2025

You are here:
បាន​ទទួល​ការ​រំដោះ ដោយ​ការ​អធិស្ឋាន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ដ្បិត​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​បាន​ត្រឡប់​ជា​សេចក្តី​សង្គ្រោះ​ដល់​ខ្ញុំ​វិញ ដោយ​អ្នក​រាល់​គ្នា​អធិស្ឋាន​ឲ្យ​ខ្ញុំ ហើយ​ដោយ​ព្រះ​ទ្រង់​ប្រទាន​ព្រះ​វិញ្ញាណ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​មក​ជួយ​ផង» (ភីលីព ១:១៩)។ ក្នុង​ជីវិត​អ្នក តើ​មាន​នរណា​ខ្លះ​ដែល​អ្នក​មិន​អធិស្ឋាន​ឲ្យ​ដោយ​សារ​អ្នក​គិត​ថា ពួក​គេ​មិន​ត្រូវ​ការ​អ្នក​អធិស្ឋាន​ឲ្យ​ពួក​គេ? តាម​ទស្សនៈ​របស់​យើង​ជា​មនុស្ស​មាន​កម្រិត យើង​ងាយ​នឹង​មើល​ទៅ​អ្នក​ដទៃ ដោយ​គិត​ស្មាន​ថា ពួក​គេ​មិន​ត្រូវ​ការ​ជំនួយ​យើង។ ប៉ុន្តែ តាម​ពិត យើង​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​ការ​អធិស្ឋាន​របស់​អ្នក​ដទៃ​ដែល​មាន​ប្រយោជន៍​ដល់​ការ​រស់​នៅ​របស់​យើង។ កាល​សាវ័ក ប៉ុល កំពុង​ជាប់​គុក គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​ភីលីព ហើយ​មាន​ប្រសាសន៍​ថា ការ​រំដោះ​ដែល​គាត់​បាន​ទទួល គឺ​បាន​មកពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ តែ​ក៏​ដោយ​សារ​ការ​អធិស្ឋាន​របស់​រាស្ត្រ​ព្រះ​អង្គ​ផង​ដែរ។ ទោះ​គាត់​កំពុង​និយាយ​សំដៅ​ទៅលើ​ការ​រំដោះ​ពី​ទុក្ខ​លំបាក​ដែល​គាត់​ទើប​តែ​បាន​ជួប​ប្រទះ ឬ​ការ​រំដោះ​ចុង​ក្រោយ ដែល​នាំ​គាត់​ចូល​ទៅ​រស់​នៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​គ្រីស្ទ​ក្តី សាវ័ក ប៉ុល ចង់​ឲ្យ​មិត្ត​សម្លាញ់​គាត់​នៅ​ក្រុង​ភីលីព​ដឹង​ថា គាត់​ពឹង​ផ្អែក​ទៅ​លើ​ការ​អធិស្ឋាន​របស់​អ្នក​ដទៃ ដែល​ជួយ​ទ្រទ្រង់​គាត់ ក្នុង​អំឡុង​ពេល​គាត់​ធ្វើ​ការ​បម្រើ​ព្រះ។ សាវ័ក ប៉ុល ក៏​បាន​សុំ​ពួក​ជំនុំ​នៅ​កន្លែង​ផ្សេង ឲ្យ​អធិស្ឋាន​ឲ្យ​គាត់​ផង​ដែរ។ កាល​គាត់​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម គាត់​ក៏​មាន​ប្រសាសន៍​ផង​ដែរ​ថា «បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា ហើយ​ដោយ​នូវ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​វិញ្ញាណ​ថា ចូរ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​អធិស្ឋាន​ដល់​ព្រះ​ជា​មួយ​នឹង​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​ពួក​មនុស្ស​មិន​ជឿ​នៅ​ស្រុក​យូដា ហើយ​ឲ្យ​ការ​ដែល​ខ្ញុំ​ទៅ​ធ្វើ​នៅ​ក្រុង​យេរូសាឡឹម បាន​គាប់​ចិត្ត​ដល់​ពួក​បរិសុទ្ធ​ផង» (រ៉ូម ១៥:៣០-៣១)។ គាត់​ចង់​ឲ្យ​ពួកគេ​មាន​ការ​តយុទ្ធ​ទាំង​អស់​គ្នា ហើយ​មាន​ភាព​ស្រស់​ថ្លា​ឡើង។ គាត់​ចង់​ឲ្យ​ការងារ​របស់​គាត់ មាន​ប្រយោជន៍​ចំពោះ​ពួក​បរិសុទ្ធ។…

Read article
សន្តិភាព​ដែល​ព្រះយេស៊ូវ​បាន​បង្កើត

កូល៉ុស ១:១៥-២០ ដ្បិត​ព្រះ​បាន​សព្វ​ព្រះហឫទ័យ …ឲ្យ​បាន​ផ្សះផ្សា​គ្រប់​ទាំង​អស់ ឲ្យ​ជា​នឹង​អង្គ​ទ្រង់ ដោយសារ​ព្រះរាជបុត្រា​នោះ … ដោយសារ​ព្រះ​លោហិត​នៃ​ឈើ​ឆ្កាង​ទ្រង់​។ កូល៉ុស ១:១៩-២០ លោក​ភីលីព ពេទីត(Philippe Petit) ជា​សិល្បករ​ដើរ​នៅ​លើ​ខ្សែពួរ ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ នៅ​ឆ្នាំ១៩៧១ កាល​គាត់​ដើរ​នៅ​លើ​ខ្សែពួរ ពី​ប៉ម​មួយ​ទៅ​ប៉ម​មួយ​ទៀត របស់​ព្រះ​វិហារ​ធំ​ណូធ័រ ដាម នៅ​ទីក្រុង​ប៉ារីស​។ បី​ឆ្នាំ​ក្រោយមក គាត់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ដោយសារ​គាត់​បាន​ដើរ​លើ​ខ្សែពួរ​ឲ្យ​គ្មាន​ការអនុញ្ញាត នៅ​ចន្លោះ​អាគារ​ភ្លោះ ដែល​ធ្លាប់តែ​ជា​អាគា​ខ្ពស់​ដ៏​ល្បី​ល្បាញ​ប្រចាំ​ទីក្រុង​ញូយ៉ក​។ តែ​នៅ​ឆ្នាំ១៩៨៧ លោក​ពេទីត​បាន​ដើរ​នៅ​លើ​ខ្សែពួរ តាម​របៀប​ខុសពី​មុន​។ ចៅហ្វាយ​ក្រុង​របស់​ទីក្រុង​យេរូសាឡិម​បាន​អញ្ជើញ​គាត់ ឲ្យ​ដើរ​នៅ​លើ​ខ្សែពួរ​ឆ្លង​កាត់​ជ្រលង​ហ៊ីនណូន ធ្វើ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​របស់​ប្រទេស​អ៊ីស្រាអែល​នៅ​ឆ្នាំ​នោះ​។ នៅពេល​ដែល​គាត់​ដើរ​នៅ​លើ​ខ្សែពួរ​បាន​ពាក់​កណ្តាល គាត់​ក៏​បាន​ប្រលែង​សត្វ​ព្រាប​មួយ​ក្បាល ជា​និមិត្តរូប​តំណាង​ឲ្យ​សម្រស់​នៃ​សន្តិភាព​។ នេះ​ជា​ការ​សម្ដែង​ដ៏​គ្រោះ​ថ្នាក់​ខុស​ប្លែក​ពី​ធម្មតា ក្នុង​បុព្វ​ហេតុ​ដើម្បី​សន្តិភាព​។ ក្រោយមក លោក​ពេទីត​ក៏​បាន​និយាយ​ថា “ក្នុងរយៈ​ពេល​មួយ​ភ្លែត​នោះ ហ្វូង​មនុស្ស​ទាំងមូល​ដែល​កំពុង​ទស្សនា មិន​បាន​ភ្លេច​ការ​ប្រកាន់​ពូជ​សាសន៍ និង​និន្នាការ​នយោបាយ”។ ព្រឹត្តិការណ៍​នៃ​ការ​ដើរ​នៅ​លើ​ខ្សែពួរ​របស់​លោក​ពេទីត បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ដែល​បាន​កើត​ឡើង នៅពេល​ដែល​ព្រះ​កាយ​របស់​ព្រះយេស៊ូវ កំពុង​ជាប់​នៅ​លើ​ឈើ​ឆ្កាង នៅ​ចន្លោះ​ផែនដី និង​ស្ថាន​សួគ៌​។ សាវ័ក​ប៉ុល​បាន​ប្រាប់​យើង​ថា “ដ្បិត​ព្រះ​បាន​សព្វ​ព្រះហឫទ័យ ឲ្យ​គ្រប់​ទាំង​សេចក្តី​ពោរ​ពេញ​បាន​ស្ថិត​នៅ​ក្នុង​ទ្រង់ ហើយ​ឲ្យ​បាន​ផ្សះផ្សា​គ្រប់​ទាំង​អស់…

Read article
ការ​កម្សាន្ត​ចិត្ត​សម្រាប់​ចិត្ត​ដែល​ថប់​បារម្ភ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«គឺ​ឲ្យ​យើង​រាល់​គ្នា ដែល​ព្រះ​ចេស្ដា​នៃ​ព្រះ​កំពុង​តែ​ថែរក្សា​ដោយ​សារ​សេចក្តី​ជំនឿ សម្រាប់​ឲ្យ​បាន​សេចក្តី​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សម្ដែង​មក​នៅ​ជាន់​ក្រោយ​បង្អស់​នោះ អ្នក​រាល់​គ្នា​ក៏​មាន​សេចក្តី​អំណរ​ជា​ខ្លាំង​ក្នុង​សេចក្តី​សង្គ្រោះ​នោះ ទោះ​បើ​សព្វ​ថ្ងៃ​នេះ​ត្រូវ​រង​ទុក្ខ​ព្រួយ​ជា​យូរ​បន្តិច ដោយ​កើត​មាន​សេចក្តី​ល្បួង​ផ្សេងៗ​ក៏​ដោយ» (១ពេត្រុស ១:៥-៦)។ យើង​ចាំ​បាច់​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ពីរ​យ៉ាង​របស់​ទុក្ខ​លំបាក។ ទីមួយ៖ ទុក្ខ​លំបាក​ពិត​ជា​មាន​មែន ហើយ​ទីពីរ៖ វា​ពិត​ជា​ធ្វើ​ឲ្យ​ឈឺ​ចាប់។ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ជួប​ទុក្ខ​លំបាក​ពី​មួយ​ពេល​ទៅ​មួយ​ពេល។ ទុក្ខ​លំបាក​ទាំង​នោះ មាន​ទម្រង់​ខុសៗ​គ្នា​ជា​ច្រើន ហើយ​យ៉ាង​ហោច​ណាស់ វា​ជា​ទុក្ខ​លំបាក​ខាង​ផ្លូវ​ចិត្ត។ កាល​សាវ័ក ពេត្រុស សរសេរ​សំបុត្រ​ផ្ញើ​ទៅ​បង​ប្អូន​រួម​ជំនឿ​ដែល​កំពុង​រង​ទុក្ខ គាត់​បាន​ទទួល​ស្គាល់​ថា មនុស្ស​អាច​មាន​ការ​សោក​សង្រេង​តាម​របៀប​ជា​ច្រើន។ ទុក្ខ​លំបាក​ដែល​អ្នក​ទទួល​សំបុត្រ​របស់​សាវ័ក ពេត្រុស មុន​គេ​បាន​ជួប​ប្រទះ គឺ​ជា​ទុក្ខ​លំបាក​ខាង​ផ្លូវ​ចិត្ត​ដែល​កើត​ឡើង​ពី​ការ​រង​ទ្រាំ​ការ​លំបាក ប៉ុន្តែ សាវ័ក ពេត្រុស បាន​ដឹង​ច្បាស់​ថា មាន​ទុក្ខ​លំបាក​គ្រប់​ប្រភេទ​ដែល​ធ្វើ​ឲ្យ​គំនិត និង​វិញ្ញាណ​យើង​វេទនា។ ដោយ​សារ​ដំណឹង​ល្អ នោះ​សាវ័ក ពេត្រុស មិន​ចាំ​បាច់​ត្រូវ​សរសេរ​បញ្ចប់​សំបុត្រ​របស់​គាត់ ដោយ​និយាយ​អំពី​ភាព​អស់​សង្ឃឹម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ចែក​ចាយ​អំពី​ព្រះ​បន្ទូល​សន្យា​ដែល​យើង​អាច​ប្រកាន់​ខ្ជាប់​តាម។ ជា​បឋម សាវ័ក ប៉ុល បាន​រម្លឹក​យើង​ថា ទុក្ខ​លំបាក​របស់​យើង «មាន​រយៈ​ពេល​ខ្លី» ទេ។ វា​មាន​រយៈ​ពេល​ខ្លី បើ​យើង​ធៀប​នឹង​រយៈ​ពេល​អស់​កល្ប​ជានិច្ច ហើយ​សូម្បី​តែ​រយៈ​ពេល​ពេញ​មួយ​ជីវិត ក៏​មាន​រយៈ​ពេល​ខ្លី បើ​ធៀប​នឹង​ពេល​អស់​កល្ប​ដែល​មិន​ចេះ​ចប់។ ដូច​នេះ រយៈ​ពេល​វែង​នៃ​ទុក្ខ​លំបាក​ក្នុង​ជីវិត​នេះ…

Read article
ការ​សម្រាក​នៅ​ចន្លោះ​ពេល

និក្ខមនំ ២០:៨-១១ ដ្បិត​ក្នុង៦ថ្ងៃ​ព្រះយេហូវ៉ា​ទ្រង់​បាន​ធ្វើ​ផ្ទៃ​មេឃ ផែនដី ហើយ​នឹង​សមុទ្រ … រួច​ដល់​ថ្ងៃទី៧ ទ្រង់​ឈប់​សំរាក​។ និក្ខមនំ ២០:១១ លោកចេហ្វ ហ្កាឡូវេយ(Jeff Galloway) គឺជា​គ្រូ​បង្វឹក​កីឡាករ​រត់​ប្រណាំង និង​ជា​អតីត​កីឡាករ​អូឡាំពិក បាន​បង្រៀន​ក្បួន​រត់​ប្រណាំង​ម៉ារ៉ាតុន ដែល​មនុស្ស​ជា​ទូទៅ​មិន​បាន​យក​មក​អនុវត្ត​។ កីឡាករ​រត់​ប្រណាំង​ម៉ារ៉ាតុន​ទាំង​អ្នក​ថ្មី និង​អ្នក​មាន​បទ​ពិសោធន៍ ច្រើនតែ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា គាត់​បាន​លើក​ទឹក​ចិត្ត​គេ​ឲ្យ​ប្រើ​យុទ្ធ​សាស្រ្ត “ដើរ​ផង​រត់​ផង” នៅ​ក្នុង​ការ​រត់​ប្រណាំង​ម៉ារ៉ាតុន​។ គាត់​ថា កីឡាករ​រត់​ប្រណាំង គួរតែ​ដើរ​រយៈ​ពេល​ខ្លី បន្ទាប់​ពី​រត់​បាន​រយៈ​ពេល​ប៉ុន្មាន​នាទី​ដែល​ពួកគេ​បាន​កំណត់ ហើយ​បន្ត​រត់​ផង​ដើរ​ផង​យ៉ាង​ដូច​នេះ​រហូត​ដល់ទី​។ មូល​ហេតុ​គឺ​ដោយសារ​ការ​ដើរ​មួយ​រយៈ​ពេល​ខ្លី ជួយ​ឲ្យ​រាង​កាយ​សម្រាក ហើយ​មាន​កម្លាំង​ឡើង​វិញ​បន្តិច ដោយ​ជួយ​កីឡាករ​ឲ្យ​រត់​ទៅ​ដល់ទី​បាន​លឿន​ជាង​ការ​រត់​សុទ្ធ ដោយ​មិន​ដើរ​ទាល់តែសោះ ក្នុងរយៈ​ចម្ងាយ៤២គីឡូម៉ែត្រ​។ ការ​សម្រាក​នៅ​ចន្លោះ​ពេល​មាន​សារៈសំខាន់ មិន​គ្រាន់តែ​នៅ​ក្នុង​ការ​រត់​ប្រណាំង​ម៉ារ៉ាតុន​ប៉ុណ្ណោះ​ទេ​។ ការ​សម្រាក​ជួយ​ទ្រទ្រង់​យើង ឲ្យ​មាន​កម្លាំង​បន្ត​ប្រឹង​ប្រែង ក្នុង​ការ​រស់នៅ​។ ព្រះ​ទ្រង់​បាន​លើក​ឡើង​អំពី​ការ​សម្រាក នៅ​ក្នុង​ព្រះ​គម្ពីរប៊ីប​ទាំងមូល ចាប់​តាំងពី​កណ្ឌ​គម្ពីរ​និក្ខមនំ​។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ព្រះ​ទ្រង់​បាន​បង្គាប់​ឲ្យ​រាស្រ្ត​ព្រះអង្គ​មាន​ការ​សម្រាក តាម​គំរូ​របស់​ព្រះអង្គ ក្នុង​ព្រះ​រាជ​កិច្ច​បង្កើត​របស់​សព្វ​សារពើ ដោយ​ឲ្យ​ពួកគេ​ធ្វើ​ការ៦ថ្ងៃ ហើយ​បន្ទាប់​មក​យក​ថ្ងៃទី៧ ធ្វើ​ជា​ថ្ងៃ​សម្រាក ថ្វាយ​ព្រះអម្ចាស់(និក្ខមនំ ២០:‌១០) “ដ្បិត​ក្នុង៦ថ្ងៃ​ព្រះយេហូវ៉ា​ទ្រង់​បាន​ធ្វើ​ផ្ទៃ​មេឃ ផែនដី ហើយ​នឹង​សមុទ្រ…

Read article
ផែនការ​របស់​ព្រះ​អម្ចាស់ តាំង​ពី​អស់​កល្ប​រៀង​មក (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ​គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ​ពរ​ខាង​ព្រលឹង​វិញ្ញាណ​នៅ​ស្ថាន​ដ៏​ខ្ពស់។ តាម​ដែល​ទ្រង់​បាន​រើស​យើង​រាល់​គ្នា​ក្នុង​ព្រះ​គ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ៍​មក​ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់​ដោយ​សេចក្តី​ស្រឡាញ់» (អេភេសូរ ១:៣-៤)។ ព្រះ​គម្ពីរ​មិន​បាន​ផ្តល់​ឲ្យ​យើង​នូវ​ចម្លើយ​ដោយ​ត្រង់​អំពី​មូល​ហេតុ​ដែល​ព្រះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ដំបូង​ធ្លាក់​ចូល​ក្នុង​អំពើ​បាប​ក្នុង​សួន​ច្បារ​អេដែន​នោះ​ទេ។ ព្រះ​គម្ពីរ​គ្រាន់​តែ​បាន​បញ្ជាក់​ថា ព្រះ​ទ្រង់​គ្រប់​គ្រង​អ្វីៗ​ទាំង​អស់ សូម្បី​តែ​ហេតុ​ការណ៍​ក្នុង​សួន​ច្បារ​អេដែន​ក៏​ដោយ។ ក្នុង​សំបុត្រ​ដែល​សាវ័ក ប៉ុល បាន​សរសេរ​ផ្ញើ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ​មាន​ការ​បើក​បង្ហាញ អំពី​ផែន​ការ​ដ៏​អស់​កល្ប​របស់​ព្រះ។ យើង​ឃើញ​ថា ព្រះ​ទ្រង់​កំពុង​ធ្វើ​ការ​ទ្រង់ មុន​ពេល​ពិភព​លោក​ចាប់​កំណើត ហើយ​ព្រះ​អង្គ​ក៏​ជ្រាប​ជា​មុន​ថា មនុស្ស​ដំបូង​នឹង​ធ្លាក់​ចូល​អំពើ​បាប។ មុន​ពេល​ព្រះ​អង្គ​បង្កើត​លោក​អ័ដាម និង​នាង​អេវ៉ា មុន​ពេល​ពួក​គេ​មិន​ស្តាប់​បង្គាប់ ព្រះ​អង្គ​បាន​រៀប​ផែនការ​រួច​ជា​ស្រេច ដើម្បី​សង្គ្រោះ​មនុស្ស​ឲ្យ​រួច​ពី​បាប។ ពេល​ណា​យើង​គិត​អំពី​បេសកកម្ម​សង្គ្រោះ​របស់​ព្រះ​អង្គ ដែល​បាន​សម្រេច​នៅ​លើ​ឈើ​ឆ្កាង យើង​មិន​គួរ​ចាត់​ទុក​បេសកកម្ម​សង្គ្រោះ​ជា​ការ​បំពេញ​ការ​ខ្វះខាត​ក្នុង​ពេល​មាន​វិបត្តិ​នោះ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ យើង​គួរ​តែ​ដឹង​ថា ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង មាន​នៅ​ក្នុង​គំនិត​ដ៏​អស់​កល្ប​របស់​ព្រះ​អង្គ​​ជាស្រេច​ហើយ ដោយ​ព្រះ​អង្គ​បាន​តាំង​ព្រះ​ទ័យ​តាំង​ពី​អស់​កល្ប​ជានិច្ច​ថា នឹង​ហៅ​មនុស្ស​ទាំង​អស់​ឲ្យ​ចូល​មក​រក​ព្រះ​អង្គ តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ស្តា​ឡើង​វិញ នូវ​អ្វីៗ​ទាំង​អស់​ដែល​បាន​ខូច​ដោយ​សារ​មនុស្ស​ដំបូង​ធ្លាក់​ចូល​អំពើ​បាប។ គោល​បំណង​របស់​ព្រះ​អង្គ​ក្នុង​ផែនការ​នេះ គឺ​ជា​អ្វី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ធ្វើ ហើយ​ជា​ការ​សរសើរ​ដល់​ព្រះ​គុណ​ដ៏​រុងរឿង​របស់​ព្រះ​អង្គ (អេភេសូរ ១:៥-៦)។ ព្រះ​អង្គ​បាន​រៀប​ផែនការ​តាំង​ពី​អស់​កល្ប មិន​គ្រាន់​តែ​ដោយ​សារ​ព្រះ​អង្គ​ចង់​ឲ្យ​មនុស្ស​ប្រុស​ស្រី​បាន​អរ​សប្បាយ តែ​ក៏​ដើម្បី​ព្រះ​នាម​ព្រះ​អង្គ​ផង​ដែរ។ ព្រះ​អង្គ​បាន​កំណត់​ថា អ្វីៗ​គ្រប់​យ៉ាង​ត្រូវ​ដាក់​នៅ​ក្រោម​ព្រះ​បាទ និង​ការ​គ្រប់​គ្រង​របស់​ព្រះ​បុត្រា​ព្រះ​អង្គ គឺ​ព្រះ​អម្ចាស់​យេស៊ូវ។ ដូច​នេះ ផែនការ​ប្រោស​លោះ​របស់​ព្រះ​អង្គ គឺ​និយាយ​អំពី​ព្រះ​អង្គ​ជា​ជាង​និយាយ​អំពី​យើង។ ផែនការ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​អំពី​យើង…

Read article
ស្ញប់​ស្ញែង ហើយ​អាន​ព្រះ​គម្ពីរប៊ីប

ទំនុក​ដំកើង ១១៩:១៧-៣២ សូម​បំភ្លឺ​ភ្នែក​ទូល​បង្គំ ឲ្យ​បាន​ឃើញ​សេចក្តី​អស្ចារ្យ នៅ​ក្នុង​ក្រឹត្យ​វិន័យ​របស់​ទ្រង់​។ ទំនុក​ដំកើង ១១៩:១៨ ផ្ទះ​របស់​ខ្ញុំ​មាន​ធ្នើរ​ដាក់​សៀវភៅ​មួយ​ដែល​ផ្ទុក​ទៅ​ដោយ​សៀវភៅ​ជា​ច្រើន​។ ចំណុច​ខ្សោយ​របស់​ខ្ញុំ គឺ​ស្រឡាញ់​សៀវភៅ​ស្អាតៗ ជា​ពិសេស​សៀវភៅ​ដែល​មាន​ក្រប​រឹង​ ហើយពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ខ្ញុំ​បាន​បន្ថែម​សៀវភៅ​កាន់តែ​ច្រើន​ទៀត​។ តែ​គួរ​ឲ្យ​ស្តាយ ដែល​ខ្ញុំ​មិន​មាន​ពេល​វេលា និង​កម្លាំង​គ្រប់​គ្រាន់ ដើម្បី​អាន​សៀវភៅ​ ឲ្យ​ចប់​ទាំង​អស់​។ ហេតុ​នេះ​ហើយ សៀវភៅ​ជា​ច្រើន​នៅតែ​ថ្មី ស្រស់​ស្អាត តែ​មិន​ទាន់​បាន​អាន​។ បើ​យើង​មិន​ប្រយ័ត្ន​ទេ យើង​ក៏​អាច​ប្រព្រឹត្ត​ដូច​នេះ ចំពោះ​ព្រះ​គម្ពីរប៊ីប​របស់​យើង​ផង​ដែរ​។ លោក​ចន អាប់ដៃ(John Updike) ជា​អ្នក​និពន្ធ បាន​មាន​ប្រសាសន៍​ថា សៀវភៅ​អក្សរ​សាស្រ្ត​ដ៏​ល្បី​ល្បាញ​របស់​អាមេរិក ក៏​អាច​ត្រូវ​បាន​គេ​កោត​ស្ញប់​ស្ញែង និង​ត្រូវ​គេ​ទិញ​ទុក​អាន តែ​មិន​ដែល​បាន​អាន​ដូច​ព្រះ​គម្ពីរប៊ីប​នោះទេ​។ ព្រះ​គម្ពីរប៊ីប​ត្រូវ​បាន​និពន្ធ​ឡើង ក្នុង​វប្ប​ធម៌​ផ្សេង​ពី​វប្បធម៌​របស់​យើង អាច​ធ្វើ​ឲ្យ​យើង​ពិបាក​អាន ហើយ​ចង់​ទុក​ព្រះ​គម្ពីរប៊ីប​ចោល នៅ​លើ​ធ្នើរ​សៀវភៅ ឲ្យ​នៅតែ​ស្រស់​ស្អាត គួរ​ឲ្យ​ស្រឡាញ់ តែ​មិន​ដែល​បាន​អាន​។ យើង​មិន​ត្រូវ​ធ្វើ​ដូច​នេះ​ទេ​។ យើង​អាច​យក​គំរូ​តាម​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១១៩ ដោយ​ងាក​ទៅ​រក​ព្រះអម្ចាស់ ដោយ​ទូល​សូម​ព្រះអង្គ “បើក​ភ្នែក​យើង” ឲ្យ​មើល​ឃើញ​សេចក្តី​អស្ចារ្យ ក្នុង​ព្រះ​គម្ពីរប៊ីប(ខ.១៨)។ យើង​អាច​ស្វែងរក​គ្រូ​បង្រៀន​ព្រះ​គម្ពីរ​ដែល​យើង​អាច​ទុកចិត្ត​បាន ដើម្បី​ជួយ​បង្រៀន​យើង ឲ្យ​យល់​អ្វី​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ(កិច្ចការ ៨:៣០)។ ហើយ​អ្នកជឿ​ម្នាក់ៗ​មាន​ព្រះ​វិញ្ញាណ​របស់​ព្រះគ្រីស្ទ​ដឹកនាំ​ចិត្ត​…

Read article
គំរូ​នៃ​ការ​ប្ដេជ្ញា​ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ហើយ យ៉ូស្វេ ជា​កូន​នុន និង​កាលែប ជា​កូន​យេភូនេ…គេ​ក៏​ហែក​សំលៀក​បំពាក់​ខ្លួន​ព្រម​ទាំង​និយាយ​ទៅ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊‌ីស្រាអែល​ទាំង​អស់​ថា ស្រុក​ដែល​យើង​បាន​ដើរ​កាត់​សង្កេត​មើល​នោះ ជា​ស្រុក​ល្អ​ក្រៃ​លែង។ បើ​សិន​ជា​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង​រាល់​គ្នា នោះ​ទ្រង់​នឹង​នាំ​យើង​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ជា​មិន​ខាន ហើយ​នឹង​ប្រទាន​មក​យើង​ផង គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ដ៏​ហូរហៀរ» (ជន​គណនា ១៤:៦-៨)។ នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា ឆ្នាំ១៩៥៣ យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ពី​ប្រទេស​សឹង្ហ​បុរី​ទៅ​ទីក្រុង​ឡុងដ៍​បាន​ធ្លាក់​នៅ​ចម្ងាយ​៣០គីឡូម៉ែត្រ នៅ​ភាគ​ពាយព្យ​នៃ​ទីក្រុង​កុលកាតា​ប្រទេស​ឥណ្ឌា​ដោយ​មិន​មាន​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ លោក ហ្វ្រេត មីតឈែល (Fred Mitchell) ដែល​បាន​ក្លាយ​ជា​នាយក​នៃ​អង្គការ​បេសកកម្ម​ដំណឹង​ល្អ​ក្នុង​ប្រទេស​ចិន កាល​ពី១០ឆ្នាំ​មុន​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​កំពុង​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​នោះ។ ក្នុង​ជីវប្រវត្តិ​របស់​គាត់ គេ​បាន​ពិពណ៌នា​ថា លោក ហ្វ្រេត ជា​បុរស​សាមញ្ញ​ម្នាក់ មក​ពី​ភូមិ​មួយ និង​មាន​ឪពុក​ម្តាយ​ស្ថិត​ក្នុង​វណ្ណៈអធន។ គាត់​បាន​ចំណាយ​ពេល​មួយ​ភាគ​ធំ​នៃ​ជីវិត​គាត់ ក្នុង​ការងារ​ជា​អ្នក​ជំនាញ​ផ្នែក​គីមី​វិទ្យា​នៅ​តាម​បណ្ដា​ខេត្ត ហើយ​គាត់​ក៏​ជា​អ្នក​ដើរ​ជា​មួយ​ព្រះ​អម្ចាស់​ផង​ដែរ1។ មុន​ពេល​លោក កាលែប ជា​កូន​លោក​យេភូនេ​ក្លាយ​ជា​អ្នក​ស៊ើប​ការ ដែល​លោក ម៉ូសេ បាន​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ទឹក​ដី​ដែល​ព្រះ​អម្ចាស់​សន្យា​ប្រទាន​មក​រាស្ត្រ​ព្រះ​អង្គ​មិន​មាន​អ្វី​បង្ហាញ​ថា គាត់​ជា​មនុស្ស​ដែល​ពិសេស​ខុស​គេ​នោះ​ទេ។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​កែ​ប្រែ និង​អភិវឌ្ឍន៍​ចារិក​លក្ខណៈ​របស់​គាត់​ក្នុង​ការ​រស់​នៅ​ដ៏​សាមញ្ញ​របស់​គាត់ ដូច​មាន​ចែង​ក្នុង​បទ​គម្ពីរ​ជន​គណនា​ជំពូក១៤។ រឿង​វិបត្តិ​ច្រើន​តែ​បង្ហាញ​ចារិក​លក្ខណៈ​របស់​មនុស្ស។ កាល​ពួក​ស៊ើប​ការណ៍​របស់​សាសន៍​អ៊‌ីស្រាអែល​បាន​វិល​ត្រឡប់​មក​រាយ​ការណ៍​អំពី​អ្វី​ដែល​ពួក​គេ​បាន​ឃើញ​ក្នុង​ទឹកដី​កាណាន ពួក​គេ​ក៏​បាន​ប្រកាស​ថា ទីក្រុង​របស់​គេ​មាន​កំផែង​ការពារ ហើយ​ថា «យើង​ពុំ​អាច​នឹង​ឡើង​ទៅ​ទាស់​នឹង​គេ​បាន​ទេ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​យើង​ណាស់…នៅ​ស្រុក​នោះ​យើង​បាន​ឃើញ​ពួក​មនុស្ស​ធំ​សម្បើម គឺ​ជា​កូន​ចៅ…

Read article
កើតមក​ដើម្បី​ធ្វើ​ការ​ល្អ​ថ្វាយ​ព្រះ

អេភេសូរ ២:៦-១០ ដ្បិត​យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ​សំរាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀបចំ​ជាមុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម​។ អេភេសូរ ២:‌១០ មាន​ពេល​មួយ ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់ និង​កូន​ស្រី​ដែល​ជា​ក្មេង​តូច បាន​ជ្រុះ​កាត​មួយ​សន្លឹក នៅ​លើ​ដី​។ ពួកគេ​បាន​ដើរហួសប្រហែល៦ម៉ែត្រ​ហើយ ខ្ញុំ​ក៏​មិន​ចង់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​វា​ដែរ ដោយសារ​ខ្ញុំ​កំពុង​យឺត​ម៉ោង​ធ្វើ​ការ​។ ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា ពួកគេ​មុខជា​ដឹង​ខ្លួន ហើយ​ត្រឡប់​មក​រើស​វា​វិញ​មិនខាន​។ ប៉ុន្តែ ពួកគេ​នៅតែ​បន្ត​ដើរទៅ​មុខ​ទៀត​។ បញ្ញា​ចិត្ត​របស់​ខ្ញុំ​ក៏​បាន​ជំរុញ​ខ្ញុំ​ឲ្យ​ទៅ​រើស​កាត​នោះ​ឲ្យ​ពួក​គេ។ វា​ជា​កាត​សម្រាប់​ឡើង​ជិះ​ឡាន​ក្រុង ដែល​ពួក​គេ​បាន​បង់​ថ្លៃ​ធ្វើ​ដំណើរ​រួច​ជា​ស្រេច​។ នៅពេល​ដែល​ខ្ញុំ​ប្រគល់​កាត់​នោះ​ឲ្យ​ទៅ​ពួកគេ ពួកគេ​បាន​ថ្លែង​អំណរ​គុណ ដោយ​ចិត្ត​ត្រេកអរ ហើយ​ខ្ញុំ​ក៏បាន​សប្បាយ​ចិត្ត​ដែរ​។ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា ហេតុ​អ្វី​ខ្ញុំ​មាន​អារម្មណ៍​ល្អ​យ៉ាង​នេះ នៅពេល​ដែល​ខ្ញុំ​បាន​ធ្វើ​អំពើ​ល្អ​ដ៏​តូច សម្រាប់​អ្នក​ដទៃ​។ តាម​វិទ្យាសាស្ត្រ រូបកាយ​របស់​មនុស្ស​បង្កើត​ជាតិ​គីមី​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​អារម្មណ៍​របស់​យើង​ល្អ​ជាង​មុន ពេលណា​យើង​ធ្វើ​អំពើ​សប្បុរស​សម្រាប់​អ្នក​ដទៃ​។ ដូច​នេះ ព្រះអម្ចាស់​បាន​បង្កើត​យើង​មក ដោយ​ឲ្យ​អារម្មណ៍​ល្អ​កើត​មាន​ក្នុង​ចិត្ត​យើង នៅពេល​ដែល​យើង​ធ្វើ​អំពើ​ល្អ! រឿង​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​យើង​ដឹង​ថា ព្រះ​ដ៏​ល្អ​បាន​បង្កើត​យើង​មក ឲ្យ​ដូច​រូប​អង្គ​ទ្រង់​។ បទ​គម្ពីរ​អេភេសូរ ២:១០ បាន​បង្ហាញថា គោលបំណង​ដែល​ព្រះអង្គ​បាន​បង្កើត​យើង​មក ក៏​ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះពរ​ដល់​អ្នក​ដទៃ​ផង​ដែរ​។ ខ​គម្ពីរ​នេះ​មិន​គ្រាន់តែ​បាន​បង្គាប់​យើង​ឲ្យ​ធ្វើ​ការ​ល្អ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​បង្ហាញ​លក្ខណៈ​ដែល​ព្រះអង្គ​បាន​បង្កើត​ឲ្យ​យើង​មាន​ពី​កំណើត​មក ដើម្បី​ឲ្យ​យើង​ធ្វើ​ការ​ល្អ​។ យើង​មិន​ចាំបាច់​ត្រូវ​ធ្វើ​ការ​ល្អ​ធំៗ​គ្រប់​ពេល​ឡើយ​។ បើ​យើង​ធ្វើ​រឿង​តូច​មួយ ដើម្បី​ជួយ​អ្នក​ដទៃ…

Read article
ភាព​អត់​ធន់​បំផុត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

«ពិត​មែន មាន​ភស្តុតាង​បាន​កើត​ឡើង​ក្នុង​ពួក​អ្នក​រាល់​គ្នា ដើម្បី​នឹង​បញ្ជាក់​ការងារ​ជា​សាវ័ក​របស់​ខ្ញុំ ដោយ​ការ​អត់ធន់ ដោយ​ទី​សម្គាល់ ការ​អស្ចារ្យ និង​ការ​ឫទ្ធិបារមី​គ្រប់​យ៉ាង» (២កូរិនថូស ១២:១២)។ ពេល​ណា​យើង​គិត​អំពី​រយៈ​ពេល​នៅ​ក្រោយ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ និង​ការ​យាង​ឡើង​ស្ថាន​សួគ៌​វិញ របស់​ព្រះ​យេស៊ូវ គឺ​នៅ​ពេល​ដែល​ពួក​សាវ័ក​មាន​ភាព​រីកចម្រើន​យ៉ាង​ខ្លាំង ក្នុង​ការងារ​បម្រើ​ព្រះ ហើយ​ពួក​ជំនុំ​បាន​កើត​មាន នោះ​យើង​ងាយ​នឹង​ស្រមៃ​អំពី «ទី​សម្គាល់ ការ​អស្ចារ្យ និង​ការ​ឫទ្ធិបារមី​គ្រប់​យ៉ាង» ដែល​ពួក​គេ​បាន​ធ្វើ ហើយ​យើង​ក៏​ចង់​ឃើញ​ព្រឹត្តិការណ៍​ទាំង​នោះ​ផ្ទាល់​ភ្នែក​ផង​ដែរ ដើម្បី​ឲ្យ​ជំនឿ​យើង​បាន​ពង្រឹង​កាន់​តែ​រឹងមាំ​ឡើង ហើយ​ការងារ​របស់​យើង​ក៏​កាន់​តែ​ផុសផុល ដោយ​សារ​ពួក​គេ។ យើង​មិន​ចាំ​បាច់​ឆ្ងល់​ទេ ទាំង​គុណ​ភាព និង​បរិមាណ​នៃ​ការ​អស្ចារ្យ​ក្នុង​សម័យ​នោះ មាន​លក្ខណៈ​ពិសេស ហើយ​មនុស្ស​សម័យ​ក្រោយ​មិន​អាច​ធ្វើ​ដូច​បាន​ឡើយ។ ពួក​សាវ័ក​បាន​ទទួល​អំណោយ​ទាន​ខាង​ការ​អស្ចារ្យ​លើស​គ្រីស្ទាន​សម័យ​បច្ចុប្បន្ន។ យើង​ចាំ​បាច់​ត្រូវ​កត់​សម្គាល់​ថា ពួក​ជំនុំ​ដំបូង​មិន​បាន​ប្រើ​បទ​ពិសោធន៍​ទាំង​អស់​នេះ ដើម្បី​ល្បង​ល​ជំនឿ​របស់​ពួក​គេ​នោះ​ទេ។ យើង​មិន​អាច​ផ្ដោត​ទៅ​លើ​ការ​អស្ចារ្យ​តែ​ម្យ៉ាង ដោយ​មិន​មើល​បរិបទ ដែល​ក្នុង​នោះ​អ្នក​ដែល​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ស្រាប់​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​យល់​ដឹង និង​ការ​ប្រកា​ស​ព្រះ​បន្ទូល​ព្រះ ដែល​ប្រទាន​កម្លាំង​ឲ្យ​ពួក​គេ «មាន​ចិត្ត​អត់​ធ្មត់​បំផុត» ឬ «ការ​ស៊ូ​ទ្រាំ​ដ៏​អស្ចារ្យ» ពេញ​មួយ​ជីវិត​ពួក​គេ។ ពួក​ជំនុំ​បាន​កើត​មាន​ឡើង ភាគ​ច្រើន​មិន​មែន​ដោយសារ​ការ​អស្ចារ្យ តែ​ដោយ​សារ​ការ​អត់​ធន់​ដ៏​ស្មោះ​ត្រង់ និង​ភាព​ក្លាហាន​របស់​ពួក​សាវ័ក។ សាវ័ក ប៉ុល មិន​ចង់​ឲ្យ​ការងារ​របស់​គាត់ ផ្ដោត​ទៅ​លើ​ការ​អស្ចារ្យ​ដែល​គាត់​បាន​ធ្វើ ឬ​ទៅ​លើ​ទុក្ខ​លំបាក​ដែល​គាត់​បាន​អត់​ទ្រាំ​នោះ​ទេ តែ​ទៅ​លើ​សេចក្តី​ជំនឿ​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត ដែល​ព្រះ​ទ្រង់​ប្រទាន​មក​គាត់ និង​សេចក្តី​ពិត​ដែល​គាត់​បាន​ចែក​ចាយ។…

Read article
ចិត្ត​កើតជា​ថ្មី ក្នុង​ព្រះគ្រីស្ទ

អេសេគាល ១១:១៤-២១ អញ​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ពី​រូប​សាច់​គេ​ចេញ ហើយ​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ​។ អេសេគាល ១១:១៩ លោក​ប្រក់(Brock) និង​លោក​ដេនីស(Dennis) គឺជា​មិត្ត​ភក្តិ​តាំង​ពី​វ័យ​កុមារ ប៉ុន្តែ នៅពេល​ដែល​ពួក​គេ​ចម្រើន​វ័យ​ធំឡើង លោក​ប្រក់ មិន​សូវ​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ជំនឿ​ដែល​លោក​ដេនីស​មាន ចំពោះ​ព្រះយេស៊ូវ​ទេ​។ លោក​ដេនីស​ស្រឡាញ់​មិត្ត​ភក្តិ​គាត់ ហើយ​ក៏​បាន​អធិស្ឋាន​ឲ្យ​ ព្រោះ​គាត់​ដឹង​ថា ផ្លូវ​ដែល​មិត្ត​ភក្តិ​គាត់​កំពុង​ដើរ​មាន​ភាព​ងងឹត និង​នាំមក​នូវ​ភាព​សោកសៅ​។ លោក​ដេនីស​ក៏​បាន​អធិស្ឋាន​ឲ្យ​លោក​ប្រក់ តាម​គំរូ​ហោរា​អេសេគាល​ថា “ព្រះ​អង្គ​អើយ សូម​ព្រះអង្គ​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ចេញពី​គាត់ ដើម្បី​ប្រទាន​គាត់​នូវ​ចិត្ត​ដែល​ទន់​ដូច​សាច់​វិញ”(អេសេគាល ១១:‌១៩)។ គាត់​ចង់​ឲ្យ​លោក​ប្រក់​ដើរ​ក្នុង​ផ្លូវ​ព្រះ ដើម្បី​ឲ្យ​រួច​ផុត​ពី​សេចក្តី​ហិន​វិនាស​។ ១០ឆ្នាំ​ក្រោយមក លោក​ដេនីស​នៅតែ​បន្ត​អធិស្ឋាន​ឲ្យ​លោក​ប្រក់ ដោយ​ចិត្ត​ស្មោះ​ត្រង់​។ បន្ទាប់​មក​លោក​ប្រក់​ក៏​បាន​ទូរស័ព្ទ​មក​គាត់ ប្រាប់​ថា គាត់​បាន​ថ្វាយ​ជីវិត​ដល់​ព្រះយេស៊ូវ​ហើយ! លោក​ដេនីស​មាន​អំណរ​ខ្លាំង​ណាស់ រហូត​ស្រក់​ទឹក​ភ្នែក ពេល​ដែល​បាន​ទទួល​ដំណឹង​ថា ទី​បំផុត​មិត្ត​ភក្តិ​គាត់​បាន​ឈប់​រស់នៅ​តាម​បំណង​ចិត្ត​ខ្លួនឯង​ទៀត ហើយ​បាន​ទទួល​ជឿ​ព្រះ​។ លោក​ដេនីស​ក៏​បាន​អធិស្ឋាន ដោយ​ផ្ដោត​ទៅលើ​ព្រះបន្ទូល​សន្យា ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក​រាស្រ្ត​របស់​ព្រះអង្គ តាមរយៈ​ហោរា​អេសេគាល​។ ទោះ​រាស្រ្ត​របស់​ព្រះ​អង្គ​បាន​ងាក​បែរ​ចេញពី​ព្រះអង្គ ទៅ​រក​សេចក្តី​ស្មោកគ្រោក​ក៏ដោយ ក៏​ព្រះអង្គ​នៅតែ​មាន​បន្ទូល​ថា ព្រះ​អង្គ​នឹង​កែ​ប្រែ​ចិត្ត​របស់​ពួកគេ​។ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា “រួច​អញ​នឹង​ឲ្យ​គេ​មាន​ចិត្តតែ១ ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី នៅ​ក្នុង​ឯង​រាល់​គ្នា អញ​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ពី​រូប​សាច់​គេ​ចេញ ហើយ​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ”(ខ.១៩)។ ដោយសារ​ចិត្ត​ដែល​បាន​ផ្លាស់​ប្រែ ពួកគេ​ក៏បាន​ដើរ​តាម​ព្រះអង្គ ដោយ​ចិត្ត​ស្មោះ​ត្រង់(ខ.២០)។…

Read article