បង្ហាញឲ្យគេស្គាល់សេចក្តីមេត្តារបស់ព្រះអង្គ (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
ម៉ាថាយ ៧:៧-១២ ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ។ ម៉ាថាយ ៧:១២ ទាហានហ្វាំងឡង់ម្នាក់ បានដេកដួលមានរបួសក្នុងសមរភូមិ ក្នុងអំឡុងសង្គ្រាមរដូវរងា រយៈពេល៣ខែ រវាងប្រទេសហ្វាំងឡង់ និងប្រទេសរុស្ស៊ី(ឆ្នាំ១៩៣៩ ដល់ ១៩៤០)។ មានទាហានរុស្ស៊ីម្នាក់បានដើរមក ឃើញគាត់ដេកនៅលើដីដូចនេះ ក៏បានភ្ជង់កាំភ្លើងដាក់គាត់។ ទាហានហ្វាំងឡង់ដឹងច្បាស់ថា ជីវិតគាត់ត្រូវអស់ពេលនោះហើយ។ ទោះជាយ៉ាងណាក៏ដោយ ទាហានរុស្ស៊ីក៏បានហុចកញ្ចប់ថ្នាំឲ្យគាត់ រួចបន្តដើរទៅមុខទៀត។ អ្វីដែលគួរឲ្យកត់សំគាល់នោះ ទាហានហ្វាំងឡង់រូបនោះក៏បានជួបរឿងដូចទាហានរុស្ស៊ីផងដែរ ដោយលើកនេះ គាត់បានឃើញទាហានរុស្ស៊ីម្នាក់កំពុងដេកដួលមានរបួស នៅលើដី ដោយគ្មាននរណាជួយក្នុងសមរភូមិ។ គាត់ក៏បានប្រគល់កញ្ចប់ថ្នាំពេទ្យឲ្យទៅទាហានរុស្ស៊ីនោះ ហើយក៏បានបន្តដើរទៅមុខទៀត។ ព្រះយេស៊ូវបានប្រទានយើង នូវគោលការណ៍សម្រាប់ដឹកនាំជីវិតយើង ដោយមានបន្ទូលថា “អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ”(ម៉ាថាយ ៧:១២)។ តើអ្នកអាចស្រមៃថា ពិភពលោកនឹងមានការផ្លាស់ប្តូរយ៉ាងណា បើសិនជាអ្នកជឿព្រះប្រកាន់ខ្ជាប់តាមគោលការណ៍ដ៏សាមញ្ញនេះ? តើយើងអាចរំពឹងថា ការកៀបសង្កត់នឹងបានបញ្ចប់ ក្នុងកំរិតណា បើសិនជាយើងរួមគ្នាដើរតាមប្រាជ្ញារបស់ព្រះយេស៊ូវ? អ្វីៗនឹងមានភាពល្អប្រសើរឡើង បើសិនជាយើងដើរតាមការដឹកនាំរបស់ព្រះអង្គ ដោយផ្តល់ឲ្យអ្នកដទៃ នូវសេចក្តីអាណិត និងសេចក្តីមេត្តាដែលយើងសង្ឃឹមថា គេនឹងផ្តល់ឲ្យយើង។ ពេលណាយើងឲ្យ “អំណោយដ៏ល្អ” ដល់អ្នកដទៃ…
Read article