Kirsten Holmberg

You are here:
អត់សង្កត់ចិត្ត ដោយពឹងអាងកម្លាំងមកពីព្រះ

ដ្បិត​ព្រះ​ចេស្ដា​នៃ​ព្រះ បាន​ផ្តល់​ឲ្យ​យើង​រាល់គ្នា​មាន​គ្រប់​របស់​ទាំងអស់ ខាង​ឯ​ជីវិត និង​សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ។ ២ពេត្រុស ១:៣ កាលពី​ឆ្នាំ១៩៧២ មានការ​សិក្សា​មួយ ដែលគេ​ដាក់​ចំណងជើង​ឲ្យ​ថា “ការ​ធ្វើ​តេស្ដ​នំ​ម៉ាស​ម៉ា​ឡូ ដែលគេ​បាន​ធ្វើឡើង​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​របស់​កុមារ នៅក្នុង​ការ​ទប់ចិត្ត​ខ្លួនឯង ដែល​ចង់​ធ្វើអ្វី​មួយ។ គេ​បាន​យក​នំ​ម៉ាស​ម៉ា​ឡូ​ឲ្យ​ក្មេងៗ​ម្នាក់​១​ដុំ សម្រាប់​ញាំ​កម្សាន្ត តែ​គេ​ប្រាប់​ក្មេងៗ​ទាំង​នោះ​ថា បើ​ពួក​គេ​អាច​ទប់ចិត្ត​ឲ្យបាន១០នាទី មិន​ឲ្យ​ញាំ​នំ​នោះ គេ​នឹង​ឲ្យ​នំ​មួយដុំ​ទៀត។ ប្រហែល​១​ភាគ៣ នៃ​ចំនួន​ក្មេងៗ​ទាំង​អស់​នោះ អាច​ទប់ចិត្ត​មិន​ឲ្យ​ញាំ​នំ​នោះ ដើម្បី​ទទួល​បាន​នំ​បន្ថែម​ទៀត(១ភាគ៣​ទៀត​បាន​ញាំ​នំ​ទីមួយ​នោះ បន្ទាប់​ពី​អត់ទ្រាំ​បានតែ​៣០​វិនាទី​ប៉ុណ្ណោះ!)។ យើង​ប្រហែល​ពិបាក​គ្រប់គ្រង​ចិត្ត​ខ្លួនឯង ពេល​ដែលគេ​ឲ្យ​របស់​អ្វីមួយ​ដែល​យើង​ប្រាថ្នា​ចង់បាន ទោះ​យើង​បានដឹង​ហើយ​ថា យើង​នឹង​ទទួល​បាន​ច្រើនជាង​នេះ នៅ​ពេល​អនាគត បើ​យើង​អត់ធ្មត់​រង់ចាំ។ តែ​សាវ័ក​ពេត្រុស​បាន​ជំរុញ​យើង​ឲ្យ​បន្ថែម​ពីលើ​ជំនឿ​របស់​យើង នូវ​គុណធម៌​សំ​ខាន់ៗ​ជា​ច្រើន ដែល​រាប់បញ្ចូល​ការគ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ផង​ដែរ(២ពេត្រុស ១:៥-៦)។ សាវ័ក​ពេត្រុស​ក៏បាន​លើកទឹកចិត្ត​អ្នកអាន​របស់​គាត់ ព្រមទាំង​យើង​ផង​ដែរ ឲ្យ​បន្ត​ចម្រើនឡើង ខាង​ឯ​សេចក្តី​ឧស្សាហ៍ សេចក្តី​ទៀងត្រង់ ដំ​រិះ​ឲ្យ​ចេះ​អត់សង្កត់ សេចក្តី​ខ្ជាប់ខ្ជួន សេចក្តី​គោរព​ប្រតិបត្តិ សេចក្តី​រាប់អាន​គ្នា និង​សេចក្តី​ស្រឡាញ់ ដែល​ជា​ភស្តុតាង​បង្ហាញថា​យើង​មាន​ជំនឿ(ខ.៥-៨)។ គុណធម៌​ទាំងនេះ​មិនបាន​នាំឲ្យ​យើង​ចូល​នគរ​ព្រះ​នោះ​ទេ តែ​បាន​បង្ហាញ​ដល់​ខ្លួន​យើង និង​អ្នកដទៃ​ថា យើង​ចាំបាច់​ត្រូវ​មានការ​គ្រប់គ្រង​ខ្លួនឯង ឬ​ចេះ​អត់សង្កត់​ចិត្ត​ខ្លួនឯង ដោយ​ពឹង​អាង​ប្រាជ្ញា និង​កម្លាំង​មក​ពី​ព្រះ។ ហើយដែល​សំខាន់​បំផុត​នោះ ព្រះអង្គ​បាន​ប្រទាន​យើង​នូវ​អ្វី​ៗ​ដែល​យើង​ត្រូវការ ដើម្បី​រស់នៅ​ដោយ​ការគោរព​ប្រតិបត្តិ​ព្រះអង្គ…

Read article
ជ្រើសរើសដោយប្រាជ្ញា

ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំងមូល តែ​បាត់ព្រលឹង​ទៅ នោះ​តើមាន​ប្រយោជន៍អ្វី​ដល់​អ្នកនោះ? ម៉ាកុស ៨:៣៦ លោក​គ្រីស ហ្វ័រគូសិន(Chris Ferguson) ជា​អវកាសយានិក បាន​ធ្វើការ​សម្រេចចិត្ត​ដ៏​ពិបាក ក្នុងនាម​ជា​មេបញ្ជាការ​នៃ​ក្រុម​អវកាសយានិក ដែល​បាន​គ្រោង​ធ្វើដំណើរ ទៅកាន់​ស្ថានីយ​អាវ​កាស​អន្តរជាតិ នៅ​ក្រៅ​ភពផែន​ដី។ ការសម្រេច​ចិត្ត​នោះ​មិន​មាន​អ្វី​ទាក់ទង​នឹង​ការ​បើកបរ​យានអវកាស ឬ​សុវត្ថិភាព​របស់​មិត្ត​រួម​ក្រុម​របស់​គាត់​នោះ​ទេ។ ផ្ទុយទៅវិញ គឺ​ទាក់ទង​នឹង​គ្រួសារ​គាត់ ដែល​គាត់​បាន​ចាត់ទុកជា​ការងារ​សំខាន់​បំផុត​របស់​គាត់។ លោក​ហ្វ័រគូសិន​បានសម្រេច​ចិត្ត​អវត្តមាន​ក្នុង​ការហោះហើរ​នោះ ដើម្បីឲ្យ​គាត់​នៅ​មាន​វត្តមាន​នៅ​លើ​ដី ក្នុង​ពិធី​មង្គលការ​កូនស្រី​គាត់។ ពេលខ្លះ យើង​រាល់គ្នា​សុទ្ធតែ​ជួប​ការសម្រេច​ចិត្ត​ដ៏​ពិបាក ដែល​បណ្តាល​ឲ្យ​យើង​វាយ​តម្លៃ ថា​តើមាន​ការអ្វី​ដែល​សំខាន់​បំផុត​ចំពោះ​យើង ក្នុង​ជីវិត ព្រោះ​ការ​ជ្រើសរើស​យក​ជម្រើស​ណាមួយ គឺ​មានន័យថា យើង​ត្រូវ​លះបង់​ជម្រើស​ផ្សេងទៀត។ មាន​ពេល​មួយ ព្រះយេស៊ូវ​​សព្វព្រះទ័យ​នឹង​បង្រៀន​អំពី​សេចក្តី​ពិត ទៅកាន់​ពួក​សាវក និង​មនុស្ស​មួយ​ហ្វូង ឲ្យ​ពួក​គេ​ធ្វើការ​សម្រេចចិត្ត​ដ៏​សំខាន់​បំផុត ដើម្បី​ដើរតាម​ព្រះអង្គ។ ព្រះអង្គ​មាន​បន្ទូល​ថា ដើម្បីឲ្យ​ពួក​គេ​អាច​ធ្វើជា​សិស្ស​ព្រះអង្គ ពួក​គេ​ត្រូវ “បដិសេធន៍​ខ្លួនឯង” ទាំង​ផ្ទុក​ឈើឆ្កាង​ខ្លួន​មក​តាម​ព្រះអង្គ (ម៉ាកុស ៨:៣៤)។ ពួក​គេ​ប្រហែលជា​មិន​ចង់​បោះបង់ចោល​អ្វីមួយ ដែល​ព្រះអង្គ​បាន​តម្រូវឲ្យ​បោះបង់ចោល ក្នុង​ការ​ដើរតាម​ព្រះអង្គ ហើយ​ផ្ទុយទៅវិញ ពួក​គេ​ព្យាយាម​ធ្វើតាម​ចិត្ត​ខ្លួនឯង។ យើង​ច្រើនតែ​ជួប​ការ​ល្បួង ឲ្យ​ដេញ​តាម​ការអ្វី ដែល​ហាក់ដូចជា​មានតម្លៃ​ដ៏​អស្ចារ្យ តែ​ពួក​វា​បាន​បង្វែរ​អារម្មណ៍​យើង ឲ្យ​ងាក​ចេញពី​ការ​ដើរតាម​ព្រះយេស៊ូវ​​។ ចូរ​យើង​ទូល​សូម​ព្រះ​​ដឹកនាំ​យើង ក្នុង​ការសម្រេច​ចិត្ត…

Read article
ពេលយើងជួបជុំគ្នា

ឥត​លែង​ប្រជុំ​គ្នា ដូចជា​អ្នកខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់តែ​ខ្លាំង​ឡើង​ផង តាមដែល​ឃើញថា​ថ្ងៃ​នោះ​ជិត​មកដល់​ហើយ។ ហេព្រើរ ១០:២៥ ប្រទេស​ដាណឺម៉ាក​ស្ថិត​ក្នុងចំណោម ប្រទេស​ដែល​មាន​សុភមង្គល​បំផុត នៅ​លើ​ពិភពលោក នេះ​បើ​យោង​តាម​របាយការណ៍​អំពី​សុភមង្គល​ពិភពលោក។ ជនជាតិ​ដាណឺម៉ាក​បាន​ឆ្លងកាត់​រដូវរងា​ដែល​មាន​រយៈពេល​យូរ និង​ខ្វះ​ពន្លឺថ្ងៃ ដោយ​ជួបជុំ​ជាមួយ​ញាតិមិត្ត ដើម្បី​ចែករំលែក​ភេសជ្ជះ​ក្តៅៗ ឬអាហារ ដោយចិត្ត​សប្បុរស។ ក្នុង​ភាសា​ដាណឺម៉ាក គេ​បាន​ប្រើពាក្យ ហ៊ូ​ហ្កា(hygge) ដើម្បី​ពិពណ៌នា អំពី​អារម្មណ៍​ដ៏​កក់ក្តៅ នៅក្នុង​ពេល​ដ៏​រីករាយ​នោះ។ ការ​មាន​អារម្មណ៍​ដ៏​កក់ក្តៅ​ដូចនេះ បាន​ជួយ​ពួក​គេ​ឲ្យ​កាត់បន្ថយ​ផល​ប៉ះពាល់ ដែល​បណ្តាល​មក​ពី​ការ​មាន​ពន្លឺថ្ងៃ​តិច​ជាង​តំបន់​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ដាណឺម៉ាក។ ចិត្ត​របស់​ពួក​គេ​ក៏បាន​រីករាយ​ឡើង ដោយ​ការ​ជួបជុំគ្នា​នៅ​តុ​អាហារ​ដ៏​សាមញ្ញ​ជាមួយ​មនុស្សជា​ទីស្រឡាញ់។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អ្នកនិពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ ដែល​បាន​លើកទឹកចិត្ត​អ្នកជឿ ឲ្យ​បន្ត​ជួបជុំគ្នា​ជា​សហគមន៍។ គាត់​បាន​ទទួលស្គាល់​ថា នឹង​មាន​ពេល​ដ៏​ពិបាក គឺ​ពិបាក​លើស​អាកាសធាតុ​ដ៏​រងា​ទៅទៀត ដែល​តម្រូវឲ្យ​អ្នកដើរតាម​ព្រះគ្រីស្ទ មានការ​ស៊ូទ្រាំ​ក្នុង​ជំនឿ។ ព្រះយេស៊ូវ​​បាន​មាន​បន្ទូល​យ៉ាង​ច្បាស់ អំពី​ការដែល​ព្រះ​ទ្រង់​ទទួល​យើង ពេល​ដែល​ទទួល​ជឿ​ព្រះអង្គ​សង្រ្គោះ ប៉ុន្តែ យើង​ប្រហែលជា​នៅតែ​តយុទ្ធ​នឹង​ភាព​អា​ម៉ាស ការសង្ស័យ ឬការ​ប្រឆាំង​ជាដើម។ តាមរយៈ​ការ​ជួបជុំគ្នា យើង​អាច​មាន​ឯកសិទ្ធិ ក្នុង​ការ​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក។ ពេលណា​យើង​មានការ​ជួបជុំគ្នា យើង​អាច​លើកទឹកចិត្ត​គ្នា “ឲ្យ​មាន​សេចក្តី​ស្រឡាញ់ និង​ធ្វើការល្អ​” ដែល​ជួយ​ពង្រឹង​ជំនឿ​យើង(ហេព្រើរ ១០:២៤)។ ការ​ជួបជុំគ្នា​ជាមួយ​ញាតិមិត្ត មិនបាន​ធានា​ថា…

Read article
ចែកចាយសេចក្តីពិតជាច្រើនជំនាន់

ត្រូវឲ្យ​ឯង​ប្រាប់​ពី​ការ​ទាំងនោះ​ដល់​កូនចៅ​ឯង​ឲ្យដឹង​តរៀងទៅ​វិញ។ ចោទិយកថា ៤:៩ ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩ ជីដូនជីតា​ជាច្រើន​មិន​អាច​ជួប​ចៅៗរបស់​ខ្លួន ដោយ​ផ្ទាល់ ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​នេះ ដូចនេះ ពួក​គេ​ក៏បាន​ស្វែងរក​មធ្យោបាយ​ថ្មីៗ ដើម្បី​ទំនាក់ទំនង​គ្នា។ ការ​ស្ទង់​មតិ​ នៅ​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញថា ជីដូនជីតា​ជាច្រើន​បាន​រៀន​ផ្ញើ​សារ និង​ប្រើ​បណ្តាញ​សង្គម ជា​មធ្យោបាយ ដើម្បី​រក្សា​ចំណងទាក់ទង​ដ៏​មានតម្លៃ ជា​មួយ​ចៅៗរបស់​ខ្លួន។ ពួក​គេ​ខ្លះ​ថែមទាំង​ថ្វាយបង្គំ​ព្រះ ជាមួយ​ក្រុម​គ្រួសារ​របស់​ខ្លួន តាម​រយៈ​ប្រព័ន្ធ​ហ្ស៊ូម​ជាដើម។ វិធី​មួយ ក្នុងចំណោម​វិធី​ប្រសើរ​បំផុត ដើម្បី​ឪពុក​ម្តាយ និង​ជី​ដូច​ជីតា​អាច​ជិះ​ឥទ្ធិពល​មក​លើ​កូនចៅ​របស់​ខ្លួន គឺ​ត្រូវ​នាំ​ពួក​គេ​ឲ្យ​ស្គាល់​សេចក្តី​ពិត​ក្នុង​ព្រះគម្ពីរ។ ក្នុង​បទ​គម្ពីរ​ចោទិយកថា ជំពូក៤ លោក​ម៉ូសេ​បាន​បង្គាប់​រាស្រ្ត​របស់​ព្រះ “កុំ​ឲ្យ​ភ្លេច​អស់ទាំង​ការ ដែល​ភ្នែក​ពួក​គេ​បានឃើញ ឬ ការ​ទាំងនោះ​បាន​ឃ្លាត​ចេញពី​ចិត្ត​ពួក​គេ​ទៅ​ឡើយ(ខ.៩)។ គាត់​ក៏បាន​ប្រាប់​ពួក​គេ ឲ្យ​បង្រៀន​សេចក្តី​ទាំងនោះ ដល់​កូនចៅ​ខ្លួន ដើម្បីឲ្យ​ពួក​គេ​រៀន “កោតខ្លាច​ព្រះអង្គ​”(ខ.១០) ហើយ​រស់នៅ តាម​សេចក្តី​ពិត​របស់​ព្រះអង្គ នៅក្នុង​ទឹកដី ដែល​ព្រះអង្គ​នឹង​ប្រទាន​ពួក​គេ។ ព្រះ​ទ្រង់​សព្វព្រះទ័យ​​ឲ្យ​យើង​អរ​សប្បាយ នឹង​ទំនាក់ទំនង​ដែល​ទ្រង់ប្រទាន​ឲ្យ​យើង​មាន ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​យើង។ ព្រះអង្គ​ក៏​សព្វព្រះទ័យ​ឲ្យ​យើង​ប្រើ​ទំនាក់ទំនងនោះ ​ដើម្បី​ចែកចាយ​ប្រាជ្ញា​របស់​ព្រះអង្គ ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយទៀត ដោយ​បង្ហាត់​ខាង​ឯសេចក្តី​សុចរិត និង​ដើម្បីឲ្យ​មាន​គ្រប់​ទាំង​ចំណេះ សម្រាប់​នឹង​ធ្វើការល្អ​គ្រប់មុខ​”(២ធីម៉ូថេ ៣:១៦-១៧)។ ពេលណា​យើង​ចែកចាយ​អំពី​សេចក្តី​ពិត​របស់​ព្រះ និង​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ​ក្នុង​ជីវិត​យើង…

Read article
ក្រុមក្នុងក្តីស្រមៃ

  នោះ​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូបកាយ​តែ​មួយ​ក្នុង​ព្រះគ្រីស្ទ ហើយ​ជា​អវយវៈ​ដល់​គ្នា​នឹង​គ្នា​បែប​យ៉ាង​នោះ​ដែរ។ រ៉ូម ១២:៥ មេលែនី​(Melanie) និង​ត្រេវើរ(Trevor) បាន​ធ្វើ​ដំណើរ​ជា​មួយ​គ្នា តាម​ផ្លូវ​នៅ​លើ​ភ្នំ បាន​ចម្ងាយ​ជា​ច្រើន​គីឡូម៉ែត្រ។ តែ​មិត្ត​ភក្តិ​ទាំង​ពីរ​នាក់​នេះ ត្រូវ​ពឹង​ផ្អែក​​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ដំណើរ​កម្សាន្ត​នេះ។  មេលែនី​មាន​ជំងឺ​ឆ្អឹង​ខ្នង​ពី​កំណើត ដូចនេះ ត្រូវ​ជិះ​លើ​រទេះរុញ ដើម្បី​ផ្លាស់​ទី។ ត្រេវើ​វិញ​បាន​ពិការ​ភ្នែក ដោយសារ​ជំងឺ​ក្លូកូម៉ា។ អ្នក​ទាំង​ពីរ​ដឹង​ថា ខ្លួន​អាច​បំពេញ​ភាព​ខ្វះ​ខាត​ឲ្យ​គ្នា​យ៉ាង​ឥត​ខ្ចោះ ដើម្បី​អរសប្បាយ​នឹង​ដំណើរ​កម្សាន្ត ក្នុង​តំបន់​ព្រៃ​ភ្នំ នៅ​រដ្ឋ​ខូឡូរ៉ាដូ។ ពួកគេ​ក៏​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទាំង​នោះ ដោយ​ត្រេវើរ​អៀវ​មេលែនី ដើរ​ទៅ​មុខ ហើយ​នាង​ក៏​បាន​ប្រាប់​ទិសដៅ​ដែល​គាត់​ត្រូវ​ទៅ។ អ្នក​ទាំង​ពីរ​ក៏​បាន​ពិពណ៌នា​ថា ពួក​គេ​ជា​ក្រុម​ក្នុង​ក្តី​ស្រមៃ។ សាវ័ក​ប៉ុល​បាន​រៀប​រាប់​ថា អ្នក​ជឿ​ព្រះយេស៊ូវ គឺ​ជា​រូបកាយ​របស់​ព្រះ​អង្គ ជា​ក្រុម​មួយ​ប្រភេទ ដែល​គួរ​ឲ្យ​ស្រមៃ​ចង់​បាន។ គាត់​បាន​ជំរុញ​ពួកជំនុំ​នៅ​ទីក្រុង​រ៉ូម ឲ្យ​ប្រើ​អំណោយ​ទាន​ដែល​ពួក​គេ​ម្នាក់​ៗ​មាន ដើម្បី​ប្រយោជន៍​រួម។ ដែល​រូបកាយ​យើង​មាន​អវយវៈ​ច្រើន​យ៉ាង​ណា នោះ​យើង​ម្នាក់​ៗ​ដែល​មាន​តួនាទី​ផ្សេង​គ្នា រួម​គ្នា​ជា​រូបកាយ​ខាង​វិញ្ញាណ​យ៉ាង​នោះ​ដែរ ហើយ​អំណោយ​ទាន​យើង​គឺ​សម្រាប់​បម្រើ​ប្រយោជន៍​រួម ក្នុង​ពួក​ជំនុំ(រ៉ូម ១២:៥)។ ទោះ​យើង​មាន​អំណោយ​ទាន​លើក​ទឹក​ចិត្ត ចែក​ទាន បង្រៀន ក៏​មាន​អំណោយ​ទាន​ខាង​វិញ្ញាណ​ផ្សេង​ទៀត​ក្តី សាវ័ក​ប៉ុល​បាន​បង្រៀន​យើង ឲ្យ​ប្រើ​អំណោយ​ទាន​ទាំង​នោះ ដោយ​អំណរ(ខ.៥-៨)។ មេលែនី និង​ត្រេវើរ​មិន​បាន​ផ្ដោត​ទៅ​លើ​ចំណុច​ខ្វះខាត​របស់​ខ្លួន​នោះ​ទេ ហើយ​ក៏​មិន​បាន​អួត…

Read article
ភាពបរិបូរ ដែលផ្គត់ផ្គង់ឲ្យការខ្វះខាត

ដើម្បី​កាល​ណា​គេ​មាន​បរិបូរ នោះ​នឹង​បាន​បំពេញ​ការ ដែល​អ្នក​រាល់​គ្នា​ខ្វះ​ខាត​វិញ ប្រយោជន៍​ឲ្យ​បាន​ស្មើ​គ្នា​ឡើង។ ២កូរិនថូស ៨:១៤ នៅ​អាមេរិក កន្លែង​លក់​អាហារ​ក្នុង​សាលារៀន មាន​លក្ខណៈ​មិន​ខុស​ពី​ភោជនីយដ្ឋាន​ធំ​ៗ​ឡើយ។ ជា​ញឹក​ញាប់ កន្លែង​លក់​អាហារ​ទាំង​នោះ​បាន​ត្រៀម​ម្ហូប​អាហារ លើស​ពី​តម្រូវ​ការ ព្រោះ​ពួក​គេ​មិន​អាច​ទាយ​ស្មាន​ជា​មុន​ឲ្យ​បាន​១​រយ​ភាគ​រយ​ថា សិស្ស​ត្រូវ​ការ​អាហារ​អ្វី​ខ្លះ នៅ​ថ្ងៃ​នីមួយ​ៗ ហេតុ​នេះ​ហើយ មាន​អាហារ​ជា​ច្រើន​ដែល​នៅ​សល់ ត្រូវ​គេ​បោះ​ចោល។ តែ​មាន​សិស្ស​ជា​ច្រើន​ដែល​មិន​មាន​អាហារ​គ្រប់​គ្រាន់ សម្រាប់​បរិភោគ​នៅ​ផ្ទះ ហើយ​ក៏​មាន​អ្នក​ដែល​គ្មាន​អាហារ​បរិភោគ​នៅ​ចុង​សប្តាហ៍។ ដូចនេះ មន្ទីរ​អប់​រំ​ប្រចាំ​ស្រុក​មួយ​នៅ​សហរដ្ឋ​អាមេរិក បាន​ចាប់​ដៃ​គូ​ជា​មួយ​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ក្នុង​តំបន់​មួយ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ។ ពួក​គេ​ក៏​បាន​វេច​ខ្ចប់​អាហារ​ដែល​នៅ​សល់ ទុក​ឲ្យ​សិស្ស​យក​ទៅ​ផ្ទះ ហើយ​ទន្ទឹម​នឹង​នោះ ពួក​គេ​ក៏​បាន​ផ្សព្វ​ផ្សាយ​អំពី​បញ្ហា​នៃ​ការ​ខ្ជះខ្ជាយ​អាហារ និង​ការ​ស្រេក​ឃ្លាន​ផង​ដែរ។ មនុស្ស​ភាគ​ច្រើន​មិន​គិត​ថា ការ​មាន​លុយ​ជា​បរិបូរ​គឺ​ជា​បញ្ហា ដូច​ការ​ខ្ជះខ្ជាយ​អាហារ​នោះ​ឡើយ តែ​គោលការណ៍​នៅ​ពី​ក្រោយ​កម្ម​វិធីចែក​អាហារ​របស់​សាលា​នោះ គឺ​មិន​ខុស​ពី​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន ក្នុង​សំបុត្រ​ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​នោះ​ឡើយ។ គាត់​ដឹង​ថា ពួក​ជំនុំ​នៅ​ស្រុក​ម៉ាសេដូន​កំពុង​ជួប​ទុក្ខ​លំបាក ដូច​នេះ គាត់​ក៏​បាន​សុំ​ឲ្យ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស ប្រើ​ភាព​បរិបូរ​របស់​ខ្លួន ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ពួក​គេ​(២កូរិនថូស ៨:១៤)។ គោល​បំណង​របស់​គាត់ គឺ​ដើម្បី​នាំ​មក​នូវ​ភាព​ស្មើ​ភាព​គ្នា ក្នុង​ចំណោម​ពួក​ជំនុំ​ទាំង​ឡាយ ដើម្បី​កុំ​ឲ្យ​មាន​ពួកជំនុំ​ខ្លះ​មាន​ភាព​សម្បូរ​សប្បាយ​ពេក ខណៈ​ពេល​ដែល​ពួក​ជំនុំ​ផ្សេង​ទៀត កំពុង​ជួប​ការ​ខ្វះ​ខាត។ សាវ័ក​ប៉ុល​មិន​ចង់​ឲ្យ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស ធ្លាក់​ខ្លួន​ក្រ ដោយសារ​ការ​ជួយ​ផ្គត់ផ្គង់​គេ​នោះ​ឡើយ តែ​គាត់​គ្រាន់​តែ​ចង់​ឲ្យ៊ពួកគេ​មាន​ក្តី​អាណិត និង​មាន​ចិត្ត​សប្បុរស​ចំពោះ​ពួកជំនុំ​នៅ​ស្រុក​ម៉ាសេដូន ដោយ​ទទួល​ស្គាល់​ថា នៅ​ពេល​អនាគត…

Read article
អត្តសញ្ញាណថ្មី ក្នុងព្រះយេស៊ូវ

ព្រម​ទាំង​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើត​មក​ក្នុង​សេចក្តី​សុចរិត ហើយ​ក្នុង​សេចក្តី​បរិសុទ្ធ​របស់​ផង​សេចក្តី​ពិត តាម​ភាព​ព្រះ។ អេភេសូរ ៤:២៤ លោក​គ្រីស(Chris)បាន​ធ្វើ​តេស្តឈាម បន្ទាប់​ពី​គាត់​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ខួរ​ឆ្អឹង​ខ្នង បាន​រយៈ​ពេល​៤​ឆ្នាំ ដែល​បាន​សង្រ្គោះ​ជីវិត​គាត់។ អ្នក​បរិច្ចាគ​ខួរ​ឆ្អឹង​ខ្នង​បាន​ផ្តល់​ឲ្យ​នូវ​ខួរ​ឆ្អឹង​ខ្នង ដើម្បី​ព្យាបាល​លោក​គ្រីស ដោយ​នាំ​ឲ្យ​មាន​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ គ្រូ​ពេទ្យ​បាន​ធ្វើ​តេស្តឈាម​លោក​គ្រីស​ក៏​បាន​រក​ឃើញ​ថា ឌីអិនអេ នៅ​ក្នុង​ឈាម​របស់​លោក​គ្រីស គឺ​ជា​ឌីអិនអេ​របស់​អ្នក​បរិច្ចាគ មិន​មែន​ជា​ឌីអិនអេ​របស់​គាត់​ឡើយ។ គោលដៅ​នៃ​ការ​ព្យាបាល​នេះ គឺ​ដើម្បី​ជំនួស​ឈាម​ខ្សោយ ដោយ​ឈាម​ដែល​មាន​សុភាព​ល្អ​របស់​អ្នក​បរិច្ចាគ។ ហើយ​សូម្បី​តែ​នៅ​ក្នុង​សំណាក​ដែល​ពេទ្យ​បាន​យក​ចេញ​ពី​ថ្ពាល់ បបូរ​មាត់ និង​អណ្តាត​របស់​លោក​គ្រីស ក៏​មាន​ឌីអិនអេ របស់​អ្នក​បរិច្ចាគ​ផង​ដែរ។ គាត់​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត ទោះ​គាត់​នៅ​មាន​ការ​ចង​ចាំ រូប​រាង្គ​ខាង​ក្រៅ និង​ឌីអិនអេ ដើម​ខ្លះ​ក៏​ដោយ។ រឿង​របស់​លោក​គ្រីស បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​រឿង​ដែល​កើត​ឡើង ក្នុង​ជីវិត​មនុស្ស​ដែល​បាន​ទទួល​សេចក្តី​សង្រ្គោះ ពី​ព្រះ​យេស៊ូវ។ នៅ​ពេល​ដែល​យើង​មាន​ការ​ផ្លាស់​ប្រែ​ខាង​វិញ្ញាណ នៅ​ខណៈ​ពេល​ដែល​យើង​ជឿ​ព្រះ​យេស៊ូវ យើង​ក៏​បាន​កើត​ជា​ថ្មី(២កូរិនថូស ៥:១៧)។ សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​អេភេសូរ បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ដឹង​ថា ពួកគេ​មាន​ការ​ផ្លាស់​ប្រែ​នៅ​ខាង​ក្នុង ដោយ “​ដោះ​មនុស្ស​ចាស់ ដែល​តែង​តែ​ខូច​ទៅ” ហើយ “​ប្រដាប់​ខ្លួន ដោយ​មនុស្ស​ថ្មី​វិញ ដែល​កើត​មក​ក្នុង​សេចក្តី​សុចរិត ហើយ​ក្នុង​សេចក្តី​បរិសុទ្ធ​របស់​ផង​សេចក្តី​ពិត តាម​ភាព​ព្រះ”(អេភេសូរ ៤:២២-២៤)។ ពោល​គឺ​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ​គ្រីស្ទ។ យើង​មិន​ត្រូវ​ការ​យក​សំណាក…

Read article
ឲ្យអំណោយ ដោយក្តីស្រឡាញ់

នោះ​ព្រះវរបិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​សំងាត់ ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់។ ម៉ាថាយ ៦:៤ រៀង​រាល់​ថ្ងៃ លោក​គ្លែន(Glen) តែង​តែ​ទៅ​ទិញ​កាហ្វេ​ពេល​ព្រឹក នៅ​ហាង​លក់​កាហ្វេ​នៅ​ក្បែរ​តំបន់​គាត់​រស់​នៅ ដែល​នៅ​ទីនោះ អ្នក​ទិញ​ត្រូវ​បើក​ឡាន​បន្ត​កន្ទុយ​គ្នា​ជា​ជួរ ចូល​តាម​ច្រក​តែ​មួយ ដើម្បី​រង់​ចាំ​ទិញ​កាហ្វេ​ម្តង​ម្នាក់​ៗ។ ហើយ​ជា​រៀង​រាល់​ថ្ងៃ គាត់​ក៏​បាន​ចេញ​ថ្លៃ​កាហ្វេ​ឲ្យ​អ្នក​បើក​ឡាន ដែល​កំពុង​រង់​ចាំ​ខាង​ក្រោយ​គាត់​ជា​និច្ច ដោយ​គ្រាន់​តែ​ប្រាប់​អ្នក​គិត​លុយ ឲ្យ​ជូន​ពរ​អ្នក​នោះ​ឲ្យ​សុខ​សប្បាយ។ លោក​គ្លែន​មិន​បាន​ស្គាល់​ពួក​គេ​ទេ។ គាត់​ក៏​មិន​បាន​ដឹង អំពី​ការ​ឆ្លើយ​តប​របស់​ពួក​គេ​ដែរ។ គាត់​គ្រាន់​តែ​ជឿ​ថា វា​ជា​ទង្វើ​តូច​បំផុត​ដែល​គាត់​អាច​ធ្វើ​បាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ថ្ងៃ​មួយ គាត់​ក៏​បាន​ដឹង អំពី​ឥទ្ធិពល​នៃ​ទង្វើ​របស់​គាត់ ពេល​គាត់​អាន​សំបុត្រ​អនាមិក​មួយ ដែល​គេ​បាន​ផ្ញើ​មក​ក្រុម​ហ៊ុន​កាសែត ក្នុង​តំបន់​គាត់។ គាត់​ក៏​បាន​ដឹង​ថា អំណោយ​ដែល​គាត់​បាន​ឲ្យ​គេ ដោយ​ចិត្ត​សប្បុរស នៅ​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០១៧ បាន​បណ្តាល​ឲ្យ​អ្នក​បើក​ឡាន នៅ​ពី​ក្រោយ​ឡាន​គាត់ បាន​ផ្លាស់​ប្តូរ​គំនិត លែង​ចង់​សម្លាប់​ខ្លួន នៅ​ថ្ងៃ​នោះ។ លោក​គ្លែន​បាន​ឲ្យ​អំណោយ​ជា​ប្រចាំ​ថ្ងៃ ដល់​អ្នក​បើក​បរ​ឡាន នៅ​ពី​ក្រោយ​ឡាន​គាត់ ដោយ​មិន​ចង់​បាន​ការ​អរគុណ ឬ​ការ​សរសើរ​ឡើយ។ ទើប​តែ​លើក​នេះ​ទេ ដែល​គាត់​បាន​មើល​ឃើញ​ឥទ្ធិពល នៃ​អំណោយ​ដ៏​តូច​របស់​គាត់។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹកចាំ អំពី​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ ឲ្យ​យើង​ធ្វើ​ទាន ដោយ​មិន​ឲ្យ​ដៃ​ស្តាំ ដឹង​អំពី​ការ​ដែល​ដៃ​ឆ្វេង​ធ្វើ(ម៉ាថាយ ៦:៣)។…

Read article
ចូរឲ្យមានពន្លឺឡើង

នោះ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង ដូច្នេះ ពន្លឺ​ក៏​មាន​ឡើង។ លោកុប្បត្ដិ ១:៣ កាល​កូន​ស្រី​ខ្ញុំ​នៅ​ក្មេង ជា​ញឹក​ញាប់ ខ្ញុំ​បាន​ប្រាប់​នាង​ឲ្យ​ដឹង​ថា វត្ថុ​ដែល​នាង​ឃើញ​នោះ ជា​អ្វី។ ខ្ញុំ​បាន​ណែ​នាំ​នាង ឲ្យ​ស្គាល់​វត្ថុ​ផ្សេង​ៗ ឬ​អនុញ្ញាត​ឲ្យ​នាង​ប៉ះ​វត្ថុ​ដែល​នាង​មិន​ដែល​ស្គាល់ ហើយ​និយាយ​ប្រាប់​នាង​ថា វត្ថុ​នោះ​ជា​អ្វី ដោយ​នាំ​ឲ្យ​នាង​មាន​ការ​យល់​ដឹង និង​ចេះ​ពាក្យ​ថ្មី​ៗ ក្នុង​ពិភព​លោក​ដ៏​ធំធេង ដែល​នាង​កំពុង​ធ្វើ​ការ​រុក​រក។ តាម​ធម្មតា ខ្ញុំ​និង​ស្វាមី​ខ្ញុំ បាន​រំពឹង (ឬ​សង្ឃឹម) ថា ពាក្យ​ទី​១ ដែល​នាង​និយាយ​មុន​គេ គឺ ប៉ា ឬ​ម៉ាក់​ ប៉ុន្តែ នាង​បាន​ធ្វើ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​និយាយ​ចេញ​ពាក្យ​ដំបូង ផ្សេង​ពី​នេះ ដូច​ជា​ពាក្យ ពន្លឺ ជា​ដើម ដែល​មាត់​ដ៏​តូច​របស់​នាង​បាន​ថា​តាម​ខ្ញុំ ដោយ​បញ្ចេញ​សម្លេង​មិន​ច្បាស់។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា ពាក្យ​ពន្លឺ ស្ថិត​ក្នុង​ចំណោម​ពាក្យ​ដំបូង​គេ ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “​ផែនដី​បាន​ខូច ហើយ​នៅ​ទទេ មាន​សុទ្ធ​តែ​ងងឹត​នៅ​គ្រប​លើ​ជំរៅ​ទឹក ហើយ​ព្រះវិញ្ញាណ​នៃ​ព្រះ​ក៏​រេរា​នៅ​ពី​លើ​ទឹក នោះ​ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា “ចូរ​ឲ្យ​មាន​ពន្លឺ​ឡើង ដូច្នេះ ពន្លឺ​ក៏​មាន​ឡើង”(លោកុប្បត្តិ ១:៣)។ ព្រះ​ទ្រង់​ឃើញ​ពន្លឺ​នោះ​ក៏​យល់​ថា​ជា​ល្អ​ ហើយ​ព្រះ​គម្ពីរ​ក៏​បាន​ធ្វើ​បន្ទាល់​អំពី​ការ​នេះ។…

Read article
ការអ្វីដែលសំខាន់

ហេតុ​ដូច្នេះ ត្រូវ​ឲ្យ​យើង​ដេញ​តាម​អស់​ទាំង​សេចក្តី ដែល​នាំ​ឲ្យ​មេត្រី​គ្នា និង​សេចក្តី​ទាំង​ប៉ុន្មាន ដែល​ជួយ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​វិញ។ រ៉ូម ១៤:១៩ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​បាន​រំឭក អំពី​ពេល​ដែល​បង​ប្អូន​រួម​ជំនឿ ជា​មិត្ត​រួម​ការងារ បាន​សួរ​នាង​ដោយ​ត្រង់​ៗ​ថា តើ​នាង​បាន​ចូល​រួម​ជា​មួយ​គណបក្ស​នយោបាយ​មួយ​ណា។ គោលបំណង​របស់​គាត់ នៅ​ក្នុង​ការ​សួរ​សំណួរ​នេះ ហាក់​ដូច​ជា​ដើម្បី​រក​មើល​ថា គាត់​អាច​យល់​ស្រប​នឹង​នាង នៅ​ត្រង់​បញ្ហា​ណា​ខ្លះ ដែល​កំពុង​មិន​ធ្វើឲ្យ​សហគមន៍​របស់​ពួក​គេ​បែក​បាក់​គ្នា។ នាង​ក៏​បាន​ព្យាយាម​ស្វែង​រក​ចំណុច ដែល​នាង​អាច​យល់​ស្រប​នឹង​គាត់​ផង​ដែរ រួច​នាង​គ្រាន់​តែ​ឆ្លើយ​តប​ថា “ដោយសារ​យើង​ជា​អ្នក​ជឿ​ដូចគ្នា ខ្ញុំ​គ្រាន់​តែ​ចង់​និយាយ​ផ្ដោត​ទៅ​លើ​ការ​រួប​រួម​របស់​យើង ក្នុង​ព្រះគ្រីស្ទ​ប៉ុណ្ណោះ”។​ ពួកជំនុំ​ក៏​មាន​ការ​បាក់​បែក​គ្នា នៅ​សម័យ​សាវ័ក​ប៉ុល​ផង​ដែរ ដោយសារ​បញ្ហា​ផ្សេង​ៗ ដែល​មាន​ដូច​ជា ការ​ខ្វែង​គំនិត​គ្នា​អំពី​អាហារ ដែល​គួរ​បរិភោគ​ឬ​អត់ និង​អំពី​ថ្ងៃ​ណា​ជា​ថ្ងៃ​បរិសុទ្ធ។ បញ្ហា​ទាំង​នេះ បាន​នាំ​ឲ្យ​មាន​ការ​បែក​បាក់ ក្នុង​ចំណោម​គ្រីស្ទ​បរិស័ទ​នៅ​ទីក្រុង​រ៉ូម។ ទោះ​ពួក​គេ​មាន​ការ​ប្រកាន់​ខ្ជាប់​ទាំង​ស្រុង តាម​ទស្សនៈ​ខុស​ៗ​គ្នា​ក៏​ដោយ ក៏​សាវ័ក​ប៉ុល​បាន​រំឭក​ពួក​គេ​ថា ពួក​គេ​សុទ្ធ​តែ​ត្រូវ​រស់​នៅ​ថ្វាយ​ព្រះ​យេស៊ូវ ដូច​គ្នា(រ៉ូម ១៤:៥-៩)។ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ ធ្វើ​ការ​អ្វី​ដែល​នាំ​មាន​សេចក្តី​មេត្តា ហើយ​​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​វិញ ជាជាង​ប្រកាន់​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​(ខ.១៩)។ នៅ​សម័យ ដែល​ប្រទេស​ជាតិ ពួក​ជំនុំ និង​សហគមន៍​ជា​ច្រើន​មាន​ការ​បែក​បាក់​គ្នា ដោយសារ​បញ្ហា​តូច​ធំ យើង​អាច​ចង្អុល​បង្ហាញ​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​ងាក​ទៅ​រក​សេចក្តី​ពិត​នៃ​ការ​រួប​រួម ​ជា​ព្រះ​រាជ​កិច្ច ដែល​ព្រះយេស៊ូវ​បាន​សម្រេច​នៅ​លើ​ឈើ​ឆ្កាង​ដើម្បី​ឲ្យ​យើង​អាច​រស់​នៅ​ជា​មួយ​ព្រះអង្គ​អស់​កល្ប​ជានិច្ច។ សាវ័ក​ប៉ុល​បាន​រំឭក​យើង​ថា…

Read article