February

You are here:
កត្តា​ជំរុញ​ចិត្ត​ឲ្យ​អធិស្ឋាន

១ថែស្សាឡូនិច ៥:១២-១៨ ចូរ​អរ​សប្បាយ​ជានិច្ច ចូរ​អធិស្ឋាន​ឥត​ឈប់ឈរ ចូរ​អរ​ព្រះគុណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពីព្រោះ​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយនូវ​ព្រះគ្រីស្ទ​យេស៊ូវ​។ ១ថែស្សាឡូនិច ៥:១៦-១៨ មិត្ត​រួម​ការងារ​ម្នាក់​ធ្លាប់​ប្រាប់​ខ្ញុំ​ថា ជីវិត​នៃ​ការ​អធិស្ឋាន​របស់​គាត់​មាន​ការ​រីកចម្រើន ដោយសារ​អ្នក​គ្រប់​គ្រង​របស់​យើង​។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​ដែល​បានឮ​ដូច្នេះ ដោយ​នឹក​ស្មានថា អ្នក​ដឹកនាំ​ដ៏​ពិបាក​របស់​យើង បាន​ចែក​ចាយ​ការ​លើក​ទឹក​ចិត្ត​ដល់​គាត់ ហើយ​បាន​បង្រៀន​គាត់​អំពី​ការ​អធិស្ឋាន​។ តាម​ពិត ខ្ញុំ​បាន​គិត​ខុស​។ គាត់​ក៏​បាន​ពន្យល់​ថា រៀង​រាល់​ពេល​គាត់​ឃើញ​អ្នក​គ្រប់​គ្រង​ដើរមក គាត់​តែងតែ​អធិស្ឋាន​។ ពេល​អធិស្ឋាន​របស់​គាត់​មាន​ការ​រីកចម្រើន ព្រោះ​គាត់​បាន​អធិស្ឋាន​កាន់តែ​ច្រើន មុន​ពេល​គាត់​សន្ទនា​ជាមួយ​អ្នក​គ្រប់​គ្រង​។ គាត់​ដឹង​ថា គាត់​ត្រូវ​ការ​ជំនួយ​មកពី​ព្រះ ក្នុង​ទំនាក់​ទំនង​ដ៏​ពិបាក​ជាមួយ​អ្នក​គ្រប់​គ្រង​របស់​គាត់ នៅ​កន្លែង​ធ្វើ​ការ ហើយ​គាត់​ក៏​បាន​អធិស្ឋាន​ទៅ​រក​ព្រះអង្គ​កាន់តែ​ខ្លាំង ដោយសារ​បញ្ហា​នេះ​។ ការ​ដែល​មិត្ត​រួម​ការងារ​របស់​ខ្ញុំ​អធិស្ឋាន ក្នុង​អំឡុង​ពេល​ដែល​មាន​ទំនាក់​ទំនង​ដ៏​ពិបាក គឺ​បាន​រំឭក​ខ្ញុំ​អំពី​មេ​រៀន​ក្នុង​បទ​គម្ពីរ ១ថែស្សាឡូនិច ដែល​សាវ័ក​ប៉ុល​បាន​រំឭក​អ្នកជឿ​ព្រះយេស៊ូវ ឲ្យ​អធិស្ឋាន​ឥត​ឈប់ឈរ ហើយ​ឲ្យ​អរ​ព្រះគុណ​ក្នុង​គ្រប់​កាលៈទេសៈ​(៥:១៧-១៨)។ ទោះ​យើង​ជួប​ប្រទះ​បញ្ហា​អ្វី​ក៏ដោយ ក៏​ការ​អធិស្ឋាន​របស់​យើង គឺជា​ការ​អនុវត្ត​ដ៏​ល្អ​បំផុត ក្នុង​ការ​រស់នៅ​។ ការ​អធិស្ឋាន​ជួយ​យើង​ឲ្យ​បន្ត​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជាមួយ​ព្រះអង្គ ហើយ​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណបរិសុទ្ធ​ដឹកនាំ​យើង(កាឡាទី ៥:១៦) ជា​ជាង​ពឹង​ផ្អែក​ទៅលើ​គំនិត​របស់​យើង​ជា​មនុស្ស​។ ការ​នេះ​ក៏​បាន​ជួយ​យើង​ឲ្យ​រស់​នៅ​ជាមួយ​គ្នា ដោយ​មេ​ត្រី​ភាព(១ថែស្សាឡូនិច ៥:‌១៣) ទោះ​យើង​ប្រឈម​មុខ​ដាក់​ការ​ប៉ះ​ទង្គិច​ក៏ដោយ​។ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ជួយ​យើង យើង​អាច​អរ​សប្បាយ​ក្នុង​ព្រះអង្គ និង​អធិស្ឋាន​អំពី​រឿង​គ្រប់​យ៉ាង ហើយ​អរ​ព្រះគុណ​ព្រះ​អង្គ​ជា​ញឹក​ញាប់​។ ហើយ​ការ​នោះ​នឹង​ជួយ​យើង​ឲ្យ​រស់នៅ…

Read article
នៅ​ក្នុង​ព្រះ​ហស្ត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ

ទំនុក​ដំកើង ៩០:១-៦ គឺ​មុន​ដែល​អស់​ទាំង​ភ្នំ​បាន​កើត​ឡើង … ចាប់​តាំងពី​អស់​កល្ប រៀងទៅ​ដល់​អស់​កល្ប​ជានិច្ច នោះ​គឺ​ទ្រង់​ហើយ​ជា​ព្រះ​។ ទំនុក​ដំកើង ៩០:២ បន្ទាប់ពី​សុខ​ភាព​ខ្ញុំ​មាន​ការ​ចុះ​ខ្សោយ​សារ​ជា​ថ្មី ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច ចំពោះ​រឿង​ដែល​មើល​មិន​ឃើញ និង​មិន​អាច​គ្រប់​គ្រង​បាន​នៅពេល​អនាគត​។ ថ្ងៃ​មួយ នៅពេល​ដែល​ខ្ញុំ​អាន​អត្ថបទ​ទស្សនាវដី្ត​វិទ្យាសាស្ត្រ ខ្ញុំ​រៀន​សូត្រ​បាន​ថា អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​ការ​សិក្សា​អំពី​ការ​កើន​ឡើង​នៃ​ល្បឿន​របស់ “ផែនដី នៅ​ក្នុង​ការ​វិល​ជុំវិញ​ខ្លួនឯង” ហើយក៏​បាន​ប្រកាស​ថា ផែនដី “មាន​ចលនា​យោល​ចុះ​ឡើងៗ” ហើយ “កំពុង​វិល​កាន់តែ​ញាប់”។ ពួក​គេ​និយាយ​ថា ផែនដី​បាន​វិល​លឿន​ជាង​មុន១វិនាទី ក្នុង​មួយ​ថ្ងៃ បានជា​ពួកគេ​អាច​ស្នើ​ឲ្យ​គេ​ដក​រយៈ​ពេល១វិនាទី​ចេញពី​ម៉ោង​អន្តរជាតិ​។ ការ​បាត់​រយៈ​ពេល១វិនាទី​ស្តាប់​មើលទៅ ដូចជា​មិន​ច្រើន​ទេ តែ​ការ​ដឹង​ថា ការ​វិល​ជុំវិញ​របស់​ផែនដី​អាច​មាន​ការ​ផ្លាស់​ប្តូរ ហាក់​ដូចជា​រឿង​ធំ​ដំ​មួយ​សម្រាប់​ខ្ញុំ​។ បញ្ហា​នេះ​បាន​រំឭក​ខ្ញុំ​ថា អ​ស្ថេរ​ភាព​តែ​បន្តិច​កើត​មាន​ខ្ញុំ​ជីវិត​ខ្ញុំ អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​បាត់​ភាព​នឹងនរ​។ ទោះជា​យ៉ាងណា​ក៏ដោយ ការ​ដឹង​ថា ព្រះ​ទ្រង់​កំពុង​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់ បាន​ជួយ​ឲ្យ​ខ្ញុំ​ទុកចិត្ត​ព្រះអង្គ ទោះ​រឿង​ដែល​មើល​មិន​ឃើញ​មាន​លក្ខណៈ​គួរ​ឲ្យ​ភ័យ​ខ្លាច ឬ​កាលៈទេសៈ​របស់​ខ្ញុំ​ហាក់​ដូចជា​មាន​ភាព​រង្គោះ​រង្គើ​រ​យ៉ាង​ណា​ក៏ដោយ​។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក៩០ លោក​ម៉ូសេ​បាន​ពោល​ថា “មុន​ដែល​អស់​ទាំង​ភ្នំ​បាន​កើត​ឡើង ក្នុង​កាលដែល​ទ្រង់​មិន​ទាន់​បង្កើត​ផែនដី និង​មនុស្ស​លោក​នៅឡើយ ចាប់​តាំងពី​អស់​កល្ប រៀងទៅ​ដល់​អស់​កល្ប​ជានិច្ច នោះ​គឺ​ទ្រង់​ហើយ​ជា​ព្រះ”(ខ.២)។ លោក​ម៉ូសេ​បាន​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​មាន​ព្រះ​ចេស្តា ការ​គ្រប់​គ្រង និង​អំណាច…

Read article
ភាព​ពេញវ័យ​ក្នុង​ព្រះយេស៊ូវ

២កូរិនថូស ១២:៦-១០ កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្តី​កម្សោយ​។ ២កូរិនថូស ១២:៩ កាលពី​ក្មេង ខ្ញុំ​យល់​ឃើញថា មនុស្ស​ពេញវ័យ​មាន​ប្រាជ្ញា ហើយ​មិន​អាច​ធ្វើ​ខុស​។ ខ្ញុំ​គិតថា ពួកគេ​តែងតែ​ដឹង​ថា ពួកគេ​ត្រូវ​ធ្វើ​អ្វី​។ ថ្ងៃ​មួយ ពេល​ខ្ញុំ​ធំឡើង ខ្ញុំ​ក៏​ដឹង​ថា ត្រូវ​ធ្វើ​អ្វី​ផង​ដែរ​។ ប៉ុន្តែ ពេល​ខ្ញុំ​ពេញវ័យ កាល​ប៉ុន្មាន​ឆ្នាំ​មុន ថ្ងៃ​មួយ អ្វី​ដែល​ខ្ញុំ​រៀន​បាន​នោះ​គឺ ខ្ញុំ​នៅតែ​មិន​ដឹង​ថា​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ទេ។ នៅពេល​ដែល​ក្រុម​គ្រួសារ​មាន​មនុស្ស​ឈឺ ឬ​ខ្ញុំ​មាន​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ ឬ​ក៏​មាន​ការ​ប៉ះ​ទង្គិច​ក្នុង​ទំនាក់​ទំនង ខ្ញុំ​តែងតែ​ខិតខំ​គ្រប់​គ្រង​ស្ថាន​ការណ៍ និង​ស្វែងរក​កម្លាំង ហើយ​ទី​បំផុត​ខ្ញុំ​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​បិទ​ភ្នែក ហើយ​និយាយ​ខ្សឹប​ៗ​ថា “ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​។ ទូល​បង្គំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទេ នៅពេល​នេះ”។ សាវ័ក​ប៉ុល​ក៏​យល់​អំពី​អារម្មណ៍ ដែល​មាន​ភាព​កម្សោយ​ផង​ដែរ​។ “បន្លា” នៅ​ក្នុង​ជីវិត​គាត់ ដែល​អាច​ជា​ជំងឺ​ផ្លូវ​កាយ បាន​បណ្តាល​ឲ្យ​គាត់​មាន​ភាព​នឿយណាយ និង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​។ ទោះជា​យ៉ាងណា​ក៏ដោយ តាមរយៈ​បន្លា​នោះ សាវ័ក​ប៉ុល​បាន​ដក​ពិសោធន៍​ជា​មួយ​នឹង​សេចក្តី​ស្រឡាញ់ ព្រះបន្ទូល​សន្យា និង​ព្រះពរ​របស់​ព្រះ ដែល​មាន​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​គាត់​ស៊ូ​ទ្រាំ និង​ជម្នះ​ទុក្ខ​លំបាក​របស់​គាត់(២កូរិនថូស ១២:៩)។ គាត់​ដឹង​ថា ការ​មាន​ភាព​កម្សោយ​ផ្ទាល់​ខ្លួន មិន​មានន័យថា គាត់​បរាជ័យ​ខាង​វិញ្ញាណ​នោះ​ទេ​។ ពេលណា​យើង​ចុះ​ចូល​នឹង​ព្រះ…

Read article
ស្រឡាញ់​ដូច​ព្រះយេស៊ូវ

យ៉ូហាន ១៥:៩-១៧ គ្មាន​អ្នកណា​មាន​សេចក្តី​ស្រឡាញ់​ធំជាង​នេះ គឺ​ដែល​អ្នកណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ​។ យ៉ូហាន ១៥:១៣ គេ​បាន​ធ្វើ​ការ​ពិពណ៌នា អំពី​លោក​ដន ហ្គីសេព បេរ៉ាដេលី(Don Guiseppe Berardelli) ជា​អ្នក​ក្រុង​ខា​ស៊ីងហ្គោ ប្រទេស​អ៊ីតាលី​ថា គាត់​ជា​មនុស្ស​ដែល​មនុស្ស​គ្រប់​គ្នា​ស្រឡាញ់​។ លោក​ដន ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់ ដែល​ចូល​ចិត្ត​ជិះ​ម៉ូតូ​កញ្ចាស់​មួយ​គ្រឿង ក្នុង​ទីក្រុង ហើយ​តែងតែ​និយាយ​ស្វាគមន៍​គេ​ថា “សូម​ឲ្យ​សន្តិភាព និង​សេចក្តី​ល្អ កើត​មាន​ដល់​អ្នក”។​គាត់​បាន​ធ្វើ​ការ ដោយ​មិន​គិត​ពី​ការ​ហត់​នឿយ ដើម្បី​យក​អសារ​អ្នក​ដទៃ​។ ប៉ុន្តែ ក្នុង​ឆ្នាំ​ចុង​ក្រោយ​នៃ​ជីវិត​គាត់ គាត់​មាន​បញ្ហា​សុខ​ភាព ដែល​មាន​សភាព​ធ្ងន់ធ្ងរ​កាន់តែ​ខ្លាំង នៅពេល​ដែល​គាត់​ឆ្លង​ជំងឺកូវីដ១៩​។ សហគមន៍​របស់​គាត់​ក៏​បាន​ឆ្លើយតប ដោយ​រៃលុយ​គ្នា​ទិញ​ម៉ាស៊ីន​ជំនួយការ​ដក​ដង្ហើម​មួយ​គ្រឿង សម្រាប់​គាត់​។ ប៉ុន្តែ នៅពេល​ដែល​ស្ថានភាព​របស់​គាត់​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ គាត់​បាន​បដិសេធន៍​មិន​ព្រម​ប្រើ​ម៉ាស៊ីន​ដក​ដង្ហើម​នោះ ហើយក៏​បាន​សម្រេច​ចិត្ត​ប្រគល់​ម៉ាស៊ីន​នោះ​ទៅ​អ្នក​ជំងឺ​ដែល​មាន​វ័យ​ក្មេង​ជាង​គាត់ ដែល​កំពុង​ត្រូវ​ការ​វា​។ ការ​បដិសេធន៍​របស់​គាត់​មិន​បាន​ធ្វើ​ឲ្យ​នរណា​ម្នាក់​មាន​ការ​ភ្ញាក់​ផ្អើល​ឡើយ ព្រោះ​គាត់​តែងតែ​មាន​ចារិក​លក្ខណៈ​ជា​មនុស្ស​ដែល​មាន​ក្តី​ស្រឡាញ់ និង​ត្រូវ​បាន​គេ​កោត​សរសើរ​ថា មាន​សេចក្តី​ស្រឡាញ់​ចំពោះ​អ្នក​ដទៃ​។ ការ​ស្រឡាញ់​អ្នក​ដទៃ គឺជា​ប្រធានបទ​ដ៏​សំខាន់ ដែល​សាវ័ក​យ៉ូហាន​លើក​យក​មក​និយាយ​ម្តង​ហើយ​ម្តង​ទៀត ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​របស់​គាត់​។ ការ​ស្រឡាញ់​អ្នក​ដទៃ និង​ការ​រស់នៅ​ជា​មនុស្ស​ដែលគេ​ស្រឡាញ់ គឺ​ប្រៀប​ដូច​ជា​ជួង​ព្រះវិហារ ដែល​បន្លឺ​សម្លេង​ទាំងយប់​ថ្ងៃ ទោះ​ស្ថិត​ក្នុង​អាកាស​ធាតុ​បែប​ណា​ក៏ដោយ​។ ហើយ​បទ​គម្ពីរ​យ៉ូហាន ជំពូក១៥ ក៏បាន​បង្ហាញ​ចំណុច​ខ្ពស់​បំផុត​នៃ​សេចក្តី​ស្រឡាញ់…

Read article
សារៈ​សំខាន់​នៃ​ការ​បន្ទាប​ខ្លួន

សុភាសិត ២២:១-៥ ផល​នៃ​សេចក្តី​សុភាព និង​សេចក្តី​កោត​ខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​គឺជា​ទ្រព្យ​សម្បត្តិ កិត្តិសព្ទ និង​ជីវិត​។ សុភាសិត ២២:៤ អ្នក​ស្រី​ឃែរី(Carrie) បាន​លះបង់​ពេល​វេលា​ជា​ច្រើន​ម៉ោង ដើម្បី​អាជីព​របស់​គាត់ មិន​ខុសពី​គ្រូ​បង្រៀន​ជា​ច្រើន​ទៀត ដោយ​គាត់​កែ​ក្រដាស​ប្រឡង​របស់​សិស្ស​ជា​ញឹក​ញាប់ និង​ទំនាក់​ទំនងជា​មួយ​សិស្ស និង​ឪពុក​ម្តាយ​របស់​ពួកគេ ក្រៅ​ម៉ោង​ធ្វើ​ការ​។ ក្នុង​ការ​ប្រឹង​ប្រែង​នេះ គាត់​បាន​ពឹង​ផ្អែក​ទៅលើ​មិត្តភាព និង​ជំនួយ​របស់​មិត្ត​រួម​ការងារ ហើយ​ការ​សហការ​គ្នា​បាន​ជួយ​ឲ្យ​គាត់​កាន់តែ​មាន​ភាព​ងាយ​ស្រួល នៅ​ក្នុង​ការងារ​ដែល​មាន​បញ្ហា​ប្រឈម​។ ការ​ស្រាវជ្រាវ​អំពី​គ្រូ​បង្រៀន ក្នុង​ពេល​ថ្មីៗ​នេះ បាន​រក​ឃើញថា ការ​សហការ​គ្នា​មាន​អត្ថ​ប្រយោជន៍​កាន់តែ​ខ្លាំង នៅ​ពេលណា​អ្នក​ដែល​យើង​ធ្វើ​ការ​ជាមួយ បាន​បង្ហាញ​ការ​បន្ទាប​ខ្លួន​។ ពេលណា​មិត្ត​រួម​ការងារ​របស់​យើង​ព្រម​ទទួល​ស្គាល់​ភាព​កម្សោយ​របស់​ខ្លួន នោះ​អ្នក​ដទៃ​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព នៅ​ក្នុង​ការ​ចែកចាយ​ចំណេះ​ដឹង​ដល់​គ្នា​ទៅវិញ​ទៅមក ដោយ​ជួយ​មនុស្ស​ម្នាក់ៗ នៅ​ក្នុង​ក្រុម យ៉ាង​មាន​ប្រសិទ្ធភាព​។ ព្រះ​គម្ពីរប៊ីប​បាន​បង្រៀន​យើង អំពី​សារៈសំខាន់​នៃ​ការ​បន្ទាប​ខ្លួន ដែល​មិន​គ្រាន់តែ​មាន​ប្រយោជន៍​សម្រាប់​ការ​សហការ​គ្នា​ប៉ុណ្ណោះ​ទេ​។ “សេចក្តី​កោត​ខ្លាច​ដល់​ព្រះយេហូវ៉ា” គឺជា​ការ​យល់​ដឹង​ដ៏​ត្រឹម​ត្រូវ​ថា ខ្លួន​យើង​ជា​នរណា ធៀប​នឹង​សម្រស់ ព្រះ​ចេ​ស្តា និង​ភាព​អស្ចារ្យ​របស់​ព្រះអង្គ​។ សេចក្តី​កោត​ខ្លាច​នេះ នាំ​ឲ្យ​យើង​មាន​ទ្រព្យ​សម្បត្តិ កិត្តិសព្ទ និង​ជីវិត(សុភាសិត ២២:៤)។ ការ​បន្ទាប​ខ្លួន​នាំ​ឲ្យ​យើង​រស់នៅ​ក្នុង​សហគមន៍ តាម​របៀប​ដែល​មាន​ប្រយោជន៍​ដល់​នគរ​ព្រះ គឺ​មិន​គ្រាន់តែ​ដល់​លោកិយ ព្រោះ​យើង​បាន​ព្យាយាម​ស្វែងរក​ប្រយោជន៍​អ្នក​ដទៃ​។ យើង​កោត​ខ្លាច​ព្រះ មិនមែន​ដើម្បី​ឲ្យ​បាន…

Read article
បាន​ទទួល​ការ​បណ្តាល​ចិត្ត​ពី​សេចក្តី​ស្រឡាញ់

១កូរិនថូស ១៣ បើ​ខ្ញុំ​ប្រគល់​រូបកាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​គ្មាន​ប្រយោជន៍​ដល់​ខ្ញុំ​សោះ​។ ១កូរិនថូស ១៣:៣ លោក​ជីម(Jim) និង​អ្នក​ស្រី​ឡានីដា(Laneeda) គឺ​ជា​គូសង្សារ កាល​រៀន​នៅ​មហាវិទ្យាល័យ​ជា​មួយ​គ្នា​។ ពួកគេ​ក៏​បាន​រៀប​ការ ហើយ​ជីវិត​មាន​ភាព​សប្បាយ​រីករាយ​អស់​ជា​ច្រើន​ឆ្នាំ​។ បន្ទាប់មក អ្នក​ស្រី​ឡានីដា​ក៏បាន​ចាប់​ផ្តើម​បញ្ចេញ​អាកប្ប​កិរិយា​ចម្លែក ដោយ​គាត់​ស្រាប់តែ​វង្វេង​ផ្លូវ ហើយ​ភ្លេច​ការ​ណាត់​ជួប។ ពេទ្យ​ក៏បាន​ពិនិត្យ​ឃើញថា គាត់​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ជំងឺ​វង្វេង ក្នុងវ័យ៤៧ឆ្នាំ​។ បន្ទាប់ពី​លោក​ជីម​បាន​ធ្វើ​ការ​បម្រើ​គាត់ ជា​អ្នក​ថែទាំ​បឋម លោក​ជីម​អាច​និយាយ​បាន​ថា ជំងឺ​វង្វេង​របស់​ភរិយា​គាត់​បាន​ផ្តល់​ឱកាស​ឲ្យ​គាត់​ស្រឡាញ់ និង​បម្រើ​ភរិយា​គាត់។ កាល​លោក​ជីម​និយាយ​ពាក្យ​សច្ចា​ក្នុង​ពេល​រៀបការ​ថា គាត់​ព្រម​ទទួលយក​អ្នក​ស្រី​ឡានីដា​ជា​ភរិយា​ គាត់​មិន​នឹកស្មាន​ថា គាត់​នឹង​មាន​ឱកាស​បម្រើ​ភរិយា​ខ្លួន ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ដូច​នេះ​ទេ។ កាល​សាវ័ក​ប៉ុល​ពន្យល់​អំពី​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ គាត់​ក៏បាន​សរសេរ​យ៉ាង​ក្បោះក្បាយ អំពី​គុណ​ធម៌​នៃ​សេចក្តី​ស្រឡាញ់​(១កូរិនថូស ១៣)។ គាត់​បាន​បង្ហាញ​ភាព​ខុស​គ្នា​រវាង​ការ​បម្រើ​ដើម្បី​បំពេញ​តួនាទី និង​ការ​បម្រើ​ដោយ​ចិត្ត​ដែល​មាន​ក្តី​ស្រឡាញ់​។ គាត់​ថា ការ​និយាយ​ដ៏​អស្ចារ្យ​ដែល​គ្មាន​សេចក្តី​ស្រឡាញ់ គឺ​ប្រៀប​ដូចជា​សម្លេង​រំខាន​ដែល​គ្មានន័យ​អ្វី​ឡើយ(ខ.១)។ “ហើយ​បើ​ខ្ញុំ​ប្រគល់​រូបកាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​គ្មាន​ប្រយោជន៍​ដល់​ខ្ញុំ​សោះ”(ខ.៣)។ នៅ​ចុង​បញ្ចប់ សាវ័ក​ប៉ុល​ក៏បាន​មាន​ប្រសាសន៍​ថា “សេចក្តី​ដែល​វិសេស​ជាងគេ គឺជា​សេចក្តី​ស្រឡាញ់”(ខ.១៣)។ ការ​យល់​ដឹង​របស់​លោក​ជីម អំពី​សេចក្តី​ស្រឡាញ់ និង​ការ​បម្រើ មាន​ភាព​ស៊ី​ជម្រៅ ខណៈ​ពេល​ដែល​គាត់​បម្រើ​ប្រពន្ធ​គាត់​។ មានតែ​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ និង​មិន​ចេះ​ប្រែ​ប្រួល​ប៉ុណ្ណោះ ដែល​អាច​ជួយ​ឲ្យ​គាត់​មាន​កម្លាំង ដើម្បី​មើលថែ​ភរិយា​គាត់​ជា​រៀង​រាល់​ថ្ងៃ​។…

Read article
ព្រះ​លោហិត​ព្រះ​យេស៊ូវ​បាន​លាង​សម្អាត

អេសាយ ១:១៥-២០ ទោះបើ​អំពើបាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏ដោយ គង់តែ​នឹង​បាន​ស​ដូច​ហិមៈ​។ អេសាយ ១:១៨ តាម​ធម្មតា អ្វីៗ​ដែល​មនុស្ស​បង្កើត​មក មិន​តែងតែ​មាន​មាន​ពណ៌​ក្រហម​ស្រាប់​ទេ​។ តើ​អ្នក​អាច​ដាក់​ពណ៌​ក្រហម​ស្រស់ នៅ​លើ​រូប​ផ្លែ​ប៉ោម នៅ​លើ​អាវ​យឺត ឬ​នៅ​ក្នុង​ក្រែម​លាប​បបូរ​មាត់ ដោយ​របៀបណា? នៅ​សម័យ​ដើម គេ​ចំរាញ់​យក​លក្ខណ៍​ពណ៌​ក្រហម ចេញ​ពី​ដី​ឥដ្ឋ ឬ​ថ្ម​ពណ៌​ក្រហម​។ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៤០០ ជនជាតិ​អាហ្សថេក បាន​ច្នៃ​បង្កើត​ថ្នាំ​ពណ៌​ក្រហម ចេញ​ពី​ចៃ​ពណ៌​សរ ដែល​នៅ​ជាប់​ដើម​ដំបង​យក្ស ព្រោះ​ចៃ​ទាំង​នោះ​មាន​ឈាម​ពណ៌​ក្រហម​។ សព្វថ្ងៃ​នេះ គេ​បាន​ប្រើ​សត្វ​ល្អិត​តូចៗ​ទាំង​នោះ ដើម្បី​ផលិត​ថ្នាំ​ពណ៌​ក្រហម សម្រាប់​ផ្គត់ផ្គង់ នៅ​ទូ​ទាំង​ពិភពលោក​។ ក្នុង​ព្រះ​គម្ពីរ ពណ៌​ក្រហម​គឺ​ពណ៌​របស់​ក្សត្រ ហើយ​ក្នុង​ន័យ​ធៀប វា​ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​បាប និង​ក្តី​អាម៉ាស់​។ ជាង​នេះ​ទៅទៀត វា​ជា​ពណ៌​របស់​ឈាម​។ កាល​ពួក​ទាហាន ដោះ​ព្រះ​ពស្ត្រ​ព្រះយេស៊ូវ​ចេញ ហើយ​យ​កអាវ​ក្រហម​មក​បំពាក់​ឲ្យ​ទ្រង់​វិញ(ម៉ាថាយ ២៧:២៨) និមិត្ត​សញ្ញា​ទាំង​បី​នោះ បាន​បង្ហាញ​ចេញ​នៅ​ក្នុង​រូប​ភាព​ពណ៌​ក្រហម​ដ៏​ឈឺ​ចាប់ ដោយ​គេ​ចំអក​ឲ្យ​ព្រះ​អង្គ​ថា ព្រះ​អង្គ​ជា​ក្សត្រ គេ​បំពាក់​សេចក្តី​អាម៉ាស់​ពីលើ​ព្រះអង្គ ហើយ​ពណ៌​ក្រហម​នោះ ជា​និមិត្ត​សញ្ញា​តំណាង​ឲ្យ​ឈាម ដែល​នឹង​ហូរ​ចេញពី​ព្រះ​កាយ​ព្រះអង្គ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។ ប៉ុន្តែ កណ្ឌ​គម្ពីរ​អេសាយ​បាន​ថ្លែង​ទំនាយ អំពី​ព្រះយេស៊ូវ​ដែល​បំពាក់​ទៅ​ដោយ​ពណ៌​ក្រហម នឹង​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​បាប​មាន​ពណ៌​ក្រហមទែង ដែល​ប្រឡាក់​យើង​។ គឺ​ដូច​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​ថា…

Read article
ការ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក

ម៉ាថាយ ៥:៤៣-៤៨ ប៉ុន្តែ ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ …ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នកណា​ដែល​ធ្វើទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ​។ ម៉ាថាយ ៥:៤៤ សង្គ្រាម​ស៊ីវិល​អាមេរិក​បាន​បណ្តាល​ឲ្យ​ប្រជាជន​មាន​ចិត្ត​ជូរ​ល្វីង​ចំពោះ​គ្នា​ទៅវិញ​ទៅមក។ លោក​ប្រធាន​ធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) បាន​យល់​ឃើញថា គាត់​គួរតែ​និយាយ​ពាក្យ​សម្តី​ល្អៗ ទៅ​កាន់​ពួក​ខ្មាំង​សត្រូវ នៅ​ក្នុង​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋអាមេរិក​។ ស្រ្តី​ម្នាក់​ដែល​មាន​ការ​ភ្ញាក់​ផ្អើល​ក៏បាន​សួរ​គាត់​ថា ហេតុ​អ្វី​គាត់​និយាយ​ពាក្យ​ល្អៗ​ទៅ​កាន់​សត្រូវ​យ៉ាង​ដូច​នេះ​។ គាត់​ក៏​បាន​ឆ្លើយ​តប​ថា “លោក​ស្រី ពេល​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​សត្រូវ​ក្លាយ​ជា​មិត្ត តើ​ខ្ញុំ​មិន​បាន​ឈ្នះ​ពួក​គេ​ទេឬ?” ប៉ុន្មាន​សតវត្សរ៍​ក្រោយមក លោក​គ្រូ ម៉ាទីន លូស័រ ឃីង(Martin Luther King Jr) បាន​នឹក​ចាំ​អំពី​ពាក្យ​សម្តី​ដ៏​មានន័យ​នេះ ហើយក៏​បាន​មាន​ប្រសាសន៍​ថា “នេះ​ជា​អំណាច​នៃ​សេចក្តី​ស្រឡាញ់​ដែល​ប្រោស​លោះ”។ នៅ​ក្នុង​ការ​អំពាវនាវ​ឲ្យ​អ្នកជឿ​ព្រះគ្រីស្ទ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន លោក​ឃីង​ក៏បាន​មើលទៅ​ការ​បង្រៀន​របស់​ព្រះអង្គ​។ គាត់​បាន​កត់​សំគាល់​ឃើញថា អ្នក​ជឿ​ប្រហែល​ពិបាក​ស្រឡាញ់​អ្នក​ដែល​បៀតបៀន​ពួ​កគេ តែ​សេចក្តី​ស្រឡាញ់​នេះ​កើត​ចេញពី “ការ​ចុះ​ចូល​បំណង​ព្រះទ័យ​ព្រះ ទាំងស្រុង និង​ជាប់​លាប់​។ លោក​ឃីង ក៏​បាន​លើកយក​សេចក្តី​បង្រៀន​របស់​ព្រះយេស៊ូវ នៅ​លើ​ភ្នំ​មក​ចែក​ចាយ ដែល​ក្នុង​នោះ ព្រះអង្គ​មាន​បន្ទូល​ថា “ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ … ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នកណា​ដែល​ធ្វើទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​របស់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់នៅ​ស្ថាន​សួគ៌”(ម៉ាថាយ ៥:៤៤-៤៥)។…

Read article
ខ្ញុំ​បាន​ឃើញ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអង្គ

២សាំយ៉ូអែល ២២:១-៤,៤៨-៥១ ឱ​ព្រះយេហូវ៉ា​អើយ ទូល​បង្គំ​នឹង​អរ​ព្រះគុណ​ដល់​ទ្រង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​នឹង​ច្រៀង​ទំនុក​សរសើរ​ថ្វាយ​ដល់​ព្រះ​នាម​ទ្រង់​។ ២សាំយ៉ូអែល ២២:៥០ នៅ​ក្នុង​ការ​ដឹកនាំ​ចក្រភព​អង់គ្លេស ក្នុងរយៈ​ពេល៧០ឆ្នាំ ក្សត្រី​អេលី​ហ្សាប៊ែតទី២ បាន​ទទួល​ស្គាល់​សៀវភៅ​ជីវប្រវត្តិ​របស់​ព្រះ​នាង​តែមួយ​ក្បាល​ប៉ុណ្ណោះ​ដែលគេ​បាន​និពន្ធ ដោយ​ព្រះ​នាង​បាន​ដាក់​បញ្ចូល​បុព្វកថា​ដែល​ព្រះ​នាង​បាន​សរសេរ​ផ្ទាល់ដៃ ក្រោម​ចំណង​ជើង​ថា ក្សត្រី​ជា​អ្នក​បម្រើ និង​ក្សត្រ​ដែល​ព្រះ​នាង​បាន​បម្រើ​។ សៀវភៅ​នេះ​បាន​ចេញ​ផ្សាយ នៅ​ក្នុង​ការ​អបអរ​ខួប​កំណើត​របស់​ព្រះ​នាង គម្រប់​ព្រះ​ជន្ម៩០ព្រះ​វស្សា ដោយ​បាន​រំឭក​អំពី​របៀប​ដែល​សេចក្តី​ជំនឿ​របស់​ព្រះ​នាង បាន​ដឹកនាំ​ព្រះ​នាង ខណៈ​ពេល​ដែល​ព្រះ​នាង​ធ្វើ​ការ​បម្រើ​ប្រទេស​ជាតិ​។ ក្នុង​បុព្វកថា​នោះ ក្សត្រី​អេលី​ហ្សាប៊ែត បាន​បង្ហាញ​ចេញ​នូវ​ការ​ដឹង​គុណ ចំពោះ​មនុស្ស​ទាំង​អស់​ដែល​បាន​អធិស្ឋាន​ឲ្យ​ព្រះ​នាង ហើយ​ព្រះ​នាង​បាន​អរ​ព្រះគុណ​ព្រះ សម្រាប់​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះអង្គ​។ ព្រះ​នាង​បាន​សន្និដ្ឋាន​ថា “ខ្ញុំ​ពិតជា​បាន​ឃើញ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអង្គ”។ បន្ទូល​ដ៏​សាមញ្ញ​របស់​ក្សត្រី​អេលី​ហ្សាប៊ែត បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ទី​បន្ទាល់​របស់​បុរស និង​ស្រ្តី​ជា​ច្រើន ក្នុង​ប្រវត្តិ​សាស្រ្ត ដែល​បាន​ដក​ពិសោធន៍​ជាមួយនឹង​ការ​ថែរក្សា​ដ៏​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់ ដោយ​ផ្ទាល់ៗ​ខ្លួន ក្នុង​ជីវិត​របស់​ពួកគេ​។ ស្តេច​ដាវីឌ​ក៏​បាន​និពន្ធ​បទ​ចម្រៀង​ដ៏​ពីរោះ ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ជីវិត​របស់​ទ្រង់​ផង​ដែរ​។ ក្នុង​បទ​គម្ពីរ២សាំយ៉ូអែល ជំពូក២២ បទចម្រៀង​របស់​ទ្រង់​ក៏​បាន​ចែង​អំពី​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់ នៅ​ក្នុង​ការ​ការពារ​ស្តេច​ដាវីឌ ផ្គង់​ផ្គង់​ទ្រង់ និង​ថែម​ទាំង​ជួយ​សង្គ្រោះ​ទ្រង់ ឲ្យ​រួច​ផុត​ពី​គ្រោះ​ថ្នាក់(ខ.៣-៤,៤៤)។ ស្តេច​ដាវីឌ​ក៏​បាន​ឆ្លើយតប​ចំពោះ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់ ដោយ​សរសេរ​ថា ទ្រង់​នឹង​ច្រៀង​ទំនុក​​ដំកើង​ថ្វាយ​ដល់​ព្រះ​នាម​ព្រះអម្ចាស់(ខ.៥០)។ យើង​មាន​ការ​លើក​ទឹក​ចិត្ត​កាន់តែ​ខ្លាំង ពេលណា​យើង​បាន​ដឹង​ថា ព្រះអង្គ​បាន​បង្ហាញ​សេចក្តី​ស្មោះ​ត្រង់ នៅ​ក្នុងរយៈ​ពេល​ដ៏​យូរ ក្នុង​ជីវិត​របស់​នរណា​ម្នាក់…

Read article
ព្រះបន្ទូល​របស់​ព្រះ​កែ​ប្រែ​ជីវិត

២ធីម៉ូថេ ៣:១០-១៧ តាំងពី​ក្មេង​តូច​មក អ្នក​បាន​ស្គាល់​បទ​គម្ពីរ​ទាំង​ប៉ុន្មាន ដែល​អាច​នឹង​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដល់ទី​សង្គ្រោះ ដែល​បាន​ដោយសារ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ​យេស៊ូវ​ផង​។ ​២ធីម៉ូថេ ៣:១៥ កាល​អ្នក​ស្រី​គ្រីស្ទីន(Kr​istin) ចង់​ទិញ​សៀវភៅ​ពិសេស​មួយ​ក្បាល ធ្វើ​ជា​អំណោយ​សម្រាប់​លោក​ហ្សូ ហ៊ូ(Xio-Hu) ជា​ស្វាមី​ជនជាតិ​ចិន គាត់​ក៏​បាន​ដើរ​ទិញ​សៀវភៅ​ភាសា​ចិន តែ​នៅ​កន្លែង​លក់​សៀវភៅ មានតែ​ព្រះ​គម្ពីរប៊ីប​ទេ ដែល​មាន​ភាសា​ចិន​។ ទោះ​អ្នក​ទាំង​ពីរ​មិនមែន​ជា​អ្នកជឿ​ព្រះគ្រីស្ទ គាត់​សង្ឃឹមថា ស្វាមី​គាត់​នឹង​ពេញ​ចិត្ត​នឹង​អំណោយ​មួយ​នេះ​។ ពេល​ស្វាមី​គាត់​ឃើញ​ព្រះ​គម្ពីរប៊ីប​ជា​លើក​ដំបូង ស្វាមី​គាត់​ក៏​បាន​ខឹង​ តែ​ទី​បំផុត គាត់​ក៏​បាន​យក​ព្រះ​គម្ពីរ​នោះ​មក​អាន​។ ពេល​គាត់​អាន គាត់​ក៏បាន​ទទួល​ការ​ប៉ះ​ពាល់​ចិត្ត ដោយ​សេចក្តី​ពិត​ក្នុង​ទំព័រ​ព្រះ​គម្ពីរ​។ អ្នក​ស្រី​គ្រីស្ទីន​មិន​សប្បាយ​ចិត្ត​ពេល​ដែល​បាន​ឃើញ​ស្វាមី​ខ្លួន​មាន​ការ​ផ្លាស់​ប្តូរ​ដូច​នេះ ហើយក៏​បាន​ចាប់​ផ្តើម​អាន​ព្រះ​គម្ពីរ​ដែរ ដើម្បី​ស្វែងរក​កំហុស​ក្នុង​ព្រះ​គម្ពីរ​។ តែ​គាត់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​គាត់​បាន​ទទួល​ជឿ​ព្រះយេស៊ូវ តាមរយៈ​ការ​អាន​ព្រះ​គម្ពីរ​ផង​ដែរ​។ សាវ័ក​ប៉ុល​បាន​ស្គាល់​អំណាច​នៃ​ព្រះ​គម្ពីរ ដែល​កែ​ប្រែ​ជីវិត​មនុស្ស​។ កាល​គាត់​សរសេរ​សំបុត្រ​ពី​ក្នុង​គុក នៅ​ទីក្រុង​រ៉ូម គាត់​បាន​ជំរុញ​លោក​ធីម៉ូថេ ជា​សិស្ស ឲ្យ​នៅ​ជាប់​ក្នុង​សេចក្តី​ដែល​គាត់​បាន​រៀន​ពី​បទ​គម្ពីរ​ទាំង​ប៉ុន្មាន តាំង​ពី​តូច​មក (២ធីម៉ូថេ ៣:១៤-១៥)។ សាវ័ក​ប៉ុល​ដឹង​ថា លោក​ធីម៉ូថេ​នឹង​ជួប​ការ​ទាស់​ប្រឆាំង និង​ការ​បៀតបៀន បានជា​គាត់​ចង់​ឲ្យ​លោក​ធីម៉ូថេ​កាន់​ខ្ជាប់​តាម​ព្រះបន្ទូល ដើម្បី​ឲ្យ​អាច​ជម្នះ​បញ្ហា​ប្រឈម ដោយ​រក​ឃើញ​កម្លាំង និង​ប្រាជ្ញា​ក្នុង​ព្រះ​គម្ពីរ ខណៈ​ពេល​ដែល​គាត់​ចំណាយ​ពេល​ជញ្ជឹង​គិត​អំពី​សេចក្តី​ពិត​ក្នុង​ព្រះបន្ទូល​។ ព្រះ​ទ្រង់​បាន​បញ្ចេញ​អំណាច​ក្នុង​ព្រះ​គម្ពីរ​ដល់​យើង តាមរយៈ​ព្រះ​វិញ្ញាណ​ព្រះអង្គ​។ ពេលណា​យើង​នៅ​ជាប់​នឹង​ព្រះបន្ទូល ព្រះ​អង្គ​នឹង​កែ​ប្រែ​យើង​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ដូច​ព្រះអង្គ​។…

Read article