Kenneth Petersen

You are here:
ងាកមករកផ្លូវរបស់ព្រះអង្គវិញ

  ទ្រង់​ក៏​ស្គាល់​ផ្លូវ​ដែល​ឯង​បាន​ដើរ​ក្នុង​ទី​រហោស្ថាន​សំបើម​នេះ​ផង ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​គង់​នៅ​ជា​មួយ​នឹង​ឯង អស់​រវាង​៤០​ឆ្នាំ​នេះ ហើយ​ឯង​គ្មាន​ខ្វះខាត​អ្វី​ឡើយ។ ចោទិយកថា ២:៧ ឧបមា​ថា អ្នក​កំពុង​ធ្វើ​ដំណើរ​នៅ​តំបន់​និរតី នៃ​សហរដ្ឋ​អាមេរិក ពី​​ទីក្រុងវ៉ាយ(Why ប្រែ​ថា ហេតុ​អ្វី) រដ្ឋ​អារីហ្សូណា។ ហើយ​ក៏​បាន​ទៅ​រដ្ឋ​ផ្សេង​ទៀត ដោយ​ឆ្លង​កាត់ ទីក្រុង​អាន់សឺធិន(Uncertain ប្រែ​ថា មិន​ច្បាស់​លាស់) រដ្ឋ​តិចសាស់។ បត់​ទៅ​តំបន់​ឥសាន អ្នក​ត្រូវ​ឈប់​សម្រាក នៅ​ទីក្រុង​ឌីសម៉ល(Dismal ប្រែ​ថា គួរ​ឲ្យ​ព្រួយ​បារម្ភ) រដ្ឋ​ធេនេស៊ី។ ទី​បំផុត​អ្នក​ទៅ​ដល់​គោល​ដៅ​របស់​អ្នក នៅ​ទីក្រុង​ភែននិក(Panic ប្រែ​ថា​តក់​ស្លត់) រដ្ឋ​ភែនស៊ីលវែនា។ បើ​អ្នក​បើក​បរ​បន្តិច​ទៀត ប្រហែល​៦​ម៉ោង អ្នក​អាច​ទៅ​ដល់​ទីក្រុង​អាស៊ួរិន(Assurance ប្រែ​មក​ថា មាន​ភាព​ជឿ​ជាក់) នៅ​ភាគ​ខាង​លិច​រដ្ឋ​វើជីនា។ តំបន់​ទាំង​នោះ​សុទ្ធ​តែ​មាន​ឈ្មោះ​ចម្លែក​ៗ តែ​ជា​ទីកន្លែង​ពិត​ ក្នុង​ទឹក​ដី​អាមេរិក ទោះ​អ្នក​មិន​ទំនង​ជា​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​ទាំង​នោះ​ឬ​អត់​ក៏​ដោយ។ ជួន​កាល ការ​ធ្វើ​ដំណើរ​នៃ​ជីវិត​មាន​អារម្មណ៍​ដូចនេះ​ឯង។ យើង​ក៏​ងាយ​នឹង​ប្រៀប​ធៀប​ជីវិត​យើង ទៅ​នឹង​ជីវិត​ដ៏​ពិបាក​របស់​ប្រជាជន​អ៊ីស្រាអែល ក្នុង​វាល​រហោស្ថាន(ចោទិយកថា ២:៧)។ ការ​រស់​នៅ​អាច​មាន​ការ​ពិបាក​ជា​ច្រើន។ ប៉ុន្តែ តើ​យើង​បាន​សង្កេត​ឃើញ​ចំណុច​ដូចគ្នា​ដទៃ​ទៀត​ទេ? យើង​ទៅ​តាម​ផ្លូវ​របស់​យើង ដោយ​ងាក​បែរ​ចេញ​ពី​ផ្លូវ​ព្រះ(១:៤២-៤៣)។ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​រអ៊ូរទាំ​អំពី​ការ​ខ្វះ​ខាត​របស់​យើង មិន​ខុស​ពី​ពួក​អ៊ីស្រាអែល​ឡើយ(ជនគណនា…

Read article
ព្រះអង្គកំពុងធ្វើការដ៏ល្អ

ព្រះអង្គ​ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះយេស៊ូវគ្រីស្ទ។ ភីលីព ១:៦ កាល​លោក​ឆាល ស្ព័រជិន(Charles Spurgeon) ស្ថិត​ក្នុង​វ័យ​ជំទង់ គាត់​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ។ គាត់​បាន​ទៅ​ព្រះវិហារ ខណៈ​ពេល​ដែល​គាត់​បាន​ចម្រើន​វ័យ​ធំ​ឡើង គាត់​យល់​ឃើញ​ថា ការ​អធិប្បាយ​ហាក់​ដូច​ជា គ្មាន​ជាតិ គ្មាន​ន័យ​អ្វី​សោះ។ ដូច​នេះ គាត់​ពិបាក​ជឿ​ព្រះ ហើយ​គាត់​ក៏​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះអង្គ។  នៅ​យប់​មួយ ខ្យល់​ព្យុះ​ដ៏​កាច​សាហាវ​មួយ បាន​បង្ខំ​ឲ្យ​យុវជន​អាយុ​១៦​ឆ្នាំ​រូប​នេះ ឲ្យ​រក​កន្លែង​ជ្រក នៅ​ក្នុង​ព្រះ​វិហារ​មេតូឌីស​តូច​មួយ។ ការ​អធិប្បាយ​របស់​គ្រូ​គង្វាល​គាត់ ហាក់​ដូច​ជា​សំដៅ​មក​លើ​ខ្លួន​គាត់​ផ្ទាល់។ នៅ​ពេល​នោះ គាត់​ក៏​បាន​ចុះ​ចាញ់​ព្រះ ហើយ​ក៏​បាន​ថ្វាយ​ចិត្ត​របស់​គាត់ ដល់​ព្រះ​យេស៊ូវ។ ក្រោយ​មក លោក​ស្ព័រជិន​ក៏​បាន​សរសេរ​ថា “មុន​ពេល​ខ្ញុំ​ទទួល​ជឿ​ព្រះ​គ្រីស្ទ ព្រះ​អង្គ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ជា​មួយ​ខ្ញុំ តាំង​ពី​យូរ​មក​ហើយ”។ តាមពិត ជីវិត​របស់​យើង​មិន​បាន​ចាប់​ផ្តើម ជា​មួយ​ព្រះ នៅ​វិនាទី​ដែល​យើង​បាន​សង្គ្រោះ​នោះ​ទេ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​កត់​សំគាល់​ថា “ដ្បិត​គឺ​ទ្រង់​ដែល​បាន​បង្កើត​ចិត្ត​ថ្លើម​នៃ​ទូលបង្គំ ហើយ​បាន​ផ្សំ​គ្រឿង​នៃ​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ”(ទំនុកដំកើង ១៣៩:១៣)។ សាវ័ក​ប៉ុល​ក៏​បាន​បង្រៀន​ផង​ដែរ​ថា “ព្រះ​ដែល​រើស​ខ្ញុំ​តាំង​ពី​ផ្ទៃ​ម្តាយ​មក ហើយ​បាន​ហៅ​ខ្ញុំ​ដោយ​ព្រះគុណ​ទ្រង់”(កាឡាទី ១:១៥)។ ហើយ​ព្រះ​ទ្រង់​មិន​បាន​ឈប់​ធ្វើ​ការ​ជា​មួយ​យើង ពេល​ដែល​យើង​បាន​សង្រ្គោះ​នោះ​ឡើយ : ពីព្រោះ “ព្រះអង្គ​ដែល​ទ្រង់​បាន​ចាប់​តាំង​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពេញ​ខ្នាត​ឡើង ទាល់​តែ​ដល់​ថ្ងៃ​នៃ​ព្រះយេស៊ូវគ្រីស្ទ”(ភីលីព ១:៦)។…

Read article
រួបរួមគ្នា ក្នុងការបម្រើព្រះ

ដែល​រូបកាយ​ទាំង​មូល​បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា​មក​អំពី​ទ្រង់ ដោយសារ​គ្រប់​ទាំង​សន្លាក់​ដែល​ផ្គត់ផ្គង់​ឲ្យ។ អេភេសូរ ៤:១៦ ក្នុង​វប្បធម៌​របស់​ជន​ជាតិ​អាមមីស នៅ​តំបន់​ដាច់​ស្រយ៉ាល ការ​សាង​សង់​ជង្រុក គឺ​ជា​ព្រឹត្តិការណ៍​សង្គម​មួយ។ កសិករ​ម្នាក់​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ខែ ដើម្បី​សាង​សង់​ជង្រុក ជា​មួយ​ក្រុម​គ្រួសារ​របស់​គាត់ តែ​ជនជាតិ​អាមមីស តែង​តែ​ធ្វើ​ការ​សាង​សង់​ជា​លក្ខណៈ​សហគមន៍ ដូចនេះ ការ​សាង​សង់​របស់​ពួកគេ​ឆាប់​ហើយ។ ពួក​គេ​ស្តុក​ឈើ​ទុក និង​ត្រៀម​ឧបករណ៍​ជាង​ឲ្យ​បាន​គ្រប់​គ្រាន់ មុន​ពេល​ការ​សាង​សង់​ចាប់​ផ្តើម។ ​ថ្ងៃ​ដែល​ពួក​គេ​បាន​ជ្រើស​រើស​ក៏​បាន​មក​ដល់ ជនជាតិ​អាមមីស​មួយ​សហគមន៍ ក៏​បាន​ក្រោក​ពី​ព្រលឹម ហើយ​បែង​ចែក​ការងារ​គ្នា រួច​ពួកគេ​ក៏​បាន​ចាប់​ផ្តើម​ការ​សាង​សង់​តែ​ម្តង ដែល​ជួន​កាល ពួក​គេ​អាច​សង់​ជង្រុក​ធំ​មួយ​រួចរាល់ ក្នុង​រយៈ​ពេល​តែ​១​ថ្ងៃ​ប៉ុណ្ណោះ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ផែនការ​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​ពួក​ជំនុំ​ទ្រង់ និង​តួនាទី​ដែល​យើង​មាន ក្នុង​ពួក​ជំនុំ។ ព្រះគម្ពីរ​បាន​ចែង​ថា “អ្នក​រាល់​គ្នា​ជា​រូបកាយ​នៃ​ព្រះគ្រីស្ទ ហើយ​ជា​អវយវៈ​របស់​រូបកាយ​រៀង​ខ្លួន” (១កូរិនថូស ១២:២៧)។ ព្រះ​ទ្រង់​បាន​ប្រទាន​យើង​នូវ​អំណោយ​ទាន​ផ្សេង​គ្នា ហើយ​បាន​ចែក​ការងារ​ឲ្យ​យើង​ធ្វើ បម្រើ​ព្រះអង្គ​រួម​គ្នា ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​រូប​កាយ ដែល “បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា”(អេភេសូរ ៤:១៦)។​ ព្រះ​គម្ពីរ​ក៏​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ “​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក” នៅ​ក្នុង​សហគមន៍​របស់​យើង​ផង​ដែរ​(កាឡាទី ៦:២)។ តែ​ជា​ញឹក​ញាប់ យើង​បាន​ធ្វើ​ការងារ​តែ​ម្នាក់​ឯង។ យើង​បំពេញ​តម្រូវ​ការ​ដោយ​ខ្លួន​ឯង ដោយ​ចង់​គ្រប់​គ្រង​កាលៈទេសៈ​របស់​យើង។ ឬ​យើង​មិន​បាន​ឈោង​ទៅ​រក និង​ជួយ​សម្រាល​បន្ទុក​អ្នក​ដទៃ។…

Read article