ការដើរជាមួយព្រះ
លោកុប្បត្តិ ៥:២១-២៤ ហេណុកគាត់ជាអ្នកដើរជាមួយនឹងព្រះនោះគាត់មិននៅទៀតទេ ពីព្រោះព្រះទ្រង់បានទទួលយកគាត់ទៅ។ លោកុប្បត្តិ ៥:២៤ អស់រយៈពេលច្រើនឆ្នាំមកហើយ ដែលអ្នកជំនាញផ្នែកហាត់ប្រាណ បាននិយាយសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរត់ហាត់ប្រាណ ដើម្បីឲ្យបេះដូងមានសុខភាពល្អ។ ប៉ុន្តែ ការសិក្សាបែបវិទ្យាសាស្ត្របានបង្ហាញថា ការដើរហាត់ប្រាណប្រចាំថ្ងៃ ក៏មានអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាពផងដែរ។ យោងតាមវិទ្យាស្ថានសុខភាពជាតិអាមេរិក បានឲ្យដឹងថា “មនុស្សពេញវ័យដែលដើរបាន៨ពាន់ជំហាន ឬច្រើនជាងនេះទៀត ជារៀងរាល់ថ្ងៃ បានកាត់បន្ថយហានិភ័យដែលអាចបណ្តាលឲ្យស្លាប់ នៅក្នុងរយៈពេល១០ឆ្នាំខាងមុខ គឺកាត់បន្ថយបានច្រើនជាងអ្នកដែលដើរបានតែ៤ពាន់ជំហាន ក្នុងមួយថ្ងៃ”។ ដូចនេះ ការដើរច្រើន មានអត្ថប្រយោជន៍ចំពោះយើងច្រើនណាស់។ ព្រះគម្ពីរប៊ីបបានចែងអំពីការដើរ ក្នុងរឿងជាច្រើន ក្នុងន័យធៀប អំពីការប្រកបទាក់ទងជាមួយព្រះ។ បទគម្ពីរលោកុប្បត្តិ ជំពូក៣ បានចែងថា ព្រះអម្ចាស់បានដើរជាមួយលោកអ័ដាម និងនាងអេវ៉ា “ក្នុងសួនច្បារនៅពេលថ្ងៃល្ហើយ”(ខ.៨)។ បទគម្ពីរលោកុប្បត្តិជំពូក៥ ក៏បានចែកចាយរឿងរបស់លោកហេណុក ដែលបាន “ដើរជាមួយនឹងព្រះអស់៣០០ឆ្នាំ”(ខ.២២)។ ថ្ងៃមួយ នៅក្នុងការចំណាយពេលជាទៀងទាត់ជាមួយព្រះអាទិកររបស់គាត់ ព្រះអង្គក៏បានទទួលយកគាត់ទៅនៅជាមួយព្រះអង្គ(ខ.២៤)។ ក្នុងបទគម្ពីរលោកុប្បត្តិ ជំពូក១៧ ព្រះអង្គបានត្រាស់ហៅលោកអាប់រ៉ាមឲ្យ “ដើរនៅមុខ” ព្រះអង្គ ខណៈពេលដែលព្រះអង្គតាំងសញ្ញាឡើងវិញជាមួយគាត់(ខ.១)។ ហើយនៅចុងបញ្ចប់នៃជីវិតរបស់លោកយ៉ាកុប គាត់បានពិពណ៌នាថា ព្រះអម្ចាស់គឺជាអ្នកគង្វាលរបស់គាត់ ហើយក៏បាននិយាយអំពីបុព្វបុរសរបស់គាត់ ដែលបាន…
Read article