ្ចី ឲ្យ​អំណោយ ហើយ​ទទួល​ពី​គ្នា​ទៅវិញ​ទៅមក ដោយ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា យ៉ាង​មាន​របៀប​។ សម្រាប់​ពិធីជប់លៀង​របស់​គ្រួសារ​ខ្ញុំ​នៅ​ថ្ងៃ​នោះ យើង​ក៏បាន​សម្រេច​ចិត្ត​ស្នើ​ឲ្យ​ភ្ញៀវ​របស់​យើង នាំ​យក​បន្លែ​ចម្រុះ​មក​ធ្វើ​ម្ហូប​សាឡាត់ ឬ​នាំ​បង្អែម មក​ចូល​រួម​ពិធីជប់លៀង​នៅ​ផ្ទះ​យើង​។…

Read article
ពេល​ដែល​យើង​ជឿ​ថា យើង​នឹង​បាន​ឃើញ

អេសាយ ៦៥:១៧-២៥ ឯ​ឆ្កែ​ព្រៃ និង​កូន​ចៀម​វា​នឹង​រកស៊ី​ជាមួយ​គ្នា​។ អេសាយ ៦៥:២៥ មាន​ពេល​មួយ​ភរិយា​ខ្ញុំ​ឈ្មោះ ខារី(Cari) បាន​ហៅ​ខ្ញុំ​ឲ្យ​ដើរមក​មាត់​បង្អួច ហើយ​ក៏​បាន​ចង្អុល​ទៅ​សត្វ​ក្តាន់​ញី​ពេញវ័យ​មួយ​ក្បាល នៅ​ក្នុង​ព្រៃ នៅ​ក្បែរ​របង​ផ្ទះ​របស់​យើង ដោយ​រត់​ចុះ​ឡើងៗ ពី​ចុង​ម្ខាង​នៃ​របង​ផ្ទះ​យើង​ទៅ​ចុង​ម្ខាង​ទៀត​។ ចំណែកឯ​ឆ្កែ​របស់​យើង​ដែល​មាន​មាឌធំ ពួកវា​ក៏បាន​រត់​ចុះ​ឡើងៗ នៅ​ខាង​ក្នុង​ទី​ធ្លា​ផ្ទះ តាម​សត្វ​ក្តាន់​នោះ ដែល​នៅ​ក្រៅរបង ប៉ុន្តែ ពួកវា​មិន​បាន​ព្រុស​ទាល់តែសោះ​។ ពួកវា​ក៏​បាន​បន្ត​រត់​ចុះ​ឡើងៗ​ដូច​នេះ​ជិត​១​ម៉ោង​។ ពេល​ណា​សត្វ​ក្តាន់​ឈប់ ហើយ​ងាក​មក​មើល​ពួកវា ពួកវា​ក៏​បាន​ឈប់​ផង​ដែរ ដោយ​ពួកវា​តម្រង់​ជើង​ខាង​មុខ ហើយ​បន្ទន់​ជើង​ខាង​ក្រោយ ដើម្បី​ត្រៀម​ខ្លួន​រត់​ទៀត​។ នេះ​មិនមែន​ជា​អាកប្ប​កិរិយា​របស់​សត្វ​សាហាវ​ដេញ​ចាប់​សត្វ​ស្លូត​ធ្វើ​ជា​ចំណី​​នោះ​ទេ តាម​ពិត សត្វ​ក្តាន់ និង​សត្វ​ឆ្កែ​របស់ខ្ញុំ​កំពុងតែ​រត់​លេង​ជាមួយ​គ្នា ដោយ​ចិត្ត​រីករាយ បានជា​ភរិយា​ខ្ញុំ​លាន់​មាត់​ថា គាត់​មិន​នឹក​ស្មាន​សោះ​ថា គាត់​បាន​ឃើញ​ទិដ្ឋភាព​ដែល​គួរ​ឲ្យ​ពេចពិល​រមិល​មើល​នេះ​។ សម្រាប់​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ ការ​លេង​ប្រឡែង​របស់​ពួកវា នៅពេល​ព្រឹក​នោះ បាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​ទិដ្ឋភាព​ដែល​បាន​ពិពណ៌នា​អំពី​នគរ​ព្រះ​ដែល​ត្រូវ​មកដល់​។ ក្នុង​កណ្ឌ​គម្ពីរ​អេសាយ ព្រះអម្ចាស់​បាន​មាន​បន្ទូល​សន្យា​ថា ព្រះអង្គ​នឹង​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ថ្មី(អេសាយ ៦៥:១៧)។ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ទៀត​ថា “ឆ្កែ​ព្រៃ និង​កូន​ចៀម​វា​នឹង​រកស៊ី​ជាមួយ​គ្នា ហើយ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ”(ខ.២៥)។ នៅពេល​នោះ សត្វ​សាហាវ​នឹង​មិន​ចាប់​សត្វ​ដទៃ​ទៀត​ជា​អាហារ​ទៀត​ទេ តែ​ពួកវា​នឹង​នៅ​ជាមួយ​គ្នា​ដូច​មិត្ត​ភក្តិ​។ ព្រះបន្ទូល​ដែល​បាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​អេសាយ…

Read article