2025

You are here:
ការ​គ្រប់​គ្រង និង​ព្រះ​ពរ​របស់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដូច្នេះ​បើ​ឯង​រាល់​គ្នា​នឹង​ស្តាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្តី​សញ្ញា​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ​លើស​ជាង​អស់​ទាំង​សាសន៍ ដ្បិត​ផែនដី​ទាំងមូល​ជា​របស់​ផង​អញ» (និក្ខមនំ ១៩:៥)។ ការ​បង្រៀន​អំពី​ការ​ស្តាប់​បង្គាប់​មិន​មាន​ភាព​ពេញ​និយម​ដូច​សម័យ​មុន​ទៀត​ទេ។ តែ​ការ​ស្តាប់​បង្គាប់​មាន​តួនាទី​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ក្នុង​ជីវិត​គ្រីស្ទ​បរិស័ទ។ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​យើង​ឮ​គេ​និយាយ​ថា សូម្បី​តែ​បុគ្គល​ឆ្នើម​បំផុត​ក៏​បាន​បង្ហាញ​អាកប្ប​កិរិយា​អវិជ្ជមាន​ចំពោះ​អ្នក​ដឹក​នាំ​ផង​ដែរ ព្រោះ​យើង​កំពុង​រស់​នៅ​ក្នុង​យុគ​សម័យ​ទាស់​ប្រឆាំង​នឹង​អ្នក​កាន់​អំណាច។ ក្នុង​ពួក​ជំនុំ មាន​អ្នក​ខ្លះ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​បង្រៀន​ដ៏​បរិសុទ្ធ​អំពី​អំណាច​នៃ​ព្រះ​បន្ទូល។ តែ​យើង​ក៏​បាន​ដក​ខ្លួន​យើង​ចេញ​ពី​ព្រះ​ពរ​របស់​ព្រះ​អង្គ​ផង​ដែរ នៅ​ពេល​ណា​យើង​ស្វែង​រក​សេរី​ភាព​តាម​ផ្លូវ​របស់​យើង​ដោយ​ងាក​ចេញ​ពី​អំណាច​របស់​ព្រះ។ កាល​លោក អ័ដាម និង​នាង អេវ៉ា មិន​ស្តាប់​បង្គាប់​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​ក្នុង​សួន​ច្បា​អេដែន ពួក​គេ​ក៏​បាន​ដាច់​ចេញ​ពី​ព្រះ​អង្គ​បាន​សេចក្តី​ថា ពួក​គេ​បាន​បោះបង់​ចោល​ព្រះ​ពរ​នៃ​ព្រះ​វត្ត​មាន​ព្រះ​អង្គ។ ការ​បដិសេធន៍​ការ​គ្រប់​គ្រង​របស់​ព្រះ​តែង​តែ​នាំ​ឲ្យ​មាន​ការ​ដាច់​ចេញ​ពី​ព្រះ​អាទិករ​របស់​យើង និង​ដក​ខ្លួន​ចេញ​ពី​ព្រះ​ពរ​របស់​ព្រះ​អង្គ។ ផ្ទុយ​ទៅ​វិញ ការ​ងាក​មក​រក​ការ​គ្រប់​គ្រង​របស់​ព្រះ​វិញ​តែង​តែ​នាំ​មក​នូវ​​ព្រះ​ពរ​នៃ​ការ​រួបរួម និង​ការ​ប្រកប​គ្នា​ដែល​ព្រះ​ទ្រង់​បាន​រៀប​ចំ​សម្រាប់​រាស្ត្រ​ព្រះ​អង្គ។ ព្រះ​បន្ទូល​សន្យា​អំពី​ការ​គ្រប់​គ្រង និង​ព្រះ​ពរ​របស់​ព្រះ​បាន​សម្រេច ក្នុង​អំឡុង​ពេល​ដែល​ព្រះ​ទ្រង់​ប្រទាន​ក្រឹត្យ​វិន័យ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​សាសន៍​អ៊‌ីស្រាអែល។ ការ​ស្តាប់​បង្គាប់​របស់​ពួក​អ៊‌ីស្រាអែល ចំពោះ​ក្រឹត្យ​វិន័យ​មិន​មែន​ជា​ការ​ប្រឹង​ប្រែង​ទាំង​ប្រថុយ ដើម្បី​ឲ្យ​បាន​សេចក្តី​សង្គ្រោះ​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ វា​គឺ​ជា​ការ​ឆ្លើយ​តប​ចំពោះ​សេចក្តី​សង្គ្រោះ​ដែល​សម្រេច​បាន​រួច​ជា​ស្រេច​សម្រាប់​ពួក​គេ។ ជា​ដំបូង ព្រះ​អង្គ​ឈោង​ទៅ​រក​រាស្ត្រ​ព្រះ​អង្គ ហើយ​ថែរក្សា​ការពារ​រាស្ត្រ​ព្រះ​អង្គ ដោយ​ប្រោស​លោះ​ពួក​គេ និង​រំដោះ​ពួក​គេ​ឲ្យ​រួចពី​ភាព​ជា​ទាសករ​ក្នុង​ទឹកដី​អេស៊ីព្ទ ហើយ​បន្ទាប់​មក ព្រះ​អង្គ​ក៏​បាន​ប្រទាន​ក្រឹត្យ​វិន័យ​ដល់​ពួក​គេ។ ម្យ៉ាង​ទៀត ព្រះ​ទ្រង់​មិន​បាន​ប្រទាន​ក្រឹត្យ​វិន័យ​ធ្វើ​ជា​ការ​យន្ត​ការ​សម្រាប់​ការ​ប្រោស​លោះ ឬ​ជា​ផ្លូវ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​រាស្ត្រ​ព្រះ​អង្គ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ប្រោស​លោះ​ពួក​អ៊‌ីស្រាអែល​ហើយ ព្រះ​អង្គ​បាន​ប្រទាន​ពួក​គេ​នូវ​ក្រឹត្យ​វិន័យ ជា​មធ្យោបាយ​ដើម្បី​បង្ហាញ​ព្រះ​គុណ​ព្រះ​អង្គ ដើម្បី​ឲ្យ​ពួក​គេ​ដឹង​អំពី​របៀប​រស់​នៅ ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ​អង្គ ហើយ​ពិត​ជា​បាន​អរ​សប្បាយ​នឹង​ព្រះ​ពរ​ព្រះ​អង្គ។ បើ​យើង​ធ្វើ​ផ្ទុយ​នឹង​គោលការណ៍​នេះ…

Read article
ភាព​ទាល់​ច្រក​ខាង​វិញ្ញាណ

ទំនុក​ដំកើង ១៤៥:១-៨ ព្រះយេហូវ៉ា​ទ្រង់​ធំ​ប្រសើរ គឺ​គួរ​សរសើរ​យ៉ាង​ក្រៃ​លែង​។ ទំនុក​ដំកើង ១៤៥:៣ ជា​មធ្យម មនុស្ស​ម្នាក់ៗ​បើក​ទូរស័ព្ទ​ខ្លួនឯង​មើល ១៥០ដង ក្នុង​មួយ​ថ្ងៃ​។ សូម​យើង​ចំណាយ​ពេល​បន្តិច ដើម្បី​ពិចារណា​អំពី​រឿង​នេះ​។ លោក​ទ្រីស្ទិន ហារីស(Tristan Harris) ជឿ​ថា ទូរស័ព្ទ​កំពុងតែ​ធ្វើ​ឲ្យ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​វា យ៉ាង​ងប់ងុល ហើយ​វា​ផ្តល់​ឲ្យ​នូវ​គុណវិបត្តិ​ជា​ច្រើន​។ គាត់​ស្ថិត​ក្នុង​ចំណោម​អ្នក​តស៊ូ​មតិ ក្នុង​ខ្សែ​ភាពយន្ត​មួយ ដែល​និយាយ​អំពី​បុគ្គល​ល្បីៗ​មួយ​ចំនួន ក្នុង​ឧស្សាហ៍​កម្ម​បច្ចេកវិទ្យា ដែល​បាន​នាំ​យើង​ចូល​ទៅ​ក្នុង​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​។ ប៉ុន្តែ ពួកគេ​មិន​បាន​លើក​តម្កើង​បណ្តាញ​សង្គម​នោះ​ទេ តែ​ផ្ទុយ​ទៅវិញ ពួកគេ​បាន​ធ្វើ​ការ​ដាស់តឿន អំពី​គុណវិបត្តិ​​របស់​វា ដោយ​បង្ហាញ​ធាតុ​ពិត​នៃ​ការ​រស់នៅ​របស់​យើង នៅ​ក្នុង​បញ្ហា​សង្គម​ដែល​ស្ថិត​ក្នុង​ភាព​ទាល់​ច្រក​។ ពួក​គេ​ថា “យើង​គឺជា​ផលិតផល​។ ការ​ផ្ដោត​អារម្មណ៍​របស់​យើង គឺជា​ផលិតផល​ដែល​បណ្ដាញ​សង្គម​បាន​លក់​ទៅ​ឲ្យ​អ្នក​ផ្សាយ​ពាណិជ្ជកម្ម”។ យើង​ផ្តល់​ឲ្យ​នូវ​ការ​ផ្ដោត​អារម្មណ៍ ទៅលើ​អ្វី​ដែល​យើង​ជឿ​ថា មាន​តម្លៃ ឬ​មាន​ភាព​សក្ដិសម​។ ហើយ​តាម​ពិត យើង​ប្រហែល​ជា​កំពុង​ថ្វាយបង្គំ​អ្វីៗ ដែល​យើង​កំពុង​ផ្ដោត​អារម្មណ៍​ទៅលើ​។ ពាក្យ​ទាល់​ច្រក​ឆ្លុះ​បញ្ចាំង​អំពី​ស្ថានភាព​មួយ ដែល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​។ ហើយ​ប្រហែល​មិន​ដឹង​ទេ​ថា យើង​កំពុង​ប្រឈម​មុខ​ដាក់​ស្ថានភាព​ទាល់​ច្រក ក្នុង​ជីវិត​ខាង​វិញ្ញាណ​របស់​យើង ដោយ​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ​ថា យើង​ត្រូវ​ផ្តល់​ការ​ចាប់​អារម្មណ៍​ទៅលើ​នរណា និង​ទៅលើ​អ្វី? ឬ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា តើ​យើង​កំពុង​ថ្វាយបង្គំ​នរណា ឬ​ថ្វាយបង្គំ​អ្វី? អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​បញ្ជាក់​ច្បាស់​អំពី​ការ​សម្រេច​ចិត្ត​របស់​គាត់ គឺ​ដូច​ដែល​គាត់​បាន​ពោល​ឡើង​ថា…

Read article
មើល​ឃើញ​ព្រះ​គ្រីស្ទ នៅ​ក្នុង​ព្រះ​គម្ពីរ (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

«ឱ​ពួក​សាសន៍​អ៊‌ីស្រាអែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ ព្រះ​យេស៊ូវ​ជា​អ្នក​ស្រុក​ណាសារ៉ែត…» (កិច្ចការ ២:២២)។ ពេល​វេលា​បាន​កន្លង​ផុត​ទៅ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពេល​ខ្ញុំ​កំពុង​លង់​លក់​ក្នុង​ដំណេក​នៅ​ពេល​យប់ ខ្ញុំ​ស្រាប់តែ​កើត​មាន​ទម្លាប់​ភ្ញាក់​ពាក់​កណ្ដាល​អាធ្រាត្រ។ ការ​ព្រួយ​បារម្ភ​ច្រើន​តែ​វាយលុក​ចូល​ក្នុង​គំនិត​ខ្ញុំ នាំ​ឲ្យ​មាន​ការ​រំខាន​ដល់​ដំណេក​របស់​ខ្ញុំ ហើយ​ក្នុង​នាម​ខ្ញុំ​ជា​គ្រូ​គង្វាល វា​ជា​រឿង​ធម្មតា​ទេ​ដែល​ខ្ញុំ​មាន​ការ​បារម្ភ​អំពី​ការ​បង្រៀន​របស់​ខ្ញុំ បាន​ជា​ខ្ញុំ​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​កំពុង​តែ​មើល​ឃើញ និង​បង្រៀន​អំពី​ព្រះ​គ្រីស្ទ​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ និង​ស្រប​តាម​ព្រះ​គម្ពីរ​ឬ​ទេ? ការ​រៀន​ព្រះ​គម្ពីរ​ប៊ីប ដោយ​មិន​បាន​ផ្ដោត​ទៅ​លើ​ព្រះ​គ្រីស្ទ គឺ​ជា​បញ្ហា​ដែល​អាច​កើត​មាន។ យើង​ប្រហែល​ជា​មាន​មោទនភាព ចំពោះ​ការ​ចេះ​ដឹង​របស់​យើង​ខាង​ព្រះ​បន្ទូល​តាម​វិធី​សាស្ត្រ​ជា​ប្រព័ន្ធ តែ​អាកប្ប​កិរិយា​ដូច​នេះ​នាំ​ឲ្យ​យើង​មាន​ហានិភ័យ នៅ​ពេល​ដែល​យើង​ផ្ដោត​ទៅលើ​វិធី​សាស្ត្រ​របស់​យើង​ខ្លាំង​ពេក ធ្វើ​ឲ្យ​យើង​ខកខាន​មិន​បាន​ឃើញ​ព្រះ​គ្រីស្ទ​ក្នុង​ការ​សិក្សា​ព្រះ​បន្ទូល។ ក្នុង​បទ​គម្ពីរ​កិច្ចការ​ជំពូក២ នៅ​ពេល​ដែល​សាវ័ក ពេត្រុស និយាយ​ទៅ​កាន់​ហ្វូង​មនុស្ស គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា «ឱ​ពួក​សាសន៍​អ៊‌ីស្រាអែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ» (ពាក្យ​សម្ដី​របស់​គាត់ ហាក់​ដូច​ជា​មាន​ការ​បង្គាប់​បញ្ជា តើ​មែន​ទេ?)។ ហើយ​សូម​យើង​កត់​សម្គាល់​ថា បន្ទាប់​មក គាត់​មាន​ប្រសាសន៍​ទៀត​ថា «ព្រះ​យេស៊ូវ ជា​អ្នក​ស្រុក​ណាសារ៉ែត…»។ គាត់​មិន​បាន​ចាប់​ផ្ដើម​ការ​ចែកចាយ ដោយ​និយាយ​អំពី​តម្រូវ​ការ​របស់​ពួក​បណ្តាជន ឬ​ដោយ​បង្ហាញ​អត្ថ​ប្រយោជន៍​ទាំង​អស់​របស់​ដំណឹង​ល្អ ឬ​ក៏​បង្ហាញ​គោល​លទ្ធិ​នៃ​ជំនឿ ឬ​មួយ​លើក​ឡើង​អំពី​ទស្សនៈ​ជា​បន្ត​បន្ទាប់ សម្រាប់​ឲ្យ​មនុស្ស​ពិចារណា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ប្រាប់​គេ​តែ​ម្តង​ថា ព្រះ​យេស៊ូវ​ជា​នរណា ហេតុ​អ្វី​ព្រះ​អង្គ​បាន​យាង​មក ហើយ​ព្រះ​អង្គ​បាន​ធ្វើ​អ្វី​ខ្លះ។ ការ​បង្រៀន​របស់​លោក ពេត្រុស គឺ​បាន​បាញ់​សំដៅ​ទៅ​រក​ចិត្ត​មនុស្ស​ដោយ​ផ្ទាល់​ដោយ​បាន​ចាក់​ឫស​ក្នុង​ព្រះ​គុណ ហើយ​ផ្តោត​ទៅ​លើ​ព្រះ​គ្រីស្ទ។ ការ​បង្រៀន​ដូច​នេះ​នាំ​ឲ្យ​គាត់​មាន​បញ្ហា…

Read article
មាន​តម្លៃ​ចំពោះ​ព្រះវរបិតា

វិវរណៈ ៥:៧-១៤ តួ​មាន​ជីវិត​ទាំង៤ និង​ពួក​ចាស់ទុំ២៤នាក់ … កាន់​ស៊ុង និង​ពាន​មាស ដែល​ពេញ​ដោយ​គ្រឿង​ក្រអូប​រៀង​ខ្លួន ឯ​គ្រឿង​ក្រអូប នោះ​ជា​សេចក្តី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ​។ វិវរណៈ ៥:៨ ឪពុក​របស់​ខ្ញុំ​មាន​កូន​កាំបិត​ចាស់​​មួយ​ដែល​រិចរិល និង​មាន​ពណ៌​ស្រ​អាប់ ដោយ​ឆ្លង​កាត់​ពេល​វេលា​ជា​យូរ​មក​ហើយ​។ ផ្លែ​កាំបិត​នោះ​បាន​ឆែប ហើយ​ដង​​របស់​វា​​ក៏​មាន​ស្នាម​ទ្រុឌ តែ​វា​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ ដែល​គាត់​បាន​ទុក​ក្នុង​ប្រអប់ ក្នុង​ទូរ​ខោអាវ​របស់​គាត់ រហូត​ដល់​ពេល​ដែល​គាត់​ប្រគល់​វា​មក​​ឲ្យ​ខ្ញុំ​។ គាត់​ប្រាប់​ខ្ញុំ​ថា កាំបិត​នេះ ស្ថិត​ក្នុង​ចំណោម​កេរ​ដំណែល​បន្តិច​បន្តួច​ដែល​គាត់​ទទួល​បាន​ពី​ជីតា​របស់​ខ្ញុំ​។ តា​របស់​ខ្ញុំ​បាន​លាចាក​លោក កាល​ឪពុក​របស់​ខ្ញុំ​នៅ​ក្មេង​នៅឡើយ ហើយ​ឪពុក​របស់​ខ្ញុំ​បាន​ចាត់​ទុក​កាំបិត​របស់​គាត់ ជា​វត្ថុ​មាន​តម្លៃ​។ ព្រះ​គម្ពីរប៊ីប​បាន​ប្រាប់​យើង​ថា ព្រះអម្ចាស់​ក៏​មាន​ទ្រព្យ​សម្បត្តិ ដែល​យើង​មិន​នឹក​ស្មាន​ដល់​ផង​ដែរ​។ កណ្ឌ​គម្ពីរ​វិវរណៈ បាន​ពិពណ៌នា​ថា នៅ​ជុំ​វិញ​បល្ល័ង្ក​របស់​ព្រះ​នៅ​ស្ថាន​សួគ៌ មាន “តួ​មាន​ជីវិត​ទាំង៤” និង​ពួក​ចាស់ទុំ២៤នាក់ ក្រាប​ចុះ ដើម្បី​ថ្វាយបង្គំ​ព្រះយេស៊ូវ(ជំពូក ៤-៥)។ ចាស់ទុំ​ម្នាក់ៗ​កំពុង​កាន់ “ស៊ុង និង​ពាន​មាស ដែល​ពេញ​ដោយ​គ្រឿង​ក្រអូប​រៀង​ខ្លួន ឯ​គ្រឿង​ក្រអូប នោះ​ជា​សេចក្តី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ”(៥:៨)។ នៅ​សម័យ​បុរាណ គ្រឿង​ក្រអូប​ជា​វត្ថុ​មាន​តម្លៃ សម្រាប់​ឲ្យ​ពួក​ស្តេច​ប្រើ(សូម​យើង​គិត​អំពី មាស កំញាន និង​គ្រឿង​ក្រអូប ដែល​​ពួក​ហោរ​​បាន​ថ្វាយ​ព្រះយេស៊ូវ ក្នុង​បទ​គម្ពីរ ម៉ាថាយ…

Read article
ព្រះ​យេស៊ូវ​ឈរ​ក្នុង​ចំណោម​យើង (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

«នៅ​ថ្ងៃ​ដំបូង​ក្នុង​អា​ទិត្យ​នោះ​ឯង លុះ​ព្រលប់​ហើយ កាល​ទ្វារ​ទាំង​អស់​នៅ​កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា បាន​បិទ ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា នោះ​ព្រះ​យេស៊ូវ​ទ្រង់​យាង​មក​ឈរ​នៅ​កណ្ដាល​ពួក​សិស្ស មាន​ព្រះ​បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ» (យ៉ូហាន ២០:‌១៩)។ កាល​ព្រះ​យេស៊ូវ​បង្ហាញ​អង្គ​ទ្រង់​ជា​លើក​ទី​មួយ​ឲ្យ​ពួក​សាវ័ក​ឃើញ បន្ទាប់​ពី​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ពួក​គេ​កំពុង​លាក់​ខ្លួន ក្នុង​បន្ទប់​បិទ​ជិត ដោយ​ការ​ភ័យ​ខ្លាច​ការ​អ្វី​ដែល​ពួក​អាជ្ញាធរ​នឹង​ធ្វើ បន្ទាប់​ពី​បាន​ចាប់​អ្នក​ដឹក​នាំ​របស់​ពួក​គេ​ឆ្កាង​ហើយ។ តែ​ទ្វា​ដែល​បាន​ចាក់​សោ​ជាប់ មិន​អាច​រា​រាំង​ព្រះ​យេស៊ូវ​បាន​ទេ! គ្មាន​អ្វី​រា​រាំង​ព្រះ​អង្គ​មិន​ឲ្យ​យាង​ចូល​ក្នុង​ជីវិត​របស់​ពួក​គេ​ជា​ថ្មី ដោយ​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​ពួក​គេ​ដឹង​ថា ព្រះ​អង្គ​ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​ពួក​គេ និង​ជា​ក្តី​សង្ឃឹម​ដ៏​រស់​សម្រាប់​ពួក​គេ។ ព្រះ​អង្គ​អាច​ទត​ឃើញ ស្តាប់​ឮ ប៉ះ និង​ជ្រាប​អំពី​យើង ហើយ​ព្រះ​អង្គ​អាច​ចូល​ក្នុង​ជីវិត​យើង​យ៉ាង​ដូច​នេះ​ផង​ដែរ។ ទោះ​យើង​កំពុង​នៅ​ទីណា ឬ​បាន​ធ្វើ​អ្វី​ក៏​ដោយ ក៏​ព្រះ​គ្រីស្ទ​អាច​ចូល​ក្នុង​ជីវិត ទុក្ខ​លំបាក ភាព​ងងឹត ការ​ភ័យ​ខ្លាច និង​ការ​សង្ស័យ​របស់​យើង ហើយ​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​យើង​បាន​ឃើញ និង​ស្គាល់ ដោយ​ប្រកាស​ថា «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ»។ ប្រហែល​ជា​អ្នក​មាន​ការ​សង្ស័យ ដូច​សាវ័ក ថូម៉ាស ដោយ​ប្រញាប់​ចោទ​សួរ អំពី​បញ្ហា​នៃ​សេចក្តី​ជំនឿ។ សំណួរ​មាន​ប្រយោជន៍​ចំពោះ​យើង​ក្នុង​កម្រិត​ខ្លះ។ លោក ថូម៉ាស បាន​ទូល​សួរ​ព្រះ​យេស៊ូវ ដោយ​ត្រង់ៗ ជា​ពិសេស​គាត់​បាន​ទូល​ព្រះ​អង្គ​ថា បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល​នៅ​ព្រះ​ហស្ត​ទ្រង់ ទាំង​លូក​ម្រាម​ទៅ​ក្នុង​ស្នាម​ដែក​គោល​នោះ ហើយ​លូក​ដៃ​ខ្ញុំ​ទៅ​ក្នុង​ចំហៀង​ទ្រង់ នោះ​ខ្ញុំ​មិន​ព្រម​ជឿ​ទេ។ រួច​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ ថូម៉ាស…

Read article
មិន​រអ៊ូរទាំ​ដាក់​ព្រះ

និក្ខមនំ ១៥:២២-២៧ លោក​ក៏​អំពាវនាវ​ដល់​ព្រះយេហូវ៉ា រួច​ទ្រង់​បង្ហាញ​ដើមឈើ១ ឲ្យ​លោក​បោះ​ទៅ​ក្នុង​ទឹក នោះ​ទឹក​ក៏​ត្រឡប់​ទៅ​ជាសាប​វិញ​។ និក្ខមនំ ១៥:២៥ មាន​ពេល​មួយ​អាឡិច(Alex) បាន​ទទួល​ការ​ឆ្លើយតប ចំពោះ​ការ​អធិស្ឋាន​របស់​គាត់ នៅ​ពេល​ដែល​​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង បាន​ចេញ​ថ្លៃ​ព្យាបាល​ធ្មេញ​របស់​គាត់ លើស​ពី​ការ​រំពឹង​គិត​របស់​គាត់​។ ឥឡូវ​នេះ គាត់​ចាំបាច់​ត្រូវ​ទទួល​ការ​ព្យាបាល​ធ្មេញ​មួយ​ទៀត​។ គាត់​ក៏​បាន​ត្អូញត្អែរ​ថា តើ​ខ្ញុំ​អាច​ទៅ​រក​លុយ​បង់​ថ្លៃ​ពេទ្យ នៅ​ទីណា? ពេល​នោះ គំនិត​របស់​គាត់​មាន​ពេញ​ទៅ​ដោយ​ការ​ពិបាក​ចិត្ត ចំពោះ​ការ​ចំណាយ​ដ៏​ច្រើនលើស​សមត្ថភាព​របស់​គាត់​។ ទោះជា​យ៉ាងណា​ក៏ដោយ ពេល​កំណត់​ដែល​ត្រូវ​បង់​ថ្លៃ​ពេទ្យ​ធ្មេញ​ក៏បាន​មកដល់ គាត់​ក៏បាន​ទទួល​អំណោយ​ជា​ទឹក​ប្រាក់ ពី​សាច់​ញាតិ​របស់​គាត់​។ អាឡិច​ក៏​បាន​និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​ខ្មាសអៀន​​ណាស់​។ ខ្ញុំ​បាន​ឃើញ​ព្រះ​ទ្រង់​បំពេញ​តម្រូវការ​របស់​ខ្ញុំ តាម​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង និង​សាច់​ញាតិ​របស់ខ្ញុំ​ហើយ​។ ខ្ញុំ​មិន​គួរ​ត្អូញត្អែរ​ទេ តែ​ត្រូវ​ទូល​សូម​ជំនួយ​ពី​ព្រះអង្គ​វិញ”។ កាល​ពួក​អ៊ីស្រាអែល​ចូល​វាល​រហោស្ថាន​ស៊ើរ ពួកគេ​ក៏​ទើបតែ​បាន​ដក​ពិសោធន៍​ជាមួយនឹង​ការ​ប្រោស​លោះ​របស់​ព្រះ ក្នុង​សមុទ្រ​ក្រហម(និក្ខមនំ ១៤)។ ទោះជា​យ៉ាងណា​ក៏ដោយ ពួកគេ​ហាក់​ដូចជា​បាន​ភ្លេច​ជំនួយ ដែល​ជា​​ការ​អស្ចារ្យ​នេះ ខណៈ​ពេល​ដែល​ពួកគេ​រអ៊ូរទាំ អំពី​ការ​ខ្វះ​ទឹកផឹក ក្នុង​វាល​រហោស្ថាន(១៥:២២-២៤)។ ពាក្យ “រអ៊ូរទាំ” ក្នុង​ព្រះ​គម្ពីរ​ភាសា​ហេព្រើរ គឺ​សំដៅ​ទៅលើ​ការ​បះបោរ​ទាស់​នឹង​ព្រះ​។ ការ​ឆ្លើយតប​របស់​ពួក​អ៊ីស្រាអែល​ដោយ​ចិត្ត​ជូរ​ល្វីង គឺ​ផ្ទុយ​នឹង​លោក​ម៉ូសេ ដែល​បាន​ទូល​សូម​ជំនួយ​ពី​ព្រះអង្គ(ខ.២៥)។ ក្រោយមក ព្រះអម្ចាស់​ក៏បាន​ប្រទាន​ទឹក​ឲ្យ​រាស្រ្ត​ព្រះ​អង្គ​ផឹក ដោយ​ព្រះគុណ​ព្រះអង្គ​(ខ.២៥-២៧)។ ក្នុង​ពេល​ដែល​យើង​មាន​តម្រូវការ យើង​អាច​ជៀស​វា​ង​ការ​រអ៊ូរទាំ…

Read article
កន្លែង​ថ្មី​សម្រាប់​ព្រះ​អង្គ​គង់​នៅ (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

«ឯ​ទេវតា ដែល​និយាយ​មក​ខ្ញុំ នោះ​ក៏​មាន​កាន់​រង្វាស់​មាស ដើម្បី​នឹង​វាស់​ទីក្រុង និង​ទ្វារ ហើយ​កំផែង​ក្រុង​ដែរ ទីក្រុង​នោះ​មាន​រាង៤ជ្រុង បណ្តោយ​នឹង​ទទឹង​ស្មើ​គ្នា ទេវតា​ក៏​យក​រង្វាស់​ទៅ​វាស់​ទីក្រុង ឃើញ​មាន១២ពាន់​ស្តាដ ឯ​បណ្តោយ ទទឹង ហើយ​កម្ពស់​ក៏​ស្មើ​គ្នា​ទាំង​អស់» (វិវរណៈ ២១:១៥-១៦)។ កាល​ពី​ដើម ព្រះ​អម្ចាស់​គង់​នៅ​ក្នុង​ចំណោម​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ព្រះ​អង្គ​ក្នុង​ព្រះ​វិហារ ក្នុង​ទីក្រុង​យេរូសាឡឹម តែ​ក្រោយ​មក ព្រះ​វិហារ​​ក៏បាន​បាក់​បែក។ បន្ទាប់​ពី​ស្ដេច នេប៊ូក្នេសា នៃ​ចក្រភព​បាប៊ីឡូន​បាន​បំផ្លិច​បំផ្លាញ​ព្រះ​វិហារ ហើយ​ព្រះ​អម្ចាស់​ក៏​បាន​សន្យា​ថា ព្រះ​អង្គ​នឹង​សង់​ព្រះ​វិហារ​ថ្មី​មួយ​ទៀត (អេសេគាល ៤០-៤៣)។ ទោះ​ព្រះវិហារ​ទី​ពីរ​ត្រូវ​បាន​សាងសង់​ឡើង​វិញ​ហើយ​ក៏​ដោយ ក៏​ព្រះ​វិហារ​នោះ​គ្រាន់​តែ​ជា​ស្រមោល​នៃ​ព្រះ​វិហារ​ទី​មួយ ហើយ​មិន​បាន​សម្រេច​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ​ទេ (ហាកាយ ២:២-៣) គឺ​ព្រះ​បន្ទូល​សន្យា ដែល​បាន​សម្រេច​តាម​រយៈ​ព្រះ​ជន្ម ការ​សុគត ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ ព្រម​ទាំង​ការ​យាង​ឡើង​នគរ​ស្ថាន​សួគ៌​វិញ (យ៉ូហាន ២:១៩-២២)។ ក្នុង​ព្រះ​វិហារ​នោះ ព្រះ​វត្ត​មាន​ព្រះ​អង្គ​បាន​គង់​នៅ ដោយ​ផ្ដោត​ទៅ​លើ​កន្លែង​បរិសុទ្ធ​បំផុត ដែល​គេ​បាន​សាង​សង់​ជា​បន្ទប់​បួន​ជ្រុង​ស្មើ​ដ៏​ឥត​ខ្ចោះ។ មាន​តែ​ស​ម្ដេច​សង្ឃ​ទេ ដែល​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​កន្លែង​នោះ​បាន​តែ​មួយ​ឆ្នាំ​ម្តង។ ជា​ច្រើន​សតវត្សរ៍​ក្រោយ​មក ព្រះ​វិហារ​ទី​មួយ​គ្រាន់​តែ​ជា​អ្វី​ដែល​គេ​បាន​នឹក​ចាំ​ប៉ុណ្ណោះ ប៉ុន្តែ​សាវ័ក យ៉ូហាន បាន​ទទួល​ការ​បើក​សម្ដែង​អំពី​ទីក្រុង​ថ្មី​នៃ​នគរ​ព្រះ​ដ៏​អស់​កល្ប ដែល​មាន​ការ​ពិពណ៌នា​ថា ទីក្រុង​នោះ​មាន​បួន​ជ្រុង​ស្មើ​ឥត​ខ្ចោះ តែ​មិន​មែន​មាន​ទីតាំង​ក្នុង​អគារ​ណា​មួយ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​នោះ​ទេ តែ​មាន​ក្រឡា​ផ្ទៃ​ធំ​ប៉ុន​ពិភពលោក​ដែល​គេ​បាន​ស្គាល់…

Read article
ព្រះ​អង្គ​បាន​អត់​ទោស​ឲ្យ​គ្រប់​យ៉ាង

លូកា ១៥:១៧-២៤ ដ្បិត​កូន​អញ​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ ហើយ​បាន​ឃើញ​មកវិញ នោះ​គេ​ក៏​បរិភោគ​សប្បាយ​ទាំង​អស់​គ្នា​ទៅ​។ លូកា ១៥:២៤ ក្នុង​រឿង​ខ្លី​ដែល​លោក​អឺនេស ហ៊ែមីងវេយ(Ernest Hemingway) បាន​និពន្ធ គាត់​បាន​ពិពណ៌នា អំពី​បុរស​ជា​ឪពុក​ជា​ជាតិ​អេស្ប៉ាញ​​ម្នាក់ ដែល​ចង់​មាន​ការ​ផ្សះផ្សា​រ​ជាមួយ​កូន​ប្រុស​របស់​គាត់ ដែល​បាន​វង្វេង​ចេញពី​គ្រួសារ​។ គាត់​ក៏បាន​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​​ការ​សែត​​ប្រចាំ​ដំបន់​យ៉ាង​ដូច​នេះ​ថា ប៉ាកូ(PACO) សូម​កូន​មក​ជួប​ប៉ា​នៅ​​សណ្ឋាគារ​ម៉ុនតាណា នៅពេល​ថ្ងៃ​ត្រង់ នៅ​ថ្ងៃ​អង្គារ​នេះ​។ ប៉ា​បាន​អត់​ទោស​ឲ្យ​កូន​គ្រប់​យ៉ាង​។ នៅពេល​ដែល​បុរស​ជា​ឪពុក​ទៅដល់​កន្លែង​នោះ គាត់​ក៏បាន​ឃើញ​មនុស្ស​មួយ​ហ្វូង​កំពុង​រង់​ចាំ​គាត់​។ មាន​មនុស្ស៨០០នាក់ មាន​ឈ្មោះ ប៉ាកូ បាន​ឆ្លើយតប ចំពោះ​ការ​ផ្សព្វផ្សាយ​របស់​គាត់ ដោយ​ចិត្ត​ចង់​ទទួល​ការ​អត់ឱន​ទោស​ពី​ឪពុក​របស់​ពួក​គេ​រៀងៗ​ខ្លួន​។ រឿង​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​ជម្រៅ​ចិត្ត​របស់​យើង ដែល​ស្រេក​ឃ្លាន​ការ​អត់ឱន​ទោស ហើយក៏​បាន​រំឭក​ខ្ញុំ អំពី​រឿង​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ផង​ដែរ​។ ក្នុង​រឿង​នោះ បុរស​វ័យ​ក្មេង​ម្នាក់​បាន​ចាក​ចេញពី​ឪពុក​របស់​ខ្លួន ទៅ​ស្វែងរក​ជីវិត​ដែល​សប្បាយ​រីករាយ តែ​មិន​យូរ​ប៉ុន្មាន​ គាត់​ក៏បាន​ធ្លាក់​ខ្លួន(លូកា ១៥:១៣-១៤)។ ពេល​ដែល​គាត់ “ភ្ញាក់​ខ្លួន” ហើយ​វិលត្រឡប់​មក​ផ្ទះ​វិញ(ខ.១៧) ឪពុក​របស់​គាត់​ក៏​បាន​រត់​មក​ឱប​គាត់ មុន​ពេល​ដែល​គាត់​មាន​ឱកាស​​និយាយ​សុំ​ទោស(ខ.២០)។ បុរស​ជា​ឪពុក​ក៏បាន​និយាយ​ទាំង​ទឹក​ភ្នែក ដោយ​អំណរ​ថា “ដ្បិត​កូន​អញ​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ ហើយ​បាន​ឃើញ​មកវិញ នោះ​គេ​ក៏​បរិភោគ​សប្បាយ​ទាំង​អស់​គ្នា​ទៅ”(ខ.២៤)។ ក្នុង​រឿង​នេះ…

Read article
ការ​រំពឹង​គិត​ដ៏​ឧស្សាហ៍ (សៀវភៅសេចក្តីពិតសម្រាប់ជីវិត)

«ខ្លួន​យើង​រាល់​គ្នា​ដែល​មាន​ផល​ជា​ដំបូង​របស់​ព្រះ​វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់​ចាំ​ទំរាំ​ការ​ទទួល​ជា​កូន​ចិញ្ចឹម គឺ​ជា​សេចក្តី​ប្រោស​លោះ​ដល់​រូប​កាយ​យើង​ផង» (រ៉ូម ៨:២៣)។ ការ​ដក​ពិសោធន៍​នឹង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​មាន​ភាព​អស្ចារ្យ តែ​ក៏​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដែរ។ យើង​បាន​ទទួល​ការ​អត់​ទោស​បាប​ហើយ។ ព្រះ​អង្គ​បាន​ទទួល​ចិញ្ចឹម​យើង​ក្នុង​គ្រួសារ​ព្រះ​អង្គ។ យើង​អរ​សប្បាយ​នឹង​ការ​ប្រកប​គ្នា​ដែល​មាន​ភាព​ជ្រាល​ជ្រៅ​ជាង​ទំនាក់​ទំនង​ធម្មតា។ យើង​មាន​ក្តី​សង្ឃឹម​ពិត​ប្រាកដ​ថា នឹង​បាន​ទៅ​រស់​នៅ​ក្នុង​នគរ​ស្ថាន​សួគ៌ ដែល​នឹង​នាំ​ឲ្យ​យើង​មាន​ការ​រំពឹង​ចង់​បាន​យ៉ាង​ខ្លាំង។ យើង​មាន​ព្រះ​វិញ្ញាណ​នៃ​ព្រះ ជា​ព្រះ​ដែល​គង់​នៅ​ក្នុង​ចិត្ត​យើង។ តែ​ទោះ​ជា​យ៉ាង​ណា ព្រះ​អង្គ​មិន​បាន​ដក​យើង​ចេញ​ពី​ភាព​ពិត​នៃ​ជីវិត​ក្នុង​លោកីយ៍​ដែល​មាន​បាប​ទេ។ យើង​នៅ​តែ​អាច​មាន​ចិត្ត​នឿយណាយ ការ​ឈឺ​ចាប់​ក្នុង​ចិត្ត ការ​ខក​ចិត្ត និង​ការ​ត្អូញត្អែរ។ ខណៈ​ពេល​ដែល​យើង​មាន​ជីវិត​រស់​នៅ​លើ​ផែនដី យើង​បាន​ស្គាល់​រស់​ជាតិ​នៃ​ស្ថាន​សួគ៌​បន្តិច​បន្តួច​ដែរ តែ​យើង​មិន​ទាន់​បាន​ទៅ​ដល់​ស្ថាន​សួគ៌​នៅឡើយ​ទេ។ ជំនឿ​របស់​គ្រីស្ទ​បរិស័ទ មិន​បាន​ធ្វើ​ឲ្យ​យើង​រួច​ផុត​ពី​ភាព​ពុក​ផុយ ឬ​បាប​ទេ។ យើង​នៅ​តែ​មាន​ជំនឿ ហើយ​រូបកាយ​យើង​ក៏​ទន់​ខ្សោយ​ជា​លំដាប់។ យើង​បន្ត​ត​យុទ្ធ​នឹង​បាប ហើយ​ជួប​ប្រទះ​ការ​ប្រឆាំង​មក​លើ​ជំនឿ​យើង។ ជា​ការ​ពិត​ណាស់ គឺ​ដូច​ដែល​ក្រុម​ទេវ​វិទូ វេស្តមីនស្ទ័រ បាន​បក​ស្រាយ កាលពី​សតវត្សរ៍ទី១៧​ថា ជីវិត​គ្រីស្ទ​បរិស័ទ​កំពុង​តែ​ជាប់​នៅ​ក្នុង «សង្គ្រាម» ទាស់​ប្រឆាំង​នឹង​បាប​ដែល​នៅ​តែ​បន្ត និង​មិន​អាច​សម្រុះ​សម្រួល​បាន1។ យើង​ងាយ​នឹង​ជាប់​ខ្លួន​ក្នុង​ភាព​ស្មុកស្មាញ​នៃ​រឿង​ខាង​វិញ្ញាណ និង​ខាង​ទេវសាស្ត្រ ខណៈ​ពេល​ដែល​យើង​កំពុង​ត​យុទ្ធ​នឹង​បាប។ យើង​ប្រហែល​ជា​ឆ្ងល់​ថា «ហេតុ​អ្វី​ខ្ញុំ​នៅតែ​មិន​ស្តាប់​បង្គាប់​ព្រះ?» ស្ថិត​ក្នុង​ពេល​បែប​នេះ យើង​ចាំ​បាច់​ត្រូវ​ចង​ចាំ​ថា ពេល​វេលា​ទាំង​៣នៃ​សេចក្តី​សង្គ្រោះ ដែល​មាន​ការ​បក​ស្រាយ​សង្ខេប​អំពី​ព្រះ​រាជ​កិច្ច​របស់​ព្រះ​ក្នុង​ជីវិត​របស់​គ្រីស្ទ​បរិស័ទ។ បើ​យើង​នៅ​ក្នុង​ព្រះ​គ្រីស្ទ​ហើយ នោះ​យើង​បាន​សង្គ្រោះ​ឲ្យ​រួចពី​ទោស​របស់​បាប​ហើយ។ ក្នុង​ន័យ​អតីត​កាល យើង​គ្មាន​អ្វី​ដែល​ត្រូវ​ភ័យ​ខ្លាច នៅ​ថ្ងៃ​ជំនុំ​ជម្រះ​ទេ…

Read article
សេចក្តី​សប្បុរស​មាន​ជ័យ​ជម្នះ

១ពេត្រុស ៣:៨-១២ កាល​សេចក្តី​សប្បុរស របស់​ព្រះ​ដ៏​ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​យើង និង​សេចក្តី​ស្រឡាញ់ របស់​ទ្រង់​ដល់​មនុស្ស បាន​លេច​មក​ឲ្យ​ឃើញ នោះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង​។ ទីតុស ៣:៤-៥ លោក​ជែកគី រ៉ូប៊ីនសិន(Jackie Robinson) គឺជា​កីឡាករ​អាមេរិក​ស្បែក​ខ្មៅ​ទីមួយ ដែល​បាន​ចូល​រួម​ក្នុង​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​បេសប៊ល ក្នុង​ការ​ប្រកួត ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​តំបន់​ឧទ្យាន​សែប ក្នុង​រដ្ឋ​ភីឡាដេភា នៅ​ថ្ងៃទី៩ ខែ​ឧសភា ឆ្នាំ១៩៤៧​។ នៅ​ថ្ងៃ​នោះ ដូរីស(Doris) ជា​ក្មេង​អាយុ១០ឆ្នាំ កំពុង​ឈរ​ទស្សនា​ការ​ប្រកួត ពី​ជួរ​កៅអី​ជាន់​ខាងលើ ជាមួយ​ឪពុក​របស់​នាង​។ នៅពេល​ដែល​បុរស​ស្បែក​ខ្មៅ​ម្នាក់​ ដែល​មាន​វ័យ​ចំណាស់ ដើរមក​អង្គុយ​នៅ​លើ​កៅអី នៅ​ក្បែរ​ពួកគេ ឪពុក​របស់​នាង​ក៏​បាន​និយាយរក​គាត់​មុន​។ ដូរីស​ក៏​បាន​និយាយ​ថា ការ​សន្ទនា​របស់​នាង​ជាមួយ​គាត់​អំពី​ការ​ដាក់​ពិន្ទុ ក្នុង​ការ​ប្រកួត​នោះ បាន​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា “នាង​ជា​មនុស្ស​ពេញវ័យ”។ ក្រោយមក នាង​ក៏​បាន​រៀបរាប់​ថា នាង​មិន​ដែល​ភ្លេច​គាត់ ឬ​ភ្លេច​ស្នាម​ញញឹម​នៅ​លើ​មុខ​គាត់​ទេ​។ ការ​ទំនាក់​ទំនង​ដ៏​រីករាយ​រវាង​ដូរីស ជា​ក្មេង​ស្រី​ស្បែក​ស ជាមួយ​បុរស​ចំណាស់​ចិត្ត​ល្អ ដែល​មាន​ឪពុក​ម្តាយ​ជា​ទាសករ គឺជា​ពេល​ដែល​មិន​អាច​ភ្លេច​បាន នៅ​ថ្ងៃ​នោះ​។ ទោះជា​យ៉ាងណា​ក៏ដោយ ពេល​នោះ​មាន​ភាព​ផ្ទុយ​ស្រឡះ​ពី​ពេល​ផ្សេង​ទៀត ដែល​បុរស​វ័យ​ចំណាស់​នោះ បាន​ជួប​ប្រទះ ក្នុង​ការ​ប្រកួត​ផ្សេង​ទៀត ក្នុង​រដូវ​កាល​នៃ​ការ​ប្រកួត​ឆ្នាំ​ដដែល​នោះ​។ គាត់​បាន​នឹក​ចាំ​ថា “កាល​នោះ…

Read article