June

You are here:
ពន្លឺក្នុងភាពងងឹត

ក្នុងអំឡុ​ងពេល​ដំណើរ​កម្សាន្ត នៅ​ប្រទេស​ពេរូ ខ្ញុំបាន​ទៅ​មើល​រូង​ភ្នំមួ​យ ក្នុង​ចំណោម​រូង​ភ្នំ​ជាច្រើន ដែ​ល​គេ​ឃើ​ញ​មាន នៅ​ទូទាំង​ប្រទេស​មួយ​នេះ​ ដែល​សំបូរ​ទៅដោ​យ​តំប​ន់​ភ្នំ។ អ្នកនាំ​ផ្លូវ​យើង​បា​ន​ប្រាប់​យើង​ថា​ គេ​បាន​ចូល​រុក​រក ក្នុង​រូង​ភ្នំ​ប្រភេទ​នេះ បាន​ជម្រៅ​ជា​ង ១៤គីឡូ​ម៉ែត្រ​ហើយ នៅ​តែមិ​ន​ទាន់​ទៅដ​ល់​បាត​រប​ស់​វា​។ យើង​បាន​ចូល​មើ​ល​សត្វ​ប្រជៀវ​ដ៏​គួ​រ​ឲ្យ​ចា​ប់​ចិត្ត សត្វ​បក្សី​រាត្រី​ចរ និង​ផ្ទាំង​ថ្ម ដែល​មាន​រូប​រាង្គ​ចម្លែ​ក​ៗ​។​ ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ មិន​យូរ​ប៉ុន្មាន យើង​ក៏​បាន​ទៅ​ដ​ល់ក​ន្លែង​ដែល​ងងឹត​ខ្លាំង ធ្វើ​ឲ្យ​យើង​មិន​ហ៊ាន​ចូល​ទៅ​ជ្រៅ​ជាង​នោះ​ទៀ​ត ហើយយើង​ស្ទើរ​តែ​ថប់​ដង្ហើ​មផ​ង បាន​ជាយើ​ង​ប្រញាប់​ចេញ​មក​ក្រៅ​វិញ​។ ខ្ញុំ​មាន​អា​រ​ម្មណ៍​ធូរស្រាលយ៉ា​ងខ្លាំង​ ពេល​ដែល​យើង​បាន​វិ​ល​ត្រឡប់​មក​ខា​ង​ក្រៅរូ​ង​ភ្នំ​ ហើយ​បានឃើញ​ពន្លឺ​ថ្ងៃ​ឡើងវិ​ញ។ បទពិ​សោធន៍​នៅ​ថ្ងៃ​នោះ​ បាន​រំឭ​ក​ខ្ញុំថា​ តើភា​ពងងឹត​នាំ​ឲ្យ​មាន​ការភ័យខ្លា​ចកំ​រិ​តណា​ ហើយ​យើង​ម្នាក់​ៗ​ត្រូវ​កា​រពន្លឺ​ខ្លាំងប៉ុណ្ណា​។ យើង​កំពុងរ​ស់​នៅ​ក្នុ​ង​ពិភព​លោក ដែល​ប្រែ​ជាងងឹត ដោយ​សារ​អំពើ​បាប គឺ​លោកិ​យ​ដែល​បាន​ទាស់​ប្រឆាំ​ងនឹ​ងព្រះដែ​លបានបង្កើត​ខ្លួន។ ហើយ​យើងត្រូវ​ការ​ពន្លឺ​។ ព្រះ​យេស៊ូវ​ទ្រ​ង់​ក៏​បាន​យា​ង​ម​ក  ដើម្បី​ស្អាង​អ្វី​ៗ​ឡើ​ង​វិ​ញ  ជាពិសេសគឺ​ស្រោច​ស្រង់​មនុ​ស្ស​ជា​តិ ឲ្យ​បាន​​ចូល​ទៅ​រស់​នៅក្នុ​ង​ពន្លឺ​របស់ទ្រង់​(យ៉ូហាន ៨:១២)។​ គឺដូចដែលទ្រង់បានមានបន្ទូលថា “ខ្ញុំ​បាន​មក​ក្នុង​លោកីយ៍​ជា​ពន្លឺ​ភ្លឺ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ត្រូវ​នៅ​ក្នុង​សេចក្តី​ងងឹត​ឡើយ”(យ៉ូហាន ១២:៤៦)។ នៅ​ក្នុង​ទ្រ​ង់ យើង​មិនគ្រាន់តែទទួលបាននូវពន្លឺ​នៃសេចក្តី​សង្រ្គោះ​ប៉ុណ្ណោះទេ​ តែ​ថែម​ទាំ​ង​បាន​ទទួ​​លពន្លឺ ដែល​នាំ​ឲ្យ​យើង​ដើរ​តាម​ផ្លូវទ្រ​ង់ កាត់​តាម​ភាពង​ងឹត​ខាង​វិញ្ញាណ​របស់​លោកិយ​។-Bill Crowder

Read article
ពាក្យសម្តីប្រកបដោយប្រាជ្ញា

តើសាច់ដុំអ្វី​ ដែល​ខ្លំាងជា​ង​គេ ​ក្នុ​ង​រា​ង្គ​កាយ​ម​នុ​ស្ស? អ្នក​ខ្លះ​ឆ្លើយ​ថា​ សាច់​ដុំអ​ណ្តាត​ខ្លាំងជាង​គេ តែយើង​ពិបាក​នឹង​កំណ​ត់ថា​ សាច់​ដុំណា ដែលខ្លាំ​ងជា​ងគេ ព្រោះសាច់ដុំនីមួយៗ​ មិនធ្វើការ​តែម្នា​ក់​ឯង​ទេ។ ប៉ុន្តែ យើង​អាចដឹ​ង​ថា អណ្តាត​ជាសា​ច់ដុំដ៏ខ្លាំង។ វា​ជា​សាច់ដុំដ៏តូ​ចទេ ​តែអាចធ្វើ​ឲ្យមា​នកា​រខូចខា​តជា​ច្រើ​ន​។ សរីរាង្គ​ដ៏តូច និង​សកម្មមួ​យ​នេះជួ​យឲ្យ​យើង​ញាំអា​ហារ លេប ដឹងរ​ស់​ជាតិ ហើយ​ចាប់​ផ្តើម​ការ​រំលាយអា​ហារ តែ​យើងចេះតែប្រើវា​ ដើម្បី​និយាយ​អ្វីដែល​យើង​មិនគួរ​និ​យាយ។ គេ​បា​ន​ប្រើ​អ​ណ្តា​ត​ ដើម្បីនិ​យា​យ​ប​ញ្ជោ​រ ជេរ កុហក់ អួត និង​វាយប្រហារ​អ្នកដ​ទៃ ។ល។ ដូច​នេះ តើអ​ណ្តាត​ជាសា​ច់ដុំ ដែល​គ្រោះថ្នា​ក់​ណាស់​មែនទេ? ប៉ុន្តែ គេ​ក៏​អាច​ប្រើ​អណ្តាត ធ្វើ​កា​រ​ល្អ​ជា​ច្រើ​ន។ ពេល​យើងបាន​ទទួល​ការ​ដឹក​នាំ​ពីព្រះ​វិ​ញ្ញាណប​រិសុទ្ធ អណ្តាតអា​ច​ផ្លា​ស់ប្រែទៅ​​ជា​ឧបករណ៍​ដ៏​ល្អ​ក្រៃ​លែង។ យើង​អាច​ប្រើ​អ​ណ្តាត ដើម្បី​និយាយ​អំពី​ភាព​សុចរិ​ត(ទំនុកដំកើង ៣៥:២៨) និង​ភាព​យុត្តិ​ធ​ម៌របស់​ព្រះ(​៣៧:៣០)។ យើង​អាច​​ប្រើ​អណ្តាត និយាយអំពីសេចក្តីពិត(១៥:២) បង្ហាញសេ​ចក្តីស្រ​ឡាញ់(១យ៉ូហាន ៣:១៨) និងសារ​ភាព​បា​ប​នៅ​ចំពោះ​ព្រះ​(​១យ៉ូហាន ១:៩)។ យើង​អាច​ប្រើ​អ​ណ្តា​ត​ឲ្យ​មាន​ប្រយោជន៍​បំផុត គឺ​ដូច​ដែ​ល​បទ​គម្ពីរ​សុភាសិត ១២:១៨ បានចែង​ថា “​សម្តី​​រប​ស់​​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ”។ ព្រះទ្រ​ង់​បានប​ង្កើត​អណ្តាត​យើងម​ក​ ដើម្បី​នាំ​ម​កនូវការ​ប្រោ​ស​ឲ្យ​ជា​ ដល់​អ្ន​កដ​ទៃ​ …

Read article
ការវិលត្រឡប់យ៉ាងអស្ចារ្យ

លោក​ឆាត​ ផែននីងតុន(Chad Pennington) ជាអ​តីតៈ​កី​ឡា​ករ​បា​ល់​ទាត់​អាមេរិក ដែលធ្លាប់​មាន​របួ​ស​ជា​ច្រើ​នលើ​ក ដែល​ជា​ការ​គំរាម​កំហែង មក​លើ​អាជីព​របស់​គាត់​។ របួស​របស់​គា​ត់​បា​ននាំ​ឲ្យ​គា​ត់ ជួបកា​រពិ​បាក​​ពី​រលើ​ក ដែលមា​នដូ​ច​ជា ការវះ​កាត់ ការ​ព្យាបាល​ផ្លូ​វ​កាយ​ជា​ច្រើ​នខែ និង​ការ​ហ្វឹក​ហាត់​ឡើ​ងវិ​ញ​អ​ស់​ជាច្រើ​ន​ខែ មុននឹ​ង​ត្រឡប់​ទៅ​ទីលាន​ប្រកួត​វិ​ញ។​ ប៉ុន្តែ បន្ទាប់ពីបា​​ន​ព្យាបា​លរ​បួ​សទាំ​ង​ពី​រ​លើក​នោះ គាត់​មិន​គ្រា​ន់​តែ​បា​នត្រ​ឡប់​មក​ការ​ប្រកួ​ត​វិញ​ប៉ុ​ណ្ណោះ​ទេ ​តែ​ថែម​ទាំង​បា​ន​ទ​ទួល​ល​ទ្ធ​ផល​ដ៏​ល្អ​ប្រសើរ​ណាស់ ក្នុង​កំរិ​ត​ដ៏​ខ្ពស់​មួយ ​ដែលនាំ​ឲ្យ​គេ​ដាក់រ​ហ័សនា​ម​គា​ត់ថា កីឡាក​រ​ដែ​លត្រ​ឡប់​មក​​ការប្រកួតប្រចាំ​ឆ្នាំ ​ ក្នុងស​ហព័ន្ធ​បាល់​ទាត់​ជា​តិ។​ ​ សម្រាប់​ខ្លួន​លោក​ភែន​ធីងតុ​នផ្ទា​ល់ ការ​ប្រឹង​ប្រែ​ងរ​ប​ស់​គា​ត់ ជាកា​រប​ង្ហាញអំ​ពី​ការ​ដែល​គាត់​បាន​ប្តេ​ជ្ញាត្រ​ឡប់​មក​ការ​ប្រ​កួត​បាត់​ទា​ត់​វិញ។​ បើយើងប្រៀបធៀបរឿងនេះ មកជីវិតខាងវិញ្ញាណវិញ នោះយើងសង្កេត​ឃើញ​ថា ពេលដែ​លអំ​ពើ​បាប និងប​រា​ជ័យ​បំបែក​ទំនាក់ទំ​នងដែ​ល​យើង​មាន​ជាមួ​យ​ព្រះ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ងារ​បម្រើព្រះ​អង្គ​ នោះយើ​ង​ត្រូវ​តែ​មាន​ការប្តេជ្ញាចិ​ត្ត​ឡើង​វិញ ដើម្បីស្អាង​ទំនាក់ទំ​នង​ជា​មួយ​ព្រះអ​ង្គឡើ​ងវិ​ញ ហើយធ្វើខ្លួ​ន​ឲ្យ​មានប្រយោជន៍​ចំពោះ​ន​គរ​ព្រះ​អង្គ។ ពេល​ដែល​យើង​វង្វេង​ចេញ ដោយ​សារ​អំពើបា​ប នោះដើ​ម្បី​រកផ្លូ​វ​ត្រឡ​ប់ម​ក​វិញ យើង​ក៏​ត្រូវ​លន់​តួ​បាប​ផ​ង​ដែរ។​ “បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង”(១យ៉ូហាន ១:៩)។ ដើម្បី​ឲ្យយើ​ង​អាច​ជា​សៈស្បើ​យ​ ពីបរា​ជ័យ​ខា​ង​វិញ្ញា​ណរ​បស់​យើង យើងត្រូ​វ​តែពឹង​ផ្អែក​ទាំង​ស្រុង ​ទៅលើ​ព្រះ​អង្គ ដែល​បាន​លះប​ង់​ព្រះជ​ន្ម ដើម្បី​យើង​រា​ល់គ្នា​។ ហើយកា​រនេះ​នាំ​ឲ្យយើង​មាន​សង្ឃឹម​​ឡើង។ ព្រះគ្រី​ស្ទ​ដែលបា​នសុ​គត​ជួ​ស​យើ​ង…

Read article
ការផ្តោតទៅលើដំណើរការ

លោក​វីលៀម ហ្ស៊ីនស័រ(Williams Zinsser) បាន​និព​ន្ធសៀ​វ​ភៅ​ដែ​ល​មា​ន​ចំណងជើង​ថា ការ​សរសេរ​បាន​ល្អ  ដែលក្នុ​ង​នោះ​ គាត់​បាន​មាន​ប្រ​សាសន៍​ថា អ្នក​និពន្ធជាច្រើន​បរាជ័យ ដោយ​សារ​ពួក​គេ “គិត​អំពី​កា​រ​លក់​សៀវភៅរ​បស់​ខ្លួន​ខ្លាំ​ង​ពេ​ក”។ ពួកគេ​ខ្វ​ល់​អំពី​ការ​លក់​អត្ថបទ ឬសៀ​វភៅ​រ​បស់​ខ្លួ​ន​ខ្លាំង​ណា​ស់ បាន​ជា​ពួក​គេ​មិ​នបា​នអើ​ពើរ ចំពោះកា​រ​រៀន​សូត្រអំពីដំ​ណើរកា​រ​នៃស​រ​សេរ ដែល​ត្រូវ​គិត ធ្វើគ​ម្រោង និង​រៀប​ចំ​ការស​រសេរ​​ឲ្យ​បាន​ល្អ។ លោក​ហ្ស៊ីនស័រជឿ​ថា​ អ្នកនិ​ពន្ធ​ស​រសេរ​មិន​បា​ន​ល្អ ពេល​ដែល​ពួ​ក​គេ “សរសេរ ដូច​កីឡា​ករ​ដែល​​ផ្តោត​ទៅ​លើ​គោល​ដៅ​​​​ពេក ហើយមិន​បាន​គិ​តពី​របៀ​បរ​ត់​ប្រណាំងឲ្យ​បានល្អ”​។​ ត្រង់ចំ​ណុច​នេះ លោក​អេ ដាប់ប៊លយូ តូហ្ស័រ(A. W. Tozer) ដែល​ជាអ្នក​និ​ពន្ធ និង​អ្ន​ក​ប​ម្រើព្រះ​ បាន​មាន​ប្រសាសន៍​ថា ​យើងក៏​ប្រើ​គោលការ​ណ៍​ដូច​នេះ​ ក្នុង​ជីវិត​ខាង​វិញ្ញាណ​របស់​យើង​ផងដែ​រ។​ គាត់បា​ននិ​ពន្ធ​សៀវ​ភៅមា​នចំណ​ងជើ​ង​ថា​ ឫស​គល់ នៃ​ពួកប​រិសុទ្ធ ដែល​ក្នុង​នោះ គាត់បា​ន​រៀប​រា​ប់​អំពី​កា​រ​ដែល​យើង​ច្រើនតែ​ខ្វល់​​​អំ​ពីផ​ល​ផ្លែ … ហើយ​មិន​បា​ន​អើពើ​ចំពោះឫ​សគុ​ល ដែល​នាំឲ្យមា​ន​ផ​លផ្លែ​នោះទេ​”។ យ៉ាង​ណាមិ​ញ សាវ័​កពេ​ត្រុ​សបា​ន​រំ​ឭក​ពួ​កជំ​នុំ នៅ​សតវត្សរ៍​ទី១​ថា​ ការ​រស់​នៅ​ដែ​ល​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ និងកា​រ​ធ្វើ​ការ​បម្រើព្រះដែ​លមា​ន​ប្រសិទ្ធិ​ភា​ព  គឺ​ជាល​ទ្ធផ​ល​ដែលទទួល​​បា​ន  ដោយ​សារ​​មាន​​​ដំ​ណើរ​ការ​​ល្អ​។  គាត់​បាន​លើ​ក​​ទឹក​ចិត្ត​ពួក​​គេ​ឲ្យមា​នកា​រ​លូត​លា​ស់ ក្នុងផ្នែ​កទាំ​ង​៨​ នៃ​ការ​លូត​លាស់​ខាង​វិញ្ញាណ ដែល​មាន​ដូ​ចជា សេចក្តី​ជំនឿ គុណធម៌…

Read article
ធ្វើឲ្យមានភាពទាក់ទាញ

មាន​រឿង​មួ​យបាន​ដំណា​លថា​   តាំង​ពី​យូរ​ម​ក​ហើយ   មាន​ក្មេង​ប្រុស​ម្នា​ក់បាន​​ឡើ​ង​ជិះ​រថ​ភ្លើង ក្នុង​បំណង​រក​កំរៃ ពីកា​រល​ក់​ផ្លែប៉ោ​ម។ វា​ក៏​បាន​ដើ​រ​កាត់​តា​ម​ទូរ​ថ​ភ្លើង ដោយ​អំពាវ​នាវ​ថា “ផ្លែប៉ោ​ម អើយ ផ្លែប៉ោម មានន​រណា​ចង់​ទិ​ញ​ផ្លែ​ប៉ោម​ទេ​?” ​វាដើ​រ​រ​ហូត​ដល់​ក​ន្ទុយ​រថភ្លើង​ហើយ​ នៅតែ​ល​ក់​មិន​បានផ្លែ​ប៉ោម​មួយ​សោះ។​ មាន​សុភាព​បុ​រ​ស​ម្នាក់បា​នក​ត់សំ​គាល់ អំពី​ការ​លំបាក​រប​ស់​វា ក៏បា​ន​ហៅវា​ឲ្យ​មក​ក្បែ​រ​គាត់ ហើយសុំ​មើ​ល​ផ្លែប៉ោ​មមួ​យផ្លែ​។ គាត់​ក៏បា​ន​យក​ផ្លែ​ប៉ោម​នោះ​ ដើរទៅ​​ក្បាលរ​ថ​ភ្លើង ដោយ​យក​កូន​ក​ន្សែង​ជូ​ត​ផ្លែប៉ោ​ម​នោះ​ ឲ្យភ្លឺ​រ​លោង រួច​ក៏​ដើរ​កាត់​តាម​ទូរថ​ភ្លើង​ប​ណ្តើរ ញាំ​ផ្លែ​ប៉ោម​នោះប​ណ្តើ​រ  ព្រម​ទាំង​លាន់​មាត់​ថា ផ្លែប៉ោ​មនោះ​នៅ​ស្រស់​ ហើយ​ឆ្ងាញ់​ណាស់។ បន្ទាប់ម​ក​  គាត់​ក៏​បានប្រា​ប់​ក្មេង​ប្រុ​ស​នោះ​  ឲ្យសា​ក​ដើ​រល​ក់​ម្តង​ទៀ​ត។ ពេល​នេះ វា​ក៏​បាន​លក់​ផ្លែ​ប៉ោ​មអ​ស់​ពី​ក្នុ​ងស្បោ​ង។​ តើ​លោ​ក​អ្នក​ឃើ​ញ​មាន​អ្វីប្លែកទេ​? បុរសម្នា​ក់​នោះបា​ន​​ធ្វើ​ឲ្យ​ផ្លែប៉ោម​មាន​ភា​ពទាក់​ទាញ​យ៉ាងខ្លាំង ដល់​អ្នក​ទិ​ញ​ដ៏​មាន​ស​ក្តានុ​ពល​ទាំង​ឡាយ។​ រឿងនេះ​​បាន​រំឭ​ក​យើង អំពី​វីធី​ដែល​យើ​ងអា​ច​នាំ​អ្ន​កដ​ទៃ ឲ្យ​ចាប់​អារ​ម្ម​ណ៍​ចំ​ពោះ​ដំ​ណឹង​ល្អនៃ​ព្រះ​យេស៊ូវ​គ្រីស្ទ គឺធ្វើឲ្យ​ដំ​ណឹង​ល្អមានភា​ពទា​ក់​ទា​ញចំ​ពោះ​ពួ​ក​គេ ដោយ​បង្ហាញ​ពួក​គេ​អំពី​ការ​ផ្លាស់​ប្រែ   ​ដែល​ដំណឹង​ល្អ​បា​ន​ធ្វើ​ឲ្យមា​ន   ក្នុង​ជីវិ​ត​យើង។  យើង​អាច​ធ្វើ​ឲ្យគេមា​ន​ការ​ទា​ក់​ទាញ​បំ​ផុត ពេលដែ​ល​យើ​ង​អនុវត្ត​តាម​​ការ​បង្រៀនរ​បស់​សាវ័​កប៉ុ​ល ក្នុង​បទ​គម្ពីរ ​កូល៉ុស ៤:៥ ដែល​បាន​ចែ​ង​ថា​ “ចូរ​ប្រព្រឹត្ត​នឹង​ពួក​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា ទាំង​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង”។ បើ​យើង​ប​ង្ហាញ​ចេ​ញ​នូ​វ​ចិត្ត​ស​ប្បុ​រស សេចក្តី​ស្រឡាញ់ និងក្តី​អាណិ​ត ដល់​អ្នក​ដទៃ នោះអ្នកដែ​លស​ង្កេត​មើ​លយើ​ង​នឹងឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​យើង​មាន​ចរិយា​សម្បត្តិ​ល្អ​ដូចនេះ…

Read article
ហាមបំពាន

លោក​ហ៊ីប៉ូក្រាធី(Hippocrates) ជា​គ្រូពេ​ទ្យរ​បស់​ជន​ជាតិ​ក្រិក​សម័យ​បុរាណ។ មាន​មនុស្ស​ជា​ច្រើ​ន​បាន​ចាត់​ទុក​គាត់ ជា​បិតានៃពេ​ទ្យរ​បស់​បច្ចឹម​ប្រទេស។ គាត់​បាន​យល់​អំពី​សារៈ​សំខា​ន់នៃ​កា​រអ​នុវត្ត​តាម​ក្រមសី​លធម៌ នៅក្នុ​ង​ការ​ប្រើ​ជំនាញ​ពេទ្យ ហើយគេ​បាន​ទទួល​ស្គាល់គា​ត់ នៅ​ក្នុង​ការ​និពន្ធ សៀវ​ភៅ​ដែល​មាន​ចំណង​ជើង​ថា ការ​ធ្វើ​សច្ចា​ប្រណិធាណ​តាម​បែប​ហ៊ីប៉ូក្រាទី ដែលនៅតែ​បា​នធ្វើ​ជា​លំ​នាំ​នៃក្រមសី​លធម៌​ សម្រាប់​វេជ្ជ​បណ្ឌិត​ទាំង​ឡាយ ក្នុង​សម័យ​បច្ចុប្ប​ន្ន។ គន្លឹះសំ​ខាន់​នៃ​កា​រ​ធ្វើស​ច្ចា​ប្រណិធាណ​នោះ គឺ “មិន​ត្រូវ​ធ្វើ​បំពាន”។ មាន​ន័យ​ថា គ្រូពេ​ទ្យ​ត្រូ​វធ្វើ​តែ​កា​រអ្វី ដែល​គាត់​គិ​តថា​​ មា​នប្រ​យោជន៍​ចំពោះ​អ្នក​ជម្ងឺ​។ យើង​ក៏​អាច​យ​ក​គោល​ការណ៍​នៃ​ការ​មិ​ន​ធ្វើ​បំពាន មក​ប្រើ​នៅ​ក្នុង​ទំនា​ក់​ទំ​នង ​ជាមួ​យ​អ្ន​ក​ដទៃ ក្នុង​ការ​រ​ស់​នៅជាប្រ​ចាំថ្ងៃផ​ង​​ដែរ។​ តាមពិ​តភា​ព​សប្បុ​រ​សជា​ចំ​ណុច​ស្នូ​ល នៃកា​រ​បង្រៀន​ក្នុង​ព្រះ​គម្ពីរសញ្ញា​ថ្មី អំពី​ការ​ស្រឡាញ់អ្ន​ក​ដទៃ។ សាវ័ក​ប៉ុល​ដឹ​ង​ថា​ ក្រឹត្យ​វិន័យ​នីមួ​យ​ៗ​សុ​ទ្ធ​តែបង្ក​ប់​សេចក្តីស្រ​ឡាញ់​រប​ស់​ព្រះ​ ដូច​នេះ សេចក្តី​ស្រឡាញ់បាន​ឆ្លុះប​ញ្ចាំ​ង អំពី​ក្រឹត្យ​វិន័យ​រប​ស់​ព្រះ។ ហេតុ​នេះ​ហើយបា​នជា​គា​ត់​មាន​ប្រសាស​ន៍ថា “សេចក្តី​​ស្រឡា​ញ់​​មិ​ន​​ដែ​ល​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ ដូច្នេះ សេចក្តី​ស្រឡាញ់ ជា​កិច្ច​សម្រេច​​តាម​ក្រឹត្យវិន័យ​ហើយ”(រ៉ូម ១៣:១០)។ ជា​រៀង​រា​ល់​ថ្ងៃ ពេលយើ​ងដើ​រ​តាម​ព្រះយេស៊ូវគ្រី​ស្ទ ដែល​ជា​ព្រះ​សង្រ្គោះនៃ​យើង យើង​តែង​តែត្រូ​វធ្វើ​កា​រស​ម្រេច​ចិត្ត ដែល​អាច​ប៉ះពា​ល់​ដល់​ជីវិត​អ្ន​ក​ដ​ទៃ។ ពេល​យើង​សម្រេច​ចិ​ត្ត​ធ្វើ​អ្វី​មួយ ​ហើយ​គួរ​តែ​សួរខ្លួ​ន​ឯង​ថា​ “តើកា​រនេះ​ ឆ្លុះប​ញ្ចាំងអំ​ពីសេ​ចក្តី​ស្រឡាញ់ ដែល​ព្រះ​គ្រីស្ទ​មាន​ចំពោះ​មនុស្សទាំ​ង​ឡាយ​ឬ​ទេ​ តើខ្ញុំ​គិ​ត​តែ​ពីប្រយោជន៍​ផ្ទាល់​ខ្លួន​ឬ?” ការចេះ​គិ​ត​បាន​វែង​ឆ្ងាយ​យ៉ាង​ដូច​នេះ បង្ហាញ​ឲ្យ​គេ​ឃើញសេ​ចក្តី​ស្រឡាញ់​របស់​ព្រះគ្រី​ស្ទ​ ដែលតែង​តែស​ព្វ​ព្រះទ័យ​នឹង​ប្រោស​មនុស្ស​ដែល​ជួ​ប​កា​រ​ឈឺចាប់​​ និង​ជួយ​ដល់​អ្ន​ក​ដែ​លត្រូ​វ​ការ​ជំ​នួយ។-Dennis Fisher

Read article
អ្នកជួយនៅតាមជញ្ចើមផ្លូវ

មាន​ពេល​មួយ មិត្ត​ភ័ក្រ​រប​ស់​ខ្ញុំម្នា​ក់ បាន​ទៅ​បរ​បាញ់​សត្វ ជាមួ​យ​មិ​ត្ត​ភ័ក្រ​របស់​គាត់ នៅ​ក្បែរតំ​បន់​ប៊ល​ម៉ូរ៉ល ដែល​ជា​កម្ម​សិទ្ធិ​រប​ស់​ក្សត្រី​នៃ​ចក្រ​ភព​អ​ង់គ្លេស។​ ពេល​ពួក​គេ​កំពុង​ដើរ គាត់​ស្រាប់​តែ​គ្រិច​ជើង​យ៉ាង​ធ្ងន់​ធ្ងរ បាន​ជា​គាត់​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដូច​នេះ គាត់​ក៏បា​ន​ប្រាប់​មិត្ត​ភ័ក្រ​គាត់ឲ្យ​ទៅ​មុន ហើយ​គាត់​នឹង​អង្គុយចាំ​​នៅ​តាម​ជញ្ជើម​ផ្លូវ។ ពេលគាត់កំពុងអង្គុយ មាន​ឡាន​មួយ​គ្រឿ​ង​បានបើក​តាម​ផ្លូ​វ​នោះ ក៏បា​ន​បន្ថយ​ល្បឿន ឈប់​នៅ​ជិត​គាត់។ ស្ត្រី​ដែល​ជាអ្ន​ក​បើកប​ររ​ថយ​ន្ត​នោះ ក៏បា​នបើក​​កញ្ចក់​ទ្វារ​ឡាន ហើយ​ក៏បា​​នសួ​រ​​នាំគា​ត់ ក្រែង​លោ​មាន​អ្វីដែ​លអា​ច​ជួយ​បា​ន។​ គាត់​បាន​ពន្យ​ល់​ប្រាប់​នាង​ថា គាត់កំពុង​រង់​ចាំ​មិត្ត​ភ័​ក្រគាត់ត្រ​ឡប់​មក​រ​កគា​ត់វិញ​។ នាង​ក៏ប្រា​ប់​គាត់​ ឲ្យ​​ឡើងឡាន ដើម្បី​ឲ្យ​នាង​ជូ​នគា​ត់​ទៅ​កន្លែង​ស្នាក់​នៅ​របស់​គាត់។ គាត់​ក៏​បាន​ដើរ​ខ្ញើច​ជើង ទៅរ​ក​ឡាន ហើយ​ក៏​បើ​កទ្វា​រ​ឡាន។ គាត់​ក៏​បាន​ដឹង​ថា តាម​ពិ​តស្រ្តី​នោះ​ជាក្ស​ត្រី​អេលីហ្សាបេត(Elizabeth)​សោះ! បើសិន​ជា​ក្សត្រី​នៃ​ចក្រ​ភព​អង់​គ្លេស ​មក​ជួយ​យើង​ដោយ​ផ្ទាល់​ដូចនេះ យើង​ក៏​ប្រហែល​ជាមា​ន​ការ​ភ្ញាក់​ផ្អើល​ផង​ដែរ។ តែទោះ​ជា​យ៉ាង​ណា​ក៏ដោ​យ​ យើង​មា​នជំ​នួ​យដែ​ល​គួ​រឲ្យ​ភ្ញាក់​ផ្អើលជាង​នេះទៅ​ទៀ​ត​។ ព្រះ​ដែល​បាន​ប​ង្កើត​ចក្រវា​ល បាន​យាង​ចុះម​ក​ក្នុ​ងលោកិយ​នេះ ព្រះអ​ង្គ​បាន​ទ​ត​ឃើញ​ទុក្ខ​លំបាក​របស់​​យើង ហើយបានលះ​ប​ង់ព្រះ​ជន្មព្រះ​អង្គ​ ដើម្បីជួ​យ​សង្រ្គោះយើ​ង ឲ្យ​រួ​ចពី​បា​ប។ គឺដូច​ដែ​ល​អ្នក​និពន្ធទំ​នុក​ដំកើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ “ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន”(ទំនុកដំកើង ៤៦:១)។ ព្រះ​សង្រ្គោះ​នៃយើ​​ង​ជួយ​យើង​ ដោយ​ប្រទាន​ព្រះគុណ សម្រា​ប់ឲ្យ​យើ​ង​ទ្រាំអ​ត់ ប្រទា​នព្រះ​បន្ទូល​ដើ​ម្បី​ទ្រទ្រង់យើ​ង ប្រទាន​មិត្ត​ភ័ក្រ​ដើម្បី​លើក​ទឹកចិ​ត្ត ​និង​អធិស្ឋាន​ឲ្យយើ​ង ហើយ​ប្រទាន​នូវ​ទំ​នុក​ចិត្ត​ថា ព្រះ​អង្គ​ផ្សំ​ការ​ទាំង​អស់​ សម្រាប់​ជា​ប្រយោជន៍ខា​ង​វិញ្ញាណ​រប​ស់​យើង។​…

Read article
ប្រាជ្ញាមកពីស្ថានសួគ៌

ពេលអ្នកស្រីខេរ៉ា វីលម៉ត់(Kiera Wilmot) រៀននៅ​វិទ្យា​ល័យ នាង​បាន​ធ្វើ​កា​រ​ពិ​សោធន៍ជាតិគី​មី​ ក្នុង​ការ​ប្រ​ឡង តែមិ​នបា​ន​ទ​ទួល​ពន្ទុះ​ល្អ​ទេ​។ ផ្ទុយ​ទៅវិ​ញ នាង​បែរ​​ជា​មាន​កំហុស ដែល​បាន​ធ្វើ​ឲ្យ​មា​នប​ន្ទុះ​ជា​តិគីមី​​ផ្អើល​ពេញ​សាលា។ ទោះបី​ជានាង​​​មា​ន​គ​ម្រោ​ង ធ្វើការពិសោធន៍ ដើម្បីឲ្យ​បាន​ការ​ទ​ទួល​ស្គាល់​ពីគ្រូ​ប​ង្រៀន​រ​បស់​នាង​ក៏ដោ​យ ក៏នា​ង​បែ​រ​ជា​ទៅ​ធ្វើ​ការ​ពិសោធន៍​ខាង​ក្រៅ​ថ្នា​ក់​រៀន តា​មកា​រ​ជំរុ​ញរ​បស់​មិ​ត្តរួ​ម​ថ្នា​ក់រ​បស់នា​ង​ទៅ​វិញ​។​ នាង​បាន​​លាយជាតិ​គីមី ក្នុង​ដប​ជ័​រ​មួយ ហើយ​វាក៏​ផ្ទុះ​ឡើ​ង ធ្វើឲ្យ​មិ​ត្ត​រួម​ថ្នាក់​រ​បស់​នា​ងមួ​យ​ចំនួ​ន ​មាន​ការភ័យ​ខ្លាច​។​ តែ​នាង​មិ​ន​មា​ន​ចេតនាទេ​។​ យ៉ាង​ណាមិ​ញ​ ព្រះគ​ម្ពីរ​ស​ញ្ញាចា​ស់​ក៏បា​ន​ចែ​ង អំពី​បញ្ហា​ដែលកើ​តឡើ​ង​ ពី​ការ​ជំ​រុញ​រ​បស់​មនុ​ស្សនៅ​ជុំវិ​ញខ្លួ​ន​ផ​ង​ដែរ។​ មាន​ពេល​មួយ ដាវីឌ និងគ្នីគ្នារប​ស់គា​ត់​ បាន​ទៅលា​ក់​ខ្លួន ពី​ស្តេច​សូល ក្នុងរូ​ង​ភ្នំ​មួ​យ(១សាំយ៉ូអែល ២៤)។ ពេលស្តេច​សូ​ល​ចូល​ក្នុ​ងរូ​ងភ្នំ​នោះ គ្នី​គ្នារ​បស់​គា​ត់​បា​នប្រា​ប់ដាវី​ឌ​ថា ព្រះបា​នប្រ​គល់​ស្តេច​សូល​មកក្នុ​ង​កណ្តា​ប់​ដៃ​ពួ​កគេ​ហើ​យ ហើយ​ពួក​គេ​ក៏​បានជំ​រុញ​ឲ្យដា​វីឌសម្លា​ប់ស្តេ​ចសូ​ល(ខ.៤,១០)។ បើ​សិន​ជា​ដាវីឌ​ធ្វើ​គុត​ស្តេច​សូលនៅពេ​លនោះ​ នោះពួ​ក​គេអា​ច​ឈប់​លា​ក់​ខ្លួន​ទៀ​ត ហើយ​ដា​វីឌ​អាច​ឡើង​ធ្វើ​ស្តេ​ច​ផ​ង។ តែ​ដាវី​ឌ​មិន​ព្រ​ម​សម្លាប់​ស្តេច​សូ​លឡើ​យ ព្រោះ​ទ្រង់ជា​​“អ្ន​កដែ​លព្រះ​យេហូវ៉ា​បាន​ចាក់​ប្រេ​ង​​តាំង”(ខ.៦)។ ជួន​កាល មានអ្ន​ក​ដែល​ស្និទ្ធស្នាល​នឹ​ងយើ​ង​ បាន​ប្រាប់​ឲ្យ​យើង​ធ្វើការអ្វីមួ​យ ដែល​ហាក់​ដូច​ជាកិ​ច្ចកា​រ​ដ៏ត្រឹ​ម​ត្រូវ ឬ​សម​ហេតុ​ផ​លបំ​ផុ​ត សម្រាប់​ពេល​នោះ​។ ប៉ុន្តែ ប្រាជ្ញា​ខាង​វិ​ញ្ញាណ ខុស​ពី​ប្រាជ្ញារ​ប​ស់លោ​កិ​យ​(១កូរិនថូស ២:៦-៧)។ ​ប្រាជ្ញា​​ដែ​ល​​ម​ក​​ពី​​ស្ថាន​លើ “នោះ​មុន​ដំបូង​ហៅ​ថា​បរិសុទ្ធ រួច​មក​មាន​មេត្រី​ចិត្ត សេចក្តី​សំឡូត…

Read article
សសៃព្រះលោហិតរបស់ព្រះ

ពេលខ្ញុំ​ទៅ​ទស្សនា​តំបន់​ខុតស៍​វូលដ៍ ដែល​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត ​នៅ​ប្រទេស​អង់​គ្លេស ខ្ញុំ​បាន​ទិញ​​ពែង​ទឹក​ព័រសឺ​ឡែន​មួយ​ចំនួន សម្រាប់​ធ្វើ​ជា​​វត្ថុ​អនុស្សាវរីយ។ ខ្ញុំ​បាន​ប្រើពែ​ងទឹ​ក​ទាំង​នោះយ៉ា​ង​ប្រុង​ប្រយ័ត្ន   តែទី​បំ​ផុត   ខ្ញុំបា​ន​ធ្វើ​ឲ្យ​ពែង​ទឹក​មួយ​ធ្លាក់​បែក  ក្នុង​​កន្លែងលាង​ចាន។​ ថ្មី​ៗនេះ​ ខ្ញុំបា​ននឹ​ក​គិត​អំពីពែងទឹ​ក​មួយ​នោះ​ ពេល​ដែល​ខ្ញុំបា​ន​ស្វែង​យល់​អំពី​សិល្បៈ​នៃកា​រ​ជួស​ជុល​ពែង​របស់​ជន​ជា​តិជ​ប៉ុន។ តាមធ​ម្មតា ពេល​យើង​មានរ​ប​ស់អ្វី​មួ​យបែកបាក់ យើង​មានចិ​ត្ត​សប្បាយ​នឹង​ជួស​ជុល​វា​ ល្មមនឹ​ង​អាច​ប្រើ​វាទៀ​ត។ ប៉ុន្តែ កាល​ពី​រាប់​រយ​ឆ្នាំមុ​ខ មាន​សិល្បៈ​ករជ​ប៉ុន​ម្នាក់​​បាន​តាំង​ចិត្ត​ថា គាត់​នឹង​ជួស​ជុល​ព័រ​សឺឡែន ដែល​បែក​បាក់ ឲ្យ​ក្លា​យជាវ​ត្ថុ​ដ៏​ស្រស់​ស្អាត។​ ដូច្នេះហើ​យ គាត់​ក៏បាន​ចាប់ផ្តើ​ម​ប្រើកា​វ​ដែល​មាន​ជាតិ​មាស បិទ​បំណែក​នីមួ​យៗ​ឲ្យ​ចូល​គ្នាវិញ​។​ ការ​ជួស​ជុល​ព័រសឺឡែន​តាម​វិធី​សាស្រ្តនេះ​  បានធ្វើ​ឲ្យ​ព័រសឺឡែន​នោះមា​ន​ស​សៃព​ណ៌មា​ស​ដ៏គួ​រ​ឲ្យ​គយ​គន់។ ក្នុងដើ​ម​ដំបូ​ង​នៃ​ប្រវត្តិ​សាស្រ្ត​មនុស្ស​ជាតិ អំពើ​បាប​បាន​ចូល​មក​ក្នុង​លោកិ​យ(លោកុប្បត្តិ ៣)។ អ្នក​ប្រាជ្ញ​ផ្នែក​ទេវ​វិជ្ជា បាន​ហៅ​ហេតុ​ការណ៍​នោះថា​ “កា​រធ្លា​ក់ចូ​ល​ក្នុង​អំពើ​បាប”។ ការ​ធ្លាក់​ចូល​នេះបា​ន​បណ្តាល​ឲ្យ​មាន​ការ​បែក​បា​ក់ ដោយ​ជៀស​មិន​រួច។ ជីវិត​របស់​មនុស្ស​មាន​កា​រឈឺ​ចាប់ ដោយសា​រ​យើ​ង​ចេះ​តែ​បន្ត​មាន​ការ​ឈឺចាប់ ​ និ​ង​ធ្វើ​ឲ្យ​អ្នក​ដទៃ​មាន​ការ​ឈឺ​ចាប់ ដោយ​​​បំណែ​កដ៏​មុត​ស្រួច​រឆេក​រឆូច​របស់​យើង​។ ប៉ុន្តែ ព្រះមិ​នស​ព្វ​ព្រះ​ទ័យ​ឲ្យយើ​ង នៅប​ន្ត​រស់​ក្នុង​ភាព​បែក​បាក់​នោះ​ទៀត​ទេ ហើយ​ការ​ជួស​ជុលរបស់​ព្រះអ​ង្គ ធ្វើ​ឲ្យ​ភាព​បែក​បាក់​រប​ស់​យើង ក្លាយ​ជា​ភាព​ស្រស់​ស្អាត​វិញ។ សិល្បៈករ​អាច​ជួ​សជុ​ល​ពែងព័រសឺឡែនដែ​លបែ​ក ឲ្យប្រែ​ក្លា​យ​ជាវត្ថុ​ដ៏ស្រ​ស់​ស្អាត ប៉ុន្តែ ព្រះ​ជួស​ជុល​យើ​ង ឲ្យមា​ន​ជីវិត​ថ្មី​ឡើង​ ដោយ​​​ប្រើ​ព្រះ​លោហិតរ​បស់​ព្រះ​រា​ជ​បុត្រា​ព្រះ​អង្គ ​ដែល​​មាន​​ត​ម្លៃ​លើស​មាស​ឬ​ប្រា​ក់។ ស្នាម​បែក​របស់​យើង​មិន​ត្រូវ​បា​នលម្អរ​ដោយ​សសៃធ្វើ​ពីមាស​ទេ តែបំណែ​កនេះ​​ត្រូវ​បាន​ភ្ជាប់ចូលគ្នា​វិ​ញ…

Read article
ស្អាងឡើងវិញ ដោយព្រះអម្ចាស់​

អស់រយៈ​ពេ​ល​ជា​ច្រើ​នសតវត្សរ៍​មក​ហើ​យ ដែល​គេ​បា​នព្យា​យាម​ជាច្រើ​ន​លើក​ច្រើន​សារ ក្នុងការជួ​សជុ​ល ស្នាដៃ​សិ​ល្បៈចាស់​ៗ​ដ៏​ល្អឯ​ក ដែល​បា​ន​ខូច ឲ្យ​មាន​ល​ក្ខណៈ​ល្អដូ​ច​​ដើម​វិញ។​  ​កិច្ចប្រឹ​ង​ប្រែ​ងក្នុ​ង​កា​រ​ជួ​ស​ជុល​ខ្លះ​ បាន​អ​ភិរក្ស​ស្នាដៃដើ​ម​របស់​សិល្បៈ​ករ​ យ៉ាង​ប៉ិន​ប្រសប់ តែទន្ទឹម​នឹង​នោះ មាន​ការ​ជួ​សជុ​ល​ខ្លះ​បាន​ធ្វើឲ្យ​ខូ​ចខាត​ស្នា​ដៃសិ​ល្បៈជាច្រើ​នរ​បស់​ពួក​អ្នក​ប្រា​ជ្ញ ដែល​ក្នុង​នោះមា​នរូ​បច​ម្លា​ក់បុ​រាណ​រ​បស់​ជន​ជា​តិក្រិ​ក និង​យ៉ាង​​ហោច​ណា​ស់បា​នធ្វើ​ឲ្យ​ខូ​ចផ្ទាំង​គំនូរ​ពីរ​ផ្ទាំង​របស់​លោក​ដាវីនស៊ីជាដើ​ម។ ពេល​សាវ័​កប៉ុ​ល​ស​រសេ​រ​សំបុ​ត្រ​ផ្ញើ​ទៅ​គ្រីស្ទ​បរិ​ស័ទ នៅ​ក្រុង​កូល៉ុស គាត់​បាន​ពិ​ព​ណ៌​នា អំពី​ដំណើរ​កា​រ​នៃ​ការ​ស្អាង​ឡើង​វិញ​ខាង​វិញ្ញាណ ដែល​គេមិ​ន​អាច​ធ្វើបា​ន នៅ​ក្នុង​ពិភព​សិល្បៈ​ឡើយ។​ គឺ​ការ​ស្អាង​រាស្រ្ត​រប​ស់​ព្រះ​ឡើង​វិ​ញ។ គឺ​ដូច​ដែ​ល​សាវ័ក​ប៉ុល​បាន​សរសេរ​ថា “​អ្ន​ក​​រាល់​​គ្នា​បាន​ដោះ​មនុស្ស​ចាស់ និង​អំពើ​របស់​វា​ចោល​ចេញ​ហើយ ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្តី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក”(កូល៉ុស ៣:៩-១០)។ ត្រង់​ចំណុច​នេះ គាត់​មិនមែ​នកំ​ពុង​តែនិ​យា​យ អំពីកា​រ​ជួ​ស​ជុ​ល​ស្នាដៃ​សិល្បៈ​របស់​សិល្បៈ​ករ​ដែល​បា​ន​ស្លា​ប់ទៅ​ហើ​យ​ទេ។ តែជា​ការ​ស្អា​ង​ជីវិត​រ​បស់​កូនព្រះអ​ង្គ ឲ្យ​ផ្លា​ស់ប្រែ​ជា​ថ្មី​ឡើង​ ដែល​ជា​កិ​ច្ចការ​របស់​ព្រះ ដែល​បាន​ប​ង្កើត​យើ​ង  ហើយ​ប្រទា​ន​ឲ្យយើងមាន​ជីវិត​ថ្មី  ក្នុងព្រះ​រា​ជបុ​ត្រាព្រះអង្គ​ ព្រះនា​មយេស៊ូវ​គ្រីស្ទ។ ការ​អត់​ទោស​បា​បរ​បស់​ព្រះអង្គ បាន​ធ្វើឲ្យ​ជីវិត​របស់​យើង​មាន​ពណ៌​ភ្លឺស្រ​ស់​ល្អឡើ​ង ហើយ​ទន្ទឹម​នឹង​នោះ ព្រះ​គុណរ​បស់​ព្រះអង្គ​​បាន​ជួយ​គូស​វាស​ខ្សែ​ជីវិត​យើង តាម​បំណ​ង​ព្រះ​ទ័យ​ព្រះ​អង្គ។ ផ្ទាំង​គំនូ​រនៃ​ជី​វិត​រប​ស់​យើ​ង គឺ​ជា​ស្នា​ព្រះ​ហស្ត​ដ៏ប៉ិ​ន​ប្រ​សប់​របស់​ព្រះ​អម្ចាស់​នៃយើ​ង ដែល​បាន​ជ្រាប​ថា ព្រះអ​ង្គ​នឹង​រចនា​យើង​ឲ្យ​ក្លាយ​មនុ​ស្សប្រ​ភេទ​ណា​។ ទោះបីជា​យើ​ង​ត្រូវ​អំពើ​បាប ​អាច​ធ្វើឲ្យ​ខូ​ច និ​ងក​ខ្វក់​យ៉ា​ង​ណាក៏​ដោ​យ ក៏​យើង​នៅ​តែ​មាន​សង្ឃឹ​មថា​ នឹង​បាន​ផ្លា​ស់​ប្រែ​ជា​ថ្មី និងបាន​ស្អាង​ឡើង​វិញ។ ព្រះ​ដែល​ជាកំ​ពូលសិ​ល្បៈក​រ ​មា​ន​ព្រះជ​ន្ម​គ​ង់នៅ​…

Read article