Xochitl Dixon

You are here:
ព្រះទ្រង់ទតមើលជានិច្ច

កាល​ហ្សេវីយើរ(Xavier) មាន​អាយុ​ពីរ​ឆ្នាំ គាត់​បាន​រត់​យ៉ាង​លឿន នៅ​តាម​ផ្លូវ​មួយ ហើយ​ចូល​ផ្លូវ​មួយ​ទៀត ដែល​នៅចន្លោះ​ធ្នើរ​ដាក់​អីវ៉ាន់ នៅ​ក្នុង​ហាង​លក់​ស្បែក​ជើង​តូច​មួយ។ គាត់​ក៏​បាន​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ប្រអប់​ដាក់​ស្បែក​ជើង ហើយ​គាត់​ក៏​បាន​សើច​ក្អឹក​ៗ ពេល​ដែល​អ័ឡិន(Alan)ស្វាមី​ខ្ញុំ​និយាយ​ថា “ប៉ា​ឃើញ​កូន​ហើយ”។ មួយ​សន្ទុះ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ឃើញ​ស្វាមី​ខ្ញុំ​ស្ទុះ​រត់​ពី​ផ្លូវ​មួយ ទៅ​ផ្លូវ​មួយ​ទៀត ដែល​នៅ​ចន្លោះ​ធ្នើ​ដាក់​ឥវ៉ាន់ ដោយ​ស្រែក​ហៅ​ឈ្មោះ ហ្សេវីយើរ។ យើង​ក៏​បាន​ប្រញាប់​រត់​ទៅ​ខាង​មុខ​ហាង។ កូន​របស់​យើង​នៅ​តែ​សើច​ក្អឹក​ៗ ហើយ​រត់​ទៅ​កាន់​ទ្វារ​ដែល​បើក​ចំហរ ទៅ​រក​ផ្លូវ​ដ៏​មមាញឹក នៅ​ខាង​ក្រៅ​ហាង។ ភ្លាម​ៗ​នោះ ស្វាមី​ខ្ញុំ​ក៏​បាន​ចាប់​គាត់​ពរ។ យើង​ក៏​បាន​ឱប​គ្នា ខណៈ​ពេល​ដែល​យើង​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ទាំង​យំ​ខ្សឹប​ខ្សួល ហើយ​ក៏​បាន​ថើប​ថ្ពាល់​ដ៏​ធាត់​របស់​កូន​ប្រុស​យើង។ រយៈ​ពេល​មួយ​ឆ្នាំ មុន​ពេល​ខ្ញុំ​មាន​ផ្ទៃ​ពោះ​កំណើត​ហ្សេវីយើរ ខ្ញុំ​បាន​បាត់​បង់​កូន​ដំបូង​របស់​យើង ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ពេល​ព្រះ​ទ្រង់​ប្រទាន​ពរ​យើង ឲ្យ​មាន​កូន​ប្រុស​ម្នាក់​នេះ ខ្ញុំ​ក៏​បាន​ក្លាយ​ជា​ម្តាយ​ដែល​មាន​ការ​ភ័យ​ខ្លាច។ បទ​ពិសោធន៍​ដែល​យើង​បាន​ជួប នៅ​ហាង​លក់​ស្បែក​ជើង បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​តែង​តែ​អាច​មើល​ថែរ ឬ​ការពា​រកូន​របស់​យើង​ជា​និច្ច​ឡើយ។ ប៉ុន្តែ ខ្ញុំ​បាន​រក​ឃើញ​សន្តិ​ភាព ខណៈ​ពេល​ដែល​ខ្ញុំ​រៀន​ងាក​ទៅ​រក ព្រះ​ជា​ម្ចាស់ ដែល​ជា​ជំនួយ​តែ​មួយ​របស់​យើង ពេល​ដែល​ខ្ញុំ​មាន​ការ​តយុទ្ធ​នឹង​ការ​ព្រួយ​បារម្ភ និង​ការ​ភ័យ​ខ្លាច។ ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ មិន​ដែល​បែរ​ព្រះ​នេត្រ​ទ្រង់ ចេញ​ពី​កូន​របស់​ទ្រង់​ឡើយ(ទំនុកដំកើង ១២១:១-៤)។ យើង​មិន​អាច​បង្ការ​មិន​ឲ្យ​មាន​ទុក្ខ​លំបាក ការ​ឈឺ​ចិត្ត ឬ​ការ​បាត់​បង់​បាន​ឡើយ ប៉ុន្តែ​យើង​អាច​រស់​នៅ…

Read article
មិនដូចការផ្សាយពាណិជ្ជកម្ម

ក្នុង​អំឡុង​ពេល​វិស្សម​កាល ខ្ញុំ និង​ស្វាមី​ខ្ញុំ​បាន​ចុះ​ឈ្មោះ ចូល​រួម​ការ​ជិះ​ទូក​កម្សាន្ត ចុះ​តាម​ខ្សែ​ទឹក​ទន្លេ​ឆាតា​ហ៊ូឈី នៅ​រដ្ឋ​ចចជា។ ដោយសារ​ខ្ញុំ​បាន​ពាក់​ស្បែក​ជើង​សង្រែក រ៉ូប​សម្រាប់​រដូវ​ក្តៅ និង​មួក​ដែល​មាន​ហាម​ធំ ខ្ញុំ​ក៏​បាន​លាន់​មាត់ ពេល​ដែល​យើង​ដឹង​ថា ការ​ធ្វើ​ដំណើរ​នោះ មាន​រាប់​បញ្ចូល​ការ​ជិះ​ទូក​ចុះ​តាម​ល្បាក់​ទឹក ដែល​មាន​ទឹក​ហូរ​ខ្លាំង គឺខុស​ពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម។ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​យើង​បាន​ជិះ​ទូក​នោះ ជា​មួយ​ប្តី​ប្រពន្ធ​មួយ​គូរ ដែល​មាន​បទ​ពិសោធន៍​នៅ​ក្នុង​ការ​ជិះ​ទូក​ចុះ​តាម​ល្បាក់​ទឹក។ ពួក​គេ​ក៏​បាន​បង្រៀន​ស្វាមី​ខ្ញុំ អំពី​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​អ៊ំ​ទូក ហើយ​ក៏​បាន​សន្យា​ថា​ នឹង​នាំ​យើង​ទៅ​ដល់​គោល​ដៅ ដោយ​សុវត្ថិ​ភាព។ ខ្ញុំ​ក៏​បាន​អរ​ព្រះ​គុណ​ព្រះអង្គ​ ដែល​ពេល​នោះ​ខ្ញុំ​មាន​អាវ​សុវត្ថិ​ភាព។ ខ្ញុំ​ក៏​បាន​ស្រែក ហើយ​តោង​ដៃ​ជ័រ​របស់​ទូក​នោះ ទាល់​តែ​យើង​បាន​ទៅ​ដល់​ត្រើយ ដែល​មាន​សុទ្ធ​តែភក់ ដែល​នៅ​ខ្សែ​ទឹក​ខាង​ក្រោម។ ខ្ញុំ​ក៏​បាន​បោះ​ជំហាន​ទៅ​លើ​ឆ្នេរ ហើយ​ក៏​បាន​ចាក់​ទឹក​ចេញ​ពី​ការ​បូប​យួរ​ដៃ​របស់​ខ្ញុំ ខណៈ​ពេល​ដែល​ស្វាមី​ខ្ញុំ​បាន​ជួយពូត​ជាយ​រូប​របស់​ខ្ញុំ ដែល​បាន​ទទឹក​ជោគ។ យើង​ក៏​បាន​អស់​សំណើច​យ៉ាង​សប្បាយ ទោះ​ការ​ធ្វើ​ដំណើរ​នេះ មិន​មាន​ភាព​ងាយ​ស្រួល ដូច​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ក៏​ដោយ។ យ៉ាង​ណា​មិញ ព្រះ​យេស៊ូវ​បាន​ដាស់​តឿន​ពួក​សាវ័ក​ទ្រង់​យ៉ាង​ច្បាស់ អំពី​ការ​ធ្វើ​ដំណើរ​ដ៏​ពិបាក ដែល​ពួក​គេ​នឹង​ជួប​នៅ​ពេល​ខាង​មុខ គឺ​ខុស​ពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​អំពី​ការ​ធ្វើ​ដំណើរ​នោះ ដែល​មិន​បាន​រៀប​រាប់​ជា​លម្អិត អំពី​ចំណុច​ដ៏សំខាន់​មួយ នៃ​ការ​ធ្វើ​ដំណើរ​នោះ។ ទ្រង់​បាន​ប្រាប់​ពួក​គេ​ថា ពួក​គេ​នឹង​ជួប​ការ​បៀត​បៀន ហើយ​ស្លាប់​ដោយ​សារ​ជំនឿ ហើយ​ទ្រង់​នឹង​សុគត ហើយ​ក្រោយ​មក ទ្រង់​ក៏​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ទ្រង់​ក៏​បាន​ធានា​ដល់​ពួក​គេ​ថា ពួក​គេ​អាច​ទុក​ចិត្ត​ទ្រង់​បាន…

Read article
ឪពុកដែលល្អដ៏ឥតខ្ចោះ

មាន​ពេល​មួយ ខ្ញុំ​បាន​ឈរ​នៅ​ក្នុង​ផ្លូវ​ដើរ នៅ​ចន្លោះ​ធ្នើ​ដាក់​ទំនិញ ក្នុង​ហាង​ទំនិញ។ ខ្ញុំ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ស្វែង​រក​កាត​ប៉ូស្តាល់​ដ៏​ល្អ​ឥត​ខ្ចោះ សម្រាប់​ទិវា​លោក​ឪពុក។ ទោះ​បី​ជា​ខ្ញុំ និង​ឪពុក​ខ្ញុំ​បាន​ផ្សះផ្សា​គ្នា បន្ទាប់​ពី​យើង​មានទំនាក់​ទំនង​ដ៏​ពិបាក​ជា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មិន​មាន​អារម្មណ៍​ថា មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​ប៉ា​របស់​ខ្ញុំ​ទេ។ នៅ​ថ្ងៃ​នោះ ស្រ្តី​ម្នាក់​ដែល​ឈរ​នៅ​ក្បែរ​ខ្ញុំ​បាន​បញ្ចេញ​សម្លេង​រអ៊ូ ខណៈ​ពេល​ដែល​នាង​កំពុង​តែ​ដាក់​កាត​ប៉ូស្តាល់​ដែល​នាង​បាន​អាន​ហើយ ចូល​ទៅ​ក្នុង​កន្លែង​ដាក់​តាំង​វិញ។ នាង​ក៏​បាន​រអ៊ូ​ថា “ហេតុ​អ្វី​បាន​ជា​គេ មិន​ផលិត​កាត​ប៉ូស្តាល់ សម្រាប់​អ្នក​ដែល​មិន​មាន​ទំនាក់​ទំនង​ល្អ ជា​មួយ​ឪពុក​របស់​ខ្លួន ប៉ុន្តែ កំពុង​តែ​ព្យាយាម​ធ្វើ​នូវ​កិច្ចការ​ដ៏​ត្រឹម​ត្រូវ​ សម្រាប់​គាត់?” នាង​ក៏​បាន​ប្រញាប់​ចេញ​ទៅ​ក្រៅ​បាត់។ ខ្ញុំ​រក​ឆ្លើយ​ប្រាប់​នាង​មិន​ទាន់ ដូច​នេះ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ឲ្យ​នាង។ ខ្ញុំ​ក៏​បាន​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ដ្បិត​មាន​តែ​ទ្រង់​ទេ ដែល​អាច​ធ្វើ​ជា​ឪពុក​ដែល​ល្អ​ឥត​ខ្ចោះ ហើយ​ខ្ញុំ​ក៏​បាន​ទូល​សូម​ទ្រង់​ពង្រឹងទំនាក់​ទំនង ដែល​ខ្ញុំ​មាន​ជា​មួយ​ឪពុក​ខ្ញុំ។ ខ្ញុំ​ក៏​ស្រេក​ឃ្លាន​ចង់​បាន​ទំនាក់​ទំនង​កាន់​តែ​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​វរ​បិតា​របស់​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌​ផង​ដែរ។ ខ្ញុំ​ចង់​មាន​ទំនុក​ចិត្ត ចំពោះ​ព្រះ​វត្ត​មាន អំណាច​ចេស្តា និង​ការ​ការ​ពារ​របស់​ទ្រង់ ដូច​ស្តេចដាវីឌ​ដែរ​(ទំនុកដំកើង ២៧:១-៦)។ ពេល​ស្តេច​ដាវីឌ​ស្រែក​រក​ជំនួយ ទ្រង់​រំពឹង​ថា ព្រះ​ទ្រង់​នឹង​ឆ្លើយ​តប(ខ.៧-៩)។ ទោះ​ឪពុក​ម្តាយ​នៅ​ផែន​ដី​អាចបដិសេធន៍ បោះ​បង់​ចោល ឬ​មិន​អើពើរ​ចំពោះ​កូន​ខ្លួន​ក៏​ដោយ ក៏​ស្តេច​ដាវីឌ​នៅ​តែ​ប្រកាស​ថា ព្រះ​ទ្រង់​នឹង​ទទួល​យកយើង ដោយ​គ្មាន​លក្ខខ័ណ្ឌ(ខ.១០)។ ទ្រង់​បាន​រស់​នៅ ដោយ​មាន​ការ​ជឿ​ជាក់​លើ សេចក្តី​ល្អ​របស់​ព្រះ(ខ.១១-១៣)។ ជួន​កាល ស្តេចដាវីឌ​មាន​ការ​ពិបាក…

Read article
ការអត់ទ្រាំ ដោយសន្តិភាពក្នុងចិត្ត

ខ្ញុំ​បាន​បន្ត​ទុក​ចិត្ត​ព្រះ តាម​រយៈ​ការ​តយុទ្ធ​របស់​ខ្ញុំ ជា​មួយ​នឹង​ការ​ឈឺ​ចាប់​ដ៏​រាំរ៉ៃ ព្រោះការ​អន់​ថយ​ដ៏​សាមញ្ញ ក៏​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុង​តែ​ត្រូវ​ខ្មាំង​សត្រូវ​ វាយ​ប្រហារ​យ៉ាង​សាហាវ​មក​លើ​ខ្ញុំ។ បញ្ហា​ទី​មួយ​បាន​ចាក់​ខ្ញុំ ពី​ខាង​ស្តាំ។ បញ្ហា​ទី​២ បាន​ច្រាន​ខ្ញុំ​ពី​ខាង​ក្រោយ។ បញ្ហា​ទី​៣ បាន​ដាល់​ចំ​ច្រមុះ​ខ្ញុំ។ ក្នុង​អំឡុង​ពេល​នោះ ពេល​ដែល​កម្លាំង​របស់​ខ្ញុំ​បាន​អន់​ថយ​ទៅ ហើយ​ភាព​ធូរ​ស្បើយ​តែ​មួយ​ភ្លែត បាន​រត់​ចោល​ខ្ញុំ ខ្ញុំ​ក៏​បាន​គិត​ថា ការ​រត់​ទៅ​ពួន​ហាក់​ដូច​ជា​គំនិត​ដ៏​ល្អ។ ប៉ុន្តែ ដោយ​សារ​ខ្ញុំ​មិន​អាច​រត់​គេច​ពី​ការ​ឈឺ​ចាប់​របស់​ខ្ញុំ ឬ​ផ្លាស់​ប្តូរ​កាលៈ​ទេសៈ​របស់​ខ្ញុំ ឬ​មួយ​មិន​អើពើរ​ចំពោះ​អារម្មណ៍​របស់​ខ្លួន​ឯង​បាន ខ្ញុំ​ក៏​បាន​រៀន​ពឹង​ផ្អែក​លើ​ព្រះ​បន្តិច​ម្តង​ៗ ដោយ​ជឿ​ថា ទ្រង់​នឹង​បី​ខ្ញុំ​ឆ្លង​កាត់​បញ្ហា​ទាំង​នោះ។ ពេល​ខ្ញុំ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត ការ​កម្សាន្ត​ចិត្ត និង​សេចក្តី​ក្លាហាន ខ្ញុំ​ក៏​បាន​មើល​បទ​ចម្រៀង របស់​អ្នក​និពន្ធ​ព្រះ​គម្ពីរ​ទំនុក​ដំកើង ដែល​បាន​នាំ​បញ្ហា​របស់​ខ្លួន ថ្វាយ​ដល់​ព្រះ។ ក្នុង​ចំណោម​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ មាន​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​និយាយ អំពី​ការ​ដែល​ស្តេច​ដាវីឌ​រត់​គេច​ពី​អាប់​សាឡំម ដែល​ជា​បុត្រា​ទ្រង់ ដែល​ចង់​ធ្វើគត់​ទ្រង់ ដើម្បី​ដណ្តើម​នគរ​ពី​ទ្រង់។ ទោះ​ស្តេច​ដាវីឌ​បាន​ពោល​ទំនួញ អំពី​ស្ថាន​ភាព​ដ៏​ឈឺ​ចាប់​នេះ​ក៏​ដោយ(ទំនុក​ដំកើង ៣:១-២) ក៏​ទ្រង់​នៅ​តែ​ទុក​ចិត្ត​ការ​ការ​ពារ​របស់​ព្រះ ហើយ​រំពឹង​ថា ទ្រង់​នឹង​ឆ្លើយ​តប​សេចក្តី​អធិ​ស្ឋាន​របស់​ទ្រង់(ខ.៣-៤)។ ស្តេច​អង្គ​នេះ​មិន​បាន​បាត់​ដំណេក ដោយ​សារ​ការ​ព្រួយ​បារម្ភ ​ឬ​ភ័យ​ខ្លាច​ការ​អ្វី​ដែល​អាច​កើត​ឡើង​នោះឡើយ ព្រោះ​ទ្រង់​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​ទ្រទ្រង់ ហើយ​ជួយ​សង្រ្គោះ​ទ្រង់(ខ.៥-៨)។ ជា​ញឹក​ញាប់ ការ​ឈឺ​ចាប់​ផ្លូវ​កាយ…

Read article
នៅក្នុងការហ្វឹកហាត់ការងារ

មាន​ពេល​មួយ​គ្រូ​របស់​កូន​ប្រុស​ខ្ញុំ បាន​សុំ​ឲ្យ​ខ្ញុំ ទៅ​បម្រើ​ការ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​សិស្ស ​នៅ​ក្នុង​ការ​បោះ​ជំរុំ​សម្រាប់​មុខ​វិជ្ជា​វិទ្យា​សាស្រ្ត។ ពេល​នោះ ខ្ញុំ​ក៏​មាន​ការ​ស្ទាក់​ស្ទើរ។ តើ​ខ្ញុំ​អាច​ធ្វើ​ជា​គំរូ​សម្រាប់​ពួក​គេ​យ៉ាង​ដូច​ម្តេច បើ​ខ្ញុំ​ធ្លាប់​មានកំហុស​ជា​ច្រើន​កាល​ពី​អតីត​កាល ហើយ​ខ្ញុំ​នៅ​មាន​ការ​តយុទ្ធ​យ៉ាង​ពិបាក ព្រម​ទាំង​ជំពប់​ដួល និង​រអិល​ដួល​ចូល​ទៅក្នុង​ទម្លាប់​ចាស់​ទៀត​នោះ? ព្រះ​ទ្រង់​បាន​ជួយ​ឲ្យ​ខ្ញុំ​ស្រឡាញ់ និង​ចិញ្ចឹម​កូន​ប្រុស​ខ្ញុំ ប៉ុន្តែ ខ្ញុំ​ច្រើន​តែ​មាន​ការ​សង្ស័យ ​ថា​តើ​ទ្រង់​អាច​ប្រើ​ខ្ញុំ នៅ​ក្នុង​ការ​បម្រើ​អ្នក​ដទៃ​ឬ​អត់។ មាន​តែ​ព្រះ​ទេ ជា​អង្គ​ដែល​ល្អ​ឥត​ខ្ចោះ ដែល​អាច​កែ​ប្រែ​ចិត្ត និង​ជីវិត​របស់​មនុស្ស។ ប៉ុន្តែ ជួន​កាល ខ្ញុំ​នៅ​តែ​មិន​អាចទទួល​ស្គាល់​ថា ព្រះ​ទ្រង់​អាច​ធ្វើ​ឲ្យ​ជីវិត​យើង​ផ្លាស់​ប្រែ។ ក្រោយមក ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​រំឭក​ខ្ញុំ​ អំពី​ការ​ដែល​សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ ឲ្យ​ឱប​ក្រសោប​យក​ការ​ហ្វឹក​ហាត់​ក្នុង​ការងារ​បម្រើ​ព្រះ និង​អត់​ទ្រាំ ក្នុង​ជំនឿ ហើយ​ប្រើ​អំណោយ​ទាន ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​គាត់(២ធីម៉ូថេ ១:៦)។ លោក​ធីម៉ូថេ អាច​មាន​ចិត្ត​ក្លា​ហាន ដោយ​សារ​ព្រះ​ទ្រង់​ជា​ប្រភព​នៃ​កម្លាំង​គាត់ ទ្រង់​ជួយ​គាត់ ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​មាន​ការ​លុត​ដំ នៅ​ពេល​ដែល​គាត់បន្ត​លូត​លាស់ និង​បម្រើ​អ្នក​ដែល​គាត់​អាច​ទៅ​ដល់(ខ.៧)។ ព្រះ​គ្រីស្ទ​បាន​សង្រ្គោះ និង​ប្រទាន​កម្លាំង​យើង ឲ្យ​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ទ្រង់ ដោយ​ប្រើ​ជីវិត​យើង​ មិន​មែន​ដោយ​សារ យើង​មាន​សមត្ថ​ភាព​ពិសេស​នោះ​ទេ តែ​ដោយ​សារ​យើង​ម្នាក់​ៗ ជា​សមាជិក​ដ៏​មាន​តម្លៃ​ក្នុង​មហា​គ្រួសារ​ទ្រង់(ខ.៩)។ យើង​អាច​អត់​ទ្រាំ ដោយ​ទំនុក​ចិត្ត ពេល​ដែល​យើង​ដឹង​ថា តួនាទី​របស់​យើង គឺ​ត្រូវ​ស្រឡាញ់​ព្រះ…

Read article
មានតែការអធិស្ឋានប៉ុណ្ណោះ

មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​បាន​ទូរស័ព្ទ​មក​ខ្ញុំ នៅ​ពេល​យប់​ជ្រៅ ក្នុង​អំឡុង​ពេល​ដែល​នាង​ទទួល​ការ​ព្យា​បាល​ជម្ងឺ​មហារីក។ នាង​បាន​និយាយ​ទាំង​ខ្សឹប​ខ្សួល ដោយ​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​សង្រេង ហើយ​មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​ស្រក់​ទឹក​ភ្នែក ដោយ​ការ​អធិ​ស្ឋាន  យ៉ាង​ស្ងៀម​ស្ងាត់។ ឱ​ព្រះ​អម្ចាស់ តើ​ទូល​បង្គំ​គួរ​តែ​ធ្វើ​ដូចម្តេច? ការ​ទួញ​យំ​របស់​នាង បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត​ណាស់។ ខ្ញុំ​មិន​អាច​បញ្ឈប់​ការ​ឈឺ​ចាប់​របស់​នាង ឬ​ដោះ​ស្រាយ​បញ្ហា​របស់​នាង ឬ​ក៏​រក​ឃើញ​ពាក្យ​ដ៏​ឆ្លាត​វ័យ ដើម្បី​លើក​ទឹក​ចិត្ត​នាង​ទេ។ ប៉ុន្តែ ខ្ញុំ​ដឹង​ថា នរណា​អាច​ជួយ​នាង​បាន។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​យំ​ជា​មួយ​មិត្ត​សំឡាញ់​ម្នាក់​នេះ ខ្ញុំ​ក៏​បាន​ឈ្លៀត​អធិស្ឋាន ខ្សិប​ៗ​ថា “ព្រះ​យេស៊ូវ ព្រះ​យេស៊ូវ ព្រះយេស៊ូវ”។ សម្លេង​យំ​របស់​នាង​ក៏​បាន​អន់​ថយ ទៅ​ជា​សម្លេង​ខ្សឹប​ខ្សួល ទាល់​តែ​ដង្ហើម​របស់​នាង​បាន​ប្រែ​ជា​យឺត។ ខ្ញុំ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​សម្លេង​ស្វាមី​របស់​នាង​ក៏​បាន​បន្លឺ​ឡើង​ថា “គាត់​គេង​លក់​ហើយ។ ចាំ​ថ្ងៃ​ស្អែក ពួក​ខ្ញុំ​នឹង​ទូរស័ព្ទ​ទៀត”។ ខ្ញុំ​ក៏​បាន​ដាក់​ទូរស័ព្ទ​ចុះ ហើយ​ក្រាប​ពី​លើ​ខ្នើយ​កើយ ដោយ​ការ​អធិ​ស្ឋាន​ទាំង​ខ្សឹប​ខ្សួល។ កណ្ឌ​គម្ពីរ​ម៉ាកុស​បាន​និយាយ​អំពី​រឿង​របស់​មនុស្ស​ម្នាក់ ដែល​ចង់​ជួយ​មនុស្ស​ជា​ទីស្រឡាញ់​របស់​ខ្លួន។ បុរស​ជា​ឪពុក​ដែល​កំពុង​មាន​ទុក្ខ​ធំ បាន​នាំ​កូន​ប្រុស​ដែល​កំពុង​ឈឺ​ចាប់ មក​រក​ព្រះ​យេស៊ូវ(ម៉ាកុស ៩:១៧)។ ការ​ទូល​អង្វរ​របស់​គាត់ ដិត​ដាម​ទៅ​ដោយ​ការ​សង្ស័យ ខណៈ​ពេល​ដែល​គាត់​រៀប​រាប់​អំពី​ស្ថាន​ភាព​ដ៏​អស់​សង្ឃឹម​របស់​ខ្លួន(ខ.២០-២២) ហើយ​គាត់​ក៏​បាន​ទទួល​ស្គាល់​ថា ខ្លួន​ត្រូវ​ការ​ព្រះ​យេស៊ូវ ដើម្បី​ជួយ​ពង្រឹង​ជំនឿ​របស់​គាត់(ខ.២៤)។ ឪពុក​និង​កូន​ទាំង​ពីរ​នាក់ ក៏​បាន​ពិសោធន៍​នឹង​សេរីភាព ក្តី​សង្ឃឹម និង​សន្តិ​ភាព ពេល​ដែល​ព្រះ​យេស៊ូវ​បោះ​ជំហាន​ចូល…

Read article
ថ្វាយសិរីល្អដល់ព្រះដែលប្រទានឲ្យមានការលូតលាស់

ថ្ងៃ​មួយ ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​មាន​វត្ថុ​ពណ៌​លឿង កំពុង​បង្ហាញ​ខ្លួន នៅ​លើ​ចិញ្ចើម​ផ្លូវ​សម្រាប់​បើក​ឡាន ដែល​នៅខាង​ស្តាំ​ដៃ។ វា​គឺ​ជា​សម្រស់​នៃ​ផ្កា​ដាហ្វូឌីលប្រាំ​មួយ​ដើម ដែល​បាន​ដុះ​នៅ​ចន្លោះ​ថ្ម​ធំ​ៗ​ពីរ​ផ្ទាំង បាន​រីក​ឡើង​ និង​ដុះ​ខ្ពស់​ពី​ដី។ ដោយ​សារ​ខ្ញុំ​មិន​បាន​ដាំ ឬ​ដាក់​ជី និង​ស្រោច​ទឹក​ឲ្យ​ពួក​វា នោះ​ខ្ញុំ​ក៏​មិន​ដឹង​ថា ផ្កា​ទាំង​នោះ​បាន​ដុះ​ នៅក្នុង​ទីធ្លា​ផ្ទះ​របស់​ខ្ញុំ ដោយ​របៀប​ណា​ឡើយ។ ព្រះ​យេស៊ូវ​បាន​បក​ស្រាយ អំពី​អាថ៌​កំបាំង​នៃ​ការ​លូត​លាស់​ខាង​វិញ្ញាណ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច អំពី​គ្រាប់​ពូជ​ដែលគេ​បាន​សាប​ព្រោះ។ ទ្រង់​បាន​ប្រៀប​ធៀប​នគរ​ព្រះ ទៅ​នឹង​កសិករ​ម្នាក់ ដែល​កំពុង​ព្រោះ​គ្រាប់​ពូជ នៅ​លើ​ដី(ម៉ាកុស ៤:២៦)។ គាត់​ប្រហែល​ជា​បាន​ថែរ​ទាំ​ដី​សម្រាប់​ដាំ​គ្រាប់​ពូជ​នោះ។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា អ្នក​នោះ​ក៏​ដេក​រាល់​យប់​ក្រោក​ឡើង​រាល់​ថ្ងៃ តែ​មិន​ដឹង​ហេតុ​ដែល​ពូជ​ពន្លក​ដុះ​ឡើង​ជា​យ៉ាង​ណា​ទេ ដ្បិត​ដី​បង្កើត​ផល​ដោយ​ខ្លួន​ឯង មុន​ដំបូង​ចេញ​ជា​ពន្លក រួច​បែក​ជា​គួរ ក្រោយ​ទៀត​ចេញ​ជា​គ្រាប់ (ខ.២៧-២៨)។ លុះ​ដល់​កាល​ណា​ផ្លែ​ទុំ​ហើយ ក៏​ស្រាប់​តែ​គេ​យក​កណ្តៀវ​ទៅ​ច្រូត​តែ​ម្តង ព្រោះ​ដល់​រដូវ​ច្រូត​ហើយ(ខ.២៩)។ ភាព​ពេញ​វ័យ​នៃ​គ្រាប់​ពូជ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូវ គឺ​មិន​ខុស​ពី​ដើម​ផ្កា​ដាហ្វូឌីល ដែល​ចេញ​ផ្កា​នោះ​ឡើយ។ វា​កើត​មាន​ភាព​ពេញ​វ័យ​ តាម​ពេល​ដែល​ព្រះ​កំណត់ និង​ដោយ​សារ​អំណាច​របស់​ព្រះ ដែល​ធ្វើ​ឲ្យ​វា​លូត​លាស់​។ យ៉ាង​ណា​មិញ ​យើង​គិត​អំពី​ការ​លូត​លាស់​ខាង​វិញ្ញាណ​របស់​យើង ឬ​អំពី​ផែន​ការ​របស់​ព្រះ សម្រាប់​ការ​រីក​លូត​លាស់​នៃ​ពូក​ជំនុំ រហូត​ដល់​គ្រា​ដែល​ព្រះ​យេស៊ូវ​យាង​មក​វិញ ប៉ុន្តែ ព្រះ​ទ្រង់​អាច​ធ្វើ​ការ​តាមរ​បៀប​អាថ៌​កំបាំង ដែល​មិន​ពឹង​ផ្អែក​ទៅ​លើ​សមត្ថ​ភាព ឬ​ការ​យល់​ដឹង…

Read article
មិនអាចបំបាក់យើងបានឡើយ

ដោយ​សារ​ខ្ញុំ​មាន​ដើម​កំណើត​នៅ​រដ្ឋ​កាលី​ហ្វូ​ញ៉ា ហើយ​ជា​អ្នក​ស្រឡាញ់​ពន្លឺ​ថ្ងៃ ខ្ញុំ​ច្រើន​តែ​ជៀស​វាង​ភាព​រងា។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ចូល​ចិត្ត​មើល​រូប​ថត​ព្រឹល​ស្អាត​ៗ។ ដូច​នេះ ខ្ញុំ​មិន​អាច​ឃាត់​ខ្លួន​ឯង មិន​ឲ្យ​ញញឹម ពេល​ដែលមិត្ត​ភក្តិ​ខ្ញុំម្នា​ក់មក​រដ្ឋ​អី​លីណយ ឲ្យ​ខ្ញុំ​មើល​រូប​ថត​រដូវ​រងា ដែល​មាន​ដើម​ឈើ​តូច​មួយ នៅ​ក្រៅ​បង្អួច​ផ្ទះ​របស់​នាង។   ការ​កោត​សរសើរ​ក៏​បាន​ប្រែ​ក្លាយ​ជា​រឿង​មិន​សប្បាយ​ចិត្ត ពេល​ដែល​ខ្ញុំ​កត់​សំគាល់​ឃើញ មែក​របស់​វា​ដែល​រុះ​ស្លឹក​អស់ បាន​កោង​ចុះ​ក្រោម ដោយ​សារ​ទម្ងន់​នៃ​គំនរ​ព្រឹល​ទឹក​កក ដែល​មាន​ពន្លឺ​ភ្លឺ​ផ្លេក។ តើ​មែក​ដែល​កោង​ចុះ​ក្រោម​ទាំង​នោះ អាច​ទ្រំា​ទ្រ​យូរ​ប៉ុណ្ណា ទំរាំ​តែ​វា​បាក់ ដោយ​សារ​ទម្ងន់​នៃ​ព្រឹល​ទឹក​កក​នោះ? ពេល​ដែល​ខ្ញុំ​គិត​អំពី​ទម្ងន់​នៃ​ព្រឹល​ទឹក​កក ដែល​ស្ទើរ​តែ​ធ្វើ​ឲ្យ​មែក​ឈើបា​ក់ ​ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ទម្ង​ន់​នៃ​ការ​ព្រួយ​បារម្ភ ដែល​បាន​សង្កត់ ធ្វើ​ឲ្យ​ស្មា​របស់​ខ្ញុំ​ធ្លាក់​ចុះ។ ព្រះ​យេស៊ូវ​បាន​បញ្ជាក់​ច្បាស់​ថា ទ្រព្យ​សម្បត្តិ​ដែល​ប្រសើរ​បំផុត មិន​មាន​នៅ​ផែន​ដី ហើយ​ក៏​មិន​មែន​មាន​តែ​មួយ​រយៈ​ពេល​នោះ​ដែរ បន្ទាប់​មក ទ្រង់​ក៏​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ឈប់​ព្រួយ​បារម្ភ​ទៀត។ ព្រះ​ដែល​បាន​បង្កើត និង​ទ្រទ្រង់​ចក្រ​វាល ទ្រង់​ស្រឡាញ់ និង​ផ្គត់​ផ្គង់​កូន​របស់​ទ្រង់ ដូច​នេះ យើង​មិន​ចាំ​បាច់​ត្រូវ​បង់​ខាត​ពេល​វេលា ដោយ​សារ​ការព្រួយ​បារម្ភ​ឡើយ។ ព្រះ​ទ្រ​ង់ជ្រាប​អំពី​តម្រូវ​ការ​របស់​យើង ហើយ​ទ្រង់​នឹង​មើល​ថែរ​យើង(ម៉ាថាយ ៦:១៩-៣២)។ ទ្រង់​ក៏​ជ្រាប​ផង​ដែរ​ថា យើង​នឹង​ជួប​ការ​ល្បួង ដែល​នាំ​ឲ្យ​យើង​ព្រួយ​បារម្ភ។ ទ្រង់​បាន​ប្រាប់​យើង ឲ្យ​មក​រក​ទ្រង់ ​ទុក​ចិត្ត​ព្រះ​វត្ត​មាន និង​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់ ក្នុង​ពេល​បច្ចុប្បន្ន ហើយ​រស់​នៅ ដោយ​ជំនឿ​ជា​រៀង​រាល់​ថ្ងៃ​(ខ.៣៣-៣៤)។…

Read article
ការថ្វាយ ដោយគ្មានការភ័យខ្លាច

ពេល​ដែល​ហ្សាវៀរ(Xavier) កូន​ប្រុស​រប​ស់ខ្ញុំ មាន​អាយុ៦​ឆ្នាំ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ បាន​នាំ​កូន​តូច​របស់​នាង ដែ​លនៅ​ដើរ​តេស​តាស់ មក​លេង​ផ្ទះ​ខ្ញុំ ហើយ​ហ្សាវៀរ​ច​ង់ឲ្យ​របស់​លេង​ខ្លះ ដ​ល់កូ​ន​តូច​នោះ។ ពេលនោះ ខ្ញុំមា​នការ​សប្បាយចិត្ត ពេល​ឃើញ​កូន​រប​ស់​ខ្ញុំ​មាន​ចិត្ត​សប្បុរស ប៉ុន្តែ ខ្ញុំ​មាន​ការ​ទើស​ទាល់​បន្តិច ពេល​ដែល​វា​ឲ្យតុក្កតា​សត្វ​ដ៏​កម្រ ដែលគេញាត់​គរ ដែល​ស្វាមី​ខ្ញុំ​បាន​ស្វែង​រក នៅ​តាម​ហាង​ទំនិញ​ជា​ច្រើន តាម​​ទីក្រុង​​មួយចំនួន។ ពេល​ដែល​មិត្ត​ភក្តិ​ខ្ញុំ​ដឹង​ថា វា​ជាតុក្កតា ដែល​ពិបាក​រក​ទិញ គាត់​ក៏​បាន​បដិសេធ​មិន​ព្រម​ទទួល​យក ដោយ​សុភាព។ ប៉ុន្តែ ហ្សាវៀរ​នៅ​តែដា​ក់អំណោយ​មួយ​នោះ នៅក្នុ​ងដៃ​រ​បស់​កូន​ប្រុស​គាត់ ហើយ​និយាយ​ថា “ប៉ា​របស់​ខ្ញុំ បាន​ឲ្យ​ខ្ញុំ​មាន​តុក្កតា​ជា​ច្រើន សម្រាប់​ចែក​រំលែ​ក​ដល់​អ្នក​ដទៃ”។ ខ្ញុំ​យល់​ថា ហ្សាវៀរ​បាន​រៀន​ចែក​រំលែក​តាម​ខ្ញុំ ប៉ុន្តែ ​ជា​ញឹក​ញាប់ ខ្ញុំ​បាន​​ខ​កខានមិ​នបា​ន​ចែក​រំលែក​ធន​ធាន​ខ្ញុំ ថ្វាយ​ដល់​ព្រះ និង​អ្នក​ដទៃ។ ប៉ុន្តែ ខ្ញុំ​មាន​ភាព​ងាយ​ស្រួលជាង នៅ​ក្នុង​ការ​ចែក​រំលែក ពេល​ដែល​ខ្ញុំនឹ​ក​ចាំថា​ អ្វី​ៗ​ទាំង​អស់ ដែល​ខ្ញុំ​មាន និង​ត្រូវ​ការ គឺ​ជា​ការប្រ​ទាន​រប​ស់ព្រះ​វរ​បិតា  ដែល​គង់​នៅ​ស្ថាន​សួគ៌។ នៅ​គ្រាស​ញ្ញាចា​ស់ ព្រះ​ទ្រង់​បានបង្គាប់ពួកអ៊ីស្រាអែល ឲ្យ​ទុក​ចិត្ត​ទ្រង់ ដោយ​ថ្វាយ​ទ្រព្យ​សម្បត្តិ​មួយ​ផ្នែក ពី​ចំណោមធន​ធាន​ទាំង​អ​ស់​ដែល​ព្រះ​ទ្រង់​ប្រទាន គឺ​ចែក​រំលែក​ដល់​ពួក​លេវី ដែល​ជា​សង្ឃ​របស់​ព្រះ ធ្វើឲ្យ​ពួក​គេមា​ន​លទ្ធ​ភាពជួយ​អ្នក​ដែល​មាន​ការ​ខ្វះ​ខាត​ផង​ដែរ។…

Read article
មានសមត្ថភាព និងនៅទំនេរ

ពេល​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា ម្តាយ​ខ្ញុំ​មាន​ជម្ងឺ​មហារីក ស្វាមី​របស់​ខ្ញុំ​កំពុង​នៅ​កន្លែង​ធ្វើ​ការ។ ខ្ញុំ​ក៏​បាន​ផ្ញើសារ​ឲ្យ​គាត់ ហើយ​ក៏​បាន​ទាក់​ទង​មិត្ត​ភក្តិ និង​សាច់​ញាតិ។ ប៉ុន្តែ គ្មាន​នរណា​ទំនេរ​សោះ។ ខ្ញុំ​ក៏​បាន​គ្រប​មុខ ដោយ​ដៃ​ទាំង​ពីរ​កំពុងតែ​ញ័រ ហើយ​ក៏​បាន​អធិស្ឋាន​ទាំង​ខ្សិប​ខ្សួល​ថា “ព្រះ​អម្ចាស់​ សូម​ជួយ​ទូល​បង្គំ​ផង”។ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ព្រះ​បន្ទូល ដែល​បាន​ធានា​ដល់​ខ្ញុំ​ថា ទ្រង់​គង់​នៅ​ជា​មួយ​ខ្ញុំ​ជា​និច្ច។ ការ​នេះ​ក៏​បាន​កម្សាន្ត​ចិត្ត​ខ្ញុំ ក្នុង​ពេល​ដែ​លខ្ញុំ​មាន​អារម្មណ៍​ឯកោយ៉ាង​ខ្លាំង។ ក្រោយ​មក ខ្ញុំ​ក៏​បាន​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់ ពេល​ដែល​ស្វាមី​ខ្ញុំ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក៏​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​មិត្ត​ភក្តិ និង​សាច់​ញាតិ​ជា​បន្ត​បន្ទាប់។ ប៉ុន្តែ អារម្មណ៍​កក់​ក្តៅ ដែល​បាន​ពី​ការ​ដឹង​ថា ព្រះ​ទ្រង់​គង់​នៅ​ជា​មួយ ក្នុង​ពេល​ដ៏​ឯកោ​ពីរបី​ម៉ោង​នោះ បាន​ផ្តល់​ការ​បញ្ជាក់​ដល់​ខ្ញុំ​ថា ព្រះ​ទ្រង់​បាន​ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​នឹង​ជួយ​ខ្ញុំ ដោយព្រះ​ទ័យ​ស្មោះ​ត្រង់ ទោះ​ជា​នៅ​ទីណា ឬ​នៅ​ពេល​ណា​ក៏​ដោយ។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៤៦ អ្នក​និពន្ធ​ទំនុក​ដំកើង  បាន​ប្រកាស​ថា ព្រះ​ទ្រង់​ជា​ទីជ្រក​កោន ជា​កម្លាំង និង​ជាជំនួយ(ខ.១)។ ពេល​យើង​មាន​អារម្មណ៍​ថា​ ភាព​វឹកវរ​កំពុង​ហ៊ុម​ព័ទ្ធ​ជុំវិញ​យើង ឬ​អ្វី​ៗ​ដែល​យើង​បាន​គិត បាន​រំលំរលាយ​អស់ នោះ​ចូរ​កុំ​ខ្លាច​ឡើយ(ខ.២-៣)។ ព្រះ​ទ្រង់​មិន​ចេះ​ទ្រេត​ទ្រោត(ខ.៤-៧)។ អំណាច​ទ្រង់​ជា​ភស្តុ​តាង និងមាន​ប្រសិទ្ធិ​ភាព​ជា​និច្ច(ខ.៨-៩)។ ព្រះ​ដ៏​អស់​កល្ប​ដែល​ជួយ​យើង ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ទំនុក​ចិត្ត ចំពោះ​លក្ខណៈ​សម្បត្តិ​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ទ្រង់(ខ.១០)។ ព្រះ​អម្ចាស់​ដែល​ជា​ទីមាំ​មួន​នៃ​យើង គង់​នៅ​ជា​មួយ​យើង​ជា​រៀង​រហូត(ខ.១១)។ ព្រះ​ទ្រង់​បង្កើត​សិស្ស​ទ្រង់​មក…

Read article