Marvin Williams

You are here:
ការបន្ថយល្បឿន

នៅ​ពេល​អ្នក​និពន្ធម្នា​ក់​ឈ្មោះ ប៊្រូស ហ្វេល័រ (Bruce Feiler) បាន​ទៅ​ធ្វើ​​រោគ​វិនិច្ឆ័យ​​រក​ឃើញ​ថា ​ មាន​ជម្ងឺ​មហា​រីក​ឆ្អឹង ក្នុង​ភ្លៅ​​របស់គា​ត់ ពេលនោះ​​គា​ត់​​ត្រូ​វ​ដើរ ដោយ​ប្រើ​ឈើ​ច្រត់​ជា​ជំនួយ អស់​រយៈ​ពេល​​ជា​ង​មួយ​ឆ្នាំ។ ការ​រៀន​ដើរ​ដោយប្រើ​​ឈើ​ច្រត់ បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​យល់​អំពី​សារៈសំ​ខាន់​នៃកា​រ​បន្ថយ​ល្បឿន ក្នុង​ដំណើរជីវិត​របស់​គាត់។ បាន​ជា​គាត់​មាន​ប្រសាសន៍​ថា “​ការ​បន្ថយ​ល្បឿន​ បាន​ក្លាយ​ជា​​មេរៀន​មួយ​សំខាន់​បំផុត ដែល​ខ្ញុំ​​រៀ​ន បាន ពី​បទ​ពិសោធន៍​​របស់​ខ្ញុំ។” ក្រោយ​ពេ​ល​ព្រះ​រំដោះ​រាស្រ្ត​របស់​ព្រះ​អង្គ​ ចេញ​​ពី​ស្រុក​អេស៊ីព្ទ ព្រះ​អង្គ​បាន​​ប្រទា​ន​ក្រឹត្យ​វិន័យ​​ទាំ​ង​១០​ប្រការ ​ដល់​​ពួ​កគេ ដែល​ក្នុង​នោះ មាន​ក្រឹត្យ​វិន័យ​ទី​៤ ដែល​បណ្ដាល​ឲ្យ​​ពួក​គេ​​បន្ថយ​​ល្បឿន​ ដោយប​ង្អង់​សិន ដើម្បី​រំពឹង​គិត​អំពី​ព្រះ​អង្គ និង​អំពី​ពិភព​លោកនេះ​។ ក្រឹត្យ​វិន័យ​ទី​បួន​ បាន​បង្គាប់​ពួក​អ៊ីស្រាអែ​ល​ឲ្យ​មាន​ការ​ឈប់​សម្រាក ដែល​ផ្ទុយ​គ្នា​ស្រឡះ​ពី​​កា​រ​ធ្វើ​​ជា​ទាសករ នៅ​ក្រោម​នឹម​ត្រួត​ត្រា​របស់​ស្ដេច​ផារ៉ោន ដែល​កាល​នោះ គេ​បាន​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ដោយ​គ្មាន​ថ្ងៃ​ឈប់​សម្រាក។ ក្រឹត្យ​វិន័យ​មួយ​នេះ បាន​បង្គាប់​រាស្រ្ត​​របស់​ព្រះ ឲ្យ​ញែក​​ពេល​មួយ​ថ្ងៃ ក្នុង​មួយ​​សប្តាហ៍​ចេញ ដើម្បី​​នឹក​ចាំ​​អំពី​​ការ​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា : ព្រះ​រាជ​កិច្ច​របស់​ព្រះ​​ក្នុង​ការ​បង្កើត​របស់​សព្វ​សារពើរ​(លោកុប្បត្តិ ២:២) ការ​​​​រំដោះ​ពួក​គេ​ចេញ​ពី​ភាព​ជាទា​សករ នៅស្រុ​ក​អេស៊ីព្ទ(ចោទិយកថា ៥:១២-១៥) ទំនាក់​ទំន​ង​​របស់​​ពួក​​គេ​ជាមួយ​ព្រះ (ចោទិយកថា ៦:៤-៦) និង​ការ​ដែល​ពួក​គេ​ត្រូ​វការ​ការ​សម្រាក​យក​កម្លាំង​​ឡើង​វិញ ដោយផ្ទា​ល់​​​ខ្លួន​(និក្ខមនំ ៣១:១២-១៨)។ ព្រះ​មិន​បាន​ប្រទាន​ថ្ងៃ​ឈប់​សម្រាក…

Read article
ការជ្រើសរើសតាមចំណូលចិត្ត

គេហ​ទំព័រ​ឈ្មោះភែនដូរ៉ា(Pandora)   ស្ថិតនៅក្នុងចំ​ណោមឧ​បករណ៍ដ៏​អ​ស្ចារ្យ ក្នុង​ពិភ​ពត​ន្រ្តី នា​សម័យ​អ៊ី​នធឺណិត។ គេហទំ​ព័រ​នេះ​ជួយ​ឲ្យ​យើង​អាច​បង្កើតស្ថា​នីយ​វិទ្យុផ្ទា​ល់​ខ្លួន​តាមអ៊ី​ន​ធឺណិត   ដោយ​អនុញ្ញា​តឲ្យ​យើ​ង “ជ្រើស​រើស” បទ​ភ្លេង​រ​ប​ស់​យើង។ យើង​​អា​ច​​ចា​ក់​ស្តាប់​ប​ទ​ចម្រៀង ហើយចុចស​ញ្ញាមេ​ដៃលើក​ឡើ​ង​លើ ឬមេដៃទំ​លា​ក់​ចុះក្រោ​ម   ដើម្បីប​ង្ហា​ញ​ថា   យើង​ចូល​ចិត្ត​បទ​ច​ម្រៀ​ង​នោះឬ​អ​ត់។   រួច​អ្នក​អាច​ប្រមូល​បាន​បទចម្រៀ​ង​មួ​យ​ក្រុម​ ដែល​អ្ន​កបា​ន​ចូ​លចិ​ត្ត​ស្តាប់​ក្នុ​ង​គេហទំ​ព័រ​នោះ។ គួរឲ្យ​​ស្តា​យ​ណាស់ ដែលជួ​ន​កាល យើង​ក៏​បាន​ធ្វើការ​ជ្រើស​រើស​ដូច​នេះ​ នៅក្នុងកា​រ​អាន​ព្រះគ​ម្ពីរ​ផង​ដែរ។ យើង​ប្រហែល​ជាជ្រើស​រើសតែប​ទ​គម្ពីរ​មួយចំនួ​ន ដែ​លយើ​ងចូល​ចិត្ត​ជាពិ​សេស ហើយមិ​នអើ​ពើរ​នឹង​បទ​គ​ម្ពីរ​ដទៃទៀ​ត។ ដូច​នេះ   យើង​បាន   “ជ្រើស​រើស”តែ​បទ​គម្ពីរ​ណា   ដែលត្រូ​វចិ​ត្តយើ​ង​ប៉ុ​ណ្ណោះ។ យ៉ាង​ណាមិ​ញ សម្រា​ប់​អ្នក​និ​ព​ន្ធ​ទំនុ​ក​ដំកើងវិញ​ ព្រះ​​ប​ន្ទូ​លព្រះ​គឺសុទ្ធ​តែសំ​ខាន់​​គ្រប់​ខ​ បាន​ជា​គាត់​មាន​ប្រសា-សន៍​ថា “បូក​រួ​ម​​ទាំង​អស់​ព្រះបន្ទូល​នៃ​ទ្រង់​ទៅ​ ឃើញ​ថាពិត​ត្រង់​ទាំង​អស់”(ទំនុកដំកើង ១១៩:១៦០)។ ម្យ៉ាងទៀត សាវ័ក​ប៉ុល​បាន​ប្រាប់​លោក​ធីម៉ូថេ ដែល​ជា​គ្រូ​គង្វាល​វ័យ​ក្មេង​ថា​ “គ្រប់​​ទាំង​​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះវិញ្ញាណ​បណ្តាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ និង​ការ​បង្ហាត់​ខាង​ឯ​សេចក្តី​សុចរិត”(២ធីម៉ូថេ ៣:១៦)។ ព្រះគម្ពីរមានសារៈសំខាន់ចំពោះព្រះយេស៊ូវ (ម៉ាថាយ ៥:១៧-១៨) ប៉ុន្តែ ព្រះ​អង្គមា​ន​ទស្សនៈ​ចំពោះព្រះគម្ពី​រ តាម​របៀប​ខុស​ពី​អ្នក​ដឹក​នាំ​សាសនា ក្នុងស​ម័យ​នោះ។ ព្រះ​អង្គ​មាន​បន្ទូល​ថា​ អ្នកដែលសំ​ឡា​ប់ម​នុស្ស នឹង​ត្រូវ​ជំនុំ​ជម្រះ តែ “សូម្បី​តែអ្ន​ក​ដែល​ខឹ​ងប​ង​ប្អូ​ន​ខ្លួ​ន…

Read article
ផ្លូវ​ក្រងិច​ក្រង៉ុក

លោក​ចន ផាយភ័រ(John Piper) បាន​និពន្ធសៀវភៅ ដែល​មាន​ចំណង​ជើង​ថា ផែនការដ៏ផ្អែម និងជូរចត់របស់ព្រះ ដែលក្នុង​នោះ គាត់​បានមា​​​ន​ប្រ​សាសន៍ អំពី​ផែ​ន​ការ និង​ការ​ដឹក​នាំ​រ​បស់​​ព្រះ យ៉ាង​ដូច​នេះ​​ថា “ជីវិត​មិនមែ​នជា​ខ្សែ​បន្ទាត់​ត្រង់ ដែល​នាំ​ទៅរក​​ព្រះ​ពរ​​មួយ​​ហើ​យ មួយ​ទៀ​ត រហូត​ទៅ​​ដ​​ល់​​នគរ​​ស្ថាន​​សួគ៌​នោះ​​ឡើយ។ តែ​​ជីវិត​​​ជាផ្លូវ​​ក្រ​ងិច​​ក្រ​ង៉ុក និង​​មាន​​ពេញ​ដោ​យ​​បញ្ហា … ទន្ទឹម​នឹង​នោះ ព្រះ​ទ្រង់​មិន​មែន​គ្រាន់​តែមក​ជួយយើ​ង ពេល​មាន​បញ្ហាប៉ុ​ណ្ណោះ​ទេ តែ​ព្រះអ​ង្គ​បាន​រៀប​ចំ​ទិស​​ដៅនៃ​​​ជីវិ​ត​យើង ហើយ​គ្រប់​គ្រង​បញ្ហារប​ស់យើ​ង ដោយ​បំណង​ព្រះ​ទ័យ​ដ៏​ខ្ពស់​បំ​ផុត គឺដើ​ម្បី​ជា​ប្រយោជន៍​ដល់​យើង និង​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​គ្រីស្ទ”។ ពេល​ដែល​​ពួ​​កសាស​ន៍យូ​ដា ធ្វើ​ដំណើរ​ទៅក្រុ​ង​យេរូ​សាឡិម ដើម្បីធ្វើ​ពិ​ធីបុណ្យផ្សេង​ៗ ជារៀ​ងរា​ល់ឆ្នាំ​(ចោទិយកថា ១៦:១៦) ពួក​គេបា​ន​ទទួល​ការធានាថា​ ព្រះអម្ចាស់​កំពុ​ងរៀ​ប​ចំ​ទិស​ដៅ​រប​ស់​ពួក​គេ ហើយ​គ្រប់​គ្រង​ផ្លូវ​ដែលក្រ​ងិច​ក្រង៉ុក និង​មានពេ​ញ​ដោ​យ​បញ្ហា ដើម្បី​ឲ្យពួកគេ​ធ្វើ​ដំណើរដល់​គោល​ដៅ។​ ពួក​គេមា​នកា​រ​ជឿទុ​ក​ចិត្ត​លើ​ការ​នេះ​ ដោយ​ផ្អែក​លើ​បទ​គម្ពីរ​ទំ​នុ​ក ដំ​កើង ជំពូក ១២១ ដែល​ជាប​ទច​ម្រៀងនៃពួ​កអ្ន​កដើ​រទៅរ​កទី​បរិសុទ្ធ​។ ពេល​ដែល​ពួក​គេ​សួរ​ថា “តើ​សេ​ចក្តី​ជំនួយ​ជួយ​ដល់​ខ្ញុំ ​មក​ពី​ណា?” នោះពួ​កគេ​ក៏ដឹ​ង​ច្បាស់ ដោយ​គ្មា​ន​​សង្ស័យ​ថា ជំនួយនោះ​ គឺមក​ពីព្រះ​អម្ចាស់ ដែល​ព្រះអង្គ​គ្រប់គ្រង​លើ​ទាំ​ង​អស់(ខ.១-២)។ ព្រះ​អម្ចាស់​មិនដែល​ងោក​ងុយ ហើយ​​ការពារ​ការ​ធ្វើដំ​ណើរ​រប​ស់រា​ស្រ្ត​ទ្រង់​ ដោយ​ព្រះទ័​យទុ​ក​ដា​ក់ (ខ.៣-៤)…

Read article
ពាក្យគ្រប់ម៉ាត់សុទ្ធ តែសំខាន់

លោកគីម ភីគ(Kim Peek) គឺជាមនុស្សដែលមាន​សមត្ថ​ភាព​ចង​ចាំដ៏​អ​ស្ចារ្យ។ គាត់​បាន​ចាំរឿង​ល្ខោនរ​បស់​លោក​សេក​ស្ពៀរ​គ្មាន​កន្លែង​ចន្លោះ។ ក្នុង​អំឡុង​ពេល​នៃកា​រស​ម្តែង រឿង​យ​ប់​ពី​១២ លោក​ភីគ​ក៏​បានកត់​សំគាល់ឃើ​ញថា​ តួរ​សម្តែង​បាន​រំលង​ពាក្យ​មួយ​ម៉ាត់ នៅក្នុងឃ្លា​មួ​យ នៅក្នុ​ងកា​រ​សម្តែង។ លោក​ភីគក៏​បា​នក្រោក​ឈរឡើ​ង​ភ្លាម ហើយ​ស្រែក​ថា “ឈប់​សិន!” សិល្បៈក​រ​រូប​នោះ ក៏​បាន​សូម​អភ័​យទោ​ស ហើយនិ​យាយ​ថា គាត់​មិន​នឹក​ស្មាន​ថា​ នឹង​មាន​អ្ន​កប្រ​កាន់ ចំពោះ​​កា​រ​រំលង​ពាក្យ​មួយ​ម៉ាត់​នោះទេ​។ លោកភី​គក៏​​ឆ្លើយ​តប​ថា​ “ប៉ុន្តែ បើ​លោក ​សេក​ស្ពៀរ​នៅ​ទីនេះ​ដែរ គា​ត់មុ​ខ​ជា​ប្រកាន់​ហើយ”។ ពាក្យ​សម្តីសំ​ខាន់​ណាស់ ជាពិ​សេស​នៅពេ​ល​ដែល​ពាក្យ​សម្តី​នោះ ​ជាព្រះប​ន្ទូល​ដែល​បាន​ចេញ​ពី​ព្រះ​ឱស​ព្រះមក។ លោក​ម៉ូសេបា​ន​ដាស់​តឿន​ពួក​អ៊ីស្រាអែល​ថា “មិន​ត្រូវ​​ឲ្យ​​ឯ​ង​រាល់​គ្នា​បន្ថែម​បញ្ចូល​អ្វីៗ​ ក្នុង​សេចក្តី​ទាំង​ប៉ុន្មាន ដែល​អញ​បង្គាប់​ដល់​ឯង ឬ​កាត់​ចោល​អ្វី​ណា​មួយ​ឡើយ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​កាន់​តាម​អស់​ទាំង​បញ្ញត្ត​ផង​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​អញ​បង្គាប់​មក​ឯង​នេះ”(ចោទិយកថា ៤:២)។ ជា​ញឹកញា​ប់ លោក​ម៉ូសេបា​នរំ​ឭក​ពួក​អ៊ីស្រា​អែល ឲ្យនឹ​ក​ចាំអំ​ពីសេ​ចក្តីមេ​ត្តាក​រុ​ណា និង​សេចក្តី​ស្មោះ​ត្រង់​របស់ព្រះ​ ដែល​ទ្រង់​មាន​ចំពោះ​ពួ​កគេ​កាល​ពី​មុន។ ប៉ុន្តែ ទន្ទឹមនឹ​ង​នោះ គាត់ក៏​បា​ននិ​យាយសង្កត់​ធ្ង​ន់ អំពី​សារៈសំ​ខាន់​នៃកា​រស្តា​ប់ប​ង្គាប់ តា​មព្រះ​រាជ​បញ្ជារ​បស់ព្រះ​ផ​ងដែ​រ នៅ​ពេល​ដែល​ពួកគេ​ត្រៀម​ខ្លួន​ ចូល​ទឹក​ដី​សន្យា។ ទ្រង់​បាន​ប្រាប់​​ពួ​ក​គេថា​ ការស្តា​ប់ប​ង្គាប់ នាំ​មក​នូវ​ព្រះ​ពរ​ក្នុងការ​​រស់​នៅ ហើយ​នាំ​ឲ្យបា​នម​រតក​ជា​បរិបូរ(ខ.៣៩-៤០)។ ព្រះ​រា​​ជ​បញ្ចា និង​ក្រឹត្យ​វិន័យ​របស់​ព្រះ…

Read article
លើសពីពត៌មាន

តើ​កិរិយ៉ា​របស់​មនុ​ស្សមា​នកា​រប្រែ​ប្រួ​ល ដោយ​របៀប​ណា? នៅក្នុ​ងសៀ​វ​ភៅ ដែល​មាន​ចំណ​ងជើ​ង​ថា “សត្វ​ដែល​មា​នស​ង្គម” ដែល​លោក​ដាវីឌ ប្រ៊ូក(David Brooks) បាននិ​ពន្ធ គាត់​បាន​កត់​សំ​គាល់​ឃើញ​ថា​ អ្នក​ជំនាញ​មួយ​ចំ​នួន បាន​មាន​ប្រសាសន៍​ថា មនុស្ស​យើង​គ្រាន់​តែត្រូ​វកា​រ​ការ​បង្រៀន អំ​ពីគ្រោះ​ថ្នាក់​ក្នុ​ង​រយៈ​ពេល​វែង ដែល​នឹង​​កើត​ឡើ​ងពី​អាកប្ប​កិរិយ៉ា​អាក្រក់។ ឧទាហរណ៍ “ការ​ជក់​បារីអាច​នាំ​ឲ្យកើ​ត​ជម្ងឺ​មហារីក។ ការ​ផឹត​ក្បត់​បំផ្លាញ​គ្រួសារ ​ហើយកា​រកុ​ហក់​បំផ្លាញ​ការ​ទុក​ចិ​ត្ត។ ដូច​នេះ យើង​អាច​សន្និ​ដ្ឋាន​បាន​​ថា ពេលដែ​ល​យើង​រំឭ​កអ្ន​កដ​ទៃ ឲ្យ​ភ្ញាក់​ដឹង​​ខ្លួនពីភាព​ល្ង​ង់ខ្លៅ​ នៃ​អាកប្ប​កិរិយ៉ា​រ​បស់​ពួក​​គេ នោះ​ពួក​គេ​អាច​មាន​ចិ​ត្ត​ចង់​ឈប់​ធ្វើ​ការ​ទាំង​នោះ។ គេ​យល់​ថា ហេតុ​ផល និង​បំណង​ចិត្ត​របស់​មនុស្ស គឺ​ជា​កត្តាដ៏​សំខាន់ នៅ​ក្នុង​ការ​ធ្វើកា​រ​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ដើម្បី​គ្រប់​គ្រង​ខ្លួនឯ​ង។ ប៉ុន្តែ ទ្រឹស្តី​ទាំង​នេះ សុទ្ធ​តែ​មិន​អាចប​ង្ហាញ​ថា មា​នប្រ​សិទ្ធិភា​ព”។ និយាយ​រួម បើ​យើងគ្រា​ន់​តែ​ប្រាប់​ពត៌​មាន ដើម្បី​ឲ្យ​ពួក​គេ​ភ្ញាក់​ខ្លួន នោះ​មិន​ទាន់​គ្រប់​គ្រាន់​ល្មម​នឹង​អាច​កែ​ប្រែ​អាកប្ប​កិរិយ៉ា​របស់​មនុស្ស​បាន​ឡើយ។ ក្នុង​នា​ម​ជាអ្ន​ក​ដើរ​តាម​ព្រះគ្រី​ស្ទ យើង​ចង់​មាន​ការ​លូត​លាស់​ និង​ការ​ផ្លាស់​ប្រែ​ខាង​វិញ្ញាណ​។ កាល​ពីជា​ង​២ពា​ន់​ឆ្នាំមុន ព្រះ​យេស៊ូវ​បាន​ប្រាប់​សិស្ស​ទ្រង់ ពី​របៀប​ដែល​យើង​អាច​មានកា​រលូ​ត​លា​ស់ និង​ផ្លាស់​ប្រែ​ខា​ង​វិញ្ញាណ។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​ប​ន្ទូល​ថា “ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ប្រៀប​ដូច​ជា​ខ្នែង បើ​មិន​នៅ​ជាប់​នឹង​គល់ នោះ​ពុំ​អាច​នឹង​បង្កើត​ផល​ដោយ​ឯក​ឯង​បាន​ទេ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ដែរ លើក​តែ​នៅ​ជាប់​នឹង​ខ្ញុំ”(យ៉ូហាន…

Read article
កុំឲ្យរបូតខ្សែស្បែកជើង

ទង្វើរ​ដែល​មនុស្ស​ម្នាក់​បាន​ធ្វើ អាច​នាំ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ក្រុម​របស់​គាត់​ទាំង​មូ​លបា​ន។ មាន​អ្នក​កាសែតម្នា​ក់ ឈ្មោះ សេបាស្ទៀន ជុនហ្គ័រ(Sebastian Junger) បានដឹ​ង​ច្បាស់​ថា​ នេះជា​​រឿង​ពិត​មែ​ន នៅ​ពេលដែល​គាត់ រួម​ដំណើរ​ជាមួ​យទា​ហានមួ​យក​ងព​លតូ​ច ដើម្បី​យក​ពត៌មាន​ក្នុងស​មរ​ភូមិ។ កាល​នោះ លោក​ជុនហ្គ័រ​បាន​ឃើញ​ទាហាន​ម្នាក់​បាន​មក​ស្តីប​ន្ទោស​ឲ្យទា​ហាន​ម្នាក់​ទៀត ដែលខ្សែ​ស្បែ​កជើ​ង​រប​ស់ខ្លួនបា​នរ​បូតរា​យលើ​ដី​។ ការ​ស្តី​បន្ទោសនោះ​   មិន​មែន​ដោយ​សារ​ទាហាន​ម្នាក់​នោះ   មាន​ប​ញ្ហា​ស្លៀកពាក់​នោះឡើ​យ ប៉ុន្តែ គឺ​ដោយ​សារ​ការ​របូត​ខ្សែ​ស្បែកជើ​ងនោះ​ អាច​ធ្វើ​ឲ្យក​ងព​លតូ​ច​ទាំង​មូល​មាន​គ្រោះថ្នា​ក់បា​ន ជាពិ​សេស​នៅពេ​លដែ​លខ្សែ​ស្បែក​ជើង​នោះ ធ្វើ​ឲ្យគាត់​ទាក់ជើ​ងដួ​ល នៅពេ​ល​ដ៏​សំខា​ន់ណា​មួ​យ។ លោក​ជុន​ហ្គ័ក៏​បាន​ដឹង​ថា ការ​អ្វី​មួយ​ដែល​បាន​កើត​ឡើង​ចំពោះម​នុស្ស​ម្នាក់​ អាច​មាន​ផល​ប៉ះពា​ល់ដល់​មនុស្ស​រាល់គ្នា​នៅ​ក្នុ​ង​ក្រុ​មបា​ន។ ព្រះគ​ម្ពី​រក៏​បាន​ចែង​ផង​ដែរ អំពី​ការដែល​លោក​អេកាន ធ្វើឲ្យ​មា​ន​គ្រោះថ្នា​ក់​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ដែល​រឿង​នេះ​បាន​បង្រៀ​នយើ​ងថា​ អំពើ​បាប​របស់ម​នុស្សម្នា​ក់ មិន​​​គ្រាន់​​តែ​មានផ​លប៉ះ​ពាល់​មក​លើមនុស្សតែ​ម្នា​ក់ប៉ុ​ណ្ណោះ​​ឡើយ។ បន្ទាប់​ពី​ពួក​អ៊ីស្រាអែលទ​ទួល​បាន​ជ័យ​ជម្នះនៅ​ក្រុ​ងយេ​រីខូ ព្រះ​បានចេ​ញសេ​ចក្តី​បង្គាប់​ដ៏ជា​ក់​លាក់ អំពី​ដំណោះស្រា​យ សម្រាប់​ទីក្រុង និង​របឹប​ដែល​យក​បានពីក្រុងនោះ​(យ៉ូស្វេ ៦:១៨)។ ពួក​បណ្តាជ​ន “ត្រូវ​ប្រយ័ត្ន​តែនឹ​ងរ​បស់​ដែល​សម្រាប់​បំផ្លាញ” ហើយត្រូវ​ប្រ​មូល​មាស និង​ប្រាក់​ចូល​ទៅ​ក្នុង​ឃ្លាំងនៃ​ព្រះយេ​ហូវ៉ា (ខ.១៨-១៩)។ តែពួ​ក​គេ​មិន​បានស្តា​ប់ប​ង្គាប់​ តាមសេចក្តី​បង្គា​ប់​រប​ស់​ទ្រង់​ទេ(​៧:១)។ អ្វីដែ​ល​គួ​រឲ្យ​ចា​ប់អា​រ​ម្មណ៍នៅ​ក្នុង​រឿងនេះ គឺ​ជន​ជាតិ​អ៊ីស្រាអែល​មិនបា​នប្រ​ព្រឹត្តអំ​ពើបា​បនោះ​​ទាំង​អស់​គ្នាឡើ​យ តែមាន​តែ​លោក​អេកា​ន​ទេ​ដែល​បាន​ប្រព្រឹត្ត​នោះ។ តែដោយ​សា​រទ​ង្វើរ​បស់គាត់ បណ្តា​ជន​ទាំងអ​ស់​គ្នា​បានទ​ទួលផ​ល​​ប៉ះ​ពាល់ ហើយ​ក៏បា​នប​ង្អាប់​ដល់​ព្រះនា​មព្រះ។ ​ ក្នុង​នាម​ជា​អ្នក​ដើ​រ​តាម​ព្រះយេ​ស៊ូវ យើង​មាន​ការ​រួប​រួម​ជា​ក្រុ​ម​មួយ…

Read article
និទានរឿង

នៅក្នុងបទសម្ភាសជាមួយ លោកចច លូកាស(George Lucas) ដែលជាអ្នកផលិតខ្សែភាព យន្ត ទស្សនាវដ្តីវាយអឺរ(Wire)​បានសួរគាត់ អំពីរបៀបដែលគាត់ចង់ឲ្យគេនឹកចាំពីគាត់។ គាត់ក៏បានឆ្លើយថា “គេនឹងនឹកចាំថា ខ្ញុំជាអ្នកផលិតខ្សែភាពយន្ត …ខ្ញុំសង្ឃឹមថា រឿងខ្លះដែលខ្ញុំបាននិទានប្រាប់គេ នៅតែមានប្រយោជន៍សម្រាប់ពេលក្រោយៗទៀត … បើអ្នកចិញ្ចឹមកូន នោះអ្នកនឹងដឹងថា អ្នកត្រូវពន្យល់អំពីអ្វីមួយប្រាប់ពួកគេ ហើយបើអ្នកមិនពន្យល់ទេ នោះពួកគេនឹងខំយល់យ៉ាងលំបាក … ដូចនេះ យើងត្រូវលើករឿងនៅសម័យចាស់ មកនិទានឡើងវិញ ក្នុងទម្រង់ដែលមនុស្សជំនាន់ថ្មីអាចទទួលយកបាន។ ខ្ញុំមិនគិតថា ខ្ញុំនឹងទៅណាហួសឆ្ងាយពីរឿងសម័យចាស់ទេ ព្រោះខ្ញុំគិតថា គេនៅតែចាំបាច់និទានរឿងនោះបន្តទៀត”។ អ្នកនិពន្ធទំនុកដំកើង ជំពូក​៧៨ បានដឹងថា មនុស្សអាចភ្លេចការដ៏អស្ចារ្យដែលព្រះទ្រង់បានធ្វើ ហើយ​ក៏បាន​ដឹង​អំពី​មនុស្ស​មួយ​ជំនាន់​ដែល​កំពុង​វង្វេង ដូចនេះ គាត់ក៏អំពាវនាវរាស្រ្តរបស់ព្រះ ឲ្យ​បន្ត​និយាយ​ប្រាប់​មនុស្ស​ជំនាន់​ថ្មី ដោយគ្មានការហត់នឿយ អំពីរឿងនៃការប្រោសលោះរបស់ព្រះកាលពីសម័យចាស់(ខ.៤)។ គោល​ដៅ​នៃ​ការ​រំឭក​ឡើង​វិញ​អំពី​ប្រវត្តិ​​សាស្រ្ត​របស់​ពួក​គេ គឺមិនគ្រាន់តែដើម្បីឲ្យពួកគេចងចាំ អំពីកំណត់ត្រាប្រវត្តិសាស្រ្តប៉ុណ្ណោះឡើយ តែ​ក៏​ដើម្បី​លើក​ទឹក​ចិត្តពួ​កគេ ឲ្យមានជំនឿ ការស្តាប់បង្គាប់ និងសេចក្តីសង្ឃឹមលើព្រះអម្ចាស់ (ខ.៧) ហើយ​ដើម្បី​ជួយ​ការពារ​មនុស្ស​ជំនាន់​ក្រោយ កុំឲ្យធ្លាក់ចូលក្នុងភាពងងឹតនៃការមិនជឿ និងការបះបោរដូចមនុស្សជំនាន់មុនឡើយ (ខ.៨)។ ដោយសារអំណាច និងព្រះគុណដ៏អស្ចារ្យរបស់ព្រះ ក្នុងជីវិតយើង នោះយើងចង់មានចិត្តស្មោះត្រង់…

Read article
ផែនដីរបស់ព្រះបិតានៃយើង

កាលអាមេនដា បេណាវីឌ(Amanda Benavides) រៀននៅសាកលវិទ្យាល័យភញឡូម៉ា ណាហ្សារីន ក្នុងក្រុងសេនឌីហ្គូ ក្នុងឆ្នាំ​ទី២​ នៅក្រុង​សាន់​ឌី​អេហ្គុ រដ្ឋ​កាលីហ្វ័រញ៉ា នាង​បាន​ចា​ប់ផ្តើ​ម​គិត​សា​រ​ឡើ​ងវិ​ញ អំពី​ភារៈ​កិច្ចរបស់​គ្រីស្ទ​បរិ​ស័ទ ដែល​ព្រះបា​ន​ប្រទាន​ ឲ្យ​មើ​ល​ថែ​រ​​​ផែន​ដីនេះ។ ពេល​អាមេនដាធំ​​ដឹ​ងក្តី​ឡើ​ង នាងគិត​ថា​ ការយល់ដឹ​ងអំ​ពី​បរិ​ស្ថា​ន​នៅជុំ​វិ​ញ​ខ្លួ​ននា​ង គ្មាន​អ្វីពា​ក់​ព័ន្ធជា​មួយនឹង​ព្រះ​យេ​ស៊ូវ​ឡើ​យ។ ប៉ុន្តែ ការគិត​រ​បស់នា​ង​ក៏​បាន​ផ្លាស់ប្តូ​រ ​ពេលដែ​លនា​ង​បា​នទ​ទួ​លការ​លើកទឹ​ក​ចិ​ត្ត ឲ្យគិតពិចារណាអំពី​តួ​នា​ទី​របស់​គ្រី​ស្ទ​ប​រិស័​ទ ក្នុង​កា​រមើ​ល​ថែ​ភពផែនដី​នេះ​ ជាពិ​សេស ពេលដែ​ល​នា​ង​ដឹងថា​ ​ការ​មើល​​ថែរផែនដី​នេះ មា​នកា​រ​ទា​ក់​ទ​ង​នឹ​ងកា​រ​ឈោង​ចា​ប់​ម​នុស្សដែ​លមានសេ​ចក្តី​ត្រូ​វ​កា​រខ្លាំង​បំ​ផុត។ ការ​មើល​ថែ​រ​ផែន​ដី​ដ៏​ស្រស់​បំ​​ព្រង ដែល​ព្រះបា​ន​ប្រ​ទានម​ក​យើ​ង និងការ​មើ​ល​ថែ​មនុ​ស្ស នៅក្នុ​ងផែ​ន​ដី ជាកា​រ​ប​ង្ហា​ញ​ពី​ការ​គោ​រព​កោ​ត​ខ្លា​ចចំ​ពោះ​ព្រះ​ ហើ​យ​ការនេះក៏ផ្អែកលើ​គោ​ល​កា​រណ៍​ពី​រយ៉ា​ង​រ​ប​ស់ព្រះ​​គម្ពីរ។ តាមគោ​ល​កា​រណ៍​ទី​មួ​យ ផែន​ដី​ជា​រប​ស់​ព្រះ​អ​ម្ចា​ស់ (ទំនុកដំ​កើ​ង ២៤:១-២)។ អ្នកនិ​ពន្ធ​ទំនុកដំ​កើ​ងលើក​ដំកើងស្នា​ព្រះហ​ស្ត​ និង​សរ​សើ​រ​ដំកើ​ង​ការ​ដែ​ល​ទ្រង់​ជា​ម្ចាស់​នៃ​ផែ​ន​ដី។ ព្រះអង្គជាម្ចា​ស់​លើ​ស្ថានសួគ៌ ផែនដី និង​រប​ស់​​សព្វ​សា​រ​ពើ។ ព្រះអង្គ​បា​ន​ប​ង្កើត​រ​ប​ស់ទាំ​ងនោះម​ក​ ហើយគ្រ​ប់​គ្រងលើទាំងអស់​(​៩៣:១-២) ហើយ​ព្រះអ​ង្គ​យក​ព្រះ​ទ័យ​​ទុក​ដា​ក់​ចំ​ពោះស្នា​ព្រះ​ហ​ស្តទ្រ​ង់​(ម៉ាថាយ ៦:២៦-៣០)។ តាម​គោល​កា​រណ៍ទីពី​រ ព្រះ​ទ្រ​ង់បា​ន​ប្រ​ទានឲ្យ​​យើ​ង មា​ន​​កា​រ​ទទួ​ល​ខុ​ស​ត្រូ​វ ចំពោះសុ​ខុ​មាល​ភា​ពនៃ​ផែ​ន​ដី​ (លោកុប្បត្តិ ១:២៦-២៨)។ ការ​នេះ​រាប់​ប​ញ្ចូ​លកា​រ​ឲ្យ​ត​ម្លៃ​ និងការថែ​រក្សា​ចំ​ពោះធ​ម្ម​ជា​តិ (លេវីវិន័យ ២៥:២-៥,១១;…

Read article
រស់នៅឲ្យមានប្រយោជន៍អស់កល្ប

លោកស្ទីវ ចប(Steve Job) ជាសហស្ថាបនិកនៃក្រុមហ៊ុ​នអេប​ផល។ ពេ​លដែល​គាត់កំពុង​តយុទ្ធ​នឹង​ជម្ងឺម​ហារីក​ប្រចាំ​កាយ គាត់​បាន​មា​នប្រ​សាសន៍​ថា ​“ការដែ​ល​ខ្ញុំចាំថា ​ខ្ញុំនឹ​ងស្លាប់​ ក្នុង​ពេលដ៏​ខ្លីខា​ងមុននេះ​ ជាគ​ន្លឹះមួយ​ដ៏​សំខា​ន់បំ​ផុ​ត ដែលខ្ញុំ​បា​នជួប​ ដែលនឹងជួ​យឲ្យ​ខ្ញុំ ​ធ្វើ​ការសម្រេច​ចិត្ត​ដ៏​ធំ ក្នុងជីវិ​ត​។ ព្រោះថា​អ្វី​ៗទាំងអ​ស់ ​ដែល​មាន​ដូ​ចជា​ ការ​រំពឹ​ងច​ង់​បា​ន​តែស​ម្ប​ក​ក្រៅ មោទនភា​ពទាំ​ង​អ​ស់ ទាំងការ​ភ័​យ​ខ្លាច ការអាម៉ាស​ ក៏​ដូចជា​ការ​ខ្លា​ចប​រា​ជ័យ របស់ទាំងអស់​នេះ​នឹង​រ​លា​យបា​ត់​អ​ស់ ពេលដែ​លយើ​ង​ស្លា​ប់ទៅ​ ដោយប​ន្ស​ល់ទុ​ក​ តែរ​ប​ស់​អ្វី​​ដែលពិតជា​សំ​ខាន់​ប៉ុ​ណ្ណោះ​”។ ត្រង់ចំ​ណុ​ចនេះ​ ​ការឈឺ​ចា​ប់​រ​បស់គាត់ បានជះ​ឥ​ទ្ធិ​ពល​ម​ក​លើកា​រ​ស​ម្រេ​ចចិ​ត្ត​រ​ប​ស់​គាត់។ ​ ប៉ុន្តែ សម្រាប់សា​វ័​កពេ​ត្រុ​ស​វិញ​ គាត់​ច​ង់លើ​ក​ទឹ​ក​ចិ​ត្តអ្ន​ក​​​អាន​សំ​បុត្រ​រប​ស់​គា​ត់ ​ឲ្យប្រើ​​កា​រឈឺ​ចាប់​​ដើម្បី​ធ្វើឲ្យជីវិត​រប​ស់​ពួ​កគេ​ មានប្រយោ​ជន៍​អ​ស់​ក​ល្ប​ជានិ​​ច្ច។ ហើយ​គាត់ច​ង់​ឲ្យកា​រ​រង​ទុ​ក្ខ និងកា​រ​សុ​គត​រ​ប​ស់​ព្រះ​យេស៊ូ​វ​លើក​ទឹក​​ចិ​ត្ត​​ពួក​គេ​ ឲ្យទ​​ទួ​ល​យក​​​ស​​ង្គ្រា​​​ម​ខា​​ង​វិ​ញ្ញា​ណ និងការ​​បៀ​ត​បៀ​ន​ កើត​​ចេញ​​​​ពី​កា​​រ​ប្រកា​ស​​ព្រះ​នា​​​ម​​ព្រះ​យេ​ស៊ូ​វ។ ដោយសារ​តែ​ពួ​កគេ​ស្រ​ឡា​ញ់​ព្រះយេ​ស៊ូ​វ នោះការឈឺចា​ប់ក្លា​យ​ជារឿ​ង​ធ​ម្មតា។ ការ​រង​ទុ​ក្ខ​រ​បស់​ព្រះ​យេ​ស៊ូវ​នៅ​លើឈើ​ឆ្កា​ង​ ​គឺ​ជា​ការ​លើកទឹកចិត្ត​ ​ឲ្យបោះ​ចោលសេចក្តីប៉ង​ប្រាថ្នា ​ដែលពេញ​ដោ​យអំ​ពើ​បាប ហើយ​ព្រម​ស្តាប់​បង្គា​ប់​តាម​ព្រះ​វិញ(១ពេត្រុស ៤:១-២)។ បើ​ពួក​គេច​ង់ឲ្យ​ជីវិ​តខ្លួ​ន មាន​ប្រយោជន៍​អស់​ក​ល្បជា​និ​ច្ច នោះពួកគេត្រូ​វឈ​ប់​ដេញ​តា​មកា​រស​ប្បាយ នៃ​លោកិ​យដែ​ល​មាន​តែ​ប​ណ្តោះអា​​សន្ន ហើយ​ត្រូ​វ​ព្រមរស់នៅ​ ឲ្យ​គា​ប់ព្រះ​ហ​ប្ញ​ទ័យ​ព្រះ​វិ​ញ។ ការនឹ​ក​ចាំ​ថា ​ព្រះយេ​ស៊ូវ​បា​នរ​ង​ទុក្ខ…

Read article
រង់ចាំ

នៅក្រុងសាន​ ហ្វ្រង់ស៊ីស្កូ រដ្ឋកាលី​ហ្វូញ៉ា​ មាន​អ្នក​បើក​បរ​ដែ​ល​គ្មា​ន​ការ​អ​ត់​ធ្ម​ត់​ម្នាក់ បាន​ព្យាយា​មបើកឡា​នជ​ម្នះ​ចរាចរណ៍ ដោយ​បើក​វ៉ាឡាន​មួយ​ជួ​រដែលកំពុងតែ​ឈ​ប់​ លើដ​ង​ផ្លូ​វនោះ​។ ទោះបីជា​យ៉ា​ងណា​ក៏​ដោ​យ គាត់មិន​បា​នដឹ​ង​ទេ​ថា​ ផ្លូវ​ដែល​គា​ត់​បា​ន​បើ​ក​វ៉ាចូ​លនោះ​ កំពុង​​តែមា​ន​ស៊ី​ម៉ង់​ចា​ក់​ថ្មីៗ​ ធ្វើឲ្យ​ឡា​ន​ម៉ាក​ផរឆ័រ៩១១(Porsche 911)របស់​គាត់ ​ត្រូវ​ជា​ប់ក្នុ​ង​ស៊ី​ម៉ង់​នោះ​។ ដូចនេះ បុរស​ម្នាក់​នេះ​ ត្រូវ​ខា​តប​ង់​យ៉ាង​ដំ​ណំ​ ដោ​យ​សា​​រ​តែ​គាត់​ខ្វះការអត់​ធ្ម​ត់​។ ព្រះគម្ពីរ​បា​ន​ចែង​អំ​ពី​ស្តេ​ចមួ​យ​អ​ង្គ ដែល​បាន​ខា​ត​ប​ង់ធ្ងន់ធ្ង​រ ដោយ​សា​រ​ខ្វះការ​អត់​ធ្ម​ត់ផង​ដែរ។​ ស្តេចសូ​លមា​​នចិត្តអ​ន្ទះ​សារ​ច​ង់​ឲ្យព្រះ​​​ប្រទាន​ពរ​ដ​ល់​រាស្រ្ត​អ៊ី​ស្រាអែ​​ល ក្នុង​សង្រ្គាមទា​ស់នឹ​ង​សាសន៍ភី​លី​ស្ទីន ហើយ​ទ្រង់​ក៏​​បានប្រព្រឹត្ត​ដោ​យខ្វះ​ការ​អត់​ធ្ម​ត់។ ពេលដែ​លលោ​កសាំ​យ៉ូ​អែលមិនបា​នម​កតាម​ពេ​លកំណត់ ដើម្បីថ្វា​យ​ដ​ង្វាយ​ដ​ល់​ព្រះអម្ចាស់ ស្តេចសូ​ល​ក៏​គ្មាន​ចិ​ត្តអ​​ត់ធ្មត់ ហើ​យមិ​ន​ស្តា​ប់​ប​ង្គាប់តាមព្រះ​រាជប​ញ្ជា​រ​បស់​ព្រះឡើយ​​(១សាំយ៉ូអែល ១៣:៨-៩,១៣)។ ការខ្វះ​កា​រ​អត់ធ្មត់ បា​ន​នាំឲ្យ​ស្តេ​ច​​សូ​ល​គិត​​ថា ទ្រង់ធំ​ជា​ង​ក្រឹ​ត្យ​វិន័យ ហើយ​ក៏​បានធ្វើកិច្ច​ការ​រ​ប​ស់ពួ​កសង្ឃ ដោ​យ​គ្មា​ន​ការ​អ​នុញ្ញា​ត​ពី​ព្រះ​។ ទ្រង់​គិតថា​ ទ្រង់​អា​ចប្រ​ព្រឹ​ត្ត ដោយ​មិន​ស្តា​ប់​​បង្គា​ប់​ព្រះ ​ដោយ​គ្មាន​ផ​ល​វិបា​ក​នៅពេ​ល​ក្រោ​យឡើ​យ​។ តែទ្រ​ង់បា​ន​គិ​ត​ខុសហើយ។ ពេលដែ​ល​​លោក​សាំយ៉ូ​អែ​ល​មក​ដ​ល់ គាត់​ក៏​បាន​ស្តី​ប​ន្ទោស​ស្តេច​សូ​ល ដោយ​ព្រោះ​ទ្រង់មិន​ស្តាប់​ប​ង្គាប់ ហើយបានថ្លែង​ទំ​នាយ​ថា ស្តេច​សូល​នឹង​បាត់បង់រាជ​ប​ល្ល័ង្ក(ខ.១៣-១៤)។ ការដែលស្តេ​ច​សូល​មិនព្រ​មរង់​​ចាំឲ្យ​ព្រះធ្វើ​តាមផែ​ន​កា​រទ្រ​ង់ បាន​ធ្វើឲ្យ​​ទ្រ​ង់​ប្រព្រឹ​ត្ត​​លឿន​ពេក ហើយកា​រ​នេះ​ក៏បា​ន​ធ្វើ​ឲ្យ​ទ្រង់ដើរ​ខុ​សផ្លូ​វ ​(មើលសុភាសិត ១៩:២)។ ការខ្វះ​កា​រ​អត់​ធ្ម​​ត់ គឺ​ជាសញ្ញា​បញ្ជាក់ថា​ ទ្រង់​កំ​ពុ​ង​តែខ្វះ​ជំ​នឿ​ហើ​យ។ ព្រះអម្ចា​ស់ទ្រ​ង់នឹងប្រ​ទា​ននូវព្រះ​​វ​ត្តមាន​ នៃការ​ដឹ​កនាំ​រ​បស់​ទ្រ​ង់ ពេល​ដែ​ល​យើង​រ​ង់​ចាំ​ដោយចិ​​ត្តអ​ត់​ធ្ម​ត់…

Read article