Tom Felten

You are here:
ការស្តាប់បង្គាប់ដោយសេរី

ឯង​នឹង​ស៊ី​ផ្លែ​ទាំងអស់​ក្នុង​សួនច្បារ​នេះ​បាន​តាមចិត្ត តែ​ឯ​ត្រង់​ដើម​ដឹងខុសត្រូវ នោះ​មិន​ត្រូវឲ្យ​ឯង​ស៊ី​ផល​ឡើយ។ លោកុប្បត្តិ ២:១៦-១៧ ក្មេង​ជំទង់​ម្នាក់​មាន​ទឹកមុខ​ក្រៀមក្រំ ដែល​បាន​ឆ្លុះបញ្ចាំង​អំពី​ការ​ថប់បារម្ភ និង​សេចក្តី​អា​ម៉ាស។ ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​កំពុងតែ​រំកិល​ចូល​មក ខណៈ​ពេល​ដែល​ជោគជ័យ​របស់​នាង ក្នុងនាម​ជា​កីឡាករ​ជិះ​ស្គី​លើទឹក​កក គឺ​គ្មាន​គូ​ប្រៀប​ឡើយ ព្រោះ​ការ​ឈ្នះ​ពានរង្វាន់​ជើងឯក​ជា​បន្ត​បន្ទាប់ បាន​ធ្វើឲ្យ​នាង​មាន​ជំនឿ​ចិត្ត​ថា នាង​នឹង​ឈ្មោះ​បាន​មេដាយមាស​ជាមិនខាន។ ប៉ុន្តែ លទ្ធផល​នៃ​ការ​ធ្វើតេស្ត​បាន​រក​ឃើញ​សារធាតុ​ហាមឃាត់ នៅក្នុង​ខ្លួន​របស់​នាង។ ការ​រំពឹង និង​ការ​ថ្កោលទោស​ដ៏​លើសលប់ ដែល​បាន​គ្រប​សង្កត់ចិត្ត​នាង ធ្វើឲ្យ​នាង​ខកខាន​មិនបាន​ចូលរួម​ប្រកួត​យក​មេដាយ។ មុន​ពេល​នាង​មានរឿង​អាស្រូវ​នេះ នាង​បាន​ប្រើ​សេរីភាព​របស់​នាង ក្នុង​ការ​បង្ហាញ​សមត្ថភាព​ផ្នែក​សិ​ល្បះ និង​មាន​ភាព​ប៉ិនប្រសប់​យ៉ាង​ខ្លាំង ក្នុង​ការ​ជិះ​ស្គី​លើ​ទឹក​កក ប៉ុន្តែ ឥឡូវនេះ ការ​ចោទ​ប្រកាន់​ថា នាង​បាន​ធ្វើខុស​ច្បាប់​កីឡា បាន​ធ្វើឲ្យ​ក្តី​ស្រមៃ​របស់​នាង​រលាយ​អស់។ ចាប់តាំងពី​ដើមដំបូង​នៃ​កំណើត​មនុស្សជាតិ ព្រះ​ទ្រង់​បាន​បើក​សម្តែង​អំពី​សារៈសំខាន់​នៃ​ការ​ស្តាប់​បង្គាប់ ខណៈ​ពេល​ដែល​យើង​ប្រើ​ឆន្ទៈ​សេរី​របស់​យើង។ ការ​មិន​ស្តាប់​បង្គាប់​បាន​នាំមក​ផលវិបាក​នៃ​សេចក្តី​ហិន​វិនាស ដល់​លោក​អ័ដាម និង​នាង​អេវ៉ា និង​យើង​រាល់គ្នា ព្រោះ​អំពើបាប​នាំមក​នូវ​ភាព​ប្រេះ​បែក និង​សេចក្តី​ស្លាប់ ក្នុង​ពិភពលោក​របស់​យើង(លោ​កុប្បត្តិ ៣:៦-១៩)។ រឿង​នេះ​មិន​ត្រូវ​កើត​ឡើង​សោះ​ឡើយ។ ព្រះ​ទ្រង់​បាន​ប្រាប់​អ្នក​ទាំងពីរ​ថា “ឯង​នឹង​ស៊ី​ផ្លែ​ទាំងអស់​ក្នុង​សួនច្បារ​នេះ​បាន​តាមចិត្ត តែ​ឯ​ត្រង់​ដើម​ដឹងខុសត្រូវ នោះ​មិន​ត្រូវឲ្យ​ឯង​ស៊ី​ផល​ឡើយ”(លោ​កុប្បត្តិ ២:១៦-១៧)។ ពួក​គេ​គិតស្មាន​ថា “ភ្នែក​របស់​ពួក​គេ​នឹង​បើក​ឡើង ហើយ​ពួក​គេ​នឹង​បាន​ដូចជា​ព្រះ” ពួក​គេ​ក៏បាន​បរិភោគ​ផ្លែ​ដើម​ដឹងខុសត្រូវ(៣:៥ ២:១៧)។ អំពើបាប…

Read article
ព្រះគុណ ដែលនាំមកនូវការផ្លាស់ប្រែ

ម៉ូសេ​មាន​សេចក្តី​ភិតភ័យ​ណាស់ ដោយ​គិតថា ការនោះ​ប្រាកដជា​គេ​ដឹង​ហើយ។ និក្ខមនំ ២:១៤ បុរស​ម្នាក់​បាន​ប្រព្រឹត្ត​អំពើឧក្រិដ្ឋ​ដ៏​តក់ស្លុត ហើយ​គាត់​ក៏​ត្រូវ​គេ​កាត់ទោស​ឲ្យ​ជាប់គុក​អស់មួយជីវិត។ នៅ​ឆ្នាំ​បន្ទាប់ បុរស​នោះ បាន​ចាប់ផ្តើម​មានការ​ប្រោស​ឲ្យ​ជា​ខាង​ផ្លូវចិត្ត និង​ខាងវិញ្ញាណ នៅក្នុង​ការ​ជាប់ឃុំ​ខ្លួន​ដាច់ដោយឡែក​ពី​អ្នកដទៃ។ ការនោះ​បាន​នាំឲ្យ​គាត់​ប្រែចិត្ត​ចេញពី​អំពើបាប ហើយ​មានការ​ប្រកប​ទាក់ទង​ជាមួយ​ព្រះយេស៊ូវ​ឡើង​វិញ។ សព្វថ្ងៃ​នេះ គេ​បាន​អនុញ្ញាត​ឲ្យ​គាត់​មាន​ទំនាក់​ទំនង​ខ្លះៗ​ជាមួយ​អ្នកទោស​ដទៃ​ទៀត។ ហើយ​ដោយ​សារ​ព្រះ​គុណព្រះ តាម​រយៈ​ការ​ធ្វើ​បន្ទាល់​របស់​គាត់ អ្នកទោស​ខ្លះ​ក៏បាន​ទទួល​ព្រះយេស៊ូវ​ ជា​ព្រះអង្គ​សង្គ្រោះ ដោយ​រក​ឃើញ​ការ​អត់ទោស​បាប​ក្នុង​ព្រះអង្គ។ លោក​ម៉ូសេ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​បុរស​នៃ​សេចក្តី​ជំនឿ​ដ៏​អស្ចារ្យ តែ​កាលពីមុន គាត់​ក៏​ធ្លាប់​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដ៏​តក់ស្លុត។ កាលនោះ លោក​បានឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ កំពុងតែ​វាយ​សាសន៍​ហេព្រើរ​ម្នាក់ ដែល​ជា​សាច់ញាតិ នោះ​លោក​ក្រឡេក​មើល​ណេះ មើល​ណោះ​ឃើញថា គ្មាន​អ្នកណា​សោះ ក៏​សំឡាប់​សាសន៍​អេស៊ីព្ទ​នោះ កប់​ក្នុង​ខ្សាច់​ចោល​ទៅ(និក្ខមនំ ២:១១-១២)។ ទោះ​គាត់​បាន​ប្រព្រឹត្ត​អំពើបាប​នេះ​ហើយ​ក្តី ព្រះ​ទ្រង់​មិនបាន​បោះបង់ចោល​អ្នកបម្រើ​ម្នាក់​នេះ ដែល​មិនល្អ​ឥត​ខ្ចោះ​នោះ​ឡើយ។ ក្រោយមក ព្រះអង្គ​ក៏បាន​ជ្រើសរើស​លោក​ម៉ូសេ ឲ្យ​រំដោះ​រាស្រ្ត​ព្រះអង្គ ចេញពី​ការសង្កត់សង្កិន(៣:១០)។ បទ​គម្ពីរ​រ៉ូម ៥:១៤ បាន​ចែងថា “ចាប់តាំងពី​លោក​អ័ដាម ដរាបដល់​លោក​ម៉ូសេ នោះ​សេចក្តី​ស្លាប់​បាន​សោយរាជ្យ លើ​ទាំង​ពួក​អ្នក​ដែល​ធ្វើបាប”។ តែ​ក្នុង​ខ​បន្ទាប់ សាវ័ក​ប៉ុល​បាន​លើកឡើង​ថា “ព្រះគុណ​ព្រះ” ជួយ​ឲ្យ​យើង​អាច​ផ្លាស់​ប្រែ និង​ផ្សះផ្សា​ជាមួយ​ព្រះអង្គ​បាន ទោះ​យើង​មាន​បាប​ពី​អតីត​កាល​ដូចម្តេច​ក៏ដោយ(ខ.១៥-១៦)។…

Read article
ស្អាតបរិសុទ្ធពីក្នុងមកក្រៅ

មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ការ​រំលង ច្បាប់​របស់​ខ្លួន​បាន​អត់ទោស​ឲ្យ គឺ​ដែល​បាប​របស់​ខ្លួន​បាន​គ្រប​បាំង​ហើយ។ ទំនុកដំកើង ៣២:១ មាន​ពេល​មួយ ​គ្រីស្ទបរិស័ទ​វ័យក្មេង​ម្នាក់ ឈ្មោះ​យ៉ូ​សេ(José) បាន​មក​ចូលរួម​ថ្វាយបង្គំ​ព្រះ​ក្នុង​ព្រះវិហារ​បងប្រុស​គាត់។ ពេល​គាត់​ដើរ​ចូលក្នុង​ព្រះវិហារ មុន​ពេល​កម្ម​វី​ធី​ថ្វាយបង្គំ​ចាប់ផ្តើម បងប្រុស​គាត់​ក៏បាន​ឈ្ងោកមុខ ពេល​បានឃើញ​គាត់។ យ៉ូ​សេ​មាន​សាក់​នៅ​លើ​ដៃ​ទាំងពីរ ដែលគេ​អាច​មើលឃើញ​ច្បាស់ ដោយសារ​គាត់​ពាក់អាវ​យឺត​ដៃខ្លី។ បងប្រុស​គាត់​ក៏បាន​ប្រាប់​គាត់ ឲ្យ​ទៅផ្ទះ​ ហើយ​ពាក់អាវ​ដៃ​វែង​វិញ ព្រោះ​រូប​សាក់​របស់​យ៉ូ​សេ​បាន​ឆ្លុះបញ្ចាំង​អំពី​ផ្លូវ​ដែល​គាត់​ដើរ​កាលពីមុន។ ភ្លាម​ៗ​នោះ យ៉ូ​សេ​មាន​អារម្មណ៍​ថា ខ្លួន​គាត់​មាន​ភាព​កខ្វក់​ស្មោកគ្រោក។ តែ​មាន​បុរស​ម្នាក់​បានឮ​បងប្អូន​ទាំងពីរ​នាក់​ជជែកគ្នា ហើយក៏​បាន​នាំ​យ៉ូ​សេ​ទៅ​ជួប​លោកគ្រូ​គង្វាល ដោយ​ជម្រាប​លោកគ្រូ​គង្វាល​អំពី​រឿង​ដែល​កំពុង​កើតឡើង។ លោកគ្រូ​គង្វាល​ក៏បាន​ញញឹម ហើយ​ដោះ​ឡេវអាវ​គាត់ ដើម្បី​បង្ហាញ​រូប​សាក់​ធំ​មួយ នៅ​លើ​ទ្រូង​គាត់ ដែល​គាត់​មាន​ពី​អតីតកាល​ផង​ដែរ។ គាត់​ក៏បាន​ធានា​ដល់​យ៉ូ​សេ​ថា ដោយសារ​ព្រះ​ទ្រង់​បាន​សម្អាត​គាត់​ឲ្យ​បរិសុទ្ធ ពី​ក្នុង​មក​ក្រៅ នោះ​គាត់​មិន​ចាំបាច់​ត្រូវ​បិទបាំង​រូប​សាក់​នៅ​លើ​ដៃ​គាត់​ទេ។ ស្តេច​ដាវីឌ​មាន​ក្តី​អំណរ ដោយសារ​ទ្រង់​បាន​ទទួលការ​សម្អាត​ឲ្យ​បរិសុទ្ធ​ពី​ព្រះអម្ចាស់។ បន្ទាប់ពី​ស្តេច​អង្គ​នេះ​បាន​សារភាព​បាប​របស់​ខ្លួន នៅ​ចំពោះ​ព្រះអង្គ​ហើយ ទ្រង់​ក៏បាន​សរសេរ​បទ​ទំនុកដំកើង​ថា “មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ការ​រំលង​ច្បាប់​របស់​ខ្លួន​បាន​អត់ទោស​ឲ្យ គឺ​ដែល​បាប​របស់​ខ្លួន​បាន​គ្រប​បាំង​ហើយ”(ទំនុកដំកើង ៣២:១)។ ដូចនេះ ទ្រង់​អាច “ស្រែក​ឡើង​ដោយ​អំណរ” ជាមួយ​អ្នកដទៃ “ដែល​មានចិត្ត​បរិសុទ្ធ”(ខ.១១)។ ក្រោយមក សាវ័ក​ប៉ុល​ក៏បាន​ដកស្រង់​បទ​គម្ពីរ​ទំនុកដំកើង ៣២:១-២ ក្នុង​បទ​គម្ពីរ​រ៉ូម ៤:៧-៨…

Read article
មានការចាប់ផ្តើមដ៏តូច

តែឯង ឱ​បេថ្លេហិម-អេប្រាតា​អើយ ឯង​ដែល​តូច​នៅក្នុង​ពួក​យូដា​ទាំង​ពាន់ៗ នឹង​មាន​ម្នាក់​កើត​ចេញពី​ឯង​មក​ឲ្យ​អញ អ្នកនោះ​ត្រូវ​ឡើងជា​អ្នកគ្រប់គ្រង​លើ​អ៊ីស្រាអែល។ មីកា ៥:១ ស្ពាន​ព្រូ​គ្លី​ន(Brooklyn) ត្រូវ​បាន​គេ​ចាត់ទុកជា “អច្ឆរិយ​វត្ថុ​ទី៨” ពេល​ដែល​ការសាងសង់​ស្ពាន​នេះ​បាន​ចប់​សព្វគ្រប់​នៅ​ឆ្នាំ១៨៨៣។ ប៉ុន្តែ ខ្សែ​កាប​ដែក​មួយ​ខ្សែ ដែល​បាន​ចងភ្ជាប់​ស្ពាន​នេះ ពី​ប៉ម​មួយ​ទៅ​ប៉ម​មួយ​មាន​ភាព​ចាំបាច់ ដើម្បី​ឲ្យ​ការ​សាងសង់​ស្ពាន​នេះ​ទទួល​បាន​ជោគជ័យ។ គេ​ក៏បាន​បន្ថែម​ខ្សែកាប​ជាច្រើន ពីលើ​ខ្សែកាប​មួយ​ខ្សែ​នោះ ទាល់​តែ​ខ្សែកាប​តូច​មួយ​ក្លាយជា​ខ្សែកាប​ធំ​សម្បើម ដែល​គួបផ្សំ​ជាមួយ​ខ្សែកាប​ធំ​បី​ខ្សែ​ទៀត។ ពេល​ការសាងសង់​បាន​បញ្ចប់ ខ្សែកាប​ធំ​នីមួយៗ​បាន​កើតឡើង​ពី​ខ្សែ​កា​បតូចៗជាង៥ពាន់​ខ្សែ ដែល​បាន​ជួយ​ទ្រទ្រង់​ស្ពាន​យោល ដែល​វែង​ជាងគេ​បំផុត នៅ​សម័យ​នោះ។ ដូចនេះ ការ​ចាប់ផ្តើម​ដ៏​តូច​បាន​ប្រែក្លាយ​ជាផ្នែក​ដ៏​ធំ​មួយ​របស់​ស្ពាន​ព្រូ​គ្លី​ន។ ព្រះជន្ម​របស់​ព្រះយេស៊ូវ​នៅ​លើ​ផែនដី បាន​ចាប់ផ្តើម​ពីតូច​ទៅ​ធំ​ផង​ដែរ ដោយ​ព្រះអង្គ​ប្រសូត​ជា​ទារក​តូច ផ្ទំ​នៅក្នុង​ស្នូក ក្នុង​ភូមិតូច​មួយ(លូកា ២:៧)។ ហោរា​មីកា​បាន​ថ្លែង​ទំនាយ​អំពី​ការ​ប្រសូត​ដ៏​តូច​ទាប​របស់​ព្រះអង្គ យ៉ាងដូច​នេះ​ថា “តែឯង ឱ​បេថ្លេហិម-អេប្រាតា​អើយ ឯង​ដែល​តូច​នៅក្នុង​ពួក​យូដា​ទាំង​ពាន់​ៗ នឹង​មាន​ម្នាក់​កើត​ចេញពី​ឯង​មក​ឲ្យ​អញ អ្នកនោះ​ត្រូវ​ឡើងជា​អ្នកគ្រប់គ្រង​លើ​អ៊ីស្រាអែល ដើមកំណើត​របស់​អ្នកនោះ​បាន​ចាប់តាំងពី​បុរាណ គឺ​ពី​អស់​កល្ប​រៀងមក”(មីកា ៥:១ និង ម៉ាថាយ ២:៦)។ ព្រះអង្គ​មានការ​ចាប់ផ្តើម​ដ៏​តូច​ទាប តែ​ព្រះអង្គ​ជា​អ្នកដឹកនាំ និង​អ្នក​គង្វាល ដែល​មាន​ព្រះនាម និង​បេសកកម្ម​ឈោង​ទៅដល់ “ចុង​ផែនដី​បំផុត”(មីកា ៥:៣)។ ព្រះយេស៊ូវ​បាន​ប្រសូត​ក្នុង​កន្លែង​តូច​ទាប ដោយ​បន្ទាប​ព្រះ​កាយ…

Read article
ឈររឹងមាំ ដោយជំនឿ

បើសិនជា​ឯង​មិនព្រម​ជឿ​ទេ នោះ​ប្រាកដជា​ឯង​មិនបាន​តាំងនៅ​ជាប់​ឡើយ។ អេសាយ ៧:៩ ក្រុម​ហ៊ុន​ណូ​គា(Nokia) បាន​ក្លាយជា​ក្រុមហ៊ុន​ទូរស័ព្ទ​ដែល​លក់ដាច់​បំផុត ក្នុង​ឆ្នាំ១៩៩៨ ហើយ​ប្រាក់ចំណេញ​បាន​កើន​ដល់​ជិត៤ពាន់លាន់ដុល្លា នៅ​ឆ្នាំ១៩៩៩។ តែ​នៅ​ឆ្នាំ២០២២ ការ​លក់​ទូរស័ព្ទ​ក៏បាន​ថយ​ចុះ ហើយ​មិនយូរ​ប៉ុន្មាន ក្រុម​ហ៊ុន​កំ​ព្យូទ័​រម៉ៃ​ក្រូសូ​ស(Microsoft) ក៏បាន​ទិញ​យី​យោ​ទូរស័ព្ទ​នេះ។ កត្តា​មួយ ដែល​បណ្តាល​ឲ្យ​ផ្នែក​លក់​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន​ណូ​គា ទទួលបរាជ័យ គឺ​ដោយសារ​វប្បធម៌​នៃ​ការ​ធ្វើការ​ផ្អែក​ទៅលើ​ការភ័យខ្លាច ដែល​នាំឲ្យមាន​ការសម្រេច​ចិត្ត​ខុស ដែល​បណ្តាល​ឲ្យមាន​ការខាតបង់​ធ្ងន់ធ្ងរ។ ពួក​អ្នកគ្រប់គ្រង​របស់​ក្រុមហ៊ុន​នេះ ខ្លាច​គេ​បណ្តេញ​ចេញពី​ការងារ បាន​ជា​ពួក​គេ​មានការ​ស្ទាក់ស្ទើរ នៅក្នុង​ការ​និយាយ​ការពិត អំពី​ប្រព័ន្ធ​ដំណើរការ​របស់​ទូរ​ស័ព្ទ​ណូ​គា ដែល​អន់​ជាង​ទូរស័ព្ទ​ដទៃ និង​បញ្ហា​នៃ​ការរចនា​ដទៃទៀត។ ស្តេច អេ​ហាស របស់​នគរ​យូដា និង​រាស្ត្រ​ទ្រង់​មានការ​ភ័យខ្លាច “ប្រៀប​ដូចជា​ដើមឈើ​នៅ​ព្រៃ​ដែល​ត្រូវ​ខ្យល់បក់”(អេសាយ ៧:២)។ ពួក​គេ​ដឹង​ថា ស្តេច​របស់​ពួក​អ៊ីស្រាអែល និង​ស្តេច​សាសន៍​ស៊ីរី​បាន​ពួតដៃគ្នា លើកទ័ព​មក​វាយ​កាន់កាប់​នគរ​យូដា(ខ.៥-៦)។ ​ព្រះ​ទ្រង់​ប្រើ​ហោរា​អេសាយ ឲ្យ​លើកទឹកចិត្ត​ស្តេច​អេ​ហាស ដោយ​ទូល​ទ្រង់​ថា ផែនការ​របស់​សត្រូវ​ទ្រង់​នឹង​ទទួលជោគជ័យ​ឡើយ(ខ.៧) តែ​ស្តេច​ដ៏​ល្ងង់ខ្លៅ​នោះ ក៏បាន​សម្រេច​ព្រះទ័យ​ចងសម្ព័ន្ធ​មិត្ត​ជាមួយ​ចក្រភព​អា​ស៊ើរ ហើយ​ចុះចូល​នឹង​ស្តេច​នៃ​ប្រទេស​មហាអំណាច​នេះ(២ពង្សាវតា​ក្សត្រ ១៦:៧-៨)។ ទ្រង់​មិនបាន​ទុកចិត្ត​ព្រះ ដែល​បាន​ប្រកាស​ថា “បើសិនជា​ឯង​មិនព្រម​ជឿ​ទេ នោះ​ប្រាកដជា​ឯង​មិនបាន​តាំងនៅ​ជាប់​ឡើយ” (អេសាយ ៧:៩)។ អ្នកនិពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ បាន​ជួយ​យើង​ឲ្យ​ពិចារណា អំពី​ការ​ឈរ​មាំមួន ក្នុង​ជំនឿ​យ៉ាងដូច​នេះ​ថា…

Read article
សត្វពស់បញ្ចេញសម្លេងព្រមាន

ពាក្យ​តបឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្តី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះគំរើយ នោះ​បណ្តាល​ឲ្យ​មាន​សេចក្តី​កំហឹង​វិញ។ សុភាសិត ១៥:១ តើ​អ្នក​ធ្លាប់ទៅ​ក្បែរ​សត្វ​ពស់​កន្ទុយ​កណ្ដឹង​ឬទេ? បើសិនជា​ធ្លាប់ អ្នក​ប្រហែលជា​បាន​កត់សំគាល់​ថា សម្លេង​កណ្តឹង​នៅ​ចុង​កន្ទុយ​របស់​វា ហាក់ដូចជា​បាន​លាន់​ឡើង​កាន់តែ​ខ្លាំង​ឡើងៗ ពេល​ដែល​អ្នក​ទៅ​ក្បែរ​វា​កាន់​តែ​ជិត។ តាម​ការស្រាវជ្រាវ​កំណត់ត្រា​វិទ្យាសាស្រ្ត​ជីវវិទ្យា​បច្ចុប្បន្ន បាន​បង្ហាញថា សត្វ​ពស់​កន្ទុយ​កណ្តឹង ពិតជា​បាន​ធ្វើឲ្យ​កណ្តឹង​នៅ​ចុង​កន្ទុយ​វា​ញ័រ​កាន់តែ​ញាប់ ពេល​ដែល​មានការ​គំរាមកំហែង​ចូល​មក​ក្បែរ​វា​កាន់តែ​ជិត។ សម្លេង​ដែល​មាន​ប្រេកង់​ខ្ពស់​នេះ អាច​បណ្តាល​ឲ្យ​យើង​គិតថា វា​នៅ​ជិត​យើង​ខ្លាំង គឺ​នៅ​ជិត​ជាង​ចម្ងាយ​ពិតប្រាកដ​ទៅទៀត។ គឺ​ដូច​ដែល​អ្នក​ស្រាវជ្រាវ​ម្នាក់​បាន​លើកឡើង​ថា “ការយល់​ខុស​អំពី​ចម្ងាយ​រវាង​សត្វ​ពស់ និង​មនុស្ស​ដែល​ឮ​សម្លេង​កណ្តឹង​របស់​វា បាន​ផ្តល់​ឱកាស​សុវត្ថិភាព ដោយ​ជួយ​ឲ្យ​អ្នកនោះ​បង្កើន​ការ​ប្រុងប្រយ័ត្ន”។ ជួនកាល មនុស្សយើង​អាច​ដំឡើង​សម្លេង ដោយ​ពាក្យ​អាក្រក់​ៗ ដែល​ធ្វើឲ្យ​អ្នកដទៃ​ដើរចេញ​ពី​ជម្លោះ​អ្វីមួយ។ ពួក​គេ​បញ្ចេញ​កំហឹង និង​ស្រែក​គំហក​ជាដើម។ អ្នកនិពន្ធ​កណ្ឌ​គម្ពីរ​សុភាសិត​បាន​ចែកចាយ​យោបល់​ប្រកបដោយ​ប្រាជ្ញា សម្រាប់​ពេល​បែបនេះ​ថា “ពាក្យ​តបឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្តី​ក្រោធ​ទៅ តែ​ពាក្យ​គំរោះគំរើយ នោះ​បណ្តាល​ឲ្យ​មាន​សេចក្តី​កំហឹង​វិញ”(សុភាសិត ១៥:១)។ គាត់​ក៏បាន​បន្ត​មានប្រសាសន៍​ទៀត​ថា ពាក្យ​សម្តី “ដ៏​លំហើយ” និង “ប្រកបដោយ​ប្រាជ្ញា” គឺជា “ដើមឈើ​នៃ​ជីវិត” និង​ប្រភព​នៃ “ចំណេះដឹង”(ខ.៤,៧)។ តាម​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​ ហេតុផល​ល្អ​បំផុត​ដែល​យើង​ត្រូវ​ឆ្លើយតប ដោយ​សុភាព ចំពោះ​អ្នក​ដែល​មាន​ជម្លោះ​ជាមួយ​យើង គឺ​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់ ដែល​បង្ហាញ​ឲ្យ​គេ​ដឹង​ថា យើង​ជា​កូន​ព្រះអង្គ(ម៉ាថាយ…

Read article
ការសម្រេចចិត្តដោយខ្វះការពិចារណា

ពីព្រោះ​ឯង​មិនបាន​ជឿ​អញ … បាន​ជា​ឯង​នឹង​នាំ​ពួក​ជំនុំ​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​ឲ្យ​ដល់​គេ​ពុំបានឡើយ។ ជនគណនា ២០:១២ កាល​ខ្ញុំ​ស្ថិត​ក្នុង​វ័យ​ជំទង់ ខ្ញុំ​បាន​បើកបរ​ឡាន​លឿន​ពេក តាម​ពីក្រោយ​មិត្តភក្ដិ​ខ្ញុំ ទៅផ្ទះ​គាត់ បន្ទាប់ពី​ការ​ហ្វឹកហាត់​កីឡាបាល់បោះ​វិទ្យាល័យ។ ភ្លៀង​ធ្លាក់​មក​ខ្លាំង​ណាស់ ធ្វើឲ្យ​ខ្ញុំ​ពិបាក​បើកឡាន​ឲ្យ​ទាន់​គាត់។ ​ទឹក​ភ្លៀង​ធ្លាក់​មក​លើ​កញ្ចក់​ខាង​មុខ​ខ្លាំង​ពេក ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​មើល​ផ្លូវ។ ភ្លាម​ៗ​នោះ ​ផ្លិត​បក់​គ្រវាស​ទឹកភ្លៀង​ចេញពី​កញ្ចក់​ខាងមុខ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ឡាន​របស់​មិត្ត​ភក្តិ​ខ្ញុំ​កំពុង​ឈប់​នៅ​ពីមុខ​ខ្ញុំ! ខ្ញុំ​ក៏បាន​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ ហើយ​រេ​ចង្កូត​ធ្លាក់​ថ្នល់ ទៅ​បុក​ដើមឈើ​ធំ​មួយ​ដើម។ ឡាន​របស់ខ្ញុំ​ក៏បាន​ខូចខាត​យ៉ាងដំណំ។ ក្រោយមក ខ្ញុំ​ក៏បាន​ភ្ញាក់​ដឹងខ្លួន នៅក្នុង​មន្ទីរពេទ្យ។ ខ្ញុំ​បាន​រួចផុត​ពី​សេចក្តី​ស្លាប់ ដោយសារ​ព្រះគុណ​ព្រះ តែ​ទង្វើ​ដែល​ខ្វះ​ការ​ពិចារណា បាន​នាំឲ្យ​ខ្ញុំ​មានការ​ខាតបង់​ធ្ងន់ធ្ងរ។ លោក​ម៉ូសេ​បាន​ធ្វើការ​សម្រេចចិត្ត ដោយ​ខ្វះ​ការពិចារណា ជាហេតុ​​នាំឲ្យ​គាត់​មានការ​ខាតបង់​ដ៏​ធំ​ផង​ដែរ។ ទោះជាយ៉ាងណា​ក៏ដោយ ការសម្រេច​ចិត្ត​របស់​គាត់​បាន​ធ្វើឡើង នៅ​ពេល​ដែល​ប្រជាជន​អ៊ីស្រាអែល​ខ្វះ​ទឹក​ផឹក។ ពួក​គេ​មិន​មាន​ទឹក​ផឹក នៅក្នុង​វាល​រហោស្ថាន​ស៊ីន ហើយក៏​បាន​មូលគ្នា​មក​ទាស់​នឹង​លោក​ម៉ូសេ(ជនគណនា ២០:២)។ ព្រះ​ទ្រង់​ក៏បាន​ប្រាប់​អ្នកដឹកនាំ​ដ៏​ហត់នឿយ​រូប​នេះ ឲ្យ​និយាយទៅ​កាន់​ថ្ម ដើម្បីឲ្យ​ទឹកហូរ​ចេញ​មក(ខ.៨)។ ផ្ទុយទៅវិញ គាត់​ក៏បាន​យក​ដំបង​វាយ​ថ្ម​នោះ​ពីរ​ដង(ខ.១១)។ ព្រះអម្ចាស់​ក៏បាន​មាន​បន្ទូល​ថា “ពីព្រោះ​ឯង​មិនបាន​ជឿ​អញ ដើម្បីនឹង​លើក​អញ​ជា​បរិសុទ្ធ ចំពោះ​ភ្នែក​នៃ​ពួក​កូនចៅ​អ៊ីស្រាអែល​ដូច្នេះ បាន​ជា​ឯង​នឹង​នាំ​ពួក​ជំនុំ​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​ឲ្យ​ដល់​គេ​ពុំបានឡើយ”(ខ.១២)។ ពេលណា​យើង​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្វះ​ការពិចារណា យើង​នឹង​មានការ​ខាតបង់។ “ការដែល​ចិត្ត​ឥតមាន​ចំណេះ នោះ​មិន​គួរគប្បី​ទេ ហើយ​អ្នកណា​ដែល​រហ័ស​ឈាន​ទៅ…

Read article
គ្រោះមហន្តរាយដែលនាំឲ្យងាកមករកព្រះ

ឱព្រះយេហូវ៉ា​អើយ ទូលបង្គំ​អំពាវនាវ​ដល់​ទ្រង់។ យ៉ូអែល ១:១៩ កាលពី​ឆ្នាំ១៧១៧ ខ្យល់ព្យុះ​ដ៏​កាច​សាហាវ​បាន​បញ្ចេញ​កំហឹង​អស់​ជាច្រើន​ថ្ងៃ ដោយ​នាំមក​នូវ​ទឹកជំនន់​នៅ​ពាសពេញ​ភាគ​ឥសាន​នៃ​ទ្វីបអឺរ៉ុប។ មនុស្ស​រាប់ពាន់​នាក់​បាន​បាត់បង់​ជីវិត ក្នុង​ប្រទេស​ហូ​ឡង់ អា​ឡឺម៉​ង់ និង​ដាណឺម៉ាក។ ប្រវត្តិ​សាស្រ្ត​បាន​បង្ហាញថា យ៉ាង​ហោច​ណាស់ មាន​អ្នកដឹកនាំ​ប្រចាំ​តំបន់​មួយ​បាន​ធ្វើការ​ឆ្លើយតប ដែល​គួរឲ្យ​ចាប់​អារម្មណ៍ និង​តាម​ប្រពៃណី ក្នុង​ពេលនោះ។ អាជ្ញាធរ​ទី​ក្រុង​ក្រូ​នី​ជែន ប្រទេស​ហូ​ឡង់ បាន​អំពាវនាវ​ឲ្យ​មាន “ថ្ងៃ​អធិស្ឋាន” មួយថ្ងៃ ដើម្បី​ឆ្លើយតប ចំពោះ​គ្រោះ​មហន្តរាយ​នេះ។ អ្នក​ប្រវត្តិ​សាស្រ្ត​បាន​កត់ត្រា​ថា ថ្ងៃ​នោះ ប្រជាពលរដ្ឋ​ទាំងឡាយ បាន​ជួបជុំគ្នា នៅ​តាម​បណ្តា​ព្រះវិហារ អស់​ជាច្រើន​ម៉ោង “ដើម្បី​ស្តាប់​គ្រូគង្វាល​អធិប្បាយ ច្រៀង​បទ​ទំនុកដំកើង និង​អធិស្ឋាន”។ ហោរា​យ៉ូអែល​ក៏បាន​ពិពណ៌នា អំពី​គ្រោះមហន្តរាយ​ដ៏​ធ្ងន់ធ្ងរ ដែល​ប្រជាជន​យូដា​បាន​ជួបប្រទះ ដែល​បាន​នាំឲ្យ​ពួក​គេ​មានការ​អធិស្ឋាន​ផង​ដែរ។ នៅ​សម័យ​នោះ សត្វ​កណ្តូប​មួយ​ហ្វូង​ធំ បាន​គ្រប​ដណ្តប់​ពីលើ​ទឹក​ទី​ពួក​គេ ដោយ​បំផ្លិច​បំផ្លាញ​ចំការ​ទំពាំងបាយជូរ និង​ដើម​ល្វា (យ៉ូអែល ១:៧)។ លោក​យ៉ូអែល និង​ប្រជាជន​គាត់​មានការ​សោក​ស្តាយ​ចំពោះ​គ្រោះមហន្តរាយ​នេះ​ជា​ខ្លាំង ហើយ​ក៏​បាន​អធិស្ឋាន សូម​ព្រះអម្ចាស់​ជួយ​ពួក​គេ (១:១៩)។ ទោះ​ដោយ​ផ្ទាល់ ឬមិន​ផ្ទាល់​ក្តី ប្រជាជន​នៅ​តំបន់​អឺរ៉ុប​ប៉ែក​ឥសាន និង​ប្រជាជន​យូដា សុទ្ធតែ​បាន​ជួប​គ្រោះមហន្តរាយ ដែល​កើតឡើង…

Read article
ការប្រទះឃើញដ៏អស្ចារ្យ

  ខ្ញុំ​បាន​ប្រទះ​ឃើញ​គម្ពីរ​ក្រឹត្យវិន័យ នៅ​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា។ ២ពង្សាវតាក្សត្រ ២២:៨ កាល​ជែននីហ្វ័រ(Jennifer) លឹប​ទឹក​កម្សាន្ត នៅឆ្នាំ២០២១ ភ្នែក​របស់​គាត់​បាន​ផ្ដោត​ទៅ​លើ​ដប​តូច​មួយ មាន​ពណ៌​បៃ​តង នៅ​បាត​ទន្លេ។ នាង​ក៏​បាន​យក​វា​ឡើង​មក​លើ​គោក ហើយ​ក៏​បាន​ពិពណ៌នា​ថា វា​ជា​ការ​រើស​បាន​ដ៏​កម្រ​បំផុត ក្នុង​ជីវិត​នាង។ ក្នុង​ដប​នោះ មាន​សំបុត្រ​មួយ ដែល​យុវជន​ម្នាក់​បាន​សរសេរ នៅ​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន ក្នុង​ឆ្នាំ​១៩២៦! ក្នុង​សំណេរ​របស់​គាត់ មាន​ការ​ស្នើ​ឲ្យ​អ្នក​ណា​ដែល​រើស​បាន​សំបុត្រ​នោះ ​យក​វា​មក​ប្រគល់​ឲ្យ​គាត់​វិញ។ ជែននីហ្វ័រ​ក៏​បាន​ប្រើ​ហ្វេសប៊ុក ដើម្បី​ស្វែង​រក​ទីតាំង​របស់​សមាជិក​គ្រួសារ​របស់​យុវជន​នោះ។ ទោះ​គាត់​បាន​លា​ចាក​លោក​នៅ​ឆ្នាំ​១៩៩៥​ក៏​ដោយ ក៏​សំបុត្រ​ដ៏​ខ្លី​ដែល​បាន​កប់​ក្នុង​ដប ក្នុង​បាត​ទន្លេ បាន​នាំ​មក​នូវ​ភាព​សប្បាយ​រីក​រាយ​ដល់​ជែននីហ្វ័រ និង​ក្រុម​គ្រួសារ​គាត់។ ក្នុង​បទ​គម្ពីរ​២ពង្សាវតាក្សត្រ ២២:៨ លោក​ហ៊ីលគីយ៉ា បាន​រក​ឃើញ “គម្ពីរ​ក្រឹត្យវិន័យ ក្នុង​ព្រះវិហារ​ព្រះ​អម្ចាស់” ជា​ការ​រក​ឃើញ​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​គាត់។ ស្តេច​បាន​បង្គាប់​ឲ្យ​ស្មៀន​រូប​នេះ ចាត់​ចែង​ការ “ជួស​ជុល​ព្រះ​វិហារ” ហើយ​ក៏​បាន​រក​ឃើញ​ថា គម្ពីរ​ដែល​បាន​រក​ឃើញ​នោះ ទំនង​ជា​កណ្ឌ​គម្ពីរ​ចោទិយកថា។ “កាល​ស្តេច​ទ្រង់​បាន​ឮ​អស់​ទាំង​ព្រះបន្ទូល ក្នុង​គម្ពីរ​ក្រឹត្យវិន័យ​នោះ” ទ្រង់​មាន​ការ​ប៉ះ​ពាល់​ព្រះ​ទ័យ​យ៉ាង​ខ្លាំង(ខ.១១)។ ប្រជាជន​នៅ​នគរ​យូដា​មិន​បាន​អើពើ ចំពោះ​ព្រះអម្ចាស់ ក៏​ដូច​ជា​វិហារ​ទ្រង់ ហើយ​ក៏​មិន​ខ្វល់​អំពី​ការ​អាន និង​ស្តាប់​បង្គាប់​តាម​ព្រះ​គម្ពីរ ដែល​ព្រះអង្គ​បាន​បណ្តាល​ឲ្យ​គេ​តែង។​ ស្តេច​ក៏​បាន​ប្រែ​ចិត្ត ហើយ​ក៏​បាន​បង្គាប់​ឲ្យ​គេ​សម្អាត​ព្រះ​វិហារ ដោយ​រុះ​រើ​រូប​ព្រះ…

Read article
និយាយពាក្យនៃព្រះគុណ ក្នុងពេលពិបាកបំផុត

ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ។ លូកា ២៣:៣៤ អ្នក​ស្រី​ឆាឡា(Charla) បាន​ដឹង​ខ្លួន​ថា គាត់​ជិត​ដល់​ពេល​លា​ចាក​លោក​ហើយ។ ខណៈ​ពេល​ដែល​គាត់​កំពុង​គេង​នៅ​លើ​គ្រែ ក្នុង​មន្ទីរ​ពេទ្យ គ្រូ​ពេទ្យ​ផ្នែក​វះកាត់​បាន​នាំ​ពេទ្យ​ក្មេង​ៗ​មួយ​ក្រុម​មក​ធ្វើ​កម្ម​សិក្សា នៅ​ក្នុង​បន្ទប់​របស់​គាត់។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​នាទី​នោះ វេជ្ជបណ្ឌិត​មិន​បាន​អើពើ​ចំពោះ​អ្នក​ស្រី​ឆាឡា​សោះ ខណៈ​ពេល​ដែល​គាត់​កំពុង​រៀប​រាប់​អំពី​ស្ថានភាព​ជំងឺ​របស់​គាត់ ដែល​បាន​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ។ ទី​បំផុត គ្រូពេទ្យ​រូប​នោះ​ក៏​បាន​ងាក​មក​រក​គាត់ ហើយ​សួរ​សុខ​ទុក្ខ​គាត់។ អ្នក​ស្រី​ឆាឡា​ក៏​បាន​ញញឹម​ទាំង​ពិបាក ហើយក៏​បាន​និយាយ​យ៉ាង​សុភាព ទៅ​កាន់​មនុស្ស​មួយ​ក្រុម​នោះ អំពី​ក្តី​សង្ឃឹម និង​សន្តិភាព ដែល​គាត់​បាន​រក​ឃើញ​ក្នុង​ព្រះ​យេស៊ូវ។ កាល​ពី​ជាង​២​ពាន់​ឆ្នាំ​មុន ព្រះ​កាយ​ដ៏​ខ្ទេច​ខ្ទាំ​របស់​ព្រះ​យេស៊ូវ​បាន​ព្យួរ​នៅ​លើ​ឈើ​ឆ្កាង ដោយ​ក្តី​អាម៉ាស់ នៅ​ចំពោះ​មុខ​ហ្វូង​មនុស្ស ដែល​កំពុង​ឈរ​មើល​ព្រះអង្គ។ តើ​ព្រះ​អង្គ​បាន​ស្តី​បន្ទោស​ពួក​មនុស្ស ដែល​បាន​ធ្វើ​ទារុណ​កម្ម​មក​លើ​ព្រះអង្គ​ទេ? ទេ។ ផ្ទុយ​ទៅ​វិញ​ព្រះ​អង្គ​មាន​បន្ទូល​ថា “ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ”(លូកា ២៣:៣៤)។ ព្រះ​អង្គ​បាន​អធិស្ឋាន​ឲ្យ​ខ្មាំង​សត្រូវ​របស់​ព្រះ​អង្គ ទោះ​ពួក​គេ​បាន​កាត់​ទោស និង​ឆ្កាង​ព្រះ​អង្គ ដោយ​អយុត្តិធម៌​ក៏​ដោយ។ ក្រោយ​មក ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​ទៅ​កាន់​ឧក្រិដ្ឋ​ជន​ម្នាក់ ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ​អង្គ​ថា ដោយសារ​ជំនឿ​របស់​គាត់ ​នោះ​គាត់​នឹង​បាន​ទៅ​នៅ​ស្ថាន​បរម​សុខ​ជា​មួយ​ព្រះ​អង្គ​ដែរ​(ខ.៤៣)។ ក្នុង​ពេល​ដ៏​ឈឺ​ចាប់ និង​អាម៉ាស់​នោះ ព្រះ​យេស៊ូវ​បាន​សម្រេច​ព្រះទ័យ​មាន​បន្ទូល​អំពី​ក្តី​សង្ឃឹម និង​ជីវិត ដោយ​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​មនុស្ស​ទាំង​អស់។ ខណៈ​ពេល​ដែល​អ្នក​ស្រី​ឆាឡា​កំពុង​និយាយ​បញ្ចប់​ការ​ចែក​ចាយ អំពី​ព្រះ​គ្រីស្ទ ដល់​អ្នក​ស្តាប់​របស់​គាត់…

Read article