Kirsten Holmberg

You are here:
សេចក្តីជំនឿដែលបង្ហាញចេញដោយពាក្យបីម៉ាត់

កាល​ពី​មុន ដោយសារ​ខ្ញុំ​ងាយ​នឹង​មាន​គំនិត​អវិជ្ជ​មាន ខ្ញុំ​ប្រញាប់​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា ស្ថាន​ភាព​នៃ​ជីវិត​ខ្ញុំ នឹង​មាន​លទ្ធ​ផល​ជា​អវិជ្ជ​មាន។ បើ​សិន​ជា​ខ្ញុំ​ទទួល​បរា​ជ័យ​ នៅ​ក្នុង​ការ​ងារ​ណា​មួយ ខ្ញុំ​ងាយ​នឹង​ជឿថា​ ការ​ងារ​ដទៃ​ទៀត ក៏​នឹង​មិន​មាន​ជោគ​ជ័យ​ផង​​ដែរ ទោះ​កា​រងា​រ​ទាំ​ងនោះ​មិនជា​ប់​ទាក់​ទ​ង​គ្នា​ទាល់​តែ​សោះ​ក៏​ដោយ។ ហើយ​មិន​យូរ​ប៉ុន្មាន ​ខ្ញុំ​ក៏​បាន​និយាយ​ថា “វេទនា​ហើ​យ​ខ្ញុំ ខ្ញុំ​ជា​ម្តាយ​មិន​ល្អ ធ្វើ​អ្វី​ក៏​មិន​កើត”។ ជា​ការ​ពិត​ណាស់ ខ្ញុំ​មិន​ត្រូវ​បណ្តោ​យ​ឲ្យប​រា​ជ័យ​នៅក្នុង​ផ្នែ​ក​ណា​មួយ មាន​ផល​ប៉ះពាល់​មក​លើ​អារម្មណ៍​របស់​ខ្ញុំ នៅ​ក្នុង​ការ​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ទៀត​នោះ​ឡើយ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ នឹក​ចាំ អំពី​របៀប​ដែល​ហោរា​ហាបាគុក​ឆ្លើយ​តប ចំពោះ​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ដល់គាត់។ គាត់​មាន​ហេតុ​នឹង​អស់​សង្ឃឹម​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ទទួល​ការ​បើក​សម្តែង​ឲ្យ​ឃើញ ការ​អាក្រក់​ដែល​នឹង​កើតឡើង​ចំពោះ​រាស្រ្ត​របស់​ទ្រង់ នៅ​ក្នុង​រយៈ​ពេល​ដ៏​យូរ និង​មាន​ទុក្ខ​វេទនា នៅ​ពេល​ខាង​មុខ។ អ្វី​ៗ​ពិត​ជា​មាន​សភាព​ក្រៀម​ក្រោះ​ណាស់ គឺ​គ្មាន​ផ្លែ​គ្មាន​ផ្ការ គ្មាន​សាច់​បរិភោគ និង​ការ​អ្វីដែ​លធ្វើ​ឲ្យ​កម្សាន្ត​ចិត្ត​ឡើយ។ ការ​គិត​អំពី​រឿង​ដ៏​ក្រៀម​ក្រំ​នេះ បាន​នាំ​ឲ្យ​ខ្ញុំ​មាន​គំនិត​អវិជ្ជ​មាន​ភ្លាម ដោយ​ការ​អស់​សង្ឃឹម ប៉ុន្តែ ខ្ញុំ​ក៏​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង ពេល​ដែល​លោក​ហាបាគុក​និយាយ ដោយ​ប្រើ​ពាក្យ “គង់​តែ​ខ្ញុំ”។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “គង់​តែ​ខ្ញុំ​នឹង​រីករាយ ដោយសារ​ព្រះយេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ”(ហាបាគុក ៣:១៨)។ ទោះ​លោក​ហាបាគុក​បាន​ដឹង​ថា ទុក្ខ​វេទ​នា​ទាំង​នោះ​នឹង​កើត​មាន​ក៏​ដោយ គង់​តែ​គាត់​នៅ​តែ​មាន​ហេតុ​នឹង​អរសប្បាយ ព្រោះ​គាត់​ដឹង​ថា ព្រះ​ទ្រង់​ជា​នរណា។ ខណៈ​ពេល​ដែល​យើង​ងាយ​នឹង​និយាយ​បំភ្លើស​ថា បញ្ហា​របស់​យើង​មាន​ការ​ពិបាក​ជ្រុល​ពេក យើង​ចាំ​បាច់​ត្រូវ​គិត​ថា…

Read article
ការបង្គាប់ដោយផ្ទាល់

កូន​ទីពីរ​រប​ស់ខ្ញុំ​ចេះ​តែច​ង់ទៅ​គេ​ង ក្នុង​គ្រែសម្រាប់​ក្មេង​ធំ ក្នុង​បន្ទប់​គេង​របស់​បង​ស្រី​​នាង។ ជា​រៀង​រា​ល់​យប់ ខ្ញុំ​បាន​យក​ភួយ​ដណ្តប់​ឲ្យ​ព្រីតា(Britta) ដោយ​ផ្តល់​ការ​ណែ​នាំ ដល់​នាង​ដោយ​ផ្ទាល់ កុំ​ឲ្យ​ចេញ​ពី​គ្រែ​របស់​នាង ពុំ​នោះ​ទេ ខ្ញុំ​នឹង​យក​នាង ទៅ​ដាក់​ក្នុង​គ្រែ​សម្រាប់​កូន​ង៉ែត​វិញ។ ជា​រៀង​រាល់​យប់ ខ្ញុំ​បាន​ឃើ​ញនា​ង​ដើរ​ចេញ​ក្រៅ​បន្ទ​ប់​គេង ហើយខ្ញុំ​ត្រូវ​នាំ​កូន​ជា​ទី​ស្រឡាញ់ ដែល​កំពុ​ងអ​ន់ចិ​ត្ត ឲ្យ​ត្រឡប់​ទៅ​គ្រែ​សម្រាប់​កូន​ងា​វិញ។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា បងស្រី​របស់​នាង ដែ​ល​មាន​ភា​ពផ្អែ​ម​ល្ហែម មិន​សប្បាយ​ចិ​ត្ត​នឹង​ឲ្យ​នរណា​ម្នាក់ គេង​ក្នុង​បន្ទប់​រួ​ម​ជា​មួយ​នាង​ទេ ហើយ​ក៏បា​នប្រាប់​ព្រីតា ម្តង​ហើយ​ម្តង​ទៀ​តថា នាង​បាន​ឮ​ខ្ញុំ​ហៅ​ព្រីតា​ឲ្យ​ត្រឡ​ប់​ទៅ​បន្ទប់​គេង​វិញ។ ព្រីតា​ក៏​បាន​ស្តាប់​តាមពាក្យ​សម្តី​រប​ស់ប​ង​ស្រី​នាង។ នាង​បាន​រក​មើ​ល​ខ្ញុំ ហើយ​ក៏​បាន​ឡើង​គេង​នៅ​លើ​គ្រែ​របស់​នាង​វិញ។ ការ​ស្តាប់​តាម​សម្លេង​ខុស អាច​នាំ​ឲ្យ​យើង​ម្នាក់​ៗ​ទទួល​ផល​វិបាក។ ពេល​ព្រះ​អម្ចាស់​ចាត់​បុរស​ម្នាក់ ឲ្យ​ទៅ​ស្រុក​បេតអែល ធ្វើ​ជា​តំណាង​ឲ្យ​ទ្រង់ ទ្រង់​បាន​ប្រទាន​នូវ​ការ​បង្គាប់​ដ៏​ច្បាស់​លាស់ កុំ​ឲ្យ​គាត់​បរិភោគ​អាហារ ឬ​គ្រឿង​ទឹក នៅ​ទីនោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​វិល​ត្រឡប់​មក​វិញ តាម​ផ្លូវ​ដដែល​ដែរ​(១ពង្សាវតាក្សត្រ ១៣:៩)។ ពេល​ស្តាប​យេរ៉ូបោម​អញ្ជើញ​គាត់ ​ឲ្យ​បរិភោ​គអាហារ​ជា​មួយ​ទ្រង់ ហោរា​រូប​នេះ​ក៏បា​ន​បដិសេធ ដើម្បី​ស្តាប់​បង្គា​ប់ព្រះ​រាជ​បញ្ជា​របស់​ព្រះ។ ពេល​ដែល​ហោរា​ដែល​មាន​វ័​យចា​ស់​ជាង​គេ​ អញ្ជើញ​គាត់​ឲ្យ​នៅ​ញាំអា​ហារ ​ពីដំបូង គាត់បា​ន​បដិ​សេធ ប៉ុន្តែ ក្រោយ​មក គាត់​ក៏​ព្រម​នៅ​ញាំ​អា​ហារ ពេ​ល​ដែល​ហោរា​នោះ​បាន​បោក​បញ្ឆោត​គាត់​ថា​ ទេវតា​នៃ​ព្រះ​អម្ចាស់ បាន​ប្រាប់​ថា គាត់​អា​ចញាំ​អាហារ​នោះ​បាន។…

Read article
សេចក្តីមេត្តា នៅក្នុងការកាត់ទោស

ពេល​កូន​ៗ​រប​ស់​ខ្ញុំ​ឈ្លោះ​ប្រកែក​គ្នា​ ហើយ​មក​រក​ខ្ញុំ ដោយ​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ខ្ញុំ​ក៏​បាន​នាំ​ពួក​គេ​​ម្នាក់​ៗ ដាច់​ដោយ​ឡែក​ពី​គ្នា ដើម្បី​ស្តាប់​ពួក​គេ​និយាយ​អំពី​បញ្ហា​របស់​ពួក​គេ។ ដោយ​សារ​ទាំង​ពីរអ្នក​ខុស​ដូច​គ្នា ពេល​យើងជជែក​គ្នា​ចប់ ខ្ញុំ​ក៏​បាន​សួរ​ពួក​គេ​ម្នាក់​ៗ​ថា តើ​ពួកគេចង់​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ឲ្យ​សម​នឹង​ទង្វើ​របស់​បង​ប្អូន​របស់​ពួក​គេ​? អ្នក​ទាំងពី​រ​សុទ្ធ​តែ​សុំ​ឲ្យ​ខ្ញុំដា​ក់​ទោស​បង​ប្អូន​ខ្លួន ឲ្យ​បាន​ឆាប់​។ ពួក​គេ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​ខ្ញុំ​ឲ្យ​ពួក​គេ​ម្នាក់​ៗ ទទួ​លទោ​ស ដែល​ពួក​គេ​ចង់​ឲ្យ​បង​ប្អូន​ខ្លួន​ទទួល។  ភ្លាម​ៗ​នោះ ក្មេង​ទាំង​ពី​រក៏​បាន​រអ៊ូ​ថា “វា​មិន​យុត្តធម៌​ទេ”  ដែល​ឲ្យ​ពួក​គេ​ទទួ​លទោស ដែល​ពួក​គេ​គិត​ថា បង​ប្អូន​សម​នឹង​ទទួ​ល​នោះ។ ក្មេង​ទាំង​ពីរ​បាន​បង្ហាញ​ អំពីប្រភេទ នៃ​“ការ​កាត់​ទោស ដោយ​គ្មាន​ក្តី​មេត្តា” ដែល​ព្រះ​ទ្រង់​បាន​ដាស់​តឿន មិន​ឲ្យ​ប្រព្រឹត្ត​(យ៉ាកុប ២:១៣)។ សាវ័ក​យ៉ាកុប​បាន​រំឭក​យើងថា យើង​មិន​ត្រូវ​មាន​ការ​លំអៀង​ទៅ​រក​អ្នក​មាន ឬ​ទៅ​រក​ខ្លួនឯង​ឡើយ ព្រោះ​ព្រះ​សព្វ​ព្រះ​ទ័យ​ ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅម​ក ឲ្យដូ​ច​ស្រឡាញ់​ខ្លួន​ឯង(ខ.៨)។ យើង​មិន​ត្រូវ​​ប្រើអ្នក​ដទៃ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​ធ្វើ​ព្រងើយ ចំពោះ​អ្នក​ដែល​មិន​មាន​ប្រយោជន៍​ចំពោះ​យើង​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ សាវ័ក​យ៉ាកុ​ប​បាន​បង្រៀន​យើង ឲ្យ​ប្រព្រឹត្ត ឲ្យ​សម​ជា​មនុស្ស​ដែល​បាន​ទទួល​សេចក្តី​មេត្តា និង​ការ​អត់​ទោស​ពីព្រះ ហើយ​ចែក​រំលែក​សេចក្តី​មេត្តា​នោះ ដល់​អ្នក​ដទៃ។ ព្រះ​ទ្រង់​បាន​ប្រទាន​សេចក្តី​មេត្តា​របស់​ទ្រង់ ដោយ​ព្រះ​ទ័យ​សប្បុ​រស។ ពេល​យើង​ដោះ​ស្រាយ​បញ្ហា ដែល​យើង​មាន​ជាមួយ​អ្នក​ដទៃ ចូរ​យើង​នឹក​ចាំ អំពី​សេចក្តី​មេត្តា ដែល​ទ្រង់​បាន​បង្ហាញ​ដល់​យើង ហើយ​ចែក​រំលែក​សេចក្តី​មេត្តា​នោះដល់​អ្នក​ដទៃ​ផង។—KIRSTEN…

Read article
ការទុកចិត្តលើការរៀបចំរបស់ព្រះ

ថ្មី​ៗ​នេះ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​ត្រៀម​ខ្លួន ផ្លាស់​ទៅ​រស់​នៅ​ក្នុង​ទីក្រុង​មួយ ស្ថិត​នៅច​ម្ងាយ​ជាង១៦០០គីឡូម៉ែត្រ ពី​ទី​ក្រុងដែល​នាង​កំពុ​ងរស់​នៅ។ នាង និង​ស្វាមី​របស់​នាង​បាន​ចែក​ការ​ងារ​គ្នា​ ​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន​ឥវ៉ាន់ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ពេល​វេលា។ ស្វាមី​របស់នា​ង ជា​អ្នក​រៀប​ចំ​កន្លែង​រស់​នៅថ្មី​ ហើយនា​ងជា​អ្នក​វេច​ខ្ចប់​ឥវ៉ាន់។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​ខ្ញុំ​ដឹង​ថា នាង​អាច​ចូល​ទៅ​រស់​នៅ ដោយ​មិន​ចាំ​បាច់​ពិនិត្យ​តំបន់​រស់​នៅ ឬ​ចូល​រួម​នៅ​ក្នុង​ការ​ស្វែង​រកផ្ទះ ហើយ​ខ្ញុំ​ក៏​បាន​សួរ​នាង។ នាង​ក៏​បាន​ប្រាប់​ថា នាង​បាន​ទុក​ចិ​ត្តស្វាមីរ​បស់​នាង នៅ​ក្នុង​ការ​រៀប​ចំ​​កន្លែង​ស្នាក់​នៅ​ថ្មី ព្រោះ​គា​ត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចំណង់​ចំណូល​ចិត្ត និង​តម្រូវ​ការ​របស់​នាង ក្នុង​ការ​រស់​នៅ​ជាមួយ​គ្នា​ជា​ច្រើន​ឆ្នាំកន្លង​មក​នេះ។ ពេល​ព្រះ​យេស៊ូវ​ជួប​ជុំ​ជា​មួយ​សាវ័ក​របស់​ទ្រង់ នៅ​បន្ទ​ប់ខា​ង​លើ ទ្រង់​បាន​ប្រាប់​ពួក​គេ អំ​ពី​អំពើ​ក្បត់ និង​សេចក្តី​ស្លាប់ ​ដែល​នឹង​កើត​មាន​ចំពោះ​ទ្រង់ ក្នុ​ងពេល​ដ៏​ខ្លីខា​ងមុ​ខ។ ពេល​ដ៏​ខ្មៅង​ងឹត​បំផុត នៅ​ក្នុ​ង​ព្រះ​ជន្ម​របស់​ព្រះយេស៊ូវ នៅ​លើ​ផែនដី និង​នៅ​ក្នុង​ជីវិត​របស់​ពួក​សាវ័ក ជិត​ដល់​ពេល​កើត​ឡើង​ហើយ។ ទ្រង់​ក៏​បាន​កម្សាន្ត​ចិត្ត​ពួក​គេ ដោយ​ការ​ធានា​ថា ទ្រង់​នឹ​ងរៀ​បក​ន្លែង​សម្រាប់​ពួក​គេ នៅ​នគរ​ស្ថាន​សួគ៌ គឺ​មិន​ខុស​ពី​ការ​ដែល​ស្វាមី​របស់​មិត្ត​ភក្តិ​ខ្ញុំ ​បាន​រៀប​ចំ​ផ្ទះ​ថ្មី សម្រាប់​ក្រុម​គ្រួសា​របស់​ខ្លួន​នោះ​ឡើយ។ ពេលពួ​ក​សាវ័​កទូ​ល​សួរ​ព្រះយេស៊ូវ ទ្រង់​ក៏​បាន​រំឭក​ពួក​គេ អំពី​បទ​ពិសោធន៍​ដែល​ពួក​គេ​ធ្លាប់​មាន​ជា​មួយ​ទ្រង់ និង​ការ​អស្ចារ្យ​ដែល​ពួក​គេ​បាន​ឃើញ​​ទ្រង់​​ធ្វើ។ ទោះ​ពួក​គេ​នឹ​ងកាន់​ទុក្ខ ដោយ​សារ​ការ​សុគត និង​អវត្ត​មាន​របស់​ទ្រង់​ក៏​ដោយ ក៏​ទ្រង់​បាន​រំឭក​ពួក​គេ​ថា ពួក​គេ​អាច​ទុក​ចិត្ត​ថា ទ្រង់​នឹង​ធ្វើ ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល។ សូម្បី​តែ​នៅ​ក្នុង​ពេល​ដ៏​ខ្មៅ​ង​ងឹត​របស់​យើង…

Read article
មានអ្វីនៅខាងក្នុង?

មាន​ពេល​មួយ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​សួរ​ខ្ញុំ​ថា “តើ​ឯង​ចង់​ឃើញ​វត្ថុ​ដែល​នៅ​ខាង​ក្នុង​អត់?” មុន​នេះ​បន្តិច ខ្ញុំ​ទើប​តែ​បាន​សរសើរ​តុក្កតា​សម័យ​ចាស់ រហែក​រយ៉េ​រយ៉ៃ ដែល​កូន​ស្រី​នាង​កំពុង​ឱប​ក្នុង​ដៃ​ដ៏​តូច​របស់​ខ្លួន​។ ភ្លាម​នោះ ខ្ញុំ​ចង់​ដឹង​ណាស់ បាន​ជា​ខ្ញុំ​ឆ្លើយ​ថា ខ្ញុំ​ចង់​មើល។ នាង​ក៏​បាន​ផ្កាប់​មុខ​តុក្កតា​នោះ ហើយ​ក៏​បាន​បើក​ខ្សែ​រូត ដែល​បង្កប់​នៅ​ខ្នង​តុក្កតា។ អេមីលី(Emily) ក៏​បាន​ទាញ​កំណប់​ទ្រព្យ​ដ៏​មាន​តម្លៃ​យឺត​ៗ ចេញ​ពី​សាច់​ក្រណាត់​របស់​តុក្កតា​កញ្ចាស់។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​បាន​ដឹង​ថា នៅ​ក្នុង​តុក្កតា​របស់​កូន​នាង គឺ​មាន​បង្កប់​តុក្កតា​ចាស់​មួយ​ ដែល​នាង​បាន​ឱប ហើយ​ស្រឡាញ់ កាល​វ័យ​កុមារ ប្រហែល​ជាង​២​ទសវត្សរ៍​មុន។​ ត្រង់​ចំណុច​នេះ តុក្កតា​ដែល​នៅ​ខាង​ក្រៅ គ្រាន់​តែ​ជា​សម្បក ឬ​ស្រោម​តុក្កតា​ប៉ុណ្ណោះ បើ​សិន​ជា​គ្មាន​តុក្កតា​នៅ​ខាង​ក្នុង​ផ្តល់​កម្លាំង និង​រូប​រាង្គ​ឲ្យ​វា​ទេ​នោះ។ សាវ័ក​ប៉ុល​បាន​ពិពណ៌នា​ថា សេចក្តី​ពិត​នៃ​ព្រះ​ជន្ម ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ នៃ​ព្រះយេស៊ូវ គឺ​ជា​កំណប់​ទ្រព្យ ដែល​បាន​នៅ​ជាប់​ក្នុង​ជីវិត​នៃ​រាស្រ្ត​របស់​ព្រះ។ កំណប់​នោះ ជួយ​ឲ្យ​អ្នក​ដែល​ទុក​ចិត្ត​ទ្រង់ អាច​អត់​ទ្រាំ ​ក្នុង​ទុក្ខ​លំបាក ហើយ​បន្ត​ធ្វើ​ការ​បម្រើ​ទ្រង់។ ពេល​ពួក​គេ​ទុក​ចិត្ត​ទ្រង់ ពន្លឺ  និង​ព្រះ​ជន្ម​ទ្រង់ ក៏​បាន​បញ្ចេញ​ពន្លឺ​ដ៏​ភ្លឺ​ចិញ្ចាច ពី​ស្នាម​បាក់​បែក នៃ​ជីវិត​របស់​ពួក​គេ។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​រាល់​គ្នា កុំ​ឲ្យ “ណាយ​ចិត្ត” ឡើយ(២កូរិនថូស ៤:១៦) ដ្បិត​ព្រះ​ទ្រង់​ចម្រើន​កម្លាំង…

Read article
ការចាប់ផ្តើមជាថ្មី

បន្ទាប់​ពី​រដូវ​កាល នៃ​ពិធី​បុណ្យ​ណូអែល​បាន​បញ្ចប់ នៅ​ចុង​ខែ​ធ្នូ គំនិត​របស់​ខ្ញុំ ច្រើន​តែ​បែរ​ទៅ​រក​ការ​មក​ដល់​នៃ​ឆ្នាំ​ថ្មី។ ខណៈ​ពេល​ដែល​កូន​ៗ​របស់​ខ្ញុំ​កំពុង​ឈប់​សម្រាក​ពី​ការ​សិក្សា ហើយ​សកម្ម​ភាព​ប្រចាំ​ថ្ងៃ មាន​ដំណើរ​យឺត​ៗ ខ្ញុំ​ក៏​បាន​ជញ្ជឹង​គិត អំពីអ្វី​ដែល​ខ្ញុំ​បាន​ទទួល​ពី​ឆ្នាំ​ចាស់ និង​អំពី​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​សម្រាប់​ឆ្នាំ​ថ្មី។ ជួន​កាល ការ​ជញ្ជឹង​គិត​នេះ មាន​ការ​ឈឺ​ចាប់ និង​ការ​ស្តាយ​ក្រោយ ចំពោះ​កំហុស​ដែល​ខ្ញុំ​បាន​ធ្វើ។ ប៉ុន្តែ ការ​ត្រៀម​ខ្លួន​សម្រាប់​ឆ្នាំ​ថ្មី បាន​បំពេញ​ខ្ញុំ ដោយ​សេចក្តី​សង្ឃឹម  និង​ការ​រំពឹង​ចង់​បាន។ ខ្ញុំ​គិត​ថា ខ្ញុំ​មាន​ឱកាស​ចាប់​ផ្តើម​ជា​ថ្មី​ឡើង​វិញ ទោះ​បី​ជា​ឆ្នាំ​ចាស់​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។ ខ្ញុំ​បាន​ត្រៀម​ខ្លួន​ចាប់​ផ្តើម​ជា​ថ្មី ក្នុង​ឆ្នាំ​ថ្មី តែ​វា​មិន​អាច​ប្រៀប​ផ្ទឹម​បាន នឹង​ក្តី​សង្ឃឹម ដែល​ពួក​អ៊ីស្រាអែល​មាន ពេល​ដែល​ស្តេច​ស៊ីរូស នៃ​ចក្រ​ភព​ពើស៊ី បាន​រំដោះ​ពួក​គេ ឲ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ក្នុង​ទឹក​ដី​យូដា បន្ទាប់​ពី​បាន​រស់នៅ​ជា​ឈ្លើយ​សឹក អស់​៧០​ឆ្នាំ ក្នុង​ទឹក​ដី​បាប៊ីឡូន។ ស្តេច​អង្គ​មុន ព្រះ​នាម​នេប៊ូក្នេសា បាន​និរទេស​ពួក​គេ​ពី​ស្រុក​កំណើត។ ប៉ុន្តែ ព្រះ​អម្ចាស់​បាន​ជំរុញ​ចិត្ត​ស្តេច​ស៊ីរូស ឲ្យ​បញ្ជូន​ពួក​ឈ្លើយ​សឹក​ទាំង​អស់ ឲ្យ​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​កសាង​ព្រះ​វិហារ​របស់​ព្រះ​ឡើង​វិញ(អែសរ៉ា ១:២-៣)។ ស្តេច​ស៊ីរូស​ក៏​បាន​ប្រគល់​រតន​វត្ថុ ដែល​គេ​បាន​ប្រមូល​ពី​ព្រះ​វិហារ ឲ្យ​ទៅ​ពួក​គេ​វិញ​ផង​ដែរ។​ ក្នុង​ការ​រស់​នៅ ជា​រាស្រ្ត​រើស​តាំង​របស់​ព្រះ ក្នុង​ទឹក​ដី​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ពួក​គេ ពួក​គេ​ក៏​បាន​ចាប​ផ្តើម​ជីវិត​សារ​ជា​ថ្មី បន្ទាប់​ពី​រដូវ​កាល​ដ៏​យូរ នៃ​ទុក្ខ​លំបាក…

Read article