នាំទុក្ខលំបាកមកទូលថ្វាយ
២ពង្សាវតាក្សត្រ ១៩:១៤-២០ ហេសេគាក៏ទទួលសំបុត្រនោះ … រួចទ្រង់យាងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា លាសំបុត្រនោះនៅចំពោះព្រះអង្គ។ ២ពង្សាវតាក្សត្រ ១៩:១៤ មានពេលមួយ ប្រាយអិន(Brian) បានជួបគ្រូពេទ្យឯកទេសបេះដូង ជាង១ម៉ោង។ មិត្តភក្តិរបស់គាត់បានអង្គុយ នៅក្នុងបន្ទប់រង់ចាំ ដោយអធិស្ឋានសូមប្រាជ្ញា និងការប្រោសឲ្យជា សម្រាប់មិត្តភក្តិដែលកំពុងមានជំងឺនេះ។ នៅពេលដែលប្រាយអិន បានវិលត្រឡប់មកបន្ទប់រង់ចាំវិញ គាត់ក៏បានបង្ហាញក្រដាសជាច្រើនសន្លឹក ដែលគាត់ទទួលបានពីគ្រូពេទ្យ។ នៅពេលដែលគាត់តម្រៀបក្រដាសទាំងនោះនៅលើតុ គាត់ក៏បានពិភាក្សាគ្នា អំពីជម្រើសផ្សេងៗ ដែលគាត់កំពុងពិចារណា ដើម្បីព្យាបាលជំងឺដែលកំពុងគំរាមកំហែងជីវិតគាត់។ អ្នកទាំងពីរក៏បានពិភាក្សាគ្នាថា ពួកគេត្រូវអធិស្ឋាន សូមប្រាជ្ញាពីព្រះអង្គ សម្រាប់ជំហានបន្ទាប់។ ហើយបន្ទាប់មក ប្រាយអិនក៏បាននិយាយថា “ទោះខ្ញុំទទួលលទ្ធផលយ៉ាងណាក៏ដោយ នៅពេលខាងមុខ ជីវិតខ្ញុំនៅក្នុងព្រះហស្តរបស់ព្រះអង្គហើយ”។ នៅគ្រាសញ្ញាចាស់ ស្តេចហេសេគាបានលាសំបុត្រអាន នៅចំពោះព្រះអម្ចាស់(២ពង្សាវតាក្សត្រ ១៩:១៤)។ ពាក្យនៅក្នុងសំបុត្រនោះ មិនបាននិយាយអំពីស្ថានភាពជំងឺដែលកំពុងគំរាមកំហែងជីវិតទេ តែបាននិយាយអំពីកងទ័ពដ៏មានអំណាចរបស់ចក្រភពអាសស៊ើរ ដែលបានវាយកាន់កាប់ទីក្រុងទាំងអស់ដែលមានកំផែងការពារ ក្នុងនគរយូដា ហើយកំពុងត្រៀមវាយយកទីក្រុងយេរសាឡិម ជារាជធានី។ ស្តេចហេសេគាក៏បានអធិស្ឋានថា “គឺទ្រង់តែ១ព្រះអង្គទ្រង់ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដីនេះ ទ្រង់បានបង្កើតផ្ទៃមេឃនឹងផែនដី … ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំអើយ សូមទ្រង់ជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃគេផង”(ខ.១៥,១៩)។…
Read article