នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
តាមពេលវេលាដ៏សមស្របមួយ

កាល​ពី​ម្សិល​មិញ ខ្ញុំ​បាន​ទិញ​សំបុត្រ​យន្ត​ហោះ ឲ្យ​កូន​ច្បង​របស់​ខ្ញុំ ទៅ​រៀន​នៅ​មហា​វិទ្យាល័យ។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ដែល​ឃីប៊ត​នៅ​លើ​កុំព្យូទ័រ​របស់​ខ្ញុំ នៅ​តែ​ដំណើរ​ការ ព្រោះ​នៅ​ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​បញ្ជា​ទិញ​សំបុត្រ​យន្ត​ហោះ​នោះ ខ្ញុំ​បាន​ហូរ​ទឹក​ភ្នែក​ជោគ​លើឃីប៊ត​នោះ។ ខ្ញុំ​ធ្លាប់​មាន​ភាព​រីក​រាយ នឹង​ជីវិត​ប្រចាំ​ថ្ងៃ ជា​មួយ​នឹង​កូន​ស្រី​របស់​ខ្ញុំ រយៈ​ពេល​១៨​ឆ្នាំហើយ  បានជា​ខ្ញុំ​មាន​ចិត្ត​សោក​សៅ ចំពោះ​ការ​ចាក​ចេញ​របស់​នាង។ ប៉ុន្តែ ខ្ញុំ​មិន​ចង់​ធ្វើ​ឲ្យ​កូន​របស់​ខ្ញុំ បាត់​បង់​ឱកាស នៅ​ពេល​អនាគត ដោយសារ​តែ​ខ្ញុំ​មិន​ចង់​ឲ្យ​នាង​បែក​ចេញ​ពី​ខ្ញុំ​នោះ​ឡើយ។ នាង​បាន​ដើរ​ដល់​ផ្លូវ​បំបែក នៅ​ក្នុង​ជីវិត​របស់​នាង គឺ​សក្តិ​សម នឹង​ឲ្យ​នាង​ចាប់​ផ្តើម​ធ្វើ​ដំណើរ លើ​ផ្លូវ​ថ្មី​មួយ ក្នុង​ការ​ស្វែង​យល់​ពី​ភាព​ពេញ​វ័យ ព្រម​ទាំង​ស្គាល់​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស។ ខណៈ​ពេល​ដែល​រដូវ​កាល​នៃ​ភាព​ជា​ឪពុក​ម្ដាយ​ ជិត​ដល់​ទី​បញ្ចប់ រដូវ​កាល​ថ្មី​មួយ​ទៀត​ក៏​បាន​ចាប់​ផ្តើម។ វា​ប្រាកដ​ជា​នាំ​មក​នូវ​ឧប​សគ្គ និង​ការ​លំបាក ក៏​ដូច​ជា​ភាព​សប្បាយ​រីក​រាយ​ថ្មី​ៗ។ ស្តេច​សាឡូម៉ូន​ដែលជា​ស្ដេច​ទីបី នៃ​សាសន៍​អ៊ីស្រាអែល បាន​មាន​បន្ទូល​ថា ព្រះជា​ម្ចាស់​តាំង​ឲ្យ “មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ” (សាស្ដា ៣:១)។ យើង​ជា​មនុស្ស​មាន​ការ​គ្រប់​គ្រង តិច​តួច​ណាស់ មក​លើ​ព្រឹត្ដិ​ការណ៍​ក្នុង​ជីវិត​របស់​យើង ទោះ​យើង​យល់​ថា ព្រឹត្ដិការណ៍​ទាំង​នោះ​មាន​លក្ខណៈ​អំណោយ​ផល ឬ​អត់​ក៏​ដោយ។ តែ​ព្រះ​ដែល​មាន​គ្រប់​អំណាច​ចេស្តា ទ្រង់​បាន​បង្កើត “របស់​សព្វ​សារពើ​ឲ្យ​ល្អ​ តាម​​រដូវ​កាល” (ខ.១១)។ នៅ​ក្នុង​រដូវ​នៃ​ការ​ឈឺចាប់ យើង​អាច​ជឿ​ទុក​ចិត្ត​ព្រះ​ថា…

Read article
ស្នាមឆ្លាក់ នៅលើព្រះហស្ដទ្រង់

លោក​ឆាល ស្ពើជីន ( Charles Spurgeon) បាន​បម្រើ​ព្រះ​នៅ​ព្រះវិហារ នៅ​ទីក្រុង​ឡុងដ៍ ជា​ច្រើន​ឆ្នាំ ក្នុង​អំឡុងទសវត្សរ៍​ឆ្នាំ១៨០០។ កាល​នោះ​គាត់​ចូល​ចិត្ត​អធិប្បាយ បទគម្ពីរ អេសាយ ៤៩:១៦ ដែល​បាន​ចែង​ថា ព្រះ​ជា​ម្ចាស់​បាន​ចារឹក​យើង​ទុក ​នៅ​ផ្ទៃ​បាត​ព្រះ​ហស្ត​របស់​ទ្រង់។ គាត់​បាន​មាន​ប្រសាសន៍​ថា “បទ​គម្ពីរ​ដ៏​ល្អ​ដូច​នេះ គឺ​ត្រូវ​ឲ្យ​យើង​យក​មក​អធិប្បាយ​រាប់រយ​ដង!” សេចក្តី​ដែល​បាន​ចែង​ក្នុង​បទ​គម្ពីរ​នេះ ពិត​ជា​មាន​តម្លៃ​ណាស់ បាន​ជា​យើង​អាច​យក​មក​ពិចារណា ​នៅ​ក្នុង​គំនិត​របស់​យើង ម្ដង​ហើយ​ម្ដង​ទៀត។ លោក​ស្ពើជីន បាន​បក​ស្រាយ​យ៉ាង​ក្បោះ​ក្បាយ អំពី​សេចក្ដី​សន្យា​របស់​ព្រះ​អម្ចាស់ ដល់​ពួក​អ៊ីស្រាអែល ជា​រាស្ដ្រ​ទ្រង់ ដែល​សេចក្តី​សន្យា​នេះ បាន​ជាប់​ទាក់​ទង​នឹង​ព្រះ​យេស៊ូវ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​ទ្រង់​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ជំនួស​យើង​រាល់​គ្នា។ លោក​ស្ពើជិន​បាន​សួរ​ថា “តើ​ស្នាម​របួស នៅ​ក្នុង​ព្រះហស្ដ​ទ្រង់ គឺ​ជា​អ្វី​? . . . គឺ​ជា​ស្នាម​ឆ្លាក់ ដែល​អ្នក​ឆ្លាក់​បានយក​ដែក​គោល មក​ឆ្លាក់ ដោយ​ដំ​នឹង​ញញួរ។ ទ្រង់​បាន​ជាប់​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​ព្រះ​ទ្រង់​អាច​នឹង​ឆ្លាក់​រាស្ដ្រ​ទ្រង់ ជាប់​នៅ​លើបាត​ព្រះ​ហស្ត​របស់​ទ្រង់”។ ព្រះ​ជា​ម្ចាស់​បាន​សន្យា ថានឹង​ឆ្លាក់​រាស្រ្ដ​របស់​ទ្រង់ ជាប់​នៅ​លើ​ព្រះ​ហស្ដ​របស់​ទ្រង់  ដូច​នេះ ព្រះយេស៊ូវ​បាន​លាត​ព្រះ​ហស្ដ​របស់​ទ្រង់ នៅ​លើ​ឈើ​ឆ្កាង ​ទទួល​ការ​ដំដែក​គោល…

Read article
កេរដំណែលនៃសេចក្ដីស្រឡាញ់

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​បើក​មើល​ព្រះ​គម្ពីរ​របស់​យាយ​ទួត​ខ្ញុំ ស្រាប់​តែ​មាន​វត្ថុ​ដ៏​មាន​តម្លៃ​មួយ ធ្លាក់​មក​លើ​ភ្លៅ​របស់​ខ្ញុំ។ វាជា​ក្រដាស់​មួយ​សន្លឹក​តូច ដែល​មាន​អក្សរ​សរសេរ ដោយ​កូន​ក្មេង​ពី​លើ​ថា “មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​សេច​ក្តី​កំសត់ខាង​ឯ​វិញ្ញាណ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​យំ​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​សេចក្តី​កំសាន្ត​ចិត្ត”(ម៉ាថាយ ៥:៣-៤)។ នៅ​ក្បែរ​ខគម្ពីរ​នោះ​ មាន​អក្សរ​សរសេរ​ក្រវិច​ក្រវៀន​ជាប់​គ្នា​រដិត គឺ​ជា​ហត្ថលេខា​របស់​ម្តាយ​ខ្ញុំ។ យាយ​ទួត​របស់​ខ្ញុំ មាន​ទម្លាប់​បង្រៀន​ចៅ​ៗ ឲ្យ​សរសេរ​ខគម្ពីរ ដើម្បី​ឲ្យ​ពួក​គេរៀន ហើយ​យក​ខគម្ពីរ​ទាំង​នោះ មក​ដាក់ក្នុង​ចិត្ត។ ប៉ុន្ដែ រឿងរ៉ាវ​ ពី​ខាង​ក្រោយ​ខគម្ពីរ​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក។ ជីតា​ខ្ញុំ​បាន​ទទួល​មរណៈ​ភាព តាំង​ពី​ពេល​ដែលម្តាយ​ខ្ញុំ នៅ​ក្មេង ហើយ​ប្អូន​ប្រុស​តូច​របស់​ម្ដាយ​ខ្ញុំ (គឺ​ពូ​របស់​ខ្ញុំ) ក៏​បាន​ស្លាប់ ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក​ទៀត។ គឺ​នៅ​ពេល​សោកនាដ​កម្ម​នោះ​ហើយ ដែល​យាយ​ទួត​ខ្ញុំ បាន​នាំ​ម្ដាយ​ខ្ញុំ ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ ហើយ​ទទួល​ការ​កម្សាន្ត​ចិត្ត ដែល​មាន​តែ​ទ្រង់​ទេ​ដែលអាច​ប្រទាន​ឲ្យ​បាន។ សាវ័កប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ​ថា “ដ្បិត​ខ្ញុំ​នឹង​ចាំ​ពី​សេចក្តី​ជំនឿ​ស្មោះត្រង់ ដែល​នៅ​ក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅ​ក្នុង​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នក​ជា​មុន​ដំបូង រួច​ក៏​នៅ​ក្នុង​អ្នក​អ៊ើនីស ជា​ម្តាយ​អ្នក​ដែរ ហើយ​ខ្ញុំ​ជឿជាក់​ថា ក៏​នៅ​ក្នុង​អ្នក​ផង” (២ធីម៉ូថេ ១:៥)។ សេចក្តី​ជំនឿ​មិន​មែន​ជា​កេរមរតក​ឡើយ ប៉ុន្តែ សេចក្តី​ជំនឿ គឺ​សម្រាប់​ឲ្យ​យើង​ចែក​រំលែក​។ ម្ដាយ និង​យាយ​របស់​លោក​ធីម៉ូថេ…

Read article
របៀបដ៏ត្រឹមត្រូវ ក្នុងការអធិស្ឋាន

ខ្ញុំ​សូម​កោត​សរសើរ ដល់​អស់​អ្នក​ដែល​កត់​ត្រា​សំណូម​ពរ​អធិស្ឋាន នៅ​ក្នុង​សៀវភៅ​កំណត់​ត្រា ដែល​ទួក​អស់ ដោយ​សារ​ កាន់​ប្រើ​រាល់​ថ្ងៃ ព្រម​ទាំង​តាម​ដាន​ការ​អធិស្ឋាន និង​ការ​សរសើរ​ដំកើង ដែល​បាន​កត់​ទុក ហើយ​ក៏​បាន​សរសេរ​អំពី​ការ​ឆ្លើយ​តប ដែល​បាន​ទទួល​សម្រាប់​ការ​អធិស្ឋាន​នីមួយ​ៗ។ ខ្ញុំ​ក៏​បាន​ទទួល​ការ​បណ្តាល​ចិត្ត ដោយ​សារ​អ្នក​ដែល​ជួប​ប្រជុំ​គ្នា ជា​មួយ​អ្នក​ដទៃទៀត ដើម្បី​អធិ​ស្ឋាន​ ហើយ​បាន​លុត​ជង្គង់​អធិស្ឋាន​នៅ​ក្បែរ​គ្រែ​គេង ស្ទើរ​សឹក​រនាប​ផ្ទះ។ អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ខ្ញុំ​បាន​ព្យាយាម​យក​គំរូ​តាម​ពួក​គេ និង​ខិត​ខំ​បង្កើត​ឲ្យ​មាន​ទម្លាប់​ដ៏​ល្អ​ឥត​ខ្ចោះ នៃ​ការ​អធិស្ឋាន​ ហើយ​ព្យាយាម​ធ្វើ​ប្រើ​ពាក្យ​ពេចន៍​វោហា តាម​អ្នក​ដែល​ពូកែ​ប្រើ​ពាក្យ​ជាង​ខ្ញុំ។ នៅ​ពេល​នោះ ខ្ញុំ​ហាក់​ដូច​ជា​កំពុង​តែ​ព្យាយាម​ស្វែង​រក​អាថ៌​កំបាំង​នៃ​ការ​អធិ​ស្ឋាន។ នៅ​ទី​បំផុត ខ្ញុំ​ក៏​បាន​ដឹង​ថា ព្រះ​អម្ចាស់​នៃ​យើង គ្រាន់​តែ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង ចាប់​ផ្ដើម​អធិស្ឋាន ហើយ​បញ្ចប់ ដោយ​ការ​បន្ទាប​ខ្លួន​តែ​ប៉ុណ្ណោះ (ម៉ាថាយ ៦:៥)។ ទ្រង់​អញ្ជើញ​យើង​ឲ្យ​ចូល​ទៅ​ក្នុង​ការ​សន្ទនា ដែល​ទ្រង់​សន្យា​ថា ទ្រង់​នឹង​ស្តាប់​យើង​អធិស្ឋាន​(ខ.៦) ។ ព្រះអង្គ​មិន​ដែល​តម្រូវ ឲ្យ​យើង​លេង​ពាក្យ ឬ​អធិស្ឋាន​រត់​មាត់ ដូច​គេ​សូត្រ​មេលេខ​នោះ​ឡើយ(ខ.៧)។ ទ្រង់​ធានា​ចំពោះ​យើង​ថា ការ​អធិស្ឋាន​គឺជា​អំណោយ​មួយ និង​ជា​ឱកាស ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ទ្រង់​(ខ.៩-១០) ដើម្បី​បង្ហាញ​ពី​ទំនុក​ចិត្ត​ចំពោះ​ការ​ផ្គត់​ផ្គង់​របស់​ទ្រង់ (ខ.១១) និង​ដើម្បី​បញ្ជាក់​ពី​សុវត្ថិ​ភាព ដែល​យើង​មាន នៅ​ក្នុង​ការ​អត់​ទោស និង​ការ​ដឹក​នាំ​របស់​ទ្រង់ (ខ.១២-១៣)។ ព្រះ​ជា​ម្ចាស់​ធានា​ដល់​យើង​ថា ទ្រង់​ស្ដាប់​ឮ…

Read article
តើល្អសម្រាប់ខ្ញុំទេ?

ដោយ​សារ​ខ្ញុំ​ចូល​ចិត្ត​ស្ករ​សូកូឡា​ខ្មៅ មាន​ពេល​មួយ ខ្ញុំ​បាន​ស្រាវ​ជ្រាវ​ក្នុង​អ៊ីនធឺណិត ដើម្បី​ឲ្យ​ដឹង​ថា តើ​សូកូឡា​ខ្មៅ ល្អសម្រាប់​ខ្ញុំ​ទេ?  ខ្ញុំ​ទទួល​បាន​ចម្លើយ​ខុស​ៗ​គ្នា​មួយ​ចំនួន ខ្លះ​ថា​ល្អ ខ្លះ​ថា​មិន​ល្អ។ អ្នក​ក៏​អាច​សួរ​សំណួរ​ដូច​នេះ​ដែរ ចំពោះផលិត​ផល​ម្ហូប​អាហារ​ស្ទើរ​តែ​ទាំង​អស់។ ឧទាហរណ៍ អ្នក​អាច​សួរ​ថា តើ​ទឹក​ដោះ​គោ​ល្អ​សម្រាប់​ខ្ញុំ​ទេ? តើ​កាហ្វេ​ល្អ​សម្រាប់​ខ្ញុំ​ទេ? តើ​បាយ​ល្អ​សម្រាប់​ខ្ញុំ​ទេ? អ៊ីនធឺណិត​នឹង​ផ្តល់​ឲ្យ​យើង​នូវ​ចម្លើយ​ខុស​ៗ​គ្នា​ជា​ច្រើន ចំពោះ​សំណួរ​ទាំង​នេះ។ ដូច្នេះ យើង​ត្រូវ​ដឹង​ថា ការ​ស្វែង​រក​ចម្លើយ តាម​អ៊ីន​ធើណិត​ដោយ​ខ្លួន​ឯង ប្រហែល​ជា​មិន​ល្អ​សម្រាប់​យើង​ប៉ុន្មាន​ទេ។ វា​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ក្បាល​បាន! ប៉ុន្តែ ប្រសិន​បើ​អ្នក​តែង​តែ​ស្វែង​រក​អ្វី​មួយ ដែល​ល្អ​មួយ​រយ​ភាគ​រយ សម្រាប់​ខ្លួន​ឯង គ្រប់​ពេល​នោះ នោះ​ខ្ញុំ​សូម​លើ​ទឹក​ចិត្ត​អ្នក ឲ្យ​ស្វែង​រក​ក្នុង​ព្រះ​បន្ទូល​ព្រះ​វិញ។  សម្រាប់​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ដែល​ស្វែង​រក​ការ​ប្រកប​ទាក់​ទង ជា​មួយ​ព្រះ​ជា​ម្ចាស់ អ្វី​ដែល​ព្រះ​បន្ទូល​អាច​ធ្វើ​សម្រាប់​ពួក​គេ គឺ​មាន​ដូច​តទៅ ព្រះបន្ទូល​អាច​រក្សា​យើង ឲ្យ​បរិសុទ្ធ(ទំនុកដំកើង ១១៩:៩,១១) ។ ព្រះបន្ទូល​នាំ​ឲ្យ​យើង​ទទួល​ព្រះ​ពរ (លូកា ១១:២៨) ។ ព្រះបន្ទូល​ធ្វើ​ឲ្យ​យើង​មាន​ប្រាជ្ញា (ម៉ាថាយ ៧:២៤) ។ ព្រះបន្ទូល​ផ្តល់​ពន្លឺ និង​ការ​យល់​ដឹង (ទំនុកដំកើង ១១៩:១៣០) ។ ព្រះបន្ទូល​ជួយ​យើង ឲ្យ​លូត​លាស់​ខាង​ព្រលឹង​វិញ្ញាណ…

Read article
ការស្កប់ចិត្តបំផុត

នៅ​ពេល​ដែល​ក្រុម​ការងារ​យើង​បាន​ចែក​អាហារ​សម្រន់​ដល់​កុមារ នៅ​កម្ម​វិធី​របស់​សាលា​ព្រះ​គម្ពីរ យើង​បាន​កត់​សំគាល់ ឃើញ​ក្មេង​ប្រុស​តូច​ម្នាក់ កំពុង​ញ៉ាំ​អាហារ​ដែល​យើង​ចែក​ឲ្យ​អស់​គ្មាន​សល់ ដោយ​សារ​ស្រេក​ឃ្លាន​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ទៅ​រើ អាហារ​ដែល​ក្មេង​ដទៃ​ទៀត​ញាំ​សល់ នៅ​លើ​តុ​ជា​មួយ​គាត់​។ ​ក្រោយ​មក ខ្ញុំ​បាន​ឲ្យ​ពោត​លីង​មួយ​កញ្ចប់ ឲ្យ​គាត់​ញាំ​ថែម​ទៀត តែ​គាត់​នៅ​តែ​មិន​ឆ្អែត​ដដែល។ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ យើង​មាន​ការ​ព្រួយ​បារម្ភ​ថា ហេតុ​អ្វី​បាន​ជា​ក្មេង​តូច​ម្នាក់​នេះ​ឃ្លាន​ខ្លាំង​យ៉ាង​នេះ។ រឿង​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា យើង​ក៏​អាច​មាន​ការ​ស្រេក​ឃ្លាន ក្នុង​ផ្លូវ​អារម្មណ៍ ដែល​មិន​ចេះ​ឆ្អែត​ឆ្អន់ ដូច​ក្មេង​ប្រុស​ម្នាក់​នេះ​ដែរ។ យើង​ខំ​ប្រឹង​ស្វែង​រក​វិធី​ជា​ច្រើន ដើម្បី​បំពេញ​ការ​ស្រេក​ឃ្លាន ក្នុង​ជម្រៅ​ចិត្ត​យើង ប៉ុន្តែ យើង​នៅ​តែ​មិន​អាច​បំពេញចិត្ត​ខ្លួន​ឯង​ឲ្យ​ឆ្អែត​បាន។ ហោរា​អេសាយ​បាន​អញ្ជើញ​អស់​អ្នក​ដែល​ស្រេក​ឃ្លាន ឲ្យ“​មក​ទិញ ហើយ​បរិភោគ​” (អេសាយ ៥៥:១) ។ ប៉ុន្តែ បន្ទាប់មក​គាត់​ក៏​បាន​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ចាយ​ប្រាក់​ ឲ្យបាន​តែ​របស់​ដែល​មិន​មែន​ជា​អាហារ ហើយ​បង់​កំឡាំង ឲ្យ​បាន​តែ​របស់​ដែល​មិន​ស្កប់​ចិត្ត​ដូច្នេះ?” (ខ.២)។ ត្រង់​ចំណុច​នេះ លោក​អេសាយ​មិន​គ្រាន់​តែ​និយាយ​សំដៅ ទៅ​លើ​ការ​ស្រេក​ឃ្លាន ខាង​រូប​កាយ​ប៉ុណ្ណោះ​ទេ។  ព្រះ​ទ្រង់​អាច​ចម្អែត​ការ​ស្រេក​ឃ្លាន ទាំង​ខាង​វិញ្ញាណ និង​ខាង​ផ្លូវ​អារម្មណ៍​របស់​យើង តាម​រយៈ​ការ​សន្យា​ថា ទ្រង់​នឹង​មាន​ព្រះ​វត្ត​មាន នៅ​ជាប់​ជា​មួយ​យើង​ជា​និច្ច។ “ការ​តាំង​សេចក្ដី​សញ្ញា​ដ៏​អស់​កល្ប” នៅ ខ.៣ គឺ​ជា​ការ​រំឭក អំពី​ការ​សន្យា​មួយ ដែល​ព្រះ​ទ្រង់​ប្រទាន​ស្តេច​ដាវីឌ…

Read article
តើមានអ្វីខ្លះ នៅក្នុងព្រះនាមព្រះជាម្ចាស់?

“ហ្គីប” ហាឌីន (“Gip”Hardin) ជា​គ្រូ​គង្វាល នៃ​ព្រះវិហារ​មេតូឌីស ដែល​បាន​ដាក់​ឈ្មោះ​កូន​ប្រុស​របស់​គាត់ តាម​លំនាំ​ឈ្មោះ​គ្រូ​អធិប្បាយ​ដ៏​ល្បី​ល្បាញ​ម្នាក់ ឈ្មោះ ចន វេសលី(John Wesley)។ គាត់​សង្ឃឹម​ថា កូន​ប្រុស​របស់​គាត់ នឹង​បាន​ទទួល​ការ​បណ្តាល​ចិត្ត ពី​ឈ្មោះ​នេះ។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ពេល​កូន​ប្រុស​របស់​គាត់ គឺ​លោក ចន វេសលី ហាដីន (John Wesley Hardin) ធំ​ឡើង គេ​បាន​ជ្រើស​រើស​យក​ផ្លូវ​ដើរ​ខុស​ឆ្ងាយ ពី​ការងារ​បម្រើ​ព្រះ ដែល​សក្តិ​សម​នឹង​ឈ្មោះ​របស់​គាត់។ គាត់បាន​អះ​អាង​ថា គាត់​បាន​សម្លាប់​មនុស្ស អស់​៤២​នាក់ ហើយ​ក៏​បាន​ក្លាយ​ជា​ខ្មាន់​កាំ​ភ្លើង ដែល​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ក្រៅ​ច្បាប់ ដែល​មាន​ឈ្មោះ​អាក្រក់​បំផុត នៅ​ចុង​ទសវត្សរ៍ ឆ្នាំ១៨០០ នៅ​តំបន់​អាមេរិក​ភាគ​ខាង​លិច។ នៅ​ក្នុង​ព្រះ​គម្ពីរ ក៏​ដូច​ជា​នៅ​ក្នុង​វប្បធម៌​ជា​ច្រើន នា​ពេល​បច្ចុប្បន្ន​នេះ ឈ្មោះ​មាន​សារៈ​សំខាន់​ជា​ពិសេស។  នៅ​ពេល​ទេវតា​ប្រកាស​ពី​កំណើត នៃ​ព្រះ​រាជ​បុត្រា​របស់​ព្រះ ទ្រង់​ក៏​បាន​បង្គាប់​លោក​យ៉ូសែប ឲ្យ​ដាក់​ឈ្មោះ​ឲ្យ​បុត្រ​របស់​នាង​ម៉ារា​ថា “យេស៊ូវ  ព្រោះ​បុត្រ​នោះ​ នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប” (ម៉ាថាយ ១:២១)។ ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ  ​គឺ​មាន​ន័យ​ថា “ព្រះ​អង្គ​សង្រ្គោះ”។ អត្ថ​ន័យ​នៃ​ព្រះ​នាម​ទ្រង់…

Read article
តើមានវ៉ាយហ្វាយដែរឬទេ?

នៅ​ពេល​ដែល​ខ្ញុំ​កំពុង​រៀប​ចំ​ខ្លួន ធ្វើ​ដំណើរ​បំពេញ​បេសក​កម្ម ជា​មួយ​យុវ​ជន​មួយ​ចំនួន មាន​សំណួរ​មួយ ដែល​ពួក​គេ​សួរ​ញឹក​ញាប់​បំផុត​គឺ “តើ​នៅ​ទីនោះ មាន​វ៉ាយ​ហ្វាយ​ទេ?” ហើយ​ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា នៅ​ទីនោះ​ច្បាស់​ជា​មាន។ ដូច្នេះ សាក​គិត​ល​មើល ប្រសិន​បើ​នៅ​យប់​មួយ ស្រាប់​តែ​ដាច់​វ៉ាយ​ហ្វាយ ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ប្រើ​អ៊ីន​ធឺណិត​កើត នោះ​តើ​ពួក​គេ​នឹង​រអ៊ូរទាំ​ប៉ុណ្ណា! មនុស្ស​ជា​ច្រើន មាន​អារម្មណ៍​អន្ទៈ​សារ នៅ​ពេល​ដែល​ពួក​គេ​នៅ​ឆ្ងាយ ពី​ទូរស័ព្ទ​ទំនើប​របស់​ខ្លួន។ ហើយ​   នៅ​ពេល​ដែល​យើង​មាន​ទូរស័ព្ទ​ទំនើប ក្នុង​ដៃ​របស់​យើង នោះ​ភ្នែក​របស់​យើង ច្បាស់​ជា​ផ្ដោត​លើ​អេក្រង់​របស់​វា​មិន​ខាន។ បណ្ដាញ​អ៊ីនធឺណិត និង​អ្វី​ៗ​ទាំង​អស់ ដែល​វា​អនុញ្ញាត​ឲ្យ​យើង​ចូល​ប្រើ​ប្រាស់ អាច​ក្លាយ​ជា​ការ​រំខាន ឬ​ជា​ព្រះ​ពរ​។ ការ​អ្វីជា​ច្រើន​ទៀត នៅ​ក្នុង​លោក​នេះ ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ ​វា​អាស្រ័យ​ទៅ​លើ ថា​តើ​យើង​ប្រើ​ប្រាស់​វា ដើម្បី​អ្វី​។ ក្នុង​បទ​គម្ពីរ សុភាសិត យើង​ឃើញ​ថា “. . . ​អ្នក​ណា​ដែល​មាន​យោបល់​ហើយ  នោះ​រមែង​ស្វែង​រក​ចំណេះ តែ​មាត់​របស់​មនុស្ស​ល្ងីល្ងើ​ តែង​តែ​ចិញ្ចឹម​ខ្លួន ដោយ​សេចក្តី​ចំកួត​វិញ” (១៥:១៤)។ ដើម្បី​អនុវត្ត​តាម​ប្រាជ្ញា ដែល​មាន​នៅ​ក្នុង​ព្រះ​បន្ទូល​នៃ​ជីវិត យើង​អាច​សួរ​ខ្លួន​ឯង​ថា តើ​យើង​ចេះ​តែ​ឆែក​មើល​បណ្តាញ ​សង្គម ​ពេញ​មួយ​ថ្ងៃ​ ដោយ​អត់​មិន​បាន​ឬ​? តើ​មាន​រឿង​អ្វី​ខ្លះ…

Read article
ទ្រង់ស្គាល់ឈ្មោះរបស់យើងម្នាក់ៗ

ក្នុង​អំឡុង​ពេល​ទស្សនៈ​កិច្ច នៅ​ឯ​វិមាន​រំឭក​ហេតុការណ៍ ថ្ងៃ​ទី​១១ ខែ​កញ្ញា នៅ​ទីក្រុង​ញូវយ៉ក ខ្ញុំ​ក៏​បាន​ឃើញ​អាង​ទឹក​ភ្លោះ​មួយ​គូ ហើយ​ក៏​បាន​ប្រញាប់​ទាញ​កាំមេរ៉ា​ថត​រូប​អាង​ទឹក​មួយ ក្នុង​ចំណោម​អាង​ទឹក​ទាំង​ពីរ។ នៅ​ជុំវិញ​អាង​ទឹក​ពីរ​នេះ មានឈ្មោះ​មនុស្ស​ជិត​៣០០០នាក់ ដែល​បាន​ស្លាប់ នៅ​ក្នុង​ការ​វាយ​ប្រហារ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ពិភព​លោក ត្រូវ​បាន​គេ​ឆ្លាក់​នៅ​លើ​បន្ទះ​សំរឹទ្ធ។ ក្រោយ​មក ពេល​ខ្ញុំ​សម្លឹង​មើល​រូប​ថត​នោះ​ឲ្យ​បាន​ជិត ភ្នែក​របស់​ខ្ញុំ​មាន​ការ​ទាក់​ទាញ ឲ្យ​ងាក​មក​មើល​រូប​ដៃ​របស់​ស្ត្រី​ម្នាក់ ដែល​ដាក់​នៅ​លើ​ឈ្មោះ​មួយ ដែល​គេ​បាន​ឆ្លាក់​នោះ។ មនុស្ស​ជា​ច្រើន​បាន​មក​កន្លែង​នេះ ដើម្បី​ដាក់​ដៃ​ប៉ះ​ឈ្មោះ​ណា​មួយ ​ដើម្បី​ធ្វើ​ការ​រំឭក​អំពី​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ ដែល​បាន​ស្លាប់​នៅ​ទី​នោះ។ មាន​ពេល​មួយ ហោរា​អេសាយ​បាន​រំឭក​ដល់​រាស្ដ្រ​របស់​ព្រះ អំពី​សេចក្ដី​ស្រឡាញ់ និង​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់ ដ៏​ស្មោះត្រង់ ដែល​ទ្រង់​មាន​ចំពោះ​ពួក​គេ ទោះ​បី​ជា​ពួក​គេ​ចេះ​តែ​ងាក​បែរ​ចេញ​ពី​ទ្រង់ ជា​ច្រើន​ដង​ហើយ​ក៏​ដោយ។ ព្រះ​អម្ចាស់​មាន​បន្ទូលថា ​“កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ អញ​បាន​ហៅ​ចំ​ឈ្មោះ​ឯង ឯង​ជា​របស់​ផង​អញ” (អេសាយ​ ៤៣:១)។ នៅ​ក្នុង​បទ​គម្ពីរទំនុក​ដំកើង ជំពូក ២៣ ស្ដេច​ដាវីឌ​បាន​ថ្លែង​ថា  “ទោះ​បើ​ទូលបង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់ក៏​ដោយ គង់​តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូលបង្គំ … ប្រាកដ​ជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តាករុណា នឹង​ជាប់​តាម​ខ្ញុំ រាល់​តែ​ថ្ងៃ ដរាប​ដល់​អស់​១​ជីវិត​ខ្ញុំ ហើយ​ខ្ញុំ​នឹង​នៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ា ជា​រៀង​ដរាប​ទៅ” (ខ.៤,៦) ។…

Read article
ឈរឲ្យមាំមួន

នៅ​ពេល​រដូវរងារ​ខ្លាំង ធ្វើ​ឲ្យ​ទឹក​រាវ​ប្រែ​ជា​កក ខ្ញុំ​មាន​គំនិត​ចង់​ចេញ​ពី​ឡាន​ដ៏​កក់​ក្តៅ ចូល​ទៅ​រក​អគារ​ដែល​មាន​ឧបករណ៍​កម្តៅ។ ពេល​ខ្ញុំ​ចុះពី​លើ​ឡាន ខ្ញុំ​ក៏​បាន​ដួល​ចុះ​ទៅ​លើ​ដី ធ្វើ​ឲ្យ​ក្បាល​ជង្គង់​របស់​ខ្ញុំ ក៏​បាន​ផ្គុំ​ចូល​គ្នា ហើយ​ប្រអប់​ជើង​ខ្ញុំ​ញែក​ចេញ​ពីគ្នា។ ខ្ញុំ​មិន​បាន​បាក់​ជើង​ទេ ប៉ុន្តែ ខ្ញុំ​ហាក់​មាន​អារម្មណ៍​ថា​ឈឺ។ ពេល​វេលា​ចេះ​តែ​រំគិល​ទៅ​មុខ ការ​ឈឺ​នេះ​ក៏​កាន់​តែ​អាក្រក់​ជាង​មុន ហើយ​អាច​បន្ត​ឈឺ​រាប់​សប្តាហ៍ ទំរាំ​តែ​ខ្ញុំ​ជា​សះ​ស្បើយ​ឡើង​វិញ។ ក្នុង​ចំណោម​យើង​រាល់​គ្នា តើ​មាន​នរណា​ខ្លះ ដែល​មិន​ធ្លាប់​ជំពប់​ដួល​នោះ? តើ​មិន​ល្អ​ទេ​ឬ បើ​មាន​អ្វី​ម៉្យាង ​ឬ​នរណា​ម្នាក់ មក​ទប់​ឲ្យ​ជើង​របស់​យើង​នៅ​ឈរ​មាំ គ្រប់​ពេល​វេលា​នោះ? ក្នុង​ការ​រស់​នៅ យើង​គ្មាន​ការ​ធានា​ថា ជើង​របស់​យើង​នឹង​នៅតែ​ឈររឹង​មាំ​ទេ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មាន​ព្រះ​មួយ​អង្គ ដែល​ត្រៀម​ជា​ស្រេច ដើម្បី​ជួយ​យើង ក្នុង​ការ​ដែល​យើង​ប្រឹង​ប្រែង ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​គ្រីស្ទ នៅ​ក្នុង​ជីវិត​នេះ ហើយ​ទ្រង់​រៀប​ចំ​ខ្លួន​យើង ឲ្យ​ឈរដោយ​អំណរ​ជា​មួយ​ទ្រង់ នៅ​ក្នុង​ជីវិត​បន្ទាប់ ដ៏​អស់​កល្ប​ជា​និច្ច។ ជា​រៀង​រាល់​ថ្ងៃ យើង​ជួប​ប្រទះ​ការ​ល្បួង (ហើយ​ថែម​ទាំង​ជួប​ប្រទះ​ការ​បង្រៀន​ក្លែង​ក្លាយ​ទៀត) ដែល​ព្យាយាម​បង្វែរ បំភាន់​ភ្នែក ហើយ​ដាក់​អន្ទាក់​ចាប់​យើង។ តែ​ក្នុង​ដំណើរ​ជីវិត​យើង ក្នុង​លោកិយ​នេះ ដើម្បី​កុំ​ឲ្យ​យើង​ដួល យើង​មិន​អាច​ពឹង​ផ្អែកកម្លាំង​ជើង​របស់​យើង​បាន​ទេ។ តើ​យើង​នឹង​មាន​ទំនុក​ចិត្ត​ខ្លាំង​ប៉ុណ្ណា ពេល​ដែល​យើង​ដឹង​ថា ព្រះ​ទ្រង់​នឹង​ជួយ​ឲ្យ​យើង​នៅ​ឈ​រមាំ  (យូដាស ១:២៤) ដោយ​ទ្រង់​នឹង​ជួយ​ឲ្យ​យើង​មាន​សន្តិ​ភាព​នៅ​ក្នុង​ចិត្ត ពេល​ដែល​យើង​និយាយ​បក​ទៅ​គេ​វិញ…

Read article