Kenneth Petersen

You are here:
រូបព្រះនៅក្នុងចិត្តយើង

កុំ​ឲ្យ​ឆ្លាក់​ធ្វើ​រូប​ណា​សំរាប់​ឯង​ឲ្យសោះ។ និក្ខមនំ ២០:៤ សម្រាប់​អ្នកដំណើរ​ដែល​ឆ្លងកាត់​តាម​ទីក្រុង​មីតឌលតុន រដ្ឋ​វីនខុន​ស៊ីន ពួក​គេ​អាច​ទៅ​ទស្សនា​សារមន្ទីរ​ជាតិ​ទឹកជ្រលក់​​ម៉ាយ៉ាណេ។ មនុស្សជា​ច្រើន​មាន​អារម្មណ៍​ថា ការ​មាន​ទឹកជ្រលក់​ម៉ាយ៉ាណេ​មួយ​ដប គឺ​ហាក់ដូចជា​ច្រើន​ហើយ តែ​ក្នុង​សារមន្ទីរ​នេះ គេ​បាន​ដាក់​តាំង​ម៉ាយ៉ាណេ ដែល​មាន​ម៉ាក និង​ប្រភេទ​ខុសៗគ្នា ចំនួន៦០៩០ដប មក​ពី​តំបន់​ផ្សេងៗ​ក្នុង​ពិភពលោក។ នៅ​ទីក្រុង​មែកឃ្លីន រដ្ឋ​តិចសាស់ អ្នក​ប្រហែល​មានការ​ភ្ញាក់ផ្អើល ពេល​បានឃើញ​សារមន្ទីរ​បន្លា​លួស ឬ​ដែល​កាន់តែ​គួរឲ្យ​ភ្ញាក់ផ្អើល​ទៀត​នោះ គឺ​សារមន្ទីរ​របង។ រឿង​នេះ​បាន​បង្ហាញថា មានការ​ជាច្រើន​ដែល​មនុស្សយើង​បាន​ចាត់ទុកជា​របស់​សំខាន់ ក្នុង​ជីវិត។ សូម្បីតែ​ផ្លែ​ចេក​ក៏​ត្រូវ​បាន​គេ​យក​មក​ដាក់​តាំង ក្នុង​សារៈ​មន្ទីរ​ផ្លែ​ចេក​ផង​ដែរ។ យើង​ប្រហែលជា​អស់សំណើច ពេល​ដែល​បានដឹង​អំពី​រឿង​នេះ តែ​យើង​ក៏​ចាំបាច់​ត្រូវ​ទទួលស្គាល់​ផង​ដែរ​ថា យើង​បាន​បង្កើត​សារៈ​មន្ទីរ​ផ្ទាល់ខ្លួន​ក្នុងចិត្ត​យើង សម្រាប់​ដាក់​តាំង​រូប​ព្រះ​ផ្សេងៗ។ ព្រះ​ទ្រង់​បង្គាប់​យើង​ថា “កុំ​ឲ្យ​មាន​ព្រះ​ឯណា​ទៀត​នៅ​ចំពោះ​អញ​ឲ្យសោះ”(និក្ខមនំ ២០:៣) ហើយ “ក៏​កុំ​ឲ្យ​ក្រាបសំពះ​នៅ​ចំពោះ​របស់​ទាំងនោះ ឬ​គោរព​ប្រតិបត្តិ​តាម​នោះ​ឡើយ”(ខ.៥)។ តែ​យើង​បាន​បង្កើត​រូប​ព្រះ​ទាំងនោះ ដោយ​មិនដឹង​ខ្លួន ក្នុង​រូបភាព​ជា​ទ្រព្យសម្បត្តិ ឬ​ការ​ត្រេកត្រអាល ឬក៏​ជោគជ័យ​ជាដើម ឬអ្វី​មួយ​ដែល​មានតម្លៃ​ចំពោះ​យើង ដែល​យើង​បាន​ថ្វាយបង្គំ​ដោយ​មិនដឹង​ខ្លួន។ យើង​ងាយ​នឹង​មើល​រំលង​អត្ថន័យ​របស់​បទ​គម្ពីរ​នេះ។ ជា​ការពិត​ណាស់ ព្រះ​ទ្រង់​ឲ្យ​យើង​មានការ​ទទួលខុសត្រូវ ចំពោះ​សារមន្ទីរ​នៃ​អំពើបាប ដែល​យើង​បាន​បង្កើត។ តែ​ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ថា ព្រះ​អង្គ​ប្រទាន​សេចក្តី​សប្បុរស ដល់​ទាំង​ពាន់​ដំណ នៃ​ពួក​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់​តាម​បញ្ញត្ត​របស់​ព្រះអង្គ(ខ.៦)។ ព្រះអង្គ​ជ្រាប​ថា…

Read article
ការស្រាវជ្រាវអំពីជីដូន

ទ្រង់​នឹង​មាន​សេចក្តី​រីករាយ​អរ​សប្បាយ​ចំពោះ​ឯង។ សេផានា ៣:១៧ អ្នកស្រាវជ្រាវ នៅ​សកលវិទ្យាល័យ​អេម៉ូរី បាន​ប្រើ​ម៉ា​ស៊ីន​ស្គែន MRI ដើម្បី​សិក្សា​អំពី​ខួរក្បាល​របស់​ស្រ្តី​មួយ​ចំនួន​ដែល​មាន​ចៅ​។ ​គេ​ក៏បាន​ធ្វើការ​វាស់​ស្ទង់​​ក្តី​អាណិត​របស់​ពួកគេ ពេល​ពួក​គេ​បាន​ឃើញ​រូបភាព ដែល​រាប់បញ្ចូល​ទាំង​រូបថត​របស់​ចៅបង្កើត និង​កូនបង្កើត​ដែល​ជា​មនុស្ស​ពេញវ័យ និង​កូន​របស់​អ្នកដទៃ ដែល​ពួក​គេ​មិន​ស្គាល់។ ការសិក្សា​បាន​បង្ហាញថា ជីដូន​ទាំងឡាយ​មានចិត្ត​អាណិត​ចំពោះ​ចៅ​របស់​ខ្លួន ខ្លាំង​ជាង​កូនបង្កើត​ដែល​ជា​មនុស្ស​ពេញវ័យ។ ពួក​គេ​សន្និដ្ឋាន​ថា “ភាព​គួរឲ្យ​ស្រឡាញ់”របស់​ចៅ ជា​កត្តា​នាំឲ្យ​ពួក​គេ​គិតថា ចៅ​របស់​ពួក​គេ មាន​ភាព​គួរឲ្យ​ស្រឡាញ់​ជាង​កូន​ដែល​ជា​មនុស្ស​ធំ។ លោក​ចេ​មស៍ រី​លលីង(James Rilling) ជា​អ្នក​ដឹក​នំា​ការស្រាវជ្រាវ​នេះ បាន​មានប្រសាសន៍​ថា “បើ​ចៅ​ញញឹម នោះ​ជីដូន​របស់​គាត់ ក៏​សប្បាយចិត្ត​ជាមួយ​គាត់​ផង​ដែរ។ ហើយ​បើ​ចៅ​កំពុងតែ​យំ ជីដូន​របស់​គាត់​ក៏​មាន​អារម្មណ៍​ឈឺចាប់ និង​ពិបាកចិត្ត​ជាមួយ​គាត់​ផង​ដែរ”។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ពិពណ៌នា​របស់​ហោរា​សេផានា អំពី​អារម្មណ៍​របស់​ព្រះអម្ចាស់ ពេល​ព្រះអង្គ​ទតមើល​រាស្រ្ត​ព្រះអង្គ យ៉ាងដូច​នេះ​ថា “ទ្រង់​នឹង​មាន​សេចក្តី​រីក​រាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង”(សេផានា ៣:១៧)។ ព្រះអង្គ​ក៏​មាន​ព្រះទ័យ​ឈឺចាប់ ជាមួយ​យើង ដូច​ជីដូន​ដែល​មាន​អារម្មណ៍​ឈឺចាប់​ជាមួយ​ចៅ​ផង​ដែរ។ “ក្នុង​គ្រប់​ទាំង​សេចក្តី​ទុក្ខវេទនា​របស់​គេ នោះ​ទ្រង់​ក៏​រងទុក្ខ​ដែរ”(អេសាយ ៦៣:៩) ហើយ​ព្រះអង្គ​មាន​ព្រះទ័យ​រីករាយ​ជាមួយផងដែរ(ទំនុកដំកើង ១៤៩:៤)។ ពេលណា​យើង​មាន​អារម្មណ៍​បាក់ទឹកចិត្ត យើង​ចាំបាច់​ត្រូវ​ចំា​ថា ព្រះ​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​យើង យ៉ាង​ពិតប្រាកដ។…

Read article
ព្រះទ្រង់កំពុងមានបន្ទូលមកកាន់យើង

នោះ​សាំយូអែល​ទូល​ឆ្លើយ​ថា សូម​ទ្រង់​មាន​ព្រះបន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ ជា​អ្នកបំរើ​ទ្រង់​ប្រុង​ស្តាប់​ហើយ។ ១សាំ​យ៉ូអែល ៣:១០ មាន​លេខ​មិន​ស្គាល់​មួយ​បាន​ទូរស័ព្ទ​មក​ខ្ញុំ។ ជា​ញឹកញាប់ ខ្ញុំ​បាន​ទុកឲ្យ​លេខ​ដែល​មិន​ស្គាល់​ផ្ញើ​សារ​ជា​សម្លេង​វិញ តែ​លើក​នេះ ខ្ញុំ​ក៏បាន​លើក​ទូរស័ព្ទ។ អ្នក​ដែល​បាន​ទូរស័ព្ទ​មក​នោះ ក៏បាន​និយាយ​ពាក្យ​គួរសម ដើម្បី​សុំ​ពេល​ខ្ញុំ​តែ១នាទី ដើម្បី​ចែកចាយ​បទ​គម្ពីរ​ខ្លី​មួយ។ គាត់​ក៏បាន​ដកស្រង់​បទ​គម្ពីរ​វិវរណៈ ២១:៣-៥ ដែល​បាន​ចែង​អំពី​ពេល​ដែល​ព្រះ​ទ្រង់​នឹង​ជូត​ទឹកភ្នែក​ចេញពី​ភ្នែក​យើង។ គាត់​ក៏បាន​និយាយ​អំពី​ព្រះយេស៊ូវ​ថា ព្រះអង្គ​​ប្រទាន​ការធានា និង​ក្តី​សង្ឃឹម​ដល់​យើង។ ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា ខ្ញុំ​ក៏​ជា​អ្នកជឿ​ព្រះយេស៊ូវ​ ជា​ព្រះអង្គ​សង្រ្គោះ​ដែរ។ តែ​គាត់​មិន​មានបំណង​ចង់​ផ្សាយដំណឹង​ល្អ​ដល់​ខ្ញុំ​ទេ។ ផ្ទុយទៅវិញ គាត់​គ្រាន់តែ​បាន​សុំ​ឲ្យ​ខ្ញុំ​អធិស្ឋាន​ជាមួយ​គាត់​តាម​ទូរស័ព្ទ​ប៉ុណ្ណោះ។ ហើយ​គាត់​ក៏បាន​អធិស្ឋាន​សូមឲ្យ​ព្រះ​ទ្រង់ប្រទាន​ការ​លើកទឹកចិត្ត និង​កម្លាំងដល់​ខ្ញុំ។ ការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​នោះ បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ការ​ត្រាស់​ហៅ ដោយ​សម្លេង​ដ៏​ចម្លែក ក្នុង​ព្រះគម្ពីរ។ កាល​ហោរា​សាំ​យ៉ូអែល​នៅក្មេង ព្រះ​ទ្រង់​បាន​ហៅ​គាត់ នៅពេល​ពាក់កណ្តាល​អាធ្រាត្រ(១សាំ​យ៉ូអែល ៣:៤-១០)។ គាត់​បានឮ​សម្លេង​ព្រះអង្គ​បី​ដង តែ​គាត់​គិតថា លោក​អេ​លី ដែល​ជា​សង្ឃ​ចាស់ជរា កំពុងតែ​ហៅ​គាត់។ លើក​ចុងក្រោយ លោក​សាំ​យ៉ូអែល​ក៏បាន​ធ្វើតាម​ការណែនាំ​របស់​លោក​អេ​លី ហើយក៏​បានដឹង​ថា ព្រះ​ទ្រង់​កំពុង​ហៅ​គាត់ ហើយ​គាត់​ក៏បាន​តប​ថា “សូម​ទ្រង់​មាន​ព្រះបន្ទូល​មក​ចុះ ដ្បិត​ទូលបង្គំ ជា​អ្នកបំរើ​ទ្រង់​ប្រុង​ស្តាប់​ហើយ”(ខ.១០)។ ដូចគ្នា​នេះ​ដែរ ព្រះ​ទ្រង់​ក៏​អាច​មាន​បន្ទូល​ហៅ​យើង នៅពេល​ថ្ងៃ ឬនៅ​ពេលយប់​ផង​ដែរ។ យើង​ចាំបាច់​ត្រូវ​បើក​ចំហ​ចិត្ត…

Read article
ព្រះបន្ទូលសម្រាប់ដំណាក់កាលនៃជីវិត

គ្រប់​ទាំង​បទ​គម្ពីរ គឺជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មានប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯសេចក្តី​សុចរិត។ ២ធីម៉ូថេ ៣:១៦ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៨០០ អ្នកជឿ​ព្រះ​នៅកន្លែង​ផ្សេងគ្នា បាន​ផលិត​ធនធាន​ស្រដៀងគ្នា ក្នុង​ពេល​តែមួយ សម្រាប់​ធ្វើ​ងារ​បម្រើ​ព្រះ។ គេ​បាន​អនុវត្ត​ដូចនេះ ជា​លើក​ដំបូង ក្នុង​ទីក្រុង​មុន​ទ្រី​ល ប្រទេស​កាណាដា នៅ​ឆ្នាំ១៨៧៧។ នៅ​ឆ្នាំ ១៨៩៨ គេ​ក៏បាន​ប្រើ​វិធី​សាស្រ្ត​មួយទៀត នៅ​ទីក្រុង​ញូ​យ៉​ក សហរដ្ឋអាមេរិក។ នៅ​ឆ្នាំ១៩២២ មានកម្ម​វិធី​ដូចនេះ​ចំនួន​ប្រហែល៥ពាន់ កំពុង​មាន​សកម្មភាព ក្នុង​តំបន់​អាមេរិក​ខាងជើង រៀងរាល់​រដូវ​ក្តៅ។ ប្រវតិ្តសាស្រ្ត​នៃ​សាលា​ព្រះគម្ពីរ​សម្រាប់​វិស្សមកាល ក៏បាន​ចាប់ផ្តើម​មាន​នៅ​សម័យ​នោះ។ អ្នកបង្កើត​សាលា​ព្រះគម្ពីរ​នេះ មានចិត្ត​ឆេះឆួល​ចង់​ឲ្យ​យុវជន និង​កុមារ​ចេះ​ព្រះគម្ពីរ។ សាវ័ក​ប៉ុល​ក៏​មានចិត្ត​ឆេះឆួល​ស្រដៀង​នេះ​ផង​ដែរ សម្រាប់​សិស្សរបស់​គាត់ ជា​យុវជន ឈ្មោះ ធីម៉ូថេ ដោយ​សរសេរ​សំបុត្រ​បង្រៀន​​ថា “គ្រប់​ទាំង​បទ​គម្ពីរ គឺជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ” ក៏​មានប្រយោជន៍​សំរាប់​ការ​បង្រៀន ក៏ដូចជា “ដើម្បី​ធ្វើការល្អ” (២ធីម៉ូថេ ៣:១៦-១៧)។ យើង​ចាំបាច់​ត្រូវការ​ពារ​ខ្លួន​យើង ដោយ​ប្រើ​ព្រះគម្ពីរ ព្រោះ​ព្រះគម្ពីរ​ធ្វើឲ្យ​យើង​ស្គាល់​ព្រះអង្គ​សង្រ្គោះ​របស់​យើង ធ្វើឲ្យ​យើង “មាន​ប្រាជ្ញា​ដល់ទី​សង្គ្រោះ ដែល​បាន​ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទយេស៊ូវ​ផង”(ខ.១៥)។ ការ​សិក្សា​ព្រះ​គម្ពីរ គឺ​សម្រាប់​កុមារ ក៏ដូចជា​សម្រាប់​មនុស្ស​ពេញវ័យ​ផង​ដែរ។…

Read article
ការមើលឃើញព្រះយេស៊ូវ

អ្នកណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏បាន​ឃើញ​ព្រះវរបិតា​ដែរ។ យ៉ូហាន ១៤:៩ លេ​អូ(Leo) ជា​ក្មេង​តូច​អាយុ៤ខែ ដែល​មិនដែល​បានឃើញ​ឪពុក​ម្តាយ​របស់​គាត់​ឡើយ។ គាត់​​មាន​បញ្ហា​ភ្នែក​ពី​កំណើត ដែល​ធ្វើឲ្យ​គាត់​ព្រិល​ភ្នែក មិន​អាច​មើលឃើញ​អ្វី​ច្បាស់។ គាត់​ហាក់ដូចជា​កំពុង​រស់នៅ ក្នុង​កន្លែងចុះ​អ័ភ្រ​យ៉ាង​ក្រាស់​ជានិច្ច។ តែ​ពេទ្យ​ភ្នែក​ក៏បាន​កាត់​កញ្ចក់​វ៉ែនតា​ពិសេស​មួយ​ឈុត​ឲ្យ​គាត់។ ក្រោយមក ឪពុក​របស់​លេអូ​ក៏បាន​បង្ហោះ​វីដេអូ​មួយ ដែល​ក្នុង​នោះ គេ​ឃើញ​ម្តាយ​គាត់​បំពាក់​វ៉ែនតា​ពីលើ​ភ្នែក​គាត់ ជាលើកដំបូង។ គេ​ឃើញ​ភ្នែក​គាត់​មានការ​ផ្ដោត​បន្តិច​ម្តងៗ។ ស្នាមញញឹម​ស្រស់​ក៏បាន​លេចឡើង នៅ​លើ​ផ្ទៃមុខ​គាត់ ខណៈ​ពេល​ដែល​គាត់​បាន​ឃើញ​ម្តាយ​គាត់​យ៉ាង​ច្បាស់​ជា​លើកដំបូង។ នៅពេល​នោះ ក្មេង​តូច​លេអូ អាច​មើលឃើញ​ច្បាស់​ហើយ។ កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែង​អំពី​ការសន្ទនា​រវាង​ព្រះយេស៊ូវ​ ជាមួយ​ពួក​សិស្ស​ព្រះអង្គ។ កាលនោះ សាវ័ក​ភីលីព​បាន​ទូល​សូម ព្រះអង្គ​ថា “ព្រះអម្ចាស់​អើយ សូម​បង្ហាញ​ព្រះវរបិតា​ឲ្យ​យើងខ្ញុំ​ឃើញ​ផង”(យ៉ូហាន ១៤:៨)។ ទោះ​ពួក​សាវ័ក​បាន​ចំណាយពេល​ច្រើន ជាមួយ​ព្រះយេស៊ូវ​ហើយក៏​ដោយ ក៏​ពួក​គេ​នៅតែ​មិន​អាច​ស្គាល់​ព្រះអង្គ ដែល​កំពុង​គង់នៅ​ពីមុខ​ពួក​គេ។ ព្រះអង្គ​ក៏បាន​ឆ្លើយ​តប​ថា “អ្នកណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏បាន​ឃើញ​ព្រះវរបិតា​ដែរ” យ៉ូហាន ១៤:៩។ មុន​នោះ ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ផង​ដែរ​ថា “ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត”(ខ.៦)។ ព្រះអង្គ​មាន​បន្ទូល​៧ដង ដោយ​ប្រើ​ពាក្យ “ខ្ញុំ​គឺជា”។ ហើយ​ពេលនោះ​ ព្រះអង្គ​ប្រើ​ពាក្យ​នេះ​ជា​លើក​ទី៦ហើយ។ ត្រង់​ចំណុច​នេះ ព្រះយេស៊ូវ​កំពុង​ប្រាប់​យើង ឲ្យ​ឆ្លុះមើល​តាម​កញ្ចក់​នៃ​ព្រះបន្ទូល…

Read article
ព្រះដែលកែប្រែជីវិត

គាត់​ទូល​ឆ្លើយ​ថា ឱ​ព្រះអម្ចាស់​អើយ ព្រះអង្គ​ណានុ៎ះ? កិច្ចការ ៩:៥ កាល​យុវជន លូ​អ៊ី​ស រ៉​តឌ្រី​គេស(Luis Rodriguez) ស្ថិត​ក្នុង​វ័យ១៦ឆ្នាំ គាត់​បាន​ជាប់គុក ពី​បទ​ជួញដូរ​គ្រឿងញៀន។ តែ​ឥឡូវនេះ គាត់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត។ គាត់​ទំនងជា​ត្រូវ​ជាប់គុក​អស់មួយជីវិត។ តែ​ព្រះ​ទ្រង់​បាន​មាន​បន្ទូល​មកកាន់​គាត់ ក្នុង​ពេល​ដែល​គាត់​កំពុង​មានទោស។ កាល​គាត់​កំពុង​ជាប់គុក យុវជន​រូប​នេះ​ក៏បាន​នឹក​ចាំ​ថា កាល​ពី​ក្មេង ម្តាយ​គាត់​បាន​នាំ​គាត់​ទៅ​ព្រះវិហារ ដោយចិត្ត​ស្មោះត្រង់​ចំពោះ​ព្រះ។ ឥឡូវនេះ គាត់​ជឿ​ថា ព្រះ​កំពុងធ្វើការ​ក្នុងចិត្ត​គាត់។ ទីបំផុត លូ​អ៊ី​សក៏​បាន​ប្រែចិត្ត​ចេញពី​បាប ហើយក៏​បាន​ទទួល​ជឿ​ព្រះយេស៊ូវ។ ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ យើង​ឃើញថា មាន​ពួក​ឧស្សាហ៍​ក្នុង​សាសន៍​យូដា​ម្នាក់ ឈ្មោះ សូល ដែល​ក្រោយមក បាន​ក្លាយ​ជា​សាវ័ក​ប៉ុល។ គាត់​បាន​ប្រព្រឹត្ត​អំពើបាប ដោយ​ការបៀតបៀន​អ្នកជឿ​ព្រះយេស៊ូវ ហើយក៏​មានចិត្តចង់​សម្លាប់​ពួក​គេ​ទៀត​ផង​(កិច្ចការ ៩:១)។ មាន​ភស្តុតាង​បង្ហាញថា គាត់​ជា​អ្នកដឹកនាំ​ក្រុម​ជន​ដៃដល់ ហើយក៏​មាន​ចំណែក​នៅក្នុងចំណោម​ហ្វូង​មនុស្ស​ដែល​បាន​ប្រហារ​ជីវិត​លោក​ស្ទេផាន ដោយ​ចោល​នឹង​ថ្មី(៧:៥៨)។ តែ​ក្រោយ​មក ព្រះ​ទ្រង់​បាន​មាន​បន្ទូល​មកកាន់​គាត់​ដោយ​ផ្ទាល់។ តាមផ្លូវ​ទៅ​ទីក្រុង​ដា​ម៉ាស់ មាន​ពន្លឺ​មួយ​បាន​លេចឡើង ធ្វើ​ឲ្យ​លោក​សូល​ខ្វាក់ភ្នែក ហើយ​ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​មក​គាត់​ថា “ហេតុអ្វីបានជា​អ្នកបៀតបៀន​ដល់​ខ្ញុំ​ដូច្នេះ?”(៩:៤)។ គាត់​ក៏បាន​ទូល​សួរ​ព្រះអង្គ​ថា “ឱ​ព្រះអម្ចាស់​អើយ ព្រះអង្គ​ណានុ៎ះ?”(ខ.៥) គាត់​ក៏បាន​ទទួល​ជឿ​ព្រះយេស៊ូវ ហើយ​ជីវិត​ថ្មី​របស់​គាត់​ក៏បាន​ចាប់ផ្តើម…

Read article
ជីវិតដែលមានន័យ

«សេចក្តី​ជ័យជំនះ​បាន​លេប​សេចក្តី​ស្លាប់​បាត់​ហើយ»។ ១កូរិនថូស ១៥:៥៤ អ្នកនិពន្ធ ជា​ជនជាតិ​អាហ្សង់ទីន ឈ្មោះ ជក លូអ៊ីស ប៉ច(Jorge Luis Borges) បាន​និពន្ធ​រឿង​ខ្លី​មួយ ដែល​និយាយ អំពី​លោក​ម៉ា​កូស រូ​ហ្វូ​ស(Marcus Rufus) ជា​ទាហាន​រ៉ូម៉ាំង ដែល​បាន​ផឹក​ទឹក ពី “ទន្លេ​អាថ៌​កំបាំង​មួយ ដែល​ជួយ​ឲ្យ​មនុស្ស​មានជីវិត​អមតៈ”។ ពេល​មួយ លោក​ម៉ា​កូស​ក៏​បានដឹង​ថា ជីវិត​អមតៈ​មិន​មាន​លក្ខណៈ​ដូច​អ្វី​ដែល​មនុស្ស​រំពឹង​ចង់បាន​នោះ​ទេ ព្រោះ ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ជា​ជីវិត​ឥត​ន័យ។ តាមពិត សេចក្តី​ស្លាប់​បាន​ធ្វើឲ្យ​ជីវិត​មានន័យ។ លោក​ម៉ាកូស​ក៏​បាន​រក​ឃើញ​ថ្នាំបន្សាប ដែល​ជា​ទឹកផុស​ដែល​មាន​ទឹកថ្លា។ បន្ទាប់​ពី​គាត់​បាន​ផឹកទឹក​នោះ​ហើយ គាត់​ក៏បាន​យកដៃ​គាត់​ទៅ​ឆ្កូត​នឹង​បន្លា ហើយ​ឈាម​មួយ​ដំណក់​ក៏បាន​ស្រក់​ចុះ​មក ជា​សញ្ញា​បង្ហាញថា គាត់​មានជីវិត​ដូចដើម​វិញ ដែល​អាច​ស្លាប់​ដូច​មនុស្ស​ទូទៅ។ យើង​ក៏​មិន​ខុសពី​លោក​ម៉ាកូស​ដែរ ព្រោះ​ជួនកាល យើង​អស់សង្ឃឹម ដោយសារ​ភាពអន់ខ្សោយ​នៃ​ជីវិត និង​ការ​រំពឹងគិត​អំពី​សេចក្តី​ស្លាប់(ទំនុកដំកើង ៨៨:៣)។ យើង​យល់ស្រប​ថា សេចក្តី​ស្លាប់​នាំឲ្យ​ជីវិត​មានន័យ។ តែ​ខ្លឹមសារ​នៃ​រឿង​នេះ​បាន​បែក​ជា​ពីរ​នៅត្រង់​ចំណុច​នេះឯង។ យើង​ខុសពី​លោក​ម៉ាកុស ព្រោះ​យើង​ដឹង​ថា នៅក្នុង​ការ​សុគត​របស់​ព្រះគ្រីស្ទ យើង​រក​ឃើញ​អត្ថន័យ​ពិត​នៃ​ជីវិត​យើង។ ព្រះគ្រីស្ទ​បាន​ឈ្នះ​សេចក្តី​ស្លាប់ តាមរយៈ​ការ​បង្ហូរ​ព្រះ​លោហិត​នៅ​លើ​ឈើឆ្កាង​រហូត​អស់ព្រះជន្ម ហើយ​​ជ័យជម្នះ​របស់​ទ្រង់​បាន​លេប​សេចក្តី​ស្លាប់​ហើយ(១កូរិនថូស ១៥:៥៤)។ សម្រាប់​យើង…

Read article
សេចក្តីស្រឡាញ់របស់ព្រះខ្ពស់ដល់ស្ថានសួគ៌

ដ្បិត​សេចក្តី​សប្បុរស​នៃ​ទ្រង់​ខ្ពស់​ដល់​ស្ថានសួគ៌ ហើយ​សេចក្តី​ពិត​របស់​ទ្រង់​ក៏​ខ្ពស់​ដល់​ផ្ទៃមេឃ។ ទំនុកដំកើង ៥៧:១០ កាលពី​ឆ្នាំ១៩១៧ លោ​កហ្វ្រេ​ដរី​ក លេហ​មែន(Frederick Lehman) ដែល​ជា​អ្នកជំនួញ​ម្នាក់​នៅ​រដ្ឋ​កា​លី​ហ្វូ​ញ៉ា បាន​ជួប​បញ្ហា​ហិរញ្ញវត្ថុ។ គាត់​ក៏បាន​និពន្ធ​បទ​ទំនុក​សកល​មាន​ចំណងជើង​ថា “សេចក្តី​ស្រឡាញ់​របស់​ព្រះ”។ គាត់​បាន​ទទួលការ​បណ្តាល​ចិត្ត ឲ្យ​និពន្ធ​បាន​ពីរ​ល្បះ​ដំបូង តែ​គាត់​ក៏បាន​ជាប់​គាំង​នៅ​ល្បះ​ទី៣។ គាត់​ក៏បាន​នឹក​ចាំ អំពី​កំណាព្យ​មួយ​បទ ដែលគេ​បាន​រក​ឃើញ​ប៉ុន្មាន​ឆ្នាំមុន នៅ​លើ​ជញ្ជាំង​ក្នុង​ពន្ធ​ធនាគារ​មួយ។ អ្នកទោស​ម្នាក់​បាន​ឆ្លាក់​បទ​កំណាព្យ​នោះ នៅ​លើ​ថ្ម ដោយ​បង្ហាញ​ចេញ​នូវ​ការយល់​ដឹង​ដ៏​ជ្រាលជ្រៅ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ។ បទ​កំណាព្យ​នោះ​មាន​អត្ថន័យ ដូច​បទចម្រៀង​ដែល​លោក​លេហ​មែន​កំពុង​និពន្ធ។ ដូចនេះ គាត់​ក៏បាន​ដាក់បញ្ចូល​បទ​កំណាព្យ​នោះ នៅក្នុង​ល្បះ​ទី៣​នៃ​បទចម្រៀង​គាត់​តែម្តង។ នៅពេល​ខ្លះ យើង​ជួបប្រទះ​ភាព​អន់ថយ​ដ៏​ពិបាក ដូច​លោក​លេហ​មែន និង​កវី​កំណាព្យ​ក្នុង​មន្ទីរ​ឃុំឃាំង​នោះ​ផង​ដែរ។ ក្នុង​ពេល​ដែល​យើង​អស់សង្ឃឹម យើង​ចាំបាច់​ត្រូវ​នឹក​ចាំ អំពី​ព្រះបន្ទូល​ក្នុង​បទ​គម្ពីរ​ទំនុកដំកើង​របស់​ស្តេច​ដាវីឌ ដោយ “ជ្រកនៅ​ក្រោមម្លប់​នៃ​ស្លាប​ទ្រង់”(ទំនុកដំកើង ៥៧:១)។ យើង​ចាំបាច់​ត្រូវ​ស្រែក​រក​ព្រះ ពេល​យើង​មាន​បញ្ហា(ខ.២) ដោយ​ទូល​ថ្វាយព្រះ​អង្គ អំពី​ទុក្ខ​លំបាក និង​ការភ័យខ្លាច ដែល​យើង​មាន “នៅ​កណ្តាល​ហ្វូង​សឹង្ហ”(ខ.៤)។ មិនយូរ​ប៉ុន្មាន យើង​នឹង​នឹក​ចាំ​អំពី​ការ​ផ្គត់ផ្គង់​របស់​ព្រះ កាលពីមុន ហើយ​ចូលរួម​ជាមួយ​ស្តេច​ដាវីឌ ដែល​មាន​បន្ទូល​ថា “ទូលបង្គំ​នឹង​ច្រៀង​សរសើរ ឱ​កិត្តិយស​អញ​អើយ ចូរ​ភ្ញាក់​ឡើង ឱ​ពិណ ហើយនឹង​ស៊ុង​អញ​អើយ…

Read article
ចំនួនអាយុរបស់មនុស្ស

ដ្បិត​នៅ​ព្រះនេត្រ​ទ្រង់ នោះ១ពាន់​ឆ្នាំ​រាប់​ដូចជា​ថ្ងៃម្សិល ដែល​កន្លង​ហួសទៅហើយ ក៏ដូចជា​យាម១ក្នុង​វេលា​យប់​ប៉ុណ្ណោះ។ ទំនុកដំកើង ៩០:៤ កាលពី​ឆ្នាំ១៩៩០ អ្នកស្រាវជ្រាវ​ជនជាតិ​បារាំង​បាន​ជួប​បញ្ហា​កុំព្យូទ័រ ដោយសារ​កំហុស​ទិន្នន័យ ក្នុង​ការពិនិត្យ​មើល​អាយុ​របស់​អ្នក​ស្រី​ជីន ខាល​មិន(Jeanne Calment)។ គាត់​មាន​អាយុ១១៥ឆ្នាំ ជា​អាយុ​ដែល​លើស​ការកំណត់​របស់​កម្ម​វិធី​កុំព្យូទ័រ ដែល​បាន​សន្មត​ថា គ្មាន​នរណា​អាច​រស់នៅ​បាន​យូរ​ដូចនេះ​ទេ! តាមពិត អ្នកស្រី​ជីន​បាន​រស់​នៅរហូត​ដល់អាយុ​១២២ឆ្នាំ​ឯណោះ។ អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង​បាន​សរសេរ​ថា “កំណត់​អាយុ​នៃ​យើងខ្ញុំ គឺ​បាន​ត្រឹម៧០ឆ្នាំ​ទេ ឬ​បើ​មាន​កំឡាំង​ច្រើន នោះ​បាន​ដល់៨០ឆ្នាំ​ប៉ុណ្ណោះ”(ទំនុកដំកើង ៩០:១០)។ បទ​គម្ពីរ​នេះ​បាន​និយាយ​ក្នុង​ន័យធៀប​ថា ទោះ​យើង​រស់នៅ​ដល់អាយុ​ប៉ុន្មាន ឬ​រស់​នៅ​ដល់អាយុ​អ្នកស្រី​ជីន​ក៏​ដោយ ក៏​ជីវិត​យើង​នៅ​លើ​ផែនដី​នេះ​ពិតជា​មាន​ដែន​កំណត់។ ពេលវេលា​ដែល​យើង​មាន​ក្នុង​ជីវិត ស្ថិតនៅ​ក្នុង​ព្រះហស្ត​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់(ខ.៥)។ ទោះជាយ៉ាងណា​ក៏ដោយ ក្នុង​ជីវិត​ខាងវិញ្ញាណ ព្រះគម្ពីរ​បាន​រំឭក​យើង​អំពី “ពេលវេលា​របស់​ព្រះ” យ៉ាងដូច​នេះ​ថា “នៅ​ព្រះនេត្រ​ទ្រង់ នោះ១ពាន់​ឆ្នាំ​រាប់​ដូចជា​ថ្ងៃម្សិល ដែល​កន្លង​ហួសទៅហើយ ក៏ដូចជា​យាម១ក្នុង​វេលា​យប់​ប៉ុណ្ណោះ”(ខ.៤)។ ហើយ​ក្នុង​អង្គ​ព្រះយេស៊ូវ​គ្រីស្ទ ទ្រង់​បាន​ប្រទាន​អត្ថន័យ​ថ្មី សម្រាប់ “ចំនួន​អាយុ​របស់​មនុស្ស”។ គឺ​ដូច​មាន​សេចក្តី​ចែងថា “ឯ​អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា នោះ​មានជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ហើយ”(យ៉ូហាន ៣:៣៦)។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ ទោះ​យើង​មាន​បញ្ហា និង​ការ​ស្រក់​ទឹកភ្នែក​យ៉ាងណាក៏ដោយ ពេល​អនាគត​របស់​យើង​នឹង​ពេញដោយ​ព្រះពរ ហើយ​អាយុ​របស់​យើង​នឹង​មិន​មានកំណត់​ទៀត​ឡើយ ពេល​ដែល​យើង​បាន​ទៅ​នៅជា​មួយ​ព្រះអង្គ។ បាន​ជា​យើង​អាច​អរ​សប្បាយ និង​អធិស្ឋាន​តាម​គំរូ​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង​ថា…

Read article
គ្រាប់ពូជត្រូវការពេលវេលា

ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ គឺ​អស់អ្នក​ដែល​បានឮ​ព្រះបន្ទូល ហើយ​ទទួល រួច​បង្កើត​ផល។ ម៉ាកុស ៤:២០ កាលពី​ឆ្នាំ១៨៧៩ មនុស្ស​ដែល​បាន​មើលឃើញ​អ្វី​ដែល​លោក​វី​លៀម បៀល(William Beal) កំពុង​ធ្វើ មុខ​ជា​គិតថា គាត់​ជា​មនុស្ស​ឆ្កួត​ហើយ។ កាល​នោះ គេ​ឃើញ​លោក​សាស្ត្រាចារ្យ​រុក្ខ​សាស្ត្រ​ម្នាក់​នេះ​យក​គ្រាប់ពូជ​ផ្សេងៗ មក​ច្រក​បាន២៤ដប រួច​កប់​ដប​ទាំងនោះ​ទៅ​ក្រុង​ដី​ក្នុង​ជម្រៅ​ដ៏​ជ្រៅ។ អ្វី​ដែល​ពួក​គេ​មិនបាន​ដឹង​នោះ​គឺ លោក​បៀ​ល​កំពុង​ធ្វើការ​ពិសោធន៍​គ្រាប់​ពូជ ដែលគេ​បាន​បន្ត​អនុវត្ត​តាម​រាប់​សតវត្សរ៍។ រៀង​រាល់​២០​ឆ្នាំ​ម្តង គេ​ក៏បាន​ជីក​យក​ដបមួយ ចេញពី​ក្នុង​ដី ដើម្បី​យក​គ្រាប់ពូជ​មក​ដាំ ដើម្បីឲ្យ​ដឹង​ថា គ្រាប់ពូជ​ណាខ្លះ​នឹង​ដុះឡើង។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អំពី​ការ​បណ្ដុះ​គ្រាប់ពូជ​ផង​ដែរ ដោយ​ជា​ញឹកញាប់ ព្រះអង្គ​បាន​ប្រដូច​ការ​ព្រោះ​គ្រាប់ពូជ ទៅ​នឹង​ការផ្សាយ​ព្រះបន្ទូល​ព្រះ(ម៉ាកុស ៤:១៥)។ ព្រះអង្គ​បង្រៀន​ថា គ្រាប់ពូជ​ខ្លះ​ត្រូវ​សាតាំង​ឆក់​យក​ទៅបាត់ ខ្លះ​មិនបាន​ចាក់ឫស ហើយ​ខ្លះទៀត​មិន​អាច​លូតលាស់​បាន ដោយសារ​ការ​រាំង​ខ្ទប់​ពី​បរិយាកាស​ជុំវិញ(ខ.១៥-១៩)។ ពេល​យើង​ផ្សាយដំណឹង​ល្អ ​គ្រាប់ពូជ​លូតលាស់​ឬ​អត់ គឺ​មិន​ស្រេច​នៅ​លើ​យើង​ទេ។ ភារកិច្ច​របស់​យើង គឺ​គ្រាន់តែ​សាបព្រោះ​ដំណឹងល្អ ដើម្បី​ប្រាប់​អ្នកដទៃ​អំពី​ព្រះយេស៊ូវ​។ គឺ​ដូចដែល​ព្រះអង្គ​បាន​បង្គាប់​ថា “ចូរ​អ្នករាល់គ្នា​ទៅ​ពេញ​សព្វ​ក្នុង​លោកីយ៍​ទាំងមូល ហើយ​ផ្សាយដំណឹង​ល្អ​ទួទៅ​ដល់​គ្រប់​មនុស្ស​ទាំងអស់​ចុះ​”(១៦:១៥)។ នៅ​ឆ្នាំ២០២១ គេ​បាន​ជីក​ដប​របស់​លោក​បៀល​មួយ​ដប​ទៀត។ អ្នកស្រាវជ្រាវ​បាន​យក​គ្រាប់ពូជ​ក្នុង​ដប​នោះ មក​ដាំ ហើយ​មាន​គ្រាប់ពូជ​ខ្លះ​ក៏បាន​ដុះឡើង បាន​សេចក្តី​ថា គ្រាប់ពូជ​ទាំងនោះ​នៅ​មាន​ជីវិត​រស់​បាន​១៤២ឆ្នាំ​ហើយ។ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ធ្វើការ​តាមរយៈ​យើង ហើយ​យើង​ចែកចាយ​ជំនឿ​យើង​ដល់​អ្នកដទៃ យើង​មិនដឹង​ថា…

Read article