Xochitl Dixon

You are here:
ពង្រឹងសាច់ដុំនៃសេចក្តីជំនឿ

  ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា អញ​ជា​ព្រះ។ ទំនុកដំកើង ៤៦:១០ ក្នុង​អំឡុង​ពេល​ដំណើរ​កម្សាន្ត​នៅ​សួន​សត្វ ខ្ញុំ​ក៏​បាន​ឈប់ ដើម្បី​សម្រាក​នៅ​ក្បែរ​កន្លែង​ដែល​គេ​ដាក់​តាំង​សត្វ​អាញី។ ខ្ញុំ​ឃើញ​សត្វ​អាញី​បាន​សំយុង​ក្បាល​ចុះ​មក​ក្រោម។ វា​ហាក់​ដូច​កំពុង​មាន​ការ​ស្កប់​ចិត្ត នឹង​ការ​នៅ​ស្ងៀម​មួយ​កន្លែង ដោយ​មិន​កម្រើក​អ្វី​សោះ។ ខ្ញុំ​ក៏​បាន​ដក​ដង្ហើម​ធំ។ ដោយសារ​បញ្ហា​សុខភាព ខ្ញុំ​ពិបាក​នៅ​ស្ងៀម​មួយ​កន្លែង ហើយ​តែង​តែ​ចង់​ផ្លាស់​ទី​ទៅ​មុខ​ជា​និច្ច ដើម្បី​ធ្វើ​អ្វី​មួយ។ ខ្ញុំ​ស្រេក​ឃ្លាន​ចង់​ឈប់​មាន​អារម្មណ៍​ទន់​ខ្សោយ​ទៀត ពោល​គឺ​មិន​សប្បាយ​ចិត្ត​នឹង​បញ្ហា​សុខភាព​របស់​ខ្ញុំ​សោះ។ ប៉ុន្តែ ពេល​ខ្ញុំ​កំពុង​មើល​ទៅ​សត្វ​អាញី ខ្ញុំ​សង្កេត​ឃើញ​វា​លាត​សន្ធឹង​ដៃ​ម្ខាង តោង​មែក​ឈើ​នៅ​ក្បែរ​នោះ រួច​នៅ​ស្ងៀម​ដូច​មុន​ទៀត។ ការ​នៅ​មួយ​កន្លែង​ត្រូវ​ការ​ឲ្យ​យើង​ប្រើ​កម្លាំង​ផង​ដែរ។ បើ​ខ្ញុំ​ចង់​មាន​ចិត្ត​ស្កប់​ស្កល់ នឹង​ការ​ផ្លាស់​ទី​យឺតៗ ឬ​នៅ​ស្ងៀម​ដូច​សត្វ​អាញី នោះ​ខ្ញុំ​ត្រូវ​ការ​កម្លាំង​សាច់ដុំ​ដែល​ខ្លាំង​អស្ចារ្យ។ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ទុក​ចិត្ត​ព្រះ នៅ​គ្រប់​ពេល​វេលា​ទាំង​អស់ នៃ​ជីវិត​ខ្ញុំ ខ្ញុំ​ត្រូវ​ការ​កម្លាំងខាង​វិញ្ញាណ ។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៤៦ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​ប្រកាស​ថា ព្រះ​ទ្រង់​មិន​គ្រាន់​តែប្រទាន កម្លាំង​ដល់​យើង​ប៉ុណ្ណោះ​ទេ តែ​ព្រះ​អង្គ ជា កម្លាំង​របស់​យើង(ខ.១)។ ទោះ​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ជុំវិញ​យើង​ក៏​ដោយ “ព្រះ​អម្ចាស់​ដ៏​មាន​គ្រប់​ចេស្ដា តែង​តែ​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច”(ខ.៧)។ ព្រះអង្គ​ក៏​បាន​បង្គាប់​យើង ឲ្យ​ឈប់​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា ព្រះ​អង្គ​ជា​ព្រះ(ខ.១១)។ ការ​ធ្វើ​ដំណើរ​របស់​យើង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ច្រើន​តែ​តម្រូវ​ឲ្យ​យើង​បោះ​ជំហាន​យឺត​ៗ ហើយ​ចំណាយ​ពេល​នៅ​ស្ងៀម…

Read article
ពិធីលៀងព្រះអម្ចាស់ នៅស្ថានព្រះច័ន្ទ

  ដ្បិត​រាល់​វេលា​ណា ដែល​អ្នក​រាល់​គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះ​ថា​សំដែង​ពី​សេចក្តី​សុគត​របស់​ផង​ព្រះអម្ចាស់ ដរាប​ដល់​ទ្រង់​យាង​មក។ ១កូរិនថូស ១១:២៦ ពេល​ដែល​យាន​អវកាស​អាប៉ូឡូ​ទី​១១ បាន​ចុះ​ចត​នៅ​លើ​សមុទ្រ​នៃ​ភាព​ស្ងប់​ស្ងាត់ នៃ​ស្ថាន​ព្រះ​ច័ន្ទ នៅ​ថ្ងៃ​ទី​២០ កក្កដា ឆ្នាំ​១៩៦៩ អវកាស​យានិក ដែល​ជា​អ្នក​ដំណើរ​អវកាស បាន​ចំណាយ​ពេល​សម្រាក​មួយ​ភ្លែត ដើម្បី​ឲ្យ​មាន​ភាព​ធូរ​ស្បើយ ពី​ការ​ធ្វើ​ដំណើរ មុន​នឹង​បោះ​ជំហាន ចូល​ទៅ​ក្នុង​ផ្ទៃ​ខាង​លើ​នៃ​ស្ថាន​ព្រះ​ច័ន្ទ​ជា​លើក​ទី១។ លោក ប៊ូហ្ស អាល់ឌីន(Buzz Aldrin) ដែល​ជា​អវកាស​យានិក បាន​ទទួល​ការអនុញ្ញាត ឲ្យ​យក​នំប៉័ង និង​ស្រា​ទំពាំង​បាយ​ជូរ មក​ជា​មួយ ដើម្បី​ឲ្យ​គាត់​អាច​ធ្វើ​ពិធី​លៀង​ព្រះ​អម្ចាស់។ បន្ទាប់​ពី​គាត់​បាន​អាន​ព្រះ​គម្ពីរ​ហើយ គាត់​ក៏​បាន​បរិភោគ​នំប៉័ង និង​ស្រា​ទំពាំង​បាយ​ជូរ ជា​ហារ​ដំបូង​បំផុត ដែល​មនុស្ស​ជាតិ​បរិភោគ នៅ​លើ​ស្ថាន​ព្រះ​ច័ន្ទ។ ក្រោយ​មក គាត់​ក៏​បាន​សរសេរ​ថា “ខ្ញុំ​បាន​ចាក់​ស្រា​ទំពាំង​បាយ​ជូរ ចូល​ទៅ​ក្នុង​ពែង ដែល​ពួក​ជំនុំ​ខ្ញុំ​បាន​ឲ្យ​មក​ខ្ញុំ។ ដោយសារ​ស្ថាន​ព្រះ​ច័ន្ទ​មាន​ទំនាញ​តិច​ជាង​ផែន​ដី​៦​ដង នោះ​ស្រា​ទំពាំង​បាយ​ជូរ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ពែង​គាត់ ដោយ​ចំកោង​ខ្លួន​យឺត​ៗ ឡើង​ទៅ​លើ​យ៉ាង​ស្រស់​ស្អាត នៅ​ចំហៀង​ពែង”។ លោក​អាល់ឌីន​បាន​ធ្វើ​ពិធី​លៀង​ព្រះ​អម្ចាស់ នៅ​លើ​ស្ថាន​ព្រះច័ន្ទ ដោយ​អំណរ ដែល​ជា​ការ​ប្រកាស​ថា គាត់​បាន​ជឿ​លើ​ការ​លះ​បង់​របស់​ព្រះគ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង និង​ការ​ធានា​អំពី​ការ​យាង​មក​របស់​ព្រះ​អង្គ ជា​លើក​ទី២។​ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​នឹក​ចាំ…

Read article
ព្រះអង្គផ្គត់ផ្គង់ដោយប្រើដង្វាយដ៏តិចតួច

អេលីសេ​សួរ​នាង​ថា “តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក សូម​ប្រាប់​ខ្ញុំ​ចុះ តើ​អ្នក​មាន​អ្វី​នៅ​ផ្ទះ?” ២ពង្សាវតាក្សត្រ ៤:២ បាត់ឌី​(Buddy) ជា​ក្មេង​អាយុ​៣ឆ្នាំ បាន​ទៅ​ព្រះវិហារ​ជា​មួយ​ម្តាយ​គាត់​រៀង​រាល់​សប្តាហ៍ ដើម្បី​ជួយ​ជញ្ជូន​គ្រឿងទេស ពី​ឡាន​ចែក​អាហារ។ ពេល​ដែល​បាត់ឌី​បាន​ឮ​ម្តាយ​គាត់​និយាយ​ជា​មួយ​ជី​ដូន​គាត់​ថា ឡាន​ដឹក​អាហារ​នោះ​បាន​ខូច​ហើយ គាត់​ក៏​បាន​សួរ​ថា “អូហ៍ ទេ។ តើ​គេ​បាន​អី​ដឹក​អាហារ យក​ទៅ​ចែក​អ្នក​ក្រ?” ម្តាយ​របស់​គាត់​ក៏​បាន​ពន្យល់​គាត់​ថា ពួក​ជំនុំ​នឹង​រ៉ៃ​អង្គាស​ប្រាក់ ទិញ​ឡាន​ថ្មី​មួយ​គ្រឿង។ បាត់ឌី​ក៏​បាន​ញញឹម។ គាត់​ថា “ខ្ញុំ​មាន​លុយ” រួច​គាត់​ក៏​បាន​ចេញ​ពី​បន្ទាប់។ គាត់​ត្រឡប់​មក​វិញ ដោយ​មាន​កាន់​ផើង​ជ័រ​មួយ ដែល​មាន​បិទ​ស្ទីគ័រ​ពណ៌​ចម្រុះ មាន​ពេញ​ដោយ​កាក់ ដែល​មាន​តម្លៃ​ជា​សរុប​ជាង​៣៨​ដុល្លា។ បាត់ឌី​មិន​មាន​លុយ​ច្រើន​ទេ តែ​ព្រះ​ទ្រង់​បាន​យក​ដង្វាយ​គាត់ ទៅ​បូក​រួម​ជា​មួយ​អំណោយ​អ្នក​ដទៃ​ទៀត ដើម្បី​ប្រទាន​ឡាន​ដឹក​អាហារ​ថ្មី​មួយ ដើម្បី​ឲ្យ​ពួកជំនុំ​គាត់​នៅ​តែ​អាច​បន្ត​បម្រើ​សហគមន៍​របស់​ពួក​គេ។ ដង្វាយ​តិច​តួច ដែល​ថ្វាយ​ដោយ​ចិត្ត​សប្បុរស តែង​តែ​លើស​ពី​គ្រប់​គ្រាន់ ពេល​ដែល​យើង​ថ្វាយ​ក្នុង​ព្រះ​ហស្ត​ព្រះ។ ក្នុង​បទ​គម្ពីរ ២ពង្សាវតាក្សត្រ ជំពូក៤ ស្រ្តី​មេម៉ាយ​ក្រីក្រ​ម្នាក់ បាន​សុំ​លោក​អេលីសេ ឲ្យ​ជួយ​ផ្គត់ផ្គង់​គាត់។ គាត់​ក៏​បាន​ប្រាប់​នាង​ឲ្យ​យក​អ្វី​ដែល​នាង​មាន​មក​បង្ហាញ​គាត់ ហើយ​ឲ្យ​ទៅ​​ខ្ចី​ភាជនៈ​ពី​អ្នក​ជិត​ខាង ហើយ​ធ្វើ​តាម​ការ​ណែ​នាំ​របស់​គាត់(ខ.១-៤)។ ព្រះ​ទ្រង់​ក៏​បាន​ផ្គត់​ផ្គង់​គាត់ ដោយ​ការ​អស្ចារ្យ ដោយ​ប្រើ​ប្រេង​ដ៏​តិច​តួច​របស់​ស្រ្តី​មេម៉ាយ ដើម្បី​បំពេញ​ភាជនៈ​ទាំង​អស់ ដែល​គាត់​បាន​ខ្ចី​ពី​អ្នក​ជិត​ខាង​គាត់(ខ.៥-៦)។ លោក​អេលីសេ​ក៏​បាន​ប្រាប់​គាត់​ថា “ចូរ​យក​ប្រេង​នោះ​ទៅ​លក់…

Read article
មើលឃើញក្តីសង្ឃឹម

ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរដល់​ទ្រង់​ទៀត។ ទំនុកដំកើង ៤២:៥ ក្នុង​អំឡុង​ពេល​ដំណើរ​កម្សាន្ត នៅ​ខែ​តុលា ការ​ឈឺ​ចាប់​ដ៏​រ៉ាំរ៉ៃ​ក្នុង​រូប​កាយ​របស់​ខ្ញុំ​បាន​រើ​ឡើង​វិញ បាន​ជា​ខ្ញុំ​ត្រូវ​តយុទ្ធ​នឹង​វា ដោយ​បង្ខំ​ចិត្ត​ចំណាយ​ពេល​ពីរ​បី​ថ្ងៃ​ដំបូង សម្រាក​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ។ ខ្ញុំ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត ដូច​ជា​ផ្ទៃ​មេឃ​ដែល​កំពុង​មាន​ភាព​ងងឹត នៅ​ថ្ងៃ​នោះ។ ទី​បំផុត ពេល​ដែល​ខ្ញុំ​បាន​ចេញ​ទៅ​មើល​ទេសភាព នៅ​ក្បែរ​ប៉ម​បញ្ចាំង​ពន្លឺ ជា​មួយ​ស្វាមី​ខ្ញុំ នៅ​ក្បែរ​នោះ ពពក​ពណ៌​ខ្មៅ​បាន​បាំង​បាត់​ភាព​ស្រស់​ស្អាត​ជា​ច្រើន។ តែ​ខ្ញុំ​នៅ​តែ​អាច​ថត​រូប​ទេសភាព​ភ្នំ​ដែល​មាន​ពណ៌​ព្រាល​ៗ ជាប់​នឹង​ជើង​មេឃ បាន​ពីរបី​ប៉ុស្តិ៍។​ ក្រោយ​មក ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឲ្យ​យើង​មិន​អាច​ចេញ​ខាង​ក្រៅ​បាន នៅ​ពេល​យប់ ដូច​នេះ ខ្ញុំ​ក៏​បាន​បើក​មើល​រូប​ថត​ក្នុង​កាំមីរ៉ា​ឌីជីធល។  ខ្ញុំ​ក៏​បាន​ហុច​កាំមីរ៉ា​ឲ្យ​ទៅ​ស្វាមី​ខ្ញុំ​មើល ដោយ​ចិត្ត​រំភើប​យ៉ាង​ខ្លាំង ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ឥន្ទធនូ នៅ​ក្នុង​រូប​ដែល​ខ្ញុំ​ថត​បាន។ មុន​នោះ ខ្ញុំ​បាន​ផ្ដោត​ទៅ​លើ​ផ្ទៃ​មេឃ​ស្រទំ និង​ភាព​អាប់អួរ​ខ្លាំង​ពេក បាន​ជា​ខ្ញុំ​មិន​បាន​មើល​ឃើញ​ឥន្ទធនូ ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្រស់​ថ្លា ហើយ​អាច​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​និមិត្ត​រូប​នៃ​ក្តី​សង្ឃឹម​(លោកុប្បត្តិ ៩:១៣-១៦)។ ការ​ឈឺ​ចាប់​ខាង​រូប​កាយ ឬ​ផ្លូវ​អារម្មណ៍​ច្រើន​តែ​អាច​ទាញ​យើង​ទម្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ​នៃ​ភាព​អស់​សង្ឃឹម​ដ៏​សែន​ជ្រៅ។ យើង​ចង់​មាន​អារម្មណ៍​ស្រស់​ថ្លា​ឡើង​វិញ។ ហេតុ​នេះ​ហើយ យើង​ត្រូវ​នឹក​ចាំ អំពី​ព្រះ​វត្ត​មាន​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ និង​អំណាច​ចេស្តា​របស់​ព្រះ​អង្គ​ដែល​គ្មាន​ដែន​កំណត់(ទំនុកដំកើង ៤២:១-៣)។ ពេល​ណា​យើង​នឹក​ចាំ អំពី​ពេល​ដែល​ព្រះ​ទ្រង់​បាន​ជួយ​យើង និង​អ្នក​ដទៃ ម្តង​ហើយ​ម្តង​ទៀត កាល​ពី​មុន នោះ​យើង​អាច​ទុក​ចិត្ត​ថា ក្តី​សង្ឃឹម​របស់​យើង​នៅ​ជាប់​ក្នុង​ព្រះ​អង្គ ទោះ​មាន​អារម្មណ៍​ថា​ពិបាក​ចិត្ត​យ៉ាង​ណា​ក៏​ដោយ…

Read article
ក្តីសង្ឃឹមដែលនាំយើងឆ្លងកាត់ខ្យល់ព្យុះ

ទ្រង់​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​បាន​ស្ងាត់​ឈឹង​ទៅ​វិញ ហើយ​ឲ្យ​រលក​ស្ងប់ស្ងៀម​ដែរ។ ទំនុកដំកើង ១០៧:២៩ កាល​ពី​រដូវ​ផ្ការីក ឆ្នាំ២០២១ អ្នក​ដេញ​តាម​ខ្យល់​ព្យុះ​បួន​ប្រាំ​នាក់ បាន​ថត​វីដេអូ និង​ថត​បាន​រូប​ឥន្ទធនូ នៅ​ក្បែរ​ខ្យល់​កួច​យក្ស​ថូនេដូ នៅ​រដ្ឋ​តិចសាស់។ ក្នុង​វីដេអូ​មួយ​នោះ គេ​ឃើញ​មាន​ដើម​ស្រូវ​សាឡី​ជា​ច្រើន​គំនរ ត្រូវ​កម្លាំង​ខ្យល់​គួច​ឡើង​ទៅ​លើ បង្កើត​ជា​រូប​រាង​វែង​ៗ។ ឥន្ទធនូ​ក៏​បាន​បង្ហាញ​ខ្លួន​កាត់​តាម​ផ្ទៃ​មេឃ​ពណ៌​ខ្មៅ ហើយ​ចំកោង​ខ្លួន ទៅ​រក​ខ្យល់​កួច​យក្ស​នោះ។ ក្នុង​វីដេអូ​មួយ​ទៀត គេ​ឃើញ​មនុស្ស​ឈរ​មើល​ហេតុការណ៍​នេះ នៅ​តាម​ចិញ្ចើម​ផ្លូវ ហើយ​គយ​គន់​ឥន្ទធនូ​ជា​និមិត្ត​រូប​នៃ​សេចក្តី​សង្ឃឹម នៅ​ក្បែរ​ខ្យល់​កួច​ដ៏​កាច​សាហាវ។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១០៧ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​ក្តីសង្ឃឹម ដោយ​ងាក​ទៅ​រក​ព្រះ ក្នុង​ពេល​ដ៏​ពិបាក។ គាត់​បាន​ពិពណ៌នា អំពី​អ្នក​ខ្លះ ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ប្រៀប​ដូច​ជា​ខ្យល់​ព្យុះ  ដោយ​ឥត​មាន​យោបល់ (ខ.២៧)។ បន្ទាប់​មក “គេ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​គេ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្តី​លំបាក​នោះ”(ខ.២៨)។ ព្រះ​ទ្រង់​ជ្រាប​ថា ជួន​កាល កូន​ៗ​របស់​ព្រះ​អង្គ​ពិបាក​នឹង​រក​ឃើញ​ក្តី​សង្ឃឹម ពេល​ដែល​ជីវិត​របស់​ពួក​គេ​ហាក់​ដូចជា​កំពុង​ជួប​ខ្យល់​ព្យុះ។  ស្ថិត​ក្នុង​ពេល​បែប​នេះ យើង​ចាំ​បាច់​ត្រូវ​នឹក​ចាំ អំពី​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ ជា​ពិសេស នៅ​ពេល​ដែល​យើង​ឃើញ​ភាព​ងងឹត និង​ការ​ភ័ន្ត​ភាំង​។ ខ្យល់​ព្យុះ​បាន​មក​ដល់​ជីវិត​យើង ប្រៀប​ដូច​ជា​ឧបសគ្គ ក្នុង​លក្ខណៈ​ជា​ភាព​ជ្រួល​ច្របល់​ក្នុង​ផ្លូវ​អារម្មណ៍ ឬ​ក្នុង​លក្ខណៈ​ជា​ភាព​តាន​តឹង​ក្នុង​ផ្លូវ​ចិត្ត តែ​ព្រះ​ទ្រង់​អាច​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់ ដោយ​មាន​បន្ទូល​តែ​មួយ​ព្រះ​ឱស ហើយ​ដឹក​នាំ​យើង…

Read article
តែងតែសក្ដិសមនឹងឲ្យយើងផ្សាយ

តែ​អរ​ព្រះគុណ​ដល់​ព្រះអង្គ ដែល​ទ្រង់​ចេះ​តែ​នាំ​យើង​ខ្ញុំ ឲ្យ​មាន​ជ័យជំនះ​ក្នុង​ព្រះគ្រីស្ទ ហើយ​ក៏​ផ្សាយ​ក្លិន​ពី​ដំណើរ​ដែល​យើង​ខ្ញុំ​ស្គាល់​ព្រះ ឲ្យ​បាន​សុស​សាយ​ទួទៅ​គ្រប់​កន្លែង​ផង។ ២កូរិនថូស ២:១៤ បន្ទាប់​ពី​ខ្ញុំ​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ​ហើយ ខ្ញុំ​បាន​ផ្សាយ​ដំណឹងល្អ​ដល់​ម្តាយ​របស់​ខ្ញុំ។ ខ្ញុំ​បាន​រំពឹង​ថា គាត់​នឹង​សម្រេច​ចិត្ត​ទទួល​ជឿ​ព្រះ​យេស៊ូវ តែ​ផ្ទុយ​ទៅ​វិញ គាត់​បាន​ឈប់​និយាយ​រក​ខ្ញុំ អស់​១​ឆ្នាំ។ គាត់​ធ្លាប់​ឃើញ​ទីបន្ទាល់​អាក្រក់​របស់​អ្នក​ដែល​បាន​តាំង​ខ្លួន​ជា​អ្នក​ជឿ​ព្រះយេស៊ូវ ដូច​នេះ គាត់​មិន​ទុក​ចិត្ត​អ្នក​ជឿ​ព្រះ​យេស៊ូវ​ឡើយ។ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ឲ្យ​គាត់ ហើយ​ក៏​បាន​ព្យាយាម​ទាក់​ទង​ទៅ​គាត់​រៀង​រាល់​សប្តាហ៍។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​កម្សាន្ត​ចិត្ត​ខ្ញុំ ហើយ​បាន​បន្ត​ធ្វើការ​ក្នុង​ចិត្ត​ខ្ញុំ ខណៈ​ពេល​ដែល​ម្តាយ​របស់​ខ្ញុំ​នៅ​តែ​បន្ត​មាន​ភាព​ស្ងាត់​ស្ងៀម ចំពោះ​ខ្ញុំ។ ទី​បំផុត នៅ​ពេល​ដែល​គាត់​ព្រម​លើក​ទូរស័ព្ទ ពេល​ខ្ញុំ​ទូរស័ព្ទ​ទៅ​រក​គាត់ ខ្ញុំ​ក៏​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ស្រឡាញ់​គាត់ ហើយ​ចែកចាយ​អំពី​សេចក្តី​ពិត​របស់​ព្រះ ដល់​គាត់ ពេល​ណា​ខ្ញុំ​មាន​ឱកាស។ បន្ទាប់​ពី​យើង​បាន​ផ្សះផ្សា​គ្នា​ឡើង​វិញ​បាន​ប៉ុន្មាន​ខែ គាត់​និយាយ​ថា ខ្ញុំ​មាន​ការ​ផ្លាស់​ប្តូរ។ ជិត​១​ឆ្នាំ​ក្រោយ​មក គាត់​ក៏​បាន​ទទួល​ជឿ​ព្រះយេស៊ូវ ជា​ព្រះ​អង្គ​សង្គ្រោះ ហើយ​ជា​លទ្ធផល ទំនាក់​ទំនង​របស់​យើង​ក៏​កាន់​តែ​មាន​ភាព​ស្និទ្ធ​ស្នាល។ អ្នក​ជឿ​ព្រះយេស៊ូវ មាន​ឱកាស​ចូល​ទៅ​រក​ព្រះ​គ្រីស្ទ ដែល​ជា​អំណោយ​ដ៏​អស្ចារ្យ​បំផុត ដែល​ព្រះ​បាន​ប្រទាន​មក​មនុស្ស​ជាតិ។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា យើង​ត្រូវ​តែ “ផ្សាយ​ក្លិន​ពី​ដំណើរ​ដែល​យើង​ខ្ញុំ​ស្គាល់​ព្រះ ឲ្យ​បាន​សុស​សាយ​ទួទៅ​គ្រប់​កន្លែង​ផង”(២កូរិនថូស ២:១៤)។ ត្រង់​ចំណុច​នេះ គាត់​និយាយ​ថា អ្នក​ផ្សាយ​ដំណឹង​ល្អ គឺ​ជា “ក្លិន​ដ៏​ក្រអូប​នៃ​ព្រះគ្រីស្ទ” ទៅ​ដល់​អ្នក​ដែល​ទទួល​ជឿ តែ​ជា​ក្លិន​នៃ​សេចក្តី​ស្លាប់…

Read article
សេចក្តីស្រឡាញ់ដែលមិនខ្លាចការឈឺចាប់

បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ។ យ៉ូហាន ១៤:១៥ បន្ទាប់​ពី​មិត្ត​ភក្តិ​ម្នាក់​បាន​បញ្ចប់​មិត្ត​ភាព ដែល​យើង​មាន​ជា​មួយ​គ្នា​ប្រហែល​១​ទសវត្សរ៍ ដោយ​គ្មាន​ការ​បក​ស្រាយ​អ្វី​សោះ ខ្ញុំ​ក៏​បាន​វិល​ត្រឡប់​ទៅ​រក​ទម្លាប់​ចាស់​របស់​ខ្ញុំ​វិញ ដោយ​ជៀស​វាង​ភាព​ស្និទ្ធស្នាល​ជា​មួយ​អ្នក​ដទៃ។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ជម្នះ​ការ​ពិបាក​ចិត្ត ខ្ញុំ​ក៏​បាន​ដក​សៀវភៅ​ដែល​មាន​សន្លឹក​កណ្តាច​មួយ​ក្បាល ចេញ​ពី​ធ្នើរ​សៀវភៅ។ សៀវភៅ​នោះ​មាន​ចំណង​ជើង​ថា សេចក្តី​ស្រឡាញ់​ទាំង​៤ ជា​ស្នាដៃ​និពន្ធ​របស់​លោក​ស៊ី អេស លូអ៊ីស(C. S. Lewis)។ លោក​លូអ៊ីស បាន​ធ្វើ​ការ​សង្កេត​ដ៏​មាន​អំណាច​មួយ អំពី​សេចក្តី​ស្រឡាញ់ ដែល​តម្រូវ​ឲ្យ​មាន​ភាព​ងាយ​រង​គ្រោះ។ ក្នុង​សៀវភៅ​នោះ គាត់​បាន​លើក​ឡើង​ថា ពេល​ដែល​មនុស្ស​ម្នាក់​ហ៊ាន​ប្រថុយ​ស្រឡាញ់​នរណា​ម្នាក់ អ្នក​នោះ​កំពុង​ធ្វើ​ការ​វិនិយោគ ដែល​គ្មាន​សុវត្ថិភាព។  គាត់​ថា ការ​ស្រឡាញ់​អ្វី​ក៏​ដោយ នឹង​នាំ​ឲ្យ​ចិត្ត​របស់​អ្នក​ ត្រូវ​គេ​ច្របាច់ ហើយ​អាច​ខូច​ខ្ទេច។ ពាក្យ​ពេចន៍​របស់​គាត់​ក្នុង​សៀវភៅ​នោះ បាន​នាំ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​កាល​ដែល​ព្រះ​យេស៊ូវ​បាន​បង្ហាញ​ព្រះអង្គ​ទ្រង់​ជា​លើក​ទី​៣ ដល់​ពួក​សាវ័ក​ បន្ទាប់​ពី​ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​(យ៉ូហាន ២១:១-១៤) បន្ទាប់​ពី​លោក​ពេត្រុស​បាន​បដិសេធ​ថា មិន​ស្គាល់​ព្រះ​អង្គ មិន​មែន​តែ​មួយ​ដង តែ​បី​ដង(១៨:១៥-២៧)។ ព្រះយេស៊ូវ​មាន​បន្ទូល​នឹង​ស៊ីម៉ូន-ពេត្រុស​ថា “ស៊ីម៉ូន​កូន​យ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី?”(២១:១៥) បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ទទួល​រង​ការ​ក្បត់ និង​ការ​បដិសេធន៍​រួច​មក ព្រះ​អង្គ​បាន​មាន​បន្ទូល​ទៅ​កាន់​លោក​ពេត្រុស ដោយ​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ក្លាហាន មិន​មាន​ការ​ភ័យ​ខ្លាច ឲ្យ​មាន​កម្លាំង មិន​​មាន​ភាព​កម្សោយ ឲ្យ​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​​អស់​សង្ឃឹម។…

Read article
សេចក្តីស្រឡាញ់ ដែលបានរំដោះឲ្យរួចពីអតីតកាល

កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ។ បរិទេវ ៣:២២ កាល​ពី​ក្មេង មិត្ត​ភក្តិ​ខ្ញុំ​បាន​សុំ​ឲ្យ​ខ្ញុំ​ទៅ​ចែក​ចាយ​ទី​បន្ទាល់ ដល់​ក្មេង​ស្រី​ជំទង់​មួយ​ក្រុម ក្នុង​សិក្ខា​សាលា​មួយ ដែល​លើក​ទឹក​ចិត្ត​យុវជន​ឲ្យ​រក្សា​ភាព​បរិសុទ្ធ។ ពេល​នោះ ខ្ញុំ​ក៏​បាន​បដិសេធ។ កាល​ខ្ញុំ​នៅ​វ័យ​ជំទង់ ខ្ញុំ​និង​មិត្ត​ប្រុស​ខ្ញុំ​បាន​ជំរត់​គ្នា។ រឿង​នេះ​បាន​នាំ​ឲ្យ​ខ្ញុំ​មាន​ការ​លំបាក​ជាច្រើន ហើយ​អំពើ​អសីលធម៌​របស់​ខ្ញុំ បាន​បណ្តាល​ឲ្យ​ខ្ញុំ​មាន​ស្នាម​សម្លាក ក្នុង​ចិត្ត​អស់​ជា​ច្រើន​ទសវត្សរ៍។ បន្ទាប់​ពី​ខ្ញុំ​បាន​រៀបការ ហើយ​បាត់​បង់​កូន​ដំបូង ដោយសារ​ការ​រលូត​កូន ខ្ញុំ​ក៏​បាន​គិត​ថា ព្រះ​ទ្រង់​កំពុង​ដាក់​ទោស​ខ្ញុំ ដោយសារ​អំពើ​បាប​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​កាល​ពី​មុន។ ពេល​ដែល​ខ្ញុំ​បាន​ថ្វាយ​ជីវិត​ខ្ញុំ​ដល់​ព្រះ​គ្រីស្ទ នៅ​អាយុ​៣០​ឆ្នាំ ខ្ញុំ​បាន​សារភាព​បាប​របស់​ខ្ញុំ ហើយ​ក៏​បាន​ប្រែ​ចិត្ត…តែ​ខ្ញុំ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប ហើយ​លន់តួ​បាប​ជា​ថ្មី​ម្តង​ហើយ​ម្តង​ទៀត ។ ការ​ប្រកាន់​ទោស​ខ្លួន​ឯង និង​ភាព​អាម៉ាស់​បាន​ស៊ី​បំផ្លាញ​ជីវិត​ខ្ញុំ។  តើ​ខ្ញុំ​អាច​ចែក​ចាយ​អំពី​ព្រះ​គុណ​របស់​ព្រះ​យ៉ាង​ដូចម្តេច ពេល​ដែល​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ទាំង​ស្រុង នូវ​អំណោយ​នៃ​សេចក្តី​ស្រឡាញ់​ដែល​ព្រះអង្គ​មាន​ចំពោះ​ខ្ញុំ? តែ​អរ​ព្រះគុណ​ព្រះ​អង្គ ដែល​ក្រោយ​មក ទ្រង់​ក៏​បាន​លប់​ចោល​ការ​កុហក ដែល​បាន​ចង​ខ្ញុំ​ជាប់​នឹង​ជីវិត​ចាស់ មុន​ពេល​ខ្ញុំ​សារភាព​បាប។ ដោយ​ព្រះគុណ​ព្រះអង្គ ទី​បំផុត ខ្ញុំ​ក៏​បាន​ទទួល ការ​អត់​ទោស ដែល​ព្រះ​អង្គ​បាន​ប្រទាន​មក​ខ្ញុំ​តាំង​ពី​ដើម​មក។ ព្រះ​ទ្រង់​យល់​ចិត្ត​យើង ពេល​ដែល​យើង​ពោល​ទំនួញ អំពី​ការ​ឈឺ​ចាប់​ និង​ផល​វិបាក​នៃ​អំពើ​បាប​របស់​យើង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​អង្គ​ក៏​បាន​ប្រទាន​កម្លាំង​ឲ្យ​យើង​អាច​ឈ្នះ​ភាព​អស់​សង្ឃឹម ងាក​ចេញ​ពី​អំពើបាប ហើយ​ងើប​ឡើង ដោយ​ក្តី​សង្ឃឹម…

Read article
តើព្រះទ្រង់គង់នៅឯណា?

ឯង​រាល់​គ្នា​នឹង​ស្វែង​រក​អញ ហើយ​នឹង​ឃើញ​ផង គឺ​កាល​ណា​ឯង​ស្វែង​រក​អញ​ឲ្យ​អស់​អំពី​ចិត្ត។ យេរេមា ២៩:១៣ ក្នុង​សៀវភៅ​រូបភាព​សម្រាប់​កុមារ ដែល​លោក​ម៉ាធីន ហ៊ែនហ្វ៊ត(Martin Handford) បាន​និពន្ធ មាន​ចំណង​ជើង​ថា តើ​វ៉លដូ(Waldo) នៅ​កន្លែង​ណា?  គេ​ពិបាក​ស្វែង​រក​រូប​របស់​តួរ​អង្គ​មួយ​នេះ ដែល​ពាក់​អាវ និង​ស្រោម​ជើង​ពណ៌​ក្រហម​ឆ្នូត លាយ​ស និង​មួក​ដែល​សម​នឹង​អាវ ខោ​ខោវប៊យ​ពណ៌​លឿង ស្បែក​ជើង​ក​វែង​ពណ៌​ត្នោត និង​វ៉ែនតា។ លោក​ហ៊ែនហ៊្វត​បាន​លាក់​រូប​របស់​វ៉លដូ​យ៉ាង​ប៉ិនប្រសប់ នៅ​ក្នុង​ចំណោម​រូប​​មនុស្ស​មួយ​ហ្វូង នៅ​តំបន់​ផ្សេងៗ​នៃ​ពិភព​លោក។ គេ​មិន​តែង​តែ​ងាយ​រក​ឃើញ​វ៉លដូ​នោះ​ឡើយ ប៉ុន្តែ អ្នក​បង្កើត​សៀវភៅ​នេះ​បាន​សន្យា​អ្នក​អាន​ថា ពួក​គេ​អាច​ស្វែង​រក​វ៉លដូ​ជា​និច្ច។ ការ​ស្វែង​រក​ព្រះ ខុស​ពី​ការ​ស្វែង​រក​វ៉លដូ ក្នុង​សៀវភៅ​រូប​ភាព​ តែ​ព្រះ​អាទិករ​នៃ​យើង បាន​សន្យា​ថា យើង​អាច​ស្វែង​រក​ព្រះ​អង្គ​ឃើញ​ផង​ដែរ។ តាម​រយៈ​ហោរា​យេរេមា ព្រះ​ទ្រង់​បាន​បង្រៀន​រាស្រ្ត​ព្រះ​អង្គ តាម​រយៈ​ហោរា​យេរេមា អំពី​របៀប​រស់​នៅ ជា​ជន​បរទេស នៅ​ក្នុង​ការ​និរទេស(យេរេមា ២៩:៤-៩)។ ព្រះ​អង្គ​បាន​សន្យា​ថា​នឹង​ការពារ​ពួក​គេ ហើយ​ស្អាង​ពួក​គេ​ឡើង​វិញ តាម​ផែនការ​ដ៏​ឥត​ខ្ចោះ​របស់​ទ្រង់​(ខ.១០-១១)។ ព្រះ​ទ្រង់​បាន​ធានា​ដល់​ពួក​អ៊ីស្រាអែល​ថា ការ​សម្រេច​ផែនការ​របស់​ព្រះ​អង្គ នឹង​នាំ​ឲ្យ​ពួក​គេ​ប្តេជ្ញា​ចិត្ត​កាន់​តែ​ខ្លាំង នៅ​ក្នុង​ការ​ស្រែក​រក​ព្រះ​អង្គ ដោយ​ការ​អធិស្ឋាន(ខ.១២)។ សព្វ​ថ្ងៃ​នេះ ទោះ​ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ព្រះ​អង្គ​ទ្រង់ នៅ​ក្នុង​រឿង​ក្នុង​ព្រះ​គម្ពីរ និង​តាម​ព្រះវិញ្ញាណ​របស់​ព្រះ​យេស៊ូវ​ក៏​ដោយ ក៏​យើង​នៅ​តែ​ងាយ​បែក​អារម្មណ៍ ដោយសារ​ភាព​មមាញឹក​ក្នុង​លោកិយ​នេះ។…

Read article
តម្រូវការអ្នកដទៃសំខាន់ជាង

កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង។ រ៉ូម ១២:២ ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មាន​ភាព​ឆាប់​រហ័ស នៅ​ក្នុង​សហគមន៍​កសិករ​តូច​មួយ។ បន្ទាប់​ពី​ធនាគារ​បាន​រឹប​អូស​កសិដ្ឋាន​របស់​គ្រួសារ​លោក​ដាវីឌ បាន​ប៉ុន្មាន​ឆ្នាំ គាត់​ក៏​បាន​ដឹង​ថា គេ​នឹង​ដាក់​លក់​កសិដ្ឋាន​នោះ​ជា​សាធារណៈ។ បន្ទាប់​ពី​ការ​លះ​បង់ និង​ការ​សន្សំ​លុយ​អស់​ពេល​យ៉ាង​យូរ  លោក​ដាវីឌ​ក៏​បាន​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​ដេញ​ថ្លៃ ហើយ​ក៏​បាន​ចូល​ទៅ​អង្គុយ​ជា​មួយ​ហ្វូង​មនុស្ស ដែល​ជា​កសិករ​ក្នុង​តំបន់ ជិត​២​រយ​នាក់។ តើ​គាត់​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​ដេញ​ថ្លៃ​ដែរ​ឬ​ទេ? គាត់​ក៏​បាន​ដេញ​ថ្លៃ​មុន​គេ ដោយ​ដក​ដង្ហើម​ធំ ខណៈ​ពេល​ដែល​អ្នក​ប្រកាស​ដេញ​ថ្លៃ សួរ​រក​អ្នក​ដែល​ចង់​ដេញ​ថ្លៃ​ខ្ពស់​ជាង​គាត់។ ហ្វូង​មនុស្ស​ក៏​នៅ​តែ​មាន​ភាព​ស្ងាត់​ស្ងៀម រហូត​ដល់​ពេល​ដែល​គេ​គោះ​តុ​នឹង​ញញួរ ដើម្បី​ប្រកាស​អ្នក​ឈ្នះ​ការ​ដេញ​ថ្លៃ។ ពួក​កសិករ​ទាំង​នោះ​បាន​ចាត់​ទុក​តម្រូវ​ការ​របស់​លោក​ដាវីឌ និង​គ្រួសារ​គាត់ ​ធំ​ជាង​ផល​ចំណេញ​របស់​ខ្លួន​ឯង។ រឿង​នេះ​និយាយ​អំពី​ការ​លះបង់​របស់​ពួក​កសិករ ដោយ​ចិត្ត​សប្បុរស ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​របៀប​ដែល​សាវ័ក​ប៉ុល​បាន​ជំរុញ​អ្នក​ជឿ​ព្រះ​យេស៊ូវ​ឲ្យ​រស់​នៅ។ សាវ័ក​ប៉ុល​បាន​ដាស់​តឿន​យើង មិន​ឲ្យ​ “ត្រាប់​តាម​សម័យ​នេះ”(រ៉ូម ១២:២) ដោយ​យក​សេចក្តី​ប៉ង​ប្រាថ្នា​ខ្លួន​ឯង ជា​ធំ​ជាង​តម្រូវ​ការ​របស់​អ្នក​ដទៃ ហើយ​ខិត​ខំ​បំពេញ​តែ​ចំណង់​ខ្លួន​ឯង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​អាច​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​បំពេញ​តម្រូវ​ការ​យើង ខណៈ​ពេល​ដែល​យើង​បម្រើ​អ្នក​ដទៃ។ ខណៈ​ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​កែប្រែ​ចិត្ត​គំនិត​យើង​ជា​ថ្មី យើង​អាច​ឆ្លើយ​តប ចំពោះ​ស្ថានភាព​ទាំង​ឡាយ ដោយ​សេចក្តី​ស្រឡាញ់ និង​ចិត្ត​ដែល​ចង់​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ។ ការ​គិត​អំពី​តម្រូវការ​អ្នក​ដទៃ​ជា​ទីមួយ អាច​ជួយ​ឲ្យ​យើង​ជៀស​វាង​ការ​គិត​អំពី​ខ្លួន​ឯង​ជ្រុល ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​រំឭក​យើង​ថា យើង​ជា​ផ្នែក​មួយ​នៃ​ពួក​ជំនុំ ដែល​ធំ និង​សំខាន់​ជាង​ខ្លួន​យើង(ខ.៣-៤)។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជួយ​អ្នក​ជឿ…

Read article