January

You are here:
ថ្មនៃការរំឭក

នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ពេល​ខ្ញុំ​ប្រើ​អ៊ីន​ធើ​ណេត ហ្វេសប៊ុក(Facebook) ក៏​បាន​បង្ហាញ “អនុស្សាវរីយ៍” ដែល​ជា​អ្វី​ដែល​ខ្ញុំ​បាន​បង្ហោះ​កាល​ពី​ឆ្នាំ​មុន។ អនុស្សាវរីយ៍​ទាំង​នោះ​មាន​ដូច​ជា រូប​ថត​អាពាហ៍​ពិពាហ៍​របស់​បង​ប្រុស​ខ្ញុំ​ ឬ​វីដេអូ​កូន​ស្រីខ្ញុំ​កំពុង​លេង​ជា​មួយ​ជីដូន​របស់​នាង ដែល​តែង​តែ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម។ ប៉ុន្តែ ជួន​កាល​ រូប​ថត និង​វីដេអូ​ទាំង​នោះ បាន​ប៉ះ​ពាល់​ចិត្ត​របស់​ខ្ញុំ​យ៉ាង​ខ្លាំង។ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ព្រះ​វត្ត​មាន​ដ៏​ស្មោះ​ត្រង់​របស់ព្រះ ក្នុង​អំឡុង​ពេល​ដែល​ពិបាក ពេល​ខ្ញុំ​បាន​ឃើញ​ហ្វេសប៊ុក​រំឭក​អំពី​សារ ដែល​ខ្ញុំ​បាន​បង្ហោះ អំពី​ការ​ទៅ​សួរ​សុខ​ទុក្ខ​បង​ថ្លៃ​ប្រុស​របស់​ខ្ញុំ ក្នុង​អំឡុង​ពេល​គាត់​កំពុង​ចាក់​គីមី​ដើម្បី​ព្យាបាល​ជម្ងឺ​មហារីក ឬ​រូប​ភាព​ថ្នេរ​នៅ​លើ​ក្បាល​ម្តាយ​ខ្ញុំ ដែល​មាន​រាង​ដូច​ឈើ​ឆ្កាង បន្ទាប់​ពី​គាត់​បាន​ទទួល​ការ​វៈ​កាត់​ខួរ​ក្បាល កាល​ពី​បី​ឆ្នាំ​មុន។ អនុស្សាវរីយ៍​នៅ​លើ​ហ្វេស​ប៊ុក បាន​នាំ​ចិត្ត​ខ្ញុំ ឲ្យ​អធិស្ឋាន ហើយ​អរ​ព្រះ​គុណ​ព្រះ។ យើង​រាល់​គ្នា​ងាយ​នឹង​ភ្លេច​ការ​ល្អ ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​យើង។ យើង​ចាំ​បាច់​ត្រូវ​មាន​អ្វី​ជួយ​រំឭក​យើង។ ពេលលោក​យ៉ូស្វេរ​ដឹក​នាំ​រាស្រ្ត​របស់​ព្រះ ទៅ​រក​ទីលំ​នៅ​ថ្មី​របស់​ពួក​គេ ពួក​គេ​បាន​ឆ្លង​ទន្លេ​យ័រដាន់​(យ៉ូស្វេ ៣:១៥-១៦)។ ព្រះ​ទ្រង់​បាន​ញែក​ទឹក​ទន្លេរ​យ័រដាន់ ហើយ​រាស្រ្ត​របស់​ទ្រង់​ក៏​បាន​ដើរ​នៅ​លើ​ដី​បាត​ទន្លេ(ខ.១៧)។ ដើម្បី​រំឭក​អំពី​ការ​អស្ចារ្យ​នេះ ពួក​គេ​បាន​រើស​ថ្ម​១២​ដុំ ពី​កណ្តាល​បាត​ទន្លេ ហើយ​តម្រៀង​ជា​គំនរ​ថ្ម នៅ​ត្រើយ​ម្ខាង(៤:៣,៦-7)។ ពេលគេ​សួរ​ថា គំនរ​ថ្ម​នោះ​មាន​ន័យ​ដូច​ម្តេច រាស្រ្ត​របស់​ព្រះ​អាច​ប្រាប់​គេ អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួក​គេ​នៅថ្ងៃ​នោះ។ វត្ថុ​អ្វី​ក៏​ដោយ ដែល​រំឭក​យើង​អំពី​ភាព​ស្មោះ​ត្រង់​របស់​ព្រះ កាល​ពី​អតីត​កាល អាច​ដាស់​តឿន​យើង ឲ្យ​ទុក​ចិត្ត​ទ្រង់​ ក្នុង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត។-AMY…

Read article
អ្នកលប់បំណុល

មាន​ពេល​មួយ ខ្ញុំ​បាន​ស្រក់​ទឹក​ភ្នែក ពេល​បាន​មើល​វិក័យ​ប័ត្រ​ពេទ្យ​របស់​ខ្ញុំ។ ស្វាមី​របស់​ខ្ញុំ​ ត្រូវគេ​កាត់​ប្រាក់​ខែ មួយ​ភាគ​ធំ បន្ទាប់​ពី​គាត់​បាន​សុំ​ច្បាប់​គេ​ទៅ​មើល​ថែរ​ជម្ងឺ​ខ្ញុំ ហើយ​គ្រាន់​តែ​ថ្លៃ​ព្យាបាល​តែ​ពាក់​កណ្តាល ក៏​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ដើម្បី​បង់​រំលោះ​បន្តិច​ម្តង​ៗ ជា​រៀង​រាល់​ខែ។ ខ្ញុំ​ក៏​បាន​អធិស្ឋាន មុន​ពេល​ខ្ញុំ​ទូរស័ព្ទ​ទៅ​ការិយ៉ា​ល័យ​វេជ្ជបណ្ឌិត ដើម្បី​ពន្យល់​អំពី​ស្ថានភាព​ដ៏​ពិបាក​របស់​យើង ហើយ​ស្នើ​សុំ​ការ​បង់​រំលោះ​ថ្លៃ​ព្យា​បាល។ អ្នក​ទទួល​ភ្ញៀវ​ក៏​បាន​លើក​ទូរស័ព្ទ ហើយ​ក៏​បាន​ឲ្យ​ខ្ញុំ​រង់​ចាំ។ បន្តិច​ក្រោយ​មក គាត់​ក៏​បាន​ឲ្យ​ដំណឹង​ខ្ញុំ​ថា លោក​វេជ្ជបណ្ឌិត​បាន​លប់​បំណុល​ដែល​យើង​បាន​ជំពាក់​មន្ទីរ​ពេទ្យ​អស់​ហើយ។ ខ្ញុំ​ក៏​បាន​និយាយ​អរគុណ ទាំង​អួល​ដើម​ករ។ ខ្ញុំ​មិន​អាច​បំភ្លេច​អំណោយ​ដ៏​សប្បុរស​នេះ​បាន​ឡើយ។ ខ្ញុំ​ក៏​ទម្លាក់​ទូរស័ព្ទ​ចុះ ហើយ​ក៏​បាន​សរសើរ​ដំកើង​ព្រះ។ ខ្ញុំ​ក៏​បាន​រក្សា​ទុក​វិក័យ​ប័ត្រ​ពេទ្យ​នោះ មិន​មែន​ដើម្បី​ទុក​រំឭក​ខ្លួនឯង​អំពី​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ជំពាក់​គេ​នោះ​ទេ​ តែ​ដើម្បី​ជា​ការ​រំឭក​អំពី​ការ​អ្វី​ដែល​ព្រះទ្រង់​បាន​ធ្វើ។ ការ​ដែល​គ្រូ​ពេទ្យ​របស់​ខ្ញុំ បាន​សម្រេច​ចិត្ត​លប់​បំណុល​ខ្ញុំ​ចោល បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ដែល​ព្រះ​បាន​សម្រេច​ព្រះ​ទ័យ​លប់​បំណុល​ដែល​ច្រើន​រាប់​មិន​អស់ នៃ​អំពើ​បាប​របស់​ខ្ញុំ។ ព្រះ​គម្ពីរ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះ​ទ្រង់ “​មាន​សេចក្តី​មេត្តា​ករុណា ហើយ​នឹង​អាណិត​អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស​ដ៏​បរិបូរ”(ទំនុកដំកើង ១០៣:៨)។ ទ្រង់​មិន​បាន​ប្រព្រឹត្ត​នឹង​យើង ឲ្យសម​នឹង​អំពើ​បាប​របស់​យើង​ទេ(ខ.១០) ពេល​យើង​ប្រែ​ចិត្ត ហើយ​ទទួល​ជឿ​ព្រះ​គ្រីស្ទ​ជា​ព្រះ​សង្រ្គោះ​នៃ​យើង។ ការ​លះ​បង់​របស់​ទ្រង់ បាន​លប់​ចោល​នូវ​បំណុល ដែល​យើង​ធ្លាប់​ជំពាក់​ទ្រង់។ គឺ​បាន​លប់​ចោល​ទាំង​ស្រុង។ កាល​ណា​យើង​បាន​ទទួល​ការ​អត់​ទោស​បាប​ហើយ យើង​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិ​ពល ឬ​ការ​កំណត់​របស់​បំណុល​ពីអតីត​កាល​របស់​យើង​ទៀត​ទេ។ យើង​ត្រូវ​ឆ្លើយ​តប​ចំពោះ​អំណោយ​ដ៏​ច្រើន​លើស​លប់​របស់​ព្រះ​អម្ចាស់  ដោយ​ទទួល​ស្គាល់​ការ​ទាំង​អស់  ដែល​ទ្រង់​បាន​ធ្វើ។ ពេល​យើង​ថ្វាយ​បង្គំ​ទ្រង់​អស់​ពី​ចិត្ត…

Read article
ឈ្មោះរបស់អង្គបុគ្គលម្នាក់

ក្សត្រី​ក្លេអូផ៉ាត្រា(Cleopatra) លោក​កាលីលេ(Galileo) លោក​សេកស្ពៀរ(Shakespeare) លោក​អែលវីស(Elvis) និង​លោក​ពេលេ(Pelé) សុទ្ធ​តែ​ជា​បុគ្គល​មាន​ឈ្មោះ​ល្បី​ល្បាញ​យ៉ាង​ខ្លាំង។ ពួក​គេ​នៅ​តែ​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ប្រវត្តិ​សាស្រ្ត ដោយ​សារ​គេ​ដឹង​ថា ពួក​គេ​ជា​នរណា ហើយ​ពួក​គេ​បាន​ធ្វើ​អ្វី​ខ្លះ។ តែ​មាន​ឈ្មោះ​មួយ​ទៀត ដែល​ល្បីល្បាញ និង​សំខាន់​លើស​ឈ្មោះ​ណា​ទាំង​អស់! មុន​ពេល​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ប្រសូត្រ​ក្នុង​លោកិយ​នេះ ទេវតា​បាន​ប្រាប់​នាង​ម៉ារា និង​លោក​យ៉ូសែប ឲ្យ​ដាក់​ព្រះ​នាម​ឲ្យ​ទ្រង់​ថា យេស៊ូវ  ព្រោះ “ទ្រង់​នឹង​ជួយ​សង្រ្គោះ​រាស្រ្ត​ទ្រង់ ឲ្យ​រួច​ពី​បាប”(ម៉ាថាយ ១:២១) ហើយ “គេ​នឹង​ហៅ​ទ្រង់ថា “​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត”(លូកា ១:៣២)។ ព្រះ​យេស៊ូវ​មិន​បាន​យាង​មក ដើម្បី​ធ្វើ​ជា​ជន​ល្បី​ល្បាញ​ឡើយ តែ​ដើម្បី​ធ្វើ​ជា​អ្នក​បម្រើ ដែល​បាន​បន្ទាប​ព្រះ​កាយ​ទ្រង់ ហើយ​សុគត  នៅ​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ទទួល​ជឿ​ទ្រង់  អាច​ទទួល​ការ​អត់​ទោស ហើយ​រួច​ពី​អំណាច​នៃ​អំពើ​បាប។ សាវ័ក​ប៉ុល​បាន​សរសេរ​ក្នុង​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​ថា “ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម​ផង ដើម្បី​កាល​ណា​ឮ​ព្រះនាម​ព្រះយេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថានសួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​ចុះ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្តាតបាន​ថ្លែង​ប្រាប់​ថា ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​ជា​ព្រះអម្ចាស់ សំរាប់​ជា​សិរីល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា”(ភីលីព ២:៩-១១)។ យើង​ត្រូវ​តោង​ឲ្យ​ជាប់​ព្រះ​នាម ព្រះយេស៊ូវ ទាំង​នៅ​ពេល​ដែល​មាន​អំណរ​បំផុត ក៏​ដូច​ជា​នៅ​ពេល​ដែល​មាន​តម្រូវ​ការឬ​ខ្វះ​ខាត​ខ្លាំង​បំផុត។ ទ្រង់​នឹង​មិន​ចាក​ចេញ​ពី​យើង​ឡើយ ហើយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ក៏​មិន​ដែល​ប្រែ​ប្រួល​ឡើយ។-DAVID MACCASLAND

Read article
អំណោយរបស់ពួកអ្នកប្រាជ្ញ

មាន​ប្តី​ប្រពន្ធ​មួយ​គូ មាន​សេចក្តី​ស្រឡាញ់ ច្រើន​ជាង​មាន​លុយ។ ពេល​ដែល​បុណ្យ​ណូអែល​កាន់​តែ​រំគិល​មក​ដល់  អ្នក​ទាំង​ពីរ​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ស្វែង​រក​អំណោយ​មួយ ដើម្បី​បង្ហាញ​ថា ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ខ្លាំង​ប៉ុណ្ណា។ ទីបំផុត នៅ​ថ្ងៃ​មុន​ពេល​បុណ្យ​ណូអែល​មក​ដល់ អ្នកស្រីដេឡា(Della) ក៏​បាន​លក់​សក់​ដ៏​វែង​របស់​គាត់ ដើម្បី​ទិញ​ខ្សែ​នាឡិការ​ធ្វើ​ពី​ផ្លាក​ទីន សម្រាប់​ដាក់​នាឡិកា ជា​មរតក​ដែល​លោក​ជីម​បាន​ទទួល​ពី​ឪពុក​គាត់ ហើយ​ឪពុក​គាត់ ទទួល​ពី​ជីតា​របស់​គាត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ជីម ទើប​តែ​បាន​លក់​នាឡិការ​នោះ ដើម្បី​យក​លុយ​ទិញ​ក្រាស​សឹត​សក់​ដ៏​មាន​តម្លៃ​មួយ ឲ្យ​អ្នក​ស្រីដេឡា។ លោកអូ ហេនរី(O. Henry)  ដែល​ជា​អ្នក​និពន្ធ បាន​ហៅ​រឿង​ប្តី​ប្រពន្ធ​មួយ​គូ​នេះ​ថា “អំណោយ​របស់​អ្នក​ប្រាជ្ញ”។ រឿង​នេះ បាន​បង្ហាញ​ថា ទោះ​បី​ជា​អំណោយ​របស់​អ្នក​ទាំង​ពីរ​អាច​ប្រើ​ឲ្យ​មាន​ប្រយោជន៍ ហើយ​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​គិតថា អ្នក​ទាំង​ពីរ​ល្ងង់​ក៏​ដោយ ក៏​សេចក្តី​ស្រឡាញ់​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យពួក​គេ ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ប្រាជ្ញា​បំផុត នៅ​ក្នុង​ការ​ឲ្យ​អំណោយ។ យ៉ាង​ណា​មិញ ពួក​អ្នក​ប្រាជ្ញ ដែល​មក​គាល់​ព្រះ​យេស៊ូវ នៅ​ថ្ងៃ​បុណ្យ​ណូអែល​ដំបូង​បំផុត ក៏​អាច​ត្រូវ​អ្នក​ខ្លះ​គិត​ថា ពួក​គេ​ជា​មនុស្ស​ល្ងង់​ផង​ដែរ ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់ ភូមិ​បេថ្លេហិម ដោយ​នាំ​អំណោយ​ជា​មាស កំញាន និងជ័រ​ល្វីង​ទេស​(ម៉ាថាយ ២:១១)។ ពួក​គេ​មិន​មែន​ជា​ជន​ជាតិ​យូដា​ទេ។ ពួក​គេ​ជា​សាសន៍​ដទៃ ដែល​មិន​បាន​ដឹងទេ​​ថា ពួកគេ​​អាច​ធ្វើ​ឲ្យ​មាន​ភាព​វឹក​វរ​ប៉ុណ្ណា ពេល​ដែល​ខ្លួន​​សួរ​រក​ស្តេច​នៃ​សាសន៍​យូដា ដែល​ទើប​តែ​ប្រសូត្រ​នោះ(ខ.២។ តែ​ផែន​ការ​របស់​ពួក​អ្នក​ប្រាជ្ញ​មិន​ប្រែ​ជា​អសា​ឥត​ការ​ឡើយ។…

Read article
ចង់មានលក្ខណៈដូចឪពុកខ្ញុំ

ឪពុក​របស់​ខ្ញុំ​មាន​ស្បែក​ជើង​កវែង បែប​ខៅប៊យ​មួយ​គូរ ដែល​ប្រឡាក់​ដី ដែល​គាត់​ចូល​ចិត្ត​ទុក​នៅ​លើ​កម្រាល​ឥដ្ឋ ក្នុង​បន្ទប់​រៀន​របស់​ខ្ញុំ។ ស្បែក​ជើង​នោះ​បាន​រំឭក​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ​ថា គាត់​ជា​មនុស្ស​ប្រភេទ​ណា។ កាល​ពី​មុន គាត់​បាន​ធ្វើកិច្ច​ការ​ជា​ច្រើន ក្នុង​នាម​ជា​កសិករ​ម្នាក់ ហើយ​ក្នុង​នោះ គាត់​បាន​ចិញ្ចឹម  និង​បង្វឹក​សត្វ​សេះ​ ដែល​ផ្លាស់​ទី​លឿន​ដូច​ផ្លេក​បន្ទោរ។ ខ្ញុំ​ចូល​ចិត្ត​មើល​គាត់​ធ្វើ​ការ ដោយ​ស្ងើច​សរសើរ​គាត់ ដែល​នៅ​តែ​អាច​ជិះ​សេះ ក្នុង​វ័យ​ចំណាស់។ កាល​នៅ​ពី​ក្មេង ខ្ញុំ​ចង់​ធំ​ឡើង​ដូច​គាត់។ ឥឡូវ​នេះ ខ្ញុំ​ស្ថិត​ក្នុង​វ័យ​៨០​ឆ្នាំ​ហើយ តែ​ស្បែក​ជើង​ក​វែង​របស់​គាត់ នៅ​តែ​មាន​ទំហំ​ធំ​ពេក សម្រាប់​ឲ្យ​ខ្ញុំ​ពាក់​ដដែល។ សព្វ​ថ្ងៃ​នេះ  ឪពុក​របស់​ខ្ញុំ​បាន​ទៅ​នៅ​នគរ​ស្ថាន​សួគ៌​ហើយ តែ​ខ្ញុំ​មាន​ព្រះ​ ដែល​ជា​ឪពុក​សម្រាប់​យក​តម្រាប់​តាម។ ខ្ញុំ​ចង់​មាន​លក្ខណៈ​ដូច​ទ្រង់ មាន​ពេញ​ដោយ​សេចក្តី​ល្អ​របស់​ទ្រង់ ហើយ​បញ្ចេញ​ក្លឹន​ដ៏​ក្រអូប នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់។ ខ្ញុំ​នឹង​មិន​អាច​មាន​លក្ខណៈ​ដែល​ល្អ​ដូច​ទ្រង់​ទាំង​ស្រុង​ឡើយ  ហើយ​មាន​ការ​ជា​ច្រើន​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​ឲ្យ​បាន​ល្អ​ដូច​ទ្រង់។ ប៉ុន្តែ សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា “រីឯ​ព្រះ​ដ៏​មាន​ព្រះគុណ​សព្វ​គ្រប់ ដែល​ទ្រង់​បាន​ហៅ​យើង​រាល់​គ្នា មក​ក្នុង​សិរីល្អ​នៃ​ទ្រង់ ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ នោះ​សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ឡើង ក្នុង​ខណៈ​ក្រោយ​ដែល​បាន​រង​ទុក្ខ​បន្តិច”(១ពេត្រុស ៥:១០)។ យើង​ដឹង​ហើយ​ថា ទ្រង់​ពិត​ជា​មាន​ប្រាជ្ញា និង​អំណាច​ធ្វើ​ការ​ទាំង​អស់​នេះ​បាន(ខ.១១)។ យើង​មិន​អាច​មាន​លក្ខណៈ​ដូច​ព្រះ​វរបិតា១០០​ភាគ​រយ​ ក្នុងពេល​បច្ចុប្បន្ន​មែន តែ​​យើង​​នឹង​​មិន​​មាន​បញ្ហា​នេះ​ជា​រៀង​រហូត​ឡើយ​។ ព្រះ​ទ្រង់​បាន​ត្រាស​ហៅ​យើង ឲ្យ​មាន​ភាព​ស្រស់​ស្អាត​នៃ​ចរិយា​សម្បតិ្ត​…

Read article
តើអ្នកជំនាញបាននិយាយអ្វីខ្លះ?

លោក​ចេហ្វ ចាកូប៊ី(Jeff Jacoby)  ដែល​ជា​អ្នក​និពន្ធ​សារ​ពត៌​មាន ឲ្យ​កាសែត​បូស្តុន ក្លូប បាន​សរសេរ​ថា “សមត្ថភាព​ដ៏​អាថ៌​កំបាំង​របស់​អ្នក​ជំនាញ នៅ​ក្នុង​ការ​យល់​ខុស  អំពី​រឿង​ផ្សេង​ៗ អាច​ជា​កំហុស​ឆ្គង​ដ៏​អាក្រក់”។ បើ​យើង​ក្រឡេក​មើល​ទៅ​ប្រវត្តិ​សាស្រ្ត​ដែល​ទើប​កើត​មាន​ឡើង យើង​នឹង​បាន​ដឹង​ថា គាត់​ពិត​ជា​និយាយ​ត្រូវ។ ឧទារហណ៍ អ្នក​ឆ្នៃ​ប្រឌិត​ដ៏​ល្បី​ល្បាញ ឈ្មោះ ថូម៉ាស អេឌីសិន(Thomas Edison) ធ្លាប់​បាន​ប្រកាស​ថា ខ្សែ​ភាព​យន្ត​ដែល​មាន​សម្លេង និង​មិន​អាច​ជំនួស​ខ្សែ​ភាព​យន្ត​ដែល​គ្មាន​សម្លេង​បាន​ឡើយ តែ​ទីបំផុត​គេ​ក៏​ដឹង​ថា គាត់​បាន​គិត​ខុស​ហើយ។ ហើយ​នៅ​ឆ្នាំ ១៩២៨ លោក​ហេនរី ហ្វ៊ត(Henry Ford) បាន​ប្រកាស​ថា “មនុស្ស​កំពុង​តែ​មាន​បញ្ញា​កាន់​តែ​ខ្លាំង​លើស​លប់ បាន​ជា​ពួក​គេ​មិន​អាច​មាន​សង្រ្គាម​លោក​លើក​ទីពីរ​ឡើយ” តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក សង្រ្គាម​លោក​លើក​ទីពីរ​ក៏​បាន​ផ្ទុះ​ឡើង។ មាន​ការ​ព្យាករណ៍​ជា​ច្រើន របស់ “អ្នក​ជំនាញ” បាន​ប្រែ​ក្លាយ​ជា​ការ​ទាយ​ខុស​ ។ ដូច​នេះ សមត្ថ​ភាព​របស់​អ្នក​ប្រាជ្ញ​ក៏​មាន​កំរិត​ផង​ដែរ។ មាន​តែ​អង្គ​បុគ្គល​ម្នាក់​ប៉ុណ្ណោះ ដែល​អាច​ឲ្យ​យើង​ទុក​ចិត្ត​បាន​ទាំង​ស្រុង ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ធ្ងន់​ៗ​ខ្លះ សម្រាប់មនុស្ស​មួយ​ចំនួន​ដែល​តាំង​ខ្លួន​ជា​អ្នក​ប្រាជ្ញ។ នៅ​សម័យ​ដែល​ព្រះ​យេស៊ូវ​បំពេញ​ព្រះ​រាជ​កិច្ច​នៅ​លើ​ផែនដី ពួក​អ្នក​ដឹក​នាំ​សាសនា បាន​អៈ​អាង​ថា ខ្លួន​មាន​សេចក្តី​ពិត។ អ្នក​ប្រាជ្ញ និង​ទេវវិទូ​ទាំង​អស់​នោះ គិត​ថា ខ្លួន​ដឹង​ថា ព្រះ​មែស៊ី​ដែល​នឹង​យាង​តាម​ព្រះ​បន្ទូល​សន្យា…

Read article
សិរីល្អដែលគួរឲ្យរមិលមើល

ការ​ទៅ​ទស្សនា​ព្រះ​វិហារ​ធំ​ៗ ក្នុង​ទេស​ភាព​ដ៏​ស្រស់​បំព្រង ស្ថិត​ក្នុង​ចំណោម​សកម្ម​ភាព​ដ៏​រីក​រាយ ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ទ្វីប​អឺរ៉ុប។ ព្រះ​វិហារ​ធំ​ៗ​ទាំង​នោះ ពិត​ជា​គួរ​ឲ្យ​គយ​គន់​មែន ដោយ​មានសំណង់​អគារ​ខ្ពស់​ត្រដែត​ឡើង​ទៅ​រក​ផ្ទៃ​មេឃ។ ស្ថាបត្យ​កម្ម សិល្បៈ និង​និមិត្ត​រូប ដែល​គេ​ឃើញ​មាន ក្នុង​អគារ​ដ៏​អស្ចារ្យ​ទាំង​នោះ បាន​នាំ​ឲ្យ​ភ្ញៀវ​ទេស​ចរណ៍​មាន​បទ​ពិសោធន៍​ដែល​មិន​អាច​ដក​ចិត្ត​រួច ពី​ភាព​អស្ចារ្យ និង​ស្រស់​បំព្រង​។ ខ្ញុំ​ក៏​បាន​គិត​អំពី​ការ​ពិត​ដែល​ថា សំណង់​អគារ​ទាំង​នេះ ត្រូវ​បាន​គេ​សាង​សង់​ឡើង ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ត្រចះ​ត្រចង់​របស់​ព្រះ និង​ភាព​រុង​រឿង​របស់​ទ្រង់។ គេ​ជាប់​ចិត្ត​នឹង​សម្រាស់​នៃ​ព្រះ​វិហារ​ធំ​ៗ នៅអឺរ៉ុប តែទន្ទឹមនឹងនោះ ​ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​មាន​ការ​ជាប់​ចិត្ត នឹង​ភាព​គួរ​ឲ្យ​ស្ងើច​សរសើរ និង​ភាព​ធំ​ប្រសើរ​របស់​ទ្រង់ ហើយ​នឹក​ចាំ​អំពី​ទ្រង់? វិធី​មួយ ដើម្បី​ឲ្យ​យើង​អាច​ជាប់​ចិត្ត​នឹង​ភាព​ធំ​ប្រសើរ​របស់​ព្រះ គឺ​យើង​ត្រូវ​មើល​បង្ហួស​សំណង់​ដ៏​ធំ និង​ខ្ពង់​ខ្ពស់​របស់​មនុស្ស ហើយ​ជញ្ជឹង​គិត​អំពី​ភាព​ធំ​ប្រសើរ​នៃ​ការ​អ្វី​ដែល​ព្រះ​បាន​បង្កើត។ ចូរ​មើល​ទៅ​ផ្ទៃ​មេឃ​ពេល​យប់ ដែល​មាន​ផ្កាយ​ព្រោង​ព្រាត ហើយ​គិត​អំពី​អំណាច​របស់​ព្រះ ដែល​បាន​មាន​បន្ទូល​ឲ្យ​ចក្រ​វាល​កើត​មាន​រូប​រាង​រហូត​មកដល់​សព្វ​ថ្ងៃ។ ពេល​អ្នក​បាន​ពរ​កូន​តូច​ដែល​ទើប​កើត​ក្នុង​ដៃ​អ្នក នោះ​ចូរ​​អរ​ព្រះ​គុណ​ព្រះ សម្រាប់​ភាព​អស្ចារ្យ​នៃ​ជីវិត​មនុស្ស។ ចូរមើល​ទៅ​ភ្នំ​ដែល​គ្រប​ដណ្តប់​ដោយ​ទឹក​កក នៅ​រដ្ឋ​អាឡាស្កា ឬ​មើល​ទៅ​មហា​សមុទ្រ​អាត្លង់​ទិច​ដ៏​ធំ​ធេង ដែល​ជា​ជម្រក​នៃ​សត្វ​រាប់​លាន​ប្រភេទ ដែល​ព្រះ​បាន​បង្កើត ហើយ​ស្រមៃ​អំពី​អំណាច​ចេស្តា ដែល​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​អេកូឡូហ្ស៊ី​មាន​ដំណើរ​ការ។ មនុស្ស​បាន​សាង​សង់​អគារ​ដ៏​ធំ​ស្កឹម​ស្កៃ​ខ្ពស់​ត្រដែត ទៅ​រក​ផ្ទៃ​មេឃ។ បើ​សិន​ជា​ពួក​គេ​បាន​សាង​សង់ ដើម្បី​នាំ​គេ​ឲ្យ​គិត​ដល់​ព្រះ គឺ​មាន​ន័យ​ថា ការ​សាង​សង់​ទាំង​នោះ​មិន​មាន​ការ​ខុស​ឆ្គង​ឡើយ។ ប៉ុន្តែ…

Read article
ការមមុលទៅមុខ

ពេល​ដែល​ខ្ញុំ​កំពុង​ដើរ​កាត់​តាម​ផ្លូវ​ដើរ ជាប់​នឹង​ជញ្ជាំង​ខាង​ក្រៅ នៃ​អគារ​ការិយាល័យ​របស់​ខ្ញុំ ខ្ញុំ​មាន​ចិត្ត​រីក​រាយ ពេល​ដែល​ឃើញ​ដើម​ផ្កា​ដ៏​ស្រស់​បំព្រង កំពុង​លូត​លាស់ តាម​ក្រហែង​ថ្ម ទោះ​ជា​ស្ថាន​ភាព​របស់​វាមាន​ការ​ពិបាក​យ៉ាង​ណា​ក៏​ដោយ រុក្ខ​ជាតិ​នេះ​បាន​រក​ឃើញ​កន្លែង​ឈរ​យ៉ាង​មាំ​មួន ដោយ​ចាក់​ឫស​ចូល​ទៅ​ក្នុង​ក្រហែង​ថ្ម​ស្ងួត ហើយ​ក៏​បាន​លូត​លាស់​យ៉ាង​ប្រសើរ។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា តាម​ពិត​មាន​ប្រអប់​កង្ហា​ម៉ាស៊ីន​ត្រជាក់ មាន​ទីតាំង​ចំ​ពី​លើ​ដើម​ផ្កា​មួយ​នេះ ហើយ​បាន​ស្រក់​ទឹក​ពី​លើ​វា ពេញ​មួយ​ថ្ងៃ។ ទោះ​ស្ថាន​ភាព​នៅ​ជុំវិញ​វា មិន​មាន​លក្ខណៈ​អំណោយ​ផល​ក៏​ដោយ ក៏​វា​នៅ​តែ​បាន​ទទួល​ជំនួយ​ដែល​វា​ត្រូវ​ការ ពី​ទឹក​ដែល​ស្រក់​មក​ពី​លើ។ យ៉ាង​ណា​មិញ ជួន​កាល ការ​លូត​លាស់​ក្នុង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ អាច​មាន​ការ​ពិបាក ប៉ុន្តែ ពេល​ដែល​យើង​មាន​ការ​ទ្រាំអត់ ជា​មួយ​ព្រះ​គ្រីស្ទ នោះ​យើង​អាច​ជម្នះ​ឧបស័គ្គ​នា​នា។ កាលៈ​ទេសៈ​របស់​យើង​ប្រហែល​ជា​មិន​អំណោយ​ផល ​ហើយ​ការ​បាក់​ទឹក​ចិត្ត​ហាក់​ដូច​ជា​ឧប​ស័គ្គ។ ប៉ុន្តែ ពេល​ដែល​យើង​បន្ត​មមុល​ទៅ​មុខ ក្នុង​ទំនាក់​ទំនង​ជា​មួយ​ព្រះអម្ចាស់ យើង​អាច​លូត​លាស់​យ៉ាង​ប្រសើរ ដូច​ដើម​ផ្កា​មួយ​នោះ​ដែរ។​ នេះ​ហើយ​ជា​បទ​ពិសោធន៍​ដែល​សាវ័ក​ប៉ុល​បាន​ឆ្លង​កាត់​នោះ។​ ទោះ​ជា​មាន​ទុក្ខ​លំបាក​ខ្លាំង​យ៉ាង​ណា ហើយ​គាត់​បាន​ជួប​ឧបស័គ្គ​អ្វី​ក៏​ដោយ​(២កូរិនថូស ១១:២៣-២៧) គាត់​មិន​ព្រម​ចុះ​ចាញ់​ឡើយ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​កំពុង​តែ​ដេញ​តាម សង្វាត​នឹង​ចាប់​ឲ្យ​បាន​សេចក្តី ដែល​ព្រះគ្រីស្ទ​យេស៊ូវ​បាន​ចាប់​ខ្ញុំ​ឲ្យ​បាន​នោះ​ដែរ។ ទាំង​រត់​ដំរង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(ភីលីព ៣:១២,១៤) សាវ័ក​ប៉ុល​ដឹង​ថា គាត់​អាច​ធ្វើ​ការ​គ្រប់​យ៉ាង ដោយ​សារ​ព្រះ​អម្ចាស់ ដែល​ចម្រើន​កម្លាំង​ឲ្យ​គាត់(៤:១៣) ហើយ​យើង​ក៏​អាច​ធ្វើ​ការ​គ្រប់​យ៉ាង​ផង​ដែរ ពេល​ដែល​យើង​បន្ត​មមុល​ទៅ​មុខ…

Read article
ការចាប់ផ្តើមជាថ្មី

បន្ទាប់​ពី​រដូវ​កាល នៃ​ពិធី​បុណ្យ​ណូអែល​បាន​បញ្ចប់ នៅ​ចុង​ខែ​ធ្នូ គំនិត​របស់​ខ្ញុំ ច្រើន​តែ​បែរ​ទៅ​រក​ការ​មក​ដល់​នៃ​ឆ្នាំ​ថ្មី។ ខណៈ​ពេល​ដែល​កូន​ៗ​របស់​ខ្ញុំ​កំពុង​ឈប់​សម្រាក​ពី​ការ​សិក្សា ហើយ​សកម្ម​ភាព​ប្រចាំ​ថ្ងៃ មាន​ដំណើរ​យឺត​ៗ ខ្ញុំ​ក៏​បាន​ជញ្ជឹង​គិត អំពីអ្វី​ដែល​ខ្ញុំ​បាន​ទទួល​ពី​ឆ្នាំ​ចាស់ និង​អំពី​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​សម្រាប់​ឆ្នាំ​ថ្មី។ ជួន​កាល ការ​ជញ្ជឹង​គិត​នេះ មាន​ការ​ឈឺ​ចាប់ និង​ការ​ស្តាយ​ក្រោយ ចំពោះ​កំហុស​ដែល​ខ្ញុំ​បាន​ធ្វើ។ ប៉ុន្តែ ការ​ត្រៀម​ខ្លួន​សម្រាប់​ឆ្នាំ​ថ្មី បាន​បំពេញ​ខ្ញុំ ដោយ​សេចក្តី​សង្ឃឹម  និង​ការ​រំពឹង​ចង់​បាន។ ខ្ញុំ​គិត​ថា ខ្ញុំ​មាន​ឱកាស​ចាប់​ផ្តើម​ជា​ថ្មី​ឡើង​វិញ ទោះ​បី​ជា​ឆ្នាំ​ចាស់​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។ ខ្ញុំ​បាន​ត្រៀម​ខ្លួន​ចាប់​ផ្តើម​ជា​ថ្មី ក្នុង​ឆ្នាំ​ថ្មី តែ​វា​មិន​អាច​ប្រៀប​ផ្ទឹម​បាន នឹង​ក្តី​សង្ឃឹម ដែល​ពួក​អ៊ីស្រាអែល​មាន ពេល​ដែល​ស្តេច​ស៊ីរូស នៃ​ចក្រ​ភព​ពើស៊ី បាន​រំដោះ​ពួក​គេ ឲ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ក្នុង​ទឹក​ដី​យូដា បន្ទាប់​ពី​បាន​រស់នៅ​ជា​ឈ្លើយ​សឹក អស់​៧០​ឆ្នាំ ក្នុង​ទឹក​ដី​បាប៊ីឡូន។ ស្តេច​អង្គ​មុន ព្រះ​នាម​នេប៊ូក្នេសា បាន​និរទេស​ពួក​គេ​ពី​ស្រុក​កំណើត។ ប៉ុន្តែ ព្រះ​អម្ចាស់​បាន​ជំរុញ​ចិត្ត​ស្តេច​ស៊ីរូស ឲ្យ​បញ្ជូន​ពួក​ឈ្លើយ​សឹក​ទាំង​អស់ ឲ្យ​វិល​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​កសាង​ព្រះ​វិហារ​របស់​ព្រះ​ឡើង​វិញ(អែសរ៉ា ១:២-៣)។ ស្តេច​ស៊ីរូស​ក៏​បាន​ប្រគល់​រតន​វត្ថុ ដែល​គេ​បាន​ប្រមូល​ពី​ព្រះ​វិហារ ឲ្យ​ទៅ​ពួក​គេ​វិញ​ផង​ដែរ។​ ក្នុង​ការ​រស់​នៅ ជា​រាស្រ្ត​រើស​តាំង​របស់​ព្រះ ក្នុង​ទឹក​ដី​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ពួក​គេ ពួក​គេ​ក៏​បាន​ចាប​ផ្តើម​ជីវិត​សារ​ជា​ថ្មី បន្ទាប់​ពី​រដូវ​កាល​ដ៏​យូរ នៃ​ទុក្ខ​លំបាក…

Read article
ទ្វារដែលកំពុងបិទ

ពេលរថភ្លើងដល់ពេលចេញដំណើរទៅមុខ គេក៏បានឮសម្លេងស៊ីញ៉ូ ដាស់តឿនដល់អ្នកដំណើរទាំងអស់ថា គេជិតបិទទ្វាររថភ្លើងហើយ។ ប៉ុន្តែ មានអ្នកដំណើរពីរបីនាក់ ដែលមានភាពយឺតយ៉ាវ ក៏បានខិតខំប្រវេសប្រវាឡើងរថភ្លើងឲ្យទាន់។ ទ្វារក៏បានបិទត្រូវចំពួកគេម្នាក់ តែទ្វារនោះក៏បានបើកចំហរវិញ ធ្វើឲ្យគាត់អាចឡើងជិះរថភ្លើង ដោយសុវត្ថិភាព។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគេធ្វើការប្រថុយនឹងគ្រោះថ្នាក់ដូចនេះ ហេតុអ្វីមិនរង់ចាំរថភ្លើងមួយទៀត ដែលនឹងមកដល់ក្នុងពេល៤នាទីទៀតប៉ុណ្ណោះ? យ៉ាងណាមិញ មានទ្វារមួយទៀត ដែលសំខាន់លើទ្វារណាទាំងអស់  ដែលយើងត្រូវតែចូល  មុនពេលទ្វារនោះបិទជារៀងរហូត។  ទ្វារនោះគឺជាទ្វារនៃសេចក្តីមេត្តាករុណារបស់ព្រះ។ សាវ័កប៉ុលបានប្រាប់យើងថា “មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ”(២កូរិនថូស ៦:២)។ ព្រះគ្រីស្ទបានយាងមកសុគត ដើម្បីលោះបាបយើង ហើយបានមានព្រះជន្មរស់ឡើងវិញ។ ទ្រង់បានបើកផ្លូវ សម្រាប់ឲ្យយើងផ្សះផ្សាឲ្យជានឹងព្រះវិញ ហើយបានប្រកាសដល់យើងថា ថ្ងៃនេះជាថ្ងៃនៃសេចក្តីសង្រ្គោះ។ ថ្ងៃនេះជាថ្ងៃដែលទ្វារនៃសេចក្តីសង្រ្គោះ នៅបើកចំហរនៅឡើយ។ តែថ្ងៃណាមួយ ទ្វារនោះនឹងបិទវិញ។ ចំពោះអ្នកដែលបានទទួលជឿ ហើយបម្រើព្រះគ្រីស្ទ ទ្រង់នឹងមានបន្ទូលមកកាន់ពួកគេថា “ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយ៍មក”(ម៉ាថាយ ២៥:៣៤)។ ប៉ុន្តែ អ្នកដែលមិនស្គាល់ទ្រង់ នឹងត្រូវថយចេញទៅអស់កល្បជានិច្ច(ខ.៤៦)។ ការឆ្លើយតបរបស់យើង ចំពោះព្រះយេស៊ូវគ្រីស្ទ ជាកត្តាកំណត់ថា យើងនឹងទៅនៅទីណា បន្ទាប់ពីយើងលាចាកលោកនេះទៅ។ នៅថ្ងៃនេះ…

Read article