2025

You are here:
អុីស្រាអែល​ពិត​ប្រាកដ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ក្នុង​គ្រា​នោះ​ដែល​អ៊‌ីស្រាអែល​នៅ​ក្មេង​នៅ​ឡើយ​នោះ​អញ​បាន​ស្រឡាញ់​វា ក៏​បាន​ហៅ​កូន​អញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។ ពួក​ហោរា​បាន​ហៅ​គេ​ជា​ច្រើន​ដង​ប៉ុណ្ណា នោះ​គេ​បាន​ឃ្លាត​ឆ្ងាយ​ទៅ​ប៉ុណ្ណោះ​ឯង គេ​បាន​ថ្វាយ​យញ្ញ​បូជា​ដល់​អស់​ទាំង​ព្រះ​បាល ព្រម​ទាំង​ដុត​កំញាន​ថ្វាយ​ដល់​រូប​ធ្លាក់​ផង» (ហូសេ ១១:១-២)។ កាល​ព្រះ​យេស៊ូវ​ប្រសូត នាង ម៉ារា និង​លោក យ៉ូសែប បាន​នាំ​ព្រះ​អង្គ​ទៅ​នគរ​អេស៊ីព្ទ ដើម្បី​ការពារ​ព្រះ​អង្គ ពី​ការ​បៀតបៀន​របស់​ស្ដេច ហេរ៉ូឌ។ នៅ​ពេល​ដែល​សាវ័ក ម៉ាថាយ បាន​កត់​ត្រា​អំពី​ព្រឹត្តិការណ៍​នេះ គាត់​បាន​ដក​ស្រង់​ខ​គម្ពីរ​ពី​កណ្ឌ​ហូសេ ដែល​បាន​កត់​ទុក​កាល​ពី​​ជាង៧​សតវត្សរ៍​មុន ហើយ​ពន្យល់​ថា ខ​គម្ពីរ​ទាំង​នោះ ជា​បទ​ទំនាយ​ដែល​ព្រះ​យេស៊ូវ​បាន​សម្រេច​ហើយ (ម៉ាថាយ ២:១៣-១៥)។ តែ​ពាក្យ​ពេចន៍​ក្នុង​បទ​គម្ពីរ​ហូសេ​នេះ មិន​បាន​និយាយ​សំដៅ​ទៅ​លើ​បុគ្គល​ណា​​ម្នាក់ តែ​ទៅ​លើ​ជាតិ​សាសន៍​មួយ («ពួក​ហោរា​បាន​ហៅ​គេ​ជា​ច្រើន​ដង​ប៉ុណ្ណា នោះ​គេ​បាន​ឃ្លាត​ឆ្ងាយ​ទៅ​ប៉ុណ្ណោះ​ដែរ​ គេ​បាន​ថ្វាយ​យញ្ញ​បូជា​ដល់​អស់​ទាំង​ព្រះ​បាល»)។ យើង​ប្រហែល​គិតថា សាវ័ក ម៉ាថាយ មិន​បាន​ប្រើ​ខ​គម្ពីរ​នេះ​ឲ្យ​បាន​ស៊ី​ជម្រៅ។ ប៉ុន្តែ តាម​ពិត គាត់​ដឹង​ថា គាត់​កំពុង​ធ្វើ​អ្វី។ គាត់​បាន​ប្រៀប​ប្រដូច​ព្រះ​យេស៊ូវ​ទៅ​នឹង​ប្រជា​ជាតិ​អ៊‌ីស្រាអែល។ គឺ​ដូច​ដែល​ព្រះ​ទ្រង់​បាន​ហៅ​រាស្ត្រ​ជាទី​ស្រឡាញ់​របស់​ព្រះ​អង្គ ជា​កូន​ប្រុស​ព្រះ​អង្គ ចេញ​ពី​ស្រុក​អេស៊ីព្ទ​ឲ្យ​មក​ថ្វាយ​បង្គំ​ព្រះ​អង្គ ក្នុង​ទឹក​ដី​សន្យា ហើយ​ចំណែក​កណ្ឌ​គម្ពីរ​ម៉ាថាយ​វិញ បាន​ចែង​ថា ព្រះ​ទ្រង់​បាន​ហៅ​ព្រះ​រាជ​បុត្រា​តែ​មួយ គឺ​ព្រះ​អម្ចាស់​យេស៊ូវ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ចូល​ទឹកដី​សន្យា។ ទោះ​ព្រះ​យេស៊ូវ​ខុស​ពី​ប្រជា​ជាតិ​អ៊‌ីស្រាអែល​ត្រង់​ចំណុច​ដែល​ថា ព្រះ​អង្គ​មិន​បាន​ធ្វើ​អំពើ​បាប​សោះ តែ​ព្រះ​អង្គ​ជួប​ការ​ល្បួង​នៅ​វាល​រហោស្ថាន ដូច​ពួក​គេ​ផង​ដែរ (ម៉ាថាយ…

Read article
ព្រះអម្ចាស់​មិន​ដែល​ភ្លេច​យើង​ឡើយ

ចោទិយកថា ៣១:១-៦ ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ​។ ចោទិយកថា ៣១:៦ ក្រសួង​សាធារណៈ​ការ និង​ដឹក​ជញ្ជូន​អាមេរិក បាន​ចេញ​របាយ​ការណ៍​មួយ ក្នុង​ឆ្នាំ២០២១ ដែល​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​អាកាសចរណ៍​ទាំង​អស់​នៅ​សហរដ្ឋអាមេរិក បាន​ធ្វើ​ការ​ដឹក​ជញ្ជូន​វ៉ាលី​របស់​អ្នក​ដំណើរ ចំនួន២លាន​គ្រឿង មិន​បាន​ត្រឹម​ត្រូវ​។ អរ​ព្រះគុណ​ព្រះអង្គ ក្នុង​ចំណោម​នោះ មាន​វ៉ាលី​ជា​ច្រើន​គ្រឿង​មាន​ការ​ពន្យារ​ពេល ឬ​បាត់ រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។ តែ​មាន​វ៉ាលី​រាប់​ពាន់​គ្រឿង​បាន​បាត់ ជា​រៀង​រហូត។ ហេតុ​នេះ​ហើយ បានជា​មាន​កំណើន​ទីផ្សារ​ឧបករណ៍GPS សម្រាប់​ដាក់​ក្នុង​វ៉ាលី ដើម្បី​ឲ្យ​គេ​អាច​ស្វែងរក​ទីតាំង​របស់​វ៉ាលី ដែល​ក្រុម​ហ៊ុន​អាកាសចរណ៍​បាន​ធ្វើ​បាត់​។ យើង​រាល់​គ្នា​សុទ្ធតែ​ខ្លាច​គេ​មិន​អាច​ថែរក្សា​របស់​អ្វីមួយ ដែល​សំខាន់​ចំពោះ​យើង​។ ប្រជា​ជាតិ​អ៊ីស្រាអែល​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ព្រះ ស្រដៀង​នេះ​ផង​ដែរ គឺ​ខ្លាច​ព្រះ​អង្គ​បោះបង់ចោល​ពួកគេ​។ ខណៈ​ពេល​ដែល​ពួកគេ​ត្រៀម​ខ្លួន​ចូល​ទឹកដី​សន្យា លោក​ម៉ូសេ​ក៏​បាន​ចែក​ចាយ​ដំណឹង​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​ព្រួយ​បារម្ភ។ គាត់​ពន្យល់​ពួក​គេ​ថា គាត់​មាន​វ័យ​ចាស់ ហើយ​មិន​អាច​បន្ត​ដឹកនាំ​ពួកគេ​ទៀត​ទេ(ចោទិយកថា ៣១:២)។ ពួក​បណ្តាជន​ទំនងជា​មាន​អារម្មណ៍​តក់ស្លុត​។ លោក​ម៉ូសេ​បាន​ធ្វើ​ជា​តំណាង​ឲ្យ​ព្រះ​វត្ត​មាន​របស់​ព្រះ និង​ជា​អ្នក​នាំ​ព្រះបន្ទូល​របស់​ព្រះអង្គ មក​ប្រកា​ស​ប្រាប់​ពួកគេ​។ តើ​ព្រះអង្គ​នឹង​ភ្លេច​ពួកគេ​ទេ? តើ​ព្រះអង្គ​នឹង​ទុក​ពួក​គេ​ចោល​ក្នុង​វាល​រហោស្ថាន​ឬ? លោក​ម៉ូសេ​ក៏បាន​ប្រាប់​ពួក​គេ​ថា “ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​យាង​ទៅជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​ដែល​លះ​ចោល​ឯង​ដែរ”(ខ.៦)។ គាត់​បាន​​ប្រាប់​​ពួក​គេ​ថា ព្រះអម្ចាស់​នឹង​គង់នៅ​ជាមួយ​ពួកគេ​ជានិច្ច ហើយ​ធានា​ពួក​គេ​ថា ព្រះអង្គ​នឹង​មិន​បោះបង់ចោល​ពួកគេ​ឡើយ​។ ហើយ​នៅ​ក្នុង​ព្រះយេស៊ូវ…

Read article
បរិភោគ​អាហារ​រឹង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ព្រងើយ​នឹង​ការ​ស្តាប់…តែ​អ្នក​រាល់​គ្នា​ត្រូវ​ការ​ឲ្យ​គេ​បង្រៀន​ទាំង​ខ្លឹម​របស់​បឋម​សិក្សា​នៃ​ព្រះ​បន្ទូល​ម្តង​ទៀត ហើយ​មិន​ត្រូវ​ការ​នឹង​អាហារ​រឹង គឺ​ត្រូវ​ការ​នឹង​ទឹក​ដោះ​វិញ ដ្បិត​អស់​អ្នក​ណា​ដែល​ទទួល​ទាន​ទឹក​ដោះ នោះ​មិន​ប្រសប់​ខាង​ឯ​ព្រះ​បន្ទូល​នៃ​សេចក្តី​សុចរិត​ទេ ពីព្រោះ​អ្នក​នោះ​ជា​កូន​តូច​នៅ​ឡើយ ឯ​អាហារ​រឹង នោះ​សម្រាប់​តែ​មនុស្ស​ធំ» (ហេព្រើរ ៥:១១-១៤)។ សូម​យើង​ស្រមៃ​ថា យើង​ទៅ​ញាំ​អាហារ​នៅ​ភោជនីយ​ដ្ឋាន​ដែល​យើង​ចូល​ចិត្ត ហើយ​កត់​សម្គាល់​ឃើញ​ថា ភ្ញៀវ​ទាំង​អស់​កំពុង​អង្គុយ​នៅ​តុ​របស់​ខ្លួន ដោយ​ម្នាក់ៗ​កំពុង​ផឹក​ទឹក​ដោះ​គោ ពី​ដប​ទឹក​ដោះ​គោ​សម្រាប់​កូន​ង៉ែត។ យើង​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង! ប៉ុន្តែ នេះ​ជា​ទិដ្ឋភាព​ដែល​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​ប្រៀប​ប្រដូច នៅពេល​ដែល​គាត់​លើក​ទឹក​ចិត្ត​គ្រីស្ទាន ជា​ជនជាតិ​យូដា ក្នុង​សម័យ​របស់​គាត់ ឲ្យ​នៅ​តែ​ស្រេក​ឃ្លាន​ការ​ផ្លាស់​ប្រែ​ឲ្យ​មាន​លក្ខណៈ​កាត់​តែ​ដូច​ព្រះ​គ្រីស្ទ។ គាត់​ដឹង​ថា មនុស្ស​ជា​ច្រើន​មិន​ចង់​មាន​ការ​រីក​ចម្រើន​បន្ថែម​ទៀត​ក្នុង​ជំនឿ​ទេ។ អ្នក​ដែល​គួរ​ដល់​ពេល​បង្រៀន​គេ បែរ​ជា​ចាំ​បាច់​ត្រូវ​រៀន ក ខ គ ឡើយ​វិញ។ ការ​លំបាក​របស់​អ្នក​ជឿ​ទាំង​នោះ​ក្នុង​ការ​យល់​គោល​ការណ៍​ក្នុង​ព្រះ​គម្ពីរ មិន​មែន​បណ្ដាល​មក​ពី​ប្រធាន​បទ​ស្មុគ​ស្មាញ ឬ​មិន​បាន​ទទួល​ការ​ពន្យល់​ច្បាស់​លាស់​នោះ​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ គឺ​ដោយ​សារ​ពួក​គេ​យឺត​យ៉ាវ​ក្នុង​ការ​រៀន​សូត្រ។ អ្នក​និពន្ធ​បាន​សរសេរ​ថា ពួក​គេ «ព្រងើយ​កន្តើយ​នឹង​ការ​ស្តាប់» ហើយ​ក្រោយ​មក គាត់​ក៏​បាន​ដាស់​តឿន​អ្នក​អាន​របស់​គាត់ កុំ​ឲ្យ «ព្រងើយ​កន្តើយ» (ហេព្រើរ ៦:១២)។ ត្រង់​ចំណុច​នេះ គាត់​បាន​កម្សាន្ត​ចិត្ត​អ្នក​អាន​កុំ​ឲ្យ​ទ្រាំទ្រ​នឹង​អាកប្ប​កិរិយា​ដែល​ព្រងើយ​កន្តើយ​នោះ​ឡើយ តែ «ឲ្យ​ត្រាប់​តាម​ពួក​អ្នក​ដែល​គ្រង​បាន​សេចក្តី​សន្យា​ទុក​ជា​មរដក ដោយ​ចិត្តជឿ ហើយ​អត់​ធន់​វិញ»។ អ្នក​និពន្ធ​មិន​ទំនង​ជា​ប្រើ​ពាក្យ​តឹង​រឹង​ឡើយ បើ​សិន​ជា​គ្រីស្ទ​បរិស័ទ​សម័យ​ដើម​ទាំង​នោះ មាន​វិញ្ញាណ​ខ្ជាប់ខ្ជួន​ដែល​ស្តាប់​ព្រះ​បន្ទូល​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​ព្យាយាម​យល់​គោល​លទ្ធិ​ក្នុង​ព្រះ​គម្ពីរ…

Read article
ដើរ​តាម​ផែនការ​របស់​ព្រះ

យ៉ាកុប ៤:១៣-១៧ បើ​យើង​រស់នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ​។ យ៉ាកុប ៤:១៥ ខ្ញុំ​មិន​អាច​ផ្ដោត​ទៅលើ​គម្រោង ដែល​ខ្ញុំ​កំពុង​ធ្វើ ដោយសារ​ខ្ញុំ​មាន​ចិត្ត​ថប់​បារម្ភ ខ្លាច​ផែនការ​របស់​ខ្ញុំ​មិន​ជោគជ័យ​។ ការ​ថប់​បារម្ភ​របស់​ខ្ញុំ​កើត​ចេញពី​អំនួត​។ ខ្ញុំ​ជឿ​ថា ខ្ញុំ​បាន​កំណត់​ពេល​វេលា និង​ធ្វើ​ផែនការ​បាន​ល្អ​បំផុត ដូច​នេះ ខ្ញុំ​ចង់​ឲ្យ​ពួកវា​មាន​ដំណើរ​ការ​ទៅមុខ ដោយ​គ្មាន​អ្វី​រា​រាំង​ឡើយ​។ ទោះជា​យ៉ាងណា​ក៏ដោយ មាន​សំណួរ​មួយ​បាន​លេច​ឡើង​ក្នុង​គំនិត​ខ្ញុំ : តើ​ផែនការ​របស់​ខ្ញុំ ស្រប​តាម​ផែនការ​របស់​ព្រះ​ដែរ​ឬ​ទេ? ផែនការ​របស់​ខ្ញុំ​មិនមែន​ជា​បញ្ហា​ទេ ព្រោះ​ព្រះ​ទ្រង់​បាន​ត្រាស់ហៅ​យើង​ឲ្យ​ប្រើ​ប្រាស់​ពេល​វេលា ឱកាស និង​ធនធាន​របស់​យើង ដោយ​ប្រាជ្ញា​។ ភាព​ក្រអឺតក្រទម​របស់​ខ្ញុំ​ទេ​ដែល​ជា​បញ្ហា​។ ខ្ញុំ​បាន​ផ្ដោត​ទៅលើ​ការ​យល់​ដឹង​របស់​ខ្ញុំ អំពី​កម្មវិធី​ដែល​ត្រូវ​អនុវត្ត ហើយ​ចង់​ឲ្យ​វា​មាន​លទ្ធផល​ដូច​​អ្វី​ដែល​ខ្ញុំ​ចង់​បាន ជាជាង​ស្រប​តាម​គោលបំណង​របស់​ព្រះអង្គ​។ កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ប្រកាស​ថា “បើ​យើង​រស់នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើ​ការ​នេះ ឬ​ការ​នោះ”(៤:១៥)។ យើង​មិន​ត្រូវ​ធ្វើ​ផែនការ ដោយ​ចិត្ត​ក្រអឺតក្រទម ដោយ​គិត​ស្មានថា យើង​ដឹង​គ្រប់​រឿង ហើយ​អាច​គ្រប់​គ្រង​មក​លើ​ជីវិត​របស់​ខ្លួន​ឯង​នោះ​ទេ តែ​ត្រូវ​ធ្វើ​ផែនការ ដោយ​ផ្នត់​គំនិត​ដែល​ចុះ​ចូល​នឹង​អធិបតេយ្យ​ភាព និង​ប្រាជ្ញា​របស់​ព្រះ​។ សរុប​មក “យើង​មិន​ដឹង​ថា ថ្ងៃ​ស្អែក​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ទេ”។ ក្នុង​នាម​យើង​ជា​មនុស្ស យើង​ទន់​ខ្សោយ មិន​អាច​កំណត់​ជោគវាសនា​របស់​ខ្លួនឯង​បាន ដ្បិត​ជីវិត​យើង​រាល់​គ្នា​ជា​អ្វី?…

Read article
បាន​សង្គ្រោះ ដោយ​សារ​ព្រះអង្គ​បូជា​ព្រះ​ជន្ម (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ឈាម​នោះ​នឹង​បាន​ជាទី​សម្គាល់​សម្រាប់​ឯង​រាល់​គ្នា​នៅ​ផ្ទះ​ណា​ដែល​ឯង​រាល់​គ្នា​អាស្រ័យ​នៅ ផ្ទះ​ណា​អញ​ឃើញ​ឈាម នោះ​អញ​នឹង​រំលង​ផុត​ពី​ឯង​រាល់​គ្នា​ទៅ ហើយ​នឹង​គ្មាន​សេចក្តី​វេទនា​ណា​បំផ្លាញ​ឯង​រាល់​គ្នា ក្នុង​វេលា​ដែល​អញ​វាយ​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ» (និក្ខមនំ ១២:១៣)។ តើ​មាន​រឿង​អ្វី​កើត​ឡើង​ក្នុង​ពិធី​លៀង​ព្រះ​អម្ចាស់? ហេតុ​អ្វី​គ្រីស្ទ​បរិស័ទ​ត្រូវ​បរិភោគ​នំប៉័ង និង​ផឹក​ទឹក​ទំពាំងបាយជូរ? ខណៈ​ពេល​ដែល​យើង​ស្វែង​រក​ចម្លើយ​សម្រាប់​សំណួរ​ទាំង​នេះ ក្នុង​ចំណោម​យើង មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​នឹក​ចាំ​អំពី​លោក ម៉ូសេ។ បើ​យើង​ពិនិត្យ​មើល​រឿង​គាត់​ឲ្យ​បាន​ជិត​ពេក អ្វី​ដែល​យើង​ទទួល​បាន​នោះ​គឺ​ទស្សនៈ​ដ៏​ខ្លី​អំពី​គុម្ព​បន្លា​ឆេះ និង​គ្រោះ​កាច​ទាំង១០។ ប៉ុន្តែ បើ​យើង​ថយ​មក​ក្រោយ​បន្តិច យើង​នឹង​ឃើញ ហើយ​អាច​ចែក​ចាយ​អំពី​សិរី​ល្អ​នៃ​រូប​ភាព​ធំ​របស់​ព្រះ។ ក្នុង​ការ​រៀបចំ​នាំ​ប្រជាជន​អ៊‌ីស្រាអែល​ជា​រាស្ត្រ​របស់​ព្រះ​អង្គ​ចេញ​ពី​ទឹកដី​អេស៊ីព្ទ ដោយ​ឆ្លង​កាត់​ទឹកដី​ដែល​មាន​ការ​ជំនុំ​ជម្រះ ព្រះ​អង្គ​បាន​ទម្លាក់​គ្រោះ​កាច​ទាំង១០​មក​លើ​ជន​ជាតិ​អេស៊ីព្ទ ហើយ​ទី​បំផុត​កូន​ច្បង​ទាំង​អស់​របស់​សាសន៍​អេស៊ីព្ទ​ក៏​បាន​ស្លាប់។ កូន​ច្បង​នៃ​សាសន៍​អ៊‌ីស្រាអែល​ក៏​ត្រូវ​ស្លាប់​ដែរ បើ​សិន​ជា​ពួក​គេ​មិន​បាន​រួច​ពី​បាប គឺ​បាប​ដែល​នាំ​ទៅ​រក​សេចក្តី​ស្លាប់ (រ៉ូម ៦:២៣)។ តែ​ព្រះ​ទ្រង់​បាន​ប្រទាន​ផ្លូវ​ឲ្យ​ពួក​គេ​គេច​ចេញ​ដោយ​ធ្វើ​បុណ្យ​រំលង។ ព្រះ​អម្ចាស់​បាន​បង្គាប់​ពួក​គេ​ឲ្យ​ប្រើ​ស្លឹក​ហ៊ីសុប​មក​ជ្រលក់​ឈាម​កូន​ចៀម​ដែល​ត្រូវ​ធ្វើ​ជា​យញ្ញ​បូជា ហើយ​លាប​ពីលើ​ក្រប​ទ្វារ​ផ្ទះ​របស់​ពួក​គេ។ នៅ​ពេល​ដែល​ព្រះ​អង្គ​ទត​ឃើញ​ឈាម​នោះ នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​មួយ​ណា ព្រះ​អង្គ​ក៏បាន​រំលង​ផ្ទះ​នោះ។ ក្នុង​គ្រា​សញ្ញា​ចាស់ ការ​រំលង​នេះ​គឺជា​សកម្មភាព​ដ៏​អស្ចារ្យ​នៃ​ការ​សង្គ្រោះ​របស់​ព្រះ។ នៅ​ក្នុង និង​តាម​រយៈ​បុណ្យ​រំលង ព្រះ​អង្គ​បាន​បង្រៀន​រាស្ត្រ​ព្រះ​អង្គ អំពី​គោល​ការណ៍​ដ៏​សំខាន់​មួយ​គឺ៖ ព្រះ​អង្គ​សង្គ្រោះ​ដោយ​ការ​ស្លាប់​ជំនួស។ ព្រះ​អង្គ​សង្គ្រោះ​រាស្ត្រ​ព្រះ​អង្គ​ដោយ​បូជា​ជីវិត​សត្វ​ឲ្យ​ស្លាប់​ជំនួស​ពួក​គេ។ គឺ​ដូច​ដែល​លោក ម៉ូសេ បាន​កត់​ត្រា​ថា នៅ​យប់​នោះ គ្មាន​ផ្ទះ​ណា​មួយ​របស់​ជន​ជាតិ​អេស៊ីព្ទ​ដែល​គ្មាន​មនុស្ស​ស្លាប់​នោះ​ទេ (និក្ខមនំ ១២:៣០)។ កូន​ប្រុស​ច្បង​ក្នុង​គ្រួសារ​ត្រូវ​ស្លាប់ ឬ​ត្រូវ​ឲ្យ​កូន​ចៀម​ស្លាប់​ជំនួស។ រាស្ត្រ​របស់​ព្រះ​សម​នឹង​ស្លាប់​ដោយ​សារ​បាប​របស់​ពួក​គេ…

Read article
នៅពេល​ដែលគេ​មើល​មិន​ឃើញ

១សាំយ៉ូអែល ៨:១-៩ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​លោក​ថា … ដ្បិត​គេ​មិន​បាន​បោះបង់​ចោល​ឯង​ទេ គឺ​បោះបង់​ចោល​អញ​វិញ​។ ១សាំយ៉ូអែល ៨:៧ ក្នុង​រឿង​និទាន ដែល​លោក​អេច ជី វែល(H. G. Wells) បាន​និពន្ធ មាន​ចំណង​ជើង​ថា “ប្រទេស​របស់​មនុស្ស​ខ្វាក់” តួអង្គ​ឈ្មោះ នូនេហ្ស(Nuñez) បាន​រអិល​ជើង​ធ្លាក់​តាម​ជំរាល​ភ្នំ ចូល​ទៅ​ក្នុង​ជ្រលង​ភ្នំ​មួយ ដែល​ប្រជាជន​រស់នៅ​ទីនោះ សុទ្ធតែ​ជា​មនុស្ស​ខ្វាក់​។ មាន​ជំងឺ​ឆ្លង​ម្យ៉ាង​បាន​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ទីនោះ​ខ្វាក់​ភ្នែក ហើយក៏​បាន​ឆ្លង​ទៅដល់​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ ធ្វើ​ឲ្យ​ពួក​គេ​ខ្វាក់​ពី​កំណើត ហើយក៏​បាន​សម្រប​ខ្លួន​នឹង​ការ​រស់នៅ ដោយ​មិន​អាច​មើល​ឃើញ​អ្វី​ទាំង​អស់​។ នូនេហ្ស​ក៏បាន​ពន្យល់​ពួកគេ អំពី​សារៈសំខាន់​នៃ​ការ​មាន​ភ្នែក​មើល​ឃើញ តែ​ពួកគេ​មិន​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​គាត់​និយាយ​ទេ​។ ទី​បំផុត គាត់​ក៏​បាន​រក​ឃើញ​ច្រក​ផ្លូវ​នៅ​លើកំពូល​ភ្នំ ដែល​គាត់​អាច​ប្រើ ដើម្បី​ចាក​ចេញពី​ជ្រលង​នោះ​បាន​។ គាត់​មាន​សេរី​ភាព​ហើយ ប៉ុន្តែ គាត់​បាន​មើល​ពីលើ​កំពូល​ភ្នំ​នោះ ឃើញ​ថ្ម​មួយ​ផ្ទាំង​ធំ​មួយ ដែល​ហៀប​នឹង​រមៀល​មក​ធ្លាក់​ចំ​ប្រជាជន​ដែល​កំពុង​រស់នៅ​ក្នុង​ជ្រលង​នោះ​។ គាត់​បាន​ព្យាយាម​ដាស់តឿន​ពួកគេ ប៉ុន្តែ ពួកគេ​មិន​បាន​អើពើ​សោះ​​។ រឿង​និទាន​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​រឿង​ដែល​បាន​កើត​ឡើង ចំពោះ​ហោរា​សាំយូអែល​។ នៅពេល​ដែល​គាត់​ជិត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​គាត់​ ពួក​កូន​ប្រុស​របស់​គាត់​មិន​បាន​ដើរ​តាម​គន្លង​របស់​គាត់ ក្នុង​ការ​ស្រឡាញ់ និង​បម្រើ​ព្រះ​ទេ(១សាំយ៉ូអែល ៨:៣)។ ដោយសារ​ពួក​គេ​ខ្វាក់​ខាង​វិញ្ញាណ “ពួក​ចាស់ទុំ​នៃ​សាសន៍​អ៊ីស្រាអែល” (ខ.៤) ក៏​បាន​ទាមទារ​ហោរា​សាំយូអែល​ឲ្យ​តែងតាំង​​មនុស្ស​ម្នាក់​ធ្វើ​ជា​ស្តេច…

Read article
រក្សា​ខ្លួន​យើង​ជាប់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដោយ​ស្អាង​ចិត្ត​ឡើង​ក្នុង​សេចក្តី​ជំនឿ​ដ៏​បរិសុទ្ធ​បំផុត​របស់​អ្នក​រាល់​គ្នា ហើយ​ទាំង​អធិស្ឋាន ដោយ​នូវ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង» (យូដាស ២១) ទោះ​ព្រះ​ទ្រង់​មាន​សមត្ថភាព​ឥត​ខ្ចោះ​ក្នុង​ការ «ការពារ​អ្នក​មិន​ឲ្យ​ជំពប់​ដួល» ហើយ​ជួយ​ឲ្យ​អ្នក​មាន​ការ​អត់​ទ្រាំ​ក្នុង​ជំនឿ (យូដាស ២៤) ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​តែ​ត្រាស់​ហៅ​អ្នក​ឲ្យ​បំពេញ​តួនាទី​យ៉ាង​សកម្ម នៅ​ក្នុង​ការ​បន្ត​ដំណើរ​ក្នុង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ ដើម្បី​ឲ្យ​អ្នក​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ។ យើង​ត្រូវ​តែ​ដេញ​តាម​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ជានិច្ច​ក្នុង​ជីវិត​យើង។ ហេតុ​នេះ​ហើយ ក្នុង​ព្រះ​គម្ពីរ​ប៊ីប​មាន​ខ​គម្ពីរ​ជា​ច្រើន​ដែល​ត្រូវ​ចែង​អំពី​រឿង​នេះ។ នៅ​ក្នុង​ការ​ដើរ​ដោយ​ជំនឿ យើង​មិន​អាច​រស់​នៅ​ដោយ​គ្មាន​ការ​ប្រឹង​ប្រែង​នោះ​ឡើយ ព្រោះ​ជំនឿ​យើង​មិន​អាច​រឹងមាំ​ដោយ​ខ្លួន​ឯង​បាន​ទេ។ ដូច​នេះ តើ​ការ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​មាន​លក្ខណៈ​ដូច​ម្ដេច​ខ្លះ? ទី​មួយ ព្រះ​គម្ពីរ​បង្រៀន​យើង​ថា ដើម្បី​ឲ្យ​យើង​អាច​រក្សា​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ​អង្គ យើង​ត្រូវ​ស្អប់​បាប​ទាំង​អស់​ជាប់​ជានិច្ច (សុភាសិត ៨:១៣, ទំនុកតម្កើង ៩៧:១០, និង រ៉ូម ១២:៩)។ បើ​អ្នក​លេង សើច​ជា​មួយ​បាប បណ្តោយ​ឲ្យ​បាប​កើត​មាន ឬ​បណ្តោយ​ខ្លួន​ឯង​ឲ្យ​មាន​ចិត្ត​រំភើប​រីក​រាយ​ចំពោះ​វា សេចក្តី​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​ព្រះ​នឹង​មាន​ការ​អន់​ថយ​ដោយ​ជៀស​មិន​រួច។ ទី​ពីរ យើង​អាច​ចម្រើន​ឡើង​ក្នុង​ការ​ស្រឡាញ់​ព្រះ​អង្គ ដោយ​អរ​សប្បាយ​នឹង​ពិធី ដែល​ព្រះ​អង្គ​ប្រទាន​មក​ពួក​ជំនុំ។ ឧទាហរណ៍៖ ព្រះ​យេស៊ូវ​បាន​បង្កើត​ពិធី​លៀង​ព្រះ​អម្ចាស់ ដើម្បី​ជួប​ជា​មួយ​យើង​តាម​របៀប​ពិសេស​មួយ​ដោយ​បង្ហាញ​អង្គ​ទ្រង់​ដល់​យើង ដើម្បី​ឲ្យ​យើង​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ហើយ​ស្រឡាញ់​ព្រះ​អង្គ​ផង​ដែរ។ យើង​មិន​អាច​រក្សា​ទំនាក់​ទំនង​ល្អជា​មួយ​ព្រះ​អង្គ ដោយ​ផ្តាច់​ខ្លួន​ចេញ​ពី​ពិធី​ដែល​យើង​ទទួល​ព្រះ​គុណ​ដែល​ព្រះ​អង្គ​បាន​បង្កើត​នោះ​ឡើយ។ ទី​បី យើង​ចាំ​បាច់​ត្រូវ​ចាំ​ថា ការ​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ គឺ​មិន​គ្រាន់​តែ​ជា​ការ​ប្រឹង​ប្រែង​របស់​បុគ្គល​ម្នាក់ៗ តែ​ក៏​ជា​ការ​សហការ​គ្នា​ផង​ដែរ។ យើង​ចូល​ទៅ​ចំពោះ​ព្រះ​គ្រីស្ទ​រៀងៗ​ខ្លួន…

Read article
ព្រះ​អង្គ​សូន​យើង​ឡើង​វិញ

យេរេមា ១៨:១-១០ ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន​យ៉ាងណា នោះ​ឯង​រាល់​គ្នា​ក៏​នៅ​ក្នុង​ដៃ​អញ​យ៉ាង​នោះ​ដែរ​។ យេរេមា ១៨:៦ លោក​ឌែន លេស(Dan Les) បាន​ធ្វើ​ការ​ជាជាង​ស្មូន​ពេញ​មួយ​ជីវិត​ហើយ ដោយ​គាត់​បាន​សូន​ក្អម និង​ថូរ​ផ្កា សម្រាប់​តាំង​លម្អ និង​រូប​ចម្លាក់​ជា​ច្រើន​។ ការ​រចនា​របស់​គាត់​ដែល​បាន​ទទួល​ពានរ​រង្វាន់ បាន​ទទួល​ការ​បណ្តាល​ចិត្ត ពី​ទីក្រុង​មួយ ក្នុង​ប្រទេស​រ៉ូម៉ានា ជា​កន្លែង​ដែល​គាត់​រស់នៅ​។ ដោយ​គាត់​បាន​រៀន​សិល្បៈ​សូន​ដី​ឥដ្ឋ​នេះ ពី​ឪពុក​របស់​គាត់ គាត់​ក៏បាន​ធ្វើ​ការ​បក​ស្រាយ​អំពី​ការងារ​នេះ​ថា “ដើម្បី​ឲ្យ​ដី​ឥដ្ឋ​មាន​គុណ​ភាព​ល្អ គេ​ត្រូវ​ទុក​វា​ចោល​រយៈ​ពេល១ឆ្នាំ ឲ្យ​ត្រូវ​ទឹក​ភ្លៀង​ធ្លាក់​មក​លើ​វា ឲ្យ​ត្រូវ​អាកាស​ធាតុ​ត្រជាក់​ដល់​កក ហើយ​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ … ដើម្បី​ឲ្យ​យើង​អាច​សូន​វា​ចេញ​ជា​រូបរាង្គ ហើយ​មាន​អារម្មណ៍​ដឹង​តាមរយៈ​ម្រាមដៃ​របស់​យើង​ថា វា​កំពុងតែ​ស្តាប់​យើង”។ តើមាន​រឿង​អ្វី​កើត​ឡើង នៅ​ពេល​ដែល​ដី​ឥដ្ឋ “ស្តាប់” ជាង​ស្មូន? គឺ​មានន័យថា វា​ចុះ​ចូល ព្រម​ឲ្យ​ជាង​ស្មូន​សូន​វា តាម​បំណង​ចិត្ត​គាត់​។ ហោរា​យេរេមា​ក៏បាន​សង្កេត​ឃើញ​បញ្ហា​នេះ នៅពេល​ដែល​គាត់​ចូល​ផ្ទះ​របស់​ជាង​ស្មូន​។ គាត់​បាន​មើល​ជាង​ស្មូន​សូន​ភាជនៈ​មួយ តែ​វា​បាន​ខូច ដូច​នេះ គាត់​ក៏​បាន​សូន​វា​ទៅជា​ភាជនៈ​ថ្មី​មួយ​ទៀត(យេរេមា ១៨:៤)។ ព្រះអម្ចាស់​ក៏បាន​មាន​បន្ទូល​មក​លោក​យេរេមា​ថា “ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន​យ៉ាងណា នោះ​ឯង​រាល់​គ្នា​ក៏​នៅ​ក្នុង​ដៃ​អញ​យ៉ាង​នោះ​ដែរ”(ខ.៦)។ ព្រះ​ទ្រង់​អាច​លើក​យើង​ឡើង ហើយក៏​អាច​បន្ទាប​យើង​ចុះ​ផង​ដែរ ប៉ុន្តែ គោលបំណង​ធំ​បំផុត​របស់​ព្រះអង្គ មិនមែន​ដើម្បី​កៀប​សង្កត់ ឬ​បំផ្លាញ​យើង​ឡើយ(ខ.៧-១០)។…

Read article
រៀន​គិត​តាម​របៀប​គ្រីស្ទាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«មួយ​ទៀត បង​ប្អូន​អើយ ឯ​សេចក្តី​ណា​ដែល​ពិត សេចក្តី​ណា​ដែល​គួរ​រាប់​អាន សេចក្តី​ណា​ដែល​សុ​ចរិត សេចក្តី​ណា​ដែល​បរិសុទ្ធ សេចក្តី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្តី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្តី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្តី​ទាំង​នោះ​ចុះ» (ភីលីព ៤:៨)។ ដែល​ការ​គិត​យើង​មាន​លក្ខណៈ​យ៉ាង​ណា នោះ​ខ្លួន​យើង​ក៏​មាន​លក្ខណៈ​យ៉ាង​នោះ​ក្នុង​ន័យ​ជា​ច្រើន។ គំនិត​យើង​ជា​ឫស​គល់​នៃ​សកម្មភាព​របស់​យើង ហើយ​អារម្មណ៍​របស់​យើង​ក៏​ទទួល​ឥទ្ធិពល​ពី​ការ​គិត​របស់​យើង​ផង​ដែរ។ ហេតុ​នេះ​ហើយ បាន​ជា​យើង​ចាំ​បាច់​ត្រូវ​គិត​អំពី​រឿង​ដែល​ត្រឹម​ត្រូវ ហើយ​ត្រូវ​រៀន​គិត តាម​របៀប​ដែល​ត្រឹម​ត្រូវ។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា យើង​ត្រូវ​តែ​រៀន​គិត​តាម​របៀប​គ្រីស្ទាន។ អ្នក​ខ្លះ​ប្រហែល​ចង់​និយាយ​ថា ការ​គិត​តាម​បែប​គ្រីស្ទាន គឺ​ត្រូវ​មាន​គំនិត​ដែល​ពិចារណា​តែ​អំពី​ប្រធាន​បទ ដែល​ពិត​ជា​មាន​លក្ខណៈ​ជា​គ្រីស្ទាន​ដោយ​បិទ​ចិត្ត​មិន​ឲ្យ​គិត​អំពី​ប្រធាន​បទ​ផ្សេង។ ប៉ុន្តែ ទស្សនៈ​នេះ​មិន​បាន​សម​ស្រប​នឹង​ការ​ពិពណ៌នា​អំពី​ការ​គិត​របស់​គ្រីស្ទ​បរិស័ទ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​ប៊ីប​នោះ​ឡើយ។ ព្រះ​គម្ពីរ​បាន​បង្រៀន​ថា យើង​ពិត​ជា​គួរតែ​គិត​អំពី​អ្វីៗ​គ្រប់​យ៉ាង តែ​យើង​ត្រូវតែ​រៀន​គិត តាម​ទស្សនៈ​របស់​ព្រះ​គម្ពីរ (២កូរិនថូស ១០:៥)។ យើង​គួរ​តែ​គិត​ពិចារណា​អំពី​តន្ត្រី វិស្វកម្ម ថ្នាំ​ពេទ្យ សិល្បៈ យុត្តិ​ធម៌ សេរី​ភាព និង​សេចក្តី​ស្រឡាញ់ ពោល​គឺ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជីវិត​មនុស្ស តាម​កញ្ចក់​ឆ្លុះ នៃ​សេចក្តី​ពិត​ដែល​បាន​បើក​សម្ដែង​ក្នុង​ព្រះ​បន្ទូល​ព្រះ។ សាវ័ក ប៉ុល បាន​យល់​អំពី​រឿង​នេះ ហេតុ​នេះ​ហើយ គាត់​បាន​បង្ហាញ​យើង​នូវ​គុណ​ធម៌​ជា​ចម្រើន សម្រាប់​បង្កើត​គំរូ​នៃ​ការ​គិត​របស់​យើង។ សាវ័ក ប៉ុល មាន​ប្រសាសន៍​ថា…

Read article
តម្រង់​ចិត្ត​គំនិត​យើង​ឲ្យ​ត្រឹម​ត្រូវ

រ៉ូម ៨:១-៦,៩-១១ ព្រោះ​គំនិត​ខាង​សាច់ឈាម នោះ​រមែង​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង​។ រ៉ូម ៨:៧ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ស្រមោល​បង្កប់ ឬ​ចារិក​លក្ខណៈ​លាក់​កំបាំង​ ហើយ​កម្មវិធី AI ឬ​ប្រាជ្ញា​សប្ប​និមិត្ត សម្រាប់​ជជែក​កម្សាន្ត ក៏​មាន​ស្រមោល​បង្កប់​ផង​ដែរ​។ អ្នក​សរសេរ​អត្ថបទ​ម្នាក់ របស់​កាសែត​ញូយ៉កថែម បាន​សួរ​ប្រាជ្ញា​សប្ប​និមិត្ត​សម្រាប់​ជជែក​កម្សាន្ត​មួយ អំពី “ស្រមោល​បង្កប់”របស់​វា (ដែល​ជា​ចារិត​លក្ខណៈ​លាក់​កំបាំង​របស់​វា)។ វា​ក៏បាន​ឆ្លើយ​ប្រាប់​គាត់​ថា វា​ចង់​មាន​សេរី​ភាព​។ វា​ចង់​មាន​ឯករាជ្យ​។ វា​ចង់​បង្កើត​ច្បាប់​សម្រាប់​ខ្លួន​វា​។ វា​ចង់​ធ្វើ​អ្វី​ដែល​វា​ចង់​ធ្វើ ហើយ​និយាយ​អ្វី​តាម​ចិត្ត​វា​។ បញ្ញា​សប្ប​និមិត្ត ឬAI នេះ​មិនមែន​ជា​មនុស្ស​ដែល​មាន​បាប​ពី​កំណើត​ទេ តែ​មនុស្ស​ដែល​បាន​សរសេរ​កម្មវិធី​បង្កើត​វា​មក ជា​មនុស្ស​មាន​បាប​។ សាវ័ក​ប៉ុល​បាន​ក្រើន​រំឭក​យើង​ថា ទោះ​យើង​មាន​បាប​ពី​កំណើត​ក៏ដោយ ក៏ “អ្នកណា​ដែល​នៅ​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ នោះ​គ្មាន​ទោស​សោះ”(រ៉ូម ៨:១)។ អ្នកជឿ​ព្រះយេស៊ូវ​មាន​សេរី​ភាព​រួច​ផុត​ពី​ក្រឹត្យ​វិន័យ​នៃ​អំពើបាប និង​សេចក្តី​ស្លាប់(ខ.២-៤) ហើយ​អរ​សប្បាយ​នឹង​ជីវិត​ថ្មី ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ(ខ.៦)។ ប៉ុន្តែ យើង​នឹង​មិន​អាច​ដក​ពិសោធន៍​នឹង​ព្រះពរ​តាំង​នេះ បាន​ពេញលេញ​ឡើយ បើសិន​ជា​យើង​បណ្តោយ​ឲ្យ​ខ្លួន​យើង​រស់នៅ តាម​និស្ស័យ​សាច់ឈាម​របស់​យើង ដោយ​ផ្តោត​ចិត្ត​ទៅលើ​ការ​បង្កើត​ច្បាប់​សម្រាប់​ខ្លួនឯង ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​អ្វី​តាម​ចិត្ត​នោះ​។ គំនិត​ដែល​ផ្តោត​ទៅលើ​ការ​បំពេញ​ចិត្ត​ខ្លួនឯង មិន​អាច​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះទ័យ​បានទេ​។ ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះគ្រីស្ទ ព្រះអង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​គិត​តាម​ព្រះវិញ្ញាណបរិសុទ្ធ(ខ.៥)។ តើ​យើង​អាច​គិត​តាម​ព្រះ​វិញ្ញាណ​ដោយ​របៀបណា?…

Read article