June

You are here:
ព្រះអង្គកំពុងរង់ចាំ

ផ្ទាំង​គំនូរ ដែល​មាន​ចំណង​ជើង​ថា ពន្លឺ​របស់​លោកិយ  ជា​ស្នា​ដៃ​សីល្បៈ​របស់​វិចិត្រ​ករ​អង់​គ្លេស ឈ្មោះ វីលៀម ហូលមែន ហាន់(William Holman Hunt) ដែល​ក្នុង​ផ្ទាំង​គំនូរ​នោះ គាត់​បាន​គូរ​រូប​ព្រះ​យេស៊ូវ កំពុង​ឈរ​កាន់​ចង្កៀង ហើយ​គោះ​ទ្វារ​ផ្ទះ​មួយ​ខ្នង។ ផ្ទាំង​គំនូរ​នេះ​ស្ថិត​ក្នុង​ចំណោម​ស្នាដៃ​សីល្បៈ​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ ដែលគេ​ដាក់​តាំង នៅ​ក្នុងព្រះវិហារ​​តូច នៃ​មហា​វិទ្យាល័យ ខេប៊ល នៅ​ទីក្រុង​អុកស្វឺត ប្រទេស​អង់​គ្លេស។ ក្នុង​ផ្ទាំង​គំនូរ​នោះ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ទ្វារ​មិន​មាន​ដៃ​សម្រាប់​កាន់។ ពេល​ដែល​គេ​សួរ​គាត់​ថា ហេតុ​អ្វីបាន​ជា​ទ្វារ​នោះ​គ្មាន​ដៃ​សម្រាប់​កាន់​បើក គាត់​ក៏​បាន​ពន្យល់​ថា គាត់​ចង់​គូរ​រូប​នេះ តាម​បទ​គម្ពីរ​វិវរណៈ ៣:២០ ដែលបានចែង​ថា “មើល អញ​ឈរ​នៅ​មាត់​ទ្វារ​ទាំង​គោះ បើ​អ្នក​ណា​ឮ​សំឡេង​អញ ហើយ​បើក​ទ្វារ​ឲ្យ នោះ​អញ​នឹង​ចូល​ទៅ​ឯ​អ្នក​នោ…”។ យ៉ាង​ណា​មិញ ផ្ទាំង​គំនូរ​នោះ​បាន​ពិពណ៌​នា អំពី​ព្រះ​ទ័យ​សប្បុរ​របស់​ព្រះ​យេស៊ូវ គឺស្រប​តាម​ការ​ពិពណ៌​នារបស់​លោក​យ៉ូហាន ក្នុង​កណ្ឌ​វិវរណៈ។ ទ្រង់​បាន​គោះ​ទ្វារ​នៃ​វិញ្ញាណ​យើង ដោយ​សុភាព ដើម្បី​ប្រទាន​សន្តិភាព​ដល់​យើង។  ព្រះយេស៊ូវ​ទ្រង់​ក៏​បាន​ឈរ ដោយ​អត់​ធ្មត់ នៅ​រង់​ចាំ​យើង​បើក​ទ្វារ​ថ្វាយ​ទ្រង់។ ទ្រង់​មិន​បើក​ទ្វារ​ដោយ​ខ្លួន​ឯង ហើយយាង​ចូល​ក្នុង​ជីវិត​យើង ទាំង​បង្ខំ​នោះ​ឡើយ។ ទ្រង់​មិន​បង្ខំ​ឲ្យ​យើង​ធ្វើ​តាម​ព្រះ​ទ័យ​ទ្រង់​។ ផ្ទុយ​ទៅ​វិញ ទ្រង់​ប្រទាន​អំណោយ​នៃ​សេចក្តី​សង្រ្គោះ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ប្រទាន​ពន្លឺ ដើម្បី​ដឹក​នាំ​យើង។…

Read article
រូបភាពនៃសេចក្តីស្រឡាញ់

ខ្ញុំ និង​កូន​ៗ​របស់​ខ្ញុំ បាន​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ថ្មី​មួយ ប្រចាំ​ថ្ងៃ។ រៀង​រាល់​ពេល​យប់ នៅ​ម៉ោង​ចូល​គេង យើង​បាន​ប្រមូល​ខ្មៅ​ដៃ​ពណ៌ និង​ដុត​ទៀន​មួយ​ដើម។ យើង​ក៏​បាន​ទូល​សូម​ព្រះ​ឲ្យ​បំភ្លឺ​ផ្លូវ​យើង ខណៈ​ពេល​ដែល​យើង​យក​សៀវភៅ​កត់​ត្រា​ចេញ​មក ហើយ​ក៏​បាន​គូរ ឬ​សរសេរ​ចម្លើយ សម្រាប់​សំណួរ​ពីរ តើ​ខ្ញុំ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ នៅ​ពេល​ណា ក្នុង​ថ្ងៃ​នេះ? ហើយ តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​គ្មាន​សេចក្តី​ស្រឡាញ់ នៅ​ពេល​ណា ក្នុង​ថ្ងៃ​នេះ? ការ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង បាន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់ នៃ​ជីវិត​ជា​គ្រីស្ទ​បរិស័ទ “ចាប់​តាំង​ពី​ដើម​រៀង​មក”(២យ៉ូហាន ១:៥)។ ហេតុ​នេះ​ហើយ បាន​ជា​លោក​យ៉ូហាន​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​ទីពីរ ទៅ​កាន់​ពួក​ជំនុំ​របស់​គាត់ ដោយ​បង្រៀន​ពួក​គេ ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ស្តាប់​បង្គាប់​ព្រះ (២យ៉ូហាន ១:៥-៦)។ សេចក្តី​ស្រឡាញ់​គឺ​ជា​ប្រធាន​បទ ដែល​លោក​យ៉ូហាន​ចូល​ចិត្ត​ជាង​គេ នៅ​ក្នុង​ការ​សរសេរ​សំបុត្រ​របស់​គាត់។ គាត់​បាន​មាន​ប្រសាសន៍​ថា យើង​អាច​ដឹង​ថា យើង “កើត​មក​ពី​សេចក្តី​ពិត”​ ឬ​កំពុង​រស់​នៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ ពេល​ដែល​យើងប្រព្រឹត្ត​ដោយ​សេចក្តី​ស្រឡាញ់​(១យ៉ូហាន ៣:១៨-១៩)។ ពេល​ដែល​ខ្ញុំ និង​កូន​ៗ​របស់​ខ្ញុំ​បាន​ជញ្ជឹង​គិត​អំពី​សេចក្តី​នេះ យើង​ក៏​បាន​ដឹង​ថា ក្នុង​ជីវិត​របស់​យើង សេចក្តី​ស្រឡាញ់​បាន​បង្ហាញ​ចេញ​មក តាម​រយៈ​សកម្ម​ភាព​ដ៏​សាមញ្ញ ដូច​ជា ការ​ចែក​ឆ័ត្រ​ឲ្យ​គេ​ប្រើ នៅ​ពេល​ភ្លៀង ការ​លើក​ទឹក​ចិត្ត​នរណា​ម្នាក់ ដែល​កំពុង​ពិបាក​ចិត្ត ឬ​ការ​ធ្វើ​ម្ហូបដែល​គេ​ចូលចិត្ត…

Read article
ចិញ្ជៀននៅក្នុងធុងសម្រាម

កាល​នៅ​រៀន​មហា​វិទ្យាល័យ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ពេល​ខ្ញុំ​ភ្ញាក់​ពី​គេង ខ្ញុំ​ក៏​បាន​ឃើញ​ខារ៉ូល(Carol) មិត្ត​រួម​បន្ទប់​ខ្ញុំ កំពុង​តែ​មាន​អារម្មណ៍​តក់​ស្លត់។ ចិញ្ជៀន​ត្រា​របស់​នាង​បាន​បាត់​ហើយ។ យើង​ក៏​បាន​រក​មើល​គ្រប់​ទីកន្លែង។ នៅ​ថ្ងៃ​បន្ទាប់ យើង​ក៏​បាន​ទៅ​កកាយ​មើល​ក្នុង​ធុង​សំរាម។ ខ្ញុំ​ក៏​បាន​ហែក​ថង់​សំរាម​មួយ​ថង់​មើល។ នាង​ក៏​បាន​លាន់​មាត់​ថា “ឯង​ពិត​ជា​មាន​ការ​ប្តូរ​ផ្តាច់ នៅ​ក្នុង​ការ​ស្វែង​រក​ចិញ្ជៀន​នោះ​ណាស់! ខ្ញុំ​មិន​មែន​បាត់​ចិញ្ជៀន​តម្លៃ​ពី​រយ​ដុល្លា​ឯណា!” ការ​តាំង​ចិត្ត​របស់​ខារ៉ូល នៅ​ក្នុង​ការ​ស្វែង​រក​ចិញ្ជៀន បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​ប្រៀប​ប្រដូច ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល អំពី​នគរ​ស្ថាន​សួគ៌ ដែល “​ប្រៀប​ដូច​ជា​កំណប់​កប់​ទុក​ក្នុង​ចំការ ដែល​កាល​ណា​មនុស្ស​ម្នាក់​បាន​ឃើញ នោះ​ក៏​លាក់​ទុក រួច​ចេញ​ទៅ លក់​របស់​ទ្រព្យ​ខ្លួន​ទាំង​អស់​ដោយ​អំណរ ដើម្បី​នឹង​ទិញ​ចំការ​នោះ”(ម៉ាថាយ ១៣:៤៤)។ មាន​របស់​ខ្លះ សក្តិ​សម​នឹង​ឲ្យ​យើង​ស្វែង​រក ដោយ​ការ​ប្រឹង​ប្រែង​ខ្លាំង។ នៅ​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល ព្រះ​ទ្រង់​បាន​សន្យា​ថា​ អ្នក​ដែល​ស្វែង​រក​ទ្រង់ នឹង​រក​ទ្រង់​ឃើញ។ ក្នុង​បទ​គម្ពីរ ចោទិយក​ថា ទ្រង់​បាន​ពន្យល់​ពួក​អ៊ីស្រាអែល​ថា ពួក​គេ​នឹង​រក​ទ្រង់​ឃើញ ពេល​ដែល​ពួក​គេ​ងាក​បែរ​ចេញ​ពី​អំពើ​បាប ហើយ​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត(៤:២៨-២៩)។ ក្នុង​បទ​គម្ពីរ ២របាក្សត្រ ស្តេច​អេសា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ពី​ព្រះ​បន្ទូល​សន្យា​ស្រដៀង​នេះ​ផង​ដែរ​(១៥:២)។ ហើយ​នៅ​ក្នុង​បទ​គម្ពីរ យេរេមា ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​សេចក្តី​សន្យា​ដូច​នេះ ដល់​ពួក​ឈ្លើយ​សឹក ដោយ​មាន​បន្ទូល​ថា ទ្រង់​នឹង​នាំ​ពួក​គេ​ឲ្យ​វិល​ត្រឡប់​ពី​ភាព​ជា​ឈ្លើយ​សឹក​មក​វិញ(២៩:១៣-១៤)។ បើ​យើង​ស្វែង​រក​ព្រះ តាម​រយៈ​ព្រះ​បន្ទូល ការ​ថ្វាយ​បង្គំ…

Read article
បានដោះសោរឲ្យរួច

ក្មេង​ប្រុស​ម្នាក់​បាន​មាន​ជម្ងឺ​ពិការ​ខួរ​ក្បាល​ពី​កំណើត បាន​ជា​គាត់​មិន​អាច​និយាយ ឬ​ទំនាក់​ទំនង​ជា​មួយ​គេ​ឯង​បាន​ទេ។ ប៉ុន្តែ ម្តាយ​របស់​គាត់ គឺ​អ្នក​ស្រី ចាន់ថល ប្រាយអិន(Chantal Bryan) មិន​ដែល​បោះ​បង់​ការ​តស៊ូ​ឡើយ ហើយនៅ​ពេល​ដែល​គាត់​មាន​អាយុ​១០​ឆ្នាំ ម្តាយ​គាត់​បាន​រក​ឃើញ​វិធី​ទំនាក់​ទំនង​ជា​មួយ​គាត់ តាម​រយៈ​ចលនា​ភ្នែក​គាត់ និង​ក្តាខៀន​ដែល​មាន​អក្សរ។ បន្ទាប់​ពី​ការ​រក​ឃើញ​ដំណោះ​ស្រាយ​នេះ ម្តាយ​គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “សោរ​របស់​គាត់​ត្រូវ​បាន​ដោះ​ចេញ ឲ្យគាត់​អាច​ទំនាក់​ទំនង​បាន ហើយ​ឥឡូវ​នេះ យើង​អាច​សួរ​សំណួរ​អី​ក៏​បាន​ទៅ​កាន់​គាត់?” សព្វ​ថ្ងៃ​នេះ យ៉ូណាថាន​អាច​អាន និង​សរសេរ​អត្ថ​បទ​ជា​ច្រើន រាប់​បញ្ចូល​ទាំង​បទ​កំណាព្យ ដោយ​ធ្វើ​ការ​ទំនាក់​ទំនង តាម​រយៈ​ភ្នែក​របស់​គាត់​។ ពេល​យើង​សួរ​គាត់​ថា តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ដែល​គាត់​អាច “ជជែក” ​ជា​មួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​គាត់ គាត់​ក៏​បាន​ឆ្លើយ​ថា “វា​ពិត​ជា​អស្ចារ្យ​ណាស់ ដែល​ខ្ញុំ​អាច​និយាយ​ប្រាប់​ពួក​គេ​ថា ខ្ញុំ​ស្រឡាញ់​ពួក​គេ”។ រឿង​របស់​កុមារ​យ៉ូណាថាន ពិត​ជា​បាន​ប៉ះ​ពាល់​ចិត្ត​ខ្ញុំ​ណាស់ ហើយ​ក៏​បាន​នាំ​ឲ្យ​ខ្ញុំ​ពិចារណា អំពី​របៀប​ដែល​ព្រះ​ទ្រង់​បាន​បើក​សោរ ដើម្បី​ដោះ​យើង ឲ្យ​រួច​ពី​គុក​នៃ​អំពើ​បាប។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​គ្រីស្ទ​បរិស័ទ នៅ​ក្រុង​កូល៉ុស​ថា “យើង ពីដើម ត្រូវ​ពង្រាត់​ចេញ”(កូល៉ុស ១:២១) គំនិត​អាក្រក់​របស់​យើង​បាន​ធ្វើ​ឲ្យ​យើងក្លាយ​ជា​ខ្មាំង​សត្រូវ​ទ្រង់ ប៉ុន្តែ តាម​រយៈ​ការ​សុគត​របស់​ព្រះ​គ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង ឥឡូវ​នេះ ​ទ្រង់​បាន​ថ្វាយ​យើង​រាល់​គ្នា​ ជា​ដង្វាយ​បរិសុទ្ធ ឥត​សៅហ្មង…

Read article
ត្រូវបានដោះឲ្យរួច

កាល​នៅ​ពី​ក្មេង នៅ​ក្នុង​ភូមិ​ដែល​ខ្ញុំ​រស់​នៅ ខ្ញុំ​បាន​រក​ឃើញ​ថា សត្វ​មាន់​មាន​ចំណុច ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង។ ពេល​ណា​ខ្ញុំ​ចាប់​បាន​មាន់​មួយ​ក្បាល ខ្ញុំ​បាន​កាន់​វា​ឲ្យ​ក្រាប​នៅ​លើ​ដី​ពីរ​បី​នាទី រួច​ខ្ញុំ​ក៏​បាន​ព្រលែង​វា​ថ្នម​ៗ។ ពេល​នោះ ​សត្វ​មាន់​នៅ​តែ​ក្រាប​នៅ​លើ​ដី ដោយ​គិត​ស្មាន​ថា ខ្ញុំ​កំពុង​តែ​កាន់​វា​ជាប់។ ទោះ​វា​អាច​ស្ទុះ​រត់​ចេញ​ពី​ខ្ញុំ ដោយ​សេរី​ក៏ដោយ ក៏​វា​នៅ​តែ​មាន​អារម្មណ៍​ថា​ជាប់​ទៅ​ណា​មិន​រួច​ដដែល។ ពេល​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ ទ្រង់​ក៏​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​អំពើ​បាប និង​រួច​ពី​ចំណង​ដែល​អារក្ស​បាន​ចង​រឹត​យើង​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​ការ​ពេល​វេលា ដើម្បី​កែ​ប្រែ​ទម្លាប់ និង​គំនិត​ដែល​ជាប់​មាន​បាប ហេតុ​នេះ​ហើយ បាន​ជា សាតាំង​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​នៅ​ជាប់​ចំណង​របស់​វា។ ប៉ុន្តែ ព្រះ​វិញ្ញាណ​របស់​ព្រះ បាន​រំដោះយើង​ឲ្យ​រួច​ហើយ។ ទ្រង់​មិន​បាន​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​ទាសករ​ឡើយ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម​ថា “ហេតុ​នោះ នៅ​ជាន់​នេះ អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​គ្មាន​ទោស​សោះ។ ដ្បិត​អំណាច​របស់​ព្រះវិញ្ញាណ​នៃ​ជីវិត ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អំណាច​របស់​អំពើ​បាប និង​សេចក្តី​ស្លាប់​ហើយ”(រ៉ូម​ ៨:១-២)។ តាម​រយៈ​ការ​អាន​ព្រះ​គម្ពីរ ការ​អធិ​ស្ឋាន និង​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​យើង ដើម្បី​លាង​សម្អាត​យើង ហើយ​ជួយ​យើង​ឲ្យ​រស់​នៅ ថ្វាយ​ទ្រង់។ ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ដើរ​ជា​មួយ​ព្រះ​យេស៊ូវ ដោយ​ទំនុក​ចិត្ត ដោយ​ឈប់​មាន​អារម្មណ៍​ថា យើង​នៅ​ជាប់​ចំណង​ទៀត។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “ដូច្នេះ បើ​ព្រះ​រាជ​បុត្រា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច…

Read article
ការពោលពាក្យអរព្រះគុណ

ខ្ញុំ​ចូល​ចិត្ត​ការ​តែង​និពន្ធ​របស់​លោក​ជី ឃេ ឆេសធ័រធិន(G. K. Chesterton) ដែល​ជា​អ្នក​និពន្ធ​ជន​ជាតិ​អង់​គ្លេស អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ការ​សរសេរ​បែប​កំប្លែង និង​ទស្សនៈ​របស់​គាត់ ច្រើន​តែ​ធ្វើ​ឲ្យ​ខ្ញុំ​សើច ហើយ​បន្ទាប់​មក ខ្ញុំ​ក៏​បាន​ឈប់​បង្អង់​សិន ដើម្បី​ធ្វើ​ការ​ពិចារ​ណា ឲ្យ​បាន​ដឹត​ដល់ ចំពោះ​អ្វី​ដែល​គាត់​បាន​សរសេរ។ ឧទាហរណ៍ គាត់​សរសេរ​ថា “អ្នក​អធិ​ស្ឋាន​អរ​ព្រះ​គុណ​ព្រះ មុន​ពេល​ញាំ​អាហារ។ ជា​ការ​ល្អ​ណាស់។ ប៉ុន្តែ ខ្ញុំ​អរ​ព្រះគុណ​ព្រះ​អង្គ មុន​ពេល​ការ​សម្តែង​ល្ខោន និង​ចម្រៀង ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ​មុន​ពេល​ការ​ប្រគុំ​តន្រ្តី និង​ការ​សម្តែង​ល្ខោន​សម្រាប់​កុមារ ហើយ​ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ មុន​ពេល​ខ្ញុំ​បើក​សៀវ​ភៅ ហើយ​ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ មុន​ពេល​គូររូប ផាត់​ពណ៌​ពី​លើ​រូប ហែល​ទឹក ការ​ប្រកួត​គុណ​ដាវ ការ​ប្រកួត​ប្រដាល់ ការ​ដើរ ការ​លេង ការ​រាំ ហើយ​ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ មុន​ពេល​ខ្ញុំ​ជ្រលក់​ស្លាប​ប៉ាកា ចូល​ទៅ​ក្នុង​ទឹក​ខ្មៅ”។ វា​ជា​ការ​ល្អ ដែល​យើង​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់ មុន​ពេល​ញាំ​អាហារ ប៉ុន្តែ យើង​មិន​គួរ​មាន​ការ​អរ​ព្រះ​គុណ តែ​ប៉ុណ្ណេះ​ឡើយ។ សាវ័កប៉ុល​បាន​មើល​ឃើញ​សកម្ម​ភាព និង​ការ​ប្រឹង​ប្រែង​នីមួយ​ៗ​ ជា​អ្វី​ដែល​យើង​គួរ​តែ​អរ​ព្រះគុណ​ព្រះ​អង្គ ហើយ​ត្រូ​វធ្វើ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ទ្រង់។ គឺ​ដូច​ដែល​គាត់​បាន​បង្រៀន​យើង​ថា “​ក្នុង​គ្រប់​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី…

Read article
ការកម្សាន្តចិត្តរបស់មិត្តភក្តិ

មាន​ពេល​មួយ​ខ្ញុំ​បាន​អាន​អត្ថ​បទ ដែល​និយាយ​អំពី​ស្រ្តី​ជា​ម្តាយ​ម្នាក់ ដែល​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ឃើញ​កូន​ស្រីខ្លួន​ប្រឡាក់​ភក់​ចាប់​ពី​ជើង ដល់​ចង្កេះ​ ខណៈ​ដែល​នាង​កំពុង​ដើរ​មក​ពី​សាលា​រៀន ចូល​តាម​ទ្វារ​ផ្ទះ។ កូន​ស្រី​គាត់​ក៏បាន​ពន្យល់​គាត់​ថា  មិត្ត​ភក្តិ​របស់​នាង​បាន​រអិល​ជើង​ដួល​ទៅ​ក្នុង​ថ្លុក​ភក់។ នាង​ក៏​បាន​ឃើញ​មិត្ត​រួម​ថ្នាក់​របស់​នាង​ម្នាក់ រត់​ទៅ​ហៅ​ឲ្យ​គេ​ជួយ។ ពេល​នោះ ក្មេង​ស្រី​តូច​ម្នាក់​នេះ​ក៏​បាន​អាណឹត​មិត្ត​ភក្តិ​នាង ដែល​កំពុង​តែ​អង្គុយ​ម្នាក់​ឯង ដោយ​ដៃ​ខ្ទប់​ពី​លើ​ជើង​ដែល​កំពុង​តែ​ឈឺ។ ដូច​នេះ នាង​ក៏​បាន​ទៅ​អង្គុយ​ក្នុង​ផ្លុក​ភក់​ជា​មួយ​មិត្ត​ភក្តិ​នាង​ដែរ ទាល់​តែគ្រូ​មក​ដល់។ ពេល​ដែល​លោក​យ៉ូប​បាន​ជួប​ការ​បាត់​បង់​កូន​របស់​គាត់ ដោយ​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ហើយ​ក៏​កើត​ដំបៅ​ពេញ​ខ្លួន គាត់​មាន​សេចក្តី​ទុក្ខ​ជា​ពន់​ពេក។ ព្រះ​គម្ពីរ​បាន​ចែង​ថា មិត្ត​ភក្តិ​របស់​គាត់​បី​នាក់ បាន​ទៅ​លើក​ទឹក​ចិត្ត​គាត់។ ពេល​ពួក​គេ​ឃើញ​គាត់ “កាល​គេ​ងើប​ភ្នែក​មើល​ពី​ចំងាយ​ទៅ​ឃើញ តែ​មិន​បាន​ស្គាល់​លោក នោះ​ក៏​ឡើង​សំឡេង​យំ ហើយ​ហែក​អាវ​ខ្លួន​គ្រប់​គ្នា ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​អាកាស ពី​លើ​ក្បាល​របស់​ខ្លួន​ដែរ។ រួច​គេ​អង្គុយ​នៅ​ដី ជា​មួយ​នឹង​លោក​អស់​៧​យប់​៧​ថ្ងៃ ឥត​មាន​អ្នក​ណា​និយាយ​ទៅ​លោក​១​ម៉ាត់​សោះ ដោយ​ឃើញ​ថា លោក​មាន​សេចក្តី​ទុក្ខ​ជា​ទំងន់​ណាស់”(យ៉ូប ២:១២-១៣)។ ពី​ដំបូង មិត្ត​ភក្តិ​លោក​យ៉ូប​បាន​បង្ហាញ​នូវ​ការ​យល់​ចិត្ត​គាត់ តាម​របៀប​ដ៏​គួរ​ឲ្យ​កត់​សំគាល់។ ពួក​គេ​ដឹង​ថា ពេល​នោះ ​លោក​យ៉ូប​គ្រាន់​តែ​ត្រូវ​ការ​នរណា​ម្នាក់ អង្គុយ​កាន់​ទុក្ខ​ជា​មួយ​គាត់​ប៉ុណ្ណោះ។ នៅ​ក្នុង​ពីរ​បី​ជំពូក​បន្ទាប់ យើង​ឃើញ​ថា ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​និយាយ។ អ្វី​ដែល​ខុស​ទំនង​នោះ គឺ​ពេល​ដែល​មិត្ត​ភក្តិ​គាត់​និយាយ​កម្សាន្ត​ចិត្ត​គាត់ ពួក​គេ​បាន​ផ្តល់​យោបល​ឲ្យ​គាត់ មិន​បាន​ល្អ​ឡើយ(១៦:១-៤)។ ជា​ញឹក​ញាប់ ការ​ល្អ​បំផុត ដែល​យើង​អាច​ធ្វើ…

Read article
ខ្ញុំជាកម្មសិទ្ធិរបស់ព្រះអង្គ

កាល​ខ្ញុំ​ទើប​តែ​មាន​អាយុ​២០​ឆ្នាំ ខ្ញុំ​បាន​រត់​គេច​ចេញ​ពី​ព្រះ កាន់​តែ​ឆ្ងាយ​ទៅ​ៗ។ ខ្ញុំ​បាន​ដើរ​លេង​ដល់​យប់​ជ្រៅ​នៅ​ពេល​យប់​មួយ ដូច​រៀង​រាល់​ពេល​យប់​ថ្ងៃ​សៅរ៍។ ប៉ុន្តែ ភ្លាម​ៗ​នោះ វា​ដូច​ជា​ចម្លែក ព្រោះ​ខ្ញុំ​ស្រាប់​តែ​មាន​អារម្មណ៍​ថា មាន​អ្វីជម្រុញ​ចិត្ត​ឲ្យ​ចង់​ទៅ​ចូល​រួម​កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ នៅ​ព្រះវិហារ​ដែល​លោក​ឪពុក​របស់​ខ្ញុំ បាន​ធ្វើ​ការ​ជា​គ្រូ​គង្វាល។ ខ្ញុំ​ក៏​បាន​ស្លៀក​ខោ​ខៅប៊យ ដែល​ស្លេក​ពណ៌ និង​អាវ​យឺត​កញ្ចាស់ ហើយ​ក៏​បាន​ចំហរ​លេវ​អាវ​​លើ​គេ ហើយ​ក៏​បាន​បើក​ឡានកាត់​ក្រុង។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​មិន​បាន​ចាំ​ថា ប៉ា​របស់​ខ្ញុំ​បាន​អធិប្បាយ​ព្រះ​បន្ទូល​អំពី​អ្វី​ទេ នៅ​ថ្ងៃ​នោះ ប៉ុន្តែ ខ្ញុំ​នៅ​តែ​ចាំ​ថា គាត់​មាន​ក្តីអំណរ​ប៉ុណ្ណា ពេល​ដែល​បាន​ឃើញ​ខ្ញុំ​មក​ព្រះ​វិហារ។ គាត់​ក៏​បាន​ដាក់​ដៃ​ពី​លើ​ស្មា​ខ្ញុំ ហើយ​ក៏​បាន​ណែ​នាំ​ខ្ញុំ​ ឲ្យ​គេ​ឯង​បាន​ស្គាល់ គឺ​ដល់​អ្នក​ណា​ក៏​ដោយ​ដែល​គាត់​បាន​ជួប​នៅ​ថ្ងៃ​នោះ។ គាត់​ក៏​បាន​និយាយ​ដោយ​មោទនៈ​ភាព​ថា “នេះ​ជាកូន​ប្រុស​ខ្ញុំ!” ​ក្តី​អំណរ​របស់​គាត់​នៅ​ថ្ងៃ​នោះ បាន​ឆ្លុះប​ញ្ចាំង​ឲ្យ​ខ្ញុំ​ឃើញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​បាន​ប៉ះ​ពាល់ចិត្ត​ខ្ញុំ អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​នេះ។ ព្រះ​ទ្រង់​បាន​បង្ហាញ​រូប​ភាព​របស់​ទ្រង់ ជា​ព្រះ​វរបិតា​ដែល​មាន​ក្តី​ស្រឡាញ់ គឺ​ដូច​ដែល​មាន​ចែង នៅ​ពេញ​ក្នុងព្រះ​គម្ពីរ។ ក្នុង​បទ​គម្ពីរ​អេសាយ ជំពូក៤៤ ទន្ទឹម​នឹង​ការ​ថ្លែង​ព្រះ​បន្ទូល​ព្រ​មាន​ដល់​ពួក​អ៊ីស្រាអែល ហោរា​អេសាយ ក៏​បាន​នាំ​ព្រះ​រាជ​សារ​នៃ​សេចក្តី​ស្រឡាញ់​ជា​គ្រួសារ ដល់​ពួក​គេ​ផង​ដែរ។ ​គឺដូច​ដែល​គាត់​បាន​ថ្លែង​ថា “ឱ​ពួក​យ៉ាកុប ជា​អ្នក​បំរើ​អញ ហើយ​ឯង​ដែរ យេស៊ូរុន​ដែល​អញ​បាន​រើស​អើយ​កុំ​ឲ្យ​ខ្លាច​ឡើយ។ ដ្បិត​អញ​នឹង​ចាក់​ទឹក​ទៅ​លើ​អ្នក​ណា​ដែល​កំពុង​ស្រេក ព្រម​ទាំង​បង្ហូរ​ទឹក​ទៅ​លើ​ដី​ហួតហែង​ផង អញ​នឹង​ចាក់​វិញ្ញាណ​អញ​ទៅ​លើ​ពូជពង្ស​របស់​ឯង ហើយ​ពរ​របស់​អញ ទៅ​លើ​កូន​ចៅ​របស់​ឯង”(ខ.២-៣)។…

Read article
ការប្រកបជាមួយព្រះយេស៊ូវ

ខ្ញុំ​មិន​ដែល​ភ្លេច​ពេល​ដែល​ខ្ញុំ​មាន​ឯក​សិទ្ធិ នៅ​ក្នុង​ការ​អង្គុយ​នៅ​ក្បែរ​លោក​ប៊ីលី ក្រាហាំ នៅ​ពេល​ញាំ​អាហារ​ពេល​ល្ងាចជា​មួយ​គាត់។ ខ្ញុំ​មាន​កិត្តិ​យស​ណាស់ ដែល​បាន​ញាំ​អាហារ​ពេល​ល្ងាច​ជា​មួយ​គាត់ ប៉ុន្តែ ខ្ញុំ​ហាក់​ដូច​ជា​មាន​ការ​ស្ទាក់​ស្ទើរ មិន​ដឹង​ថា ត្រូវ​និយាយ​អ្វី​ឲ្យ​បាន​សមរម្យ។ ខ្ញុំ​គិត​ថា ខ្ញុំ​គួរ​តែ​ចាប់​ផ្តើម​ការ​សន្ទ​នា ដោយ​សួរ​គាត់ អំពី​ការ​អ្វីខ្លះ ​ដែល​គាត់​ស្រឡាញ់​បំផុត នៅ​ក្នុង​ការងារ ដែល​គាត់​បាន​ធ្វើ​បម្រើ​ព្រះ ជា​ច្រើន​ឆ្នាំ​មក​នេះ។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​សួរ​គាត់​ ជា​លក្ខណៈ​សំរាយ​ថា តើ​អ្វី​ដែល​គាត់​ស្រឡាញ់​បំផុត​នោះ គឺ​ជា​ការ​ស្គាល់​ប្រធានា​ធិបតី ស្តេច និង​ក្សត្រី? ឬ​ក៏​ជា​ការផ្សាយ​ដំណឹង​ល្អ ដល់​មនុស្ស​រាប់​លាន​នាក់ នៅ​ទូទាំង​ពិភព​លោក? មុន​ពេល​ខ្ញុំ​បញ្ចប់​សំណួរ​ជា​លក្ខណៈ​សម្រាយ លោក​គ្រូ​គង្វាល ក្រាហាំ ក៏​បាន​កាត់​ខ្ញុំ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ​ថា “អ្វីដែល​ខ្ញុំ​ស្រឡាញ់​បំផុត គឺ​ការ​ប្រកប​ដែល​ខ្ញុំ​មាន​ជា​មួយ​ព្រះ​យេស៊ូវ។ គឺ​ខ្ញុំ​បាន​ស្គាល់​ព្រះ​វត្ត​មាន​ទ្រង់ បាន​រៀន​សូត្រ​អំពី​ប្រាជ្ញា​របស់​ទ្រង់ បាន​អនុញ្ញាត​ឲ្យ​ទ្រង់​នាំ​ផ្លូវ និង​ដឹក​នាំ​ខ្ញុំ នេះ​ជា​ក្តី​អំណរ​ដ៏​ខ្លាំង​បំផុត​របស់​ខ្ញុំ”។ ភ្លាម​ៗ​នោះ ខ្ញុំ​ទទួល​ការ​ប៉ះ​ពាល់​ចិត្ត និង​ការ​បណ្តាល​ចិត្ត។ ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត ព្រោះ​ខ្ញុំ​មិន​ដឹង​ច្បាស់​ថា ខ្ញុំ​នឹង​អាច​ឆ្លើយ​ដូច​គាត់​ឬ​ទេ ហើយ​ក៏​បាន​ទទួល​ការ​បណ្តាល​ចិត្ត ដោយ​ខ្ញុំ​ចង់​ឲ្យ​ខ្លួន​ខ្ញុំ​អាច​ឆ្លើយ​ដូច​គាត់​ដែរ។ យ៉ាង​ណា​មិញ សាវ័ក​ប៉ុល​ក៏​បាន​គិត​អំពី​ចំណុច​នេះ​ផង​ដែរ ពេល​ដែល​គាត់​បាន​រាប់​ថា ជោគ​ជ័យ​ដ៏​ធំ​បំផុត​របស់​គាត់ មិន​មាន​តម្លៃ​អ្វី​ ស្មើ​នឹង “ការ​ស្គាល់​ព្រះ​គ្រីស្ទ…

Read article
ការលៃយកឱកាស

នៅ​ក្នុង​សៀវ​ភៅ​ដែល​លោក​អូស ហ្គីនណេស(Os Guniness) បាន​និពន្ធ មាន​ចំណង​ជើង​ថា មនុស្ស​ដែល​មិន​អាច​ធ្វើ​បាន គាត់​បាន​ដក​ស្រង់​សុភាសិត​អាហ្រ្វិក ដែល​ចែង​ថា​ “ពួក​បច្ចិម​ប្រទេស​មាន​នាឡិការ។ ជន​ជាតិ​អាហ្វ្រិក​មាន​ពេល​វេលា”។  សុភាសិត​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ពិចារណា អំពី​ពេល​ជា​ច្រើន​ដង ដែល​ខ្ញុំ​បាន​ឆ្លើយ​តប ទៅ​កាន់​ការ​ស្នើរ​សុំ​របស់​អ្នក​ដទៃ ដោយ​ពាក្យ​ថា “ខ្ញុំ​គ្មាន​ពេល​ទេ”។ ខ្ញុំ​ក៏​បាន​គិត​អំពី​ការ​បន្ទាន់​ជា​ច្រើន ដែល​មិន​អាច​ជៀស​រួច និង​អំពី​កាល​វិភាគ និង​ការ​កំណត់​ពេល ដែល​បាន​គ្រប់​គ្រង​ជីវិត​ខ្ញុំ។ យ៉ាង​ណា​មិញ លោក​ម៉ូសេ​បាន​អធិ​ស្ឋាន ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ៩០ ថា “ដូច្នេះ សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ នៃ​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ខ្មីឃ្មាត ឲ្យ​បាន​សតិបញ្ញា”(ខ.១២)។ ហើយសាវ័កប៉ុលក៏បានបង្រៀនផងដែរថា “ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នក​រាល់​គ្នា​ដើរ​យ៉ាង​ណា …ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់”(អេភេសូរ ៥:១៥-១៦)។ សាវ័ក​ប៉ុល និង​លោក​ម៉ូសេ​ប្រាកដ​ជា​ជឿ​ថា ការ​ប្រើ​ពេល​វេលា​ឲ្យ​បាន​ឆ្លាត​វ័យ គឺ​មិន​អាស្រ័យ​ទៅ​លើ​ការ​មើល​នាឡិការ​តែ​ម្យ៉ាង​នោះ​ឡើយ។  ស្ថាន​ភាព​របស់​យើង ប្រហែល​ជា​តម្រូវ​ឲ្យ​យើង​ធ្វើ​កាល​វិភាគ​ដ៏​មមា​ញឹក ឬ​ជំរុញ​ឲ្យ​យើង​ផ្តល់​ឲ្យ​នូវ​អំណោយ​នៃ​ពេល​វេលា​របស់​យើង​ជា​បន្ថែម ដល់​នរណា​ម្នាក់។ យើង​មាន​ពេល​ខ្លី​ណាស់ ដើម្បី​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ថ្វាយ​ព្រះ​គ្រីស្ទ ក្នុង​ជីវិត​យើង ហើយ​យើង​ចាំ​បាច់​ត្រូវ​ឆក់​ឱកាសឲ្យ​បាន​ជា​អតិ​បរមា។ ការ​នេះ​អាច​មាន​ន័យ​ថា យើង​ចាំ​បាច់​ត្រូវ​ឈប់​ខ្វល់​អំពី នាឡិការ និង​ផែនការ​យើង​មួយ​រយៈសិន…

Read article