ការសរសើរព្រះដ៏មានព្រះជន្មរស់
កាលពីឆ្នាំ២០០៥ ពេលដែលអ្នកស្រីរ៉ូសា ផាកស៍(Rosa Parks) ដែលជាវីរនារីទាមទារសិទ្ធិពលរដ្ឋនៃសហរដ្ឋអាមេរិក បានទទួលមរណៈភាព អ្នកស្រីអូប្រាហ វីនហ្វ្រេយ(Oprah Winfrey) បានរាប់ថា ខ្លួនគាត់មានអភ័យឯកសិទ្ធិណាស់ ដែលបានពោលសរសើរអ្នកស្រីរ៉ូសា ក្នុងពិធីបុណ្យសពរបស់គាត់។ អ្នកស្រីអូប្រាហ បានមានប្រសាសន៍អំពីស្រ្តីគំរូម្នាក់នេះ ដែលមិនព្រមងើបចេញពីកៅអីអង្គុយក្នុងឡានក្រុង ដែលគេទុកសម្រាប់ឲ្យបុរសស្បែកសរអង្គុយ នៅឆ្នាំ១៩៥៥។ គឺដូចដែលគាត់មានប្រសាសន៍ថា “ជាញឹកញាប់ ខ្ញុំបានគិតអំពីការដែលគាត់មិនព្រមងើបចេញពីកៅអី ដែលគេទុកសម្រាប់តែជនជាតិស្បែកសរអង្គុយ ដោយគាត់ដឹងថា បរិយ៉ាកាសសង្គមនៅសម័យនោះ មានលក្ខណៈយ៉ាងដូចម្តេច ហើយមានអ្វីខ្លះអាចកើតឡើងចំពោះគាត់។ គាត់បានធ្វើការនេះ ដោយមិនខ្វល់ពីខ្លួនឯង ហើយក៏បានធ្វើឲ្យការរស់នៅមានភាពល្អប្រសើរឡើងសម្រាប់យើងរាល់គ្នា”។ ជាញឹកញាប់ យើងអាចនិយាយសរសើរអ្នកដទៃ នៅពិធីបុណ្យសពរបស់ពួកគេ តែយើងក៏អាចនិយាយសរសើរអ្នកដទៃ នៅកន្លែងផ្សេងទៀតផងដែរ។ ក្នុងបន្ទាត់ដំបូងនៃបទគម្ពីរអេភេសូរ សាវ័កប៉ុលបានពោលសរសើរព្រះដ៏មានព្រះជន្មរស់ថា “សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា”។ គាត់បានប្រើពាក្យ “សូមសរសើរ” ដោយអញ្ជើញពួកជំនុំនៅក្រុងអេភេសូរ ឲ្យចូលរួមជាមួយគាត់ នៅក្នុងការសរសើរដំកើងព្រះ សម្រាប់ព្រះពរខាងវិញ្ញាណគ្រប់ប្រភេទ ដែលមានដូចជា : ព្រះបានជ្រើសរើស ហើយទទួលចិញ្ចឹមពួកគេ, ព្រះយេស៊ូវបានប្រោសលោះ អត់ទោស ហើយក៏បានបើកបង្ហាញពួកគេ ឲ្យស្គាល់អាថ៌កំបាំងនៃដំណឹងល្អ ហើយព្រះវិញ្ញាណក៏បានធានា និងដៅចំណាំពួកគេ។ សេចក្តីសង្រ្គោះដ៏អស្ចារ្យនេះ…
Read article