ព្រះដែលសោកសង្រេង
អេសាយ ៤១:១០-១៣ អញនឹងកាន់ដៃស្តាំឯង ដោយពោលនឹងឯងថា កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង។ អេសាយ ៤១:១០ បន្ទាប់ពីប្រទេសទួគីបានទទួលរងគ្រោះរញ្ជួយដី ដែលបណ្តាលឲ្យមានវិនាសកម្ម នៅខែកុម្ភៈ ឆ្នាំ២០២៣ មានរូបថតដែលគួរឲ្យភ័យខ្លាចមួយ បានលេចឡើងនៅលើទំព័រសារព័ត៌មានជាច្រើន។ ក្នុងរូបថតនោះ គេឃើញបុរសជាឪពុកម្នាក់កំពុងអង្គុយ កាន់ដៃមួយដែលបានលានចេញពីគំនរថ្ម ដៃនោះគឺជាដៃរបស់កូនស្រីគាត់។ ក្នុងរូបថតនោះ គេក៏ឃើញជាយរបស់ពូកដែលកូនស្រីរបស់គាត់បានគេង នៅពេលរញ្ជួយដីបានកើតឡើង ហើយគេក៏ឃើញម្រាមដៃលែងមានជីវិត ដែលគាត់កំពុងតែកាន់។ ទឹកមុខគាត់ក្រៀមក្រំយ៉ាងខ្លាំង។ គាត់មានការសោកសង្រេងលើសពាក្យពណ៌នា។ នៅក្នុងទឹកមុខដ៏ក្រៀមក្រំរបស់ឪពុកម្នាក់នេះ ខ្ញុំបាននឹកចាំព្រះទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌។ កណ្ឌគម្ពីរលោកុប្បត្តិបានប្រាប់យើងថា ព្រះទ្រង់បានសោកសង្រេង ដោយសារសេចក្តីហិនវិនាសនៃបាបរបស់មនុស្ស ជាស្នាព្រះហស្តរបស់ព្រះអង្គ(៦:៦)។ កណ្ឌគម្ពីរអេសាយបានចែងអំពីព្រះមែស៊ីដែលត្រូវយាងមក យ៉ាងដូចនេះថា “ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្ដីឈឺចាប់”(៥៣:៣)។ ព្រះទ្រង់បានសោកសង្រេង ចំពោះយើង និងជាមួយយើង ហើយក៏គង់នៅជាយនៃគំនរបាក់បែកនៃជីវិតយើង ដោយឈោងព្រះហស្តមករកយើង ដោយបន្ទូលថា “ដ្បិតអញនេះ គឺយេហូវ៉ាជាព្រះនៃឯង អញនឹងកាន់ដៃស្តាំឯង”(៤១:១៣)។ ទោះអ្នកកំពុងជួបប្រទះគ្រោះមហន្តរាយ ដែលជាកាលៈទេសៈដ៏សោកសៅ ការបាត់បង់មនុស្សជាទីស្រឡាញ់ ឬកំពុងទទួលផលវិបាកពីបាបរបស់អ្នកក៏ដោយ ចូរដឹងថា ព្រះទ្រង់បានសោកសង្រេងជាមួយអ្នក។ ទោះជីវិតអ្នករង្គោះរង្គើ ដោយសារបញ្ហាណាក៏ដោយ ដែលវេទនាដូចគ្រោះរញ្ជួយដី…
Read article