នំម៉ាណាប្រចាំថ្ងៃ legacy

You are here:
អ្នកស្រុកក្រៅស្វាគមន៍អ្នកស្រុកក្រៅ

កាល​ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ​ផ្លាស់​ប្តូរ​ទី​លំនៅ ទៅទី​ក្រុង​ស៊ីអេធល(Seattle) ដើម្បី​ឲ្យ​បាន​រស់​នៅ​ក្បែរ​ប្អូន​ស្រី​គាត់ យើង​មិន​ដឹង​ថា យើង​នឹង​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​មួយ​ណា ឬ​ធ្វើ​ការ​នៅ​ទីណា​ទេ។ ព្រះវិហារ​ប្រចាំ​តំបន់​នោះ ក៏​បាន​ជួយ​យើង រក​បាន​ផ្ទះ​ជួល​មួយ​កន្លែង មាន​បន្ទប់​គេង​ជា​ច្រើន​បន្ទប់។ យើង​អាច​ប្រើ​បន្ទប់​គេង​មួយ ហើយ​ជួល​បន្ទប់​ទាំង​ប៉ុន្មាន ដែល​នៅ​សល់ ឲ្យ​សិស្ស​មក​ពី​ក្រៅ​ប្រទេស។ ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​ក្រោយ​មក​ទៀត យើង​បាន​ក្លាយ​ជា​អ្នក​ស្រុក​ក្រៅ ដែល​បាន​ទទួល​ស្វាគមន៍​អ្នក​ស្រុក​ក្រៅ ដោយ​ចែក​រំលែក​ផ្ទះ និង​អាហារ​របស់​យើង​ជា​មួយ​មនុស្ស ដែល​មក​ពី​តំបន់​ខុស​ៗ​គ្នា ក្នុង​ពិភព​លោក។  យើង និង​អ្នក​បម្រើ​ក្នុង​ផ្ទះ​យើង ក៏​បាន​ស្វាគមន៍​សិស្ស​មក​ពី​ប្រទេស​ក្រៅ​រាប់​សិប​នាក់ ឲ្យចូល​រៀន​ព្រះ​គម្ពីរ​ជុំគ្នា នៅ​ក្នុង​ផ្ទះ​យើង រៀង​រាល់​ពេល​ល្ងាច​ថ្ងៃ​សុក្រ។ កាល​ពី​សម័យ​ដើម រាស្រ្ត​របស់​ព្រះ ក៏​បាន​ដឹង​ផង​ដែរ​ថា ការ​រស់​នៅ​ជា​អ្នក​ស្រុក​ក្រៅ មាន​ន័យ​យ៉ាង​ដូច​ម្តេច។ អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ ពួក​អ៊ីស្រាអែល​បាន​រស់​នៅ​ជា​អ្នក​ស្រុក​ក្រៅ និង​ជា​ទាសករ នៅ​ក្នុង​នគរ​អេស៊ីព្ទ។ ក្នុង​បទ​គម្ពីរ លេវីវិន័យ ជំពូក ១៩ ព្រះ​ទ្រង់​បាន​បង្គាប់​ពួក​គេ​ឲ្យ “គោរព​កោត​ខ្លាច​ឪពុក​ម្តាយ” ហើយ “កុំ​ឲ្យ​លួច​របស់​ទ្រព្យ​អ្នក​ដទៃ”(ខ.៣,១១) ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​រំឭក​រាស្រ្ត​ទ្រង់ ឲ្យ​យក​អសារ​អ្នក​ស្រុក​ក្រៅ​ផង​ដែរ ព្រោះ​ពួក​គេ​ដឹង​ថា ការ​រស់​នៅ​ជា​អ្នក​ស្រុក​ក្រៅ និង​មាន​ការ​ភ័យខ្លាច មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច(ខ.៣៣-៣៤)។ យើង​រាល់​គ្នា ដែល​ជា​អ្នក​ដើរ​តាម​ព្រះ មិន​សុទ្ធ​តែ​ធ្លាប់​បាន​ដក​ពិសោធន៍​នឹង​ជីវិត​ជា​ជន​ដែល​ត្រូវ​គេ​និរទេសទេ…

Read article
ព្រះនៃទីជម្រៅ

លោកវ៉ត អាផេលធិន(Ward Appeltans) ដែល​ជា​ជីវ​វិទូ​ឯកទេស​ផ្នែក​ជីវិត​សត្វ​នៅ​ក្នុង​ទឹក បាន​មាន​ប្រសាសន៍​ថា “ពេល​ដែល​អ្នក​មុជ​ចុះ​ទៅ​ក្នុង​ទឹក​សមុទ្រ ដែល​មាន​ជម្រៅ​ជ្រៅ រៀង​រាល់​ពេល​ដែល​អ្នក​យក​គំរូ​ណា​មួយ ចេញ​ពី​ទឹក​សមុទ្រ​មក អ្នក​នឹង​រក​ឃើញ​ពូជ​សត្វ​ថ្មី​ៗ​ជា​និច្ច”។ កាល​ពី​ឆ្នាំ​មុន អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​ជីវិត​សត្វ​ក្នុង​សមុទ្រ ១៤២១​ប្រភេទ​ទៀត។ ជា​ការ​ពិត​ណាស់ យើង​នៅ​មិន​ទាន់​ស្គាល់ ជីវិត​សត្វ​ពាក់​កណ្តាល​ទៀត នៅ​ក្នុង​ជម្រៅ​ទឹក​សមុទ្រ​ដែល​នៅ​ខាង​ក្រោម។ ក្នុង​បទ​គម្ពីរ​យ៉ូប ៣៨-៤០ ព្រះ​ទ្រង់​បាន​ពិពណ៌​នា​អំពី​ស្នា​ព្រះ​ហស្ត​ដែល​ទ្រង់​បាន​បង្កើត ដើម្បី​ជា​ប្រយោជន៍​ដល់​លោក​យ៉ូប។ នៅ​ក្នុង​ជំពូក​ទាំង​បី​ដែល​មាន​លក្ខណៈ​កំណាព្យ​នេះ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​សង្កត់​ធ្ងន់ អំពី​ភាព​អស្ចារ្យ​នៃ​អាកាស​ធាតុ ភាព​ធំ​ទូលាយ នៃ​ចក្រ​វាល និង​សត្វ​ជា​ច្រើន​ប្រភេទ នៅ​ក្នុង​ជម្រក​របស់​ពួក​វា។ មាន​របស់​ជា​ច្រើន ដែល​យើង​អាច​សង្កេត​មើល។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏​បាន​មាន​បន្ទូល អំពី​ក្រពើរ​មួយ​ប្រភេទ ដែល​ជា​សត្វ​ធំ​សំបើម អាថ៌​កំបាំង ក្នុង​មួយ​ជំពូក​ទាំង​មូល។ សត្វ​ចម្លែក​នោះ ខុស​ពី​សត្វ​ដទៃ​ទៀត វា​មាន​ស្រការ​ដែល​រឹង​មាំ​ដូច​អាវ​ក្រោះ មិន​អាច​ឲ្យ​គេ​ចាក់​នឹង​ស្ន​បាន​ឡើយ​(យ៉ូប ៤១:៧,១៣) ​វា​មាន​កម្លាំង​ខ្លាំង​(ខ.១២) ហើយ​ក៏​មាន “ធ្មេញ​គួរ​ឲ្យ​ខ្លាច”(ខ.១៤)។ “អណ្តាត​ភ្លើង​បាន​ចេញ​ពី​មាត់​វា​មក … ហើយ​ផ្សែង​ក៏​ហុច​ចេញ​ពី​រន្ធ​ច្រមុះ​វា”(ខ.១៩-២០)។ “នៅ​លើ​ផែន​ដី គ្មាន​សត្វ​ណា​ខ្លាំង​ដូច​វា​ឡើយ”(ខ.៣៣)។ ដូច​នេះ ព្រះ​ទ្រង់​បាន​មាន​បន្ទូល អំពី​សត្វ​ដ៏​ធំ​សម្បើម ដែល​យើង​មិន​ដែល​បាន​ឃើញ។ តើ​នេះ​ជា​ចំណុច​សំខាន់ នៃបទ​គម្ពីរ​យ៉ូប…

Read article
ចូរស្ងៀមនៅ ឲ្យព្រលឹងខ្ញុំអើយ!

ចូរ​យើង​នឹក​ស្រមៃ​អំពី​ឪពុក​ឬ​ម្តាយ​ម្នាក់ ដែល​ឈ្ងោក​មក​រក​កូន​របស់​ខ្លួន​ ដោយ​ប្រើ​ម្រាម​ដៃ​ដាក់​ថ្មម​ៗ ពី​មុខ​ច្រមុះ និង​បបូរ​មាត់​ខ្លួន ហើយ​និយាយ​ប្រាប់​កូន​ឲ្យ​រំងាប់​អារម្មណ៍។ ឥរិយ៉ាបថ និង​ពាក្យ​សម្តី​ដ៏​សាមញ្ញ​នេះ គឺ​ដើម្បី​កម្សាន្តចិត្ត និង​រំងាប់​អារម្មណ៍​របស់​ក្មេង​តូច ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​សភាព​ខក​ចិត្ត ការ​មិន​សប្បាយ​ចិត្ត ឬ​ការ​ឈឺ​ចាប់។ ទិដ្ឋ​ភាព​ដូច​នេះ បាន​កើត​មាន​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា ហើយ​មនុស្ស​ភាគ​ច្រើន​បាន​ធ្វើ ឬ​បាន​ទទួល​នូវការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​យ៉ាង​ដូច​នេះ។ ពេល​ដែល​ខ្ញុំ​ជញ្ជឹង​គិត អំពី​បទ​គម្ពីរ ទំនុក​ដំកើង ១៣១:២ ខ្ញុំក៏បាន​នឹក​ឃើញ​រឿង​នេះ។ ភាសា និង​ភាព​ស៊ីសង្វាក់ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ បាន​បង្ហាញ​ថា ស្តេចដាវី​ដែល​ជា​អ្នក​និពន្ធ​ទំនុក​មួយ​នេះ បានពិសោធន៍​នឹង​ការ​អ្វី​មួយ ដែល​នាំ​ឲ្យ​គាត់​មាន​ការ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ព្រះ។ តើ​អ្នក​ធ្លាប់​ពិសោធន៍​នឹង​ការ​ខក​ចិត្ត ឬ​បរា​ជ័យ ដែល​នាំ​ឲ្យ​អ្នក​មាន​ការ​អធិស្ឋាន ដោយ​ការ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ព្រះ​ដែរ​ឬទេ? តើ​អ្នក​ធ្វើ​ដូច​ម្តេច ពេល​ដែល​អ្នកបាន​ដួល​ចុះ ដោយ​សារ​កាលៈ​ទេសៈ​នៃ​ជីវិត? ពេល​ដែល​អ្នក​បាន​ធ្លាក់​ការ​ប្រឡង ឬ​បាត់​បង់​ការងារ ឬ​ទំនាក់​ទំនង​របស់​អ្នក​បាន​បញ្ចប់? សម្រាប់​ស្តេច​ដាវីឌ​វិញ ទ្រង់​បាន​បើក​ចំហរ​ចិត្ត​ ថ្វាយ​ព្រះ​អម្ចាស់ ហើយ​ក៏​បាន​ឆែក​ពិនិត្យ និង​រៀប​ចំ​ចិត្ត​ខ្លួន​ឯង​ឡើង​វិញ ដោយ​ភាព​ស្មោះ​ត្រង់​(ទំនុកដំកើង ១៣១:១)។ ទ្រង់​ក៏​ទទួល​បាន​សន្តិ​ភាព​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក​របស់​ទ្រង់ ដោយ​រក​បាន​ការ​ស្កប់​ចិត្ត ដូច​ក្មេង​តូច​ដែល​ស្កប់​ចិត្ត ពេល​ដែល​បាន​នៅ​ជា​មួយ​ម្តាយ​ខ្លួន(ខ.២)។ កាលៈ​ទេសៈ​នៃ​ជីវិត​មាន​ការ​ផ្លាស់​ប្តូរ ហើយ​ជួន​កាល យើង​ត្រូវ​ដួល​ចុះ។ តែ​យើង​នៅ​តែ​អាច​មាន​ក្តី​សង្ឃឹម…

Read article
អំណោយទានជាច្រើន គោលបំណងតែមួយ

ពោត គឺ​ជា​អាហារ​ដ៏​សំខាន់ នៅ​ក្នុង​ប្រទេស​មិច​ស៊ីកូ ដែល​ជា​ប្រទេស​កំណើត​របស់​ខ្ញុំ។ នៅ​ទីនោះ មាន​ពោត​ជា​ច្រើន​ប្រភេទ។ អ្នក​អាច​រក​បាន​ពោត​ពណ៌​លឿង ពណ៌​ត្នោត ពណ៌​ក្រហម និង​ពណ៌​ខ្មៅ ហើយ​ថែម​ទាំង​មាន​ពោត​ពណ៌​លក្ខណ៍ ដែល​មាន​ពណ៌​ចម្រុះ​អុច​ៗ​ដ៏​ស្អាត​អស្ចារ្យ​ផង​ដែរ។ ប៉ុន្តែ តាម​ធម្មតា ប្រជាជន​នៅ​ទីក្រុង មិន​បរិភោគ​ពោត​ដែល​មាន​ពណ៌​ចម្រុះ​អុច​ៗ​ឡើយ។ លោកអ័ម៉ាដូ រ៉ាមីរេស(Amado Ramirez) ដែល​ជា​ម្ចាស់​ភោជ្ជនីយ​ដ្ឋាន និង​អ្នក​ស្រាវ​ជ្រាវ បាន​ពន្យល់​ថា ប្រជាជន​នៅ​ទីក្រុង​ជឿ​ថា ពោត​ដែល​មាន​ពណ៌​តែ​មួយ គឺ​ជា​តំណាង​ឲ្យ​ភាព​ស្មើ​គ្នា។ ប៉ុន្តែ ពោត​ដែល​មាន​ពណ៌​ចម្រុះ​អុច​ៗ មាន​រស់​ជាតិ​ល្អ ហើយ​គេ​អាច​យក​វា ទៅ​ធ្វើ​នំប៉័ង​បន្ទះ​ដ៏​ឈ្ហុយ​ឆ្ងាញ់។ ពួក​ជំនុំ​ព្រះ​គ្រីស្ទ គឺ​មាន​លក្ខណៈ​ស្រដៀង​នឹង​ពោត​ដែល​មាន​ពណ៌​ចម្រុះ ជាង​ពោត​ដែល​មាន​ពណ៌​តែ​មួយ។ សាវ័ក​ប៉ុល​បាន​ប្រើ​រូប​ភាព​នៃ​រូប​កាយ​តែ​មួយ ដើម្បី​ពិពណ៌​នា​អំពី​ពួក​ជំនុំ ព្រោះ​យើង​ម្នាក់​ៗ​ជា​អវយវៈ​នៃ​រូប​កាយ​តែ​មួយ របស់​ព្រះ​តែ​មួយ ដែល​បាន​ប្រទាន​យើង​ម្នាក់​ៗ ឲ្យ​មាន​អំណោយ​ទាន​ខុស​ៗ​គ្នា។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា យើង “​មាន​មុខ​ងារ​ផ្សេងៗ ពី​គ្នា តែ​គឺ​ជា​ព្រះ​អម្ចាស់​ដដែល​ទេ។ ព្រម​ទាំង​មាន​របៀប​ធ្វើ​ផ្សេងៗ ពី​គ្នា​ទៀត តែ​គឺ​ជា​ព្រះ​ដដែល​នោះ​ឯង ដែល​ទ្រង់​ធ្វើ​គ្រប់​ទាំង​អស់ ក្នុង​មនុស្ស​ទាំង​អស់”(១កូរិនថូស ១២:៥-៦)។ កាល​ណា​យើង​ជួយ​យក​អសារ​គ្នា នៅ​ក្នុង​ភាព​ចម្រុះ​គ្នា ដែល​យើង​មាន​ក្នុង​ពួក​ជំនុំ នោះ​មាន​ន័យ​ថា យើង​កំពុង​បង្ហាញ​ឲ្យ​គេ​ស្គាល់​សេចក្តី​សប្បុរស…

Read article
ការប្រកាស អំពីការពឹងផ្អែក

ម្តាយ​របស់​ឡរ៉ា(Laura) កំពុង​តែ​ប្រយុទ្ធ​នឹង​ជម្ងឺ​មហារីក។ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ឡរ៉ា និង​មិត្ត​ភក្តិ​របស់​នាង ក៏​បានអធិស្ឋាន​ឲ្យ​គាត់។ មិត្ត​ភក្តិ​របស់​គាត់ ដែល​ក្លាយ​ជា​ជន​ពិការ​អស់​ជា​ច្រើន​ឆ្នាំ ដោយ​សារ​ជម្ងឺ​ពិការ​ខួរ​ក្បាល បានអធិស្ឋាន​ថា “ព្រះ​អម្ចាស់​អើយ ព្រះ​អង្គ​បាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង សម្រាប់​ទូល​បង្គំ។ សូម​ព្រះអង្គ​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង សម្រាប់​ម្តាយ​របស់​ឡរ៉ា​ផង​ដែរ។” ឡរ៉ា​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ឃើញ​មិត្ត​ភក្តិ​របស់​នាង “ប្រកាស់ អំពី​ការ​ពឹង​ផ្អែក” ទៅ​លើ​ព្រះអម្ចាស់ នៅ​ពេល​នោះ។ នាង​ក៏​បាន​ជញ្ជឹង​គិត អំពី​ពេល​នោះ ហើយ​ក៏​បាន​និយាយ​ថា “តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ខ្ញុំ​ត្រូវ​ការ​ទ្រង់ ក្នុង​គ្រប់​ការ​ទាំង​អស់? ដូច​នេះ ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​ត្រូវ​ទទួល​ស្គាល់​ថា ខ្ញុំ​ត្រូវ​ការ​ទ្រង់ ក្នុង​គ្រប់​ការ​ទាំង​អស់”។ ក្នុង​អំឡុង​ពេល ដែល​ព្រះ​យេស៊ូវ​កំពុង​បំពេញ​ព្រះ​រាជ​កិច្ច​ទ្រង់ នៅ​លើ​ផែន​ដី​នេះ ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ទ្រង់​បាន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​វរបិតា​ទ្រង់ ជាប់​ជា​និច្ច។ ​គេ​ប្រហែល​ជា​គិត​ថា ព្រះ​យេស៊ូវ​មាន​ភាព​គ្រប់​គ្រាន់​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់ ព្រោះ​ទ្រង់​ជា​ព្រះ ដែល​មាន​រូប​កាយ​ជា​មនុស្ស។ ប៉ុន្តែ ពួក​អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​នោះ បាន​សួរ​ទ្រង់​ អំពី​មូល​ហេតុ​ដែល​ទ្រង់ “ធ្វើ​ការ” នៅ​ថ្ងៃ​ឈប់​សម្រាក​តាម​ក្រឹត្យ​វិន័យ ដោយ​ប្រោស​គេ​ឲ្យ​ជា​ពី​ជម្ងឺ នៅ​ថ្ងៃ​ឈប់​សម្រាក។ ទ្រង់​ក៏​បាន​ឆ្លើយ​ថា “ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ព្រះរាជបុត្រា​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី…

Read article
សម្រស់ដែលបានលាក់កំបាំង

ខ្ញុំ​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​បន្តិច​បន្តួច ឲ្យ​កូន​ៗ​របស់​ខ្ញុំ​ពាក់​ឧបករណ៍​លិប​ទឹក ដើម្បី​ទស្សនា​ទិដ្ឋ​ភាព​នៅ​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​ខារីប៊ីន នៅ​ក្បែរ​ឆ្នេរ​កោះ​តូបាហ្គោ។ ប៉ុន្តែ បន្ទាប់​ពី​ពួក​គេ​បាន​លិប​ទឹក​ហើយ ពួក​គេ​ក៏​បាន​ងើប​ពី​ទឹក​វិញ ដោយ​ចិត្ត​រីក​រាយ។ ពួក​គេ​លាន់​មាត់​ថា “មាន​ត្រី​រាប់​ពាន់​ក្បាល តាម​ប្រភេទ​ខុស​ៗ​គ្នា! ពិត​ជា​ស្រស់​ស្អាត​ណាស់! កូន​មិន​ដែល​បាន​ឃើញ​ត្រី​មាន​ពណ៌​ស្អាត​ចឹង​ទេ!” ដោយ​សារ​ផ្ទៃ​ទឹក​សមុទ្រ​ខារីប៊ីន មាន​លក្ខណៈ​ស្រដៀង​នឹង​ផ្ទៃ​បឹង​ទឹក​សាប នៅ​ក្បែរ​ផ្ទះ​យើង នោះ​កូន​ៗ​របស់​ខ្ញុំ​អាច​ខក​ខាន​មិន​បាន​គយ​គន់​សម្រស់ ដែល​បាន​បង្កប់​ខ្លួន នៅ​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​នោះ បើ​សិន​ជា​ពួក​គេ​មិន​បាន​ចាប់អារម្មណ៍​នឹង​ការ​លិប​ទឹក​សមុទ្រ នៅ​ថ្ងៃ​នោះ​ទេ។ ពេល​ហោរា​សាំយ៉ូអែល ទៅ​ភូមិ​បេថ្លេហិម ដើម្បី​ចាក់​ប្រេង​តាំង​កូន​ប្រុស​របស់​លោក​យ៉ូសេ ឲ្យ​ធ្វើ​ជា​ស្តេច​បន្ទាប់ សម្រាប់​នគរ​អ៊ីស្រាអែល លោក​សាំយ៉ូអែល​ក៏​បាន​ឃើញ​លោក​អេលាប ដែល​ជា​កូន​ច្បង​របស់​លោក​អ៊ីសាយ ហើយ​ក៏បាន​ពេញ​ចិត្ត​នឹង​គាត់ ដោយ​មើល​តែ​សម្បក​ក្រៅ ។ លោក​ហោរា​គិត​ថា គាត់​បាន​រក​ឃើញ​មនុស្ស​ត្រូវ​ហើយ ប៉ុន្តែ ព្រះ​អម្ចាស់​បាន​បដិសេធន៍​មិន​ព្រម​រើស​លោក​អេលាប។ ព្រះ​ទ្រង់​ក៏​បាន​រំឭក​លោក​សាំយ៉ូអែល​ថា ទ្រង់ “​មិន​ទត​ចំពោះ​សេចក្តី ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ ឯ​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ”​(១សាំយ៉ូអែល ១៦:៧)។ ដូចនេះ លោក​សំាយ៉ូអែល​ក៏​បាន​សួរ​រក​កូន​ប្រុស​ផ្សេង​ទៀត។ ដាវីឌ ដែល​ជា​កូន​ប្រុស​ពៅ មិន​មាន​វត្ត​មាន​នៅ​ពេលនោះ​ទេ ព្រោះ​គាត់​កំពុង​មើល​ថែរ​ចៀម​របស់​គ្រួសារ​គាត់។ គេ​ក៏​បាន​ទៅ​ហៅ​ដាវីឌ​ឲ្យ​មក ហើយ​ព្រះ​អម្ចាស់​ក៏​បាន​បង្គាប់​លោក​សាំយ៉ូអែល ឲ្យ​ចាក់​ប្រេង​តាំង​ឲ្យ​គាត់។ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​មើល​មនុស្ស​តែ​សម្បក​ក្រៅ ហើយ​មិន​បាន​ចំណាយ​ពេល​ពិនិត្យ​មើល​ចិត្ត​ដែល​នៅ​ខាង​ក្នុង​ឡើយ…

Read article
ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់

ក្នុង​អំឡុង​ពេល​ដំណើរ​កម្សាន្ត​ជា​មួយ​ចៅ​ៗ​របស់​ខ្ញុំ យើង​មាន​ការ​សប្បាយ​រីក​រាយ នៅ​ក្នុង​ការ​មើល​ការ​ផ្សាយ​ផ្ទាល់ ​តាម​អ៊ីន​ធើណិត ដែល​ផ្តោត​ទៅ​លើ​សកម្ម​ភាព​របស់​សត្វ​ឥន្ទ្រី​មួយ​គ្រួសារ ក្នុង​រដ្ឋ​ផ្លូរីដា។​ ជា​រៀង​រាល់​ថ្ងៃ យើង​បាន​បើក​មើល​ការ​ផ្សាយ​នោះ ដើម្បី​ទស្សនា​សត្វ​ឥន្រ្ទី​មួយ​សំបុក​នោះ ដែល​មាន​មេ បា និង​កូន​តូច​របស់​ពួក​វា​មួយ​ក្បាល ខណៈ​ពេល​ដែល​ពួក​វា​កំពុង​តែ​ចេញ​ចូល​សំបុក្រ​របស់​ពួក​វា ដែល​ខ្ពស់​ឆ្ងាយ​ពី​ដី ដើម្បី​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។​ ជា​រៀង​រាល់​ថ្ងៃ មេ​ឥន្រ្ទី និង​ឥន្រ្ទី​ឈ្មោល បាន​ថែរ​ទាំ​កូន​ឥន្រ្ទី​នោះ ដោយ​នាំ​យក​ត្រី មក​ពី​ទន្លេ​នៅ​ក្បែរ​នោះ ដើម្បី​បំប៉នវា​។ គ្រួសារ​ដ៏​តូច​របស់​សត្វ​ឥន្រ្ទី​នេះ បាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​ការ​ពិពណ៌នា​របស់​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​ចែង​អំពី​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ (ទំនុក​ដំកើង ជំពូក ១០៤)  ជា​ការ​ពិពណ៌​នា​ដ៏​ក្បោះ​ក្បាយ នូវ​រូប​ភាព​នៃ​ការ​បង្កើត​របស់​ព្រះ ដោយ​ព្រះ​ហស្ត​ដ៏​ប៉ិន​ប្រសប់​របស់​ទ្រង់ ដែល​មាន​ដូច​តទៅ : យើង​បាន​មើល​ឃើញ​ភាព​អស្ចារ្យ​នៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ ដែល​ជាប់​ទាក់​ទង​នឹង​ចក្រ​វាល ដែល​ទ្រង់​បាន​បង្កើត(ខ.២-៤)។ យើង​បាន​ពិសោធន៍​នឹង​ស្នា​ព្រះ​ហស្ត​នៅ​លើ​ផែន​ដី ដែល​មាន​ដូច​ជា​ទឹក ភ្នំ ជ្រលង​ភ្នំ(ខ.៥-៩)។ យើង​អរ​សប្បាយ​នឹង​សិរីល្អ​នៃ​អំណោយ​ដែល​ព្រះ​ជា​ម្ចាស់​ប្រទាន ដូច​ជា​សត្វ​ទាំង​ឡាយ និង​សត្វ​បក្សី ព្រម​ទាំង​រុក្ខ​ជាតិ​ផង(ខ.១០-១៨)។ យើង​មាន​ការ​ស្ងើច​សរសើរ ចំពោះ​ការ​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​ឲ្យ​មាន​វដ្ដ ដែល​ជា​ដំណើរ​វិល​ទៅ​មក ដូច​ជា ពេល​ថ្ងៃ ​និង​ពេល​យប់ ភាព​ងងឹត និង​ពន្លឺ ការ​ធ្វើ​ការ និង​ការ​សម្រាក​(ខ.១៩-២៣)។…

Read article
ពិភពលោកដ៏ល្អឥតខ្ចោះ

មាន​ពេល​មួយ​គ្រូ​បាន​ដាក់​កិច្ច​ការ​សាលា​ឲ្យ​ខេធី​(Katie)ធ្វើ​នៅ​ផ្ទះ ដោយ​សរសេរ​តែង​សេចក្តី ក្រោម​ចំណង​ជើង​ថា “ពិភព​លោក​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ខ្ញុំ”។  នាង​បាន​សរសេរ​ថា “ក្នុង​ពិភព​លោក​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ខ្ញុំ … ខ្ញុំ​អាច​ញាំ​ការ៉េម ​ដោយ​ឥត​គិត​ថ្លៃ នៅ​ទី​ណា​ក៏​មាន​ស្ករ​មូល​ៗ​ដោត​ឈើ ហើយ​ផ្ទៃ​មេឃ​មាន​ពណ៌​ខៀវ​គ្រប់​ពេល មាន​ពពក​តែ​បន្តិច​បន្តួច ដែល​មាន​រូប​រាង្គ​គួរ​ឲ្យ​ចាប់​អារម្មណ៍”។ បន្ទាប់​មក តែង​សេចក្តី​របស់​នាង ក៏​បាន​ចូល​ដល់​ចំណុច​ដែល​មាន​អត្ថ​ន័យ​ស៊ី​ជម្រៅ។ នាង​បាន​បន្ត​សរសេរ​ទៀត​ថា “​ក្នុង​ពិភព​លោក​ល្អ​ឥត​ខ្ចោះ គ្មាន​នរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់ ចូល​ផ្ទះ​ទេ។ និយាយ​រួម គ្មាននរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់ ទៅ​ប្រាប់​អ្នក​ដទៃ​ឡើយ”។ គ្មាន​នរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់​ចូល​ផ្ទះ​ទេ។ តើ​វា​មិន​អស្ចារ្យ​ទេ​ឬ ដែល​គ្មាន​នរណា​ម្នាក់​នាំ​ដំណឹង​អាក្រក់​ចូល​ផ្ទះ? រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​សង្ឃឹម ដែល​យើង​មាន​ក្នុង​ព្រះ​យេស៊ូវ។ ដ្បិត​ទ្រង់​នឹង “ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ប្រែជា​ថ្មី​ឡើង” ដោយ​ប្រោស​ឲ្យ​ជា និង​ធ្វើ​ឲ្យ​ពិភព​លោក​របស់​យើង​បាន​ផ្លាស់​ប្រែ​ឡើង​(វិវរណៈ ២១:៥)។ ស្ថាន​សួគ៌ គឺ​ជា​កន្លែង​ដែល “គ្មាន” ការ​អាក្រក់ សេចក្តី​ស្លាប់ ការ​ទួញ​យំ ការ​ឈឺ​ចាប់ និង​ទឹក​ភ្នែក​ទៀត​ឡើយ​(ខ.៤)។ វា​ជា​កន្លែង​ដែល​យើង​អាច​មាន​ការ​ប្រកប​ដ៏​ល្អ​ឥត​ខ្ចោះ ជា​មួយ​ព្រះ​ជា​ម្ចាស់ ដែល​ដោយ​សារ​សេចក្តី​ស្រឡាញ់ នោះ​ទ្រង់​បាន​ប្រោស​លោះ និង​ទទួល​យក​យើង​ជា​រាស្រ្ត​ទ្រង់​(ខ.៣)។ ក្តី​អំណរ​ដ៏​អស្ចារ្យ​នេះ កំពុង​តែ​រង់​ចាំ​យើង​ហើយ។ យើង​អាច​អរសប្បាយ​ចំពោះ​ការ​ពិត​ដ៏​ល្អ​ឥត​ខ្ចោះ​នេះ ចាប់​ពេល​នេះ​តទៅ។ ពេល​ដែល​យើង​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាលជា​មួយ​ព្រះ​អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ យើង​នឹង​បាន​ពិសោធន៍​នឹង​ក្តី​អំណរ នៃ​ព្រះ​វត្ត​មាន​ទ្រង់​(កូល៉ុស…

Read article
ព្រះទ្រង់ទតមើលជានិច្ច

កាល​ហ្សេវីយើរ(Xavier) មាន​អាយុ​ពីរ​ឆ្នាំ គាត់​បាន​រត់​យ៉ាង​លឿន នៅ​តាម​ផ្លូវ​មួយ ហើយ​ចូល​ផ្លូវ​មួយ​ទៀត ដែល​នៅចន្លោះ​ធ្នើរ​ដាក់​អីវ៉ាន់ នៅ​ក្នុង​ហាង​លក់​ស្បែក​ជើង​តូច​មួយ។ គាត់​ក៏​បាន​លាក់​ខ្លួន​នៅ​ពី​ក្រោយ​ប្រអប់​ដាក់​ស្បែក​ជើង ហើយ​គាត់​ក៏​បាន​សើច​ក្អឹក​ៗ ពេល​ដែល​អ័ឡិន(Alan)ស្វាមី​ខ្ញុំ​និយាយ​ថា “ប៉ា​ឃើញ​កូន​ហើយ”។ មួយ​សន្ទុះ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ឃើញ​ស្វាមី​ខ្ញុំ​ស្ទុះ​រត់​ពី​ផ្លូវ​មួយ ទៅ​ផ្លូវ​មួយ​ទៀត ដែល​នៅ​ចន្លោះ​ធ្នើ​ដាក់​ឥវ៉ាន់ ដោយ​ស្រែក​ហៅ​ឈ្មោះ ហ្សេវីយើរ។ យើង​ក៏​បាន​ប្រញាប់​រត់​ទៅ​ខាង​មុខ​ហាង។ កូន​របស់​យើង​នៅ​តែ​សើច​ក្អឹក​ៗ ហើយ​រត់​ទៅ​កាន់​ទ្វារ​ដែល​បើក​ចំហរ ទៅ​រក​ផ្លូវ​ដ៏​មមាញឹក នៅ​ខាង​ក្រៅ​ហាង។ ភ្លាម​ៗ​នោះ ស្វាមី​ខ្ញុំ​ក៏​បាន​ចាប់​គាត់​ពរ។ យើង​ក៏​បាន​ឱប​គ្នា ខណៈ​ពេល​ដែល​យើង​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ទាំង​យំ​ខ្សឹប​ខ្សួល ហើយ​ក៏​បាន​ថើប​ថ្ពាល់​ដ៏​ធាត់​របស់​កូន​ប្រុស​យើង។ រយៈ​ពេល​មួយ​ឆ្នាំ មុន​ពេល​ខ្ញុំ​មាន​ផ្ទៃ​ពោះ​កំណើត​ហ្សេវីយើរ ខ្ញុំ​បាន​បាត់​បង់​កូន​ដំបូង​របស់​យើង ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ ពេល​ព្រះ​ទ្រង់​ប្រទាន​ពរ​យើង ឲ្យ​មាន​កូន​ប្រុស​ម្នាក់​នេះ ខ្ញុំ​ក៏​បាន​ក្លាយ​ជា​ម្តាយ​ដែល​មាន​ការ​ភ័យ​ខ្លាច។ បទ​ពិសោធន៍​ដែល​យើង​បាន​ជួប នៅ​ហាង​លក់​ស្បែក​ជើង បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​តែង​តែ​អាច​មើល​ថែរ ឬ​ការពា​រកូន​របស់​យើង​ជា​និច្ច​ឡើយ។ ប៉ុន្តែ ខ្ញុំ​បាន​រក​ឃើញ​សន្តិ​ភាព ខណៈ​ពេល​ដែល​ខ្ញុំ​រៀន​ងាក​ទៅ​រក ព្រះ​ជា​ម្ចាស់ ដែល​ជា​ជំនួយ​តែ​មួយ​របស់​យើង ពេល​ដែល​ខ្ញុំ​មាន​ការ​តយុទ្ធ​នឹង​ការ​ព្រួយ​បារម្ភ និង​ការ​ភ័យ​ខ្លាច។ ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ មិន​ដែល​បែរ​ព្រះ​នេត្រ​ទ្រង់ ចេញ​ពី​កូន​របស់​ទ្រង់​ឡើយ(ទំនុកដំកើង ១២១:១-៤)។ យើង​មិន​អាច​បង្ការ​មិន​ឲ្យ​មាន​ទុក្ខ​លំបាក ការ​ឈឺ​ចិត្ត ឬ​ការ​បាត់​បង់​បាន​ឡើយ ប៉ុន្តែ​យើង​អាច​រស់​នៅ…

Read article
ការបង្ហាញចេញនូវសេចក្តីជំនឿ

កាល​ខ្ញុំ​កំពុង​ស្នាក់​នៅ ក្នុង​សណ្ឋាគារ​មួយ នៅ​ទីក្រុង​អូស្ទីន រដ្ឋ​តិចសាស់ ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​កាត​មួយ​សន្លឹក នៅ​លើ​តុ ក្នុង​បន្ទប់​ខ្ញុំ។ នៅ​លើ​កាត​នោះ ខ្ញុំ​ឃើញ​អក្សរ​ដែល​គេ​បាន​សរសេរ​ថា : សូម​ស្វាគមន៍ យើង​ខ្ញុំ​សូម​អធិស្ឋាន សូម​ឲ្យ​ការ​សម្រាក​របស់​អ្នក នៅ​ទីនេះ មាន​ពេញ​ដោយ​អំណរ ហើយ​សូម​ឲ្យ​ការ​ធ្វើ​ដំណើរ​របស់​អ្នក មាន​ពេញ​ដោយ​ផល​ផ្លែ។ សូម​ព្រះ​អម្ចាស់ ប្រទាន​ពរ​អ្នក ហើយ​ថែរក្សា​អ្នក ហើយ​សូម​ឲ្យព្រះ​ភ័ក្រ្ត​ទ្រង់​បាន​បញ្ចេញ​ពន្លឺ​មក​លើ​អ្នក។ កាត​នោះ ជា​របស់​ក្រុម​ហ៊ុន ដែល​បាន​គ្រប់​គ្រង​សណ្ឋាគារ​នោះ ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ចង់​ដឹង​ចង់​យល់​បន្ថែម​ទៀត។ ដូច​នេះ ខ្ញុំ​ក៏​បាន​បើក​មើល​វេបសាយ​របស់​ពួក​គេ ហើយ​ក៏​បាន​អាន​អំពី​វប្បធម៌ ចំណុច​ខ្លាំង និង​គោល​តម្លៃ​របស់​ក្រុមហ៊ុន​ពួក​គេ។ ពួក​គេ​បាន​ប្រើ​ធម្យោបាយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដើម្បី​ព្យាយាម​ដេញ​តាម​ភាព​ល្អ​ប្រសើរ នៅ​ក្នុង​មុខ​ជំនួញ​របស់​ខ្លួន ហើយ​ក៏​បាន​បង្ហាញ​សេចក្តី​ជំនឿ​របស់​ខ្លួន នៅ​កន្លែង​រក​ស៊ី​របស់​ខ្លួន។ ទស្សនវិជ្ជា​របស់​ពួក​គេ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពាក្យ​សម្តី​របស់​សាវ័ក​ពេត្រុស ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​ដើរ​តាម​ព្រះយេស៊ូវ ដែល​បាន​ខ្ចាត់​ខ្ចាយ នៅ​ទូទាំង​តំបន់​អាស៊ី​មីន័រ។ គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ​លើ​ព្រះ​គ្រីស្ទ ក្នុង​សង្គម​ដែល​ពួក​គេ​រស់​នៅ។ សូម្បី​តែ​ពេល​ដែល​ពួក​គេ​បាន​ជួប​ការ​គំរាម​កំហែង និង​ការ​បៀត​បៀន ក៏​លោក​ពេត្រុស​នៅ​តែ​ប្រាប់​ពួក​គេ កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ចូរ​ឲ្យ​តាំង​ព្រះគ្រីស្ទ​ឡើង ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះអម្ចាស់​ចុះ ហើយ​ឲ្យ​ប្រុង​ប្រៀប​ជានិច្ច ដោយ​សុភាព…

Read article