នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
រូបភាពនៅជ្រុងផ្សេងទៀត

អស់​រយៈ​ពេល​៣​ខែម​កហើ​យ ដែល​ខ្ញុំ​មាន​ឱកា​សអង្គុយ​ទស្សនា​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ យ៉ាង​ជក់​ចិត្ត។ អ្នក​បច្ចេកទេ​សបា​នដំ​ឡើង​កាំមីរ៉ា​អ៊ីនធឺណិត នៅកំ​ពស់​​២៧​ម៉ែត្រ ពី​លើសួ​ន​ច្បារ​រុក្ខ​សាស្ត្រ​ន័រហ្វូ​ក ដោយ​ផ្តោត​ទៅ​លើសំ​បុក្រ​​របស់​សត្វ​ឥន្រ្ទី​ក្បាល​រលីង​មួយសំបុក្រ​សម្រាប់​​ឲ្យ​គេទ​ស្សនាសំ​បុក្រ​ស​ត្វ​ឥន្ទ្រី​នោះ តាម​អ៊ីន​ធឺណិត។ គេ​អាច​ទស្សនាតា​ម​អ៊ីន​ធឺណិត ឃើញ​កូ​ន​ឥន្រ្ទី​​ញាស់ ហើយ​ឃើញ​សត្វ​ឥន្រ្តី​មេ និង​បាមើ​ល​ថែរ​កូនរ​ប​ស់​វា យ៉ាង​ប្រុងប្រ​យ័ត្ន ដោយ​ដាក់វេណ​គ្នា​រក​ចំណី និង​ការពា​រសំ​បុក្រ​របស់​វា។ ប៉ុន្តែ ថ្ងៃ​មួយ ពេលដែ​លកូ​ន​ឥន្រ្ទី​នៅ​មាន​រូប​រាង្គ​ដូច​ដុំរោ​ម ដែល​មាន​​ចំពុះ​ មេបា​របស់​វា​ក៏​បាន​បាត់​មិន​ដឹង​ទៅណា។ ពេល​នោះ ខ្ញុំបា​រម្ភ​ខ្លាច​ពួក​វា​មានគ្រោះ​ថ្នាក់​។  តា​ម​ពិត ខ្ញុំ​ចេះតែបា​រម្ភ ដោយ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លា​ស់​។ ពេល​អ្នក​បញ្ជា​កាំមីរ៉ា ​បាន​ពង្រីក​មំ​របស់​កាំមីរ៉ានោះ​ ខ្ញុំក៏​បា​នឃើ​ញមេ​ឥន្ទ្រីកំ​ពុង​ទំ​នៅ​លើ​មែក​ឈើ ដែល​នៅ​ក្បែរ​សំបុក្រ​។ ពេល​ដែល​ខ្ញុំ​ពិចារណា​អំពី​រូប​ភាព​នៃសត្វឥ​ន្ទ្រី ដែល​ខ្ញុំ​មិន​អាច​មើល​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ  ​ខ្ញុំ​ក៏បា​ន​នឹកចាំ​អំ​ពី​ពេល​ដែ​ល​ខ្ញុំ​ខ្លាច​ព្រះ​បោះប​ង់ខ្ញុំ​ចោ​ល។ ទិដ្ឋ​ភាព នៅ​លើ​ទី​ខ្ព​ស់  ក្នុ​ង​ព្រៃ​នៃរដ្ឋ​វើជីនាបាន​រំឭក​ខ្ញុំថា​  ខ្ញុំមិ​ន​បាន​មើ​ល​ឃើញ​រូប​ភាព​គ្រ​ប់​ជ្រុង​ឡើយ ​ពោល​គឺអា​ច​មើល​ឃើញ​តែ​ផ្នែ​កដ៏​តូ​ច នៃ​ទេសភា​ព​ទាំង​មូ​ល។ យ៉ាងណា​មិ​ញ លោក​ម៉ូសេបា​នពិ​ព​ណ៌នាអំ​ពីសេ​ចក្តី​ស្រឡាញ់​រប​ស់​ព្រះ​ ដោយ​ធ្វើ​ការ​ប្រៀប​ប្រដូច​នឹង​ស​ត្វឥ​ន្ទ្រី​។​ ដែល​សត្វ​ឥន្ទ្រី​ហើរ​ត្រ​ដាង​ស្លាប ទទួល​កូន​នៅ​លើ​ចំអេង​ជាយ៉ា​ងណា នោះ​ព្រះក៏​បាន​ទ្ររាស្រ្តរ​បស់​ព្រះអង្គ មិន​ឲ្យ​ពួក​គេជួ​ប​ភាពហិ​ន​វិនាស​ឡើ​យ​(ចោទិយកថា ៣២:១១-១២)។ ទោះ​យើង​មា​នអា​រម្ម​ណ៍ថា​ ព្រះអ​ង្គ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ពី​យើង​យ៉ាង​ណាក៏​ដោ​យ ក៏​តាម​ពិត ព្រះ​អង្គ “មិន​គង់នៅឆ្ងា​យពី​យើង”​ទេ(កិច្ចការ ១៧:២៧)។ នេះ​ជាកា​រពិ​ត​មែន សូម្បី​តែ​នៅ​ពេល​ដែល​យើ​ងមា​នអា​រម្មណ៍​ថា​​ ព្រះ​អង្គ​បាន​បោះ​បង់​យើង​​ក៏​ដោយ។-Julie…

Read article
បន្ទប់ និងតុ

ពេល​ខ្ញុំនិង​ភរិយា​របស់​ខ្ញុំទៅ​​​​លេង​ប្រទេស​អង់​គ្លេស កាល​ពី​ពេល​ថ្មី​ៗ​នេះ​ យើង​បាន​ទៅ​មើល​ផ្ទះស្បូ​វរ​បស់​អ្នក​ស្រីហាថាវេយ ក្នុង​តំប​ន់ស្រ្តែ​ត​ហ្វ៊ត អាប់​ផុន អាវ៉ុន។ ផ្ទះ​ស្បូវ​នោះ​មានចំ​ណាស់​ជា​ង​៤០០​ឆ្នាំ ហើយវា​ជា​ផ្ទះ​ដែ​លភ​រិយា​របស់​លោក​វីលៀម សេកស្ពៀរ(William Shakespeare) ដែល​ជាអ្ន​កនិ​ពន្ធ​ដ៏ល្បី​ បាន​​នៅកា​​​ល​​​ពី​ក្មេង​។ អ្នក​នាំភ្ញៀ​វ​បា​ន​ប​ង្ហាញ​​តុ​មួយ ធ្វើពី​បន្ទះ​ឈើ​ដ៏​ធំ​មួយ​។ គេ​ប្រើផ្នែ​ក​ម្ខាង​​របស់​តុនេះ​ ​សម្រាប់​ញាំអា​ហារ ហើយ​ម្ខាង​ទៀត​សម្រាប់​កាត់​​​អាហារ​។ ក្នុង​ជីវភា​ព​របស់​ជន​ជាតិ​អ​ង់គ្លេ​ស គេ​បាន​បង្កើត​ឃ្លាប្លែក​ៗ​ថ្មី​ៗ ដោយ​ផ្សំ​ជា​មួយ​ពាក្យ​តុ  ដែល​ពាក្យ​នេះទា​ក់ទ​ងនឹ​ង​អា​ហារ ការ​ស្នាក់នៅ​ ភាព​ស្មោះត្រ​ង់ ​និង​អំណាច​។ ឧទាហរណ៍ ភោជ​នាល័យជា​ក​ន្លែង​ដែល​គេ​​ផ្តល់​ឲ្យនូវ “បន្ទប់ និង​តុ” ដែល​មានន័​យ​ថា​ កន្លែង​ស្នាក់​នៅ​នោះផ្តល់​កន្លែង​គេង និង​អាហារ​ដល់​ភ្ញៀវ។ នៅ​តាម​តៀម​ស្រា ដែល​មាន​ភ្ញៀវ​លេង​បៀរ គេ​តម្រូវ​ឲ្យអ្នក​លេង “ដាក់​ដៃ​លើតុ​”​ ដើម្បី​បង្ហាញ​ថា​ពួក​គេមិ​នប​ន្លំ​ទេ​។ នៅ​ផ្ទះវិ​ញ គេ​ឲ្យឪ​ពុក​អង្គុយ​នៅក​ន្លែង​ពិសេស  ​នៅតុ​អា​ហារ ដែល​គេហៅ​គា​ត់ថា​ “មេតុ”។ ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹង​ចាំ​ថា ​ព្រះយេស៊ូវ​ជា “កន្លែង​ស្នាក់​នៅ ​និង​ផ្តល់​អាហារ” ដល់​យើង។ ព្រះ​អង្គ​ជាប្រភព​នៃ​អាហារ​ខាង​វិញ្ញាណ​របស់​យើង​(យ៉ូហាន ៦:៣៥,៥៤) ព្រះ​អង្គ​ប្រទាន​កម្លាំង​ឲ្យ​យើង​រស់​នៅ ដោយ​ក្តី​ស្រឡាញ់​(១៤:២១) ព្រះ​អង្គ​ជា​ម្ចាស់ ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​(ភីលីព ២:១១) ហើយស​ព្វ​ថ្ងៃនេះ​ ព្រះអ​ង្គ​កំពុង​រៀ​ប​ចំ​ផ្ទះ​ដ៏​អស់​កល្ប​ជា​និច្ច…

Read article
ទស្សនៈអំពីលទ្ធផលចុងក្រោយ

មុខ​របប​បោះពុម្ភ​ដ៏កាក់​កប​របស់​លោករី​ឆាត លែម្យូ(Richard LeMieux) បាន​ដួល​រលំ បន្ទាប់​ពី​បាន​ដំណើរ​ការ​​បានមួយឆ្នាំ​។ មិន​យូរ​ប៉ុន្មាន ទ្រព្យ​សម្បត្តិ​របស់​គាត់ ក៏​បាន​រលាស​អស់ ​ហើយ​គាត់​ក៏​មាន​ជម្ងឺ​ធ្លាក់​ទឹ​កចិ​ត្ត។ ទី​បំផុត លោក​លែម្យូ​ក៏​បាន​ធ្លាក់​ខ្លួ​ន​ប្រមឹ​ក​ស្រា ហើយ​ក្រុម​គ្រួសា​ររប​ស់​គាត់ ក៏​បាន​រត់ចោ​ល​គាត់។ គាត់​បាន​ធ្លាក់​ខ្លួន​ដល់​បាត​សង្គម​ ដោយ​គ្មាន​ផ្ទះ​សំបែង​ ខូចចិត្ត ហើយក្លាយ​ជា​ជន​ទុរគត​។ ទោះ​បី​ជា​យ៉ាងណា​ក៏ដោ​យ​ គឺដោយ​សា​រ​គាត់​ស្ថិត​ក្នុង​ពេល​បែប​នេះឯ​ង ដែល​គាត់​បាន​ងាក​បែរម​ករ​ក​ព្រះ។ ក្រោយ​មក គាត់​ក៏​បាន​និពន្ធ​សៀវភៅ​មួ​យក្បាល អំពី​ការ​អ្វីដែ​លគា​ត់​បាន​រៀន ពី​ទុក្ខ​លំបាក​ទាំង​អស់​​នោះ។ ពួក​អ៊ីស្រាអែ​ល​បាន​ទទួល​នូវ​មេរៀន​ខាង​វិញ្ញាណ​មួយ​ចំនួន ​ពេល​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​ពួ​ក​គេ អ​ត់ទ្រាំ​នឹ​ងភា​ព​អនាថា គ្មាន​គោលដៅ​ច្បា​ស់លា​ស់​ និ​ងមាន​គ្រោះ​ថ្នាក់​ផ្សេ​ងៗ​។ ទុក្ខ​លំបាក​ទាំង​នោះ បាន​ធ្វើ​ឲ្យ​ពួក​គេប​ន្ទាប​ខ្លួន(ចោទិយកថា ៨:១-១៨) ព្រម​ទាំង​បង្រៀន​ពួក​គេ​ឲ្យ​ដឹង​ថា  ព្រះនឹ​ង​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ពួក​គេ។​  ពេល​ពួក​គេ​ឃ្លាន  ព្រះ​អ​ង្គ​បាន​​​ប្រទា​ន​នំម៉ាណា​។ ពេល​ពួក​គេ​ស្រេក​ទឹក ព្រះអ​ង្គ​ឲ្យ​ទឹក​ចេញ​ពី​ថ្ម​ សម្រា​ប់ឲ្យ​​ពួក​គេ​ផឹក។ ព្រះ​អង្គ​បាន​បង្រៀន​ពួក​គេ​ឲ្យដឹ​ង​ថា ព្រះអ​ង្គ​អាច​ប្រទាន​ពរ​ពួក​គេ ​ទោះបី​ជាពួ​កគេ​កំ​ពុង​ស្ថិត​ក្នុង​ពេល​ដ៏លំ​បាក​ក៏​ដោយ(ខ.១)។ ទី​បំផុត ​​ពួក​អ៊ីស្រាអែល​ក៏​បាន​ដឹង​​ថា ទុក្ខ​លំបាកមិ​នមែន​ជា​សញ្ញា​បញ្ជាក់​ថា ព្រះអ​ង្គកំ​ពុ​ងបោះប​ង់​ពួក​គេ​ចោ​ល​ឡើ​យ​។ លោក​ម៉ូសេ​បា​ន​រំឭ​កពួ​ក​គេ​ថា​ ព្រះបា​ន​ដឹក​នាំ​ពួ​ក​គេ​អស់​រយៈ​ពេល​៤០​​ឆ្នាំ ក្នុង​វាល​រហោស្ថា​ន​(ខ.២)។ ពេល​យើង​ស្ថិត​ក្នុ​ងពេ​ល​អស់ស​ង្ឃឹម យើង​អា​ច​ស្វែង​រ​កមេ​រៀ​ន​ខាង​វិ​ញ្ញាណ ដែល​បង្កប់​នៅ​ក្នុង​ទុក្ខ​លំបាក ជា​មេ​រៀន ដែល​អាច​ជួយ​យើ​ង ឲ្យ​ទុក​​ចិត្ត​លើ​ព្រះ​…

Read article
ការដើរដោយប្រុងប្រយ័ត្ន

ខេត្ត​អូឆូ រីអូស ស្ថិត​ក្នុង​ចំណោម​កន្លែ​ង​ដែល​ខ្ញុំចូល​ចិត្ត​ទៅ​លេង​បំផុត ក្នុង​ប្រទេស​ចាម៉ៃកា។ ក្នុង​ខេត្ត​នោះ មាន​ល្បាក់​ទឹក​ទន្លេដាន់ ស៍ រីវើ ហ្វ៊ល ដែល​មាន​ទេស​ភាព​ដ៏​គួរ​ឲ្យ​ពិច​ពិល​រមិ​លមើ​លណា​ស់  បាន​ជា​ខ្ញុំ​នៅ​តែស្ងើ​ច​សរសើរ​ជានិច្ច។ មាន​ទឹក​ធ្លាក់​ចុះ​តាម​ថ្មដា​ធំ​ៗ ​ជា​ច្រើន​ដំណាក់ ឆ្ពោះ​ទៅ​រក​សមុទ្រ​ខារីប៊ីន។​ អ្នក​ធ្វើដំ​ណើរ​ផ្ស​ង​ព្រេង អាច​ឡើង​តាម​ទឹ​ក​ធ្លាក់​នោះ ​ដោយជា​ន់​ថ្ម​ដារ​មូល​ៗ ទាំង​ប្រវេស​ប្រវាស តាម​ផ្លូវ​ទៅ​ដ​ល់កំ​ពូល​នៃ​ល្បាក់ទឹ​ក។ ទឹក​ដែល​ហូរ​ចុះ​មក​ និ​ង​ផ្ទៃ​ថ្មដែល​រអិល​ខ្លាំង ព្រមទាំ​ងចំ​ណោទរ​បស់​ល្បាក់ទឹ​កនេះ​ ធ្វើ​ឲ្យ​ការ​ឡើង​ទៅ​លើ មាន​ដំណើរ​យឺត​ៗ​ ហើយ​គ្រោះថ្នា​ក់។​ ដើម្បី​ឡើង​ទៅដ​ល់​កំពូល ដោយ​សុវត្ថិភា​ព អ្នក​ឡើ​ង​ទឹក​ជ្រោះនោះ​ ត្រូវ​តែមា​នការ​ប្រុង​ប្រយ័ត្ន​គ្រប់​ជំ​ហាន​។ បើ​ពួក​គេ​មិន​បាន​ប្រយ័ត្ន​ទេ  ពួក​គេអា​ច​ធ្លាក់​ចុះម​ក​ក្រោម​។ គន្លឹះ​នៃកា​រ​ឡើង​ល្បាក់​ទឹក​នោះ​ គឺ​ការ​ផ្តោត​អារម្មណ៍ និង​ការ​ប្រុង​ប្រយ័ត្ន។ ទិដ្ឋ​ភាព​នៃ​ការ​ឡើង​ទឹក​ជ្រោះ​នេះ បាន​ធ្វើ​ឲ្យខ្ញុំ​នឹ​ក​ចាំ អំពី​ពាក្យ​សម្តី​របស់​សាវ័​កប៉ុល ក្នុង​បទ​គម្ពី​រ​អេភេសូរ ៥:១៥ ដែល​បាន​ប្រាប់យើ​ង​ឲ្យ “​ប្រយ័ត្ន​​​ដោ​យ​​មធ្យ័ត”។ យើងត្រូវ​​តែ “មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ … នៅ​ក្នុង​ការ​រស់​នៅ”។ ជាកា​រពិ​តណា​ស់ យើង​អាច​ជួប​គ្រោះថ្នា​ក នៅ​តាម​ផ្លូ​វ​នៃជី​វិត​របស់​យើង ខណៈពេ​ល​ដែល​យើង​កំពុង​ធ្វើ​ដំណើរ​ឡើង​លើ។ យើង​ចាំបា​ច់​ត្រូវ​បោះ​ជំហាន​នីមួ​យៗ ជា​មួយ​ព្រះយេ​ស៊ូវ ដោយ​ប្រាជ្ញា​ឈ្លាស​វៃ និង​ដោយ​ប្រុង​ប្រយ័​ត្ន។ បទ​គម្ពីរ​នេះ បាន​ចែង​ថា…

Read article
សត្វកងការូ និងសត្វអ៊ីមញូ

សត្វ​កងការូ និង​សត្វ​អ៊ីមញូ ស្ថិត​ក្នុង​ចំ​ណោម​សត្វ​ព្រៃ ប្រចាំ​ប្រទេស​អូស្រាលី​។ សត្វ​ទាំង​​ពីរប្រភេទ​នេះ មាន​លក្ខណៈ​ដូ​ច​គ្នា ដោយ​សារ​​ពួក​វា​កម្រ​ដើរ​ថយ​ក្រោយ​។ ដោយ​សារ​សត្វ​កង​ការូ​មាន​រូប​រាង្គ និង​កន្ទុយ​វែង​ហើយ​រឹង​មាំ នោះ​វា​អាច​លោត​ទៅ​មុខ​បាន​យ៉ាង​រលូន តែ​វា​មិន​អាច​ដើរ​ថយ​ក្រោយបា​ន​ងាយ​ស្រួល​ដូច​សត្វ​ដទៃ​ឡើយ។ រីឯ​សត្វ​អ៊ីមញូ​វិញ វា​អាច​រត់​បា​ន​លឿន ​ដោយ​ប្រើជើង​ដ៏​រឹង​មាំ​ទាំង​គូ​របស់​វា ប៉ុន្តែ សន្លាក់​នៅជ​ង្គង់​របស់​វា ហាក់​ដូច​ជា​ធ្វើ​ឲ្យ​ការ​ធ្វើ​ចលនា​បញ្រ្ចាស​ថយ​ក្រោយ​មា​ន​ការ​ពិបាក​។ ប្រទេស​អូស្រា្តលីបា​ន​ដាក់​រូប​សត្វ​ទាំង​ពីរ នៅ​​ក្នុង​និមិត្ត​សញ្ញារ​បស់​ជាតិ ដែល​ជា​ការ​បញ្ជាក់​ថា ប្រជាជាតិ​អូស្រាលី​នៅ​តែ​បោះ​ជំហា​ន​ទៅ​មុខ ហើយ​មាន​ការ​​រីក​ចម្រើន​ជា​និច្ច។ យ៉ាង​ណា​មិញ សាវ័ក​ប៉ុ​ល​ក៏​បា​ន​បង្រៀន​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព ឲ្យ​មាន​ដំ​ណើរ​​ទៅមុ​ខ​ ក្នុង​​ជីវិ​តខាង​វិញ្ញាណ​របស់​ពួក​គេ​ផង​​ដែរ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “បង​​ប្អូន​​អើយ ខ្ញុំ​មិន​រាប់​ថា​ខ្លួន​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ តែ​មាន​សេចក្តី​នេះ​១ គឺ​ថា ខ្ញុំ​ភ្លេច​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្តី​ខាង​មុខ​ទៀត ទាំង​រត់​តម្រង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(៣:១៣-១៤)។ យើង​គួរ​តែ​រៀន​សូត្រ​ពី​អតីត​កាល​របស់​យើង  ដោយ​ភាព​ឆ្លាត​វ័យ តែ​យើង​មិន​គួរ​រស់​នៅ ​ក្នុង​អតីត​កាល​ឡើយ។ យើងមិ​ន​អាច​ឲ្យ​អតីត​កាល​វិល​ត្រឡប់​មក​វិញ​ម្តង​ទៀត​ឡើយ តែ​ដោយ​សារ​ព្រះគុណ​ព្រះ នោះយើ​ងអាច​​មមុល​ទៅមុ​ខ ហើយ​បម្រើ​ព្រះ​អង្គ ដោយ​ចិត្ត​ស្មោះ​ត្រង់ ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ក្នុ​ង​ពេល​អនា​គត​។ ជីវិ​ត​ខាង​សេចក្តី​ជំនឿ ជា​ការ​ធ្វើ​ដំណើរ​ទៅ​មុខ ខណៈ​ពេល​ដែល​យើង​មាន​ការ​ផ្លាស់​ប្រែ​កាន់​តែ​ដូច​ព្រះគ្រី​ស្ទ។-Bill Crowder

Read article
សដូចព្រឹល

ថ្ងៃមួយ ខ្ញុំបានបើកឡានទៅទទួល​ចៅ​ប្រុសរ​បស់​ខ្ញុំ​ ចេញ​ពីសា​លារៀ​ន។ ពេល​យើង​កំ​ពុង​ធ្វើ​ដំណើរ​តាម​ផ្លូ​វ​ត្រឡប់​មក​ផ្ទះ​វិញ ព្រឹលក៏បា​ន​ចា​ប់​ផ្តើម​ធ្លា​ក់។ ព្រឹល​ដែល​មាន​ពណ៌​សក្បោះ​ដូច​សំឡី បាន​ធ្លាក់​ចុះ​មក​យ៉ា​ងលឿ​ន ឥតឈ​ប់​ឈរ។ ទី​បំផុត ខ្ញុំក៏​​បា​នប​ន្ថយ​ល្បឿន​ឈប់ ​ដោយសា​រ​ការ​ស្ទះច​រាច​រណ៍។ យើង​ក៏បា​ន​មើ​ល​ពីខាង​ក្នុង​ឡា​នរ​បស់​យើង ​ឃើញកា​រ​ផ្លាស់​ប្តូរ​​កើ​តឡើង​នៅខា​ងក្រៅ​។ ផ្ទៃ​ដី​ពណ៌​ក្រម៉ៅ បាន​ប្រែ​ក្លា​យ​ជា​ពណ៌ស​។ ព្រឹល​បាន​លប់​​ជ្រុង​អគារ​ស្រួច​ៗ ហើយ​គ្រប​ដណ្តប់​​ពីលើឡា​នដែ​លនៅ​ក្បែរ​យើ​ង និង​ពីលើ​ដើ​ម​ឈើដែ​ល​យើ​ងបា​ន​ឃើញ​​ផង។ ការ​ធ្លាក់​ព្រឹ​ល​នេះ​​​បាន​រំ​ឭ​ក​ខ្ញុំ អំពី​សេចក្តី​ពិត​ខា​ង​​វិញ្ញាណ។ ព្រះគុណ​រ​បស់​ព្រះ​បា​ន​គ្រប​បាំង​អំពើបាបរ​បស់យើ​ង​ ដូច​ព្រឹល​ដែលបា​ន​គ្រប​ពី​​លើអ្វី​ៗ​ដែ​ល​នៅចំ​ពោះ​មុខ​យើ​ង​។ ប៉ុន្តែ ព្រះ​គុណ​មិនគ្រា​ន់​តែ​បា​ន​គ្រប​បាំ​ង​អំពើ​បាប​ប៉ុ​ណ្ណោះ​ទេ ​តែថែ​ម​ទាំង​បានលប់​អំពី​បាប​រ​ប​ស់យើ​ង​ទៀត​ផ​ង។ ព្រះ​អម្ចាស់​បា​ន​មាន​បន្ទូល​ទៅកាន់ប្រ​ជាជ​នអ៊ី​ស្រាអែល តាម​រយៈ​ហោរាអេសាយ​ថា “មក​ចុះ យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​(ឬព្រឹល)វិញ”(អេសាយ ១:១៨)។ នេះ​ជាព្រះ​ប​ន្ទូល​សន្យារបស់​ព្រះ​អង្គ ពេលដែលកូនរបស់ព្រះអង្គ​មាន​ប​ញ្ហានៃ​អំ​ពើបា​បដ៏​គួ​រឲ្យ​ឈឺ​ចាប់​។ ព្រះអ​ង្គ​ក៏បា​ន​ប្រៀបប្រ​ដូច​ពួក​គេ ទៅ​នឹង​រូប​កាយ​ដែល “មាន​​សុ​ទ្ធ​​តែ​​របួស និង​​ជាំ ហើយ​​ស្នាម​​រំពាត់​​ថ្មី ឥត​​បាន​បិទ​ភ្ជិត ឬ​រុំ ឬ​ចាក់​ប្រេង​ឲ្យ​ធូរ​ស្រាក​ទេ”(ខ.៦)។ ព្រះអង្គ​សព្វ​ព្រះ​ទ័​យនឹ​ង​ប្រ​ទាន​ព្រះ​គុណ​ដល់​ពួ​កគេ​ ទោះ​អំពើបា​បរ​បស់​ពួក​គេ​​ប្រែ​ជាអាក្រក់​យ៉ាង​ណាក៏​ដោ​យ។​ ស​ព្វ​ថ្ងៃនេះ​ ក្នុង​នាម​ជា​កូ​នរ​ប​ស់​ព្រះ​អង្គ យើង​ក៏​មាន​កា​រ​ធានា​ដូ​ចពួ​ក​អ៊ីស្រាអែល​ផង​ដែ​រ។​ អំពើ​បា​បធ្វើ​ឲ្យ​ជីវិត​យើង​ប្រឡាក់​ប្រឡូ​ក តែពេ​ល​ដែល​យើង​ប្រែចិ​ត្ត ហើយ​លន់​តួ​អំពើបាប​យើង​ ព្រះអ​ង្គប្រ​ទា​នកា​រអ​ត់​ទោ​សបា​ប តាម​​ព្រះ​គុណ​​​ដ៏​​ធ្ងន់​​ក្រៃលែង​នៃ​​ទ្រង់(អេភេសូរ ១:៧)។-Jennifer…

Read article
ដំណើរជីវិតរបស់កញ្ញាយ័រឌីន

កញ្ញា​យ័រឌីន ខាស់ស្ទ័រ(Jordyn Castor) បាន​ពិការ​ភ្នែក​ពី​កំ​ណើត។ ប៉ុន្តែ គាត់នៅ​តែ​អា​ច​រស់​នៅក្នុ​ង​ជីវិត​ដែល​ពេញ​លេញ និង​មាន​ផ្លែ​ផ្កា ទោះបី​ជា​គា​ត់មា​ន​បញ្ហា​នេះក៏​ដោ​យ។​ មាន​ខ្សែភាព​យ​ន្ត​ឯកសា​រ​មួយ ដែ​លមា​នចំ​ណ​ងជើ​ង​ថា តើអ្ន​កអា​ច​មើល​ឃើញ​ដូ​ចខ្ញុំ​ទេ​? ខ្សែ​ភាព​យន្ត​ឯកសារ​នេះបា​ន​និយាយ​អំពី​ដំណើរ​ជីវិត​របស់​គាត់។ គាត់​ជា​សិស្ស​ពូកែ នៅសា​លា​រៀន ហើយ​គាត់ចូ​ល​ចិ​ត្តជិះ​ក​ង់ និង​ជិះ​ស្គី​ចុះជ​ម្រាល ដោយមា​នជំ​នួ​យប​ន្តិច​បន្តួ​ចប៉ុ​ណ្ណោះ។ កញ្ញា​យ័រឌីន​បានមា​នប្រ​សាសន៍ អំពី​ភាព​ពិការ​ភ្នែ​ករ​បស់ខ្លួ​ន​ថា​ ​“ខ្ញុំស្ម័គ្រ​ចិត្ត​បន្ត​រ​ស់​នៅ​ជាជ​ន​ពិការ​ភ្នែក។  ខ្ញុំ​យល់ថា​  ព្រះ​បានប​ង្កើត​ម​នុស្ស​យើ​ងម្នា​ក់​ៗ​ម​ក ឲ្យ​មាន​លក្ខ​ណៈខុ​ស​ៗគ្នា​​ដោយមា​ន​​ហេតុ​ផល​រប​ស់​ទ្រង់ … ហើយ​ខ្ញុំយ​ល់​ថា ភាព​ពិការ​ភ្នែក​រ​បស់​ខ្ញុំ ជាផ្នែកមួយ​នៃកិ​ច្ច​ការដែ​ល​ខ្ញុំ​នឹ​ង​ធ្វើ ក្នុង​ជីវិត​របស់​ខ្ញុំ”។ សព្វ​ថ្ងៃនេះ​ គាត់​ជា​និស្សិត​សកលវិ​ទ្យាល័យ ផ្នែក​បច្ចេក​វិទ្យា​កំព្យូទ័រ​។ គាត់​មាន​ក្តីស្រ​មៃ   ចង់​ជួយ​ក្នុង​ការអ​ភិវឌ្ឍន៍​កម្ម​​វិធី​កំព្យូទ័​រ​ថ្មីមួ​យ   ដែល​នឹង​ជួ​យ​​ដ​ល់​ជន​ពិបាក​ភ្នែ​ក​ទាំង​ឡាយ។ តើ​កញ្ញាយ័រ​ឌីន អាចប​ន្ត​មាន​គំ​និត​វិជ្ជ​មាន ចំ​ពោះកា​រ​រស់​នៅ ​ដោយរ​បៀប​ណា​? ក្នុងនា​ម​ជាអ្ន​ក​ដើរ​តា​មព្រះ​គ្រី​ស្ទ​ គាត់​បាន​យល់​ថា ព្រះ​​​គ្រប់​គ្រង​កាលៈទេ​សៈទាំ​ងអ​ស់ នៃ​ជីវិត​របស់​គាត់​។ ការ​នេះបា​ន​នាំ​​ឲ្យ​គាត់​មា​ន​ជំនឿ​ចិ​ត្ត ក្នុង​ការ​ស្វែក​រក​ឱកាស ដែល​អ្នក​ខ្លះ​ប្រហែល​ជា​មិន​ជឿថា​ គាត់​អាច​ធ្វើ​បា​នឡើ​យ។​​ ជា​ការ​ពិ​តណា​ស់ ខ្សែ​ជីវិត​របស់​កញ្ញា​យ័រ​ឌីន បា​នឆ្លុះ​បញ្ចាំ​ង​អំពី​សេចក្តី​ពិត ក្នុង​បទ​គម្ពីរ​ភីលីព ដែលបានចែ​ងថា​ “ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កំឡាំង​ដល់​ខ្ញុំ”(៤:១៣)។ ទោះបី​ជា​យើ​ងមា​ន​ចំណុច​ខ្លាំង ឬ​ខ្សោយ​យ៉ាង​ណា​ក៏​ដោ​យ…

Read article
បេសកកម្មស្វែងរកទ្រព្យសម្បត្តិដែលបានបាត់

ក្នុង​រឿង​ហូប៊ីត ដែលជា​​ស្នាដៃ​និព​ន្ធរ​បស់​លោក យេ អរ អរ ថូលគេន(J. R. R. Tolkien) ពួក​មនុស្សតឿ​បា​នប្រ​មូល​ផ្តុំ​គ្នាឡើ​ង​ភ្នំ​ ដើម្បី​តតាំ​ង​នឹ​ង​សត្វ​នាគ​ដ៏សា​ហាវ ដែល​មាន​ឈ្មោះស្មោក​(Smaug) ដើម្បី​ដណ្តើម​ម​ក​វិញ នូវ​ទ្រព្យ​សម្បត្តិ​ដែល​ស​ត្វ​នាគ​នោះ​បាន​ប្លន់យក​​។ ទោះបី​​ជាបេសក​កម្ម​នោះ​មាន​គ្រោះថ្នា​ក់ ដ៏គួ​រ​​ឲ្យ​ខ្លាច​យ៉ា​ង​ណា​ក៏​ដោ​យ ក៏​បាលីន​(Balin) ដែល​ជា​មេបញ្ជា​ការ​រង​ បាន​បង្ហាញ​នូវ​កា​រ​ជឿជា​ក់​លើព្រះ​អង្គ​ម្ចាស់​ធ​រិន​(Thorin)បាន​ជា​គា​ត់​និយា​យ​ថា “មានមនុស្ស​ម្នាក់​ដែ​ល​ខ្ញុំ​អា​ច​ដើ​រ​តាម។ មាន​មនុ​ស្សម្នា​ក់​ដែ​ល​ខ្ញុំ​អាច​ហៅ​ថា​ស្តេ​ច”។ ការប្តេ​ជ្ញា​ចិត្ត​ដែល​គាត់មា​ន​ចំពោះ​បេ​សកក​ម្ម​ដ៏​គ្រោះថ្នា​ក់នេះ​ មាន​ភាព​រឹង​មាំ​កា​ន់​តែខ្លាំង ដោយ​សារ​ជំនឿ​ចិ​ត្ត​ដែល​គាត់​មា​ន​ចំពោះ​អ្នក​ដឹ​ក​នាំ​។​ នៅដើ​មដំ​បូ​ង​នៃ​ព្រះ​រាជ​កិច្ច​រ​បស់​ព្រះ​យេស៊ូ​វ ព្រះ​អង្គ​​បានប្រមូល​ផ្តុំ​មនុស្ស​មួយ​ក្រុ​ម ឲ្យចូ​ល​រួ​ម​ក្នុ​ង​ព្រះរា​ជកិ​ច្ច​នៃ​នគរ​របស់​ព្រះ​អង្គ ដែល​ជា​ការ​រំដោះ​ព្រ​លឹង​វិ​ញ្ញាណ ដែល​ជា​ទ្រព្យ​ដ៏​មាន​​តម្លៃបំផុត ពី​សាតាំ​ងដែល​ជា​ខ្មាំ​ង​សត្រូវ។ ពេល​ព្រះ​អ​ង្គ​ត្រាស​ហៅពួក​គេ ព្រះអ​ង្គ​បា​ន​មាន​ប​ន្ទូ​លថា ​“ចូរ​មក​តា​ម​ខ្ញុំ”(ម៉ាថាយ ៤:១៩)។ សម្រាប់ពួ​ក​គេ ការ​ដើរ​តា​ម​ព្រះ​យេស៊ូវ គឺ​ជា​កា​រផ្លា​ស់​ប្រែ ពី​ការ​នេសាទ​ត្រី ទៅ​ជា​អ្ន​ក​នេសាទ​មនុ​ស្ស ដែល​បាន​បាត់​បង់​ក្នុង​ចំណងនៃអំពើ​បា​ប។ ប៉ុន្តែ ការ​នេសាទ​មនុស្ស​មិន​តែង​តែ​មាន​ភា​ព​ងាយ​ស្រួលជា​និច្ច​ឡើយ ព្រោះ​​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូ​ល​ថា មហា​បេសក​កម្ម​នោះ ​ជាកា​រ​លី​ឈើ​ឆ្កាង​ដើរ​តាម​ព្រះអ​ង្គ​​(មើលម៉ាថាយ ១៦:២៤ ម៉ាកុស ៨:៣៤ លូកា ៩:២៣)។ តើធ្វើ​ដូ​ច​ម្តេ​ចឲ្យ​យើង​នៅ​ជា​ប់ ក្នុង​ច​ម្បាំង​នោះ​ ដើម្បី​ដណ្តើម​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ព្រះគ្រី​ស្ទ​មក​វិ​ញ នៅ​ពេល​ដែល​​កិច្ច​ការ​នេះ​ហា​ក់​​ដូ​ចជា​​គួ​រឲ្យខ្លា​ច ឬ​មាន​ការ​ពិ​បាក​ខ្លាំង​នោះ? គឺយើ​ង​ត្រូវ​ផ្តោ​ត​ទៅ​លើ​អ្នកដឹក​នាំរ​ប​ស់​យើង​…

Read article
ការធ្លាក់ចុះយ៉ាងគំហុក

បន្ទាប់​ពីវិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក បាន​កើត​មាន​ក្នុ​ង​ឆ្នាំ១៩​៣២ ផ្សា​ហ៊ុន​បាន​ខិត​ខំ​យ៉ាងលំបាក​លំបិន​អស់​ជា​ច្រើន​ឆ្នាំ​   ដើម្បីធ្វើ​ឲ្យ​អ្ន​ក​វិនិយោគ​មាន​ទំនុក​ចិត្ត  ចំពោះ​ផ្សាហ៊ុន​ឡើង​វិញ។​ បន្ទាប់មក ក្នុង​ឆ្នាំ១៩៥២ លោក​ហារី ម៉ាកូវីត(Harry Markowitz) បាន​ឲ្យ​យោបល​ថា អ្នក​វិនិយោគ​គួរ​តែ​ទិ​ញ​ភាគ​ហ៊ុ​ន ឲ្យបា​នច្រើ​ន​កន្លែង  គឺ​ទិញ​នៅក្រុ​ម​ហ៊ុន​នេះផ​ង​ ក្រុម​ហ៊ុន​នោះ​ផង​។ គាត់​បា​ន​​ប​ង្កើតទ្រឹស្តី សម្រាប់​កា​រជ្រើ​ស​រើ​សភា​គ​ហ៊ុ​ន ដែល​ជួយ​ដ​ល់​អ្ន​ក​វិ​និយោគ ក្នុង​ពេល​ដ៏​ជាក់​លាក់។ ក្នុង​ឆ្នាំ១៩៩០  លោកម៉ាកូ​វីត  និងម​នុ​ស្ស​ពី​រ​នា​ក់ទៀ​ត បានទ​ទួល​ពាន​រង្វា​ន់​ណូបែល ក្នុង​ផ្នែកវិទ្យាសាស្រ្ត​សេ​ដ្ឋកិ​ច្ច សម្រាប់​​ទ្រឹស្តី​របស់​ពួក​​គេ។​ អ្នកដើ​រ​តា​ម​ព្រះយេស៊ូវ​ខ្លះ​ ប្រហែល​ជា​មា​ន​ការ​ភ័យ​​ខ្លាច បន្ទាប់​ពី​មាន​ “ការ​ធ្លាក់ចុះ​យ៉ាង​គំ​ហុ​ក” ក្នុងជីវិត​​ខ្លួ​ន ដោយ​​មិ​​នដឹងថា ត្រូវ​រើស​បំ​ណែក​ដែល​សេស​សល់ ហើយក្រោ​ក​ឈរ​ឡើង​វិញ​ដោយ​របៀប​ណាទេ​ ​គឺមិ​នខុ​ស​ពី​អ្ន​កវិ​និយោគដែ​ល​បាក់​ស្បាត​ទាំង​នោះឡើ​យ។​ យើង​ប្រហែល​ជា​​ប្រើ​ពេល​ដែល​នៅសេ​សសល់ ដើម្បី​រង់ចាំ​ដំ​ណោះស្រា​យដ៏​អ​ស្ចារ្យ​ណាមួ​យ​  ដែ​លអា​ច​ជួ​យ​ឲ្យ​យើង​មាន​ភាព​ល្អ​ប្រសើ​រឡើ​ង​វិញ​។ តើយើ​ង​ភ្លេ​ច​ហើយ​ឬថា​   ព្រះ​យេស៊ូវ​បានប្រ​ទាន​នូវ​ដំណោះស្រា​យឲ្យយើ​ង   រួ​ច​ជា​ស្រេចហើយ។ ​ ព្រះ​អង្គបា​នគ្រ​ប​បាំង​ភាព​អា​ម៉ាសយើ​ង ហើយ​បាន​រំដោះ​យើង​ឲ្យមា​ន​សេរីភាព ដើម្បី​ប្រកប​ជា​មួ​យ​ព្រះ និង​បម្រើព្រះ​អ​ង្គ​ជា​រៀង​រា​ល់​ថ្ងៃ​។ ដោយ​សារ​ព្រះ​អ​ង្គបា​ន​លះ​បង់​ព្រះ​ជន្ម  ​ហើយបាន​មាន​ព្រះ​ជន្មរ​ស់​ឡើ​ងវិ​ញ ​ នោះយើ​ង​អា​ច ​ “ក្រោកឡើ​ងវិ​ញ”ជាមួ​យ​ព្រះអង្គ ពេល​យើង​ “ដួល​ចុះ” ព្រោះ “ទ្រង់​សព្វ​ព្រះ​ទ័យនឹង​សេចក្តី​សប្បុរស”(មីកា…

Read article
ការភ្លេចដ៏មានពរ

ខ្ញុំ​មាន​ប​ន្ទប់​ធ្វើ​កា​រ​នៅជា​ន់​ក្រោម​ តែជា​ញឹ​ក​ញា​ប់ ខ្ញុំ​ច្រើន​តែ​ឡើង​ទៅ​ជាន់​លើ​ ដើម្បី​យក​របស់របរ​​នៅ​​​។​ គួរ​ឲ្យ​ស្តា​យណា​ស់ ពេល​ខ្ញុំឡើង​ដ​ល់​លើ ខ្ញុំ​​ស្រាប់​តែ​ភ្លេច​ថា ខ្លួន​ឯង​ឡើង​មក​ខា​ង​លើធ្វើអ្វី​ទេ​។ លោក​គេព្រីល រ៉ាវ៉ានស្គី(Gabriel Radvansky) ដែលជា​អ្ន​ក​ស្រាវ​ជ្រាវ មាន​ការ​បកស្រាយមួ​យ អំពី​បាតុភូ​ត​នេះ​។ គាត់លើ​កឡើ​ង​ថា ក្នុង​បាតុ​ភូត​នេះ ច្រក​ទ្វារ​របស់​បន្ទប់​នីមួយ​ៗ នៅ​ក្នុង​ផ្ទះ​ បានធ្វើ​ជា​ “ព្រំដែន ដែលចែ​កខ័​ណ្ឌ​ព្រឹត្តិការណ៍ផ្សេ​ង​ៗ​ចេញ​ពីគ្នា”។ បន្ទាប់​ពី​បាន​ធ្វើ​ការ​ពិសោធន៍​នៅ​បីក​ន្លែង​ខុស​គ្នា​ គាត់​​ក៏​បា​ន​​ប​ង្កើត​​ទ្រឹ​ស្តី​មួ​យ ដោយ​សន្និ​ដ្ឋាន​ថា ពេល​យើង​ដើរ​ចូល​តាម​ច្រក​ទ្វារ ខួរ​ក្បា​ល​ក៏បា​ន​ទទួ​ល​សញ្ញា ឲ្យប្រ​មូល​ពត៌មា​នដែ​ល​មាន​ក្នុង​កា​រ​ច​ង​ចាំ​នោះ​ ទៅ​ដាក់​ក្នុ​ង​ថត​នៃ​ការ​ចង​ចាំដា​ច់​ដោយឡែ​ក​ពី​គ្នា។​ តែ​ខ្ញុំមាន​កា​រ​​នឿយ​​ណាយ​ណា​ស់ ពេលដែ​ល​ខ្ញុំ​ចូលដល់ប​ន្ទប់ខា​ង​លើហើយ បែរ​ជាត្រូ​វខំរក​នឹក​ថា​ ខ្លួនឯង​ឡើ​ង​មកខាង​លើដើ​ម្បីអ្វី​។​ ទោះជា​យ៉ា​ងណាក៏​ដោ​យ ការ​ភ្លេច​ច្រើ​ន អាច​ជា​ព្រះព​រ។​ ពេល​ខ្ញុំបិ​ទទ្វា​រ​ប​ន្ទប់ ចូល​គេង​នៅ​ពេ​លយ​ប់ ខ្ញុំ​អាច​គេ​ង​លក់​ស្រួ​ល បើ​សិនជាខ្ញុំ​ភ្លេ​ចរឿ​ង​រ៉ាវ​ដែ​ល​បាន​កើត​ឡើង​ពីពេល​ថ្ងៃ ហើយ​ខ្ញុំ​រាប់​ការ​ភ្លេច​ដូច​នេះ​​ជាព្រះ​​​ព​រ។​ ជាកា​រ​ពិ​ត​ណាស់ ព្រះ​យេស៊ូ​វបា​​​ន​​មាន​ប​ន្ទូល​​ថា ព្រះ​អង្គ​​ជា “ទ្វារ​ចៀ​ម”​(យ៉ូហាន ១០:៧,៩)។ ពេល​​ស​ត្វ​ចៀម​ចូ​ល​​ក្នុ​​ង​​ក្រោ​ល គឺពួក​វាបាន​​ចូល​កន្លែ​ង​​ដែ​ល​មា​​ន​​សុវ​ត្ថិភាព ដែលការ​ពារ​មិ​ន​ឲ្យចោ​រ និង​សត្វសា​ហាវចូ​ល។ សម្រាប់​អ្នក​ជឿ​ព្រះ អ្នកគង្វា​ល​​ដ៏​​អស្ចារ្យ​នៃ​យើ​ង ជាទ្វា​​រ​ដែ​​ល​ការពារ​យើ​ងឲ្យ​រួច​ពីខ្មាំង​សត្រូវ​ដែល​នៅ​ខា​ងក្រៅ​។ ពេលដែលយើ​ងចូ​ល​ទៅក្នុ​ង​ក្រោល​ចៀម យើងអា​ច “បំភ្លេច”…

Read article